សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ានី មានក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប

2023/03/13 04:24:34 pm        460
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានសរសេរលើបណ្តាញសង្គមFacebook ដោយសម្តែងក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប។សារឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ»។ឯកឧត្តមបញ្ជាក់ថា «ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ»។ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានីក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍៕

សម្ដេចតេជោ៖ ជំនួបសីហនុ-ហ៊ុន សែន និងសេចក្ដីថ្លែងការណ៍រួមបង្កើតបាននូវមូលដ្ឋាន ឈានដល់កិច្ចព្រមព្រៀងប៉ារីស

2023/03/13 05:39:46 am        593
ភ្នំពេញ៖ តាមរយៈTelegram នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណបងប្អូនដែលបានបង្ហោះវីដេអូមួយដោយបង្ហាញពីជំនួបដំបូងរវាងសម្ដេច និងសម្ដេចព្រះបីតាជាតិដែលគេនិយមហៅថា ជំនួបសីហនុ ហ៊ុន សែន ហ្វែ អង់តាដឺណ័រប្រទេសបារាំងថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៨៧។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ”ជំនួបដំបូងនេះភាគីម្ខាងៗមាន៣រូបដែលភាគី ព្រះករុណា មានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានសម្ដេចតេជោ អមដោយឯកឧត្តម ឌិច មន្ទី និង ឯកឧត្ដម ចម ប្រសិទ្ធ។” ការចរចាធ្វើពេញមួយថ្ងៃ (ថ្ងៃទី២ធ្នូ) បន្តមកថ្ងៃទី៣ធ្នូ សម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។” សម្ដេចតេជោបានសង្គត់ធ្ងន់ថា ជំនួប និងសេចក្តីថ្លែងការណ៍នេះហើយដែលបង្កើតបាននូវមូលដ្ឋាន សម្រាប់ការចរចា នៃភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។សម្ដេចតេជោបន្តថា មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចា គង់ និងអង្គុយទល់មុខគ្នា។ សម្ដេចតេជោ ជឿជាក់ថា តាមរយៈការពន្យល់ និងវីដេអូដែលបានផ្សព្វផ្សាយនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ៕

គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ជិត​ ៣​ពាន់​នាក់

2023/03/12 08:02:55 pm        432
ភ្នំពេញ៖ សមាជិក​ថ្មី​ជិត ៣០០០​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ត្រូវ​បាន​ប្រកាស​បញ្ចូល​នា​ថ្ងៃនេះ​។​ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ដើរ​ជួរ​មុខ​ក្នុង​កិច្ចការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​ជំងឺ​ covid -19 សម្តេច​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ រហូត​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​ដ៏​សាហាវ​នេះ​បាន​ជោគជ័យ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ាន និង​លេខ​២ ក្នុង​ពិភពលោក។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ​ក៏បាន​សាងសង់​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព ដ៏​ធំ​មួយ ស្ថិតនៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ដែល​មាន​សមត្ថភាព​ទ​ទួល​អ្នកជំងឺ​បាន​ជាង ​១​ម៉ឺន​គ្រែ​ថែមទៀត​។ ​នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ចំនួន ២៧៦៩​រូប​នៅ​វិមាន​ ៧​មករា​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៣។​ ឯកឧត្តម ឃួ​ង ស្រេង មានប្រសាសន៍ថា ពី​វីរៈភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង ទាំង​យុវភាព និង​អាយុជីវិត ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប ប៉ុល ពត និង​បាន​ស្តារ​ប្រទេសជាតិ​ចេញពី​ចំណុចសូន្យ ហើយ​បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មានការ​រីកចំរើន​រហូត​មកដល់​បច្ចុប្បន្ននេះ​។ ​ឯកឧត្តម ឃួ​ង ស្រេង បាន អរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់​សមាជិក​ថ្មី ដែល​ការសម្រេចចិត្ត​នេះ ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដោយសារតែ​សមាជិក​ថ្មី​បាន​មើល​ឃើញ​ពី​ការ​យក​ចិត្តទុកដាក់ និង​ការ​លះ​បង់​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ស្វែង​រក​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ។ ដូច្នេះ​សមាជិក​ថ្មី​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់​វង់។ មាន​សន្តិភាព​ទើប​មានឱកាស​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចំរើន​ជឿនលឿន​បាន ហើយ​ដើម្បី​ការពារ​សន្តិភាព​បាន​មានតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សូម​ឲ្យ​សមាជិក​ម្នាក់​ក្លាយ​ជា​សន្លឹកឆ្នោត ​១​សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះឆ្នោត​២០២៣​នេះ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​មានឱកាស​កសាង អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​រុងរឿង​បន្ថែម​ទៀត​។​ ​ឯកឧត្តម ឃួ​ង ស្រេង បាន​ឲ្យ​សមាជិក​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​ពី​អំពើ​ល្អ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ជូន​ទៅ​បងប្អូន​សាច់ញាតិ និង​ណែនាំ​ពលរដ្ឋ​ដែល​ដើរ​លើ​ផ្លូវ​ខុស ​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​ លោក ជា ខេ​មា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា សមាជិក សមាជិកា គណបក្ស​ដែល​ចូល​មក​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដូនពេញ​ថ្មី​នេះ​មាន​ចំនួន ២៧៦៩​រូប​មកពី ​១១​សង្កាត់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ទូត​វៀតណាម​ប្រចាំ​កម្ពុជា​៖ ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​កម្ពុជា និង​វៀតណាម​ស្រស់បំព្រង​ជា​និរន្តរ៍​

2023/03/12 05:12:53 pm        732
ភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ងៀ​ន ហ៊ូ​យ​តាំង បាន​ថ្លែង​ថា ទំនាក់ទំនង​សាមគ្គីភាព និង​មិត្តភាព​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម​ស្ថិតនៅ​ភាព​ស្រស់​បំព្រង​ជា​និរន្តរ៍ ហើយ​ជោគវាសនា​របស់​ប្រជាជន​ទាំង២ ​គឺ​មិន​អាច​បំបែក​បានគឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ ដូច​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​បាន​ប៉ងប្រាថ្នា​នា​ពេល​កន្លង​មក​។​ ​ថ្លែង​ក្នុង​ពិធី​ជួបជុំ​អាហារ​សាមគ្គី​ជាមួយ​អតីត​និស្សិត​កម្ពុជា​សិក្សា​នៅ​ប្រទេស​វៀតណាម​ កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែមីនា នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ងៀ​ន ហ៊ូ​យ​តាំង បាន​លើក​ឡើង​ថា វៀតណាម និង​កម្ពុជា​គឺជា​ប្រទេសជិតខាង​មាន​ភ្នំ និង​ទន្លេ​ជាប់​គ្នា ប្រជាជន​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនង​មិត្តភាព និង​សាមគ្គីភាពជា​ប្រពៃណី​យូរអង្វែង ហើយ​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយគ្នា​ចាប់​តាំងពី​ឆ្នាំ​១៩៦៧ ពោល​គឺ​រហូតមកដល់​ពេលនេះ​គឺ​មាន​រយៈពេល​ជាង ៥៥​ឆ្នាំ​មកហើយ​។​ ​លោក​ទូត​បាន​បន្ត​ទៀត​ថា​ «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ស្ថិតស្ថេរ​យូរអង្វែង​។ ភាគី​ទាំងពីរ​តែងតែ​សង្កត់ធ្ងន់​លើ​សារៈសំខាន់ និង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​បក្ស​ទាំងពីរ រដ្ឋ​ទាំងពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ (​វៀតណាម​-​កម្ពុជា​) ​ដែល​ក្នុង​នោះ​ទំនាក់ទំនង​នយោបាយ និង​ការទូត​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ​»​។ ​ដោយឡែក​ទាក់ទង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ សន្តិសុខ​វិញ លោក​ឯក​អគ្គរដ្ឋ​ទូត​បាន​អះអាង​ផង​ដែរ​ថា ភាគី​ទាំងពីរ​រួមសហការ​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ ការពារជាតិ និង​ការអភិវឌ្ឍ​ក្នុងប្រទេស​នីមួយៗ ហើយ​បន្ត​រួមសហការអនុវត្ត​ឲ្យ​បានល្អ ពិធីសារ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រយៈ​ពេល​ ៥​ឆ្នាំ ក៏ដូចជា​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំឆ្នាំ​រវាង​ក្រសួងការពារជាតិ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម ជាមួយ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​។​ ​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​កម្ពុជា​-​វៀតណាម វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ២០១​គម្រោង​ដែល​មាន​សុពលភាព​នៅ​កម្ពុជា ដោយមាន​ទុន​ចុះបញ្ជី​សរុប​ចំនួន​ ២,៩៤​ពាន់​លាន​ដុល្លារ​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​អាស៊ាន និង​ទី​៥ ​ក្នុងចំណោម​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។ លោក​បន្ត​ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២០ ​សម្រេច​បាន​ ៥,៣២​ពាន់​លាន​ដុល្លារ​អាមេរិក, ​ឆ្នាំ​២០២១​ សម្រេច​បាន ៩,៥៤​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០២២ ​សម្រេច​បាន​ ១០,៥៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​សូមបញ្ជាក់ថា ក្នុង​ពិធី​អាហារ​សាមគ្គី​ជូន​ដល់​អតីត​និស្សិត​សិក្សា​នៅ​ប្រទេស​វៀតណាម ក៏មាន​ការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម បណ្ឌិត វ៉ាន់ ផល ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ផងដែរ​៕ អត្ថបទ​៖ បាន ចក់

លោក ស៊ីម សំណាង ជាអតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀតចូលរួមគាំទ្ររាជរដ្ឋាភិបាល

2023/03/12 06:58:28 am        253
កោះកុង៖អតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀត លោក ស៊ីម សំណាង នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្ម័គ្រចិត្តចូលរួមគាំទ្រធ្វើសកម្មការពារ​ធនធានធម្មជាតិជាមួយ​រាជរដ្ឋាភិបាល​ឡើងវិញ​ក្រោយពីលោកធ្លាប់បានធ្វើសកម្មភាព​ខុសច្បាប់ជា​មួយ​ក្រុមអង្គការមាតាធម្មជាតិរបស់លោក អាឡេច រហូតឈានដល់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១០ ខែ បណ្ដាលឱ្យគ្រួសារ​មាន​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ប៉ុន្ដែ​គ្មាន​បរទេស​ណា​ម្នាក់​បាន​ជួយ​ដល់គ្រួសារពួកគាត់នោះទេ ។

BREAKING NEWS! សម្ដេចតេជោ ហ៊ុន សែន វីដេអូខលមកក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ

2023/03/12 06:43:23 am        749
កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ បានវីដេអូខល តាមរយៈប្រព័ន្ធតេឡេក្រាមជួបមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ៣៤ នាក់។ក្នុងជំនួបប្រមាណជាង ៣០នាទី សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុងដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា៕

សម្ដេចតេជោ ផ្ញើសារសាទរជូនឯកឧត្តម លី ឈាង ដែលត្រូវតែងតាំងជានាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន

2023/03/11 09:21:49 pm        505
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ញើសារចូលរួមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅបំផុតជូនឯកឧត្តម លី ឈាង ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ 

សម្ដេចតេជោ ផ្ញើសារអបអរចំពោះឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្ដិទី៣

2023/03/11 09:07:30 pm        450
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ញើសារចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្ដិទី៣។ 

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបំភ្លឺទៅក្រុមអ្នករាយការណ៍ពិសេសដែលមានបំណងបំភ័ន្តសាធារណជន

2023/03/10 05:22:13 pm        454
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវថ្លែងថា «ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំង ឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាព​ដោយនិទណ្ឌភាពឡើយ»។ ការថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសចុះដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ដន្ទាទោស លោក កឹម សុខា។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា យោងតាមការចេញផ្សាយព័ត៌មានរបស់​ក្រុមអ្នករាយ​ការណ៍​ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវមានការចាំបាច់ ផ្តល់ការបំភ្លឺ អង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីនេះ គឺទី១ ការលើកកម្ពស់ និងការធ្វីឱ្យប្រសើរទ្បើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តីសិទ្ធិ និងសេរីភាពទាំងទ្បាយណាដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលបានប្រព្រឹត្តមិនអាចត្រូវបានប្រើជា​ទឡ្ហីករណ៍​សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើស​សន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦ លើក។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយដែលអាចត្រូវបានគេចាត់ទុកថាជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

2023/03/10 04:19:49 pm        368
ភ្នំពេញ៖ ទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។វេទិកាបាគូសកលលើកទី ១០ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center -NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពាន​រង្វាន់​សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីជាង ៦០ប្រទេស។ក្រោយពិធីបើកផ្លូវការនៃវេទិកាបាគូសកលលើកទី១០ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗរួមមាន ១) ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ ២)យុគសម័យនៃការគំរាមកំហែងដ៏មហិមា ៣)ការបង្កើតឡើងវិញនូវពហុភាពនិយម ៤)ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា នឹងពិនិត្យមើលកត្តាដែលគំរាមកំហែង​ដល់​សណ្តាប់ធ្នាប់​ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។ប្រធានបទដែលលើកយកមកជជែកពិភាក្សាពាក់ព័ន្ធទៅនឹង ការកសាងភាពធន់នៅក្នុងពិភពលោក​ដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាព​នុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយម​ក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិន​សម្រាប់ការអភិវឌ្ឍនិងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើ​ចំណាកស្រុក​ដែលជាសញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារ​ឡើងវិញ​ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល ១០ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៤៩៤នាក់ (២៨សញ្ជាតិ) ចេញពីកម្ពុជា
10/05/2026 10:10 AM
ក្រសួងអប់រំ រៀបចំពិព័រណ៍បើកចំហរ នៃគំនូរកុមារ អបអរសាទរទិវាគ្រូបង្រៀន៥តុលា២០២៦
10/05/2026 10:10 AM
រដ្ឋមន្ត្រីការបរទេសដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/05/2026 09:10 AM
តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM