សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ជាង៩៦ភាគរយនៃភូមិទាំងអស់ក្នុងខេត្តរតនគិរី មានអគ្គិសនីប្រើប្រាស់គិតត្រឹមឆ្នាំ២០២២

2023/04/04 09:00:04 pm        453
ភ្នំពេញ៖ អភិបាលខេត្តរតនគិរី បានអះអាងថា គិតត្រឹមឆ្នាំ២០២២ ​ការផ្គត់ផ្គង់អគ្គិសនី បាន​គ្រប់ដណ្ដប់ជាង៩៦ភាគរយ ​នៃភូមិទាំងអស់នៅក្នុងខេត្តនេះ ។ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ​ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុង រយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែមេសានេះ បានឱ្យដឹងថា ប្រភពផ្គត់ផ្គង់អគ្គិសនីសម្រាប់ខេត្តរតនគិរី ​មានចំនួន៤ គឺ ​ផលិតក្នុងខេត្ត ​ទិញពីប្រទេសវៀតណាម ខេត្តស្ទឹងត្រែង និងទិញពីអនុស្ថានីយ ដែល​មាន​បន្ទុកប្រើប្រាស់ ២១,១៨MW ដែលអាចផ្ដល់​អគ្គិសនីប្រើប្រាស់​ ចំនួន២៣១ភូមិ ក្នុងចំណោម ២៤៣ភូមិ ស្មើនឹង ៩៦.៦ ភាគរយ​ នៅទូទាំងខេត្ត ។ឯកឧត្តម បានបន្តថា ​អនុវត្តតាមផែនការអភិវឌ្ឍរយៈ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ​បានកំណត់ចក្ខុវិស័យ គឺ​មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ​សមភាពយេនឌ័រ ​បរិយាប័ន្នល្អ ​និងធានាបានចីរភាពធនធាន ធម្មជាតិជាដើម។ ចក្ខុវិស័យដែលកំណត់នេះ ​បានក្លាយជាផែនទីបង្ហាញគោលបំណង ​គោលដៅយុទ្ធសាស្រ្ត និង​ដំណោះស្រាយ​ជាអាទិភាពនានា ​ដែលជាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ​សម្រាប់ធ្វើសេចក្តី សម្រេច​ចិត្តក្នុងការប្រើប្រាស់ធនធាន​ និង​សក្តានុពល​នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ជា​អាទិភាព របស់ប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ។ឯកឧត្ដម បានបញ្ជាក់ថា ស្របតាម​គោលនយោបាយ​របស់រាជរដ្ឋាភិបាល ​ក្នុងរយៈពេល៥ឆ្នាំ​កន្លងទៅនេះ ​ខេត្តរតនគិរី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយ​ខិតខំលើកកម្ពស់ការទទួលខុសត្រូវលើការងាររក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ព្រមទាំងការងារ​អភិវឌ្ឍន៍​នៅក្នុងមូលដ្ឋាន​មានភាពរីកចម្រើនពី​មួយឆ្នាំ​ទៅមួយឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នឹងផ្សព្វផ្សាយវិនិយោគិនឥណ្ឌូនេស៊ី និងអាស៊ាន ចូលមកកម្ពុជា

2023/04/04 07:55:41 pm        231
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកផ្តល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ទាំងការ​វិនិយោគដោយផ្ទាល់ ការចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាង​រដ្ឋ​និងឯកជន។លោក M. Arsjad Rasjid P.M. ប្រធានសភាពាណិជ្ជកម្ម ​និងឧស្សាហកម្មឥណ្ឌូនេស៊ី លើកឡើងនៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី៣​ ខែមេសា ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី​មកវិនិយោគ​នៅ​កម្ពុជាផងដែរ ​ដែលកន្លងមកមានក្រុមហ៊ុនមួយចំនួនបានមកបណ្តាក់ទុនរួចហើយ សំដៅរួមចំណែក​ដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ។ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានវាយតម្លៃខ្ពស់​ចំពោះគណៈប្រតិភូក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន ​ដែលបានគិតគូរ​ក្នុងនាម​ជាម្ចាស់​ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន​របស់ផ្នែកឯកជន ​ដោយបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញ​បំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ​ជាពិសេសកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី ​បានចាត់ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ​កាន់​តែច្បាស់ អំពីកិច្ច​សហប្រតិបត្តិការដ៏​ស្អិតរមួត​ ដែល​ប្រទេសទាំង​ពីរ​ផ្តោត​ការ​យកចិត្តទុកដាក់​ជំរុញ​ការធ្វើវិនិយោគ​ និងធុរកិច្ចក្នុងវិស័យសំខាន់។បន្ថែមពីនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រ​យ៉ាង​ពេញទំហឹង ​ក្នុងការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការ​វិនិយោគទ្វេភាគី​ លើវិស័យឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, ​សុខាភិបាល, សន្តិសុខ​ស្បៀង ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងវិនិយោគ។ឯកឧត្តម សុខ ចិន្តាសោភា ​បានបញ្ជក់ថា តាមរយៈយន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន បានជំរុញ​លើក​ទឹកចិត្តឱ្យវិនិយោគិន​ឥណ្ឌូនេស៊ី ​មកវិនិយោគ​នៅកម្ពុជា ដើម្បី​ច្បាម​យកកាលានុវត្តភាព​វិនិយោគថ្មីៗ ​ដែលកើតឡើងពីការរៀបចំគោលនយោបាយទាក់ទាញវិនិយោគចំគោលដៅ ដូចមាន​ក្នុងខ្លឹមសារច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១។សូមបញ្ជាក់ថា, ទាក់ទិនការវិនិយោគ បើគិតត្រឹមខែ មីនា ឆ្នាំ ២០២៣​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​សំណើរសុំវិនិយោគពីឥណ្ឌូនេស៊ី​មានចំនួន ២២ គម្រោង ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦៩ លាន​ដុល្លារអាមេរិក ក្នុងនោះ​មានការវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម ​និងសេវាកម្ម, ចំណែក​ពាក់ព័ន្ធ​ការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ​ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ ទំហំ​ពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ ​មានទឹកប្រាក់ជាង ​១៨៧ លានដុល្លារ ​កើនឡើងជាង ៥០ ភាគរយ ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលធ្វើដំណើរទៅដល់ប្រទេសឡាវហើយ

