សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោផ្ញើសារជាថ្មី ទៅប្រទេសមួយចំនួនសូមកុំសាងកំហុសទី៣ ចំពោះកម្ពុជា

2023/03/01 04:44:18 pm        594
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជាថ្មី ទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ចំពោះយើងខ្ញុំអី។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារសិក្សាថ្មី២ខ្នងនិងប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនាព្រឹក ថ្ងៃទី១ ខែ មីនា ឆ្នាំ២០២៣ ជាមួយនឹងការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនៅដល់តែ៦៥ថ្ងៃទៀត​ព្រមជាមួយនឹងការរំលឹកពីអតីតកាល នៃការលំបាករបស់កម្ពុជាដែលបន្សល់ទុក ដោយរបួសស្នាម​នៃសង្គ្រាមពីអតីតកាល សម្តេចក៏បានរំលឹកជាថ្មីទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ ចំពោះយើងខ្ញុំអី!។ វាលំបាកណាស់សម្រាប់យើងដែល​ការចាប់ផ្តើមចេញពីបាតដៃទទេ…..រហូតដល់៥:០៩ត្រង់ពាក្យសុំកុំសាងកំហុសទី៣នៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នេះគឺជាពាក្យដែលហ៊ុនសែននិយាយ ជាមួយ ប្រទេសមួយចំនួនដែលបានមកជួបជាមួយសម្ដេច ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែអ្នកខ្លះបានទទួលស្គាល់ថា នេះជាកំហុសដ៏ធំដែលប្រទេសខ្លួនឲ្យធ្វើមក​លើកម្ពុជាក៏ប៉ុន្តែមិនបាន​និយាយជាចំហរក្នុងអង្គប្រជុំនោះទេគ្រាន់តែជាការខ្សឹបប្រាប់សម្ដេច ក្នុងពេលជូនដំណើរចេញតែប៉ុណ្ណោះ។ សម្ដេចថារឿងនេះគឺជាកំហុសដ៏ធំរបស់ពួកគេដែលបានធ្វើមកលើយើងប៉ុន្តែពួកគេមិនដែលបានសុំទោស ឬក៏សម្ដែងការសោកស្ដាយនោះទេ។ សូមបញ្ជាក់ថា ក្នុងបញ្ហានេះហើយ ទើបរាល់វេទិកានានាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​តែងតែរំលឹកឲ្យជនរួមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវ រួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក មកដល់ពេលនេះឲ្យខាងតែបាន៕ មុត សុត

សម្តេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយគោរពសិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យ

2023/03/01 04:38:26 pm        752
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់បណ្ដាបក្សនយោបាយឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ ខណៈពួកគេបានបន្តរិះគន់ និងប្រមាថទៅលើក្រុមយុវជនសង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំងរិះគន់រដ្ឋាភិបាល ប៉ុន្ដែពេលនេះបែរមកគាំទ្រគណបក្សប្រជាជន បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់ និងប្រមាថទៅវិញដែលសកម្មភាពនេះបានបង្ហាញពីការមិនគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅនេះ ក្រុមយុវជនសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់គាំទ្របក្សប្រឆាំង និងធ្វើសម្មភាពរិះគន់រាជរដ្ឋាភិបាលលើបញ្ហាផ្សេងៗ បាននាំគ្នាមកគាំទ្រសម្មភាព និងការងារជាមួយរាជរដ្ឋាភិបាល ប៉ុន្ដែក្រុមយុវជនសង្គមស៊ីវិលទាំងនេះត្រូវបានទទួលការប្រមាថ ពីគណបក្ស និងបុគ្គលមួយចំនួនទៅវិញ។សម្ដេចតេជោ បានអំពាវនាវដល់បណ្ដាបក្សប្រឆាំង និងបុគ្គលដែលរិះគន់ទាំងនោះ សូមគោរព​សិទ្ធប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គោរពនូវការសម្រេចចិត្តរបស់​ប្រជាពលរដ្ឋ ទើបមិនមានបញ្ហា។ សម្ដេចតេជោ ស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជន ដែលក្រុមយុវជនទាំងនេះ ធ្លាប់ធ្វើសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដូច្នេះប្រយ័ត្នក្រុមយុវជនសង្គមស៊ីវិលទាំងនេះធ្វើបាតុកម្មប្រឆាំងត្រលប់ទៅវិញខណៈបច្ចុប្បន្ននេះក្រុមយុវជនគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបប៉ុណ្ណោះ។សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រុមយុវជន សង្គមស៊ីវិលដែលបានចេញពីបក្សប្រឆាំង ហើយមកគាំទ្ររាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មណាមួយបែបហិង្សា ប៉ុន្ដែអាចចេញសេចក្ដីថ្លែងការណ៍ពន្យល់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2023/03/01 02:24:07 pm        697
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕

ម្ចាស់សត្វក្ងោក ថ្លែងអំណរគុណដល់សម្តេចតេជោ បន្ទាប់ពីមន្រ្តីកសិកម្ម នាំយកសត្វក្ងោកជូនគាត់វិញ

2023/02/28 09:56:45 pm        830
ភ្នំពេញ៖ ម្ចាស់សត្វក្ងោកដែលត្រូវបានមន្រ្តីក្រសួងកសិកម្ម ធ្វើការរឹបអូសយក កាលពីកន្លងទៅ បានថ្លែង​អំណរអគុណចំពោះ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពី​សម្តេច បាន​អន្តរាគមន៍ បញ្ជាឱ្យមន្រ្តីកសិកម្មទាំងនោះ យកសត្វក្ងោកជូនទៅដល់ផ្ទះគាត់វិញ។លោកយាយ និងកូនស្រី ម្ចាស់ក្ងោក រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា​ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង​បន្ទាប់សត្វជាទីស្រលាញ់​របស់ពួកគាត់ ដែលបាន​ចិញ្ចឹម​ជាច្រើនឆ្នាំមកហើយ ត្រូវបានគេយកមកឱ្យពួកគាត់វិញ បន្ទាប់ពីមន្រ្តី​កសិកម្ម​រឹបអូស​ដោយចោទ ប្រកាន់ថា ការចិញ្ចឹមរបស់ពួកគាត់ខុសច្បាប់។តាមរយៈសារតេលេក្រាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាផ្ទាល់មាត់ឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់​សត្វក្ងោកដែលប្រជាជនចិញ្ចឹមទៅអោយម្ចាស់ដើមវិញ និងត្រូវដោះស្រាយនៅថ្ងៃនេះតែម្តង។សម្តេចតេជោ បានបញ្ជាក់ថា «សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារចិញ្ចឹញក្ងោក យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះឡើយ»។សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងយកចិត្តទុកដាក់៕

ក្រសួងការបរទេស ជំរុញឲ្យមន្រ្តីពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទាក់ទាញវិនិយោគិនមកកាន់កម្ពុជា

2023/02/28 08:00:36 pm        500
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់មន្រ្តីការទូតនៅបរទេសត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទាក់ទាញ​វិនិយោគិនមកកាន់កម្ពុជា។នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសិក្ខាសិលាស្ដីពីការពង្រឹង​សមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា ដោយសិក្ខាសាលនេះមាន​ការអញ្ជើញ​ចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា និងអគ្គកុងស៊ុលចំនួនជាង៤០០នាក់។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាត្រូវ​បាន​ប្រទេសជាច្រើនប្រើប្រាស់ទាញយកផលប្រយោជន៍រៀងៗខ្លួន មិនថាទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកត្តានេះទាមទារឲ្យមន្រ្តីការទូតទាំងអស់មានបទពិសោធន៍​និងសមត្ថភាពពង្រឹងឲ្យបាននូវការការពារកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា បច្ចេកវិទ្យាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដែលមន្រ្តីការទូត​ទាំងក្នុង និងក្រៅប្រទេសត្រូវពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាសំដៅ​ទាញយកផលប្រយោជន៍​តាមរយៈផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិកត្រូនិចទៅកាន់វិនិយោគិនបរទេស។ ជាមួយគ្នា ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា បច្ចេកវិទ្យាគឺជាឧបករណ៍ដើម្បីផ្សព្វផ្សាយ​អំពីការខិតខំ​របស់រាជរដ្ឋាភិបាល និងប្រឆាំងព័ត៌មានក្លែងក្លាយ ដូចនេះមន្ត្រីការទូតទាំងអស់ត្រូវចែករំលែក​រាល់ព័ត៌មាននៅសកម្មភាពដល់សាធារណជន​ និងពង្រឹងវិសាលភាពកម្ពុជា ក្នុងគោលបំណង​ផ្តល់ប្រយោជន៍ជូនជាតិ និងមាតុភូមិ។ បន្ថែមលើសពីនេះ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឲ្យមន្ត្រីការទូតទាំងអស់យក​គោល​នយោបាយយុទ្ធសាស្ត្រ​បដិវត្តន៍​ឧស្សាហកម្មបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ដល់​ធនធានមនុស្ស ក៏ដូចជាការជំរុញវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែមានភាពរីកចម្រើន៕ 

សម្តេចតេជោ លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា សិង្ហបុរីចែករំលែក ចំណេះដឹងគ្នាទៅវិញទៅមក

2023/02/28 06:13:24 pm        366
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអនុញ្ញាតអោយលោក (David Neo)មេបញ្ជាការកងទ័ព​ជើងគោកនៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យ​ដឹងថា ឯកឧត្តម នីអូ បានគោរពសម្ដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនង​និងកិច្ច​សហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព ហើយឯកឧត្តមបាន​សូមគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញហើយក៏បានកំណត់នូវគោលដៅនៃកិច្ចសហប្រតិបត្តិការ​នៅពេលខាងមុខ​ឱ្យកាន់​តែខ្លាំងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង​កង​ទ័ពទាំងពីរហើយសម្ដេចបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រួមទាំងការ​ចែករំលែកបទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្សដល់គ្នាទៅវិញទៅមក។សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់លោក ដេវីដ នីអូ មកកម្ពុជា​ដែល​ទស្សនកិច្ចនេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង ពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំថែមទៀត៕

សម្តេចតេជោ៖ ទេសចរណ៍ដែលមកដល់សិង្ហបុរី សូមឲ្យតភ្ជាប់បានមកដល់កម្ពុជាផង

2023/02/28 05:08:35 pm        326
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ឡោ ភីតម៉េង (LAU Peet Meng )ប្រធានស្ថាប័នចារកម្មស៊ីវិល នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ឡោ ភីតម៉េង បានគោរពជំរាបជូនសម្តេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយឥឡូវនេះ ឯកឧត្តមឃើញ​មានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាព ស្ថេរភាព នៅកម្ពុជា។ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសពេលដែលពិភពលោក​កំពុងជួបប្រឈមបញ្ហាជំងឺកូវីដ-១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហា​សមុទ្រចិនខាងត្បូងជាដើម។ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយរកសន្តិភាព​សម្រាប់តំបន់​និងពិភព​លោកផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមគោរព សុំអនុសាសន៍អំពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណា​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឡោ ភីតម៉េង ចំពោះការ​វាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្ដេចបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធបានមកពីការចូលរួមពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់។ក្នុងន័យនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើ​ឲ្យកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យ។សម្ដេចក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ឡោ ភីតម៉េង សូមឲ្យសិង្ហបុរីលើកទឹកចិត្តជំរុញ​ការតភ្ជាប់ ជាពិសេសការតភ្ជាប់​តាមផ្លូវអាកាសដែលទេសចរណ៍មកដល់សិង្ហបុរីហើយ ឲ្យបានមក​ដល់​កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​អប់រំនិងកិច្ច​សហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕

ព្រឹកនេះ រដ្ឋសភាប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីអនុម័តរបៀបវារៈចំនួន២

2023/02/28 03:28:24 pm        344
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើម​សម័យ​ប្រជុំចំនួន ៩៨រូប។របៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មានចំនួន២ ដែលមានលទ្ធផល​ដូចខាង​ក្រោម៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្ត​មណ្ឌល​ខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព២- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនទទួលយកការសុំទោសពីសុន ឆ័យ ឡើយ

2023/02/28 03:15:41 pm        300
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម ដោយភ្ជាប់រូបភាពជំនួបពិភាក្សារបស់លោក សយ សុភាព និងលិខិតសុំទោសរបស់លោក សុន ឆ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សារសម្តេចតេជោ ហ៊ុន សែន ឆ្លងឆ្លើយជាមួយលោក សយ សុភាព ក្នុងពេលសម្តេចទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្តេចមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៍-និងការប្រមាថ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងទទួលយកមិនបាន នូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត”។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសុំទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើសម រង្ស៊ី ធ្លាប់បានសុំទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”៕

បក្សនយោបាយបី ចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនា នឹងចាប់ផ្តើមចុងខែមីនា

2023/02/27 08:59:20 pm        268
ភ្នំពេញ៖ គណបក្សនយោបាយបី នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនានឹងចាប់ផ្តើមចុងខែមីនាខាងមុខ។ បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥ ដែលស្ថិតក្នុងខេត្តចំនួនបី រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គ.ជ.ប បានបន្តអនុវត្តលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតដែល​ជាសមាជិក​ក្រុមប្រឹក្សា-ឃុំ-សង្កាត់ សរុបចំនួន២៤៦រូប មកពី៣៦ឃុំ-សង្កាត់ ដោយការ​ចុះឈ្មោះបោះឆ្នោត​នឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ គ.ជ.ប នឹងឈានទៅរកការ​រៀបចំ​ការ​យុទ្ធនាឃោសនាបោះឆ្នោតដល់គណបក្សនយោបាយដែល​បាន​ចូលរួម​ប្រកួតប្រជែង​ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ខណៈយុទ្ធនាការឃោសនានឹងចាប់ផ្តើម​នាចុងខែមីនា​ខាងមុខ ដែលមានរយៈពេល៨ថ្ងៃ។ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា ​អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បណ្តា​គណបក្ស​នយោបាយទាំងអស់ត្រូវប្រកាន់ខ្ជាប់​អនុវត្តតាមបទបញ្ជា ​នីតតិវិធីរបស់ គ.ជ.ប ក៏ដូចជា​អត់ធ្មត់ និង​បញ្ជៀស​ការប្រើប្រាស់វោហាស័ព្ទផ្ទុយពីច្បាប់ដាក់គ្នាទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥នោះ ដូចជា​ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន​ នៃខេត្តកណ្តាល, ក្រុងឧដ្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ​នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ​នៃខេត្តក្រចេះ។ ក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនីមួយៗ ​បានដំណើរចាប់ឆ្នោតលេខរៀង និង​ទទួល​បានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗ​កន្លងទៅ។ គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច​ និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោម​គណបក្សនយោបាយនីមួយៗ មានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្តបទ៖ ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់អន្តរជាតិ
10/05/2026 12:10 PM
«ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព ដើម្បីលើកកេរ្តិ៍ឈ្មោះ
10/05/2026 12:10 PM
អត្តពលិកជាតិ-អន្ដរជាតិ រីករាយនឹងបទពិសោធន៍ថ្មីលើភ្នំបូកគោ និងគាំទ្រឲ្យមានព្រឹត្តិការណ៍កីឡាទេសចរណ៍ជាបន្ដបន្ទាប់ទៀត
10/05/2026 12:10 PM
សម្ដេចធិបតី៖ ពាក្យ «អរគុណសន្តិភាព» បង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ
10/05/2026 12:10 PM
រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ក្លាយជាព្រឹត្តិការណ៍អស្ចារ្យ ជំរុញការផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងប្រវត្តិសាស្ត្រក្នុងរដូវកាលបៃតង
10/05/2026 11:10 AM
សម្ដេចធិបតី៖ អតីតយុទ្ធជន និងនិវត្តជនជាប្រតិបត្តិករផ្ទាល់ និងដើរតួនាទីសំខាន់អនុវត្តនយោបាយឈ្នះ-ឈ្នះ
10/05/2026 11:10 AM
សម្ដេចធិបតី៖ VECONAC ជាយន្តការតំបន់ដ៏មានឥទ្ធិពលរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ
10/05/2026 11:10 AM
លោក Zelenskyy ថា អាមេរិកស្នើឱ្យមានកិច្ចចរចាត្រីភាគីជាមួយរុស្ស៊ី និងអ៊ុយក្រែន នៅមុនដំណាច់ខែតុលា
10/05/2026 10:10 AM
GGear Group និង LG ប្រកាសបើកទំព័រ បង្កើតរបត់ថ្មីនៃការចែកចាយគ្រឿងអេឡិចត្រូនិច “The New Era of LG Cambodia”
10/05/2026 10:10 AM
រយៈពេល ១០ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៤៩៤នាក់ (២៨សញ្ជាតិ) ចេញពីកម្ពុជា
10/05/2026 10:10 AM