សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលយកឈ្មោះសម្ដេចបង្កើតគណនី TikTok ត្រូវលុបចោលជាបន្ទាន់

2023/07/07 09:06:45 am        449
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី TikTok ត្រូវលុបចោលជាបន្ទាន់ បើពុំដូច្នោះទេនឹងត្រូវចាត់វិធានការតាមច្បាប់ខណៈបច្ចុប្បន្នមានគណនី TikTok ក្លែងក្លាយជាច្រើនបានយកឈ្មោះសម្តេចទៅបង្កើត។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី គឺមិនមានបំណងអាក្រក់អាណាមួយនោះទេ ប៉ុន្ដែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ប្រសិនបើមានការធ្វេសប្រហែសណាមួយនោះ។ សម្ដេចតេជោ ស្នើដល់អ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី TikTok ទាំអស់មិនថាបង្កើតគណនីឡើងក្នុងរូបភាពណាមួយនោះទេ គឺត្រូវលុបចោលទាំអស់ បើមិនដូច្នោះទេនឹងត្រូវចាត់វិធានការចាំបាច់នានាដើម្បីធានាថាគណនី TikTok ឈ្មោះ Samdech Hun Sen គឺមានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាតែមួយប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថា សូម្បីតែគណនី TikTok ឈ្មោះថា Samdech Hun Sen Fan ក៏ត្រូវលុបចោល ដែរមិនត្រូវឱ្យមានគណនីផ្សេងអ្វីបទៀតនាំឱ្យមានការភាន់ច្រឡំនោះទេ។ បើមិនដូច្នោះទេនឹងត្រូវចាត់វិធានការច្បាប់នានាដោយមិនអាចឡើកលែងបានឡើយ។សម្ដេចតេជោ បានបញ្ជាឱ្យជំនួយការរបស់សម្ដេចដែលកំពុងធ្វើការងារលើការគ្រប់គ្រងគណនី TikTok ដែលទទួលបានគណនី TikTok មួយចំនួនពីអ្នកដទៃក៏ត្រូវលុបចោលទាំងស្រុងភ្លាមៗ​ដែរហើយត្រូវធ្វើការជាមួយក្រុមហ៊ុន TikTok ដើម្បីលុបចោលរាល់គណនី TikTok ក្លែងក្លាយផ្សេងទៀតដើម្បីចៀវវាងការភាន់ច្រឡំ។ សូមជម្រាបថា គណនី TikTok ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺមាន​តែមួយប៉ុណ្ណោះ គឺមានឈ្មោះថា Samdech Hun Sen ដែលគិតថត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះមានអ្នកគាំទ្រ (Followers) ជាង ១២ ម៉ឺននាក់ និងអ្នកចូលចិត្ត (Like)ជាង ៥០ ម៉ឺននាក់៕អត្ថបទ៖ វ៉ន ដារ៉ា

អគារថ្មីបេឡាជាតិសន្តិសុខសង្គម បង្ហាញពីភាពរឹងមាំក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមនៅកម្ពុជា

2023/07/06 02:57:58 pm        230
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។តាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសម្ពោធនេះ ​បានបញ្ជាក់ថា​ អគារស្នាក់ការកណ្តាល ប.ស.ស នេះ ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំ​ ទូលំទូលាយប្រកបដោយនិរន្តភាព ដើម្បី​ជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ​និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ឯកឧត្តមបញ្ជាក់បន្ថែមថា អគារថ្មីមួយនេះ ជាកេរ៍ដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយ​ប្រើប្រាស់ និងអភិវឌ្ឍបន្ត។នៅក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវទស្សនាទាន និងការ​ចង្អុលបង្ហាញ​ចំពោះកិច្ចការគន្លឹះដែល ប.ស.ស ​ត្រូវរៀបចំបន្ត ​មានដូចជា ត្រូវពង្រឹងគុណភាព​នៃការផ្តល់​សេវារបស់មូលដ្ឋានសុខាភិបាលដែលជាដៃគូ, បង្កើតយន្តការគាំពារសង្គម​ចំពោះការងារ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឲ្យចូលទៅក្នុងប្រព័ន្ធ និងបន្តអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធ​មូលនិធិសមធម៌​សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម​សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។ល។សូមបញ្ជាក់ថា ​អគារស្នាក់ការកណ្តាលថ្មីរបស់បេឡាជាតិសន្តិសុខសង្គមនេះ មាន​ទីតាំងស្ថិត​នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារនេះ ​មានកម្ពស់២១ជាន់ គិតរួម​ទាំងការសាងសង់ ​សង្ហារឹម ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនិងក្រៅអគារ និងការបំពាក់​ប្រព័ន្ធសុវត្ថិភាព។ល។ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង ​៤៣លានដុល្លារអាម៉េរិក ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់៕

ពលរដ្ឋឃុំជើងព្រៃជាង ៦០០នាក់ ស្វែងយល់ពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/06 02:50:27 pm        284
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តចុះជួបផ្ទាល់សមាជិកសមាជិកា ឃុំជើងព្រៃ ប្រមាណជាង ៦០០នាក់ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ។នៅក្នុងកម្មវិធីកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។ ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ​ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ មន្ទីរពេទ្យ សាលារៀន វត្តអារាម។ល។ ​ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយក្តីសង្ឃឹមជឿជាក់។ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ ​សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។អាស្រ័យហេតុនេះ ​យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ច​នូវ​គុណូបការៈដ៏ថ្លៃថ្លានេះ ​និង​ប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំ​ស្ថិតស្ថេរគង់វង្ស​ជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​ដែលមានលេខរៀងទី១៨ និងមានរូប​សញ្ញាទេវតា​បាចផ្កាជាសម្គាល់ ​ដើម្បីរក្សាសុខសន្តិភាព​ ការអភិវឌ្ឍ ​និងភាពរីកចម្រើនបន្តទៀត៕

អង្គការណាតូ៖ កូសូវ៉ូ និងស៊ែរប៊ី មិនមានការរីកចម្រើនក្នុងការបន្ថយភាពតានតឹងទេ

2023/07/06 02:49:03 pm        255
NATO៖ មន្ត្រីជាន់ខ្ពស់អង្គការណាតូមួយរូប បាននិយាយកាលពីថ្ងៃពុធ (៥ កក្កដា)ថា ប្រទេសកូសូវ៉ូ និងស៊ែរប៊ី មិនបានចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងដែលពាក់ព័ន្ធនឹងជនជាតិស៊ែរប៊ីរស់នៅភាគខាងជើងនៃប្រទេសកូសូវ៉ូ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកូសូវ៉ូ និងបុគ្គលិករបស់អង្គការណាតូនោះទេ។លោក Thomas Goffus ជំនួយការអគ្គលេខាធិការសម្រាប់ប្រតិបត្តិការនៅអង្គការណាតូ បាននិយាយថា "យើងមិនបានឃើញមានការវិវឌ្ឍន៍ឆ្ពោះទៅរកការបន្ថយកំណើនភាពតានតឹងក្នុងប្រទេសនេះនោះទេ" ។អំពើហឹង្សាបានផ្ទុះឡើងនៅភាគខាងជើងប្រទេសកូសូវ៉ូ បន្ទាប់ពីអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែង ដែលនាំឱ្យមានការប៉ះទង្គិច ព្រមទាំងបង្ករបួសដល់កងកម្លាំងរក្សាសន្តិភាព និងក្រុមបាតុករជនជាតិស៊ែរប៊ី។ ភាពតានតឹងនៅតែមាននៅភាគខាងជើងប្រទេសនេះ ដោយមានកងកម្លាំង KFOR របស់អង្គការណាតូយាមអគារសាលាក្រុងនានា។អង្គការណាតូបានបង្កើនចំនួនទាហាននៅក្នុងកងកម្លាំង KFOR ហើយបានដាក់កងវរសេនាតូចមួយកងទៀត ក្នុងការត្រៀមប្រតិបត្តិការបន្ទាន់។ កូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែរប៊ីកាលពីឆ្នាំ២០០៨ ហើយទទួលបានការទទួលស្គាល់ពីប្រទេសជាង ១០០ប្រទេស ប៉ុន្តែប្រទេសស៊ែប៊ី ចិន និងរុស្ស៊ីមិនបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសនេះទេ។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបភាគច្រើនបានបន្ទោសនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ចំពោះភាពតានតឹង រួមទាំងការតែងតាំងអភិបាលក្រុងជនជាតិអាល់បានី បើទោះបីជាមានពហិការការបោះឆ្នោតដោយជនជាតិស៊ែរប៊ីដែលរស់នៅតំបន់នោះក៏ដោយ៕

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០ភាគរយហើយ

2023/07/06 02:45:06 pm        313
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០% នៃគម្រោងហើយ តាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់​បឹងជើងឯក មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ​គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន ។គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងមានការសាង់សង់​ស្ថានីយ​បូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង​ ដែលអាចបូមទឹកបាន ៤៦៨ម៉ែត្រគូបក្នុង១ម៉ោង ដោយមាន​បឹងបម្រុងទុកប្រមាណ ១៩ហិកតា ​និងសំណង់ប្រព្រឹត្តកម្ម​សំណល់ភក់ ​ដែលកើតចេញពី​ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។គម្រោងនេះ មានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក ​អនាម័យ ​និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ​ពិសេសតំបន់ជុំវិញបឹងជើងឯក។ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ​សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ​២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា ​នៅភូមិព្រែកតាគង់១ ​សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ​ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រលកកម្តៅវាយលុកប្រទេសអាល្លឺម៉ង់ ខណៈការត្អូញត្អែរអំពីបញ្ហាជំងឺសរសៃឈាមបេះដូងកើនឡើង

2023/07/06 02:44:42 pm        259
អាល្លឺម៉ង់៖ អាកាសធាតុកាន់តែក្តៅនៅប្រទេសអាល្លឺម៉ង់បានធ្វើឲ្យក្រុមគ្រូពេទ្យកាន់តែមម៉ាញឹក។ ការសិក្សាមួយដែលធ្វើឡើងនៅក្នុងទីក្រុង Würzburg(វើសប៊ើក) របស់អាល្លឺម៉ង់បានរកឃើញថា ការហៅរថយន្តគិលានសង្គ្រោះបន្ទាន់អំពីបញ្ហាសរសៃឈាមបេះដូងបានកើនឡើងច្រើនជាងមួយភាគបីក្នុងអំឡុងពេលស្ថានភាពរលកកម្តៅ ដោយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុត និងមានដើមឈើបៃតងតិចបំផុត។ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Potsdam បានត្រួតពិនិត្យសីតុណ្ហភាព ការបំពុលខ្យល់ និងការបញ្ជូនរថយន្តគិលានសង្គ្រោះបន្ទាន់ឆ្លងកាត់ទីក្រុងWürzburg (វើសប៊ើក)។ ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអាកាសធាតុ សីតុណ្ហភាព និងសង្គម បានរកឃើញថា រយៈពេលដែលមានគុណភាពខ្យល់មិនល្អមិនមានឥទ្ធិពលខ្លាំងលើការហៅរថយន្តគិលានសង្គ្រោះបន្ទាន់ទេ តែប្រហែលជាដោយសារផលប៉ះពាល់អវិជ្ជមានដល់សុខភាពនៃការបំពុលខ្យល់ជាញឹកញាប់ដែលត្រូវចំណាយពេលយូរទម្រាំលេចចេញរោគសញ្ញា។ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលទាក់ទងនឹងការត្អូញត្អែអំពីជំងឺសរសៃឈាមបេះដូងបានកើតឡើងនៅថ្ងៃមានអាកាសធាតុក្តៅ ដោយកើនឡើងចំនួន ៣៧ភាគរយ នៅពេលសីតុណ្ហភាពជាមធ្យមឡើងដល់៣០អង្សាសេ បើធៀបនឹងថ្ងៃដែលមានសីតុណ្ហភាពជាមធ្យម១៨អង្សារសេ។ កំណើនតម្រូវការលើសេវាសុខភាពបានអូសបន្លាយរហូតដល់ពីរថ្ងៃបន្ទាប់ពីស្ថានភាពរលកកម្ដៅបានកន្លងផុតទៅ៕

លោក Arevalo និយាយថា រដ្ឋាភិបាលកាតេម៉ាឡាចង់រុញឲ្យរូបលោកចេញពីការប្រកួតប្រជែង

2023/07/06 02:35:25 pm        240
កាតេម៉ាឡា៖ លោក Bernardo Arevalo អ្នកឈានដល់លំដាប់ទី២ ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសកាតេម៉ាឡា នាពេលថ្មីៗនេះ និយាយថា រដ្ឋាភិបាលនៅពីក្រោយនៃការប៉ុនប៉ងរុញរូបលោកចេញពីការប្រកួតប្រជែង ហើយក្នុងពេលជាមួយគ្នានេះ លោកក៏បានដាក់ជាសំណួរចំពោះលទ្ធផលផងដែរ។លោក Arevalo បាននិយាយថា៖ «ថ្ងៃនេះ ក្រុមអ្នកនយោបាយពុករលួយនេះ កំពុងប្រឈមជាមួយការពិត ហើយការពិតនោះ គឺថា គណបក្សរបស់ខ្ញុំ មាននៅក្នុងចំនួនសន្លឹកឆ្នោតសរុប ដែលជាលទ្ធផលលំដាប់ទី២ ជាមួយនឹងគម្លាត ៣ពិន្ទុពីគូប្រជែងដទៃទៀត ហើយគណបក្សរបស់ខ្ញុំមានឱកាសឈ្នះ ដែលនោះមានន័យថា ពួកគេនឹងត្រូវបាត់បង់ប្រព័ន្ធគ្រប់គ្រងទាំងស្រុង»។លោក Arevalo គឺជាបេក្ខជនប្រកួតប្រជែងដែលមានឱកាសស្ដួចស្ដើងបំផុត សម្រាប់ការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន ដើម្បីដណ្ដើមតំណែងកំពូលរបស់ប្រទេស។ តែពេលនេះ តុលាការកំពូលរបស់ប្រទេសនេះបានអំពាវនាវឲ្យមានការពិនិត្យនូវសន្លឹកឆ្នោតឡើងវិញ។ លោក Arevalo បានស្ថិតនៅពីក្រោយអតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សឯកភាពជាតិនៃក្តីសង្ឃឹម (National Unity of Hope) និងនាំមុខលោក Manuel Conde ដែលជាបេក្ខជនមកពីគណបក្សកាន់អំណាច Vamos ដែលបេក្ខជនទាំង ២នាក់ និយាយដូចគ្នាថា មានភាពមិនប្រក្រតី។ក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ជាមួយសារព័ត៌មាន Reuters លោក Arevalo បាននិយាយថា លោកជឿថា ការពិនិត្យឡើងវិញនេះ គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីឲ្យលោក Conde មកជំនួសរូបលោកវិញ សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងដំណើរការ នៅខែសីហា ដោយលោកប្រាប់ថា៖ «វាគឺជាភ័ស្តុតាងដែលបង្ហាញថា មានមនុស្សមួយចំនួនកំពុងព្យាយាមរកមើលថា តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចត្រូវបង្កើតឡើងដើម្បីជួយគាំទ្រលោក Manuel Conde»៕

ក្រុមអាជ្ញាធរហូឡង់ បោសសម្អាតកម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រសម្លាប់មនុស្សម្នាក់

2023/07/06 02:26:16 pm        253
ហូឡង់៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមអាជ្ញាធរហូឡង់ បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតគំនរបាក់បែក កម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រ បានបោកបក់លើប្រទេសមួយនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។  មែកឈើបាក់ បានបិទព្រែកជីកដ៏ល្បីនៅក្នុងទីក្រុង Amsterdam ហើយមនុស្សរាប់សិបនាក់នៅក្នុងទីក្រុងមួយនេះ បានរងរបួស ខណៈដែលរថយន្តត្រូវបានដើមឈើរលំកិនសង្កត់ពីលើ  ដោយឡែក ទូកផ្ទះមួយគ្រឿង រងការខូចខូតខាតផងដែរដោយសារដើមឈើបាក់សង្កត់លើ ។  វិទ្យាស្ថានឧតុនិយមជាតិ បានចេញការព្រមានព្យុះកម្រិតពណ៌ក្រហម ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Noord-Holland ដែលរួមទាំងទីក្រុង Amsterdam ដោយជំរុញពួកគេមិនត្រូវចាកចេញពីផ្ទះជាដាច់ខាត ហើយនិងបានជូនដំណឹងដល់សមាជិកសេវាកម្មសង្រ្គោះបន្ទាន់ពីស្ថានភាពគំរាមកំហែងដល់អាយុជីវិត ។  ទីភ្នាក់ងារឧតុនិយម Weeronline បានរាយការណ៍ថា ព្យុះឈ្មោះ Polyគឺជាព្យុះដ៏អាក្រក់បំផុតពុំធ្លាប់ដែលមានអំឡុងខែរដូវក្តៅនៅប្រទេសហូឡង់ ហើយវាបានបោកបក់ខ្លាំងបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ រហូតមក៕

ក្រុមហ៊ុន PwC របស់អូស្រ្តាលី ផ្ដល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Google ទាក់ទងនឹងរឿងអាស្រូវលេចធ្លាយផែនការពន្ធ

2023/07/06 02:21:27 pm        307
អូស្ត្រាលី៖ ក្រុមហ៊ុន PwC របស់ប្រទេសអូស្ត្រាលី បានផ្តល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Google អំពីកាលបរិច្ឆេទចាប់ផ្តើមនៃច្បាប់ពន្ធថ្មី ដែលលេចធ្លាយចេញពីការផ្តល់ព័ត៌មានសង្ខេបពន្ធរបស់រដ្ឋាភិបាលអូស្ត្រាលី នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះ។នេះជាលើកទីមួយហើយដែលក្រុមហ៊ុនមួយត្រូវបានភ្ជាប់ទំនាក់ទំនដោយផ្ទាល់ទៅនឹងរឿងអាស្រូវរបស់ជាតិពាក់ព័ន្ធនឹងក្រុមហ៊ុនគណនេយ្យ "ធំបួន" ដែលត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមករា។ក្រុមហ៊ុន PwC កំពុងប្រឈមនឹងការត្រួតពិនិត្យ ពីព្រោះជាច្រើនឆ្នាំមុន អតីតដៃគូរបស់ក្រុមហ៊ុននេះគឺលោក Peter Collins ដែលបានណែនាំរដ្ឋាភិបាលអូស្ត្រាលីអំពីច្បាប់ប្រឆាំងការគេចពន្ធ បានចែករំលែកសេចក្តីព្រាងសម្ងាត់ជាមួយសហសេវិកអំពីផែនការរបស់រដ្ឋាភិបាល ដែលនៅពេលនោះព័ត៌មានសម្ងាត់នោះត្រូវបានប្រើប្រាស់ដើម្បីធ្វើអាជីវកម្មជាមួយក្រុមហ៊ុនពហុជាតិជាច្រើន។ក្រុមហ៊ុន PwC មិនបានកំណត់អត្តសញ្ញាណអតិថិជនណាមួយជាសាធារណៈពាក់ព័ន្ធនឹងរឿងអាស្រូវនេះទេ ដែលវាត្រូវបានបង្កឡើងដោយលោក Collins បានបំពានកិច្ចព្រមព្រៀងសម្ងាត់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរវាងឆ្នាំ២០១៣ និង២០១៨៕

ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម អំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា

2023/07/06 02:16:44 pm        255
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា​ចុះជួយ​ខេត្តឧត្តរមានជ័យ បាន​អញ្ជើញជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋជាង​ពីរពាន់នាក់ ​នៅចំណុចបរិវេណវត្តប្រាសាទរាជាសំរោង ​ស្ថិតនៅភូមិសំរោង ​សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងពិធីនោះដែរឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​កោត​សរសើរ​និង​អរគុណ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែលកន្លងមក​​តែងតែមានការជឿជាក់​ និងស្រលាញ់គាំទ្របោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សមួយនេះ​ បាននាំមកនូវសុខសន្តិភាព​ និង​ការ​អភិវឌ្ឍ​រីកចម្រើនពេញលេញលើគ្រប់វិស័យ ។យ៉ាង​ណាម៉ិញ​ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣​ ខាងមុខនេះ ឲ្យ​បានគ្រប់ៗគ្នា ​ដើម្បី​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាលទី៧ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ​និង​ជឿជាក់ ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​បន្តទៀត​ ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM