សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ឆ្នាំ២០២៣ របស់ខណ្ឌ៧មករា មាន៩គម្រោង មានតម្លៃជាង១១៧៩ លានរៀល

2023/08/03 08:33:44 pm        390
ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់៨សង្កាត់ របស់ខណ្ឌ៧មករា មានចំនួន០៩គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង ១១៧៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ,អ៊ុតកៅស៊ូបេទីមីណឺ ដាក់បង្គោលភ្លើងសូឡា បំភ្លឺផ្លូវ ដាក់លូររំដោះទឹក និងក្រាលការ៉ូឡាចិញ្ជើមផ្លូវ ។ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៣នេះ​ បានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ធ្វើនៅសាលាខណ្ឌ៧មករា។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ការដេញថ្លៃគម្រោង​មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ​ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ដែលមិនអាចទទួល​យកបាន គឺមិន​អនុញ្ញាតឲ្យទទួលយកគម្រោងឡើយ។ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាក់ថា សម្រាប់សង្កាត់ទាំង៨ ​របស់ខណ្ឌ៧មករា មាន​ចំនួន០៩គម្រោង តម្លៃប៉ាន់ប្រមាណជាង១១៧៩លានរៀល ​ក្នុងនោះរួមមាន៖ ​សង្កាត់អូរឬស្សីទី១ មាន១គម្រោង ។ សង្កាត់អូរឬស្សីទី២ មាន១គម្រោង ។សង្កាត់អូរឬស្សីទី៣ មាន១គម្រោង ។សង្កាត់អូរឬស្សីទី៤ មាន១គម្រោង។ សង្កាត់មនោរម្យ ​មាន១គម្រោង ។សង្កាត់មិត្តភាព មាន១គម្រោង ។ សង្កាត់វាលវង់ ២គម្រោង ។ សង្កាត់បឹងព្រលឹត មាន១គម្រោង។ សរុបទាំង០៨សង្កាត់ ក្នុងចំនួន០៩គម្រោងនេះ មានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១១៧៩លានរៀល។លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យ​ឯកជនតាមរបៀបប្រកួតប្រជែង​ប្រកបដោយ​យុត្តិធម៌ តម្លាភាព ​គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជា​មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ​ក្នុងការចូលរួមអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការ​ប្រជាពលរដ្ឋ​នៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស​ មានសោភ័ណភាព​ និងមានតម្លៃសមស្រប មិនប៉ះពាល់​បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ ​និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។ក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី ក៏បានស្នើអោយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ មិន​ត្រូវឃុបឃិត​គ្នាជាមុនដូចជាការលួចចចារគ្នាទទួល​សំណូកពីគ្នា ឬការទិញ​ទឹកចិត្តគ្នាដោយ​មាន​ការសន្យាមុនពេលដេញថ្លៃ។ ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេស​គឺការពិនិត្យផ្ដល់យោបល់ដោយ​សរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួល​ខុស​ត្រូវចំពោះលទ្ធផលគម្រោង ​ជាពិសេសត្រូវធានាសុវត្ថិភាព ​ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋាន​អនុវត្ត​គម្រោង។ លោក បានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃ​បានហើយធានាថាធ្វើបាន ​ហើយធ្វើមិនបាន ​ត្រូវមានការទទួលខុសត្រូវ៕អត្ថបទ៖ កុម្ភះ

ផ្លូវបេតុងថ្មីមួយខ្សែ នឹងស្ថាបនារួចរាល់ជូនពលរដ្ឋប្រើប្រាស់ នៅពេលខាងមុខ

2023/08/03 08:11:50 pm        424
ភ្នំពេញ៖ សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែបន្ថែមទៀតហើយ គឺផ្លូវ57BT ដែលបាននឹងកំពុងដំណើរការដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្ថាបនាជាផ្លូវបេតុងថ្មី លើផ្លូវចាស់ដែលមានសភាពចាស់ទ្រុតទ្រោម ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ បានប្រាប់ BTV ឱ្យដឹងថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះ មានប្រវែង៣៥៧ម៉ែត្រ ​មានទទឹង០៥ម៉ែត្រ ក្នុងនោះចែកចេញជា២គម្រោង គឺការដាក់ប្រព័ន្ធលូបង្ហូរទឹកដែលមានមុខកាត់៨តឹក ជា​គម្រោងរបស់ថ្នាក់ខណ្ឌ និងគម្រោងទី២ គឺដាក់ចាក់ផ្លូវបេតុង គឺជាមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ ។លោកចៅសង្កាត់បន្តថា សមិទ្ធផលនេះ គឺជាការតបស្នងទៅកាន់​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់​សំឡេងឆ្នោត ដែលពួកគាត់ បានបោះឆ្នោតគាំទ្រលើគណបក្សប្រជាជនកម្ពុជា ​ដូច្នោះហើយ ក្នុង​នាមអាជ្ញាធរ គឺមិនធ្វើឱ្យពលរដ្ឋខកចិត្ត​ ឬអស់ជំនឿចិត្តនោះឡើយ ​គឺនឹងខិតខំ​ប្រឹងប្រែង​បន្តសកម្មភាពជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ ​និងបន្តសកម្មភាពអភិវឌ្ឍន៍​ឥតឈប់ឈរ នៅក្នុងមូលដ្ឋាន ។ពលរដ្ឋរស់នៅលើបណ្តោយផ្លូវខាងលើ ​ក៏ដូចជាប្រជាអ្នកដំណើរដែលឧស្សាហ៍ឆ្លងកាត់ បាន​បង្ហាញក្តីសប្បាយរីករាយ​ ដែលក្រុមអាជ្ញាធរ ​បានជួយ​គិតគូរ​ជួសជុល​ និងស្ថាបនាផ្លូវឱ្យ​បាន​ស្អាតល្អជូនពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា ។ពលរដ្ឋបន្តថា ពួកគាត់រីករាយចំពោះការអភិវឌ្ឍន៍ ព្រោះពួកគាត់បានបោះឆ្នោតគាំទ្រ​ជូន​គណបក្សប្រជាជនកម្ពុជា​ ដើម្បីឱ្យគណបក្សបានដឹកនាំ​ប្រទេសជាតិ បន្តបោះជំហាន​ឈានទៅរកការអភិវឌ្ឍន៍​កាន់តែខ្លាំងខ្លាបន្ថែម ។ពលរដ្ឋបន្តថា ​នៅពេលមានផ្លូវបេតុងថ្មី ​ពួកគាត់ងាយស្រួលក្នុងការចរាចរណ៍ធ្វើដំណើរទៅមក ក៏ដូចជាងាយនឹងប្រកបរបរលក់ដូរ ​និងរកស៊ីទទួលទាន​បានកាន់តែប្រសើរឡើង ព្រោះនៅ​ពេលមាផ្លូវស្អាតល្អ ​ប្រាកដជាមានពលរដ្ឋធ្វើដំណើរទៅមក​ខ្វាត់ខ្វែង​ច្រើនជាក់​ជាមិនខានឡើយ ។ ពលរដ្ឋ បន្ថែមថា អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះ​ គឺផ្លូវមួយខ្សែនេះ បានដាក់​ប្រព័ន្ធបង្ហូរទឹកដែលមានមុខកាត់ធំជាង​ប្រព័ន្ធលូចាស់ ​ដូច្នោះហើយវាអាចធានាបានចំពោះការ​មិនអាចជន់លិចផ្លូវក្នុងរយៈពេលយូរនោះទេ ​នៅរៀងរាល់ពេលមានភ្លៀងធ្លាក់ខ្លាំង ឬរដូវរស្សា ចូលមកដល់នោះ ។សូមបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះ ​បានចាប់ផ្តើមដំណើរការដាក់ប្រព័ន្ធលូ ​កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៣ ហើយក្រោយការដាក់ប្រព័ន្ធ​លូ​ត្រូវបានបញ្ចប់ ​ការចាក់ផ្លូវបេតុង នឹង​ចាប់ផ្តើមភ្លាមៗតែម្តង ​ដើម្បីឱ្យផ្លូវនេះឆាប់​បានរួចរាល់​សម្រាប់​ពលរដ្ឋ​ទាំងក្នុង និងក្រៅតំបន់​អាចទទួលបានសម្រាប់ការប្រើប្រាស់​ជាប្រយោជន៍រួមទាំងអស់គ្នា ៕ អត្ថបទ ៖ លីហេង

ទូតចិន៖ ចិននឹងបន្តរួមដំណើរជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី នៃប្រទេសកម្ពុជា

2023/08/03 08:00:18 pm        320
កណ្ដាល៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសចិន នៅតែបន្តរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការនានា ធ្លាប់អនុវត្តកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងថា បន្ទាប់ពីបានឃើញដោយផ្ទាល់​ គឺការបោះឆ្នោតនៅកម្ពុជា មានយុត្តិធម៌ មិនលម្អៀង ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរី ហើយ​ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ​ប្រទេសចិនសូមចូលរួមអបអរយ៉ាងកក់ក្ដៅ ចំពោះប្រទេស​កម្ពុជា ដែលរៀបចំការបោះ ឆ្នោតប្រកបដោយជោគជ័យ ។ឯកឧត្តម ក៏សូមអបអរចំពោះគណបក្សប្រជាជនកម្ពុជា ​ដែលបានទទួលជ័យជម្នះយ៉ាងលើសលប់ ហើយ​សូមជូនពរដល់កម្ពុជា​ ក្នុងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន និងជឿជាក់ថា​ ក្រោមការដឹកនាំបន្តរបស់​គណបក្សប្រជាជន កម្ពុជានឹងទទួលបានសមិទ្ធផល​កាន់តែច្រើន ក្នុងការកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិនាថ្ងៃអនាគត និងឆ្ពោះទៅរកសេចក្តីសុខ សេចក្តីចម្រើន ។គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង រួមទាំងថ្នាក់ដឹកនាំរបស់ប្រទេសចិនដទៃ ​ទៀត បាន​ចេញសារអបអររួចរាល់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ក្នុង​ប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ ​ខណៈការបោះឆ្នោតនេះ​ ប្រទេសចិន ក៏បាន​បញ្ជូន​អ្នកសង្កេតការណ៍ ​មកចូលរួមសង្កេតផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ពលរដ្ឋ១២៤គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកអំបិល ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

2023/08/03 07:52:16 pm        374
កោះកុង៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងប្រតិភូជាច្រើននាក់ទៀត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សង្គ្រោះបឋម ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១២៤គ្រួសារ ស្ថិតក្នុង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕ 

រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់៖ ជម្លោះជាមួយចិន នឹងមានលទ្ធផលដ៏មហន្តរាយ

2023/08/03 07:50:09 pm        261
តៃវ៉ាន់៖ លោករដ្ឋមន្ត្រីការបរទេស ចូសិប អ៊ូ ( Joseph Wu) បានថ្លែងប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ (ទី២ សីហា) ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កោះនេះសម្រាប់ឧស្សាហកម្មបន្ទះអេឡិចត្រូនិក (semiconductor) និងផ្លូវដឹកជញ្ជូនសកល។ការព្រមានរបស់លោកអ៊ូ កើតឡើងនៅពេលកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ បោះជំហានទៅរកការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននៅឆ្នាំក្រោយ ខណៈពេលដែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងផ្នែកយោធា និងនយោបាយពីប្រទេសចិន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ទីក្រុងប៉េកាំង បានអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងក្រសោបកោះ នេះនៅថ្ងៃណាមួយ ដោយប្រើយោធា ប្រសិនបើចាំបាច់។លោកអ៊ូ បាននិយាយថា រាល់សកម្មភាពនៃកម្លាំងប្រឆាំងប្រឆាំងនឹងកោះតៃវ៉ាន់ នឹងមានផលប៉ះពាល់ជាសកល។លោកបានថ្លែងដោយចង្អុលទៅបញ្ហាកង្វះស្បៀងអាហារ និងឥន្ធនៈ និងអតិផរណាដែលកំពុងកើនឡើងដែលបានមកពីការឈ្លានពានរបស់  រុស្ស៊ីលើអ៊ុយក្រែនថា អ្វីដែលយើងត្រូវធ្វើ គឺការពន្យល់ដល់សហគមន៍អន្តរជាតិថា ប្រសិនបើមានជម្លោះណាមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ វានឹងមានលទ្ធផលអាក្រក់សម្រាប់ពិភពលោកទាំងមូល៕

ភាពតានតឹងកាន់តែកើនឡើង នៅព្រំដែនណាតូជាមួយបេឡារុស បន្ទាប់ពីទាហាន Wagner ចូលទៅកាន់តែកៀក

2023/08/03 07:41:37 pm        273
ប៉ូឡូញ៖ ប្រទេសប៉ូឡូញនឹងដាក់ពង្រាយទាហានបន្ថែមទៀត នៅតាមព្រំដែនជាមួយប្រទេសបេឡារុស បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងមីនស្ក៍ (Minsk) ថា រំលោភលើដែនអាកាសរបស់ខ្លួន ដែលសកម្មភាពនេះ បង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសសមាជិកណាតូ (NATO) មួយនេះ និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់វិមានក្រឹមឡាំង ជុំវិញបរិយាកាសសន្តិសុខដែលប្រែប្រួលកាន់តែខ្លាំងឡើង នៅតំបន់អឺរ៉ុប។រដ្ឋាភិបាលទីក្រុងវ៉ាសូវី បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់បេឡារុស ២គ្រឿង ត្រូវបានចោទថា បានរំលោភលើដែនអាកាសប៉ូឡូញ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) តែក្រសួងការពារជាតិបេឡារុស បានបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលថា ជាការចោទប្រកាន់ «មិនសូវទំនង»។ភាពតានតឹងនេះ បានកើតឡើងក្នុងពេលមានមានកើនឡើងនូវសកម្មភាព នៅជិតព្រំដែនដីដ៏តូច រវាងប្រទេសប៉ូឡូញ និងលីទុយអានី ដែលត្រូវបានគេដឹងថា ជាគម្លាត Suwalki ឬច្រករបៀង ដែលកងទ័ពមកពីក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅ ដែលជាប៉ុនប៉ងជាក់ស្តែង ដើម្បីបង្កើនសម្ពាធលើសមាជិកណាតូ និងសហភាពអឺរ៉ុប។គួរបញ្ជាក់ដែរថា មេដឹកនាំបេឡារុស លោក Alexander Lukashenko បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ការបះបោរដែលបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួល Wagner ប្រឆាំងនឹងទីក្រុងម៉ូស្គូ បន្ទាប់ពីនោះមក ទាហានស៊ីឈ្នួលរាប់ពាន់នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់ប្រទេសបេឡារុស។ក្រសួងការពារជាតិប៉ូឡូញ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទីក្រុងមីនស្ក៍ បានជូនដំណឹងដល់ទីក្រុងវ៉ាសូវីអំពីសមយុទ្ធនេះដែរ ប៉ុន្តែការឆ្លងកាត់ព្រំដែន បានកើតឡើងនៅភាគខាងកើតតំបន់ Bialowieza ( ប៊ូយ៉ាឡូវ៉េហ្សា) ក្នុងរយៈកម្ពស់ទាបបំផុត ដែលលំបាកចាប់បានដោយប្រព័ន្ធរ៉ាដា»។ក្រសួងបានបន្ថែមទៀតថា រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak (ម៉ាអ៊ូស ប្លាស្សាក់) បានបញ្ជាជាបន្តបន្ទាប់ឲ្យដាក់ពង្រាយទាហាន និងឧទ្ធម្ភាគចក្រប្រយុទ្ធបន្ថែមទៀត នៅតាមព្រំដែន។ តែយ៉ាងណាក្ដី ក្រសួងការពារជាតិបេឡារុស បាននិយាយថា៖ «មិនមានការរំលោភលើដែនអាកាសដោយឧទ្ធម្ភាគចក្រ Mi-24 និង Mi-8 នោះឡើយ»៕

បម្រាមនាំចេញអង្កររបស់ឥណ្ឌា នឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ទូទាំងពិភពលោក

2023/08/03 07:38:51 pm        255
ឥណ្ឌា៖ ការហាមប្រាមការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចបង្កផលប៉ះពាល់ពាសពេញទីផ្សារអង្ករពិភពលោក ហើយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ផងដែរ ដោយអ្នកប្រើប្រាស់អាស៊ី ព្រមទាំងអាហ្រ្វិក នឹងទទួលរងនូវផលប៉ះពាល់ដ៏ខ្លាំងបំផុត។ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានហាមប្រាមការនាំចេញអង្ករសដែលមិនមែនជាពូជបាសម៉ាទី កាលពីថ្ងៃទី២០ ខែកក្កដា ខណៈដែលរដ្ឋាភិបាលបានព្យាយាមទប់ទល់នឹងកំណើនតម្លៃអាហារក្នុងស្រុក និងធានាឱ្យបាននូវការទិញអង្ករក្នុងស្រុកបានគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។ ប្រទេសនេះមានការនាំចេញអង្ករច្រើនជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោក។ក្រៅពីអាស៊ី បណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ាជាច្រើន ក៏ងាយរងការហាមប្រាមការនាំចេញនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេរបស់ប្រទេសឥណ្ឌា ដែលដាក់បម្រាមនាំចេញលើអង្ករដែលមិនមែនជាពូជបាសម៉ាទី ប៉ុន្តែផលប៉ះពាល់លើកនេះអាចមានជះឥទ្ធិពលខ្លាំងជាងពេលមុនទៅទៀត៕

ការលើកលែងទោសមួយផ្នែករបស់របបយោធាមីយ៉ាន់ម៉ាចំពោះលោកស្រី អ៊ុងសាន ស៊ូជី គឺគ្មានន័យអ្វីសោះ

2023/08/03 07:33:49 pm        302
មីយ៉ាន់ម៉ា៖ កាលពីថ្ងៃពុធ (២ សីហា) កូនប្រុសពៅរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក គីម អារីស បាននិយាយថាការលើកលែងទោសមួយផ្នែកដោយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាដល់អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី គឺ "គ្មានន័យអ្វីសោះ" ដោយអំពាវនាវឱ្យរដ្ឋាភិបាលលោកខាងលិចធ្វើសកម្មភាពបន្ថែមទៀតដើម្បីបង្កើនសម្ពាធលើរបបសឹកនោះ។ការលើកលែងបទចោទចំនួន៥ករណីក្នុងចំណោមបទចោទប្រកាន់ទាំង១៩ករណី ដែលលោកស្រីត្រូវបានកាត់ទោសនោះ មានន័យថា រយៈពេល៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រី ស៊ូជី ប៉ុន្តែលោក អារីស ដែលមានសញ្ជាតិអង់គ្លេស បានប្រដូចទង្វើនេះទៅនឹងការអនុវត្តការឃោសនាទៅវិញ។សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានបង្ក្រាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដោយមានមនុស្សរាប់ពាន់នាក់ត្រូវជាប់ពន្ធនាគារ ឬត្រូវបានសម្លាប់ផងដែរ។ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ៧៨ឆ្នាំដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហាររូបនេះ បានបដិសេធរាល់ការចោទប្រកាន់ដែលលោកស្រីត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ហើយបាននិងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងពួកគេទៀតផង៕

សម្តេចតេជោ ផ្ដាំទៅបុគ្គលខ្លះ កុំយកប្រទេសមួយពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ

2023/08/03 07:31:26 pm        675
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់បុគ្គលមួយចំនួន កុំយកប្រទេសមួយ ឬពីរមកធ្វើជាសហគមន៍អន្តរជាតិ ចំពោះមុខកម្ពុជា​ឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត ក៏សូមគោរពលើការសម្រេចចិត្ត​របស់ប្រជាពលរដ្ឋកម្ពុជា​ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិ សេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺ​កើតឡើងដោយសំឡេងគាំទ្រភាគច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ​អាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ដូច្នេះ បុគ្គលមួយចំនួន ​កុំយកប្រទេសមួយ ឬពីរមកធ្វើជាសហគមន៍អន្តរជាតិចំពោះមុខកម្ពុជាឱ្យសោះ។សម្ដេចតេជោ ហ៊ុន សែន​ ក៏បានព្រមាន​រំលាយ​បក្ស​នយោបាយមួយ​ដែល​បំផុសបំផុល​ពលរដ្ឋ​គូសបំផ្លាញ​សន្លឹកឆ្នោត​ គោលដៅបំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជាផងដែរ ក្រោយពេល​មាន​ភស្ថុតាងច្បាស់លាស់​ និងមានបក្សពួកមួយចំនួនចេញ​មុខសារភាព៕អត្ថបទ៖វ៉ន ដារ៉ា

នគរបាលព័រទុយហ្គាល់តវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរ ក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចប៉ាប

2023/08/03 07:30:47 pm        250
ព័រទុយហ្គាល់៖ មន្ត្រីនគរបាលព័រទុយហ្គាល់បានតវ៉ានៅទីក្រុង Lisbon កាលពីថ្ងៃអង្គារ (២ សីហា) ដើម្បីទាមទារលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ទៅកាន់ប្រទេសនេះសម្រាប់ការប្រារព្ធទិវាយុវជនពិភពលោក។ ក្រុមមន្ត្រីបាននិយាយថា ពួកគេចង់ទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ពិភពលោក ដើម្បីបង្កើនការយល់ដឹងអំពីបុគ្គលិកកម្រិតទាប និងការទាមទាររបស់ពួកគេ សម្រាប់ប្រាក់ឈ្នួលកាន់តែប្រសើរ។ដំណើរនោះកំពុងប្រព្រឹត្តទៅក្រោមស្រមោលនៃរឿងអាស្រូវរំលោភបំពានផ្លូវភេទរបស់បព្វជិតរបស់ប្រទេសព័រទុយហ្គាល់ និងការខឹងសម្បាក្នុងតំបន់ចំពោះកំណើនផលប៉ះពាល់នៃព្រឹត្តិការណ៍នេះ។ សម្តេចប៉ាបព្រះជន្ម៨៦ឆ្នាំ កំពុងធ្វើដំណើរជាលើកដំបូងចាប់តាំងពីការវះកាត់ពោះវៀនក្នុងខែមិថុនា ហើយប្រើរទេះរុញ និងឈើច្រត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីព្រីតថេន បដិសេធលទ្ធភាពនៃការរៀបចំការបោះឆ្នោតសកល មុនអាណត្តិ​
09/26/2026 12:09 PM
ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
09/26/2026 12:09 PM
នគរបាលឥណ្ឌាប្រើឧស្ម័នបង្ហៀរទឹកភ្នែកលើ​អ្នក​តវ៉ាដែល​ទាមទារឱ្យប្រធានគណៈកម្មការបោះឆ្នោតចុះពីតំណែង
09/26/2026 12:09 PM
កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
09/26/2026 12:09 PM
បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
09/26/2026 11:09 AM
អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជា​ខែល​ជួយ​រក្សាលំនឹងជីវភាព
09/26/2026 11:09 AM
លោក Trump បានស្នើឱ្យលោក Zelenskyy ជួបលោក Putin នៅរដ្ឋធានីរបស់រុស្ស៊ី ដើម្បីពិភាក្សាពីសន្តិភាព
09/26/2026 11:09 AM
សម្ព័ន្ធការពារជាតិ Mecca បើកកិច្ចប្រជុំបន្ទាន់ និងបញ្ជាក់ពី​ការប្តេជ្ញាចិត្ត ក្នុងការការពារអារ៉ាប៊ីសាអូឌីត
09/26/2026 11:09 AM
ប្រធានរដ្ឋសភា ជំរុញចលនាស្រ្ដីខេត្តកណ្ដាលខិតខំបម្រើសេវាជូនពលរដ្ឋ ពង្រឹងសមត្ថភាព ឆ្ពោះ​ទៅ​ការបោះឆ្នោតឆ្នាំ២០២៧
09/26/2026 11:09 AM
ប្រមុខការទូតកម្ពុជា ជួបទ្វេភាគីជាមួយអគ្គលេខាធិការហ្វ្រង់កូហ្វូនី ពិភាក្សា​អំពី​វឌ្ឍនភាពនៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ និង​ព្រឹត្តិការណ៍​អមសំខាន់ៗ
09/26/2026 10:09 AM