ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋនីហ្សេ ច្រានចោលផែនការអន្តរាគមន៍យោធា ខណៈប្រទេសជិតខាងភាគខាងត្បូងអំពាវនាវឱ្យមានសន្តិភាព

2023/08/11 05:48:55 pm        88
នីហ្សេ៖ ប្លុកសហគមន៍សេដ្ឋកិច្ចប្រទេសអាហ្រ្វិកខាងលិច (ECOWAS) កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យធ្វើឱ្យសកម្មរបស់កងកម្លាំងរង់ចាំសម្រាប់ការប្រើប្រាស់ដែលអាចធ្វើទៅបានប្រឆាំងរបបយោធាដែលបានដណ្តើមអំណាចនៅប្រទេសនីហ្សេកាលពីខែកក្កដា ដោយនិយាយថាខ្លួនចង់បានការស្ដារឡើងវិញដោយសន្តិវិធីនូវលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែជម្រើសទាំងអស់រួមទាំងកម្លាំងគឺនៅលើតុ។ការគំរាមកំហែងនៃការវាយលុក ទោះបីជាពុំជាក់លាក់ក៏ដោយ វានឹងនៅតែមានភាពតានតឹងខ្ពស់នៅក្នុងនិងជុំវិញប្រទេសនីហ្សេ ជាប្រទេសផលិតអ៊ុយរ៉ាញ៉ូម ដែលទោះបីជារដ្ឋប្រហារជាការជាប់ទាក់ទងដ៏សំខាន់របស់ប្រទេសលោកក្នុងការប្រយុទ្ធប្រឆាំងក្រុមបះបោរអ៊ីស្លាមនិយមដែលបំផ្លិចបំផ្លាញតំបន់ Sahel ក៏ដោយ។ របបយោធាដែលបានដណ្តើមអំណាចកាលពីថ្ងៃទី ២៦ ខែកក្កដា បានផ្គើនទៅនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី ៦ ខែសីហា ដើម្បីឲ្យប្រគល់អំណាចត្រឡប់មកវិញ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលនេះជំនួសឱ្យការបិទដែនអាកាសរបស់នីហ្សេ និងប្តេជ្ញាការពារប្រទេសប្រឆាំងការវាយប្រហារពីបរទេសណាមួយ៕

ប្រជាពលរដ្ឋអេក្វាឌ័រ តក់ស្លុត ដោយសារការបាញ់សម្លាប់បេក្ខភាពប្រធានាធិបតី ខណៈមានការតវ៉ា

2023/08/11 05:31:37 pm        64
អេក្វាឌ័រ៖ ក្រុមអ្នកស្រុកក្នុងរដ្ឋធានីរបស់ប្រទេសអេក្វាឌ័រត្រូវបានបង្ហាញការខឹងសម្បា និងភ័យខ្លាចកាលពីថ្ងៃព្រហស្បតិ៍ ទី១០ សីហា ដោយសារការធ្វើឃាតបេក្ខជនប្រធានាធិបតី លោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio)។លោក វីឡាវីសេនស៊ីយ៉ូ ដែលជាអ្នករិះគន់អំពីអំពើពុករលួយ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃពុធ ៩ សីហា អំឡុងពេលព្រឹត្តិការណ៍យុទ្ធនាមួយនៅការល្ងាចនៅភាគខាងជើងរដ្ឋធានីគីតូ។ ប្រជាជនអេក្វាឌ័របាននិយាយថា ឃាតកម្មលើរូបលោក ឆ្លុះបញ្ចាំងពីរលកនៃអសន្តិសុខនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ហើយនាំមកនូវបញ្ហានៃការកើនឡើងអំពើហិង្សា។ ក្រុមអ្នកស្រុកអំពាវនាវឲ្យរដ្ឋាភិបាលថ្នាក់ជាតិចាត់វិធានការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មបែបនេះ។អំពើហិង្សានៅក្នុងប្រទេសអេក្វាឌ័រ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងទីក្រុងនានានៅតាមបណ្តោយច្រកជួញដូរគ្រឿងញៀនដូចជា ទីក្រុង ហ្គូយ៉ាឃ្វីល(Guayaquil) និង ទីក្រុងអ៊ីស្មេរ៉ាលដាស( Esmeraldas) ជាកន្លែងដែលពលរដ្ឋនិយាយថាពួកគេរស់នៅក្នុងភាពភ័យខ្លាច។ក្រុមអ្នកតវ៉ាពោពេញដោយកំហឹង បានប្រមូលផ្តុំគ្នានៅខាងក្រៅគ្លីនិក ជាទីដែលលោក ណានដូ វីឡាវីសេនស៊ីយ៉ូ បានស្លាប់បន្ទាប់ពីលោកត្រូវបានគេបាញ់នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយប៉ុន្មានម៉ោងមុន។ ការដង្ហែក្បួនជាច្រើនផ្សេងទៀតបានចាប់ផ្តើមនៅក្នុងទីក្រុងផ្សេងទៀត រួមទាំងស្រុក អាឡូស (Alaus) ដែលជាស្រុកកំណើតរបស់ លោកផងដែរ៕

ជនសង្ស័យដែលត្រូវបាញ់សម្លាប់និងមនុស្ស៦នាក់ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធករណីធ្វើឃាតបេក្ខជនប្រធានាធិបតីអេក្វាឌ័រ គឺជាជនជាតិកូឡុំប៊ី

2023/08/11 04:51:02 pm        133
អេក្វាឌ័រ៖ នគរបាលអេក្វាឌ័រ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិបរទេសចំនួន៦នាក់ ដែលត្រូវបានឃុំខ្លួនសម្រាប់ការពាក់ព័ន្ធរបស់ពួកគេ ក្នុងការធ្វើឃាត បេក្ខជនប្រធានាធិបតី អេក្វាឌ័រលោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio)គឺជាជនជាតិកូឡុំប៊ី ។  ដំបូងឡើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក វ៉ាន់ ហ្សាផាតា(Juan Zapata) បានចង្អុលបង្ហញថា ជនសង្ស័យទាំងអស់ក្នុងករណីបាញ់សម្លាប់លោក វីឡាវីសេនស៊ីយ៉ូ គឺជាជនបរទេសទាំងអស់។ លោក វីឡាវីសេនស៊ីយ៉ូ ដែលជាអ្នករិះគន់ដ៏ចាស់ដៃមួយរូប លើអំពើពុករលួយ និងឧក្រិដ្ឋកម្មដែលបានរៀបចំ ត្រូវបានគេបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍ជួបជុំយុទ្ធនាការបោះឆ្នោតកាលពីល្ងាចថ្ងៃពុធ នៅក្រសួងអប់រំក្នុងរដ្ឋធានីគីតូ ភាគខាងជើង។ ជនសង្ស័យទី៧ម្នាក់ ដែលបានស្លាប់កាលពីថ្ងៃពុធដោយសាររបួសគ្រាប់កាំភ្លើងក្នុងពេលបាញ់តបតជាមួយនគរបាលក៏ជាជនជាតិកូឡុំប៊ី ដែរ។ ការជាប់ពាក់ព័ន្ធរបស់ជនជាតិកូឡុំប៊ីទាំងនេះ ក្នុងឃាតកម្មពេលនេះ ធ្វើឲ្យគេនឹកឃើញដល់ការស្លាប់របស់លោកប្រធានាធិបតីហៃទី ចូវ៉េណេល ម័រអ៊ីស(Jovenel Moise) ដែលត្រូវបានធ្វើឃាតដល់ក្នុងផ្ទះរបស់លោកដោយមនុស្សមួយក្រុមដែលរួមទាំងជនជាតិកូឡុំប៊ី ចំនួន២៦នាក់ និងជនជាតិហៃទីមានសញ្ជាតិអាមេរិកចំនួន២នាក់ ផងដែរ៕

ចំនួនអ្នកស្លាប់កើនឡើងដល់៥៣នាក់ពីចំហេះព្រៃនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ខណៈសំណង់ជាង១០០០កន្លែងត្រូវបំផ្លាញ

