ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖«ខ្ញុំកំណត់ច្បាស់ថាការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់»

2023/08/24 09:32:13 am        539
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទេរ​ការដឹកនាំ​ពី​ថ្នាក់​ដឹកនាំ​វ័យ​ចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់។សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្ដេច​កំពុង​ទស្សនា​ការ​ផ្សាយផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីលើកដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០២៣នេះ។សម្ដេចតេជោថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែល​ខ្ញុំ​មិន​ស្ថិត​ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើល​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជា​បញ្ញវន្ត​វ័យ​ក្មេង​ ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺ​ត្រឹមត្រូវខ្លាំងណាស់»។សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕

គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង សម្រាប់និតិកាលទី៧នៃរដ្ឋសភា

2023/08/24 08:30:50 am        332
ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែ សីហា ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធបើកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងបានពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច»។៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។៥- បញ្ហាផ្សេងៗ

មេដឹកនាំទាហានស៊ីឈ្នួលវ៉េកណា របស់រុស្ស៊ី បានស្លាប់ ក្រោយធ្លាក់យន្តហោះ ដោយគ្មានអ្នកនៅរស់រានជីវិតឡើយពេលហោះហើរចេញពីទីក្រុងម៉ូស្គូ

2023/08/24 08:19:02 am        161
រុស្ស៊ី៖យន្តហោះឯកជនដែលជាកម្មសិទ្ធិរបស់ក្រុមទាហានស៊ីឈ្នួលវ៉េកណា (Wagner) បានធ្លាក់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង សេន ភីធ័រស្បើក(St. Petersburg) ពីទីក្រុងម៉ូស្គូ ដោយក្រុមមន្ត្រីបាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន (Yevgeny Prigozhin) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅក្នុងបញ្ជីអ្នកដំណើរលើយន្តហោះនោះ។សេវាសារព័ត៌មានរបស់ក្រសួងសង្គ្រោះបន្ទាន់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៣ ខែសីហា ថា យន្តហោះឯកជន អ៊ីមប្រេអ័រ ឡេកាស៊ី (Embraer Legacy) បានធ្លាក់នៅខាងក្រៅតំបន់ ដែលមានប្រជាជនរស់នៅក្នុងភូមិគូហ្សិនគីកូ (Kuzhenkino) ក្នុងតំបន់ ធីវ៉ើ(Tver)។ មនុស្ស ១០ នាក់រួមទាំងសមាជិកអាកាសយានិក៣ នាក់នៅលើយន្តហោះ។ យោងតាមរបាយការណ៍បឋម មនុស្សទាំងអស់នៅលើយន្តហោះត្រូវបានស្លាប់។  ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី រ៉ូសាវីយ៉ាតស៊ីយ៉ា (Rosaviatsiya) បានបន្ថែមថា យោងតាមបញ្ជីអ្នកដំណើរ ឈ្មោះ និងនាមត្រកូលរបស់លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន ត្រូវបានរាប់បញ្ចូល ។បណ្ដាញសង្គមតេឡេក្រាម ឈ្មោះថា Grey Zone បានបង្ហោះ ថា លោក ប្រ៊ីកូស៊ីន បានស្លាប់ ហើយដោយសារទង្វើររបស់ក្រុមក្បត់រុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបសក្រុមទាហានស៊ីឈ្នួលវ៉េកណា និយាយថា យន្តហោះឯកជនរបស់ខ្លួន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ គួររម្លឹកថា មេដឹកនាំទាហានស៊ីឈ្នួលរូបនេះ បានដឹកនាំការបះបោរប្រឆាំងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីកាលពីខែមិថុនា។ការធ្លាក់យន្តហោះកាលពីថ្ងៃពុធ នៅក្នុងតំបន់ធីវ៉ើ ភាគខាងជើងរដ្ឋធានីម៉ូស្គូ បានកើតឡើងចំថ្ងៃដែលឧត្ដសេរនីយ៍ជាន់ខ្ពស់រុស្ស៊ី លោក ហ្សឺហ្គេស៊ូរ៉ូវីគីន (Sergei Surovikin) ត្រូវគេរាយការណ៍ថាបានដកចេញពីតំណែងជាប្រមុខកងទ័ពអាកាស៕

ស្រ្តីមួយរូបនៃកងពលតូចលេខ៧០ មានក្តីរំពឹងខ្ពស់ចំពោះការសន្យារបស់នាយករដ្ឋមន្រ្តីថ្មី

2023/08/23 08:34:14 pm        714
ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី យុង ខេមរា ជាមេបញ្ជាការរងនៃកងពលតូចលេខ៧០ ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក បានមានជំនឿរយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើបានសម្រេចនូវអ្វីដែលនាយករដ្ឋមន្រ្តីវ័យក្មេងរូបនេះបានសន្យាថា នឹងរកទីផ្សារជូនកសិករ និងបន្តដំឡើងប្រាក់ខែជូនកម្មករនិយោជិត ក៏ដូចជាមន្រ្តីរាជការជាដើមនោះ។ឆ្លើយតបទៅនឹងសំណួររបស់ទូរទស្សន៍BTV ឧត្តមសេនីយ៍ត្រី យុង ខេមរា បានបញ្ជាក់ថា ក្នុងនាមជានាយទាហាន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយ លោកស្រីសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯក ឧត្តមហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបន្តវេននៅកម្ពុជា ខណៈការតែងតាំងនេះគឺពិតជាសាកសមបំផុត ដោយសារតែឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរមួយរូបមានទាំងគុណវុធ សមត្ថភាព បទពិសោធន៍ និងចំណេះដឹងខ្ពង់ខ្ពស់។ ហើយជាងនេះទៅទៀត ការសន្យារបស់ឯកឧត្តម ថាកិត្តិទេសាភិបាលថា ការដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះនឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យខាងតែបាន នឹងពិតជាធ្វើបានជាក់ជាមិនខាននោះឡើយ។ជាមួយគ្នានោះដែរឧត្តមសេនីយ៍ត្រី យុង ខេមរា ក៏បានឆ្លើយតបចំពោះជនអគតិមួយក្តាប់តូចដែលតែងតែធ្វើការរិះគន់ថា ការតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថាមិនសមស្របទៅ តាមលទ្ធិប្រជាធិបតេយ្យនោះគឺមិនពិតនោះឡើយ ខណៈការតែងតាំងនេះគឺបានចេញព្រះរាជក្រឹត្យដោយព្រះមហាក្សត្រ និងតាមការបោះឆ្នោតក្នុងរដ្ឋសភា និងមានការឯកភាពពីគណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះឆ្នោតនោះ។សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនសម្រាប់អាណត្តិទី៧នេះ។ភ្លាមៗបន្ទាប់ពីមានការបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត បានសន្យាថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញាជាឱឡារិកថា នឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យខាងតែបាន និងជោគជ័យបំផុត និងមួយវិញទៀត នឹងខិតខំរកទីផ្សារឲ្យបានសមរម្យជូនប្រជាកសិករ និងដំឡើងប្រាក់ខែជូនកម្មករនិយោជិត និងមន្រ្តីរាជការជាដើម៕អត្ថបទ៖ បាន ចក់

CMACនិងក្រុមហ៊ុនឯកជនមួយចុះ MOUលើកិច្ចព្រមព្រៀងស្តីការគ្រប់គ្រងសុនកប្រឆាំងភេរវកម្ម

2023/08/23 05:10:15 pm        186
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងក្រុមហ៊ុន Prince security service នៅរសៀលថ្ងៃទី២១ ខែសីហានេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុម៉ាធី ប្រធានាយកដ្ឋានកណ្តាលទទួលបន្ទុក​ជំនាញ​បច្ចេកទេសសត្វក្នុងសកម្មភាពនៃអង្គភាពស៊ីម៉ាក់​ តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកCMAC ​និងលោកជូ តេង ហាន( Choo Teng Han) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Prince security service។នៅក្នុងឱកាសនោះលោក ប្រាក់ សុម៉ាធី បានឱ្យដឹងថា ការចុះMOUនេះ គឺស៊ីម៉ាក់បានផ្តល់​សុនកប្រចាំភេរវកម្មចំនួន២ក្បាលទៅឱ្យក្រុមហ៊ុន Prince security service ក្នុងតម្លៃសមរម្យ ព្រមទាំងមានការបណ្តុះបណ្តាលជំនាញគ្រប់គ្រងសុនកដល់ក្រុមហ៊ុនផងដែរ។ លោកបន្តថា សុនកប្រឆាំងភេរវកម្មដែលអង្គភាពស៊ីម៉ាក់ប្រគល់ជូនដល់ក្រុមហ៊ុននាពេលនេះ គឺទទួលបានហ្វឹកហ្វឺនពីអ្នកជំនាញនៅក្នុងប្រទេស ​និងក្រៅប្រទេស ដែលសមត្ថភាព​គ្រប់គ្រាន់ការពារសន្តិសុខ។បច្ចុប្បន្ន សុនកនៅក្នុងអង្គភាពស៊ីម៉ាក់មានចំនួន១៧០ក្បាល បែកចែកចេញជាពីប្រភេទរួមមាន៖សុនកប្រឆាំងភេរវកម្ម និងសុនកដោះមីន។ នេះបើតាមការបញ្ជាក់លោក ប្រាក់ សុម៉ាធី ប្រធានាយកដ្ឋានកណ្តាលទទួលបន្ទុកជំនាញបច្ចេកទេសសត្វក្នុងសកម្មភាពនៃអង្គភាពស៊ីម៉ាក់។ អត្ថបទ៖ទូច សោភ័ណ 

វេទិកាការងារស្អែកនេះ នឹងនាំយកឱកាសការងារជិត ៨០០កន្លែងសម្រាប់អ្នកស្វែងរកការងារ

2023/08/23 04:03:56 pm        229
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហាស្អែកនេះ ​នឹងដាក់តាំងបង្ហាញឱកាសការងារចំនួនជិត ៧០០កន្លែង របស់ក្រុមហ៊ុនធំៗចំនួន១០។ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ជូនដល់សិស្ស/និស្សិត និងអ្នកកំពុងស្វែង​រកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។តំណាងក្រុមហ៊ុនទាំង១០ ដែលនឹងត្រូវចូលរួមក្នុងវេទិកាការងារនេះ លោក នៅ សិទ្ធី ចាត់ទុកថា វេទិកាការងារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លង​មកក្នុងការ​ជ្រើសរើស​បុគ្គលិក ព្រោះកម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួប​ដោយផ្ទាល់ជាមួយនឹងអ្នកស្វែង​រកការងារធ្វើ ​ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម។ សូមជម្រាបថា ក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi៕

ប្រជាពលរដ្ឋកម្ពុជានៅថៃ បង្ហាញការពេញចិត្តនាយករដ្ឋមន្ត្រីថ្មីទើបចូលកាន់តំណែង

2023/08/23 02:43:16 pm        418
ភ្នំពេញ៖ ក្រុមពលករ និងសិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការចេញអបអរសាទរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់​សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី ​កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ​ពលករទាំងនោះមានមកពីគ្រប់តំបន់ផ្សេងៗគ្នា ពលករបានលើកឡើងព្រមៗគ្នាថា ​បណ្ឌិតហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។

ជនអន្តោប្រវេសន៍បាក់ទឹកចិត្តរាប់ម៉ឺននាក់ បានជាប់ខ្លួនងក្នុងប្រទេសនីហ្សេ ដោយសារការបិទព្រំដែនក្រោយរដ្ឋប្រហារ

2023/08/23 02:39:32 pm        136
បន្ទាប់ពីឆ្លងកាត់វាលខ្សាច់រយៈពេល៣ខែ ហើយបានមើលឃើញជនអន្តោប្រវេសន៍ផ្សេងទៀតស្លាប់នៅសមុទ្រក្នុងការប៉ុនប៉ងបរាជ័យរបស់ខ្លួន ដើម្បីទៅដល់អឺរ៉ុប  បុរស សាចន យ៉ាមបាស៊ុ (Sahr John Yambasu) បានបោះបង់ការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ហើយសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។បុរសអាយុ២៩ឆ្នាំរូបនេះ មកពីប្រទេសសៀរ៉ាឡេអូន បានទៅដល់ប្រទេសនីហ្សេ ក្នុងខែមិថុនា ក្នុងការធ្វើដំណើរត្រឡប់មកវិញរបស់គាត់ ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា គាត់ត្រូវរង់ចាំនៅមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ដែលមានមនុស្សច្រើនណែនតាន់តាប់ មុនពេលគាត់អាចត្រូវបានធ្វើមាតុភូមិនិវត្តន៍។នៅពេលនោះ ទាហានបះបោរបានផ្តួលរំលំប្រធានាធិបតីនីហ្សេរីយ៉ាប៉ុន្មានសប្តាហ៍ក្រោយមក ដោយនាំមកនូវភាពតានតឹងក្នុងតំបន់ និងការបិទព្រំដែន ហើយបុរសយ៉ាមបាស៊ុ ក៏ត្រូវជាប់នៅទីនោះ៕

ក្រុមហ៊ុនអាកាសចរណ៍ Air Koryo នឹងហោះហើរ រវាងទីក្រុងព្យុងយ៉ាង និងប៉េកាំង ៣ដងក្នុង១សប្តាហ៍

2023/08/23 02:36:07 pm        127
កូរ៉េខាងជើង៖ បើយោងតាមការឆ្លើយតបពីអាជ្ញាធរ ចំពោះសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី២៣ ខែសីហា) នេះ បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បានយល់ព្រមឲ្យក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់ប្រទេសកូរ៉េខាងជើង ហោះហើរធ្វើការ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងចំនួន ៣ថ្ងៃ ក្នុងមួយសប្ដាហ៍ គឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី២៨ ខែតុលា។ជាមួយគ្នានេះ អាកាសចរណ៍ស៊ីវិលរបស់ចិន បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ចិន Air China ដែលធ្លាប់ហោះហើរ រវាងទីក្រុងទាំងពីរនោះ មិនបានអនុវត្តការចាប់ផ្ដើមហោះហើរឡើងវិញលើផ្លូវហោះហើរចិន-កូរ៉េខាងជើងនោះទេ ហើយប្រាប់ថា និយតករផ្តល់ការយល់ព្រមលើការហោះហើរតាមរដូវកាល។លោក Simon Cockerell អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនដំណើរកម្សាន្ត Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ជាធម្មតាមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ប្រហែលពី ៣ ទៅ ៥ជើង រវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង ក្នុងមួយសប្តាហ៍ ដោយអាស្រ័យលើរដូវកាល និងតម្រូវការ ក៏ដូចជាមានជើងហោះហើរទៅកាន់ទីក្រុងស៊ាងហៃ និងទីក្រុង Shenyang ផងដែរ។ជើងហោះហើររបស់ Air Koryo ពីទីក្រុងព្យុងយ៉ាង បានចុះចតនៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារ (ទី២២ ខែសីហា) ជាលើកដំបូង គិតចាប់តាំងពីមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ចាប់ផ្តើមក្នុងឆ្នាំ២០២០ ខណៈដែលកូរ៉េខាងជើងបានបើកព្រំដែនរបស់ខ្លួនឲ្យអ្នកដំណើរឆ្លងកាត់ចេញចូល៕

អង្គការសហប្រជាជាតិ ត្រូវបានជំរុញឱ្យកាត់ផ្ដាច់ទំនាក់ទំនង ជាមួយបណ្ដាមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា

2023/08/23 02:20:47 pm        72
មីយ៉ាន់ម៉ា៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសហភាពមីយ៉ាន់ម៉ា បានរិះគន់ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths ជុំវិញដំណើររបស់លោកទៅកាន់ប្រទេសនេះនាពេលថ្មីៗនេះ ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោកមិនបានធ្វើឱ្យមានការជឿនលឿនច្រើនលើជំនួយមនុស្សធម៌នោះទេ និងបានផ្តល់ភាពស្របច្បាប់ដល់ក្រុមមេដឹកនាំរដ្ឋប្រហារ ដែលប្រើប្រាស់ជំនួយជាអាវុធ មួយនេះទៀតផង។ក្រុមសង្គមស៊ីវិលនេះបាននិយាយថា «ការចូលរួមគោលការណ៍ផ្នែកមនុស្សធម៌ ត្រូវតែមើលឃើញការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA និងភ្នាក់ងារមនុស្សធម៌ដទៃទៀតរបស់អង្គការសហប្រជាជាតិ កាត់ផ្ដាច់ទំនាក់ទំនងជាមួយរបបយោធាឧក្រិដ្ឋកម្មខុសច្បាប់មីយ៉ាន់ម៉ានេះ ដែលប្រើប្រាស់ជំនួយជាអាវុធ និងជាឫសគល់នៃការឈឺចាប់មនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ា"។លោក Griffiths ដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានធ្វើដំណើរទៅកាន់រដ្ឋធានី Naypyidaw សហភាពមីយ៉ាន់មា កាលពីសប្តាហ៍មុន ជាទីដែលលោកត្រូវបានគេថតរូបដាក់នៅលើទំព័រមុខនៃសារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា ក្នុងការចាប់ដៃជាមួយមេទ័ព ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Min Aung Hlaing ដែលបានដឹកនាំការដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ របស់យោធា។កាលពីខែកក្កដា ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា យោធាមីយ៉ាន់ម៉ាបានចូលរួមក្នុង «ការបដិសេធជាប្រព័ន្ធ» នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរាប់លាននាក់ដែលត្រូវការជំនួយ ដោយបង្កើតរបាំងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងការិយាធិបតេយ្យ ដើម្បីរារាំងប្រជាជនពីការទទួលបានជំនួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM
ពលរដ្ឋហ្កាហ្សាប្រញាប់ប្រញាល់ទៅដណ្តើមជំនួយ ស្របពេលទីភ្នាកងារព្រមានពីភាពអត់ឃ្លានទ្រង់ទ្រាយធំ
07/23/2025 07:07 PM
លោកស្រី von der Leyen៖ EU និងជប៉ុន នឹងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយពាណិជ្ជកម្មអយុត្តិធម៌
07/23/2025 07:07 PM
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាព្យួរអាជ្ញាបណ្ណកាស៊ីណូហេងហេង1នៅស្រុកស្នូលខេត្តក្រចេះ សង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/23/2025 07:07 PM
វីដេអូយានដ្រូនកងទ័ពអ៊ីស្រាអែល បង្ហាញស្តុកជំនួយរង់ចាំចែកចាយទៅកាន់តំបន់ហ្កាហ្សា
07/23/2025 07:07 PM
មានអ្នកស្លាប់ ២នាក់ និងរបួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍បាញ់ប្រហារ នៅអៀរឡង់ខាងជើង
07/23/2025 07:07 PM
វិមានក្រឹមឡាំងនិយាយពីកិច្ចប្រជុំជាមួយអ៊ុយក្រែនថា គ្មាននរណាម្នាក់រំពឹងដល់ផ្លូវងាយស្រួលនោះទេ
07/23/2025 07:07 PM