2023/04/04 05:54:53 pm        228
ភ្នំពេញ៖ នៅវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ។វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពីសំណាក់ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូប។ តាមកម្មវិធីដែលគ្រោងទុក នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទទួលទានអាហារពេលព្រឹកការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ វៀតណាម មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”៕

លោកជំទាវ ម៉ែន សំអន៖ ផ្លូវ៣ខ្សែដែលបើកការដ្ឋាននាថ្ងៃនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត បន្ទាប់ពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

2023/04/04 04:59:43 pm        510
ក្រចេះ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង៣ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត​សម្រាប់​បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការប្រកាសបើកការដ្ឋានគម្រោងសាង​សង់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីដើមឆ្នាំ២០២៣កន្លងទៅ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ។ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេច​បាន​នូវសមិទ្ធផល​ការងារសំខាន់ៗ ជាច្រើនតាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងបើកការដ្ឋាននាពេលកន្លងមក។លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា យើងពិតជាមិនអាចបំភ្លេចបានពីការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតនិងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាន​ធ្វើឱ្យកម្ពុជា​ទទួល​បាន​នូវសុខ​សន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ​គួរ​ជាទីមោទនៈ។ ការទទួលបាននូវសុខសន្តិភាព និងការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ គឺបាន​មកពីការយកអាយុជីវិតធ្វើជាដើមទុន ការធ្វើពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំតស៊ូរហូតរំដោះប្រទេសជាតិ​ចេញពីរបបខ្មៅងងឹតដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយរួចផុតពីរបប ប៉ុលពត និងការបញ្ចប់សង្គ្រាមផ្ទៃក្នុង តាមរយៈនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលបាន​ខិតខំ​ប្រឹងប្រែងស្ដារ និងកសាងប្រទេសជាតិឡើងវិញ ដោយបានប្រែក្លាយទឹកដីដែលធ្លាប់ជាវាលពិឃាត និងសមរភូមិ នៃសង្គ្រាម ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងបានបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍន៍ ដោយទទួលបានវឌ្ឍនភាព​រីកចម្រើន ឥតឈប់ឈរ ដូចដែលយើងទាំងអស់គ្នាបានឃើញនាពេលបច្ចុប្បន្ននេះ។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា ក្រោយការលើកកម្រិត និងជួសជុលថែទាំ​ត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧Aនេះ នឹងផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទាំង​ការធ្វើដំណើរទៅ​មកប្រចាំថ្ងៃផង និងទាំងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗផង ជាពិសេសភ្ញៀវទេសចរដែលធ្វើ​ដំណើរ​មកកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។ ខ្សែផ្លូវទាំង៣នេះ ក៏មានការតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ ផ្លូវខេត្ត តំបន់ទីប្រជុំជនសំខាន់ៗ និងតំបន់ដាច់ស្រយាលផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៤នៅឡាវ

2023/04/04 03:41:51 pm        440
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានធ្វើឡើងតបតាមការ​អញ្ជើញ​របស់ឯកឧត្ដម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ក្រសួងការបរទេស​បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេ មេគង្គលើកទី៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែល គណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។កិច្ចប្រជុំក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅ ក្នុង អាង ទន្លេមេគង្គ និងកំណត់​ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នា ដោះស្រាយ បញ្ហា ប្រឈមក្នុង​អាងទន្លេមេគង្គ​ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់​ចីរភាពទន្លេមេគង្គ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

2023/04/03 11:47:09 pm        840
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី​ជា​មួយមហាគ្រួសារកីឡាកម្ពុជាចំនួន៤.២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រមគ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាង​បានជួបផ្ទាល់​ជាមួយ​សម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games​ឆ្នាំ២០២៣ ខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះនេះ ។

សម្ដេចតេជោ គាំទ្រនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានថ្លែងទៅប្រទេសធំៗថា កុំលូកដៃកិច្ចការផ្ទៃក្នុងប្រទេសដទៃ

2023/04/03 08:37:19 pm        401
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសគាំទ្រ និងឯកភាព​ទាំងស្រុង​ចំពោះប្រសាសន៍ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីប្រទេស​ម៉ាឡេស៊ី ដែលបានថ្លែងសារទៅកាន់ប្រទេសមហាអំណាច​នានា ក្នុងអំឡុង​ពេលមកពេញ​ទស្សនកិច្ច​នៅកម្ពុជា ​កាលពីសប្ដាហ៍មុននេះថា ប្រទេសមហាអំណាចមិនគួរលូកដៃចូល​កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពប្រទេសដទៃឡើយ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ក្នុង​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន ក៏បាន​ចោទសួរទៅ​កាន់បរទេសមួយចំនួនថា តើគួរជ្រើសរើស​ប្រទេស​កម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលស្របច្បាប់ ​មានការគាំទ្រពីប្រជាពលរដ្ឋ ឬក៏ជ្រើសរើស​ជនមួយក្រុមដែលជាជនក្បត់ជាតិចង់​ផ្ដួលរំលំរាជរដ្ឋាភិបាល ​និងព្រះមហាក្សត្រ។ សម្ដេចតេជោ បញ្ជាក់ថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាត្រូវរក្សានូវជំហរ​ឯករាជ្យរបស់ខ្លួន និង​ទំនាក់ទំនងដៃគូរទូលំទូលាយ​គ្រប់មុខព្រួញទាំងអស់ ​កម្ពុជាអត់ធ្វើសត្រូវជាមួយអ្នកណាទេ។ ក៏ប៉ុន្ដែសម្ដេចចង់ប្រាប់​ បង្ហាញទៅបរទេសថា ​តើអ្នកជ្រើសរើសមនុស្សមួយក្រុមដែលប្រព្រឹត្តខុស ឬអ្នកជ្រើសរើសប្រទេសមួយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គឺធានាស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍ

2023/04/03 05:52:20 pm        248
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជនដល់ប្រជាជនជារៀងរហូត។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានថ្លែងថា សម្ដេចតេជោបានអរគុណដល់ប្រជាជននៅទូទាំងប្រទេសដែល​បានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងជឿទុកខិត្តចំពោះការដឹកនាំរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាល។សម្ដេចតេជោ បន្តបញ្ជាក់ថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងប្រកបដោយ​បរិយាកាស​អព្យាក្រឹត្យ ​គ្មានការគំរាមកំហែង និងប្រកបទៅដោយប្រជាធិបតេយ្យសេរីពហុបក្ស៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋត្រៀមឡានក្រុងជាង ៣០០គ្រឿង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយមិនគិតប្រាក់

2023/04/03 05:38:40 pm        194
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ក្នុងឱកាសបុណ្យលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សម្តេចតេជោជំរុញគ្រូពេទ្យបន្តពង្រឹងសមត្ថភាពពិសេសបច្ចេកវិទ្យាទំនើបៗ ដើម្បីជួលព្យាបាលអ្នកជំងឺ

2023/04/03 05:36:16 pm        231
ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ និងជំរុញ​ដល់គ្រូពេទ្យ ត្រូវបន្តខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីព្យាបាលប្រជាពលរដ្ឋ​ឱ្យមាននិរន្តរភាព ខណៈពេលដែលមន្ទីរពេទ្យបច្ចុប្បន្នមានបំពាក់ទៅដោយបរិក្ខារទំនើបៗ និងប្រព័ន្ធឌីជីថលផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​សម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃ​មន្ទីរពេទ្យ​បង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះ នឹងអាចជួយដោះស្រាយទុក្ខលំបាកដល់​ប្រជាពលរដ្ឋបានយ៉ាងច្រើន ​ជាពិសេសពលរដ្ឋនៅស្រុកក្រូចឆ្នា និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។សម្ដេចតេជោ ជំរុញឱ្យគ្រូពេទ្យត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាព ពាក់ព័ន្ធ​ទៅ​នឹងបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿននូវការផ្ដល់សេវាសុខាភិបាល​ដល់ប្រជាពលរដ្ឋជាពិសេស ​ទាក់ទងនឹងការពិនិត្យសុខភាព​ និងពិគ្រោះជំងឺផ្សេងៗ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាសុខភាពសារធារណៈសាកល បានដាក់តឿតឱ្យ​រាជរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក ​មានការប្រុងប្រយ័ត្ន និងយកចិត្តទុក​ដាក់ខ្លាំង​បន្ថែមទៀតលើបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសរបស់ខ្លួន ក្នុងនោះប្រទេសកម្ពុជា​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យជាច្រើនទាំង​នៅ​រាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងប្រឹងប្រែងបង្កើនសមត្ថភាពគ្រូពេទ្យដើម្បីឆ្លើយ​តបទៅ​នឹងសភាពការបន្ទាន់ និងដោះស្រាយបញ្ហាពាក់ពន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM