ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំគណៈប្រតិភូចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨នៅញូយ៉ក

2023/09/21 03:27:09 pm        378
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។ 

សម្តេចទៀ បាញ់៖ មកពីកត្តាសន្តិភាពទើបពិភពលោកដាក់ប្រាសាទខ្មែរជាបន្តបន្ទាប់ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/20 11:53:13 pm        597
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ដោយសារពិភពលោក មើលឃើញកម្ពុជាមានសុខសន្តិភាពនេះហើយ ទើបគេសម្រេចដាក់ប្រសាទបុរាណខ្មែរជាបន្តបន្ទាប់ទៅជា សម្បត្តិបេតិកភណ្ឌពិភពលោកនោះ។ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ​បន្ទាប់ពីធ្វើការទូងស្គរ​ វាយជួងដើម្បីអបអរសាទរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ​ដែលរមណីយដ្ឋានប្រាសាទកោះកេរ​ ត្រូវបានដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នៅវិមាន ឈ្នះ ឈ្នះ សម្តេចពិជ័យ​សេនា ទៀ បាញ់ ​បានបញ្ជាក់ថា ប្រាសាទជាច្រើនដែលដូនតាបន្សល់ទុកមកគឺច្រើន​ណាស់ ជាក់ស្តែងដូច ​ជាប្រាសាទកោះកេរនេះជាដើមគឺបានកសាងមករាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែកម្ពុជា​យើងទើបមានឱកាស ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយសារតែ កម្ពុជាយើងទើប​មានឱកាសពោលគឺមកពីកត្តាសុខសន្តិភាពនេះតែម្តង។សូមបញ្ជាក់ថា រហូតដល់សព្វថ្ងៃនេះកម្ពុជា បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោក​ដោយ​អង្គការយូណេស្កូ មានចំនួន៤ហើយ ​ក្នុងនោះរួមមាន​ រមណីយដ្ឋានអង្គរ នៅឆ្នាំ១៩៩២ ប្រាសាទ​ព្រះវិហារ ​នៅឆ្នាំ២០០៨ ​តំបន់ប្រាសាទសំបូរព្រៃគុក​ ឆ្នាំ២០១៧ និងឆ្នាំ២០២៣នេះ​គឺរមណីដ្ឋានប្រាសាទកោះកេរ៕អត្ថបទ៖ បាន ចក់

ការចោទប្រកាន់ពីបទពុករលួយ បន្តដាក់បន្ទុកលើជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន

2023/09/20 08:46:48 pm        299
ក្នុងរយៈពេលប៉ុន្មានឆ្នាំរបស់លោក Oleh Maiboroda ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លោកបានទទួលយកសំណូកជាច្រើន។ លោក Maiboroda បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សំណូកទាំងនោះមានបំណងសូកប៉ាន់ក្រុមមន្ត្រីសាធារណៈ ដើម្បីអនុម័តគម្រោងសាងសង់។ លោកបានបន្តថា ភារកិច្ចប្រគល់សំណូកត្រូវបានប្រគល់ឱ្យមេធាវីម្នាក់ ឈ្មោះ Oleh Tatarov ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។លោក Maiboroda បាននិយាយថា សំណូកទាំងនោះបានឆ្លងកាត់លោក Tatarov ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩។ ទំនាក់ទំនងរបស់មេធាវីរូបនេះជាមួយនគរបាល តុលាការ និងព្រះរាជអាជ្ញា បានធ្វើឱ្យលោក Tatarov មានភាពល្អងាយស្រួលក្នុងការទំនាក់ទំនងពួកគេ។ លោក Maiboroda បាននិយាយថា «ពិតណាស់ លោក Tatarov បានចំណាយប្រាក់ដើម្បីឱ្យគម្រោងដំណើរការដោយរលូនជាមួយក្រុមអាជ្ញាធរ រួមទាំងដោយការធានាការអនុញ្ញាតសាងសង់ផងដែរ»។ ដោយបន្ថែមថា «លោកឲ្យលុយទៅពួកគេ ដូច្នេះទើបការរៀបចំទាំងនេះត្រូវបានធ្វើឡើង»។ការលើកឡើងរបស់លោក Maiboroda បង្កការគំរាមកំហែងឱ្យមានភាពចម្រូងចម្រាសឡើងវិញ ដែលបានធ្វើទុក្ខបុកម្នេញលោកប្រធានាធិបតី Volodymyr Zelenskiy បន្ថែមទៀត ដែលប្រទេសកំពុងស្ថិតនៅក្នុងសម័យសង្គ្រាមរួចទៅហើយនោះ។ លោក Tatarov ដែលជាទីប្រឹក្សាប្រធានាធិបតី ស្តីពីការអនុវត្តច្បាប់ និងភ្នាក់ងារសន្តិសុខ ចាប់តាំងពីឆ្នាំ២០២០មក បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយក៏មិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋអ្វីនោះដែរ៕

កូរ៉េខាងត្បូង ជំរុញឱ្យរុស្ស៊ីបញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង

2023/09/20 08:42:59 pm        282
កាលពីថ្ងៃអង្គារ (១៩ កញ្ញា) កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីព្រមានទីក្រុងមូស្គូ ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការយោធាណាមួយជាមួយកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងនូវកង្វល់អំពីកិច្ចព្រមព្រៀងអាវុធដែលអាចកើតមាន។ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក ចាង ហូជីន (Chang Ho-jin) បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងសេអ៊ូល ដើម្បីជំរុញឱ្យ «រុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវរាល់វិធានការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។លោក ចាង បាននិយាយថា រុស្ស៊ីគួរតែធ្វើតាមតួនាទីរបស់ខ្លួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានបន្ថែមថា សកម្មភាពណាមួយដែលគំរាមកំហែងសន្តិសុខរបស់ខ្លួន នឹងធ្វើឱ្យខូចទំនាក់ទំនងរបស់រុស្ស៊ីជាមួយកូរ៉េខាងត្បូងយ៉ាងធ្ងន់ធ្ងរ។សារផ្ដាំផ្ញើរបស់ទីក្រុងសេអ៊ូលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ត្រូវបានផ្ដល់ជម្រើសសម្រាប់កិច្ចសហប្រតិបត្តិការយោធានៅមជ្ឈមណ្ឌលអវកាស វ៉ូស្តុចឈ្នី កូសម៉ូដ្រូម (Vostochny Cosmodrome) របស់រុស្ស៊ីកាលពីសប្តាហ៍មុន នៅពេលដែលរុស្ស៊ីកំពុងជំរុញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងកូរ៉េខាងជើង កំពុងជំរុញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ទីក្រុងព្រំដែនម៉ិកស៊ិក សម្របតាមតម្រូវការរបស់ជនអន្តោប្រវេសន៍អាហ្វ្រិក

2023/09/20 08:35:01 pm        243
អ្នកស្រី ការីណា ហ្សាយាស (Karina Zayas) បានរៀនធ្វើជំនួញជាមួយពលរដ្ឋ ដែលទើបមកដល់ថ្មីពីប្រទេសហ្គាណា សេណេហ្គាល់ និងកាមេរូន ដែលមិនចេះភាសាអង់គ្លេស ឬអេស្ប៉ាញ។«ភាគច្រើន ពួកគេចង្អុលទៅវត្ថុនានា។ ខ្ញុំចង់បាននេះ ខ្ញុំចង់បាននោះ។ ពេលនិយាយដល់និយាយពីចំនួន យើងធ្វើបែបនេះ អ្នកលក់ភេសជ្ជៈផ្លែឈើ និងការ៉េមម៉ិកស៊ិក និយាយដោយលើកម្រាមដៃមួយ ពីរ ឬបី។ «ប្រសិនបើចំនួនតិច គឺយកថ្លៃត្រឹមតែ ៥ប៉េសូ យើងធ្វើនេះ។ … ប្រសិនបើពួកគេមានការដូរកើតឡើង ខ្ញុំគ្រាន់តែឲ្យវត្ថុនោះទៅពួកគេ ជាការស្រេច»។ជនអន្តោប្រវេសន៍អាហ្រ្វិកដែលដើរតាមផ្លូវនៅទីក្រុងសូណូយតា (Sonoyta) ទល់មុខទីក្រុងលូកេវីល (Lukeville) រដ្ឋអារីហ្សូណា (Arizona) គឺជាផ្នែកមួយនៃការកើនឡើងថ្មី សមាជិកសភា និងមន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បាននិយាយថា ធនធានដំណើរការ និងការឃុំឃាំងរបស់សហព័ន្ធមានចំនួនលើសលប់ ហើយនាំឲ្យមានការដោះលែងនៅតាមផ្លូវ។ក្រុមអ្នករត់ពន្ធកំពុងដឹកនាំជនអន្តោប្រវេសន៍ចូលទៅក្នុងវាលខ្សាច់អារីហ្សូណាដាច់ស្រយាល ដែលបង្កបញ្ហាប្រឈមថ្មីសម្រាប់ល្បាតតាមព្រំដែន។

លោក Xi ៖ ចិន និងសហរដ្ឋអាមេរិក ត្រូវតែសម្រេចឲ្យបានសន្តិសហវិជ្ជមាន

2023/09/20 08:31:58 pm        282
ប្រធានាធិបតីចិនលោក Xi Jinpingបាននិយាយប្រាប់ទាហានជើងចាស់ ២រូបនៃក្រុមស្ម័គ្រចិត្តអាមេរិក ឬ US Flying Tigers ដែលបានធ្វើសង្រ្គាមឲ្យចិនអំឡុងសង្រ្គាមលោកលើកទី ២នោះថា ចិន និងសហរដ្ឋអាមេរិក គួរតែ និងត្រូវតែសម្រេចឲ្យបានសន្តិសហវិជ្ជមាន ដោយលោកផ្តល់សញ្ញាបន្ថែមទៀតសម្រាប់ភាគីទាំង ២ ដើម្បីបន្ធូបន្ថយភាពតានតឹងដែលកំពុងកើតមាន ។ នៅក្នុងការឆ្លើយតបនឹងលិខិតមួយច្បាប់ពីអតីតអាកាយានិក Harry Moyer និងអ្នកបើកយន្តហោះ Mel McMullen លោក Xi និយាយថា ប្រជាពលរដ្ឋចិន និងសហរដ្ឋអាមេរិក ចែករំលែកសត្រូវតែមួយនៅក្នុងសង្រ្គាមរបស់ពួកគេជាមួយជប៉ុន ហើយពួកគេបានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនកាលពីថ្ងៃអង្គារ ។ លោក Xi និយាយថា ក្រឡេកមើលអនាគត ចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមហាអំណាច ២ ត្រូវតែមានទំនួលខុសត្រូវដ៏សំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ពិភពលោក ។ លោកបន្តថា ពួកគេគួរតែ និងត្រូវតែសម្រេចឲ្យបានការគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ។ លោកបានអំពាវនាវផងដែរ ឲ្យមានទំនាក់ទំនងសន្តិភាព និងស្ថិរភាព បន្ទាប់ពីជំនួប និងកិច្ចប្រជុំជាបន្តបន្ទាប់រវាងក្រុមមន្រ្តីចិន និងសហរដ្ឋអាមេរិកកាលពីប៉ុន្មានខែកន្លងមកនេះ ដោយមានគោលដៅកាត់បន្ថយភាពតានតឹង និងស្តាឡើងវិញបណ្តាញទំនាក់ទំនង ដែលរួមទាំងការប្រាស្រ័យទាក់ទងរវាងយោធារបស់ពួកគេ ។ សូមបញ្ជាក់ថា ក្រុមស្ម័គ្រចិត្ត Flying Tigers គឺជាក្រុមប្រយុទ្ធមានទាំងអតីតអាកាសយានិកសហរដ្ឋអាមេរិក ដែលជួលដោយសាធារណរដ្ឋចិនដឹកនាំដោយគណបក្ស Kuomintang (គួមីនតាង)របស់លោក Chiang Kai-shek (ឈៀង កៃសេក) ធ្វើសង្រ្គាមជាមួយជប៉ុន នៅឆ្នាំ ១៩៤១-៤២ ៕

ចិន និយាយថា ផែនការរបស់ចក្រភពអង់គ្លេសក្នុងការរំខានទីក្រុងហុងកុង ប្រឈមការបរាជ័យ

2023/09/20 08:27:37 pm        119
ក្រសួងការបរទេសចិន នៅក្នុងទីក្រុងហុងកុង បានរិះគន់របាយការណ៍រយៈពេល៦ខែស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ ធ្វើឡើងដោយចក្រភពអង់គ្លេសដោយនិយាយថា ខ្លួនបានធ្វើព្រងើយពីស្ថានភាពសង្គមដ៏ល្អ បរិស្ថានអាជីវកម្មមានស្ថិរភាពកាន់តែច្រើន និងជំនួសឲ្យភាពចលាចលប្រឆាំងប្រទេសដែលមានការគាំទ្រ។ ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពី ចក្រភពអង់គ្លេស បានចេញផ្សាយជាសាធារណៈរបាយការណ៍រយៈពេល៦ខែរបស់ខ្លួនស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងដោយប្រទេសចិន ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា បាននិយាយថាអាជ្ញាធរ បានពង្រីកការអនុវត្តន៍ច្បាប់សន្តិសុខជាតិ ដាក់ដោយទីក្រុងប៉េកាំង ដែលហួសពីការព្រួយបារម្ភសន្តិសុខជាតិពិតប្រាកដ។ ទីក្រុងប៉េកាំង បានដាក់ច្បាប់បោសសម្អាតកាលពីឆ្នាំ២០២០ បន្ទាប់មានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ហិង្សាម្តងម្កាល ដែលធ្វើធ្វើឲ្យរង្គោះរង្គើរទីក្រុងនេះកាលពីឆ្នាំ២០១៩។ ខណៈរដ្ឋាភិបាលលោកខាងលិចមួយចំនួនបានរិះគន់ច្បាប់ថាជាការបង្ក្រាបសេរីភាពនយោបាយនិងសង្គម នៅក្នុងទីក្រុង ទាំងមន្ត្រីទីក្រុងហុងកុង និងចិន បាននិយាយថាវាមានសារៈសំខាន់ដើម្បីស្តារស្ថិរភាព។ ក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងហុងកុង ដែលត្រូវបានប្រគល់មកឲ្យប្រទេសចិន នៅឆ្នាំ១៩៩៧ ពីចក្រភពអង់គ្លេស មានភាពជោគជ័យជាសកល ក្នុងការអនុវត្តន៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រជាជនមួយចំនួននៅចក្រភពអង់គ្លេសរស់នៅក្នុងភាពក្រីក្រកំពុងកើនឡើង ដែលអត្រាឧក្រិដ្ឋកម្មបានឈានដល់កំណត់ត្រាខ្ពស់។

លោក Biden បញ្ជូនសារទៅUN ថា ពិភពលោកមិនរង់ចាំយើង ប៉ុន្តែវាពឹងផ្អែកលើយើង

2023/09/20 08:14:24 pm        108
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jie Biden បានអំពាវដល់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីឈរជាមួយអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ដោយសង្ឃឹមថាសមាជិកគណបក្សសាធារណៈរដ្ឋ នៅក្នុងសភានឹងកត់សំគាល់។លោក Biden ជាអ្នកប្រជាធិបតេយ្យ បានប្រមូលផ្តុំសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ជាផ្នែកនាំមុខមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដោយអះអាងថា ពិភពលោក ត្រូវបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកនឹងមិនអាចនៅស៊ូទ្រាំជាមួយលោកខាងលិចនោះទេ។ លោក Biden បានប្រឈមមុខការរិះគន់ ពីសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ជាអ្នកដែលចង់ឲ្យសហរដ្ឋអាមេរិក ចំណាយថវិកាកាន់តែតិចលើកិច្ចប្រឹងប្រែងសង្គ្រាម។ អតីតប្រធានាធិបតីលោក Donald Trump បានសន្យាស្វែងរកការបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័ស ប្រសិនបើលោកបានត្រលប់មកកាន់អំណាចវិញ។ លោកTrump បានបង្ហាញពីភាពមិនជឿជាក់អំពីការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តជាប្រពៃណី រួមមានទាំងសម្ព័ន្ធយោធាណាតូ។

មេដឹកនាំនីហ្សេរីយ៉ាប្រាប់UN ថាលោកព្យាយាមស្តារឡើងវិញ សណ្តាប់ធ្នាប់លទ្ធិប្រជាធិបតេយ្យនៅនីហ្សេ

2023/09/20 08:06:58 pm        91
ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងព្យាយាមបង្កើតឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយ នៅក្នុងប្រទេសនីហ្សេដែលនៅជិតខាង បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដា និងបានស្វាគមន៍ការគាំទ្រណាមួយសម្រាប់ដំណើរការនេះ។ លោក Tinubu គឺជាប្រធាន ប្លុកអាហ្រ្វិកខាងលិច ECOWAS កំពុងព្យាយាម ចរចាជាមួយរបបយោធាប្រទេសនីហ្សេ។ ប្លុកអាហ្រ្វិកខាងលិច ECOWAS បាននិយាយថា ខ្លួនបានត្រៀមរួចរាល់ដាក់ពង្រាយកងទ័ពដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតបរាជ័យ។ នៅក្នុងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក លោក Tinubu បានរិះគន់រដ្ឋប្រហារយោធា ដែលបានរាលដាលនៅទូទាំងអាហ្វ្រិកខាងលិច កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយពេលខ្លះត្រូវបានសាទរដោយពលរដ្ឋ។ ការសម្រេចចិត្តធ្វើឡើងដោយ ប្លុកអាហ្វ្រិកខាងលិច ECOWAS កាលពីខែសីហា ដើម្បីធ្វើឲ្យសកម្ម នូវអ្វីដែលគេហៅថាកងកម្លាំងឈរជើងសម្រាប់អន្តរាគមន៍ដែលអាចកើតមាន បានបង្កើនការព្រួយបារម្ភពីការរីកកាន់តែធំ ដែលអាចបង្កអស្ថិរភាពបន្ថែមទៀតដល់តំបន់ Sahel ញាំញីដោយការប៉ះបោ។ កាលពីខែមុន ក្រុមយោធានៅក្នុងប្រទេសនីហ្សេ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីការគំរាមការវាយប្រហារកើនឡើង។

ការតវ៉ានៅស៊ីរីប្រឆាំងនឹងលោក Assad ខណៈដែលលោកព្យាយាមដាក់សង្រ្គាមស៊ីវិលនៅពីក្រោយលោក

2023/09/20 07:50:34 pm        109
ការតវ៉ាប្រឆាំងរដ្ឋាភិបាល បាននិងកំពុងកើនឡើងនៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាងមួយខែមកហើយ ដោយបន្ត ធ្វើបាតុកម្ម ដែលលោកប្រធានាធិបតី បាសា អាសាដ ( Bashar Assad) បានបញ្ជូនកងកម្លាំងសន្តិសុខរបស់លោក ទៅបង្ក្រាបក្នុងឆ្នាំ២០១១ ដោយបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែខ្លាំងឡើង ដែលបានក្លាយទៅជាសង្គ្រាមស៊ីវិលពេញទំហឹង។ បាតុកម្មដែលផ្តោតភាគច្រើនទៅលើទីក្រុងស៊ូវ៉េដា( Suwayda) ភាគខាងត្បូង ត្រូវបានជំរុញដោយវិបត្តិជីវភាពរស់នៅ កាន់តែជ្រៅៗទៅ សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ត្រូវបានចុះខ្សោយដោយសារសង្រ្គាមជាច្រើនឆ្នាំ និងកំពុងតានតឹងក្រោមទម្ងន់នៃទណ្ឌកម្មអន្តរជាតិយ៉ាងច្រើន។ ប៉ុន្តែកំហឹងចំពោះសេដ្ឋកិច្ចដែលដួលរលំ បានវិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅជាការទាមទារធ្វើយ៉ាងឲ្យរដ្ឋាភិបាលរបស់លោកអាសាដ ដួលរលំ។បាតុកម្មនៅទីក្រុងស៊ូវ៉េដា និងនៅជិតទីក្រុងឌីរ៉ា (Deraa) ដែលជាកន្លែងការបះបោរឆ្នាំ ២០១១ បានកើតឡើង បានចាប់ផ្តើមបន្ទាប់ពីរដ្ឋាភិបាលរបស់លោកអាសាដកាត់បន្ថយការឧបត្ថម្ភធនប្រេងឥន្ធនៈ និងដំឡើងថ្លៃសាំងជិត២៥០ភាគរយ នៅក្នុងខែសីហា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM