សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកការទូតកំពូលចិន និងប្រធានសន្តិសុខរុស្ស៊ី សន្យាសាមគ្គីភាព

2023/07/25 07:20:24 pm        159
ចិន៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក Wang Yi និងលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចទើបលូតលាស់ឬក្រុមប្រទេស BRICS នៅប្រទេសអាហ្វ្រិកខាងត្បូង។ អំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Johannesburg លោក Wang បានប្រាប់លោក Patrushev ដែលជាមនុស្សជំនិតជិតបំផុតរបស់ប្រធានាធិបតីលោក Vladimir Putin ថា ប្រទេសចិន មានបំណងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសរុស្ស៊ី។ លោក Wang បង្ហើបថា ប្រទេសចិនព្យាយាមបង្កើតសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូល ដើម្បីប្រយុទ្ធប្រឆាំងជាមួយបណ្តាប្រទេសលោកខាងលិច។ លោកនិយាយថា ប្រទេសចិន មានឆន្ទះធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងក្រុមប្រទេសBRICS ដ៏ទៃទៀត ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ជាក់ស្តែង ក្នុងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នាចិន-អាមេរិក លោក Patrushev និយាយថារុស្ស៊ីនិងចិន ប្រឆាំងនឹងផ្នត់គំនិតសង្គ្រាមត្រជាក់ ដែលធ្វើឲ្យមានភាពតានតឹងស្ថានភាពក្នុងតំបន់និងអន្តរជាតិ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ជំនួបនេះបង្កើតបានជាឱកាសមួយសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីបញ្ជាក់ឡើងវិញថា ពួកគេប្តេជ្ជាចិត្តធ្វើការរួមគ្នា និងបង្ហាញពីសារៈសំខាន់នៃក្របខណ្ឌប្រទេស BRICS ខណៈពួកគេប្រឈមមុខជាមួយសហរដ្ឋអាមេរិក៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មានបំណងឲ្យមានកិច្ចព្រមព្រៀងប្រព័ន្ធតុលាការ នៅចុងខែវិច្ឆិកា

2023/07/25 07:13:34 pm        117
ចិន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថាគណបក្សចម្រុះជាតិនិយមសាសនារបស់លោក នឹងឈានដល់កិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រឆាំងលើផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលមានការជំទាស់តវ៉ានេះ នៅចុងខែវិច្ឆិកា។សុន្ទរកថាផ្សាយតាមតាមទូស្សន៍ ប៉ុន្មានម៉ោងបន្ទាប់ពីសភាបានអនុម័តច្បាប់ដែលទប់ស្កាត់អំណាចតុលាការកំពូលមួយចំនួន ដែលលោក Netanyahu និយាយថា តុលាការនឹងនៅតែឯករាជ្យ។សភារបស់ប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃចន្ទ បានអនុម័តច្បាប់ដំបូង នៃការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលបានស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បន្ទាប់ពីកិច្ចប្រឹងប្រែងសម្របសម្រួលកាលពីពេលមុន បានដួលរលំ និងពុំបានធ្វើឲ្យធូរស្រាលវិបត្តិរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យរង្គោះរង្គើរប្រទេសរយៈពេលជាច្រើនខែ។ វិបត្តិបានបណ្តាលឲ្យមានការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល ដែលបានរំកិលចូលដល់យោធា ដោយមេដឹកនាំការតវ៉ានិយាយថាទាហានបម្រុងស្ម័គ្រចិត្តរាប់ពាន់នាក់ នឹងមិនរាយការណ៍សម្រាប់កាតព្វកិច្ចនោះទេ ប្រសិនបើរដ្ឋាភិបាលបន្តផែនការទាំងនេះ៕

ក្រុមឧទ្ទាម៖រុស្ស៊ីផ្លាស់ប្តូរកងទ័ព និងឧបករណ៍ពីទីក្រុងMelitopol ទៅកាន់តំបន់គ្រីម៉េ

2023/07/25 07:10:38 pm        364
អ៊ុយក្រែន៖ ចលនាគាំទ្រក្រុមប្រដាប់អាវុធ Atesh បានរាយការណ៍នៅលើ Telegram កាលពីថ្ងៃទី២៤ ខែកក្កដាថា យោធារុស្ស៊ី ត្រូវបានគេសង្កេតឃើញថា បានផ្លាស់ប្តូរទីតាំងគ្រឿងយុទ្ធោករណ៍ទៅកាន់តំបន់គ្រីម៉េដែលកាន់កាប់ជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការដ៏ជោគជ័យនាពេលថ្មីៗនេះរបស់កងកម្លាំងការពារអ៊ុយក្រែនប្រឆាំងនឹងអ្នកកាន់កាប់នៅទីក្រុងមេលីតូប៉ូល(Melitopol)។ក្រុមភ្នាក់ងារ Atesh បានរាយការណ៍ពីចលនានៃរថយន្តយោធា ត្រាក់ទ័រ និងឧបករណ៍ផ្សេងទៀត ពីទីក្រុងមេលីតូប៉ូល ទៅកាន់តំបន់គ្រីម៉េ។ ជនជាតិរុស្ស៊ី កំពុងបន្តផ្គត់ផ្គង់កងទ័ពរបស់ពួកគេនៅខ្សែត្រៀមជួរ   មុខ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធ បានកត់សម្គាល់ថា កម្រិតនៃការគាំទ្រនេះ ប្រហែលជាមិនមាននិរន្តរភាពយូរទេ។កាលពីថ្ងៃទី៩ ខែកក្កដា អភិបាលក្រុងមេលីតូប៉ូល លោក Ivan Fedorov បានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅភាគខាងជើងនៃទីក្រុងគ្រប់គ្រងនេះ ដោយបង្ហាញថា មូលដ្ឋានយោធារុស្ស៊ីទំនងជាត្រូវបានកំណត់ជាគោលដៅ។ក្រោយមក លោកFedorov បាននិយាយថា ប្រទេសឈ្លានពានគឺរុស្ស៊ី កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ននៃតំបន់ Zaporizhzhya ដើម្បីរក្សាច្រករបៀងដីគោកមួយទៅតំបន់គ្រីម៉េរបស់អ៊ុយក្រែន៕

គ.ជ.ប៖ ការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន នឹងធ្វើនៅថ្ងៃទី០៥ ខែសីហា

2023/07/25 06:52:54 pm        549
ភ្នំពេញ៖ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន ក្នុងករណីគ្មានការបោះឆ្នោតសាជាថ្មី នៅថ្ងៃទី៥ខែសីហា ខាងមុខនេះ។នេះបើតាមប្រសាសន៍ឯកឧត្តម ហង្ស ពុទ្ធា អ្នកពាក្យគ.ជ.ប បានផ្តល់បទសម្ភាស​ជាមួយBTVនៅថ្ងៃទី២៥ខែកក្កដានេះ។នៅក្នុងកិច្ចសម្ភាសនោះ ឯកឧត្តម ហង្ស ពុទ្ធា បានបន្តថា ​បន្ទាប់ពីប្រកាសលទ្ធផល​បណ្តោះអាសន្ន​រួច គ.ជ.ប នឹងទុករយៈពេលមួយចំនួនសម្រាប់គ្រប់ភាគីពាក់ព័ន្ធអាចដាក់​ពាក្យ​ប្តឹង​ទៅគ.ជ.ប ឫក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ប្រសិនបើមាន គ.ជ.ប ឫក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញនឹងដោះស្រាយតាម​នីតិវិធីច្បាប់។ សម្រាប់លទ្ធផលផ្លូវការ ការបែងចែកអាសនៈ​ និងកំណត់ចំនួនបេក្ខជនជាប់ឆ្នោត (តាមករណីគ្មាន ឫមានបណ្តឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី) នឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះ ​ឯកឧត្តមបន្តថា បច្ចុប្បន្ន គ.ជ.ប ​កំពុងមមាញឹក ទទួល និងបូក​តួលេខលទ្ធផល​បោះឆ្នោត ​នៅតាមរាល់ការិយាយល័យទូទាំង​ប្រទេសកម្ពុជា​ ដែលបានផ្ញើរមកកាន់គ.ជ.ប។បើតាមគ.ជ.ប ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧ ឆ្នាំ២០២៣ មាន​ចំនួនសរុប ជាង៨លាននាក់ ​ស្មើនឹង៨៤.៥៨ភាគរយ នៃប្រជាពលរដ្ឋមានឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ជាង ៩លាននាក់។ ផ្អែកតាមលទ្ធផលក្រៅផ្លូវ ​ការបោះឆ្នោតក្នុងអាណត្តិនេះ គណបក្សប្រជាជន​កម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ៕អត្ថបទ៖ទូច សោភ័ណ 

គណបក្សនយោបាយមួយចំនួន ប្រកាសគាំទ្រលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន

2023/07/25 06:45:50 pm        397
ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផល​បណ្ដោះអាសន្ន ​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ​នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលប្រជាពលរដ្ឋជាង ៨ លាន ២ សែននាក់​បានចេញទៅបោះឆ្នោត ក្នុងនោះ​គណបក្សប្រជាជនកម្ពុជា​ទទួលបាន ១២០ អាសនៈ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ៥ អាសនៈនៅក្នុងរដ្ឋសភាបណ្ដាគណបក្សមួយចំនួន​បានប្រកាសគាំទ្រចំពោះលទ្ធផលនេះ។គណបក្សហ៊្វុនស៊ិនប៉ិច​ដែលទទួលបាន ៥ អាសនៈនៅក្នុងរដ្ឋសភានៃការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋក្នុង​ខេត្ត​កណ្ដាល កំពង់ចាម ​កំពង់ធំ ​ព្រៃវែង​ និង​រាជធានីភ្នំពេញ។​ ខណៈដែលគណបក្សនេះ បានចាត់ទុក​លទ្ធផលនេះ​ជាការបោះឆ្នោតស្របតាមបែបលទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជា។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​ថ្លែងប្រាប់ BTV ថា តាមរយៈលទ្ធផល​បឋមនេះ​គណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកជាសមិទ្ធផលផ្លែផ្កាថ្មីមួយសម្រាប់បក្ស ក្រោមការដឹកនាំ​របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានយាងមក​ពី​ប្រទេសបារាំង មកបំពេញកិច្ចការ​នយោបាយជាង១ឆ្នាំ​ ជំនួសព្រះបិតា នរោត្តម រណឫទ្ធិ ដែលយាងសោយទិវង្គត កាលពីចុងឆ្នាំ២០២១។ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​បានលើកឡើងថា ក្នុងនាមលោកជាប្រធាន​គណបក្សបានគត់សម្គាល់​ឃើញថា​ ទាំងការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ដនីនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ គឺធ្វើឡើងដោយគ្មានអំពើហិង្សាមួយកើតមានឡើងឡើយ ហើយដំណើរការបោះឆ្នោតអាច​ប្រព្រឹត្តិទៅ​បានដោយរលូន​ជាពិសេសការរៀបចំដោយ ​គ.ជ.ប គឺត្រឹមត្រូវ​ និងយុត្តិធម៌។សូមជម្រាបថា អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតនៅកម្ពុជា ​សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣នេះ បានបង្ហាញពីប្រជាធិបតេយ្យដ៏​រស់រវើក ​ខណៈមានអ្នកបោះឆ្នោតជាង​ ៨,២ លាននាក់ បាន​ប្រើប្រាស់​សិទ្ធិ ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំ​នាពេលអនាគត ដែលពលរដ្ឋជឿថាអាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត ​នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ វ៉ន ដារ៉ា

គណបក្សបោះជំហានទៅមុខ ត្រូវបានប្រាប់កុំឲ្យជ្រៀតជ្រែតក្នុងកិច្ចការរបស់គណបក្សភឿថៃសម្រាប់ការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី

2023/07/25 06:45:44 pm        276
ថៃ​៖ មេដឹកនាំគណបក្ស សេរី រួមថៃ (Seri Ruam Thai) លោក សេរីពីស៊ុត តេមីយ៉ាវ៉េស(Sereepisuth Temeeyaves) ចេញការព្រមានដល់គណបក្សបោះជំហានទៅមុខ Move Forward Party (MFP) និងបក្សផ្សេងទៀត ក្នុងក្រុមចម្រុះរបស់ខ្លួនកុំឲ្យជ្រៀតជ្រែតកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សភឿថៃ (Pheu Thai) ក្នុងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន។  លោកឧត្តមសេនីយ៍ សេរីពិស៊ុត បាននិយាយថា គណបក្សបោះជំហានទៅមុខ និងគណបក្សចំនួន៦ផ្សេងទៀត ក្នុងសម្ព័ន្ធភាពរបស់ខ្លួន គួរតែបើកផ្លូវឲ្យគណបក្សភឿថៃ ធ្វើកិច្ចការនេះ ដោយនិយាយថា ពេលនេះសិទ្ធិជាអាទិភាពគឺ ត្រូវធានាឲ្យបានបេក្ខភាពរបស់ប្លុកនេះ មានការគាំទ្រដែលក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ មិនមែនការបង្កើតរដ្ឋាភិបាលទេ ។  គណបក្ស សេរី រួមថៃ គឺជាបក្សមួយក្នុងចំណោមគណបក្សទាំង៨ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សបោះជំហានទៅមុខ MFP។  លោកបាននិយាយថា លោកធ្លាប់បាននិយាយរួចមកហើយថា គណបក្សបោះជំហានទៅមុខ ត្រូវតែលះបង់ លោក ចង់បានន័យថា គណបក្សបោះជំហានទៅមុខ គួរតែបើកផ្លូវ ឲ្យបក្សផ្សេងទៀត រ៉ាប់រងដំណើរការងារនេះ។  លោកថា លោកពុំមែនមានន័យថា គណបក្សបោះជំហានទៅមុខគួរតែធ្វើជាបក្សប្រឆាំងនោះទេ ។ ប្រសនិបើពួកគេមិនជួយមិត្តរបស់ខ្លួន ពួកគេក៏ត្រូវតែឈនៅពីក្រោយខ្នងមិត្តរបស់ខ្លួនដែរ មែនទេ?។ លោកថា ដកខ្លួនចេញ និងទុកឲ្យគណបក្សភឿថៃ ជ្រើសរើសបេក្ខភាពរបស់ខ្លួនដែលបានជ្រើសរើសជានាយករដ្ឋមន្ត្រី ។ ប្រសិនបើបក្សភឿថៃបរាជ័យ អញ្ចឹងគឺស្រេចតែពួកគេទៅ ។ កុំជ្រៀតជ្រែកការខិតខំប្រឹងប្រែងរបស់ពួកគេអី ៕

មន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារអាមេរិក នឹងលើកឡើងអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងសូម៉ាលី

2023/07/25 06:38:44 pm        332
អាមេរិក៖ អ្នកនាំពាក្យម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងសូម៉ាលី ហើយសង្កត់ធ្ងន់ថា ការចាកចេញរបស់ទីក្រុងម៉ូស្គូពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងធ្វើឲ្យប៉ះពាល់ដល់រដ្ឋជាច្រើនរបស់អាហ្វ្រិក។ដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះរបស់លោក Brian Nelson អនុរដ្ឋមន្ត្រីរតនាគារទទួលបន្ទុកស៊ើបអង្កេតភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានកើតឡើង នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាហ្វ្រិកនៅទីក្រុង St. Petersburg នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ហើយសន្យាផ្តល់ឲ្យពួកគេនូវគ្រាប់ធញ្ញជាតិ   រុស្ស៊ីដោយគិតថ្លៃ «ដើម្បីជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន» ។អ្នកនាំពាក្យក្រសួងរតនាគារ បានបន្ថែមពីលើការដំណើររបស់លោក Nelson ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reutersថា គាត់នឹងបញ្ជាក់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលតែងតែអនុញ្ញាតឲ្យមានការបន្តលំហូរនៃប្រតិបត្តិការម្ហូបអាហារ និងកសិកម្ម»៕

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃជុំទី២ ប្រឈមនឹងការពន្យារពេល ក្រោយការស្នើពីមន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ

2023/07/25 06:35:51 pm        279
ថៃ៖ ការបោះឆ្នោតនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាសប្ដាហ៍នេះ អាចនឹងត្រូវបានគេពន្យារពេល បន្ទាប់ពី មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ(Ombudsman) បានសម្រេចថា ការបោះឆ្នោតគួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើការបដិសេធការតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់មេដឹកនាំគណបក្ស បោះជំហានទៅមុខ Move Forward លោក Pita Limjaroenrat។មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋ កាលពីថ្ងៃច័ន្ទបានស្នើតុលាការធម្មនុញ្ញបញ្ជាឲ្យសភាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ និងការសម្រេចលើការតែងតាំងសមាសភាពជាថ្មីរបស់លោក Pita ដែលត្រូវបានច្រានចោល។ លោក គៀរ៉ុប គ្រីធៀរ៉ាណុន្ទ (Keerop Kritteeranont) អគ្គលេខាធិការនៃការិយាល័យទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ បាននិយាយថា ពាក្យបណ្តឹងចំនួន ១៧ ត្រូវបានប្តឹងជំទាស់នឹងការសម្រេចរបស់សភា ដែលមិនព្រមតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីជាថ្មី និងបានប្រកាសថា ជាការរំលោភសិទ្ធិរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកបាននិយាយថា បណ្ដឹងទាំងនេះត្រូវបញ្ជូនពីសមាជិកសាធារណៈផង ពីសមាជិកសភាផង ដោយ អ្នកដាក់ពាក្យបណ្ដឹងមួយចំនួន ស្នើឲ្យតុលាការពន្យារពេលបោះឆ្នោតសភាបន្ទាប់ សម្រាប់ការជ្រើសរើស នាយករដ្ឋមន្ត្រី ដោយរង់ចាំការសម្រេចរបស់តុលាការ៕

អ្នកសង្កេតការណ៍សង្គមស៊ីវិល៖ ការបោះឆ្នោតជាតិមានភាពសេរី យុត្តិធម៌ ត្រឹមត្រូវ ស្របតាមឆន្ទៈពលរដ្ឋ

2023/07/25 06:29:27 pm        375
ភ្នំពេញ៖ បណ្តាអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសង្កេតការណ៍ ​ឃ្លាំមើលការបោះឆ្នោត បានប្រកាសគាំទ្រ​លទ្ធផលការងារបោះឆ្នោត ការរាប់សន្លឹកឆ្នោត ​និងការប្រកាសលទ្ធផលការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ​ខែកក្កដានេះ ខណៈនៅក្នុង​ដំណើរការ​បោះឆ្នោតនោះ គ្រប់ភ្នាក់ងារសង្កេតការណ៍សង្គមស៊ីវិល ​បានពិនិត្យឃើញថា គ.ជ.ប រៀបចំបានត្រឹមត្រូវ សេរី យុត្តិធម៌​ ស្របតាមការចង់បានរបស់ពលរដ្ឋ។បើតាម លោក សាខុន ប៉ូរិន អគ្គលេខាធិការរងសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ ​បានថ្លែងប្រាប់BTV ​នៅថ្ងៃទី២៥ ខែកក្កដានេះ ថា នៅក្នុងដំណើរការ​បោះឆ្នោតជាតិនេះ ក្រុមកែវភ្នែកយុត្តិធម៌​ បានដាក់ពង្រាយអ្នកសង្កេតការណ៍​បោះឆ្នោត​របស់ខ្លួន​ជិត ២៥០០នាក់ នៅតាមការិយាល័យបោះឆ្នោត ដើម្បីធ្វើសកម្មភាពតាមដាន​មុនពេលបោះឆ្នោត ពេល​បោះឆ្នោត ការរាប់សន្លឹកឆ្នោត ​និងការប្រកាសលទ្ធផល ហើយគ្រប់ភ្នាក់​សង្កេតការណ៍ទាំងអស់​រាយការណ៍ថា​ នៅគ្រប់ដំណាក់កាលការបោះឆ្នោតនោះ​មានដំណើរការរលូនល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ​ហើយពលរដ្ឋសំរុកទៅបោះឆ្នោតនៅពេលព្រឹកក្នុងទឹកមុខសប្បាយរីករាយ ។បើតាមលោក ទុំប៉ែន នរៈវិទូ ​ប្រធានសមាគមបណ្តាញអង្គការ​សង្គមស៊ីវិលកម្ពុជា ដែលមាន​បណ្តាញរបស់ខ្លួន ​ចំនួន១៦៨អង្គការសមាគម បានធ្វើសកម្មភាពចុះ​តាមដាន​សង្កេតការណ៍​បោះឆ្នោត ​ក៏បានរាយការណ៍ពីភាពត្រឹមត្រូវ និងបានប្រកាសគាំទ្រលទ្ធផលការងាររៀបចំ​ការ​បោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយថា ការរៀបចំដំណើរការ​បោះឆ្នោតនោះ ​គឺធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋ ​ដែលជាម្ចាស់សំលេងឆ្នោត។សូមបញ្ជាក់ថា នៅក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គ.ជ.ប ​បាន​ទទួលការសុំសិទ្ធ​អនុញ្ញាត​ចូលរួមសង្កេតការណ៍បោះឆ្នោត​ មកពីខាងអង្គការសង្គមស៊ីវិល​ក្នុងស្រុក ចំនួន ​១៣៤​អង្គការ​សមាគម ​ដែលមានអ្នកសង្កេតការណ៍ជាតិប្រមាណជិត​៩ម៉ឺននាក់ ​បានចូលរួម​ដាក់ក្រុមការងារខ្លួនពង្រាយតាមការិយាល័យបោះឆ្នោតចំនួនជាង​២ម៉ឺនការិយាល័យបោះឆ្នោត និង​មានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរយនាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ស៊ី ជិនពីង ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា

2023/07/25 06:16:32 pm        275
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
09/29/2026 12:09 PM
តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ
09/29/2026 12:09 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញធ្វើជីវមាត្រផ្ទាល់ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងបរិស្ថាន
09/29/2026 12:09 PM
ប្រធានាធិបតីទួរគី សន្យាបន្តស្វែងរកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនានានៅតំបន់ហ្កាហ្សា
09/29/2026 12:09 PM
បុគ្គលិកនៅទីក្រុង Caracas ចេញធ្វើបាតុកម្មទាមទារការបោះឆ្នោត និងដោះលែងអ្នកទោសនយោបាយ
09/29/2026 12:09 PM
Asian Games៖ កីឡាការិនីកាហ្សាក់ស្ថាន ត្រូវដកមេដាយមាស បន្ទាប់​ពី​ពាក់​ស្បែក​ជើង​មិន​ត្រូវ​តាម​បទប្បញ្ញត្តិ
09/29/2026 12:09 PM
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ និងស្នើឲ្យជំរុញវិស័យឯកជនទៅទស្សនកិច្ច និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា
09/29/2026 12:09 PM
ប្រ៊ីតថេន(UK) ដោះលែងជនសង្ស័យខណៈអ៊ីរ៉ង់ច្រានចោលការជាប់ពាក់ព័ន្ធក្នុងផែនការវាយប្រហារនៅមូលដ្ឋានដែលអាមេរិកប្រើប្រាស់
09/29/2026 12:09 PM
រុស្ស៊ី វាយប្រហារលើទីក្រុងគីវយ៉ាងខ្លាំងក្លាជាការវាយប្រហារនៅពេលថ្ងៃដ៏បង្ហូរឈាមថ្មីទៀត
09/29/2026 12:09 PM
អ្នកនាំពាក្យ៖ ប្រពៃណីផ្សាភ្ជាប់ជាមួយពលរដ្ឋរួមសុខទុក្ខ គឺជាគុណធម៌​ និង​អត្ត​សញ្ញាណ​របស់​រាជរដ្ឋាភិបាល
09/29/2026 12:09 PM