2023/08/11 03:18:47 pm        188
អាមេរិក៖​ ប្រតិបត្តិការស្វែងរកក្នុងការបំផ្លិចបំផ្លាញដោយចំហេះព្រៃនៅលើកោះ ម៉ូអ៊ី នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញឱ្យឃើញនូវទីវាលសំណល់នៃតំបន់ទីប្រជុំជនដែលត្រូវបានខូចខាត និងទីតាំងសំខាន់នានាត្រូវបានដុតបំផ្លាញខ្ទេចខ្ទី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់៥៣នាក់ និងមនុស្សរាប់ពាន់ទៀតត្រូវបង្ខំឲ្យជម្លៀសខ្លួន។អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានប្រាប់សារព័ត៌មាន AP ថា តំបន់ឡាហេណា ត្រូវបានដុតបំផ្លាញស្ទើតែទាំងស្រុង ដោយនៅសល់តែទីតាំងមួយចំនួនប៉ុណ្ណោះ ដែលមិនត្រូវបានខូចខាត។ លោកបានបន្តថា សំណង់ជាង១.០០០កន្លែង ត្រូវបានបំផ្លាញដោយចំហេះដែលនៅតែបន្តឆេះនេះ។លោក Green បានបន្ថែមថា ចំនួនអ្នកស្លាប់នឹងទំនងជាកើនឡើងបន្ថែមទៀត នៅពេលដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយក្រុមមន្ត្រីរំពឹងថា ចំហេះនេះនឹងក្លាយជាគ្រោះធម្មជាតិដ៏មហន្តរាយបំផុតរបស់រដ្ឋនេះ ចាប់តាំងពីរលកយក្សស៊ូណាមិកាលពីឆ្នាំ១៩៦១មក ដែលបានសម្លាប់មនុស្សចំនួន៦១នាក់នៅលើកោះដ៏ធំមួយនេះមក៕

ទំនប់នៅទន្លេន័រវ៉ែស បាក់ផ្នែកខ្លះ ខណៈរដ្ឋាភិបាលរំពឹងនឹងមានទឹកជំនន់បន្ថែម

2023/08/10 10:19:20 pm        359
ន័រវ៉ែស៖ ទំនប់មួយនៅទន្លេក្នុងប្រទេសន័រវ៉ែស បានបាក់ផ្នែកខ្លះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃពុធ (ទី៩ ខែសីហា) ដោយបានធ្វើឲ្យមានទឹកហូរកាត់តាមប្រឡោះបាក់ដ៏ធំក្នុងរចនាសម្ព័ន្ធនោះ ហើយនាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសគួរតែត្រៀមខ្លួន សម្រាប់ការមានទឹកជំនន់បន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ។ទំនប់ទឹក Braskereidfoss នៅលើទន្លេ Glomma ដែលជាផ្លូវទឹកដ៏ធំបំផុតរបស់ប្រទេសន័រវ៉ែស មិនអាចបើកទ្វារបាននោះឡើយ បន្ទាប់ពីបន្ទប់គ្រប់គ្រងរបស់ទំនប់ ត្រូវបានជន់លិច។ប្រទេសន័រវ៉ែសបានជម្លៀសមនុស្សជាង ៣.០០០នាក់ហើយ ក្នុងសប្តាហ៍នេះ ខណៈដែលទឹកទន្លេបានហក់ឡើងដល់កម្រិតខ្ពស់បំផុតលើកដំបូង ក្នុងរយៈពេលយ៉ាងហោចណាស់ ៥០ឆ្នាំ ហើយផ្ទះសម្បែង និងក្រុមហ៊ុនអាជីវកម្មនានា ត្រូវបានជន់លិច ឬក៏ត្រូវបានហូរនាំទៅដោយបំណាក់ដី។ជាមួយគ្នានេះ ផ្លូវសំខាន់ៗ ត្រូវបានបិទ ហើយសេវារថភ្លើង ត្រូវបានផ្អាកនៅទូទាំងផ្នែកធំទូលាយនៃភាគខាងត្បូងប្រទេសន័រវ៉ែស ដោយសារទន្លេបានហូរច្រោះច្រាំង ហើយអាជ្ញាធរបានព្រមានអំពីការមានទឹកជំនន់បន្ថែមទៀតដែលនឹងកើតឡើងនៅថ្ងៃខាងមុខ ខណៈដែលទឹកបានហូរឆ្ពោះទៅកាន់តំបន់ឆ្នេរផ្នែកខាងក្រោម។អ្នកនាំពាក្យនគរបាលបាននិយាយថា កម្រិតទឹកនៅទំនប់ Braskereidfoss ក្រោយមកបានស្រកចុះ ដោយហូរក្នុងស្ថានភាពគ្រប់គ្រងបាន និងគេចផុតពីការជន់លិចនៅផ្នែកខាងក្រោម។ នៅមុននេះ នគរបាល បានពិចារណាចង់បំផ្ទុះទ្វារមួយរបស់ទំនប់ ដែលមានអាយុកាល ៤៥ឆ្នាំនេះ ដើម្បីជួយសម្រាលសម្ពាធទឹក ប៉ុន្តែបានសម្រេចចិត្តមិនធ្វើបែបនោះវិញ ដោយសារការបំផ្ទុះនេះពិបាកគ្រប់គ្រង៕

មេដឹកនាំប្រទេសយ៉េម៉ែន និងបេសកជនពិសេសUN ពិភាក្សាគ្នាអំពីការស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាព

2023/08/10 10:16:32 pm        353
យ៉េម៉ែន៖ ប្រធានក្រុមប្រឹក្សាថ្នាក់ជាអ្នកដឹកនាំរបស់ប្រធានាធិបតីយ៉េម៉ែន (PLC) លោក រ៉ាសាដ អាល់អាលីមី (Rashad Al-Alimi) បានជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក ហានហ្រ្គុនបប៊ឺក (Hans Grundberg) កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តដំណើរការនយោបាយឡើងវិញសម្រាប់ការសម្រេចបានសន្តិភាពយូរអង្វែង នៅក្នុងប្រទេសយ៉េម៉ែន។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba របស់ប្រទេសយ៉េម៉ែន បានរាយការណ៍ថា កិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាដ ( Riyadh) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ផ្តោតលើការបន្តដំណើរការនយោបាយឡើងវិញ ដែលមានសារៈសំខាន់ ក្នុងការលុបបំបាត់ជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសអារ៉ាប់ដែលបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ។របាយការណ៍នោះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក អាល់អាលីមី បានបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ PLC ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលកំពុងបន្តរបស់លោកហ្គ្រុនប៊ឺក។លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីស្តារមាគ៌ាឆ្ពោះទៅរកសន្តិភាព និងកាត់បន្ថយការលំបាកផ្នែកមនុស្សធម៌ នៅក្នុងប្រទេសយេម៉ែន៕

ព្យុះទីហ្វុង Khanun វាយប្រហារជប៉ុន និងកូរ៉េខាងត្បូង ខណៈបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន និងជាច្រើននាក់រងរបួស

2023/08/10 10:10:15 pm        393
ជប៉ុន៖ ជើងហោះហើរជាច្រើនជើង ត្រូវបានលុបចោល ហើយរថភ្លើងបានផ្អាកកាលពីថ្ងៃពុធ ដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Khanun បានវាយលុកតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង ខណៈពេលដែលព្យុះមួយទៀតបានខិតចូលមកដល់ពីភាគខាងកើត ហើយគំរាមកំហែងទីក្រុងតូក្យូ មុនរដូវកាលវិស្សមកាលរដូវក្តៅ របស់ប្រទេសជប៉ុន។ក្រុមអាជ្ញាធរបាននិយាយថា ព្យុះ Khanun បានបោកបក់ដល់ដីនៅក្នុងទីក្រុងកំពង់ផែ Tongyeong ភាគអាគ្នេយ៍នៃកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ មុនវាយប្រហារឧបទ្វីបកូរ៉េទាំងមូល។ ប្រជាជនរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសខ្លួន និងជាច្រើននាក់ផ្សេងទៀតរងរបួសដោយសារព្យុះនេះ។ព្យុះទីហ្វុង Khanun បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈដែលព្យុះនេះក៏បានវាយប្រហារប្រទេសកូរ៉េខាងត្បូងផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ទៅកាន់ផ្នែកជាច្រើននៃភាគខាងត្បូង និងភាគខាងលិចនៃប្រទេសជប៉ុន ដែលជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តបានធ្វើការព្រមានឲ្យផ្អាកការផលិតមួយចំនួន។ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយថា ប្រទេសនេះបានចេញការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន ខណៈព្យុះ Khanun បានបង្ខំឱ្យលុបចោលជើងហោះហើរជិត៨០ជើង ព្រមទាំងបិទផ្លូវសមុទ្រ និងផ្លូវថ្នល់រាប់សិបខ្សែ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះមួយទៀតឈ្មោះថា Lan ត្រូវបានបង្កើតខ្លួនឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសជប៉ុន ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងនៅពេលវាឆ្ពោះទៅភាគខាងជើង ដែលអាចប៉ះពាល់ដល់ទីក្រុងតូក្យូនៅដើមសប្តាហ៍ក្រោយផងដែរ៕

រដ្ឋមន្រ្តីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣

2023/08/10 09:55:01 pm        423
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខការ ទូតចិននេះ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ,ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជួបឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាផ្ទេរមូលនិធិសម្រាប់ពលរដ្ឋអារ៉ាប់

2023/08/10 09:37:29 pm        332
អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន នេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធថា មូលនិធិសាធារណៈសម្រាប់បណ្តាទីក្រុងអារ៉ាប់ នឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងដែលបានកំណត់ក្នុងការបម្រើដល់ពលរដ្ឋអារ៉ាប់ បន្ទាប់ពីការវាយតម្លៃ និងការត្រួតពិនិត្យ មួយថ្ងៃបន្ទាប់ពីការប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ដើម្បីបញ្ឈប់ពួកគេពីការរិះគន់។លោកនេតានីយ៉ាហ៊ូ ត្រូវបានគេដកស្រង់សម្តី ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ពលរដ្ឋអារ៉ាប់របស់អ៊ីស្រាអែល សមនឹងទទួលបាននូវអ្វីដែលពលរដ្ឋទាំងអស់សមនឹងទទួលបាន ហើយខ្ញុំបានប្តេជ្ញាចិត្តចំពោះរឿងនេះ»។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក បេហ្សាឡែល ស្មូទ្រិច( Bezalel Smotrich) បាននិយាយកាលពីថ្ងៃអង្គារថា លោកបានបង្កកមូលនិធិសម្រាប់បណ្តាក្រុងអារ៉ាប់ក្នុងប្រទេសអ៊ីស្រាអែល និងកម្មវិធីអប់រំឧត្តមសិក្សារបស់ប៉ាឡេស្ទីន នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ដោយផ្អែកលើមូលដ្ឋានដែលពួកគេអាចផ្តល់អត្ថប្រយោជន៍ធំធេងដល់ «អង្គការឧក្រិដ្ឋកម្ម» នៅក្នុងសហគមន៍អារ៉ាប់។ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ២០០លានសេកែល (ប្រហែល ៥៣,៨១លានដុល្លារអាមេរិក) ដែលនឹងមានក្នុងទម្រង់ជាអាហារូបករណ៍សម្រាប់អ្នកស្រុកប៉ាឡេស្ទីន ដែលមានចំណូលទាបនៅក្រុងហ្ស៊េរុយសាឡិម ខាងកើត ដើម្បីចុះឈ្មោះចូលរៀនថ្នាក់ត្រៀមនៅសាកលវិទ្យាល័យ Hebrew ក្នុងក្រុងហ្ស៊េរុយសាឡិម និងមហាវិទ្យាល័យពីរផ្សេងទៀតនៅក្នុងទីក្រុងនេះ៕

និស្សិតសាកលវិទ្យាល័យកូរ៉េខាងត្បូង តវ៉ាផែនការបង្ហូរសំណល់ទឹកហ្វូគូស៊ីម៉ារបស់ជប៉ុន

2023/08/10 09:29:45 pm        351
ជប៉ុន៖ និស្សិតសាកលវិទ្យាល័យកូរ៉េខាងត្បូងមួយក្រុម បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ ដើម្បីតវ៉ាចំពោះផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរទឹកសំណល់មានជាតិនុយក្លេអ៊ែរចេញពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ដែលរងការខូចខាតពីការរញ្ជួយដី ចូលទៅក្នុងសមុទ្រ។កាលពីរសៀលថ្ងៃពុធ និស្សិតចំនួន២៤នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ដោយកាន់ស្លាកសញ្ញា និងបដា ខណៈកំពុងស្រែកពាក្យស្លោកដើម្បីរិះគន់ផែនការបង្ហូរទឹក ដែលជិតមកដល់នេះ។ពលរដ្ឋទីក្រុងតូក្យូ ប្រហែល២០នាក់ក៏បានចូលរួមការតវ៉ានេះផងដែរ ដើម្បីសម្តែងការគាំទ្ររបស់ពួកគេចំពោះនិស្សិតកូរ៉េខាងត្បូងមួយក្រុមនោះ។ ពួកគេបាននិយាយថា រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានជ្រើសយកការគណនាសេដ្ឋកិច្ចដោយមិនគិតពីសុវត្ថិភាពប្រជាជន ហើយកម្រិតសុវត្ថិភាពនៃផែនការបង្ហូរទឹកនេះមិនមានភាពជឿជាក់ច្បាស់លាស់នោះទេ។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយនៅក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់មានមេរោគនុយក្លេអ៊ែរនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពប្រទេសឥណ្ឌា និងអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នានៅតំបន់វាលខ្សាច់
09/23/2026 06:09 PM
លោក Macron៖ បារាំងត្រៀមរួចរាល់ចូលរួមបន្ថែមទៀត ដើម្បីធានាដល់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
09/23/2026 06:09 PM
ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
09/23/2026 06:09 PM
សមាជិកព្រឹទ្ធសភាអាមេរិក ហៅលោក Netanyahu ថាជាឧក្រិដ្ឋជនសង្គ្រាម និងចោទថានិយាយកុហក
09/23/2026 06:09 PM
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
09/23/2026 05:09 PM
នាយករដ្ឋមន្ត្រីកាតា ថ្កោលទោសការច្រានចោលរបស់អ៊ីស្រាអែលនូវផែនទីបង្ហាញផ្លូវតំបន់ហ្កាហ្សា នៅក្នុងមហាសន្និបាតUN
09/23/2026 05:09 PM
បារាំងស្តីបន្ទោសពិភពលោកជុំវិញបញ្ហាហ្កាហ្សាខណៈកាណាដា និងប្រ៊ីតថេន(UK)គាំទ្ររដ្ឋប៉ាឡេស្ទីននៅមហាសន្និបាតUN
09/23/2026 05:09 PM
រដ្ឋាភិបាលយេម៉ែន ពង្រីកការកៀរគរសហគមន៍ ដើម្បីគាំទ្រកងកម្លាំងនៅជួរមុខ
09/23/2026 05:09 PM
លោក Trump ជួបមេដឹកនាំ​វ៉េណេស៊ុយ​អេឡា​លោកស្រី Rodriguez ជាលើកដំបូង ចាប់​តាំងពីចាប់ខ្លួនលោក Maduro
09/23/2026 05:09 PM
លោក Trump និងមេដឹកនាំ​ជប៉ុនលោកស្រី Takaichi ​ពិភាក្សាពីចិន មុន​លោក Xi ទៅដល់អាមេរិក
09/23/2026 05:09 PM