សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះមហាក្សត្រ ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា ឆ្ពោះទៅរកវិបុលភាពសហគមន៍អាស៊ាន

2022/11/21 02:38:57 pm        506
ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានជំរុញឱ្យមានការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីឆ្ពោះទៅរកវិបុលភាពសហគមន៍អាស៊ានយូរអង្វែង។ក្នុងឱកាសដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអន្តរសភា ​អាស៊ានលើកទី៤៣ នៅព្រឹកថ្ងៃ នេះ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី បាន​ប្រទាននូវព្រះរាជសារ​ពិធីបើកមហាសន្និបាតនេះ ដែលក្នុង​ព្រះរាជសារព្រះអង្គ ​បាន​បញ្ជាក់ថា ​សម្រាប់តំបន់​អាស៊ាន ស្មារតី​នៃ "ការរួបរួមគ្នា" តែងតែត្រូវបានកំណត់ជា​លក្ខខណ្ឌ ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ក្នុងការ​ថែរក្សាសន្តិភាពនៅក្នុងតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ​ក្រោមមូលដ្ឋាន ​នៃ​ក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ​និងអន្តរតំបន់ដ៏រឹងមាំ សន្តិភាព​ដ៏​មាន​តម្លៃរបស់អាស៊ាន ​បាន​បង្កើតឱកាសសេដ្ឋកិច្ច ​សង្គមយ៉ាងធំសម្បើមសម្រាប់ប្រជាជន។ ប្រជាជនរាប់លាននាក់ ​ត្រូវបាន​រំដោះឲ្យរួចផុតពីភាពក្រីក្រ។ ​ស្ត្រីមានឱកាសការងារ និងបន្តលើក​កម្ពស់​ការងាររបស់ពួកគេ​បន្ថែមទៀត​នាពេលអនាគត។ យើងបានវិនិយោគលើការអប់រំប្រកប​ដោយគុណភាព​សម្រាប់យុវជន។ព្រះអង្គ បាន​បន្ថែមថា ​អាស៊ាន ​បានធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំ​សុខភាព​សម្រាប់ មនុស្ស​ចាស់ជរា។ អាស៊ាន​មានភ័ព្វសំណាង ​ដែលស្ថិតនៅក្នុងតំបន់ប្រកបដោយការរីកចម្រើន ដែលជា កន្លែង​ទាក់ទាញ​ការវិនិយោគបរទេស ​ពាណិជ្ជកម្ម ​និងទេសចរណ៍ ក្នុងគោលបំណង​បង្កើតទ្រព្យ​សម្បត្តិ និងសម្រេចបាននូវវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជន។ព្រះមហាក្សត្រ ​បានជំរុញឱ្យបន្តការពារ ​ថែរក្សាពួនជ្រុំនូវ​សន្តិភាព​ ដែលសម្រេចបានឲ្យគង់វង្ស ស្ថិត​ស្ថេរយូរអង្វែង។ សន្តិភាព​ អាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈម​ជាប្រពៃណី ពីទីជិត ឬឆ្ងាយ ​ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្ក​អស្ថិរភាពដល់សង្គម។ ផលប៉ះពាល់ក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតកូវីដ-១៩ នឹងបន្ត​ជះឥទ្ធិពលលើសេដ្ឋកិច្ចតំបន់នេះ​ អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។ វិបត្តិនយោបាយ ក្នុង ប្រទេសមីយ៉ាន់ម៉ា ​មិនត្រឹមតែបង្កឲ្យមានហិង្សានយោបាយ ​និងជម្លោះប្រដាប់​អាវុធផ្ទៃក្នុងឲ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ​ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាស​សម្រាប់ការអភិវឌ្ឍន៍ធនធាន មនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាច​បំផ្លាញ​មូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហ គមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នា នាពេលកន្លងមក។ ការកើនឡើងនូវ ភាព តានតឹង នៃការប្រកួតប្រជែងគ្នារវាងប្រទេស​មហា​អំណាច និងការគម្រាមកំហែងថ្មីៗ ​នៃការប្រើប្រាស់នូវ ​អាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំង​ចំពោះ​ជោគវាសនារបស់មនុស្សជាតិទាំងមូល។ ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរ​ទាំងនេះ​ គឺពុំមានអ្វី ដែលពុំអាច​ដោះ​ស្រាយបាននោះទេ​ អាចដោះស្រាយបញ្ហាទាំងនោះ ​តាមរយៈការធ្វើ ការងាររួមគ្នា​ដោយ​ប្រើប្រាស់​នូវធនធានមនុស្ស ​និងបញ្ញាគតិបណ្ឌិត ​និងការជឿនលឿន​ផ្នែកបច្ចេកវិទ្យា ប្រកប​ដោយនវានុវត្តន៍៕អត្ថបទ៖ មុត សុទ្ធ 

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងស្ថានភាពពិភពលោក​កំពុងស្មុគស្មាញ​ស្ថាប័ន​សភាពិតជា​មាន​តួនាទីសំខាន់

2022/11/21 10:58:11 am        504
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ និង​ថ្លែង​សុន្ទរកថា​គន្លឹះ​បើក​មហាសន្និបាត​អន្តរ​សភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា នៅ​សណ្ឋាគារ​សុខា រាជធានីភ្នំពេញ។អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតនេះ សម្ដេចបានបានគូសបញ្ជាក់ថាក្នុង​ស្ថានភាព​ដែល​ពិភព​លោក​កំពុង​ប្រឈម​ និង​មាន​បញ្ហា​ស្មុគ​ស្មាញ​យ៉ាងខ្លាំង​ស្ថាប័ន​រដ្ឋសភា​ពិត​ជា​មានតួនាទីសំខាន់មិនអាចខ្វះបាន។សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា “អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។ ក្នុងស្មារតីនេះ, ខ្ញុំយល់ថាការប្រារព្ធមហាសន្និបាតអន្តរសភាពអាស៊ានលើកទី៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ សម្ដេច, ឯកឧត្ដម, លោកជំទាវ ជាប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា។”គួរបញ្ជាក់ថា ក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ានព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា​​ក៏សព្វព្រះរាជហឫទ័យស្តេចប្រទាននូវព្រះរាជសុន្ទរកថាផ្ញើជូនអង្គមហាសន្និបាតផងដែរ ហើយ​ក្រៅ​ពីនោះក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ,សុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​ប្រធាន​អាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន​មហា​សន្និបាត​អន្តរ​សភាអាស៊ាន លើកទី៤៣ ក៏បានអញ្ជើញថ្លែងសុន្ទរកថា​បើក​មហា​សន្និបាត​ជា​ផ្លូវការ​។មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៤៣នៅកម្ពុជានេះក៏មាន ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់​ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំង​វត្តមាន​នៃ​គណៈប្រតិភូ​បណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបា​ត​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហាន​ជា​មួយ​គ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅ​កាត់​(AIPA)ជាវេទិកាសភា ប្រទេសជាសមាជិកអាស៊ាន ទាំង១០​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ប្រមាណជិ​ត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈ​របស់​តំណាង​ពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោល​បំណង​ដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បី​ជំរុ​ញ​ឱ្យ​មាន​សន្តិសុខ ស្ថិរភាពនិងវិបុលភាព៕

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

2022/11/21 10:43:21 am        281
ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បាន​​អញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូល​ជួប​គោរព​សម្តែង​ការ​គួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា និង​ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែល​បាន​ចំណាយពេលវេលាដ៏មមាញឹកក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួល​ជួប​គណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នាព្រឹកនេះ។ ទន្ទឹមនេះ ឯកឧត្តម​បាន​បង្ហាញ​សេចក្តី​សោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និង​ដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែល​សភា​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២២ នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើង​ដល់​គណៈ​ប្រតិភូ YPA ថា៖ «យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរ​ការ​កិច្ច​ការ​នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុង​តំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី»។ក្នុងឱកាសជំនួបនេះដែរ តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា «ជាមួយការចូលរួមបន្ថែម​ពី​សមាជិក​សភា​វ័យ​ក្មេង​អាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភានៃប្រទេសសមាជិកអាយប៉ា និងអាស៊ានជារួម យើង​នឹង​ឈាន​ទៅ​សម្រេច​បាន​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ពោរ​ពេញ​ទៅ​ដោយ​កាលានុវត្តភាព និង​ការចូលរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផល​ប្រយោជន៍​រួម​នៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។សូមជម្រាបជូនថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើ​ប្រធាន​បទ​ស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួម​ចំណែក​ស្រប​ទៅ​នឹង​មូល​បទ​រួម​នៃ​មហា​សន្និបាតអាយប៉ា លើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកប​ដោយចីរភាព បរិយាប័ន្ន និងភាពធន់»។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា AIPA លើកទី៤៣ ចាប់ផ្តើមដំណើរការ

2022/11/21 10:32:02 am        216
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅដំណើរការហើយ។ ក្នុងពិធីបើកមហាសន្និបាតនេះ មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

មនុស្ស ៥នាក់ស្លាប់ និង១៨នាក់ទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រី ក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado

2022/11/21 07:51:02 am        223
នគរបាលបាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង១៨នាក់ រងរបួស​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបកម្សាន្ត​រាត្រី សម្រាប់ភេទទី៣ ក្នុងទីក្រុងColorado Springs នៃរដ្ឋ Colorado សហរដ្ឋ​អាមេរិក។ ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Anderson Lee Aldrich វ័យ២២ឆ្នាំ ហើយ​ស្នងការនគរបាលក្រុង Colorado Springs លោក Adrian Vasquez បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ជនល្មើសបានប្រើកាំភ្លើងវែង និងបានចាប់ផ្ដើមបាញ់ប្រហារភ្លាមៗ បន្ទាប់​ពី​ចូល​ទៅ​ដល់​ក្នុង​ក្លឹបកម្សាន្តនោះ។

មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

2022/11/21 07:18:53 am        200
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន នឹងចាប់​ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយ​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត។ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃ​គណៈប្រ​តិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹង​មាន​កិច្ច​ប្រជុំ​តាម​គណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និង​សមាជិក​គណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ច​ប្រជុំ​ពេញ​អង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង​កិច្ច​ប្រជុំ​គណៈកម្មាធិការរៀបចំជាដើម៕ 

កម្ពុជា នឹងបើកវគ្គហ្វឹកហ្វឺនអាស៊ានលើកទី៥ ស្តីពីបោសសំអាតមីនឆ្នាំ២០២២ ថ្ងៃទី២១ ខែវិច្ឆិកានេះ

2022/11/19 02:02:39 pm        608
ភ្នំពេញ៖ អនុវត្តតាមនិយាមអង្គការសហប្រជាជាតិ UN ពាក់ព័ន្ធនឹងចែករំលែកបទពិសោធន៍កម្ពុជា ក្នុងការងារដោះមីនក្របខ័ណ្ឌUN ​នៅថ្ងៃទី២១​ ខែវិច្ឆិកានេះ មជ្ឈមណ្ឌលជាតិគ្រប់គ្រង​រក្សា​សន្តិភាព​កម្ពុជា ​នឹងបើកវគ្គហ្វឹកហ្វឺនថ្នាក់តំបន់ ​និងអាស៊ានទី៥ ​ស្តីពីការបោសសម្អាត​មីនឆ្នាំ២០២២ឡើងវិញ រយៈពេល១៩ ថ្ងៃនៅសាលាហ្វឹកហ្វឺនពហុជាតិ ACO ខេត្តកំពង់ស្ពឺ ខណៈវគ្គហ្វឹកហ្វឺននេះ​កម្ពុជា​អាកខានរៀបចំ២ឆ្នាំ​ដោយសារកូវីដ១៩។បើតាមនាយឧត្តមសេនីយ៍​ សែម សុវណ្ណនី អគ្គនាយក ​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែងឲ្យដឹង​នៅថ្ងៃទី១៩ ​ខែវិច្ឆិកានេះ​ ថ្លែងថា​ ដោយ​មាន​អនុញ្ញាត​ និង​ពីគាំទ្រ​ពី​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ​ខែវិច្ឆិកា​នេះ ​នឹងធ្វើពិធីបើកវគ្គ​ហ្វឹកហ្វឺន​ថ្នាក់តំបន់ និង​អាស៊ានលើកទី៥ស្តីពីបច្ចេកទេសបោសសម្អាតមីនឡើងវិញ ​ដែលការរៀបចំឆ្នាំ២០២២នេះ គឺមាន​សិក្ខាកាម​ជាយោធាមកពីបណ្តាប្រទេសជាច្រើនរួមមាន៖ ​ប្រទេសឥណ្ឌូនេស៊ី ​ថៃ វៀតណាម ហ្វីលីពីន ​ ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស ឡាវ ​ ម៉ុងហ្គោលី និងកម្ពុជាខ្លួនឯងសរុបជាង៣១រូប។ ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា នៅក្នុងវគ្គ​ហ្វឹកហ្វឺន​ថ្នាក់តំបន់អាស៊ាននេះ ​គឺមានសាស្ត្រាចារ្យ គ្រូយោធារ្យ​ចំនួនជាង ១០រូបមកពីប្រទេស បារាំង អូស្ត្រាលី ជប៉ុន ចិន ​អាមេរិក ​ឥណ្ឌា និង​គ្រូយោធាចារ្យមកពីអង្គការសហប្រជាជាតិផងដែរ។ឯកឧត្តម ​នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ថ្លែងថា ​វគ្គហ្វឹកហ្វឺន​ការបោសសម្អាតមីនថ្នាក់តំបន់-អាស៊ាននេះ ធ្វើក្នុងគោលបំណងចែករំលែកបទពិសោធន៍ ​បញ្ជ្រាប​ចំណេះដឹង ​ចំណេះធ្វើ ស្តីពី​បច្ចេកទេស​បោសសម្អាតមីន​សម្រាប់ប្រតិបត្តិការសន្តិភាព​ អង្គការសហប្រជាជាតិ ក៏ដូចជា​ការ​ចូលរួម​បោសសម្អាតមីនមនុស្សធម៌ជាដើម​ ហើយ​ក្រោយសិក្សា​វគ្គហ្វឹកហ្វឺននេះ សិក្ខាកាម​ភាគច្រើន​ជាអ្នកតំណាងប្រតិបត្តិករដោះមីនមកពីបណ្តាប្រទេស នឹងទទួលបានការផ្លាស់ប្តូរ​បទ​ពិសោធន៍ ​និងការចែករំលែកមេរៀន ​ដែលដកស្រង់ផ្ទាល់ពីតំបន់បេសកកម្ម ​ដោយយោធាចារ្យជាតិ និង​អន្តរជាតិ។សូមបញ្ជាក់ថា​ វគ្គហ្វឹកហ្វឺន​ថ្នាក់តំបន់ និងអាស៊ានស្តីការការងារបោសសម្អាតមីននេះ ​កម្ពុជា បានរៀបចំ​ដំបូងនៅឆ្នាំ២០១៦​ ហើយក្រោយមកបានអាកខានរៀបចំចំនួន២ឆ្នាំ ​គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ​ដោយសារវិបត្តិការរីករាលដាលមេរោគកូវីដ១៩ ៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ​និង​ទូលំទូលាយ​

2022/11/19 11:54:19 am        420
​ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួប​សវនាការ និង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ​នេះនៅ​វិមាន​រដ្ឋសភា​។បន្ទាប់មក​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម និង​បាន​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា និង​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតប​បរិបទ​ជាក់​ស្តែង​ផង​ដែរ​។​ តប​តាម​ការអញ្ជើញ​របស់​សម្តេច​ប្រធានរដ្ឋសភា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បន្ទាប់មក​ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​បន្ត​ទៀត​។​​រដ្ឋសភា​កម្ពុជា​បានរៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា វៀតណាម​ដឹកនាំ​ដោយ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា មុន​ពេល​ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​។ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូស​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម​មាន​ការ​វិវឌ្ឍ​កាន់តែ​រីកចម្រើន និង​ស្អិត​រ​មួត ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព និង​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយគ្នា សំដៅ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​អន្តរជាតិ​។​​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​បន្ថែមថា រដ្ឋសភា​កម្ពុជា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​។ ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ចំណងមិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់ ទាំង​នៅ​ក្នុង​កម្រិត​ទ្វេភាគី​ និង​អន្តរជាតិ​។ ឯកឧត្តម​បាន​ស្នើ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​ និង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​នៅ​ក្នុង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យ​បាន​នៅ​គ្រប់​កម្រិត​ទាំង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភា​ស្ត្រី សមាជិកសភា​វ័យក្មេង និង​កម្រិត​មន្ត្រី​បច្ចេក​ទេស​។​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ជូនពរ​ដល់​រដ្ឋ​សភា​ក​ម្ពុ​ជា​រៀបចំ​មហាសន្និបាត ​AIPA លើក​ទី​៤៣ ទទួល​បាន​ជោគជ័យ​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ ​និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ធ្វើ​ឱ្យ​កិត្យានុភាព និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​សំខាន់​ឡើង​។​ ​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នៅ​កម្ពុជា​នា​ពេល​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែ​កញ្ញាកន្លង​មក​នេះ​៕

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្ត​កំពត​

2022/11/19 11:15:47 am        448
​កំពត​៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បង្ហាញ​មោទនភាព​កុមារី យុវតី​ដែល​មានឱកាស​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង សីលធម៌ និង​ការ​ចូលរួម​កិច្ចការ​សង្គម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិកា សមាជិក គាំទ្រ​សាខា​ខេត្ត​កំពត​កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្តកំពត​ ដែល​បាន​ដឹកនាំ​សកម្មភាព​កុមារី​ យុវតី​ឲ្យ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង ​ជំនាញ ​សីលធម៌ ​សង្គម​ និង​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន​នា​ពេល​កន្លងមក​។​លោកជំទាវអគ្គស្នងការ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​សមាគម​សាខា​ខេត្ត​កំពត​បន្ត​សកម្មភាព​បណ្ដុះបណ្ដាល សកម្មភាព​សិល្បៈ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់ ការងារ​បរិស្ថាន និង​សកម្ម​សកម្មភាព​សង្គម​ជាច្រើន​ទៀត​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កុមារី យុវតី​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតបង្គួរ និងច្រើន

2022/11/19 09:09:24 am        640
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ក្នុងនោះផ្នែកមួយចំនួន នៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយ័ព្យ និងតំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់កម្រិតបង្គួរ និងច្រើន លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM