សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/13 02:42:12 pm        496
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយ ចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប សម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

BREAKING NEWS ! សម្តេចតេជោ ហ៊ុន សែន មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ បើទោះបីបានសូមទោសទាំងកណ្តាលយប់រំលងអាធាត្រក៏ដោយ

2023/02/13 09:26:04 am        670
សម្តេចតេជោ ហ៊ុន សែនមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ បើទោះបីបានសូមទោសទាំងកណ្តាលយប់រំលងអាធាត្រក៏ដោយការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសំណេរក្នុងហ្វេសប៊ុកផេកផ្លូវការនៅម៉ោងជិត២រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីVOD បានបង្ហោះលិខិតមួយសន្លឹកក្នុងផេកហ្វេសប៊ុករបស់ខ្លួនបញ្ជាក់ពីកំហុសក្នុងការផ្សាយព័ត៌មានរបស់ខ្លួន ហើយសុំទោសឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ។ សម្តេចតេជោបានបញ្ជាក់ក្នុងសំណេរថា «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាច និងមក​សូមទោស​ពេល​យប់ជ្រៅ​ក្រោយម៉ោង​១២​យប់​ទៅវិញ​។​ តើឈឺណាស់​ទៅ​ឬ​ក្រោយ​ត្រូវ​មួយ​កំភ្លៀង​? ​មុនត្រូវមួយកំភ្លៀងគិតណាស់រឿង​កិត្តិយស​សូម្បីពាក្យសូមទោសមួយម៉ាត់​មិនហ៊ាន​និយាយ​ផង​តែ​ក្រោយត្រូវមួយ​កំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម​ទោសជាងពាក់​កណ្តាល​អាធ្រាត​ទៅវិញ។» សម្តេចតេជោបានបន្ថែមទៀតថា «ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន ផ្លាស់ប្តូរ​ការ​សម្រេច​ចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ ។ ស្ថាប័នមាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ភារកិច្ច​ដូច​ដែល​បានប្រគល់កាលពីល្ងាចថ្ងៃ១២ កុម្ភៈ ២០២៣​ដោយគ្មានការកែប្រែ។​ សម្រាប់​បងប្អូន​ដែល​បាត់បង់ការងារត្រូវ​បន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់​លុយដែល​កសាង​កំហុស​តាំង​ពីការផ្សាយ​ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះ​ទទួលខុសត្រូវលើការសូមទោសធ្វើឲ្យ​បងប្អូន​បាត់​បង់ការងារធ្វើ»។ សូមបញ្ជាក់ VOD បានសរសេរលិខិតមួយរួចហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្រាន់តែសរសេរថា សំដែងការសោកស្តាយ និង​សូម​អធ្យាស្រ័យ​ពីការ​យល់​ច្រឡំនានា ប៉ុន្តែស្រាប់តែម៉ោងជិត១រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញលិខិតសូមទោសមួយទៀត ទទួលស្គាល់​កំហុស​របស់​ខ្លួន​ជូន​សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោ​បានបញ្ជាក់ពីការទទួលយកមិនបាន​ចំពោះការសរសេរ​ក្នុង​លិខិតនោះ ហើយស្នើរអោយក្រសួងព័ត៌មានបិទអាជ្ញាបណ្ណវិទ្យុVODនោះ៕ 

BREAKING News!! សម្ដេចតេជោ បញ្ជាឲ្យក្រសួងព័ត៌មានលុបចោល​អាជ្ញាប័ណ្ណ​វិទ្យុវីអូឌី (VOD) ចាប់ពី​ពេលនេះ​តទៅ

2023/02/13 02:24:37 am        734
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​សម្រេច​បញ្ជា​ឱ្យ​ក្រសួងព័ត៌មាន​លុបចោល​អាជ្ញាបណ្ណ​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចាប់ពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹមម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត បន្ទាប់វិទ្យុនេះ​មិន​ព្រម​សូមទោសសម្តេច និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ? សម្ដេចបញ្ជាក់ថាសម្រាប់សម្ដេច មិនអាច​ទទួល​​យក​បានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនា​ទម្លាក់​កំហុស​ឱ្យ​មន្ត្រី​រាជ​រដ្ឋាភិបាល​មែន​ទេ? សម្ដេចបន្ថែមថា សម្ដេចទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព​ប្តឹង​ទៅ​តុលាការ​លើក​រណីនេះ។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ ឆ្នាំ ហើយក្នុង​នោះ​តំណែង​នាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ ឆ្នាំ។ សម្ដេចពិតជាយល់​ដឹង​ល្មម​គ្រប់គ្រាន់​នូវ​ពាក្យ​ពេច​ន៍ដែល​ត្រូវ​បាន​ប្រើ​រាប់​ទាំង​ពាក្យ​សំដី​វាគ្មិន​មួយ​ចំនួន​ដែល​ចូល​មក​សម្ភាស​ក្នុង​រឿង​ផ្លូវ​ច្បាប់​ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូ ន​ដែលកូននោះគឺ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។សម្ដេចតេជោបានចោទសួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?សម្ដេច​តេជោបានបញ្ជាក់ថា «ដើម្បីកុំឲ្យវែង​ឆ្ងាយ​សម្ដេច​សម្រេច​មិន​ទទួល​យក​ការ​សំដែង​ការ​សោក​ស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសុំទោសរបស់អស់លោក (វិទ្យុ វីអូឌី) ដែល​ជា​សេចក្តី​ថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ»។សម្ដេចបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្ដេច​សម្រេច​បញ្ចប់​រឿង នេះដោយឱ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុ វីអូឌី ចាប់ពីពេលនេះតទៅ និងត្រូវ​បញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០នាទី ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាកំហិត។សម្ដេចបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះឱ្យបានគង់វង្ស។សម្ដេចបាន​បញ្ជាក់ថា ការបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែសម្ដេចមិនប៉ះពាល់ ទ្រព្យសម្បត្តិរបស់វិទ្យុនេះទេ។សម្ដេចតេជោ បានប្រាប់ទៅមិត្តភក្តិបរទេសដែលផ្តល់ថវិកាឱ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង និងណែនាំដល់​បុគ្គលិក​ដែល​ធ្វើកា​រ​នៅ​វិទ្យុ​នេះស្វែ​ងរ​ក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​៕ អត្ថបទ៖ វ៉ន ដារ៉ា 

ទស្សនកិច្ចសម្ដេចតេជោ ទៅឡាវថ្ងៃស្អែកនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង

2023/02/13 12:32:55 am        564
តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​សម្ដែង​ការ​គួរសម​ដោយ​ឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួប​សម្តែង​ការ​គួរ​សម​ពី​សំណាក់​ប្រធាន​សមាគម​មិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជា​ក្តី​បារម្ភ​រួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែន​ការ​សកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

សម្ដេចតេជោ បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង​១០​ព្រឹកថ្ងៃស្អែក ក្នុង​ករណីមិន​បានធ្វើការសូមទោស

2023/02/12 06:06:08 pm        503
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សម្ដេច បាន​បញ្ជា​ឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង១០ ព្រឹកថ្ងៃ ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក​នេះ ក្នុងករណីមិនបានធ្វើការសូមទោស។យោងតាមសេចក្ដីទាំងស្រុងនៅលើហ្វេសប៊ុកសម្ដេចតេជោបានបញ្ជាក់ថា “មុននេះ​បន្តិច​ខ្ញុំ​បាន​ឆ្លើយ​តប ជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម ២៤ម៉ោង​គឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។”សម្ដេចតេជោបញ្ជាក់ថា “ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០និង០០នាទីថ្ងៃទី១៣ កុម្ភៈ ២០២៣ ស្អែកនេះ ក្នុង​ករណីដែលពួកគេមិនបានធ្វើការសូមទោស។”សម្ដេចបានបន្តថា “ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា ​ខ្ញុំប្រើអំណាច​ខ្ញុំ​ត្រូវ​តែ​ប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទី​ត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹង​ទស្សនកិច្ចនៅឡាវជាមួយគ្នា"៕

ឯកឧត្ដម វេង សាខុន៖ សម្តេចតេជោដឹកនាំប្រជាពលរដ្ឋឆ្លងកាត់ព្រឹត្តិ​ការណ៍សំខាន់ៗជាច្រើន ទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនៈបំផុត

2023/02/12 05:52:50 pm        126
កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រជាពលរដ្ឋយើងឆ្លងកាត់ព្រឹត្តិ​ការណ៍សំខាន់ៗ ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនបំផុត ដោយភាពជោគជ័យទាំងនោះរួមមាន៖ ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ការបញ្ជាទិញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់ជាតិ សាសន៍ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជម្ងឺឆ្លងកូវីដ-១៩ រក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿន ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ក្នុងពិធីបុណ្យផ្កាសាមគ្គីដង្ហែរចូលវត្តសុវណ្ណគិរី ភ្នំក្រហម នៅវត្តសុវណ្ណគិរី ភ្នំក្រហម ស្ថិតនៅក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីបុណ្យផ្កានេះឡើង ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ផ្នែកពុទ្ធចក្ររបស់យើង។ ចំពោះផ្នែកអាណាចក្រវិញ ឯកឧត្តមបន្ថែមថា រាជ​រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានប្រែក្លាយប្រទេសយើងពីប្រទេសដែលកំសត់ និងក្រីក្រ ហើយនិងទទួលរងនូវវិនាសកម្មដោយភ្លើងសង្រ្គាមផ្ទៃក្នុង មកជាប្រទេសដែលទទួលបានការអភិវឌ្ឍ និងមានធនធានពេញក្នុងដៃ ស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងពេញលេញដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋយើងបានរស់នៅជុំគ្រួសារ បងប្អូន កូនចៅយ៉ាងកក់ក្តៅ និងសុខសាន្តក្រោមម្លប់សន្តិភាព។ ដើម្បីបន្តរក្សាការពារនូវការអភិវឌ្ឍ ការរីកចម្រើនថ្មីៗបន្ថែមទៀត ជាពិសេសបន្តទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គម ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និង​ជាពិសេសនៅទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តការគាំទ្រ និង​ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលថ្មីៗក្នុងវត្តសុវណ្ណគិរី ភ្នំក្រហមបន្ថែមទៀត ឯកឧត្តម និងក្រុមការងារបានមូលមតិគ្នាជាឯកច្ឆន្ទប្រមូល និងប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៣០លានរៀល ដែលក្នុងនោះបច្ច័យរបស់ឯកឧត្តមផ្ទាល់ចំនួន ១៩,៨លានរៀល និងបច្ច័យរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ៤លានរៀល និងបច្ច័យរបស់សប្បុរសជនចំនួន ៦,២លានរៀលផងដែរ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀល៕

ឯកឧត្ដមស៊ុយ ជីហ៊ាង ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដល់សមាជិកគណបក្សនៅមូលដ្ឋានសង្កាត់ច្រកម្ទេស

2023/02/12 05:32:15 pm        315
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នៅជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានចូលរួមពីឯកឧត្តម ម៉ែន អេង អនុប្រធានក្រុមការងារគណបក្សក្រុងបាវិត នៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិនទាំង១៥ ក្នុងសង្កាត់ច្រកម្ទេស និងសមាជិក សមាជិកាគណបក្សសង្កាត់ច្រកម្ទេសជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលVOD ៧២ម៉ោងសុំទោស លើសពីគ្រប់គ្រាន់ ឬមួយចង់ឲ្យបិទវិទ្យុនេះចោលតែម្តង?

2023/02/12 05:11:49 pm        349
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបលើComment ក្នុងFacebook ទៅ​លើ​Facebook ឈ្មោះ «Min Pov» នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការ​ទុក​ពេល​វេលា​ ៧២​ម៉ោង​ឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលា​លើស​ពី​គ្រប់​គ្រាន់ សម្តេចបានបន្ថែមថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង?សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “តើលោកចេះអាន និងយល់ខ្លឹមសារនេះទេ? ឬមួយ​​លោក​ចង់ឲ្យខ្ញុំចេញ​បញ្ជាទៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ដក​អាជ្ញា​បណ្ណ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​នូវ​វិទ្យុ​នេះ​ក្នុង​ប៉ុន្មានខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរខ្ញុំតើទុកពេលជូន ឬ​បិទ​វិទ្យុ​ចោល​តែ​ម្តង​”។

ឯកឧត្ដម វេង សាខុន ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដល់សមាជិកគណបក្សនៅមូលដ្ឋាន

2023/02/12 02:20:05 am        81
កំពង់ចាម៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក ឯកឧត្តមប្រធាន និងលោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង ១៥ឃុំ និងសមាជិក សមាជិកាគណបក្សក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមសរុប ៥៣២នាក់៕

សម្តេចតេជោ ហ៊ុន សែន ទុកពេលឲ្យVOD ៧២ម៉ោងសុំទោសជាសាធារណៈ រឿងបំភ្លៃព័ត៌មានចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធការផ្តល់ជំនួយមនុស្សធម៌ដល់តួកគី

2023/02/12 01:55:37 am        508
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសាធារណៈនៅមុននេះបន្តិចថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល លើការគ្រប់គ្រងថវិការជាតិ សម្តេចសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។សម្តេចតេជោបន្តថា ច្បាប់ និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំ អនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃទី ៨ កុម្ភៈ ម៉ោង6.56នាទី។ ខ្ញុំឲ្យប្រកាស ១០មុឺនដុល្លារម៉ោង 7.12នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7.18 នៅព្រឹកថ្ងៃទី ៨កុម្ភៈ ២០២៣ ដូចគ្នា។សម្តេចបានចោទជាសំនួរថា តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? សម្តេចទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោងដោ យសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុនម៉ាណែត ផង។សម្តេចបញ្ជាអោយក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។ មិត្តភក្តិបរទេស ឬសង្គមសុីវិល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់។ចុងក្រោយសម្តេចសូមរំលឹកនូវពាក្យដាស់តឿនរបស់សម្តេច សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣កន្លងទៅគឺ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត) ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM
លោកស្រី Von der Leyen ជំរុញឲ្យជំនួយថាមពលទៅដល់គ្រួសារខ្វះខាត់ខ្លាំងបំផុត
10/06/2026 06:10 PM
កេនយ៉ាបញ្ជាក់ករណីជំងឺអេបូឡាលើកដំបូងដែលបាននាំចូលពីប្រទេសកុងហ្គោ
10/06/2026 06:10 PM
សភាលីទុយអានីបោះឆ្នោតលុបចោលការហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
10/06/2026 05:10 PM
តៃវ៉ាន់៖ លទ្ធភាព​​​បែងចែកជាផ្នែកតូចៗនៃ​​ការលក់អាវុធថ្មីរបស់អាមេរិក មិន​ទាន់​ត្រូវបាន​ឮនៅឡើយទេ​
10/06/2026 05:10 PM
លោក Vance៖អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នៅមូលដ្ឋានទ័ពអាកាស Fairford នៅព្រីត ថេន
10/06/2026 05:10 PM
នគរបាលរាប់រយនាក់ ត្រូវបាន​ដាក់​ពង្រាយ​ការពាររដ្ឋធានីរបស់​ឥណ្ឌា មុនការតវ៉ារបស់គណបក្សប្រឆាំង
10/06/2026 05:10 PM