គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន

2023/10/27 08:05:49 am        227
នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដឹកនាំកិច្ចប្រជុំការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់មួយចំនួន នៅទីស្តីការគណៈរដ្ឋមន្រ្តី។ សេចក្តីព្រាងច្បាប់ដែលគ្រោងនឹងយកមពិភាក្សា នៅព្រឹកនេះរួមមាន៖១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពីរូបសញ្ញា និងត្រា របស់ក្រសួងអធិការកិច្ច

2023/10/27 07:35:13 am        270
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ​អនុក្រឹត្យ ស្តីពីរូបសញ្ញា និងត្រា របស់ក្រសួងអធិការកិច្ច។

អ្នកជំនាញនឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិល ឱ្យរួចរាល់នា ចុងឆ្នាំ២០២៣នេះ

2023/10/26 05:11:00 pm        444
ក្រុមអ្នកជំនាញជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នៅចុងឆ្នាំ២០២៣នេះ ខណៈដែលនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយ។លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា តាមរយៈការខិតខំ​ប្រឹងប្រែង​កន្លងមករបស់ក្រុមអ្នកជំនាញ​ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់​ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។ បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបាន​ប្រមាណ ៧០ភាគរយ គ្រោងនិងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាត​ទ្រុឌទ្រោម​ខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដោយឡែកដំណើរការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។ បានបញ្ជាក់ទៀតថា ការងារបន្ទាប់ក្រោយបញ្ចប់ ការជួសជុលតួប៉ម នៃប្រាសាទតាព្រហ្មកិលហើយ ក្រុមអ្នកជំនាញគ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ​ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញ​ក្រុងអង្គរធំ កសាងឡើង​ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំង​ប្រជាការពារមានសិទ្ធិឃាត់ខ្លួនជនល្មើសជាក់ស្ដែង ​តែត្រូវបញ្ជូនឱ្យអាជ្ញាធរមានសមត្ថកិច្ច

2023/10/26 03:52:34 pm        123
ព្រះវិហារ៖ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារអនុវត្តគោលនយោបាយ “ភូមិឃុំ សង្កាត់មានសុវត្ថិភាព” រយះពេល ០៩ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៣ នៅសាលាខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាល​នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា​ជុំវិញខេត្ត ​កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ជាច្រើនរូបទៀត។ឯកឧត្តម អ៊ុំ ម៉ារ៉ា បានគូសបញ្ជាក់ថា កម្លាំងប្រជាការពារ គឺមានការចាត់ចែងសម្រប សម្រួល​ពី​អាជ្ញាធរ​មានសមត្ថកិច្ចក្នុងមូលដ្ឋានសាមី មានភារកិច្ចចូលរួមប្រកបដោយវិន័យ និងសីលធម៌ ប្រកបដោយ​សេចក្ដីថ្លៃថ្នូ ​ជាមួយនឹងកងកម្លាំងនគរបាល កងរាជអាវុធហត្ថក្នុងការ យាមល្បាត ទប់ស្កាត់ និងចាប់ខ្លួនជនល្មើស។ បន្ថែមពីនេះកម្លាំងប្រជាការពារ មានភារកិច្ចក្រើន ​រំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ​ដើម្បីឱ្យប្រជាពលរដ្ឋមានការចូលរួម​ដោយ​ការ​ប្រុងប្រយ័ត្ន និងមានភារកិច្ច​រាយការណ៍​មុខសញ្ញាការប្រព្រឹត្តិបទល្មើស​ ឬបាតុភាព សង្ស័យទាក់ទងនឹងបញ្ហាសន្ដិសុខសណ្ដាប់​សាធារណៈទៅដល់អាជ្ញាធរមានសមត្ថកិច្ច។ឯកឧត្តម បានសង្កត់ធ្ងន់ថា របៀបរបបនៃការធ្វើការ របស់ប្រជាការពារ គឺស្ថិតនៅក្រោមផែនការ​សកម្មភាព ​នៃការចាត់ចែងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ​គឺមិនមែនស្ថិតនៅក្រោមការ ចាត់ចែង​ផ្ទាល់​របស់នគរបាលប៉ុស្ដិ៍ ឬក៏អធិការ ក្រុង-ស្រុក ឬស្នងការខេត្តនោះឡើយ ​ដូច្នេះ ហើយមេឃុំ ចៅសង្កាត់ ឬមេភូមិមិនអាចយករួចខ្លួនបាននោះទេ ហើយត្រូវចាត់ទុកកម្លាំងប្រជាការពារ​គឺជា​ជំនួយការ​ដ៏ពិសេស​របស់មូលដ្ឋានរបស់ខ្លួន។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ​កម្លាំង​ប្រជាការពារមិនមានសិទ្ធិ ឬតួនាទីជា​ មន្ដ្រី​នគរបាលយុត្តិធម៌ក្នុងការចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដោយខ្លួនឯងនោះទេ ប៉ុន្ដែ កម្លាំង​ប្រជាការពារមានសិទ្ធិអាចឃាត់ខ្លួនជនល្មើស ​ដែលមានបទល្មើសជាក់ស្ដែងបាន ​តែត្រូវ បញ្ជូន​អោយអាជ្ញាធរមានសមត្ថកិច្ច ​ឬនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់​ ឬអធិការក្រុងស្រុក ដែលមាន​សិទ្ធិ​សម្បទា​ជាមន្ដ្រីនគរបាលយុត្តិធម៌៕ 

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣

2023/10/26 03:32:33 pm        457
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣។ សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និង​កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ២-សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការ​ទូរទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងដឹកនាំប្រជុំពិនិត្យលើ បញ្ហាផ្សេងៗ ដូចជា សំណើ​សុំការ​យល់​ព្រម​ពី​គណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាង​ច្បាប់​ស្តីពីកា​រ​អនុម័ត​យល់​ព្រម​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួមផងដែរ៕

ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២៣-២០២៧

2023/10/26 03:28:35 pm        263
ព្រះវិហារ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០ ២៣-២០២៧» ក្រោមអធិបតីភាពលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក មិន ស៊ីថា អភិបាលរងខេត្ត និងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គ ភាពពាក់ព័ន្ធ ។លោក មិន ស៊ីថា អភិបាលរងខេត្ត បានលើកឡើងអំពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី បានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះកែច្នៃអ្នកនាំចេញ សិក្ខាសាលា ពិគ្រោះយោបល់ និងការផ្តល់ធាតុចូលពីបណ្តាក្រសួង-ស្ថាប័នដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពាក់ព័ន្ធលើគ្រប់សកម្មភាពក្នុងខ្សែច្រវ៉ាក់តម្លៃ និងបានរំលេចពីភារកិច្ចជាមួយនឹងទំនួលខុស ត្រូវសំដៅធ្វើយ៉ាងណាឲ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ។ ដើម្បីសម្រេច បាន​នូវចក្ខុវិស័យ និងគោលបំណងគោលនយោបាយជាតិស្តីពីស្វាយចន្ទី រាជរដ្ឋាភិបាលបាន ដាក់​ចេញនូវ​គោលដៅចម្បងចំនួន៣៖ ទី១. លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយ​ភាព​ប្រកួតប្រជែង ទី២. ជំរុញការធ្វើឧស្សាហកម្មហូបនីយកម្ម ដើម្បីបង្កើនតម្លៃ បន្ថែមលើការប្រមូល​ផល និងការកែច្នៃអនុផលស្វាយចន្ទីឲ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅ​ឆ្នាំ២០៣២ និងទី៣ ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការ​នាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការ លើកកម្ពស់ឧត្តមភាពលើទីផ្សារ ។នាឱកាសនោះ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា សិក្ខាសាលានេះ ​មានគោលបំណងប្រែក្លាយកម្ពុជាឲ្យក្លាយទៅ ​ជាប្រទេសផលិត និងផ្គត់ផ្គង​ផលិតផងស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ ​និងពិភពលោក ។ លោកជំទាវ បន្តទៀតថា ​គោលនយោបាយជាតិស្វាយចន្ទីផ្តោតសំខាន់ លើយុទ្ធសាស្រ្ត​ចំនួន៣រួមមាន៖១-ការផលិត ត្រូវយកចិត្តទុកដាក់ជំរុញលំអការប្រើប្រាស់បច្ចេក ទេសវិទ្យា​កសិកម្មថ្មីៗ ២-ការកែច្នៃ ត្រូវធ្វើពិពិធកម្មមុខទំនិញសម្រាប់បង្កើនតម្លៃបន្ថែមដល់ ផលិតផលស្វាយ​ចន្ទីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយប្រែក្លាយកសិករទៅជាពាណិជ្ជករ ៣-ការនាំចេញ ត្រូវពង្រីកវិសាលភាពកសិពាណិជ្ជកម្ម លើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផល ស្វាយចន្ទី សម្រួលពាណិកម្មក្នុងការនាំចេញ និងកែលំអនីតិវិធីដែលមានស្រាប់ ៕

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៩លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់វិស័យដីធ្លី

2023/10/26 02:59:55 pm        530
នៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៩,៧លានដុល្លារ ដើម្បី​ពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ដីធ្លី​នៅ​កម្ពុជា។ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះធ្វើឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ តាមរយៈ​ពិធី​ចុះហត្ថ​លេខា​រវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បន្តថា រាល់ជំនួយជប៉ុនគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីន ជា​ដើម​។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា នេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការ​រួម​ចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។គោលបំណង នៃគម្រោងផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រម​ទាំង​ពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈ​ការ​ដំឡើង​ស្ថានីយ​វាស់​វែង​អចិន្រ្តៃយ៍​ដោយ​ផ្កាយរណប ដើម្បីរួមចំណែក​ដល់​ការ​លើក​កម្ពស់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​។លើសពីនេះ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ចាត់ទុកកាយវិការដ៏សប្បុរសនេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥតងាករេរបស់ជប៉ុន ក្នុងការជួយដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួម​ចំណែក​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាង​ប្រទេស​ទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕ អត្ថបទ សេក ឧត្តមគម្រោងនេះមានគោលបំណងគការអង្កេតពស់វែងសុរិយោដើម និងពង្រឹងសេវារដ្ឋបាល ពាក់ព័ន្ធនិងការចុះបញ្ជីដីធ្លី, តារយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយដោយ ដើម្បីរួម ចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធ៣៣។ ខណៈដែលប្រទេសកម្ពុជាកំពុងមានការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍រំដោយផ្កាយ ដោយនៅទូទាំងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ប្រទេសចិន បានបាញ់បង្ហោះយានអវកាសស៊ិនចូវ-១៧ សម្រាប់បេសកកម្មថ្មីនៅក្នុងស្ថានីយអវកាស

2023/10/26 02:01:00 pm        324
នៅថ្ងៃព្រហស្បតិ៍ (២៦ តុលា) នេះ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស ស៊ិនចូវ-១៧ (Shenzhou-17) ហើយអវកាសយានិកបីនាក់នៅលើយានអវកាសនោះ នឹងត្រូវបញ្ជូនឱ្យស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេលប្រហែលប្រាំមួយខែ ក្នុងបេសកកម្មស្ថានីយអវកាសមួយ។ យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានឱ្យដឹងថា យានអវកាស ដែលស្ថិតនៅពីលើយានចម្លងឈ្មោះ Long March-2F នេះ បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈ័ន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន។អវកាសយានិកទាំងបីរបស់យានស៊ិនចូវ-១៧ មានឈ្មោះ លោក ថាង ហុងប៉ូ (Tang Hongbo) លោក ថាង សឹងជៀ (Tang Shengjie) និងលោក ជាំង ស៊ីនលីន (Jiang Xinlin) គឺជាក្រុមអវកាសយានិកក្មេងជាងគេ ចាប់តាំងពីការសាងសង់ស្ថានីយ៍អវកាស ធានកុង របស់ចិនបានចាប់ផ្តើមមក។ លោក លីន ស៊ីឈាំង (Lin Xiqiang) នាយករងនៃទីភ្នាក់ងារអវកាស CMSA បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា អវកាសយានិកទាំងបីរូបនោះ នឹងធ្វើបេសកកម្មវិទ្យាសាស្ត្រអវកាសក្នុងគន្លង និងការធ្វើតេស្តបន្ទុកកម្មវិធី ព្រមទាំងការពិសោធន៍ផ្សេងៗទៀត។លោក លីន បានបន្ថែមថា អវកាសយានិកទាំងនោះ ក៏នឹងបន្តវាយតម្លៃមុខងារ និងដំណើរការរបស់ស្ថានីយ៍អវកាស និងសាកល្បងការសម្របសម្រួល ព្រមទាំងភាពស្របគ្នានៃមជ្ឈមណ្ឌលទ្រទ្រង់ដី ក្នុងការអនុវត្តការងារ និងការគ្រប់គ្រងស្ថានីយអវកាស ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពកែតម្រូវកំហុសរបស់ស្ថានីយអវកាសនេះផងដែរ៕

អ៊ីស្រាអែល នឹងបដិសេធមិនផ្តល់ទិដ្ឋាការដល់មន្ត្រីUN បន្ទាប់ពីប្រមុខអង្គការអន្តរជាតិនេះ រិះគន់លើសង្រ្គាមហ្កាហ្សា

2023/10/26 01:56:35 pm        279
ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែល នឹងបដិសេធមិនផ្តល់ទិដ្ឋាការដល់បណ្ដាមន្ត្រីអង្គការសហប្រជាជាតិ ខណៈជម្លោះរបស់អ៊ីស្រាអែល ជាមួយអង្គការអន្តរជាតិមួយនេះកាន់តែស៊ីជម្រៅ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា លោក Gilad Erdan បានធ្វើសេចក្តីថ្លែងការណ៍បែបនេះកាលពីថ្ងៃពុធ (២៥ តុលា) ខណៈជម្លោះជុំវិញសុន្ទរកថារបស់ប្រធានអង្គការសហប្រជាជាតិ នៅមុខក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃមុននោះ នៅតែបន្ត។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ដោយប្រយោលទៅលើអ៊ីស្រាអែល ចំពោះការបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ស្ទ្រីប។ លោកក៏បាននិយាយផងដែរថា ការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មិនបានកើតឡើង «ដោយគ្មានហេតុផលនោះទេ» ខណៈពលរដ្ឋប៉ាឡេស្ទីន ត្រូវបាន «ទទួលរងនូវការគៀបសង្កត់អស់រយៈពេល ៥៦ឆ្នាំមកហើយ»។សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ប្រទេសជាច្រើនបានស្វាគមន៍ «ការលើកឡើងប្រកបដោយតុល្យភាព» របស់លោក Guterres នេះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ៊ីស្រាអែល មានការ «ខឹងសម្បារយ៉ាងខ្លាំង» ហើយក្រុមមន្ត្រីរបស់ខ្លួន បានអំពាវនាវឱ្យប្រធានអង្គការសហប្រជាជាតិរូបនេះ លាលែងពីតំណែងផងដែរ៕

ប្រមុខUN ច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលដែលថា រូបលោកផ្តល់ភាពស្របច្បាប់ ដល់ការវាយប្រហាររបស់ក្រុមហាម៉ាស

2023/10/26 01:32:16 pm        123
ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានច្រានចោលការចោទប្រកាន់ពីសំណាក់អ៊ីស្រាអែល នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលថា លោកបានបញ្ជាក់ពីភាពស្របច្បាប់ចំពោះការវាយប្រហារនានាដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយពុំបានបញ្ជាក់ចំឈ្មោះអ៊ីស្រាអែលថា លោកតក់ស្លត់ណាស់ចំពោះការបកស្រាយខុសក្នុងចំណុចមួយចំនួននៃសេចក្ដីថ្លែងការណ៍របស់លោក ដូចជាបើ លោកបញ្ជាក់ពីសកម្មភាពនៃភេរវកម្មដោយក្រុមហាម៉ាស រឿងនោះពិតជាខុសគឺវាផ្ទុយគ្នា។ កាលពីថ្ងៃអង្គារលោក Guterres បានទទូច ឲ្យមានការការពារជនស៊ីវិល ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបង្ហាញក្ដីបារម្ភពី អំពីការបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិក្នុងតំបន់ហ្កាហ្សា។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាបញ្ហាសំខាន់ត្រូវបញ្ជាក់ឲ្យច្បាស់ថា សង្រ្គាមមានច្បាប់ដោយចាប់ផ្ដើមដោយគោលការណ៍ជាមូលដ្ឋាននៃការគោរពនិងការការពារជនស៊ីវិល។ប្រមុខអង្គការសហប្រជាជាតិរូបនេះនិយាយថាវាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ផងដែរថា ការវាយប្រហារដោយស្នាដៃក្រុមហាម៉ាស ពុំមានជាប់ពាក់ព័ន្ធនឹងភាគីណាផ្សេងទៀតទេ។ប្រជាជនប៉ាឡេស្ទីន ត្រូវបានក្លាយជាគោលដៅរយៈពេល៥៦ឆ្នាំនៃការគ្រប់គ្រងប្រកបដោយការគាបសង្កត់។លោកបាននិយាយថា ប៉ុន្តែទុក្ខសោករបស់ប្រជាជនប៉ាឡេស្ទីនមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារដ៏គួរឱ្យរន្ធត់ដោយក្រុមហាម៉ាស នោះទេ។ ហើយការវាយប្រហារដ៏គួរឱ្យភ័យខ្លាចទាំងនោះមិនអាចបញ្ជាក់អំពីភាពត្រឹមត្រូវដោយដាក់ទណ្ឌកម្មរួមលើប្រជាជនប៉ាឡេស្ទីននោះដែរ។គួររម្លឹកថា ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែលលោក Gilad Erdan បានហៅសុន្ទរកថារបស់លោក Guterres ថា គួរឱ្យភ្ញាក់ផ្អើល ហើយបានអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងភ្លាមៗ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Eli Cohen បាននិយាយថា លោកនឹងមិនជួបជាមួយលោក Guterres នៅថ្ងៃអង្គារតាមការគ្រោងទុកនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលស្រុកមុខកំពូល និងភរិយា នាំយកទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​គង់​នៅវត្តព្រះធម៌កំពូលត្រ័យភព (ហៅវត្តអំពិលទឹក) ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦
09/13/2025 05:09 PM
ក្រុមអ្នកតវ៉ា នៅក្រុងមែលប៊ន ប៉ះទង្គិចគ្នា ខណៈការប្រមូលផ្តុំធ្វើឡើងនៅទូទាំងអូស្ត្រាលី
09/13/2025 04:09 PM
ក្រុងមូស្គូបញ្ជាក់ថា កិច្ចចរចាសន្តិភាពជាប់គាំង ខណៈលោក Zelensky ថា លោក Putin ចង់ក្ដោបអ៊ុយក្រែន
09/13/2025 04:09 PM
ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០
09/13/2025 04:09 PM
លោក Rubio៖ អាមេរិកឈរជាមួយហ្វីលីពីន ប្រឆាំងផែនការរបស់ចិន នៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង
09/13/2025 03:09 PM
ក្រសួងការងារ និងCDRI ចុះហត្ថលេខាលើអនុស្សរណៈ​ស្តីពីកិច្ចសហប្រតិបត្តិការលើការ​ស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព
09/13/2025 03:09 PM
កិច្ចចរចាពាណិជ្ជកម្ម រវាងឥណ្ឌា និង EU ចូលដល់ដំណាក់កាលសំខាន់ ដោយចង់មានកិច្ចព្រមព្រៀងនៅចុងឆ្នាំ
09/13/2025 03:09 PM
មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា ប្រទេសនឹងបង្ហាញគោលនយោបាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំបក្សនាពេលខាងមុខ
09/13/2025 03:09 PM
ការវាយប្រហារតាមអាកាសរបស់យោធាលើសាលារៀន នៅភាគខាងលិចមីយ៉ាន់ម៉ា សម្លាប់មនុស្ស ១៨នាក់យ៉ាងតិច ភាគច្រើនជាសិស្ស
09/13/2025 03:09 PM
អាមេរិកប្តេជ្ញាការពារទឹកដីរបស់សមាជិកណាតូ ក្រោយយានដ្រូនរុស្ស៊ី រំលោភដែនអាកាសប៉ូឡូញ
09/13/2025 02:09 PM