សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសចរអន្តរជាតិ បន្តកក់កញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា អំឡុងកំពុងរៀបចំការបោះឆ្នោតជាតិ

2023/07/17 03:00:36 pm        327
ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា ក្នុងស្ថិតនៅក្នុងរដូវភ្លៀង និងជារដូវភ្ញៀវដើរទស្សនាតិច គឺមានភ្ញៀវទេសចរអន្តរជាតិជាច្រើន នៅតាមបណ្តាប្រទេស ជាពិសេសនៅប៉ែកខាងអឺរ៉ុប និងប្រទេសចិនជាដើម។ ទេសចរបរទេសបាននិងកំពុងកក់កញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា ។បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ ដើរទស្សនារាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃ១៧ខែក្កដានេះថា ការមកទស្សនាកម្ពុជា ក្នុងអំឡុងពេលរដូវមានភ្ញៀវទេសចរតិចនេះ គឺសង្កេតឃើញថា កម្ពុជាមានបរិស្ថានល្អ មានការអភិវឌ្ឍ សំណង់អាគារខ្ពស់ៗច្រើន ពលរដ្ឋខ្មែរមានភាពរាក់ទាញមានស្នាមញញឹមស្អាត ហើយពួកគាត់នឹងត្រឡប់មកទស្សនាកម្ពុជាម្តងទៀត។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងថា កម្ពុជា ត្បិតក្នុងរដូវភ្លៀងច្រើន និងជារដូវភ្ញៀវទេសចរតិច កម្ពុជា នៅតែមានភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាជាហូរហែរឥតដាច់នោះទេ ហើយលោកស្រីសង្កេតឃើញដែរថា ដំណើរការការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺមិនមានការប៉ះពាលវិស័យទេសចរណ៍នៅកម្ពុជានោះទេ ពោលគឺគ្រប់ភ្ញៀវអន្តរជាតិគឺគេចង់​ឃើញស្ថានការណ៍ល្អប្រទេសរបស់កម្ពុជា ​នៅមុន និងក្រោយការបោះឆ្នោត​។លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ថ្លែងថា រដូវភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាច្រើន គឺមានចាប់តុលា រហូតដល់ខែមីនា នៅឆ្នាំក្រោយនេះ ហើយតាមរយៈការកក់កញ្ចប់ទេសចរណ៍​នៅក្រៅប្រទេស​ក្នុងអំឡុងពេលនេះ បូករួមនឹងភ្ញៀវចិនចេញដើរកម្សាន្តក្រៅប្រទេសច្រើនដែរនោះ ​កម្ពុជារំពឹងថា នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជា ​ទទួលបានភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្តប្រមាណ ៤លាន៥សែននាក់៕ អត្ថបទ ស៊ុម សុខជា

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងប្រធានាធិបតីស៊ីរី ពិភាក្សាលើបញ្ហាសន្តិសុខ និងវិបត្តិទឹកនៅទីក្រុងដាម៉ាស់

2023/07/17 02:49:50 pm        289
អ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia Al-Sudani និងប្រធានាធិបតីស៊ីរីលោក Bashar al-Assad មាននូវជំនួបពិភាក្សាការងារជាលើកដំបូងនៅទីក្រុងដាម៉ាស់ ចាប់តាំងពីការផ្ទុះសង្រ្គាមស៊ីវិលស៊ីរី កាលពីឆ្នាំ ២០១១ ។   លោក Assad និងលោក Sudani បានពិភាក្សាលើការធានាព្រំដែនរួមរបស់ពួកគេពីការគំរាមកំហែងសន្តិសុខ រួមទាំងក្រុមជីវពលរដ្ឋអ៊ីស្លាម ហើយមេដឹកនំាទាំង ២ បានយល់ព្រមធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការកាត់បន្ថយការរត់ពន្ធគ្រឿងញៀន ។  លោក Sudani និយាយថា ពួកគេបានពិភាក្សាផងដែរលើវិធីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ ហើយនិងតម្រូវការធានាសុវត្ថិភាពការផ្គត់ផ្គង់ទឹកធ្លាក់ចុះ ដោយសារតែការធ្វើទំនប់នៅខ្សែទឹកខាងលើដោយប្រទេសទួរគី ។  មេដឹកនាំទាំង ២ គ្រោងនឹងជជែកគ្នាផងដែរពីលទ្ធភាពនៃការបើកដំណើរការឡើងវិញបំពង់បង្ហូរប្រេងនាំចេញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលអាចជួយអ៊ីរ៉ាក់ឲ្យមានភាពចម្រុះលើផ្លូវនាំចេញប្រេងរបស់ពួកគេ ។   អ៊ីរ៉ាក់ និងស៊ីរី ដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធាជិតស្និទ្ធជាមួយប្រទេសមហាអំណាចក្នុងតំបន់អ៊ីរ៉ង់ដែរនោះ នៅតែរក្សាទំនាក់ទំនងពេញសង្រ្គាមស៊ីវិល បើទោះបីជារដ្ឋអារ៉ាប់ផ្សេងទៀត បានដកក្រុមឯកអគ្គរដ្ឋទូតរបស់ពួកគេ និងបិទស្ថានទូតរបស់ពួកគេ នៅក្នុងប្រទេសស៊ីរី ក៏ដោយ ៕

អង្គភាពស្រាវជ្រាវអ៊ុយក្រែន គាស់សាកសពទាហានរុស្ស៊ីនៅតំបន់ Donetsk

2023/07/17 02:25:24 pm        299
អ៊ុយក្រែន៖ អង្គភាពស្រាវជ្រាវអ៊ុយក្រែន បានគាស់សាកសពនៅភូមិមួយកន្លែងស្ថិតនៅភាគខាងកើតប្រទេស ដែលពួកគេនិយាយថា វាគឺជាសាកសពទាហានរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមកាលពីរយៈពេលជាច្រើនខែមុន ។   ក្រុម 'Platsdarm' គឺជាក្រុមស្រាវជ្រាវដែលបានធ្វើការចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយពួកគេគាស់យកសាកសពទាំងជនស៊ីវិល និងយោធា ចេញពីសមរភូមិប្រយុទ្ធ ។  លោក Oleksii Yukov គឺជាប្រធានក្រុមស្រាវជ្រាវនេះ និយាយថា ពួកយើងបានរកឃើញសាកសពទាហានរុស្ស៊ីទី ៤៤៥ នៅជិតភូមិ Dolynaដែលស្ថិតនៅជិតខ្សែត្រៀមមុខរហូតដល់អ៊ុយក្រែនដណ្តើមបានផ្នែកមួយចំនួនមកវិញនៅតំបន់ Donetsk កាលពីខែកញ្ញា ឆ្នាំមុន ។  លោក Yukov បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យោធាអ៊ុយក្រែន បានដោតទង់ជាតិនៅលើអតីតទីតាំងឈរជើងរបស់យោធារុស្ស៊ី ជាសញ្ញាសំគាល់សម្រាប់ក្រុមរបស់លោក ។  ក្រុមរបស់លោកមានជំនឿថា សញ្ញាសំគាល់កងទ័ពរុស្ស៊ី បានរកឃើញរួមទាំងសាកសពដែលបង្ហាញថាវាទំនងជាសាកសពទាហានរុស្ស៊ី ៕

ផ្ទៃដីជាង ១០លានហិកតា ត្រូវបានឆេះ ក្នុងហេតុការណ៍ចំហេះព្រៃ នៅកាណាដា

2023/07/17 02:21:21 pm        255
កាណាដា៖ ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានបង្ហាញថា ហេតុការណ៍ចំហេះព្រៃ នៅប្រទេសកាណាដា បានឆេះផ្ទៃដីអស់ជាង ១០លានហិកតា នៅឆ្នាំនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត ដែលបានលើសពីការព្យាករណ៍ទុកដ៏ទុទិដ្ឋិនិយមបំផុតរបស់អ្នកវិទ្យាសាស្ត្រ។យោងតាមតួលេខរបស់ជាតិពីមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បានឲ្យដឹងថា ការឆេះ ក្នុងកម្រិតខ្ពស់បំផុត កាលពីមុន បានកើតឡើងក្នុងឆ្នាំ១៩៨៩ ដែលកាលនោះផ្ទៃដី ៧,៣លានហិកតា ត្រូវបានឆេះ ក្នុងរយៈពេលពេញមួយឆ្នាំ។ តំបន់ដែលឆេះនៅឆ្នាំនេះ គឺប្រហែលស្មើនឹងទំហំផ្ទៃដីរបស់ព័រទុយហ្គាល់ ឬអ៊ីស្លង់។ដូច្នេះ សរុបមក ការឆេះព្រៃចំនួន ៤.០៨៨កន្លែង បានកើតមានឡើង ចាប់តាំងពីខែមករា ក្នុងនោះរួមទាំងការឆេះជាច្រើន ដែលបានកម្លោចផ្ទៃដីរាប់សែនហិកតា។ ហើយជាមួយគ្នានេះ មនុស្សជាង ១៥០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយអ្នកពន្លត់អគ្គិភ័យអាយុ ១៩ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក។លោកវរសេនីយ៍ឯក Philippe Sansa ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យបារាំង ដែលត្រូវដាក់ពង្រាយនៅតំបន់ភាគខាងជើងនៃខេត្ត Quebec ដែលរងគ្រោះខ្លាំង បាននិយាយថា៖ «យើងកំពុងដោះស្រាយតំបន់ដ៏ធំសម្បើម។ ភ្លើងដែលយើងកំពុងគ្រប់គ្រងមានប្រវែង ៦៥គីឡូម៉ែត្រ ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អង្គភាព»។នៅខេត្ត British Columbia អ្នកពន្លត់អគ្គិភ័យប្រហែល ២.០០០នាក់ កំពុងប្រឹងប្រយុទ្ធនឹងអគ្គិភ័យជាង ៣៥០កន្លែង។ អាជ្ញាធរបានស្នើសុំអ្នកពន្លត់អគ្គិភ័យអន្តរជាតិបន្ថែមចំនួន ១.០០០នាក់ទៀត ដើម្បីជួយពន្លត់ភ្លើងដែលបានឆេះព្រៃចំនួន ១,២លានហិកតា ក្នុងខេត្តមកទល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីការឆេះរយៈពេលជាមធ្យម ១០ឆ្នាំចំនួន ៧៦.០០០ហិកតា៕

ទីក្រុងរីយ៉ាដ និងតូក្យូ ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល អ៊ីដ្រូសែន និងអាម៉ូញាក់

2023/07/17 02:18:14 pm        250
ជប៉ុន៖  នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishidaមាននូវជំនួបជាមួយក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅទីក្រុងសមុទ្រក្រហម Jeddahជាកន្លែងដែលលោកបានធ្វើដំណើរមកដល់កាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ។  អារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនៅតែប្តេជ្ញាចិត្តទទួលយកការផ្គត់ផ្គង់ប្រេងសម្រាប់ប្រទេសជប៉ុន ហើយនិងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ លើអ៊ីដ្រូហ្សែនស្អាត អាម៉ូញាក់ និងប្រេងឥន្ធនៈកាបូនដែលបានកែឆ្នៃឡើងវិញ ។  សេចក្តីថ្លែងការណ៍បង្ហោះនៅលើគេហទំព័រក្រសួងថាមពលដោយដកស្រង់សម្តីរដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Abdulaziz bin Salman បានឲ្យដឹងថា រាជាណាចក្រមួយនេះ នឹងបន្តផ្គត់ផ្គង់ប្រេងឆៅអារ៉ាប៊ីសាអូឌីតសម្រាប់បម្រុងប្រេងរបស់រដ្ឋបាលខេត្ត Okinawaនៅភាគខាងត្បូងប្រទេសជប៉ុន ។  ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីផលិតអ៊ីដ្រូហ្សែនស្អាត ផលិតអាម៉ូញាក់ និងប្រេងឥន្ធនៈកាបូនដែលបានកែឆ្នៃឡើងវិញ ។  ដោយឡែក រដ្ឋមន្រ្តីក្រសួងវិនិយោគអារ៉ាប៊ីសាអូឌីតលោក Khalid al-Falih បាននិយាយប្រាប់ទូរទស្សន៍រដ្ឋ Al Ekhbariya ថា ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការចំនួន ២៦កិច្ចព្រមព្រៀង អំឡុងដំណើរទស្សនកិច្ចរបស់លោក Kishida ៕

អតិផរណាជះឥទ្ធិពលលើការចំណាយរបស់ភ្ញៀវទេសចរនៅសហរដ្ឋអាមេរិក

2023/07/17 02:15:14 pm        294
អាមេរិក៖ អតិផរណាដ៏ខ្ពស់នៅសហរដ្ឋអាមេរិកទំនងជាដាក់បន្ទុកលើតម្រូវការទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងរដូវវិស្សមកាលរដូវក្តៅនេះ។ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សា Redfield & Wilton Strategies តំណាងឲ្យក្រុមហ៊ុនវិភាគ Newsweek បង្ហាញថា ការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យជនជាតិអាមេរិកចំនួន ៤៩ភាគរយបោះបង់គម្រោងធ្វើដំណើរកម្សាន្តសម្រាប់រយៈពេលបីខែខាងមុខ ខណៈដែល ៦០ភាគរយនៃអ្នកដែលធ្វើដំណើរកម្សាន្តវិស្សមកាលរដូវក្តៅបាននិយាយថា ការចំណាយសមរម្យមានតួនាទីដ៏សំខាន់នៅក្នុងផែនការដំណើរកម្សាន្តរបស់ពួកគេ។នៅក្នុងលក្ខខណ្ឌនៃការចំណាយសរុប ទិន្នន័យបង្ហាញថា ដោយសារបញ្ហាអតិផរណាការចំណាយរបស់អ្នកទេសចរណ៍ក្នុងខែមីនាឆ្នាំនេះ ខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៧ភាគរយ។ អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣ភាគរយកាលពីខែមុន ដែលជាអត្រាប្រចាំឆ្នាំតូចបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១មក នេះបើយោងតាមទិន្នន័យក្រុមហ៊ុន CPI ចុងក្រោយបង្អស់ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក។ថ្វីបើមានតួលេខអតិផរណាល្អក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ការទទួលបានអតិផរណាត្រលប់ទៅគោលដៅ ២ភាគរយវិញនៅត្រូវការរយៈពេលយូរទៀត នេះបើយោងតាមធនាគារកណ្តាលអាមេរិក៕

អ្នកជំនាញ៖ ការពង្រីកខ្លួនរបស់ណាតូ ជំរុញឲ្យមានអសន្តិសុខ និងការចំណាយយោធារបស់អាស៊ាន

2023/07/17 02:11:36 pm        228
អាស៊ាន៖ អ្នកវិភាគឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា វោហារសាស្ត្ររបស់អង្គការណាតូ (NATO) ដែលលាបពណ៌ប្រទេសចិនថា ជាមហាអំណាចឈ្លានពាន បានបង្កើតនូវយល់ដឹងក្លែងក្លាយពីអសន្តិសុខ នៅក្នុងបណ្តាប្រទេសអាស៊ី និងពលរដ្ឋរបស់ប្រទេសទាំងនេះ ដែលជំរុញឲ្យប្រទេសបង្កើនការចំណាយផ្នែកយោធា និងពាក់ព័ន្ធនឹងការរត់ប្រណាំងសព្វាវុធ។ ហើយវត្តមាន និងការពង្រីកខ្លួនរបស់អង្គការនេះ ក៏បានធ្វើឲ្យប៉ះពាល់ស្ថានភាពមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹតភាពនៃបណ្តាប្រទេសមួយចំនួន ព្រមទាំងធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិត ក្នុងស្ថានភាពគ្រោះថ្នាក់។លោកស្រី Lee Pei May អ្នកជំនាញនយោបាយនៃសាកលវិទ្យាល័យអ៊ីស្លាមអន្តរជាតិម៉ាឡេស៊ី បានប្រាប់សារព័តមាន Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា ដោយបានដើរហួសពីវត្ថុបំណងដើមរបស់ខ្លួន ការបន្តពង្រីកខ្លួនជារឿយៗរបស់អង្គការណាតូ កំពុងជះឥទ្ធិពលជាអស្ថិរភាពលើកិច្ចការពិភពលោក ខណៈដែលប្លុកនេះ នៅតែព្យាយាមពាក់ព័ន្ធក្នុងពិភពលោកពហុប៉ូលដែលកំពុងលេចធ្លោនេះ។លោកស្រីបាននិយាយថា សម្ព័ន្ធភាពយោធានេះ ទោះបីជាត្រូវបានបង្កើតឡើងដោយប្រទេសដៃគូនៅអឺរ៉ុបក៏ដោយ ក៏ប៉ុន្តែអង្គការនេះបានសម្របតាមទាំងស្រុង ចំពោះឆន្ទៈរបស់សហរដ្ឋអាមេរិក ដែលធ្វើសកម្មភាពជាឯកតោភាគី ខណៈពេលដែលរំពឹងថា នឹងមានការអនុលោមតាមយ៉ាងស្ងាត់ស្ងៀមរបស់ប្រទេសសមាជិកផ្សេងទៀត។ លោកស្រី Lee បានលើកឡើងថា ការបន្តវោហារសាស្ត្រប្រឈមដាក់គ្នារបស់ណាតូនេះ មិនត្រឹមតែសំដៅប្រឆាំងនឹងប្រទេសដែលខ្លួនយល់ឃើញថា ជាសត្រូវ នៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះថែមទាំងបានរាលដាលដល់ទ្វីបអាស៊ីហើយ ដោយសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ កំពុងតាំងខ្លួនប្រកួតប្រជែងជាមួយចិន ដោយធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិតក្នុងគ្រោះថ្នាក់។លោកស្រី Lee បានបន្ថែមថា វិធានការណ៍ដាក់សម្ពាធដល់សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ផងដែរ ប្រសិនប្រទេសជាសមាជិកបានដាក់ខ្លួនចូលទៅ ហើយជ្រើសរើសយកភាគីម្ខាងទៀត ប្រឆាំងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ដោយជំរុញឲ្យអាស៊ានរក្សាមជ្ឈត្តភាព និងអព្យាក្រឹតភាពរបស់ខ្លួនជំនួសវិញ ហើយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកស្រី Lee បានសង្កត់ធ្ងន់ថា សមាជិកអាស៊ានមានសិទ្ធិបង្ហាញនូវកង្វល់របស់ខ្លួន និងរក្សាជំហររបស់ខ្លួន ដោយបដិសេធការប៉ុនប៉ង ក្នុងទាញពួកគេឲ្យចូលទៅក្នុងសម្ព័ន្ធភាពណាមួយ៕

ក្រុមហាម៉ាស់គ្មានលុយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការនៅតំបន់ហ្គាហ្សា ក្រោយការពន្យាពេលជំនួយរបស់កាតា

2023/07/17 02:07:27 pm        282
ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ពុំមានលទ្ធភាពបើកប្រាក់បៀវត្សន៍ជូនមន្រ្តីរដ្ឋការ៥ម៉ឺននាក់នោះទេ ក្នុងនោះក្រុមមន្រ្តី បានការដាក់ការស្តីបន្ទោសការខកខាននេះ ទៅលើការពន្យាពេលការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែពីប្រទេសកាតា ដែលជាម្ចាស់ជំនួយដ៏សំខាន់ដល់តំបន់ក្រក្រីរបស់ប៉ាឡេស្ទីនមួយនេះ ។   វិបត្តិប្រាក់បៀវត្សរ៍នេះដែរ បង្កឲ្យមានការរិះគន់ច្រើនខុសពីធម្មតានៅលើបណ្តាញព័ត៌មានសង្គមក្នុងតំបន់ហ្គាហ្សា ដែលរួមទាំងនិយោជិកខ្លួនឯងផ្ទាល់មួយចំនួនរបស់ក្រុមហាម៉ាស់ ។ ការធ្លាក់ចុះប្រាក់ចំណូលពន្ធ ហើយនិងការហក់ឡើបខ្ពស់ការចំណាយលើថ្លៃរស់នៅ បានធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង  គួរឲ្យដឹងថាភាគច្រើននៃប្រជាពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្គាហ្សា រស់នៅក្នុងភាពក្រីក្រ ហើយសេដ្ឋកិច្ចរបស់ពួកគេ ពឹងផ្អែកខ្លាំងលើជំនួយបរទេស ។  ប្រទេសកាតា បានចំណាយលុយរាប់រយលានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក លើគម្រោងសំណង់ ។ បច្ចុប្បន្នពួកគេចំណាយប្រាក់ ៣០លានដុល្លារក្នុង១ខែ ជាប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ប្រេងឥន្ធនៈសម្រាប់អគ្គិសនី និងជួយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការផងដែរ ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីហាម៉ាស់ និយាយថា គ្មានជំនួយប្រាក់បៀវត្សរ៍ ទទួលបាននោះទេ ចាប់តាំងពីការផ្តល់ប្រាក់ជាងពាក់កណ្តាលនៃប្រាក់ឧបត្ថម្ភ ៥លានដុល្លារ ដើម្បីគាំទ្រដល់ការបើប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ។  ដោយឡែកនៅក្នុងទីក្រុង Dohaវិញ ការិយាល័យព័ត៌មានអន្តរជាតិកាតា ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ ជុំវិញបញ្ហាមួយនេះ ៕

សហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសឥណ្ឌាដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល

2023/07/17 02:02:15 pm        240
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសឥណ្ឌាដើម្បីបង្កើតកម្មវិធីវិនិយោគមួយក្នុងការកាត់បន្ថយការចំណាយលើដើមទុន និងបង្កើនការវិនិយោគឯកជន ដើម្បីតាមដានការផ្លាស់ប្តូរថាមពលរបស់ឥណ្ឌាយ៉ាងឆាប់រហ័ស។បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman នៅខាងក្រៅវេទិកាកិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) លោកស្រី Yellen បាននិយាយថា ប្រទេសទាំងពីរបាននិងកំពុងសហការគ្នាលើបញ្ហាសេដ្ឋកិច្ចជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។លោកស្រីក៏បាននិយាយផងដែរថា ប្រទេសទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយស្តីពីប្រព័ន្ធពន្ធអប្បបរមាជាសាកល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកទីបីរបស់លោកស្រីទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំនេះ ដែលបង្ហាញពីភាពជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីត្រូវបានគូសបញ្ជាក់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដែលបានមើលឃើញកិច្ចព្រមព្រៀងការពារជាតិ និងបច្ចេកវិទ្យាខ្ពស់មួយចំនួនត្រូវបានចុះហត្ថលេខា៕

តម្លៃបន្លែនៅកូរ៉េខាងត្បូងកើនឡើងដោយសាររលកកម្ដៅ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបំផ្លាញដំណាំ

2023/07/17 01:53:37 pm        57
កូរ៉េខាងត្បូង៖ សីតុណ្ហភាពក្តៅហែង និងភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារប្រទេសកូរ៉េខាងត្បូងក្នុងខែកក្កដានេះ ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់ និងផលិតកម្មបន្លែ ព្រមទាំងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកកើនឡើងខ្ពស់ជាងធម្មតា។យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយសាជីវកម្មកសិកម្មនេសាទ និងស្បៀងអាហាររបស់កូរ៉េបានឲ្យដឹងថា តម្លៃនៃផលិតផលកសិកម្មសំខាន់ៗចំនួន១៩មុខរបស់ប្រទេសនេះបានកើនឡើងបើធៀបនឹងខែមុន។ជាឧទាហរណ៍ តម្លៃលក់ដុំនៃសាឡាត់មួយប្រអប់ទម្ងន់ ៤គីឡូក្រាមកើនឡើងទ្វេដងពីខែមុនរហូតដល់ ២៦.០០០វ៉ុន (ប្រហែល២០,៤៨ដុល្លារ)។ ហើយតម្លៃស្ពៃខ្មៅ និងស្ពៃក្តោបបានកើនឡើង ៩០,២ភាគរយ និង ៥១,៧ភាគរយរៀងគ្នាក្នុងមួយខែ នេះបើយោងតាមទិន្នន័យ។ទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បសុសត្វ និងស្បៀងអាហាររបស់ប្រទេស បានបង្ហាញថា ភ្លៀងធ្លាក់ក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា បានជន់លិចលើផ្ទៃដីដំណាំជាង ៤.០០០ ហិចតា រួមទាំងវាលស្រែ និងវាលសណ្តែកជាច្រើនទៀតផង។អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកដីស្រែចំការនៅតំបន់ជនបទកាន់តែច្រើនចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់វិស័យកសិកម្មដ៏ផុយស្រួយរបស់ប្រទេសនេះ និងនាំមកនូវក្តីបារម្ភកាន់តែច្រើនអំពីការខូចខាតដំណាំ និងការឡើងថ្លៃបន្លែផងដែរ។ភ្លៀងធ្លាក់ដ៏ខ្លាំងកាលពីចុងសប្ដាហ៍នៅក្នុងកូរ៉េខាងត្បូងបានសម្លាប់មនុស្ស៤០នាក់ ខណៈដែល៩នាក់ទៀតបាត់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM
ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
06/19/2026 06:06 PM
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM