សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក នាដើមសប្តាហ៍ក្រោយ

2023/03/24 08:30:08 pm        486
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ នឹងដឹកនាំ​គណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា និងនៅប្រទេសអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ការបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញ របស់ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ នៃប្រទេសម៉ារ៉ុក និងឯកឧត្តម Sameh SHOUKRY រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប។តាមការគ្រោងទុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជា បញ្ហាតំបន់ ​និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្ដីពីសេវាដឹក ​ជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរ​ទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Sameh_SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ​និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិ សំខាន់ៗ។ នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ និងអនុស្សរណៈ យោគយល់គ្នាមួយចំនួន ​ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និង កិច្ចការកុងស៊ុល។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាងមុខនេះ ​គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហ ប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ ​រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្វ្រិក៕

សម្តេចតេជោ ផ្តល់អនុសាសន៍ឱ្យពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងកម្ពុជា និងដូមីនីក

2023/03/24 05:47:22 pm        186
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងប្រទេសកម្ពុជា និងដូមីនីក។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រនិងផ្តល់អនុសាសន៍បែបនេះក្នុងពេល​អនុញ្ញាត​ឱ្យឯកឧត្តម Henderson រដ្ឋមន្ត្រីក្រសួងធុរកិច្ចអន្តរជាតិ ​ពាណិជ្ជកម្ម ​និងថាមពល ប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Henderson បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណា​ចក្រកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាពិសេសតាមរយៈការពង្រីក​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទង​នឹង​ទិដ្ឋាការដែលសម្ដេចតេជោបានចាត់ទុកថា នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេច បានស្វាគមន៍ចំពោះបំណងរបស់ឯកឧត្តម Henderson ក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ។សម្ដេច ក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម Henderson ពិនិត្យមើលទៅលើលទ្ធភាពក្នុងការធ្វើកិច្ច​សហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដែលអាចធ្វើទៅបានដូចជាវិស័យទេសចរណ៍ជាដើម៕

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមូលនិធិសាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត

2023/03/24 05:39:18 pm        324
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែ មីនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យូហេសាសាកាវ៉ា ប្រធានមូលនិធិនីប៉ុង(The Nippon Foundation) ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ លោក សាសាកាវ៉ា បានគោរពជម្រាបជូនសម្ដេចតេជោអំពីសកម្មភាព​របស់មូល​និធិសាសាការ៉ានៅព្រះរាជាណាចក្រកម្ពុជា ដែលមូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយនៃមូលនិធិនីប៉ុង ដែលសព្វថ្ងៃនេះមូលនិធិកំពុងតែមានសកម្មភាពលើវិស័យចំ នួន៤ ដូចជាទី១.បង្កើតសាលាអវយវៈសិប្បនិម្មិតដែលមានអាយុកាលប្រមាណ៣០ឆ្នាំ មកហើយដែល​សាលានេះ បានផលិតអវយវៈសិប្បនិមិត្តមានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួល​បានការគោរព​ហើយមានប្រទេសចំនួន២៨ បានបញ្ជូនសិស្សឱ្យមកសិក្សាការផលិត​អវយវៈសិប្បនិមិត្តនៅកម្ពុជា។ទី២.ជួយសិស្សានុសិស្សនៅតាមជនបទតាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់​អាហារូបករណ៍​ចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សានៅភ្នំពេញផង និងក្រៅប្រទេសផង។ទី៣.ចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ដែលលោក​បានមាន​ប្រសាសន៍​ថា រហូតមកដល់ពេលនេះកម្ពុជាស្ទើរតែគ្មានអ្នកកើតជំងឺឃ្លង់ហើយ។ទី៤.សកម្មភាពរបស់មូលនិធិនីប៉ុននៅប្រទេសមីយ៉ាន់ម៉ាជួយដល់ស្ត្រី និងកុមារខាងផ្នែកមនុស្សធម៌។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ​បានសំដែងនូវការរីករាយចំពោះការរីកចម្រើន​របស់​សកម្មភាព​មូល​និធិសាសាកាវ៉ានៅកម្ពុជាដែលមិនត្រឹមតែបានជួយដល់ប្រជាជនកម្ពុជាទេ គឺជួយ​ដល់ប្រជាជននៃប្រទេសដទៃទៀតផងក្នុងការផលិតអវយវៈសិប្បនិមិត្ត។សម្ដេចតេជោ ​ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ាដែលបានជួយ​ដល់កម្ពុជា​លើវិស័យអប់រំ វិស័យសុខាភិបាលប្រយុទ្ធប្រឆាំង​នឹងជំងឺឃ្លង់​ហើយមិនត្រឹមតែបានជួយ​ដល់​កម្ពុជាទេ គឺបានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀតផង​គឺជួយដល់កុមារ​និងស្ត្រីលើវិស័យ​មនុស្សធម៌។ទន្ទឹមនេះសម្ដេចតេជោក៏បានស្នើសុំឲ្យមូលនិធិ សាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត៕

បុរសពីរនាក់ត្រូវបញ្ជូនទៅតុលាការ ក្រោមបទញុះញង់ និងប្រមាថលើអង្គព្រះមហាក្សត្រ

2023/03/22 09:55:28 pm        386
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរស២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើស ទី១ បទញុះញង់ និងទី២ ពីបទប្រមាថលើអង្គព្រះមហាក្សត្រ។

សម្ដេចតេជោ៖ កម្ពុជាមានតុល្យភាពអំណាចល្អណាស់ នាយករដ្ឋមន្ត្រីមិនអាចរំលាយសភាបានទេ

2023/03/22 08:59:31 pm        518
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋសភា នៃប្រទេសនេះ មិនអាចត្រូវបានរំលាយដោយនាយករដ្ឋមន្ត្រីនោះឡើយ ដែលចំណុចនេះ ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ដែលចែងច្បាស់ថា ​សភាចាស់រលាយពេលណាសភាថ្មី ​ចូលកាន់កាប់អសនៈ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី២២ ខែមីនា នេះ បានថ្លែងថា សភា កម្ពុជា មាន​លក្ខណៈ សម្បត្តិល្អប្រសើរ លើតុល្យភាពអំណាច ​និងការការពារនិរន្តរភាពរដ្ឋ ដោយមិនទុកឱកាស​ឱ្យនាយករដ្ឋមន្ត្រី រំលាយមុនអាណត្តិនោះទេ ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ មាត្រា ៧៨ បានចែងថា នីតិកាលរបស់រដ្ឋ សភា មានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។​ រដ្ឋសភា មិនអាច ​ត្រូវបានរំលាយមុនផុតអាណត្ដិបានឡើយ លើកលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរ ដង ក្នុងរយៈ១២ខែ ។ ក្នុងករណីនេះ ព្រះមហាក្សត្រ ត្រូវរំលាយរដ្ឋសភា ក្រោយពី​ព្រះអង្គទ្រង់ ​បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធាន​រដ្ឋសភា ។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី ​នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។ ក្នុងរយៈ កាលនេះ រាជរដ្ឋាភិបាល មានតែភារកិច្ចដឹកនាំ​ការងារ​ប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាច​ធ្វើការ​បោះឆ្នោតកើត រដ្ឋសភា អាចប្រកាសបន្តនីតិកាល ​របស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរ​របស់ព្រះមហាក្សត្រ ។ ​ការប្រកាសបន្តនីតិកាល​ របស់រដ្ឋសភា ត្រូវសម្រច​ដោយ​មតិយល់​ព្រម​ពីរភាគបី​យ៉ាងតិច​ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។សម្ដេចតេជោ ​បានថ្លែងបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការលើកឡើងពីសំណាក់ក្រុមវិភាគមួយចំនួន ដែល​សម្ដេច បានហៅថាជា ល្ងង់ទូ ថាហេតុអ្វីបានសម្ដេចតេជោ មិនរំលាយរដ្ឋសភា ដោយសារ​ព្រោះតែចង់ក្រាញអំណាច ឬយ៉ាងណា ​ហើយដែលការវិភាគដោយ​មិន​យល់​ពីរដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា នេះបានកើតឡើង ​បន្ទាប់ពី​នាយក​រដ្ឋ​មន្ត្រីថៃ ​បាន​ប្រកាស​រំលាយសភា កាលពីថ្ងៃទី២០ ​ខែមីនានេះ ​ដើម្បីរៀបចំការបោះឆ្នោត ៕អត្ថបទ៖ យន់ វ៉ាន់

សម្ដេចតេជោ៖ សម័យកាលនេះ ជាសម័យកាលប្រកួតប្រជែងមិនមែន​ជាសម័យកាលផ្ដួលរំលំដៃគូទេ

2023/03/22 07:27:23 pm        635
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម័យនេះ ​គឺជាសម័យកាលប្រកួតប្រជែង ​មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ ដូច្នេះ​សម្ដេចបានជំរុញដល់សិស្ស និស្សិត​ជយលាភី​ និងមន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ បន្ត​ខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានចំណេះ ជំនាញច្បាស់លាស់ និងក្លាយជាយុវជនមានសមត្ថភាព​ និងគុណភាពសម្រាប់ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ​ក្នុងឱកាស សម្ដេច​បានអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ​នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក៏បានបញ្ជាក់ថាសម័យកាលនេះក៏ជាសម័យកាល​នៃការប្រកួត​ប្រជែង​ទាំងផ្នែកចំណេះដឹង ​និងសេដ្ឋកិច្ចក្នុងតំបន់ ​និងពិភពលោក​ផងដែរ។ ដូច្នេះត្រូវធ្វើការប្រកួត​ប្រជែងគ្នាដោយយន្តការឈ្នះឈ្នះ ​ប៉ុន្តែកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា​ គឺ​ប្រកួតប្រជែងដើម្បី​ការ​លូតលាស់ទាំងអស់គ្នាវិញ។សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និង​លើកកម្ពស់សមត្ថភាពរបស់ខ្លួន ​ដើម្បីកុំឱ្យក្លាយ​ទៅ​ជាពួក​ក្រុម​អភិរក្សនិយម។សម្ដេចតេជោ បញ្ជាក់ទៅដល់សូម្បីក្រុមមន្រ្ដីធំៗក៏ត្រូវប្រឹងរៀនសូត្រ​បន្ថែម​ដែរ​មិន​អាច​នឹងមិនរៀន ហើយបែរជាទៅធ្វើជា​ឧបសគ្គ​រាំងស្ទះ​ដល់យុវជនដែលទទួល​បាន​ការ​បណ្ដុះ​បណ្ដាលនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញធ្វើបុណ្យឆ្លងសមិទ្ធផលនានាវត្តសំរិទ្ធជោគ (ព្រះអង្គខ្មៅ) ស្រុកកំពង់សៀម

2023/03/22 07:03:55 pm        52
កំពង់ចាម៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ធ្វើបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តសំរិទ្ធជោគ (ព្រះអង្គខ្មៅ) ស្ថិតនៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។សមិទ្ធផលក្នុងវត្តសំរិទ្ធជោគ (ព្រះអង្គខ្មៅ) ដែលត្រូសម្ពោធឆ្លងនាពេកនេះ បានចំណាយអស់ថវិកាជាងសាមសិបម៉ឺនដុល្លារអាមេរិក ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចូលរួមប្រមាណជាង១.៥០០ គ្រួសារផងដែរ ដែលរស់នៅទូទាំងឃុំកោះសំរោង និងបានផ្តល់ជូនប្រជាជនម្នាក់ៗអង្ករ២០គីឡូក្រាម និងសារុងមួយ៕

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០នៅថ្ងៃស្អែក

2023/03/21 07:13:56 pm        602
សៀមរាប៖ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍នៅវេលាម៉ោង១២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ។ព្រះអគ្គិជ័យកីឡានេះ នឹងត្រូវដង្ហែទៅកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០។

ឯកឧត្តម​ វេង សាខុន​​ និងលោកជំទាវអញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ស្រុកកំពង់សៀម

2023/03/21 03:35:50 am        49
កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា, ស្រោចស្រពសុគន្ធវ៉ារីប្រគេនព្រះចៅអធិការព្រះនាម ថាំ សុខធីន  និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ស្ថិតនៅឃុំរអាងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។មានមតិសំណេះសំណាលទៅកាន់លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំរអាង និងជាពិសេសនៅទូទាំងស្រុកកំពង់សៀម។ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំរអាងទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អប្រពៃរៀបចំពិធីបុណ្យឆ្លងនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ក្នុងការចូលរួមលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។ឯកឧត្តមបានបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន រួមជាមួយសមិទ្ធផលដែលបានកើតឡើងនៅទីនេះ ក៏ដោយសារកម្ពុជាទទួលទទួលបាននូវសុខសន្តិភាព រយៈពេលជាង២៤ឆ្នាំកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោដោយបានធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសដ៏កំសត់មួយនេះ ចេញផុតពីប្រទេសក្រីក្រមកជាប្រទេសមួយទទួលបានការអភិវឌ្ឍជាបន្តបន្តាប់ ជាមួយនឹងការសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលបានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានក្តីសុខក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំរអាង និង ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រធាន ទាំងអស់គ្នាដែលនឹងប្រព្រឹត្តទៅ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សូមជម្រាបជូនថា ដើម្បីចូលរួមក្នុងការទូទាត់ការងារសង់សង់កន្លងមក ឯកឧត្តមប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ២៥ លានរៀល។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួនជាង៥០០នាក់ គឺម្នាក់ៗទទួលបាន ២០០០០រៀលផងដែរ៕

សម្ដេចតេជោ ជំរុញក្រសួងស្ថាប័នបង្កើនភាពជាម្ចាស់ ក្នុងការធ្វើកំណែទម្រង់ពិសេសការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

2023/03/20 05:47:08 pm        526
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័នឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវ​ជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីទទួលបានអភិបាលកិច្ចល្អ គឺត្រូវការសមាសភាពសំខាន់ៗចំនួន៤ ជាកម្មវត្ថុនៃការកែទម្រង់ គឺ«៣បូក១»។ សមាសភាពសំខាន់ៗទាំងនោះរួមមាន ទី១ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័កសិទ្ធភាព។ ទី២ ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ។ ទី៣ការកំណត់បែងជែកមុខងារច្បាស់លាស់​ការធ្វើប្រតិភូកម្ម​អំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងទី៤ ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួង ស្ថាប័ន បន្តខិតខំអនុវត្តឱ្យបានរីកចម្រើនបន្ថែមទៀត​នូវវិស័យ​ឌីជីថលស្របតាមគ្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយធ្វើឱ្យប្រទាក់ក្រឡាគ្នាជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏ដូចជាកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM