សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

CARDI គ្រោងចែកចាយពូជស្រូវចំប៉ីស៧០នៅចុងឆ្នាំនេះ ដែលធន់នឹងអាកាសធាតុ និងមានតម្លៃខ្ពស់

2023/09/18 04:19:11 pm        38
ភ្នំពេញ៖ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម (កាឌី CARDI) បានឱ្យដឹងថា កាឌី គ្រោងផ្ដល់ពូជស្រូវប្រភេទចំប៉ីស៧០ ​ទៅឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ ទូទាំងប្រទេស ​នៅចុងឆ្នាំនេះ ​ដើម្បីផលិតពូជឱ្យបានច្រើន ហើយចែកចាយ​បន្តទៅកសិករ ព្រោះស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ធន់នឹងអាកាសធាតុផង ។ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី១៨ ខែកញ្ញា នេះ នាយកវិទ្យាស្ថានកាឌី បានឱ្យដឹងថា ស្រូវ ចំប៉ីស៧០​ គឺត្រូវបានផលិតឡើង ​តាមរយៈការបង្កាត់​រវាងពូជស្រូវផ្ការំដួល ​និងស្រូវប្រភេទផ្សេង ដែលមិនប្រកាន់រដូវ ​ហើយបើកសិករធ្វើស្រូវពង្រោះ​ អាចប្រមូលផលក្នុងរង្វង់៩០ថ្ងៃ ​ហើយបើសន្ទូង អាចប្រមូល ​ផលក្នុងរង្វង់៩៧ទៅ១០០ថ្ងៃ ។លោកនាយក បានបន្តថា ​ដោយសារពូជស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ​និងកំពុងមានការបញ្ជា ទិញពី​ក្រុមហ៊ុននានា​ ទើបនៅចុងឆ្នាំនេះ វិទ្យាស្ថានកាឌី ​នឹងចែកចាយស្រូវចំប៉ីស៧០ ប្រមាណ ២តោន ជា ជំហានដំបូង ​ទៅឱ្យបណ្ដាខេត្ត ​ដើម្បីផលិតឱ្យបានច្រើន ​និងដើម្បីចែកចាយបន្ត ។លោក ឡោ ប៊ុណ្ណា បានបន្ថែមថា ​​បច្ចុប្បន្ន កាឌី ​ក៏កំពុងខិតខំបង្កើតពូជស្រូវ ដែល​ធន់នឹងធាតុ​អាកាស ពិសេសអាចទប់នឹងកូនរដូវប្រាំង ​ដែលតែងតែកើតឡើង ​នៅអំឡុងខែកក្កដា​ និងសីហា ដែលរហូត ​មកដល់ពេលនេះ ​វិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​កសិកម្ម ផលិតពូជស្រូវបាន​ជិត៥០ប្រភេទហើយ ​ដោយស្រូវប្រភេទខ្លះ ​ផលិតបានជាអង្ករ ​យកទៅប្រកួតប្រជែង​នៅថ្នាក់​អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១​ ជាច្រើនដងផងដែរ ។លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កាឌី ​ក៏បានបញ្ចេញពូជស្រូវប្រភេទសែនក្រអូប០១ ដែល មានទីផ្សារល្អ ​ហើយបើកសិករបង្កបង្កើតផលដោយអនុវត្ត​តាមលក្ខណៈបច្ចេកទេសបានល្អ អាច​ទទួល បានទិន្នផលដល់ប្រមាណ១០តោន​ក្នុងមួយហិកតា ដែលអាចកាត់បន្ថយការ​ចំណាយ​លើការងារផលិត ​ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

រដ្ឋាភិបាលបញ្ចេញតួលេខផ្លូវការចំនួន២០២ដុល្លារ ខណៈនិយោជកនិងសហជីពមានតួរលេខផ្សេង

2023/09/18 01:31:02 pm        841
ភ្នំពេញ៖ ភាគីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ចេញតួលេខជាផ្លូវការ គឺចំនួន ២០២ដុល្លារ នៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។ ខណៈភាគីនិយោជកកំណត់ចំនួន ២០១,៥០ដុល្លារ។ ដោយឡែក ភាគីសហជីព មានតួលេខចំនួន២ផ្សេងគ្នា គឺចំនួន ២០៤ដុល្លារ និង ២១៣ដុល្លារ។

ប្រធានកិច្ចការបរទេសEU ៖ រុស្ស៊ីកំពុងជាន់ឈ្លីលើធម្មនុញ្ញUN ជាមួយនឹងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន

2023/09/18 01:17:25 pm        114
លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បាននិយាយថា រុស្ស៊ីកំពុងជាន់ឈ្លីធម្មនុញ្ញអង្គការសហប្រជាជាតិជាមួយនឹងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ សហភាពអឺរ៉ុបនឹងបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន និងអំពាវនាវឲ្យមានកំណែទម្រង់នៅក្នុងមហាសន្និបាតUN។សប្តាហ៍នេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់ពិភពលោក និងប្រព័ន្ធពហុភាគី។ ជាមួយនឹងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតដោយមហាសន្និបាតUNឲ្យអនុវត្តតាមការទទួលខុសត្រូវរបស់ខ្លួនក៏ដោយ ក៏ប្រទេសរុស្ស៊ីកំពុងរារាំងក្រុមប្រឹក្សាសន្តិសុខពីការបំពេញតួនាទីរបស់ខ្លួន មិនត្រឹមតែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងកន្លែងផ្សេងទៀតផងដែរ ដូច្នេះការគំរាមកំហែងដល់ភាពជឿជាក់នៃប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល»។យោងតាមលោក Borrell ដើម្បីស្ដារឡើងវិញនូវភាពស្របច្បាប់តែមួយគត់របស់អង្គការសហប្រជាជាតិ វាមានភាពចាំបាច់ជាបន្ទាន់ ធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខកាន់តែមានភាពច្បាស់លាស់ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលបានកើតឡើង នៅក្នុងពិភពលោក និងជាពិសេសផ្តល់ឲ្យអាហ្វ្រិកនូវសំឡេងមួយ។

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង ចូលមន្ទីរពេទ្យ បន្ទាប់ពីកូដកម្មអត់អាហារ ខណៈរដ្ឋអាជ្ញាស្វែងរកការចាប់ខ្លួន

2023/09/18 01:09:10 pm        127
មេដឹកនាំបក្សប្រឆំាងធំ របស់ប្រទេសកូរ៉េខាងត្បូងបានចូលមន្ទីរពេទ្យនៅថ្ងៃចន្ទទី១៨ ខែកញ្ញានេះ ជាច្រើនថ្ងៃក្នុងការធ្វើកូដកម្មបង្អត់អាហារ ក្នុងការតវ៉ាប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល ខណៈរដ្ឋអាជ្ញាស្វែងរកដីការចាប់ខ្លួនលោក ជុំវិញបទចោទប្រកាន់អំពើពុករលួយ។លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានចាប់ផ្តើមតវ៉ាកាលពីថ្ងៃទី៣១ ខែសីហា ដោយលើកឡើងពី ការគ្រប់គ្រងមិនបានល្អសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ការគំារមកំហែងចំពោះសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងការដែលមិនបានជំទាស់ចំពោះកាតបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima ក្នុងចំណោមហេតុផលផ្សេងទៀត។គណបក្សរបស់លោក បាននិយាយថា អតីតបេក្ខជនប្រធានាធិបតីរូបនេះ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យពីរដ្ឋសភាជាតិ ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីខ្សោះជាតិទឹក និងវិលមុខ។ លោក Kim Gi-hyeon ប្រធានគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច បានទទូចឲ្យលោក Lee បញ្ឈប់ការអត់អាហារ ដោយនិយាយថាលោកបានត្រៀមពិភាក្សាជាមួយមេដឹកនាំប្រឆាំងលើបញ្ហាគោលនយោបាយជាច្រើន។ប៉ុន្មានម៉ោងបន្ទាប់ពីលោក Lee ត្រូវបានផ្ទេរទៅកាន់មន្ទីពេទ្យ ក្រុមរដ្ឋអាជ្ញា បាននិយាយថា ពួកគេបានស្នើសុំដីការចាប់ខ្លួនលោក ជាផ្នែកនៃការស៊ើបអង្កេតក្នុងគម្រោងអភិវឌ្ឍន៍និងបទចោទប្រកាន់ពីសំណូកសូកប៉ាន់។

ចិន៖ ខ្លួនពុំត្រូវបានស្នើសុំឲ្យចូលរួមក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រ Fukushima នោះទេ

2023/09/18 01:05:44 pm        92
ស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន ពុំត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការវិភាគ និងធ្វើតេស្តត្រឹមត្រូវនៃទឹកមានសារធាតុពុលនុយក្លេអ៊ែរ ដែលត្រូវបានបញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នោះទេ។ការថ្លែងដូច្នេះត្រូវបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាងថាប្រទេសចិន បានបដិសេធមិនចូលរួមក្នុងយន្តការពិនិត្យជាអន្តរជាតិរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ ស្ថានទូតបាននិយាយថា ប្រទេសចិន បាននិយាយជាថ្មីពីតម្រូវការដើម្បីបង្កើតការរៀបចំពិនិត្យជាអន្តរជាតិប្រកបដោយប្រសិទ្ធភាពនិងមានរយៈពេលវែង ដោយមានការចូលរួមពេញលេញពីបណ្តាប្រទេសជិតខាងនិងផ្នែកពាក់ព័ន្ធផ្សេងទៀត។

គម្រោងCAPFishជួយជំរុញឱ្យសិប្បកម្មនៅខេត្តកំពង់ធំ គោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ

2023/09/18 12:04:51 pm        205
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFish-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧហ្សាហកម្ម(UNIDO) ក្រោម​សហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ​បានជំរុញឱ្យសហគ្រាសនៅខេត្តកំពង់ធំ អនុវត្តស្តង់ដារ​សុវត្ថិភាពម្ហូបអាហារ។បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោង CAPFish-Capture ​សិប្បកម្មផលលិតត្រីងៀត សួង សោភ័ណ ស្ថិតនៅស្រុកស្ទោង ​ខេត្តកំពង់ធំ​ បានអនុវត្តស្តង់ដារ ​CQS ​និងបង្កើនកើនការផលិតក្នុងមួយខែៗ និងទទួលបានប្រាក់ចំណូល​ច្រើនជាងមុនផងដែរ។ នេះបើតាមលោក សួង សោភ័ណ ​ម្ចាស់សិប្បកម្មបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ នៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះ បន្តដឹកនាំគណៈប្រតិភូមកពីក្រសួងកសិកម្ម ​អង្គការUNIDO និង​អ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន ​ទៅទស្សកិច្ចខ្សែចង្វាក់ផលិតកម្មម្ចាស់​សហគ្រាសកែច្នៃត្រី សួង សោភ័ណស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ លោក សួង សោភ័ណ បន្តថា ​មុនពេលមិនទាន់រួមចូលអនុវត្តគម្រោង មុខរបបខ្ញុំធ្វើ​លក្ខណៈបែប​គ្រួរសារ​តែលូវយើងមានបុគ្គលិកចូលធ្វើការជិត១០នាក់​ និងមាន​ទីផ្សារល្អផងដែរ។ការមានបុគ្គលិកនេះ ​ព្រោះតែតំរូវការមានកើនឡើង។លោកជំទាវ អ៊ឹម រចនា​ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ​សុវត្ថិភាពម្ហូបអាហារ ​មានសារៈសំខាន់ណាស់សម្រាប់​សុខភាព​របស់មនុស្សគ្រប់រូប។ ​លើសពីនេះ លោកជំទាវ ​បានលើកឡើងពីការចូលរួមចំណែក​របស់​គម្រោងCAPFISH-Capture ​ក្នុងការជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូប​អាហារ​ឱ្យ​មានសុវត្ថិភាព មាន​ស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ​ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញ​បរិភោគ ដើម្បីកាត់បន្ថយ​ការចំណាយ ​ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ដំណើរទស្សនកិច្ចសិក្សា និង​ផ្សព្វផ្សាយ​អំពីសហគ្រាសជលផល​ក្រោយ​ប្រមូលផលដែល​ទទួលផល​ពីគម្រោង CAPFish បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ​រហូតដល់ថ្ងៃទី២០​ ខែកញ្ញា ​ឆ្នាំ២០២៣ ស្ថិតនៅ រាជធានីភ្នំពេញ ​ខេត្តកណ្តាល​ កំពង់ធំ​ និងខេត្តសៀមរាប៕ អត្ថបទ៖ទូច សោភ័ណ

សម្តេច ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី

2023/09/18 11:52:44 am        158
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេសតួកគី​ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ​ដើម្បីសម្រេចបាននូវផែនការ​របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមាន​ចំណូល​មធ្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ ​និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបាន​ស្វាគមន៍យ៉ាង​កក់ក្តៅចំពោះ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ដែលទទួលបាននូវសេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយ​មានសុទិដ្ឋិនិយមថា​ ក្នុងអាណត្តិការទូតរបស់លោកជំទាវកម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បី​ជាឧត្តម​ប្រយោជន៍​ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតីបានលើកឡើងថា​ បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា​ បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។សម្តេចរដ្ឋសភាធិបតី បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម​ប្រទេសទំាង​ពីរឱ្យកើនឡើង​ ជួយបណ្តុះបណ្តាលធនធាមនុស្ស​ ជួយលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនង​ទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ។លោកជំទាវ អ៊ុលគូ ​កូចាអេហ្វេ បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័ស​នៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្ម​កម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ​ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ​ដែលរហូតមកដល់ពេលនេះ មានយុវជន​កម្ពុជាប្រមាណ ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។សូមជម្រាបថា ប្រទេសកម្ពុជា ​និងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីក​និងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប៕

លោកលូកាសិនកូ អះអាងថា ប្រជាជនបេឡារុស គឺជា«ប្រជាជាតិដែលស្រឡាញ់សន្តិភាពបំផុត» ហើយនឹងមិនមានសង្រ្គាម នៅក្នុងប្រទេសបេឡារុសនោះទេ

2023/09/18 10:44:34 am        135
បេឡារុស៖ប្រធានាធិបតីស្វ័យប្រកាសបេឡារុស លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នាថា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។ក្នុងពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ នៅថ្ងៃដំបូងៗនៃប្រតិបត្តិការ Barbarossa (បាបារ៉ូសសា)។]លោកប្រធានាធិបតីស្វ័យប្រកាសរូបនេះ ក៏បានធានាចំពោះក្រុមតំណាងប្រជាជនជិតខាង រួមទាំងប្រជាជនអ៊ុយក្រែនផងដែរថា បេឡារុសជា «ប្រទេសដែលស្រឡាញ់សន្តិភាពបំផុតនៅលើផែនដីនេះ»៕

ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ បានចុះកិច្ចព្រមព្រៀងសន្តិសុខ

2023/09/18 10:42:07 am        62
ម៉ាលី៖ ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ ដែលជាប្រទេសអាហ្វ្រិកខាងលិចចំនួនបីគ្រប់គ្រងដោយរបបយោធា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយសន្យាថា នឹងមកជួយគ្នាទៅវិញទៅមកក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅ។ប្រទេសទាំងបី កំពុងជួបការលំបាកក្នុងការទប់ស្កាត់ក្រុមបះបោរអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ហើយក៏បានមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិ មានភាពតានតឹងដោយសារតែរដ្ឋប្រហារផងដែរ។រដ្ឋទាំងបីនេះ ធ្លាប់ជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពទាំង៥ (G5) របស់តំបន់ដ៏ក្រីក្រ សាហែល (Sahel) អាហ្រ្វិក ដែលគាំទ្រដោយបារាំង ជាមួយប្រទេសឆាដ និងម៉ូរីតានី ដោយបានចាប់ផ្តើមនៅឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ហាក្រុមអ៊ីស្លាមនៅក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសបារាំង និងរដ្ឋទាំងបីនេះ បានប្រេះស្រាំចាប់តាំងពីមានរដ្ឋប្រហារមក។ប្រទេសបារាំង ត្រូវបានបង្ខំឱ្យដកទ័ពរបស់ខ្លួនចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ហើយកំពុងស្ថិតក្នុងភាពតានតឹងជាមួយរបបយោធា ដែលបានដណ្តើមអំណាចនៅនីហ្សេ បន្ទាប់ពីប្រទេសនេះបានស្នើសុំឱ្យបារាំងដកទ័ព និងឯកអគ្គរដ្ឋទូតរបស់ខ្លួន៕

អ៊ុយក្រែនដណ្តើមបានភូមិ ឃ្លីសឈីវកា នៅជិតទីក្រុងបាកម៉ុត ពីរុស្ស៊ីមកវិញហើយ

2023/09/18 10:39:56 am        137
អ៊ុយក្រែន៖ ទីបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា (Klishchiivka) នៅលើផ្នែកខាងត្បូងនៃទីក្រុងបាកម៉ុត (Bakhmut) ដែលជនជាតិរុស្ស៊ីបានកាន់កាប់កាលពីខែមករា។ក្រុមអ្នកវិភាគយោធាអ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា ការរំដោះតំបន់លំនៅឋានជាច្រើននៅជិតទីក្រុងបាកម៉ុត នឹងអនុញ្ញាតឱ្យយោធាវាយរុលទៅមុខពីផ្នែកខាងត្បូងក្នុងតំបន់ បាកម៉ុត ដែលទទួលបានការគ្រប់គ្រងលើតំបន់ខ្ពស់ៗ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានលើកសរសើរក្រុមទាហានកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) សម្រាប់ការដណ្តើមយកភូមិភាគខាងកើត ឃ្លីសឈីវកា នេះពីរុស្ស៊ីត្រឡប់មកវិញផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM