ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ួទីអះអាងថា បានវាយប្រហារលើនាវាជាង១៧០គ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/08/09 02:02:42 pm        282
លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) មេដឹកនាំក្រុមនេះ បាននិយាយថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានវាយប្រហារលើនាវាសរុបចំនួន ១៧៧គ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។នៅក្នុងការអត្ថាធិប្បាយនៅលើទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី លោកបាននិយាយថា ក្រុមនេះ បានរារាំងការធ្វើដំណើររបស់នាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងអារ៉ាប់ ដូច្នេះពួកគេ បានផ្តោតលើប្រតិបត្តិការរបស់ពួកគេឡើងវិញ ទៅកាន់មហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។ យោងតាមមេដឹកនាំហ៊ួទីរូបនេះ ក្រុមនេះ បានធ្វើប្រតិបត្តិការបែបនេះជាច្រើនក្នុងសប្តាហ៍មុន ដោយវាយប្រហារដោយមីស៊ីលបាលីស្ទីកចំនួន ១៦គ្រឿង និងយានដ្រូនជាច្រើនគ្រឿង។បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមនេះ បាននិយាយថា ពួកគេ នឹងវាយប្រហារទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធជាមួយប្រទេសនោះ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab រហូតដល់ប្រតិបត្តិការនៅក្នុងដែនដីប៉ាឡេស្ទីន បានបញ្ចប់។ ក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden តាំងពីខែវិច្ឆិកាមកម្ល៉េះ។គួរកត់សម្គាល់ផថងដែរ កាលពីថ្ងៃទី ១៤ ខែមីនា លោកអាប់ឌុល ម៉ាលីក អាល់ហ៊ួទី បាននិយាយថា ក្រុមនឹងវាយប្រហារលើនាវា ដែលមានការពាក់ព័ន្ធជាមួយអ៊ីស្រាអែល ដោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា ទៅកាន់ឆ្នេរសមុទ្រ Cape of Good Hope ប្រទេសអាហ្វ្រិកខាងត្បូង។ ក្រោយមក ក្រុមហ៊ួទី បានប្រកាសពី «ដំណាក់កាលទី៤នៃការកើនឡើងភាពតានតឹង ដោយគំរាមវាយប្រហារលើនាវាដែលមានទិសដៅទៅកាន់កំពង់ផែអ៊ីស្រាអែល នៅកន្លែងណាមួយដែលពួកគេអាចទៅដល់ រួមទាំងសមុទ្រមេឌីទែរ៉ាណេផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/09 11:56:33 am        171
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានអនុញ្ញាតឲ្យលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនបានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង។

លោក ម៉ាឌូរ៉ូ ចុះហត្ថលេខាលើក្រឹត្យ ហាមឃាត់ការចូលប្រើប្រាស់បណ្តាញ X នៅក្នុងប្រទេសរយៈពេល ១០ ថ្ងៃ

2024/08/09 11:44:08 am        76
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីហាមឃាត់ការចូលប្រើប្រាស់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រយៈពេល ១០ថ្ងៃ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានប្រើប្រាស់ដើម្បីញុះញង់ឲ្យមានអំពើហិង្សា ក្រោយការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ លោក Maduro បានរិះគន់ជាញឹកញាប់លើម្ចាស់ក្រុមហ៊ុន បណ្តាញ X លោក Elon Musk ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលក្រុមប្រឆាំងនិយាយថាខ្លួនបានទទួលជ័យជម្នះ ជាការទាមទារត្រូវបានគាំទ្រដោយរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន។ លោក Maduro បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យ ដែលបង្ហាញដោយនិយតករ គណៈកម្មការទូរគមនា គមន៍ជាតិ ដែលបានសម្រេចយកបណ្តាញសង្គម X ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា Twitter មិនឲ្យធ្វើចរាចរណ៍ រយៈពេល១០ថ្ងៃ។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា បណ្តាញ X ត្រូវបានផ្អាកដំណើរការក្នុងប្រទេសវេណេស៊ុយអេឡា រយៈពេល១០ថ្ងៃ! អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា និងលោក Maduro បាននិយាយថា លោកប្រធានាធិបតី បានឈ្នះអាណត្តិទី៣ នៅក្នុងការបោះឆ្នោត ទោះបីជាក្រុមប្រឆាំងទាមទារជ័យជម្នះ និងបាននិយាយថា ខ្លួនមានការរាប់សន្លឹកឆ្នោត ដើម្បីបញ្ជាក់ក៏ដោយ។ ទាំងលោក Maduro និងស្ថាប័នរៀបចំការបោះឆ្នោត ពុំបានបញ្ចេញចំនួនសន្លឹកឆ្នោតសរុបលម្អិតនោះទេ។ ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស និងក្រៅប្រទេស ដោយប្រជាជនវេណេស៊ុយអេឡា បានអំពាវនាវឱ្យលោក Maduro ចុះចេញពីដំណែង និងឲ្យជ័យជម្នះទៅបេក្ខជនគណបក្សប្រឆាំងលោក Edmundo Gonzalez ដែលត្រូវបានទទួលស្គាល់។ លោក Maduro មានជម្លោះជាសាធារណៈជាមួយ លោក Musk ចាប់តាំងពីការបោះឆ្នោត ហើយបានហាមឃាត់បណ្តាញសង្គមនេះរយៈពេល១០ថ្ងៃ ដែលលោក Maduro បានចោទប្រកាន់លោក Musk ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម សង្គ្រាមស៊ីវិល និងការស្លាប់ប្រជាជន។

ប្រជាជនវេណេស៊ុយអេឡា រៀបចំពិធីដុតទៀន ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយ

2024/08/09 11:41:59 am        113
ប្រជាជនវេណេស៊ុយអេឡា បានរៀបចំពិធីដុតទៀន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកNicolas Maduro ។ ក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស បានរៀបចំព្រឹត្តិការណ៍នេះ នៅទីលានសាធារណៈមួយកន្លែង នៅភាគខាងកើតទីក្រុង ការ៉ាកាស។ អ្នកចូលរួម បានបង្កើតពាក្យថា «សន្តិភាព» និង «សេរីភាព» ជាមួយនឹងពន្លឺភ្លើងទៀនរបស់ពួកគេ។ការរៀបចំពិធីនេះ បានបញ្ជាក់ពីស្ថានភាពរបស់បាតុករ សកម្មជន និងមន្ត្រីជាន់ខ្ពស់នយោបាយជាច្រើននាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានភាពចម្រូងចម្រាស។ លោក Maduro បាននិយាយថា មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការធ្វើបាតុកម្ម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់។អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ Foro Penal បានចុះបញ្ជីអ្នកជាប់ឃុំឃាំងចំនួន ១.២២៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះរួមមានអនីតិជនចំនួន១០៥នាក់។ លទ្ធផលបោះឆ្នោត ដែលបានចេញផ្សាយ បង្កឱ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីការក្លែងបន្លំ និងការតវ៉ា។ ក្រោយមក កងកម្លាំងសន្តិសុខ បានបង្រ្កាបការតវ៉ា ដែលរដ្ឋាភិបាលរបស់លោក Maduro បានចាត់ទុកថាជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក។កងកម្លាំងសន្តិសុខប្រទេសវេណេស៊ុយអេឡា កំពុងកំណត់គោលដៅលើអ្នកទាំងឡាយណា ដែលពួកគេនិយាយថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មហិង្សា ក្នុងអំឡុងពេលការតវ៉ាកាលពីពេលថ្មីៗនេះ ជុំវិញការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស នៅក្នុងប្រតិបត្តិការមួយដែលគេហៅថា «ផ្តួលរំលំ» ដែលក្រុមតស៊ូមតិ បាននិយាយថា ធ្វើឱ្យក្រុមអ្នកតវ៉ា មានការភ័យខ្លាច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង៨គំរូ ជាមួយនឹង​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

2024/08/09 11:39:05 am        152
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង0៨គំរូ ជាមួយនិ​ង​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។

លោកស្រី Sheikh Hasina នឹងវិលត្រឡប់ទៅបង់ក្លាដែសវិញសម្រាប់ការបោះឆ្នោត

2024/08/09 11:36:29 am        177
កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina)បាននិយាយថា លោកស្រីនឹងវិលត្រលប់ទៅប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ខ្លួនសម្រេចចិត្តរៀបចំការបោះឆ្នោត។លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ឥណ្ឌា កាលពីថ្ងៃចន្ទ (០៥ សីហា) បន្ទាប់ពីការតវ៉ាដ៏បង្ហូរឈាមជាច្រើនសប្តាហ៍ដែលសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់រងរបួស បានបង្ខំឱ្យលោកស្រីលាលែងពីតំណែង។ រដ្ឋាភិបាលចាំផ្ទះដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវទទួលភារកិច្ចរៀបចំការបោះឆ្នោត។ គណបក្ស អាវ៉ាមី លីគ (Awami League) របស់លោកស្រី Hasina មិនមានវត្តមាននៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននេះទេ។ ថ្លែងទៅកាន់សារព័ត៌មានឥណ្ឌា (Times of India) កូនប្រុសរបស់លោកស្រី ឈ្មោះលោក សាជីប វ៉ាហ្សេដ ចយ (Sajeeb Wazed Joy) ដែលកំពុងនៅសហរដ្ឋអាមេរិក បាននិយាយថា «សម្រាប់ពេលនេះ លោកស្រី Hasina បន្តស្ថិតនៅឥណ្ឌា ហើយនឹងត្រឡប់ទៅបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នសម្រេចចិត្តរៀបចំការបោះឆ្នោត”។អតីនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះកំពុងជ្រកកោនក្នុងផ្ទះសុវត្ថិភាពក្នុងតំបន់ញូវដេលី។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា លោកស្រីមានគម្រោងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស ប៉ុន្តែការិយាល័យការបរទេសរបស់អង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយជាមួយសមភាគីអង់គ្លេស ពីបញ្ហាបង់ក្លាដែស ប៉ុន្តែក៏មិនបានចែករំលែកព័ត៌មានលម្អិតណាមួយដែរ៕

មន្ត្រីអាមេរិកព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើ អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/08/09 11:31:04 am        219
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden និយាយថា អ៊ីរ៉ង់គ្មានសិទ្ធិវាយប្រហារលើយោធាអ៊ីស្រាអែលឡើយ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ ដែលត្រូវបានចង្អុលមុខអ៊ីស្រាអែល។មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកយកព័ត៌មានថា ពិតជាពុំមានមូលដ្ឋានស្របច្បាប់ណាមួយ សម្រាប់អ៊ីរ៉ង់បើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីស្រាអែលឡើយ។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីអ៊ីស្រាអែល លោក Yoav Gallantកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបានពិភាក្សាពីវិធានការរបស់អាមេរិក នៅមជ្ឈិមបូព៌ាក្នុងការការពារអ៊ីស្រាអែល និងបទឈប់បាញ់នៅហ្កាហ្សា។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden និយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពអាសន្នណាមួយ។យើងបានបញ្ជូនកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងតំបន់ រួមទាំងយន្តហោះចម្បាំង F-22 ដែលបានមកដល់ថ្ងៃនេះ។ យើងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះ ដើម្បីកម្ចាត់ការវាយប្រហារណាមួយប្រសិនបើមាន ហើយក៏ដើម្បីបង្ហាញដល់ប្រទេសអ៊ីរ៉ង់ផងដែរថា មានផ្លូវដើរទៅមុខនៅទីនេះ ប្រសើរជាងការវាយប្រហារដោយយោធា។មន្ត្រីរូបនេះបន្ថែមថា នៅសប្ដាហ៍នេះលោក Biden បានជួបប្រជុំនៅការិយាល័យប្រធានាធិបតីជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិនិត្យមើលការដាក់ពង្រាយយោធាអាមេរិកជួយការពារអ៊ីស្រាអែលពីការវាយប្រហារពីអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ផលវិបាកនៃការវាយប្រហារដោយផ្ទាល់បែបនេះអាចមានគ្រោះថ្នាក់ខ្លាំងណាស់រួមទាំងសម្រាប់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលខ្ញុំដឹងថារដ្ឋាភិបាលថ្មីរបស់ពួកគេមានការព្រួយបារម្ភ៕

លោកស្រី Harris នាំមុខលោក Trump ចំនួន ៥ពិន្ទុនៅក្នុងការស្ទង់មតិថ្មីរបស់ស្ថាប័ន Ipsos

2024/08/09 11:24:29 am        138
បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នាំមុខលោក ដូណាល់ត្រាំ (Donald Trump) បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ចំនួន ៥ពិន្ទុក្នុងតួលេខ ៤២ភាគរយទល់នឹង ៣៧ភាគរយ ក្នុងការប្រជែងតំណែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់ស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា)។ការស្ទង់មតិនេះបានរកឃើញថា លោកស្រី Harris បានពង្រីកការនាំមុខរបស់ខ្លួនចាប់តាំងពីការស្ទង់មតិកាលពីថ្ងៃទី ២២-២៣ ខែកក្កដា របស់សារព័ត៌មាន រ៉យទ័រ និង Ipsos មកដែលធ្លាប់បានរកឃើញថាលោកស្រីទទួលបានការគាំទ្រ ៣៧ភាគរយទល់នឹង ៣៤ភាគរយលើសលោក Trump។ សូមបញ្ជាក់ថា Ipsos បានធ្វើការស្ទង់មតិខែសីហានេះដោយឯករាជ្យពីរ៉យទ័រ។នៅក្នុងការស្ទង់មតិដាច់ដោយឡែកមួយ Ipsos បានរកឃើញថា លោកស្រី Harris នាំមុខលោក Trump ចំនួន ៤២ភាគរយទល់នឹង ៤០ភាគរយនៅក្នុងរដ្ឋទាំងប្រាំពីរគឺ អារីហ្សូណា (Arizona), ចចា (Georgia), មីឈីហ្កាន់ (Michigan), ណេវ៉ាដា (Nevada), ណសខារ៉ូឡាញណា (North Carolina), ផិនស៊ីលវេនៀ (Pennsylvania) និង វីស្ខនស៊ិន (Wisconsin)។ តួលេខនោះមិនបានបំបែកលទ្ធផលដាច់ដោយឡែកសម្រាប់រដ្ឋនីមួយៗទេ។លោកស្រី Harris បានចូលរួមក្នុងការប្រកួតប្រជែងកាលពីថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden វ័យ ៨១ឆ្នាំបានបោះបង់បេក្ខភាព ហើយបានគាំទ្រលោកស្រី Harris។ ការស្ទង់មតិរបស់ Reuters និង Ipsos ភាគច្រើនកាលពីមុនបានបង្ហាញថា លោក Biden និងលោក Trump នាំមុខគ្នាប្រកៀកប្រកិតនៅពេលដែលលោក Biden នៅជាបេក្ខភាព ដោយបង្ហាញថាប្រធានាធិបតីរូបនេះបាត់បង់ការគាំទ្រដែលលោកធ្លាប់មាននៅចំណុចដូចគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលពេលនោះលោកបានយកឈ្នះលើលោក Trump៕

ចិន ចង់ពង្រីកទីតាំងផលិតនាវា ដើម្បីផ្តួលអាមេរិក ប្រសិនបើមានសង្គ្រាមក្នុងពេលអនាគត

2024/08/09 11:16:59 am        240
នៅក្នុងផែស្ងួតដែលទើបនឹងសាងសង់ថ្មីនៅលើមូលដ្ឋានសាងសង់នាវានៃកោះ ឆាងស៊ីង (Changxing) របស់ប្រទេសចិន នៅខាងក្រៅទីក្រុងសៀងហៃ នាវាវាយប្រហារទាំងលើដីគោកនិងសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងទ្រង់ទ្រាយដ៏រឹងមាំ ដែលក្រុមអ្នកជំនាញនិយាយថាអាចនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥។ប្រសិនបើការវាយតម្លៃបានមកពីរូបថតផ្កាយរណបនោះបង្ហាញថាជារឿងត្រឹមត្រូវ ការសាងសង់នាវាវាយលុកប្រភេទ ០៧៦-ខ្លាស (076 Class) ដំបូងរបស់ចិន ដែលដាក់ឈ្មោះថា «យូណាន» (Yunan) នេះនឹងក្លាយជាការរំលឹកមួយផ្សេងទៀតនៃកិច្ចខិតខំបង្កើនល្បឿនកសាងយោធារបស់ទីក្រុងប៉េកាំង ជាការត្រៀមលក្ខណៈរបស់ខ្លួនសម្រាប់ហេតុការណ៍ណាមួយនាពេលអនាគត ដោយការពង្រីកទីតាំងផលិតនាវារបស់ខ្លួន។នេះនឹងធ្វើឱ្យនាវាចម្បាំងដ៏ធំបំផុតមួយរបស់ពិភពលោកមានវត្តមានក្នុងរយៈពេលខ្លីជាង ខណៈមូលដ្ឋានផលិតនាវាបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ឬអឺរ៉ុប ត្រូវការពេលយូរជាងនោះដើម្បីជួសជុលនាវាចម្បាំង ឬនាវាពិឃាតណាមួយ។ នេះក៏ទំនងជានឹងបង្កើនការភ័យខ្លាចសម្រាប់អ្នកដែលជឿជាក់ថា ទីក្រុងប៉េកាំងឥឡូវនេះកំពុងគិតចង់ត្រៀមរៀបចំសម្រាប់ជម្លោះដ៏ធំមួយនាពេលអនាគត ដែលភាគច្រើនទំនងជាបង្កឡើងដោយការក្រសោបយកកោះតៃវ៉ាន់។យោងតាមក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការបែបនោះនៅឆ្នាំ២០២៧ ដែលជាការលើកឡើងដែលទីក្រុងប៉េកាំងបដិសេធ ខណៈក៏មិនទាន់មានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចាប់ផ្តើមសកម្មភាពយោធានោះទេ។ ការត្រៀមលក្ខណៈទាំងនាវាយោធា និងស៊ីវិលនេះ ស្ថិតក្នុងល្បឿនមួយដែលឥឡូវនេះបង្កការព្រួយបារម្ភដល់បណ្ដាគូប្រជែងដ៏មានសក្តានុពលរបស់ទីក្រុងប៉េកាំង ជាពិសេសសហរដ្ឋអាមេរិក ហើយនេះក៏អាចជាសញ្ញាបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងជម្លោះណាមួយ៕

សមាជិកគណបក្សភ្លើងទៀននៅតែបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចភ្លៀងរលឹម

2024/08/09 10:20:32 am        192
ក្នុងរយៈពេលប៉ុន្មានខែនេះ គេបានមើលឃើញសមាជិក សមាជិកា​មកពី​គណបក្ស​ភ្លើងទៀន​បាន​ប្រកាស​ផ្តាច់​ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមក្នុងជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ជាបន្តបន្ទាប់ដូចភ្លៀងរលឹមរដូវវស្សា។ជាក់ស្តែងកាលពីថ្ងៃទី៨សីហាតាមតេឡេក្រាមផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញឃ្លីបវីដេអូ របស់​សមាជិក សមាជិក មកពីគណបក្សភ្លើងទៀន ជាបេក្ខភាពនៃក្រុមប្រឹក្សាសង្កាត់ព្រៃឃ្មុំចំនួន៨រូប និង​ស​ង្កាត់កំពង់កណ្តាល ខេត្តកំពតចំនួន១រូប បានប្រកាស​ផ្តាច់​ខ្លួន​ពី​បក្ស​ប្រឆាំង និង​គោរព​ស្នើ​សម្តេច​តេជោ​សុំ​ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានបងប្អូនដែលបានផ្តាច់​ខ្លួន​ចាក​ចេញ​ពី​បក្ស​ប្រឆាំង​យ៉ាង​ច្រើន​ដោយសារតែពួកគាត់បានមើលឃើញពីគោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​ការ​ដឹកនាំ​ប្រកប​ដោយ​ជោគ​ជ័យរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាលលើការអភិវឌ្ឍ ជាពិសេសការ​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផល​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ និង​ប្រជាជនជាធំ គឺខុសពីបក្សប្រឆាំងដែលពុំមានអ្វីក្រៅពីការបំភ្លៃ បំពុល មួល​បង្កាច់​រាជរដ្ឋាភិបាលដើម្បីតែមហិច្ឆតាទុច្ចរឹត ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស
11/07/2025 10:11 PM
អ្នករស់រានពីការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅប្រទេសជប៉ុន អំពាវនាវឲ្យមានការឆ្លើយតបគ្មានមេត្តា
11/07/2025 09:11 PM
មេដឹកនាំជីវពលលោក Khazali ព្យាយាមចង់កែប្រែខ្លួនជាអ្នកនយោបាយកំពូលមួយរូបរបស់អ៊ីរ៉ាក់
11/07/2025 09:11 PM
ប្រជាពលរដ្ឋស៊ូដង់បង្ហាញក្តីសង្ឃឹម និងក្តីបារម្ភ ក្រោយកងកម្លាំង RSF ទទួលយកសំណើឈប់បាញ់
11/07/2025 09:11 PM
កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១៧ នៅ មីយ៉ាន់ម៉ា
11/07/2025 08:11 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វែងរកសន្តិភាព តែនឹងមិនចុះញ៉មជាមួយការសម្លុតកំហែងឡើយ
11/07/2025 08:11 PM
លោក Zelenskyy នឹងទៅទស្សនកិច្ចអេស្ប៉ាញឆាប់ៗនេះ ក្រោយខកខានកាលពីខែមេសា
11/07/2025 08:11 PM
ក្រុមអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសសីតុណ្ហភាពកើនឡើង ស្របពេលព្យុះ Kalmaegi បង្កភាពវឹកវរនៅអាស៊ីអាគ្នេយ៍
11/07/2025 07:11 PM
រដ្ឋមន្ត្រីមហាផ្ទៃ៖ អង់គ្លេសសម្រេចដកទណ្ឌកម្មពីប្រធានាធិបតីស៊ីរី
11/07/2025 07:11 PM
តុលាការ ICCបញ្ជាក់ការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមេដឹកនាំឧទ្ទាមអ៊ូហ្គង់ដាលោក Joseph Kony
11/07/2025 07:11 PM