ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ

2026/06/27 07:23:35 pm        179
សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ការទាមទារទឹកដីស្របច្បាប់កម្ពុជានោះឡើយ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី ប្រកបដោយភាពអត់ធ្មត់ តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ការការពារទឹកដីត្រូវតែការពារ ប៉ុន្តែកម្ពុជាយើងត្រូវមានការអត់ធ្មត់ ហើយត្រូវប្រើច្បាប់អន្តរជាតិ ឲ្យអស់លទ្ធភាព ខណៈការចរចាទ្វេភាគីក៏នៅតែបន្ត ហើយកន្លែងណាដែលភាគីថៃគេបិទទ្វាយើងនឹងទៅតាមរយៈច្បាប់ ឬតុលាការអន្តរជាតិ។សម្តេចធិបតី បានលើកឡើងថា ការអត់ធ្មត់ និងការរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃនេះ គឺដោយសាររាជរដ្ឋាភិបាលមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរវេចបង្វេចរត់ និងបាត់បង់នូវអ្វីដែលពួកគាត់បានខិតខំរកមកដោយលំបាក ហើយវិនាស់ទៅវិញត្រឹមតែមួយភ្លេតនោះឡើយ ហើយមួយវិញទៀតពេលណាមានសង្រ្គាម មានការច្បាំងគ្នាដោយប្រដាប់អាវុធនោះវានឹងមិនងាយចប់នោះទេ វានឹងធ្វើឲ្យប៉ះពាល់កាន់តែធំឡើងនូវសេដ្ឋកិច្ចជាតិទាំងមូល៕អត្ថបទ ៖ បាន ចក់

សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់

2026/06/27 12:59:11 am        160
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់។សម្តេចធិបតី បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវ​ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។សម្ដេច​ធិបតីបានបញ្ជាក់ថា វិធានការនេះត្រូវធ្វើឡើងទាំងមុខទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរ មានសមត្ថកិច្ច​ ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការរបស់ខ្លួន​ ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត៕

សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ

2026/06/27 12:52:25 am        153
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រូវបន្ធូរដៃឡើយ។សម្តេចធិបតី បានថ្លែងថា​ បើទោះបីជា សម្តេច បានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ សម្តេចធិបតី នៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។ឯកឧត្តមសន្តិបណ្ឌិត ឆៃ​ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប បានឱ្យដឹងថា ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖«ជាការពិតណាស់ ការរាតត្បាត និងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ក្នុងនោះ ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជន ដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្តសកម្មភាពឆបោកទៅក្រៅប្រទេសវិញ។ឈរលើតថភាពដែលកម្ពុជាកំពុងទទួលរងនូវការខូចខាតកេរ្តិ៍ឈ្មោះ ដោយសារការលួចបន្លំយកទឹកដីធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងគោលដៅបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ដើម្បីទប់ស្កាត់យ៉ាងតឹងរ៉ឹង បង្ការមិនឱ្យកើតមានឡើងវិញជាដាច់ខាត។ស្របតាមកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតុបករណ៍គតិយុត្តដ៏មានសារៈសំខាន់ និងជាបុរេជំហានឈានមុខមួយ ដែលសូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់ និងលើសកលលោកក៏មិនទាន់មាននៅឡើយ។ ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះបទល្មើសឆបោកទាំងឡាយណា ដែលត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសទាំងឡាយ ដែលពាក់ព័ន្ធនឹងការវិវឌ្ឍនៃល្បិចកល យុទ្ធសាស្ត្របំភាន់ និងការចាត់តាំងជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅធានាការពារសន្តិសុខឌីជីថល សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសឱ្យបានពេញលេញ។តាមរបាយការណ៍របស់ គ.ប.ឆ.ប បានឱ្យដឹងថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

2026/06/26 11:39:40 pm        183
ទីក្រុងប៉េកាំង៖នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង។សូមជម្រាបថា តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីពង្រឹងនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា និងចិន ដែលនៅពេលនេះ កម្ពុជា និងចិន គឺជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា និងជាមិត្តភាពដែកថែប ដែលមានគោលដៅសំខាន់ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីនេះ។ បើតាម ជា ធីរិទ្ធ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិននេះ ក៏បានសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែជោគជ័យបន្ថែមទៀត៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

2026/06/26 12:50:17 am        197
ចិន៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះរាជតំណាក់ នារដ្ឋធានីប៉េកាំងក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

2026/06/26 12:39:26 am        171
ក្រោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។សូមជម្រាបថានៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដោយបានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន៖ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រី នៃគណៈទាក់ទង ការបរទេស របស់ គណៈកម្មការកណ្តាល នៃ បក្សកុម្មុយនីស្តចិន ឯកឧត្តម ឆិន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាល។ នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ទន្ទឹមនឹងនេះសម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។ទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់ អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដែកថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ

2026/06/24 02:47:22 am        227
តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចេញនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនជាដើម។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលក្រាបបង្គំ គាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុ ជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានខាងលើនេះ ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិននេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឲ្យកាន់តែជោគជ័យបន្ថែមទៀត។ សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមានសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលជាដើម៕

កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

2026/06/24 01:12:07 am        221
នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិតក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើន គឺជាកាតាលីករដ៏សំខាន់ សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ, លោកជំទាវក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ រួមមានការបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការការងារ ក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល។ បន្ថែមលើនេះ, លោកជំទាវក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, វប្បធម៌ និងវិទ្យាសាស្ត្រផងដែរ។ជាការឆ្លើយតប, សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា និងអ៊ីស្រាអែល ព្រមទាំងបានឯកភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងពេញលេញដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលផ្សេងៗជាច្រើនទៀត។សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខាភិបាល ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងកម្ពុជា និងអ៊ីស្រាអែល ផងដែរ៕

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ

2026/06/21 09:36:45 pm        317
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយលោក សឿង ចក់ និងក្រុមការងារពិសេស នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ៨៧នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាល ដោយសកម្មជនទាំង៨៧នាក់នោះមកពីឃុំស្វាយប្រទាល ឃុំប្រាសាទ និងឃុំតាលន់ នៃស្រុកស្អាង ចំនួន ៦៣នាក់ និងមកពីឃុំកោះធំ(ក) នៃស្រុកកោះធំ ចំនួន ២៤នាក់ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល យោគយល់ និងរីករាយជាគ្រួសារខ្មែរតែមួយ។ នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនមានការរើសអើងនិន្នាការនយោបាយណាមួយឡើយ។ លោក រស់ ចំណាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនអតីតសកម្មជនទាំងអស់ ដែលបានមើលឃើញច្បាស់ពីតថភាពសង្គម នូវការអភិវឌ្ឍពិតប្រាកដ និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់ដែលមានភាពចាស់ទុំខាងនយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ តំណាងអតីតសកម្មជនដែលទើបចូលរួមជីវភាពនយោបាយថ្មី ក៏បានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងស្មោះត្រង់ ការពារតម្លៃសន្តិភាព និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូត ព្រមទាំងខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋានឱ្យអស់ពីសមត្ថភាព។ បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ ក៏បានបន្តដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្នុងស្រុកស្អាង និងស្រុកកោះធំចំនួន ៥គ្រួសាររួមមាន៖ - គ្រួសារទី១៖ លោកយាយ ផៃ ភឿន រស់នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាល - គ្រួសារទី២៖ អ្នកមីង នាង សម្ភស្ស ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្ត កណ្ដាល - គ្រួសារទី៣៖ លោកយាយ ពាង យឹម ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល - គ្រួសារទី៤៖ លោកពូ ឈិន ប៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលកោះធំ ឃុំកោះធំ ក ស្រុកកោះធំ ខេត្តកណ្ដាល - គ្រួសារទី៥៖ លោកពូ គិត សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលកោះធំ ឃុំកោះធំ ក ស្រុកកោះធំ ខេត្តកណ្ដាល អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ភួយព្រមទាំងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ សកម្មភាពនេះបានស្តែងឱ្យឃើញកាន់តែច្បាស់ពីស្មារតី «វប្បធម៌នៃការចែករំលែក» និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋ និងសមាជិកថ្មីទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿង​ជារៀងរហូតតទៅ៕ អត្ថបទ: វង្ស សុភាព

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

2026/06/21 09:24:56 pm        323
ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកលើកដែកបានផ្តល់នូវមតិណែនាំ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនយុវជនទាំងអស់ ត្រូវបន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជាធ្លុង មួយ ព្រោះថាស្មារតីសាមគ្គីភាពនេះហើយ គឺជាកម្លាំងរស់ដ៏មានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ។ ការជំរុញបែបនេះក្នុងខណះជាអធិបតីក្នុងពិធីបើក កម្ម វិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ប្រជា ជនកម្ពុជា ឃុំព្រែកទន្លាប់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦​នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក លើកដែកខេត្តកណ្តាល។ដោយសមាសភាពបេក្ខជនឈរឈ្មោះចំនួន ១១នាក់។ រីឯសមាជិកយុវជនគណបក្សឃុំដែលជាអង្គបោះឆ្នោតនោះ ចំនួន ៣១៨នាក់។ ឯកឧត្តម ឯកឧត្តម ហេង រតនា សមាជិកគណៈ កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះ មិនត្រឹមតែជាការបំពេញតាមរចនាសម្ព័ន្ធបក្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកមួយ ដែលស្តែងឱ្យឃើញពីការផ្តល់ឱកាស និងការទុកចិត្តខ្ពស់របស់គណបក្ស ទៅលើសក្តានុពលរបស់យុវជន។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសថ្នាក់ដឹកនាំយុវជនជំនាន់ក្រោយ ដែលមានទាំងសមត្ថភាព គុណធម៌ ភាពវៃឆ្លាត និងស្មារតី លះបង់ខ្ពស់ ដើម្បីមកបន្តវេនដឹកនាំ ផ្សារភ្ជាប់ទំនាក់ទំនង និងបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនបងប្អូនប្រជា ពលរដ្ឋ ក៏ដូចជាយុវជននៅក្នុងមូលដ្ឋានឱ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះ យុវជនគ្រប់រូបត្រូវចេះដុស ខាត់សមត្ថភាព ប្រើប្រាស់ចំណេះដឹង ក៏ដូចជាថាមពលយុវវ័យប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ក្នុងការចូលរួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងត្រូវខិតខំតាំងខ្លួនជាគំរូដ៏ល្អ ប្រកបដោយគុណធម៌ក្នុងការបំពេញភារកិច្ច ដើម្បីបម្រើប្រជាជនដោយភាពស្មោះ ត្រង់ និងការទទួលខុសត្រូវខ្ពស់បំផុត។ ក្នុង​ឱកាសនេះ​ ឯកឧត្តមក៍បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំកម្មវិធី ព្រមទាំងសមាជិក សមាជិកាយុវជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមគោល ការណ៍ មានតម្លាភាព និងពោរពេញដោយបរិយាកាសប្រជា ធិបតេយ្យយ៉ាងពិតប្រាកដ ។ សូមជម្រាបថា យុវជនគណបក្សស្រុកសរុបចំនួន ១០ .៨០២នាក់ ស្រី ៥,៧៥២នាក់ (សមាជិកដែលមានទិន្នន័យក្នុងប្រព័ន្ធ) ទន្ទឹមនឹងនេះគណបក្សស្រុកបានសហការជាមួយគណបក្សឃុំរៀបចំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ផ្តោតលើយុវជនមានសមត្ថភាព ស្អាតស្អំ ទទួលបានការគាំទ្រពីប្រជាជនស្រលាញ់ពេញចិត្តទុកចិត្តដើម្បីដឹកនាំការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំ។ ដោយគណកម្មាធិការអចិន្ត្រៃយ៍គណបក្សស្រុកបានកំពុងតែដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ ដឹកនាំយុវជនគណបក្សឃុំទាំង ៧ឃុំ ទូទាំងស្រុកចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ៕​អត្ថបទ.ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់» ដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង
08/20/2026 11:08 AM
កាណាដា និងអាមេរិក៖ ប្រទេសទាំងពីរកំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់
08/20/2026 11:08 AM
នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
08/20/2026 10:08 AM
ប្រតិភូធុរកិច្ចអន្តរជាតិស្វែងរកឱកាសនិងការបណ្តាក់ទុនរួមគ្នា លើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជា
08/20/2026 10:08 AM
រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ
08/20/2026 10:08 AM
អ៊ីរ៉ង់ ព្រមានប្រទេសឈូងសមុទ្រកុំឱ្យជួយអាមេរិកបន្ទាប់ពីអារ៉ាប់រួមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម
08/20/2026 09:08 AM
លោក Trump គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាមួយដែលជួយដល់ប្រទេសអ៊ីរ៉ង់
08/20/2026 09:08 AM
ប្រមុខការទូតចិនជួបសមភាគីនៅកូរ៉េខាងត្បូង ខណៈលោក Trump ជំរុញស្រោចស្រង់ការទូតជាមួយកូរ៉េខាងជើង
08/20/2026 09:08 AM
វិចារណកថា៖ ទំនួលខុសត្រូវចាប់ផ្តើមពីខ្ញុំ «ខ្ញុំមិនចាំបាច់គ្រប់គ្រងអ្វីៗទាំងអស់ ដើម្បីអាចថែរក្សាអ្វីមួយនោះឡើយ»
08/20/2026 09:08 AM
គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំ២០២៦ នឹងចេញដំណើរពីខេត្តស្វាយរៀង មុនបន្តទៅខេត្តផ្សេងទៀត
08/20/2026 09:08 AM