កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិដូង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 07:52:10 pm        261
បាត់ដំបង៖ បងប្អូនពលករខ្មែរបាននិងកំពុងវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង ​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ​បានបែងចែកកម្លាំងតាមគោលដៅ​ ដើម្បី​ទទួលបដិសណ្ឋារកិច្ច​ និង​សម្របសម្រួល​បែបបទជូនបងប្អូនពលករ​បានឆាប់រហ័ស ​និងទាន់ពេលវេលា។បន្ថែមពីលើនោះទៀត ​លោកនាយប៉ុស្តិ៍ ក៏បានចែកក្រមា ជូនដល់​បងប្អូន​ពលករខ្មែរត្រឡប់​មក​លេងស្រុកកំណើត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ ​និង​បងប្អូន​ពលករខ្មែរចេញ​ទៅ​ធ្វើការនៅប្រទេសថៃ ចំនួន ៥០០ ក្រមា ដើម្បីទុកជា​អនុស្សាវរីយ​ផងដែរ៕

លោក Zelenskiy សម្តែងការដឹងគុណសម្រាប់ជំនួយ បន្ទាប់ពីជួបជាមួយប្រមុខការពារជាតិ ណាតូ នៅទីក្រុងព្រុចស៊ែល

2023/10/12 07:44:57 pm        142
បណ្ដាសមាជិកអង្គការណាតូ បានធានាដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ (១១ តុលា) ថា ពួកគេនឹងទ្រទ្រង់ជំនួយយោធាដល់ប្រទេសរបស់លោក ខណៈដែលប្រទេសនេះ ត្រៀមសម្រាប់រដូវរងាក្នុងសង្គ្រាមមួយផ្សេងទៀត បើទោះបីជាការយកចិត្តទុកដាក់របស់លោកខាងលិច កំពុងផ្តោតលើការផ្ទុះឡើងពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលក៏ដោយ។ដោយថ្លែងនៅក្នុងវីដេអូមួយ លោក Zelenskiy បាននិយាយថា លោកមានមានការដឹងគុណយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ ដំណើរទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងប្រឆាំងនឹងភាពបែកបាក់ផ្ទៃក្នុង ហើយមិនត្រឹមតែភាពចលាចលដោយហិង្សានៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងមានភាពច្របូកច្របល់ផ្នែកនយោបាយនៅក្នុងសភាសហរដ្ឋអាមេរិក ដែលបានអនុម័តលើជំនួយសម្រាប់អ៊ុយក្រែនផងដែរ។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកនៃសម្ព័ន្ធភាពយោធា នឹងបន្តគាំទ្រអ៊ុយក្រែន ដូចដែលពួកគេស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនផងដែរ៕

ប្រមុខUN និយាយថា ត្រូវតែបញ្ចៀសឲ្យបាននូវការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល

2023/10/12 07:33:04 pm        123
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវតែបញ្ចៀសឲ្យបាន ហើយបញ្ហានេះ លោកមានការព្រួយបារម្ភអំពីការវាយប្រហារជាច្រើនដែលបានរាយការណ៍មកលើប្រទេសអ៊ីស្រាអែលពីប្រទេសលីបង់ភាគខាងត្បូង។លោក បានប្រាប់អ្នកសារព័ត៌មានថា លោកបានអំពាវនាវដល់ភាគីទាំងអស់ និងអ្នកទាំងឡាយណា ដែលមានឥទ្ធិពលលើភាគីទាំងនេះ ឲ្យបញ្ចៀសការរីកធំ និងហៀរចេញនៃជម្លោះបន្ថែមទៀត។ លោក Guterres បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំង ចំពោះការប្រកាសថាអ៊ីស្រាអែល នឹងដាក់ការឡោមព័ទ្ធទាំងស្រុងនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មជនហាម៉ាស់ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ។លោកបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសឡោមព័ទ្ធនេះ ដែលគ្មានអ្វីត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងតំបន់នេះឡើយ គ្មានអគ្គិសនី ស្បៀងអាហារ ឬប្រេងឥន្ធនៈ។ លោក Guterres និយាយថាស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាមានសភាពធ្ងន់ធ្ងរខ្លាំង មុនពេលការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធ ហើយវានឹងកាន់តែយ៉ាប់យឺតថែមទៀត។

ទីភ្នាក់ងារ IAEA រួមមានអ្នកជំនាញចិន នឹងប្រមូលសំណាកនៅជិតរោងចក្រ Fukushima នៅសប្តាហ៍ក្រោយ

2023/10/12 07:29:33 pm        122
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និយាយថាអ្នកជំនាញមួយក្រុមមកពីប្រទេសជាច្រើន រួមមានទាំងប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយ ដើម្បីប្រមូលសំណាកទឹកសមុទ្រ ដីល្បប់ និងត្រី ពីទីជិតខាងនៃរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ។ ប្រតិបត្តិកររោងចក្រ បានចាប់ផ្តើមជុំទី២ នៃការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច កាលពីសប្តាហ៍មុន ពីរោងចក្រដែលត្រូវបានបំផ្លាញ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមនេះ ដែលរួមមានទាំងអ្នកជំនាញមកពីប្រទេសកាណាដាចិន និងកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែតុលា ដើម្បីប្រមូលគំរូ។សំណាកទាំងនេះនឹងត្រូវបានប្រៀបធៀបជាមួយគំរូសំណាកទាំងឡាយដែលបាននាំយកកាលពីឆ្នាំមុន ដើម្បីពិនិត្យមើលការផ្លាស់ប្តូរ ជាពិសេសក្នុងកម្រិតសារធាតុវិទ្យុសកម្ម។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីខែមុន គណៈប្រតិភូប្រទេសចិន បានចាត់ទុកទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាមរួច ថាជា«ទឹកមានសារធាតុពុលនុយក្លេអ៊ែរ» និងបានថ្កោលទោសប្រទេសជប៉ុន សម្រាប់ការបញ្ចេញទឹកចូលទៅសមុទ្រ។គណៈប្រតិភូ បានជំរុញឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បង្កើតយន្តការតាមតានជាអន្តរជាតិរយៈពេលអង្វែង និងប្រសិទ្ធភាព ដែលបញ្ជាក់ថា ប្រទេសជប៉ុនមិនបានផ្តល់ការពន្យល់ដែលគួរឲ្យជឿជាក់បែបវិទ្យាសាស្ត្រសម្រាប់សកម្មភាពរបស់ខ្លួន។ មុនពេលបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ ប្រតិបត្តិកររោងចក្រ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានពង្រាវទឹកនេះដើម្បីកាត់បន្ថយសារធាតុទ្រីចូម ដល់ប្រមាណ១ភាគ៧ នៃកម្រិតណែនាំដែលបានកំណត់ដោយ អង្គការសុខភាពពិភពលោក សម្រាប់គុណភាពទឹកទទួលទាន។

សម្ព័ន្ធអារ៉ាប់ អំពាវនាវឲ្យបញ្ចប់សង្គ្រាម នៅក្នុងតំបន់ហ្គាហ្សា នៅកិច្ចប្រជុំបន្ទាន់មួយ

2023/10/12 07:25:45 pm        168
សម្ព័ន្ធអារ៉ាប់ បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យបញ្ឈប់ជាបន្ទាន់ សង្គ្រាមអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ធ្វើឡើងនៅក្នុងទីក្រុងគែរ។ប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានព្រមានពីភាពដែលអាចកើតមានធ្ងន់ធ្ងរសម្រាប់ស្ថានភាព ហួសពីការគ្រប់គ្រង បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើលធ្វើឡើងដោយក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ មុនពេលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាញ់ផ្លោងមកលើតំបន់ហ៊ុមព័ទ្ធហ្គាហ្សាប៉ាឡេស្ទីន។ លោកបានអំពាវនាវឲ្យភាគីទាំងសងខាងអនុវត្ត«ភាពអត់ធ្មត់ខ្លួនឯង» ជាការអំពាវនាវ ត្រូវបានគាំទ្រដោយឧបការីអគ្គលេខាធិការ លោក Hossam Zaki ជាអ្នកដែលបានបញ្ជាក់ផងដែរពីតម្រូវការដើម្បីធ្វើទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន។ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយថា ការវាយប្រហារសងសឹក លើតំបន់ហ្គាហ្សាដែលត្រូវបានបិទច្រក បណ្តាលឲ្យមនុស្ស ១.១០០នាក់ស្លាប់និងរងរបួស៥.៣៣៩នាក់។ មន្ត្រីក្រុមហាម៉ាស់ បាននិយាយថា អគារពលរដ្ឋរស់នៅប្រមាណ៥៣៥កន្លែង ត្រូវបានបំផ្លាញ បណ្តាលឲ្យពលរដ្ឋ ២៥០.០០០នាក់ គ្មានលំនៅឋានរស់នៅ។ អ្នកដែលជម្លៀសខ្លួនចេញភាគច្រើនគឺស្នាក់នៅក្នុងទីជម្រកដែលបានរៀបចំរបស់អង្គការសហប្រជាជាតិហើយអ្នកផ្សេងទៀតកំពុងប្រមូលផ្តុំគ្នានៅតាមដងផ្លូវរាយពាសពេញ។ យោធានិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល បានកើនឡើងដល់១.២០០នាក់ ហើយមនុស្សជាង២.៧០០នាក់ផ្សេងទៀតបានរងរបួសពីការសម្រុកចូលភ្លាមៗរយៈពេលជាច្រើនម៉ោងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីបានបំពានរបងការពារ ដាក់បាំងជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។

លោកពូទីន សម្តែងក្តីអាណិតដល់ពលរដ្ឋប៉ាឡេស្ទីន និងបន្ទោសអ៊ីស្រាអែល ចំពោះការដណ្តើមយកទឹកដីរបស់ពួកគេមួយផ្នែក

2023/10/12 07:15:49 pm        124
សារព័ត៌មាន TASS និង RIA Novosti ដែលជាសារព័ត៌មានរុស្ស៊ីមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងបាននិយាយ ដោយដកស្រង់សម្តីលោកពូទីនក្នុងអំឡុងពេលវេទិកាថាមពលថា លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា គោលនយោបាយដោះស្រាយរបស់អ៊ីស្រាអែល បានក្លាយជាហេតុផលមួយសម្រាប់សង្គ្រាមនៅក្នុងតំបន់ ហើយអ្វីដែលហៅថា បញ្ហាប៉ាឡេស្ទីន ត្រូវបានគេយល់ថា ជារឿងអយុត្តិធម៌ដ៏ធំមួយរបស់អ្នកគ្រប់គ្នា ដែលកាន់សាសនាឥស្លាម។ បញ្ហាប៉ាឡេស្ទីន គឺស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់រូបនៅក្នុងតំបន់នេះ។ ចំណែកខ្ញុំគិតថា នៅក្នុងចិត្តអ្នករាល់គ្នា ដែលកាន់សាសនាឥស្លាម នេះជាផ្លូវនៃជីវិត ទាំងនេះ គឺជារឿងជាក់ស្តែង ហើយអ្វីៗគ្រប់យ៉ាងដែលកំពុងកើតឡើង មិនត្រឹមតែឥឡូវនេះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកំពុងកើតឡើងអស់ជាច្រើនទសវត្សរ៍មកហើយ ត្រូវបានយល់ថា ជាការបង្ហាញពីភាពអយុត្តិធម៌ ដែលបានកើនឡើងដល់កម្រិតមិនគួរឲ្យជឿ។លោកពូទីន បាននិយាយថា គោលនយោបាយដោះស្រាយរបស់អ៊ីស្រាអែល គឺជាហេតុផលមួយសម្រាប់សង្គ្រាម។ លោកបានបន្ថែមទៀតថា៖«ដីមួយចំនួនដែលប៉ាឡេស្ទីនពិចារណា និងតែងតែចាត់ទុកថាជាផ្នែកមួយនៃទឹកដីប៉ាឡេស្ទីនពីដើមមក ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល នៅពេលវេលាខុសៗគ្នា និងតាមរបៀបផ្សេងៗគ្នា ហើយជាការពិតណាស់ ដោយមានជំនួយពីកងកម្លាំងយោធា»។ប្រធានាធិបតីរុស្ស៊ីនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលបង្កើតអ៊ីស្រាអែល ក៏មានការពិភាក្សាអំពីការបង្កើតអធិបតេយ្យភាពប៉ាឡេស្ទីនតែម្តង ប៉ុន្តែរឿងនេះ មិនដែលបានធ្វើនោះទេ។ ផ្ទុយទៅវិញ លោកបាននិយាយថា សហរដ្ឋអាមេរិក បានព្យាយាមជំនួសដំណោះស្រាយនៃបញ្ហានយោបាយជាមួយនឹង«ការផ្តល់សម្ភារៈ»ដល់ប៉ាឡេស្ទីន។

ប្រមុខការទូតអាមេរិក ទៅកាន់អ៊ីស្រាអែល ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្រ្គាមកុំឲ្យរីកកាន់តែធំ

2023/10/12 07:11:36 pm        110
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់កុំឲ្យសង្គ្រាមរីកកាន់តែធំ បន្ទាប់ពីការវាយប្រហារ និងការចាប់មនុស្សជាចំណាប់ថ្នូរពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។ ជាការបង្ហាញនៃសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន លោកBlinken គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រផ្នែកយោធាបន្ថែមទៀត។ លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាន មុនពេលឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ ដើម្បីព្យាយាមធានាឲ្យមានការដោះលែងមនុស្សជាង ១០០នាក់ ដែលអ៊ីស្រាអែលនិយាយថាក្រុមហាម៉ាសចាប់ជាឈ្លើយសឹក ដែលខ្លះអាចជាពលរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយថា លោកBlinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ បន្ទាប់ពីការឈប់សំចតនៅអ៊ីស្រាអែល និងហ្ស៊កដានី។ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកពេញទីក្រុងជាច្រើនអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង១.២០០ នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរជាច្រើននាក់ទៅកាន់តំបន់ហ្គាហ្សា។ប្រមុខការទូតអាមេរិក រូបនេះ បាននិយាយថា ជនជាតិអាមេរិក យ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារនេះ។ លោក Blinken បាននិយាយថា ចំនួននោះនៅតែអាចកើនឡើង ដោយបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសមភាគីអ៊ីស្រាអែល ដើម្បីកំណត់ជោគវាសនារបស់ពលរដ្ឋអាមេរិកផ្សេងទៀតដែលនៅបាត់ខ្លួននៅឡើយ៕

ក្មេងប្រុសម្នាក់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងររហូតដល់ហូរឈាមក្នុងខួរក្បាល តែត្រូវបាន សង្រ្គោះជីវិតទាន់ពេលដោយមន្ទីរពេទ្យគន្ធបុប្ផា

2023/10/12 06:38:02 pm        976
មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បន្តជួយសង្រ្គោះក្មេងប្រុសម្នាក់ដែលមានអាយុ១១ឆ្នំា ឲ្យមានជីវិត ឡើងវិញបន្ទាប់ពីក្មេងប្រុសម្នាក់នេះបានអស់ជីបចររយៈពេលយូរ និងបានហូរឈាមក្នុងខួរក្បាល ដោយសារតែកើតជំងឺគ្រុនឈាម មកពីមូសខ្លាខាំ។តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា- ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ដោយជំងឺគ្រុនឈាម ដែលវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរ​ស្មុគស្មាញ​ និង​បណ្តាល​ឲ្យហូរ​ឈាម​ហើមសួត, ហូរឈាមក្នុងខួរក្បាល ​និងរលាកខួរក្បាល​ ជា​ករណី​ដ៏​កម្របំផុត ខណៈក្មេងប្រុសម្នាក់​មានអាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ​បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់មន្ទីរពេទ្យ​គន្ធបុប្ផា។ផេកហ្វេសបុកខាងលើនេះ បានបន្ថែមទៀតថា គាត់(ក្មេងប្រុស)មានជំងឺគ្រុន​ឈាម​កម្រិតធ្ងន់ធ្ងរ​ស្មុគស្មាញ​បំផុត(EDS): អស់ជីពចរយូរថ្ងៃ(prolonged and impending shock syndrome) លើស​ពី៣០ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួតចុងក្រោយ​សន្លប់បាត់ស្មារតី​ដោយ​សារ​រលាកខួរក្បាល ​និងហូរឈាមក្នុងខួរក្បាលទៀតផង។ ​តែទោះជាយ៉ាងណាក្មួយប្រុស ត្រូវបាន​សង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់១៦ប្លោក ​និង​ចម្រោះ​ប្លាកែត​សរុបអស់"១២ប្លោក" និងប្រើជំនួយ​ម៉ាស៊ីនសប់ដង្ហើម ​ថែទាំព្យាបាលអស់២១ថ្ងៃ ដោយថ្ងៃនេះ​ក្មួយប្រុស​មានជីវិតរស់​ឡើងវិញ ​បានវិលត្រឡប់ទៅផ្ទះវិញ ​ដោយស្នាមញញឹម​ ដើម្បីទៅវត្តភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ។ជាមួយគ្នានេះដែរ ​មន្ទីរពេទ្យគន្ធបុប្ផា ក៏សូមអរគុណ​និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេស​សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ​ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ​ដែលតែងតែផ្តល់​ចម្រោះប្លាកែតទាន់ពេលវេលា​ដោយ​ឥតគិតថ្លៃ ​ខណៈរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា​ ដោយគ្មានការរើសអើង ហើយ​ក៏សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា ​និងមូលនិធិគន្ធបុប្ផាស្វីស រួមទាំងអរគុណដល់​សប្បុរសជន​គ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ អត្ថបទ៖ បាន ចក់

របបយោធានីហ្សេ បញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ UN ចាកចេញពីប្រទេស

2023/10/12 06:11:15 pm        141
របបយោធារបស់នីហ្សេ បានទាមទារឲ្យមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅទីនោះ ចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង ជុំវិញការចោទប្រកាន់ថា ប្រទេសនីហ្សេ ត្រូវបានដកចេញពីកិច្ចជួបជុំប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉ក កាលពីខែមុន។មន្ត្រីយោធានីហ្សេ បានបណ្តេញប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម ( Mohamed Bazoum) ក្នុងខែកក្កដា ដោយព្យួររដ្ឋធម្មនុញ្ញ រំលាយអតីតស្ថាប័នទាំងអស់ និងប្រកាសលោក ឧត្តមសេនីយ៍ Abdourahamane Tiani ជាប្រមុខរដ្ឋថ្មីរបស់ប្រទេសអាហ្វ្រិកខាងលិចនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែតុលា ក្រសួងការបរទេសរបស់នីហ្សេ បានចោទប្រកាន់UN ថាបានប្រើ «ល្បិចបោកបញ្ឆោត» ដែលបង្កឡើងដោយប្រទេសបារាំង ដើម្បីរារាំងការចូលរួមពេញលេញរបស់ខ្លួន នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកម្រិតខ្ពស់កាលពីខែមុន និងនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុង ទីក្រុងវីយែន និងនៅទីក្រុងរីយ៉ាដ។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ជាលទ្ធផល រដ្ឋាភិបាលបានបញ្ជាឲ្យអ្នកសម្របសម្រួលអ្នកស្រុកUN អ្នកស្រី ល្វីស អ៊ូប៊ីន ( Louise Aubin) ចាកចេញពីប្រទេសនេះ។អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា លោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) មានការសោកស្ដាយជាខ្លាំងចំពោះចំណាត់ការនេះ ដោយបានរំលឹកឡើងវិញនូវ«ការប្តេជ្ញាចិត្តឥតងាករេរបស់អង្គការសហប្រជាជាតិក្នុងការស្នាក់នៅ និងផ្តល់ជំនួយដល់ប្រជាជននីហ្សេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 02:48:07 pm        284
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អបរិបូរណ៍ និង ធ្វើ​ដំណើរ ទៅមកប្រកបដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បង​ប្អូន​កូន​ក្មួយ​ទាំង​អស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួល​បាន​នូវ​សុខភាព​ល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការចរចាប្រាក់ឈ្នួលម្មករលើកទី២ ភាគីសហជីពកំណត់តួលេខចំនួនពីរផ្សេងៗគ្នា ដើម្បី​ស្នើសុំ​ដំឡើង​សម្រាប់​ឆ្នាំ២០២៧
09/14/2026 01:09 PM
និស្សិត៖ អាហារូបករណ៍សម្ដេចតេជោ ផ្ដល់វិជ្ជា និងឱកាសការងារសម្រាប់អនាគតយុវជន
09/14/2026 01:09 PM
ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា
09/14/2026 01:09 PM
ឯកឧត្តម ហ៊ុន ម៉ានី ជ្រើសរើសវិញ្ញាសាប្រឡងមន្ត្រីដោយផ្ទាល់ ការពារការបែកធ្លាយវិញ្ញាសា
09/14/2026 12:09 PM
សារមន្ទីរតេជោសន្តិភាព ថែរក្សាមរតកប្រវត្តិសាស្ត្ររំលឹកដល់ទុក្ខសោកនាដកម្មនៃសង្គ្រាម និង​ផ្សព្វផ្សាយ​វប្បធម៌សន្តិភាព សម្រាប់មនុស្សជាតិ
09/14/2026 12:09 PM
មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រាប់ទៅកាន់កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ថា ​«កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម»
09/14/2026 12:09 PM
សង្គ្រាមនៅអ៊ីរ៉ង់ បង្ហាញឱ្យឃើញពីដែនកំណត់របស់ក្រុមប្រទេស BRICS
09/14/2026 12:09 PM
រដ្ឋមន្ត្រីការបរទេសអូម៉ង់៖ កិច្ចប្រជុំរបស់អ៊ីរ៉ង់ជាមួយអូម៉ង់ និងបណ្តាប្រទេសឈូងសមុទ្រ ត្រូវបានពន្យារពេល
09/14/2026 12:09 PM
បុរី ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន សម្ពោធវីឡាម៉ូតថ្មី “វីឡា ឃ្វីន សេនតូ” គម្រោងឌឹសេនតូហ្សា ផ្តល់ជូន តម្លៃពិសេស $20 ម៉ឺនជាង
09/14/2026 12:09 PM
គណៈកម្មការផ្សះផ្សានៃអនុសញ្ញា UNCLOS កំពុងបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជា និងថៃ​នៅ​ថ្ងៃទី​១៤​ខែកញ្ញានេះ នៅក្នុងប្រទេសសិង្ហបុរី ខណៈកិច្ចប្រជុំនេះ នឹងមានការផ្សព្វផ្សាយ ជា​សាធារណៈ​ជា ៣ភាសា
09/14/2026 12:09 PM