សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង បាញ់មីស៊ីល ICBM ស្របពេលដែលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចូលរួមជំនួបនៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ

2023/07/13 07:30:31 pm        354
កូរ៉េខាងជើង៖  កាលពីថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMចូលទៅក្នុងសមុទ្រជិតតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ជាហេតុធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីក្រុមមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ដែលបានជួបជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ។  ការបាញ់មីស៊ីលនេះដែរ បានកើតមានឡើង ក្រោយការតវ៉ាដ៏ក្តៅគគុកពីកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយទីក្រុងព្យុងយ៉ាង ចោទប្រកាន់ថា យន្តហោះចារកម្មអាមេរិក បានបំពានលើដែនអាកាសនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាថ្កោលទោសដំណើរទស្សនកិច្ចកាលពីពេលកន្លងទៅរបស់នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកទៅកាន់កូរ៉េខាងត្បូង ហើយពួកគេសន្យាថា នឹងចាត់វិធានការប្រតិកម្មវិញ ។  រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បាននិយាយថា មីស៊ីល ICBMបានហោះរយៈពេល ៧៤នាទី នៅលើរយៈកម្ពស់ ៦ពាន់គ.ម និងហោះបានចម្ងាយ ១ពាន់គ.ម ដែលវាគឺជាការហោះហើរយូរជាងគេបំផុតពុំធ្លាប់ដែលមានសម្រាប់មីស៊ីលកូរ៉េខាងជើង ។  ស្របពេលនោះដែរ ក្រុមឆ្មាំល្បាតឆ្នេរជប៉ុន បានព្យាករណ៍ថា មីស៊ីលមួយគ្រាប់នេះ បានធ្លាក់នៅចម្ងាយប្រហែល ៥៥០គ.ម ភាគខាងកើតឧបទ្វីបកូរ៉េ ។  គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ICBMដើរដោយថាមពលឥទ្ធនៈរឹងលើកដំបូងរបស់ខ្លួនពុំធ្លាប់ដែលមានពីមុន ដែលជាការបាញ់សាកល្បងមួយក្នុងចំណោមការបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ក្នុងឆ្នាំនេះ ។  ក្រុមអ្នកវិភាគ មានជំនឿថា មីស៊ីល ICBM របស់កូរ៉េខាងជើង អាចហោះឆ្ងាយគ្រប់គ្រាន់ក្នុងការវាយប្រហារគោលដៅនៅកន្លែងណាមួយក្នុងទឹកដីសហរដ្ឋអាមេរិក ហើយរដ្ឋឯការមួយនេះ ទំនងជាបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបំពាក់លើរ៉ុក្កែត ៕

ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ី ជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣

2023/07/13 07:24:48 pm        297
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ​ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៦ ​សម័យប្រជុំចង្អៀត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ​នៅទីនៅទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ីថា ការភ្ជាប់ទំនាក់ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាព​ជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាស​អំណោយ​ផលសម្រាប់​កិច្ច​សន្ទនាប្រកប​ដោយសន្តិភាព និងបរិយាបន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ឡើងវិញថា កម្ពុជាបន្តគាំទ្រ​ ចំពោះកិច្ចខិតខំប្រឹងប្រែង​ដោយ​ឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេច​ចិត្ត​របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច​ ជាពិសេសចំណុចទី១៤ ស្តីពី ការរិះរកវិធីសាស្រ្តផ្សេងៗ ដែលអាចគាំទ្រ​ និងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុច។ សំខាន់ជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរដល់​ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស ​នៃព្រះរាជាណាចក្រថៃ ចំពោះវិភាគទាន​ដ៏មាន​តម្លៃរបស់​ឯកឧត្តម​ទៅ​ដល់ការ​អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបរវាងឯកឧត្តម ដន ប្រាម៉ាត់វិណៃ ជាមួយលោកស្រី​ អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ ​កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា ការវិវឌ្ឍជាវិជ្ជមានមួយ៕អត្ថបទ៖វ៉ន ដារ៉ា

ថ្ងៃជំនំជំរះសម្រាប់លោក Pita ស្របពេលដែលសភាបោះឆ្នោតលើតំណែងនាយករដ្ឋមន្រ្តីថៃ

2023/07/13 07:22:45 pm        340
 ថៃ៖♪ លោក Pita Limjaroenrat ដែលសង្ឃឹមថានឹងក្លាយជានាយករដ្ឋមន្រ្តីថៃនោះ បានប្រឈមនឹងការធ្វើតេស្តដ៏សំខាន់មួយក្នុងជីវិតនយោបាយរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលសភានឹងបោះឆ្នោតប្រកបដោយហានិភ័យខ្ពស់ លើតំណែងនាយករដ្ឋមន្រ្តី ដែលអាចធ្វើតេស្តសាមគ្គីភាពសម្ព័ន្ធមិត្ត ៨គណបក្សរបស់លោក ។  មេដឹកនាំវ័យ៤២ឆ្នាំរបស់គណបក្សឈ្នះឆ្នោតដ៏គួរភ្ញាក់ផ្អើលដំណើរឆ្ពោះទៅមុខម្នាក់នេះ ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនតែម្នាក់គត់នៅការបោះឆ្នោសភាថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកប្រឈមនឹងការលំបាកធំ ក្នុងការទទួលបានសំឡេងគាំទ្រត្រូវការជាងពាក់កណ្តាលនៅក្នុងសភាទាំង ២ដែលមានសមាជិក ៧៥០នាក់ ។  គណបក្សសេរីដំណើរឆ្ពោះទៅមុខ និងសម្ព័ន្ធមិត្ត Pheu Thai ដែលបានផ្តួលគណបក្សអភិរក្សនិយមគាំទ្រដោយយោធា នៅការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅនោះ ត្រូវបានគេមើលឃើញថាជាអ្នកទម្លាក់រដ្ឋាភិបាលមួយដែលដឹកនាំ ឬគាំទ្រដោយយោធារាជានិយមអស់រយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។  សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ តុលាការធម្មនុញ្ញថៃ បានទទួលយកពាក្យបណ្តឹងប្រឆាំងនឹងគណបក្សដំណើរឆ្ពោះទៅមុខរបស់លោក Pita  ពាក់ព័ន្ធនឹងផែនការរបស់ពួកគេក្នុងការធ្វើវិសោធនកម្មលើច្បាប់ដ៏តឹងរឹងដែលហាមប្រាមការប្រមាថព្រះមហាក្សត្រ ពោលគឺរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ណែនាំឲ្យតុលាការជម្រុះលោក Pitaជាតំណាងរាស្រ្ត ដោយសារបំពានលើភាគហ៊ុន ៕

ទេសរដ្ឋមន្រ្តី លី ធុជ៖ មនោគមវិជ្ជាសេដ្ឋកិច្ចរបស់សម្តេចតេជោ បានដឹកនាំកម្ពុជាឆ្លងផុតពីការរាំងខ្ទប់វិបត្តិសេដ្ឋកិច្ចសកល

2023/07/13 07:18:46 pm        345
ភ្នំពេញ៖ ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យ ពូជសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច និងទស្សនវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខ ស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ​ប្រកបដោយជោគជ័យ ហើយត្រូវបាន​ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់តំបន់ និងពិភពលោក។ នេះបើតាមប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានថ្លែង​ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣ ដែលសហការរៀបចំដោយ UN ESCAP និងគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី១៣ខែកក្កដានេះ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP។ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានគូសបញ្ជាក់បន្ថែមទៀតថា ​បន្ទាប់ពីដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្រ្គាម ទទួលបាននូវបូរណភាពទឹកដី ​សន្តិភាព ស្ថិរភាព សន្តិសុខ ​និងឯកភាពជាតិពេញលេញ​សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និង​គិតគូរ​ជា​ចំបង​ដល់ការស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ​ហេដ្ឋារចនាសម្ព័ន្ធ​ និងការផ្តល់សេវាសង្គមនានា​ជាប្រជាពលរដ្ឋទូទាំងប្រទេសជាដើម​ ព្រមទាំងបានប្រែក្លាយពីសេដ្ឋកិច្ចសូន្យ​ ពីភាពអត់ឃ្លានរបស់​ប្រជាពលរដ្ឋ ​និងពីគ្រោះទុរភិក្ស ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទោះបីមានវិបត្តិសេដ្ឋកិច្ចសកល និងថ្នាក់តំបន់សម្តេចតេជោ ​គឺអ្នកសេដ្ឋកិច្ចដ៏ឆ្នើមក្នុងការដឹកនាំ និង​ការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាប្រកបទទួលជោគជ័យ និងរួចចាកផុតពីវិបត្តិទាំងនោះ​បាន​គ្រប់​កាលៈទេសៈ ព្រមទាំងថែរក្សាបាននូវកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារ និងជួយសម្រាកបន្ទុកដល់ប្រជាជនក្រីក្រ​ដែលទទួលរងផលប៉ះពាល់​ដោយវិបត្តិសង្គមនានា ដូចជាជំងឺសារ កូវីដ និងគ្រោះមហន្តរាយផ្សេងៗ ជាដើម។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងទៅនេះ ប្រទេស​កម្ពុជា​មានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងជួយកម្ពុជាឲ្យក្លាយជាប្រទេស​ឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឈានទៅទទួលបានឋានៈជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាបក្នុងឆ្នាំ២០១៥ ហើយឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមាន​ចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។ជាមួយគ្នានោះផងដែរ ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា សេដ្ឋកិច្ច​សាកលបាន​និងកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិដ៏​ស្មុគស្មាញ​ជាច្រើន ដែលធ្វើឱ្យប្រទេស​ជាច្រើន រួមទាំងកម្ពុជាផងដែរ ​បានជួបប្រទះនឹងបញ្ហាប្រឈម​គោលនយោបាយសារពើពន្ធ ដោយ​សារការកើនឡើងនៃបំណុលសាធារណៈ ដែលទាមទារ​ឱ្យកម្ពុជារក្សាឱ្យបាននូវតុល្យភាព​រវាងវឌ្ឍន​ភាពសេដ្ឋកិច្ចសង្គម​ និងការធានាស្ថិរភាពសារពើពន្ធរយៈពេលវែង។ កម្ពុជាអាចគ្រប់គ្រងកាតព្វកិច្ចបំណុល​បានដោយមិនបង្កគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ច និង​កំណើន​រយៈពេលវែង ដែលនេះគឺជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ទូច សោភ័ណ 

រុស្ស៊ីនឹងដាក់តាំងគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូដែលត្រូវបានបំផ្លាញ នៅក្បែរស្ថានទូតលោកខាងលិច

2023/07/13 07:17:46 pm        385
រុស្ស៊ី៖ ប្រធានសភាលោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) ថា ប្រទេសរុស្ស៊ីគ្រោងនឹងដាក់បង្ហាញគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូ ដែលខ្លួនបានបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន ខាងក្រៅស្ថានទូតនៃប្រទេសលោកខាងលិចដែលបានផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទាំងនេះ។លោក Volodin ដែលបានចេញបញ្ជាឲ្យរៀបចំការតាំងបង្ហាញបែបនេះ បាននិយាយថា៖ «សំណើដំឡើងគ្រឿងយុទ្ធោបករណ៍ដែលត្រូវបានឆេះខ្ទេចនៅជាប់ស្ថានទូតនៃប្រទេសទាំងនោះ ដែលបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះទៅអ៊ុយក្រែន គឺជារឿងគួរឲ្យចាប់អារម្មណ៍ជាពិសេស»។ជាមួយគ្នានេះ មន្ត្រីរបស់រុស្ស៊ី បានរិះគន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនោះ ប្រឈមនឹងការអូសបន្លាយជម្លោះឲ្យកាន់តែយូរ និងបណ្តាលឲ្យមានការប្រយុទ្ធកើនឡើងបន្ថែមទៀត។ប្រទេសអ៊ុយក្រែនបានស្នើសុំអាវុធ ដើម្បីការពារខ្លួន និងវាយដណ្តើមយកមកវិញនូវទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីមានការលុកលុយរបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាន និងកំពុងជួបជាមួយបណ្ដាមេដឹកនាំមកពីសម្ព័ន្ធមិត្តរបស់អង្គការ NATO ដែលមានសមាជិកចំនួន ៣១ប្រទេស នៅសប្តាហ៍នេះ ក្នុងគោលបំណងទទួលបាននូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែង៕

លោក ភីថា លឹមចារើនរ៉ាត់ មេដឹកនាំកំណែទម្រង់របស់ថៃ ប្រឈមភាពមិនច្បាស់លាស់នៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

2023/07/13 07:13:48 pm        303
ថៃ៖ អ្នកធ្វើកំណែទម្រង់ ដែលជាអ្នកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ កាលពីខែឧសភា  ប្រឈមការបោះឆ្នោតមិនច្បាស់លាស់ខណៈលោកឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅពេលបើកប្រជុំសភា។លោក Pita Limjaroenrat បានទទួលជោគជ័យ ខណៈក្រុមអ្នកបោះឆ្នោតច្រានចោលរបបដឹកនាំដោយយោធា ដែលបានដឹកនាំប្រទេសចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។ប៉ុន្តែ លោកចាំបាច់ត្រូវមានការគាំទ្រពីក្រុមសមាជិកដែលត្រូវបានតែងតាំងដោយក្រុមមេដឹកនាំយោធាដើម្បីទទួលបានសំឡេងភាគច្រើន។ លោក Pita ក៏បានប្រឈមការប្រកួតប្រជែងខាងផ្លូវច្បាប់នៅនាទីចុងក្រោយផងដែរ ដែលអាចដកសមាជិកភាពពីរូបលោក។សម្ព័ន្ធភាពរបស់លោក មាន៣១២សំឡេង ដែលខ្វះ៦៤សំឡេងនៃសំឡេងសរុបចំនួន៣៧៦ ដែលត្រូវការដើម្បីជ្រើសរើសជានាយករដ្ឋមន្ត្រី។  ក្រៅពីការបោះឆ្នោត ដែលត្រូវការ លោក Pita អាចប្រឈមនឹងបញ្ហាមួយទៀតចំពោះមហិច្ឆិតារបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ នៅពេល តុលាការធម្មនុញ្ញអភិរក្សនិយម បានទទួលយកសំណើពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលលោកអាចត្រូវបានដកបេក្ខភាពរបស់លោក៕

ពលរដ្ឋពេញចិត្តការដឹកនាំរបស់បក្សប្រជាជន ដែលមានគោលនយោបាយត្រឹមត្រូវនាំមកនូវការអភិវឌ្ឍ

2023/07/13 07:12:26 pm        42
កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញការពេញចិត្ត ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសុខសន្តិភាព ​និងខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន ទាំងនៅទីក្រុង និងទីជនបទ ​ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋរស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានលើកឡើងថា​ ការដាក់ចេញនូវគោលនយោ បាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា​ ទើបធ្វើឲ្យភូមិ-ឃុំ របស់ពួកគេមានការរីកចម្រើន ហើយ សមិទ្ធផលជាច្រើន ​បានផុសឡើងពីមួយអាណត្តិ ​ទៅមួយអាណត្តិ និងធ្វើឲ្យការ​ប្រកបរបរ​ទទួលទានរបស់ ពួកគេ ​កាន់តែងាយស្រួលជាងមុន ។ពលរដ្ឋបន្តថា ជាក់ស្ដែងក្នុងមូលដ្ឋានរបស់ពួកគាត់ ទទួលបាននូវហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ដូចជា​ផ្លូវបេតុង សាលារៀន និងការបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវជាដើម ​ដែលកើតចេញពីការខិតខំ​របស់​រាជរដ្ឋាភិបាល ហើយសូមថ្លែងអំណរគុណផងដែរ ​ទៅក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ ឲ្យកាន់តែរីកចម្រើន ។ក្នុងពេលចុះជួបសំណេះសំណាល​ បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងការផ្សព្វផ្សាយគោល​នយោបាយគណបក្ស ​នៅឃុំទងត្រឡាច នាថ្ងៃទី១៣ ​ខែកក្កដា ឆ្នាំ២០២៣ ​ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច​ បាន​ប្ដេជ្ញា​បន្តចូលរួមអភិវឌ្ឍ ក្នុងមូលដ្ឋាន​ឲ្យកាន់តែ​មានការរីកចម្រើន ដើម្បីឆ្លើយតបនឹងការបោះឆ្នោតគាំទ្រ និងការជឿជាក់របស់​ប្រជាពលរដ្ឋ ​ហើយរាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំអនុវត្ត​តាម​កម្មវិធី​នយោបាយ ដែលបានដាក់ចេញ ។ជាមួយនេះ ឯកឧត្តម បានអំពាវនាវបន្ថែមទៅប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត​ឲ្យបាន​រួចរាល់ ខណៈការបោះឆ្នោតកាន់តែកៀក​ខិតជិត​មកដល់​ ហើយសូមពលរដ្ឋទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា ​ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សតែមួយគត់ បាន​នាំមកនូវសុខសន្តិភាពជូនជាតិ ​ប្រជាពលរដ្ឋ ​ហើយរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនគ្មានសិទ្ធិសម្រាកទេ ព្រោះមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ

2023/07/13 07:05:24 pm        348
បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពុំមានសិទ្ធិសម្រាកនោះទេ ព្រោះជាប់កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រោះបើមានការធ្វេសប្រហែសតែបន្តិច គណបក្ស ដែលដេកសន្យា នឹងស្រែករិះគន់និងវាយប្រហារភ្លាម ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងបីនាទី ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមតេលេក្រាម និង ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ការ​ធ្វើការងារច្រើន ​រមែង​ក៏នឹងមានការខុសដែរ លើកលែងតែអ្នកអត់ធ្វើសោះ គេស្រួលសន្យា ស្រួលកើបយកអ្វី ដែលជាចំណុចខ្សោយរបស់អ្នកធ្វើ ។ តែយ៉ាងណាក៏ដោយ ឯកឧត្ដម បានជំរុញមន្រ្តីគណបក្សប្រជាជនកម្ពុជា ​ត្រូវតែបន្តធ្វើឲ្យសកម្មបន្ថែមទៀត ដើម្បីផល​ប្រយោជន៍របស់ប្រជាជន ​និងប្រទេសជាតិទាំងមូល។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងផងដែរ ​អំពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សប្រឆាំង នៅ​ក្នុងរាជធានីភ្នំពេញ ​គឺដោយសារតែភាពមិនត្រូវគ្នាក្នុងចំណោមថ្នាក់​ដឹកនាំ​របស់បក្សនេះ ដោយ​ធ្វើឱ្យ ជើងក្រោមរបស់គេអស់ក្តីសង្ឃឹម​ ហើយងាកមកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ហើយមួយ​វិញទៀត ដោយសារគណបក្សប្រជាជនកម្ពុជា​ ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុង​អំឡុងពេលកូវីដ-១៩ ទាំងសម្តេចតេជោ ​ហ៊ុន សែន និងអាជ្ញាធរ ​ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារ​អាយុជីវិតរបស់ប្រជាជន​ ទើបពួកគេងាកមកគាំទ្របក្សប្រជាជនកម្ពុជាវិញ ៕អត្ថបទ៖ បាន ចក់

ឯកឧត្តម វេង សាខុន ជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនៅឃុំចុងជាច,ទឹកជ្រៅ និងនាងទើត ស្រុកតំបែរ

2023/07/13 07:01:11 pm        271
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ៤០០នាក់។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។ ឯកឧត្តមក៏បានណែនាំដល់អង្គពិធីអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ព្រោះថាសន្លឹកឆ្នោតមួយសន្លឹកៗគឺសំខាន់ណាស់ គឺជាសំឡេងគាំទ្រគណបក្សយើងមួយសំឡេង។ ហេតុនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងត្រូវធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានណែនាំដល់ក្រុមអ្នកសង្កេតការ ត្រូវពិនិត្យតាមដានដោយយកចិត្តទុកដាក់ក្នុងពេលរាប់សន្លឹកឆ្នោត ក្នុងនោះដែរ សកម្មជនបក្សត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋឱ្យគាត់ទៅចូលរួមបោះឆ្នោត ហើយត្រូវណែនាំគាត់អំពីឯកសារដែលចាំបាច់ត្រូវយកទៅតាម ដូចជាអត្តសញ្ញាណបណ្ណ ឫឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំបានចំនួន ៧ ០៤៨ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៣០ ៧០៤នាក់ ស្មើ ៨៤%៕

ក្រុងញូវដេលី ជម្លៀសមនុស្សរាប់រយនាក់ ដោយសារហានិភ័យនៃទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

2023/07/13 06:52:59 pm        267
ឥណ្ឌា៖ រដ្ឋមន្ត្រីប្រចាំរដ្ឋរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា រដ្ឋធានីញូវដែលីរបស់ប្រទេសនេះ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានចាប់ផ្តើមជម្លៀសអ្នកស្រុករាប់រយនាក់ ដោយសារហានិភ័យប្រឈមនឹងទឹកជំនន់ ខណៈដែលការធ្លាក់ភ្លៀងខ្លាំង បានធ្វើកម្រិតទឹកឡើងខ្ពស់នៅក្នុងទន្លេដែលហូរកាត់ទីក្រុងនេះ។រដ្ឋន្ត្រីប្រចាំរដ្ឋលោក Arvind Kejriwal បាននិយាយថា ទឹកទន្លេ Yamuna បានឡើងលើសពី«ចំណុចប្រកាសអាសន្ន» ហើយបានលិចលង់តំបន់ជាប់គ្នាមួយចំនួន នៅក្នុងរដ្ឋធានី ដែលមានប្រជាជនស្នាក់នៅ ២០លាននាក់នេះ ដោយលោកបានបន្ថែមថា កម្រិតទឹកបានឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល ៤៥ឆ្នាំ។នៅថ្ងៃពុធនោះ ប្រជាជនដែលរស់នៅក្នុងលំនៅឋានបណ្ដោះអាសន្នជាប់មាត់ទន្លេ បានដឹករបររបស់ប្រើប្រាស់របស់ពួកគេតាមកង់ និងត្រាក់ទ័រ ហើយបានផ្លាស់ទៅជំរំសង្គ្រោះមួយចំនួន ក្នុងចំណោមជំរំសង្គ្រោះ ២.៥០០កន្លែង ដែលបានបង្កើតឡើងក្នុងទីក្រុងនេះ។ក្នុងខណៈដែលបានស្នើឲ្យអ្នកដែលរស់នៅក្បែរទន្លេជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ លោក Kejriwal បានប្រាប់អ្នកសារព័ត៌មានថា៖ «កម្រិតទឹកកំពុងបន្តឡើង ហើយមានស្ថានភាពដូចទឹកជំនន់ នាពេលនេះ។ កម្រិតនោះទំនងជានឹងបន្តឡើងបន្ថែមទៀត»។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ទីក្រុងដេលី មានទឹកភ្លៀងខ្លាំងលើសពីមធ្យម ១១២ភាគរយ រហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលទីក្រុងបានឲ្យដឹងថា របាំងត្រូវបានសាងឡើងនៅតំបន់ Civil Lines ដែលជាកន្លែងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីមួយចំនួនរួមទាំងលោក Kejriwal រស់នៅ ដើម្បីការពារទឹកទន្លេដែលកំពុងឡើង កុំឲ្យជន់លិចផ្លូវថ្នល់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM