សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពាន ខណៈការសាងសង់​សម្រេចបាន ៨៥ភាគរយហើយ

2025/06/09 10:19:56 am        251
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលភ្ជាប់រាជធានី​ភ្នំពេញ​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជា​តិ​តេជោ ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពានហើយ។ស្ពាន​អាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែល​កំពុង​មមា​ញឹក​ក្នុង​ការសាងសង់បានឈានដល់ដំណាក់កាលធ្វើពិធីតភ្ជាប់តួស្ពានហើយ នាព្រឹកថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិត​មក​ដល់​ពេល​នេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូល​សម្រេច​បាន​ប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពាន​អាកាសដែ​ល​មាន​ទិស​ដៅ​ពី​រាជ​ធានី​ភ្នំពេញ​ទៅកា​ន់​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែក​ស្ពាន​អាកាស​ដែល​មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះមកភ្នំពេញ​វិញ​នឹង​រួច​រាល់​នៅ​ចុង​ខែ​កក្កដា ឆ្នាំ២០២៥ខាងមុខ។សូមបញ្ជាក់ថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដា្ឋនសាងសង់ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ ២០២៤ ដោយ​រាជ​រដ្ឋាភិបាល​ជា​ម្ចាស់​គម្រោង​តាមរយៈ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់​ដោយ​ក្រុម​ហ៊ុន​វិនិយោគទុនអណិកជនកម្ពុជា OCIC ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២​ខែ​។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ មានបណ្ដោយស្ពាន ៦២២ម៉ែត្រ ក្នុង​នោះ​ស្ពាន​ទី១​ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​​២​ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២ ផ្លូវឯក​ទិស​មាន​ទិសដៅ​ឆ្លង​កាត់​ផ្លូវ​ជាតិលេខ២ពី កាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាតគឺ ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន ៣ គន្លង មានទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មាន​គម្លាត​៩​ម៉ែត្រ ​ដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរប្រធានធិបតីថ្មីរបស់កូរ៉េខាងត្បូង

2025/06/09 09:51:50 am        244
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារ​អបអរសាទរ ចំពោះឯកឧត្តម LEE JAE-MYUNG ដែលជាប់ឆ្នោត​ថ្មី​ជា​ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​កូរ៉េ ដោយ ក្នុងសារអបអរសាទរនោះ សម្តេចតេជោ បានលើកឡើងថា សម្តេចទន្ទឹង​រង់ចាំ​ធ្វើ​ការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធានធិបតី ដើម្បីបន្តពង្រឹង​ទំនាក់​ទំនង​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់តែខ្លាំងក្លាបន្ថែម ទៀត។តាមរយៈសារអបអរសាទរ និងជូនពរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យ​ជំនះ​របស់ ឯកឧត្តម LEE JAE-MYUNG បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ ដែល​ប្រជាជន​នៃ​សាធារណ​រដ្ឋ​កូរ៉េមានលើភាពជាអ្នកដឹកនាំប្រកបដោយការរួបរួម និងសម្លឹងទៅ​អនាគត​របស់​ឯកឧត្តម​។សម្តេច​ប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាន​ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ជា​ពិសេស​វិស័យ​ការ​ទូត​សភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានបង្កើត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ" នៅខែឧសភា ឆ្នាំ២០២៤»។សម្តេចតេជោ បានលើកឡើងទៀតថា«ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ និងកិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជាតិ និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និយាយ ដោយឡែក ដើម្បីសន្តិភាព ស្ថិរភាព និង​វិបុលភាពនៃប្រទេសជាតិយើងទាំងពីរ និងតំបន់៕

TOP STORY | សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងទៅកាន់តុលាការ ICJ គ្មានការ​កែប្រែ​នោះ​ឡើយ

2025/06/09 09:23:56 am        398
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អះអាង​យ៉ាង​ច្បាស់​ថា ករណីសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺ​នៅ​តែ​បន្ត​ប្តឹង​ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយ​សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើ​ការ​កែ​សម្រួល​កង​ទ័ព​កាល​ពី​ម្សិល​មិញ​គឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំ​មែន​ជាការ​ដក​កង​ទ័ព​ដូច​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋនោះឡើយ។ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់​ពី​សម្តេច​តេជោ​បាន​បង្ហោះសារថា «ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះ​ស្រួល​គ្នា​រវាង​មេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បី​បញ្ជៀស​នូវ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ​ពិត​ជា​ចង់​មាន​សន្តិភាព​ជា​បន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរក​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវ​បាន​ធ្វើ​តាំង​ពីកំ​រិត​ថ្នាក់​រាជ​រដ្ឋាភិបាល​រហូត​ដល់​មេ​បញ្ជាការ​នៅ​អង្គភាព​ជួរ​មុខ​ទើប​មាន​លទ្ធផល​ដូចពេលនេះ។ សូមបងប្អូនជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ដោយ​សន្តិ​វិធី​ដែល​ជា​វិធី​តែមួយ​គត់​ដើម្បី​បញ្ជៀស​សង្រ្គាម​បង្ហូរ​ឈាម​ និង​ដើម្បី​មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះមានបងប្អូនប្រជាពលរដ្ឋបានចូល មក​ខាំ​មិន​ដោយមតិខុសៗគ្នា។ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​ដ៏​មាន​ឥទ្ធិពលរបស់កម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​តាម​រយៈ​ខំាមិនឆ្លើយតបថា «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែ​ជា​ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បា​ន​ឆ្លើយ​តប​បន្ថែម​ទៀត​ថា​«ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹក​ដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែ​ពេល​នេះ​ដេក​ក្បាល​ទៅ​កើត​វិញ។ ដីយើងនៅតែជាដីយើង...»។ សម្តេចតេជោ ហ៊ុន សែន​បាន​អះអាង​ថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។សូមបញ្ជាក់ថា នាល្ងាចព្រលបថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការ ពារ​ជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​កម្លាំ​ងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និង​ប្រឈម​មុខដាក់គ្នា៕​ អត្ថបទ៖ បាន ចក់

BREAKING NEWS!! សម្ដេចតេជោ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ជៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ»

2025/06/08 08:23:07 pm        337
សម្ដេចតេជោ ហ៊ុន សែន នៅយប់នេះ បានបញ្ជាក់ជូនពលរដ្ឋថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។សម្ដេចតេជោសរសេរថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។សម្ដេចថ្លែងថា ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។សម្ដេចតេជោ បន្តអំពាវនាវដល់បងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

សកម្មជនគណបក្សផ្សេងៗ ៥៩នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2025/06/08 12:20:00 pm        202
សមាជិក សមាជិកា និងសកម្មជនមកពីគណបក្សភ្លើងទៀន គណបក្សខ្មែរស្រឡាញជាតិ គណបក្ស​ខ្មែររួមរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន ៥៩ នាក់ នៅឃុំបូរីជលសារ ស្រុក​បូរីជលសារ ខេត្តតាកែវ បាន​សម្រេច​ចិត្ត​វិលមក​រួម​រស់​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា។ ពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំបូរីជលសារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក សោម សាម៉េត ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​បូរី​ជល​សារ និងលោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ដោយ​មាន​ការ​ចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ឃុំ​បូរីជលសារជាច្រើននាក់ទៀត។ថ្លែងទៅកាន់ សមាជិក សមាជិកា និងសកម្មជន​ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​នាឱកាស​នោះ លោក អ៊ុក សំនៀង ប្រធានក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ឃុំ​បូរី​ជល​សារ​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយនៅពេលឃើញដែលវត្តមានរបស់បងប្អូន សមាជិក សមាជិកា និងសកម្មជន​គណបក្ស​ផ្សេង​ៗ​នៅថ្ងៃនេះ ហើយការសម្រេច​ចិត្ត​ចូល​រួម​ជីវភា​ព​នយោបា​យ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយគណបក្សប្រជាជនរងចាំបើកទ្វាចំហរជានិច្ច ក្នុង​ការ​ទទួលដោយកក់ក្តៅបំផុតចំពោះបងប្អូន គ្រប់និន្នាការ​ទាំង​អស់​ដោយ​មិន​មាន​ការ​រើស​អើង​នោះ​ឡើយ​។លោកថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស សម្ដេចតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ មិនរត់ចោល​ប្រជា​ពលរដ្ឋ​ណាម្នា​ក់​ឡើយ​ ពោលនៅរួមសុខរួមទុកជានិច្ច មិនដូចក្រុមជ្រុលនិយមមួយចំនួននៅក្រៅស្រុកឡើយ ដូច្នេះ​លើក​ទឹកចិត្តឲ្យបងប្អូន សកម្មជនទាំងអស់ ជឿទុកចិត្តក្នុង​ការ​ចូលរួម​មាគ៌ា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយរួមគ្នាអភិវឌ្ឍមូលដ្ឋានឃុំបូរីជលសាររបស់យើង ក៏​ដូច​ជា​ប្រទេស​ជាតិ​ ឲ្យកាន់តែមានការរីកចម្រើនទ្វេឡើងថែមទៀត។លោកស្រី ឡន ផល្លា សមាជិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ថ្លែង​ថា​ដោយ​មើល​ឃើញ​ពី​គោល​នយោបាយ​ច្បាស់​លាស់ ក្នុងការដឹកនាំប្រទេសជាតិ នឹងរួមសុខទុក្ខជាមួយ​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​ លោកស្រីបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយ​គ្មានការបង្ខិតបង្ខំពីនណាម្នាក់ឡើយ។ជាមួយគ្នា​នោះលោក ប៉ែន ស៊ីម សកម្មជន​គណបក្ស​ភ្លើង​ទៀន​បាន​ថ្លែង​ថា​លោក​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះបក្សប្រជាជន​មាន​គោល​នយោបាយ​ច្បាស់​លាស់​ រកសុខសន្ដិភាពជូនពលរដ្ឋ និងការភិវឌ្ឍដល់ប្រទេសជាតិ ដូច្នេះខ្ញុំរួមរស់ និង​ដើរ​តាម​គណបក្សប្រជាជនជារៀងរហូត៕

TOP STORY | មន្រ្ដីនាំពាក្យក្រសួងការបរទេសកម្ពុជាទាត់ចោលការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ

2025/06/06 03:42:29 pm        401
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាប្រាប់ BTV នៅថ្ងៃទ៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធ នេះ បាន បណ្តាល ឱ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ។ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ការវាយប្រហារនេះបានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។ឯកឧត្តមបញ្ជាក់បន្ថែមថកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕

TOP STORY | ប្រមុខការពារជាតិកម្ពុជាបដិសេធចំពោះថៃដែលស្នើឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងតំបន់មុំបី

2025/06/06 03:15:05 pm        435
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​បដិសេធ​ចំពោះ​ រដ្ឋមន្រ្តីការពារជាតិថៃ ដែលបានស្នើឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួននៅតំបន់មុំបី ដោយ​មិន​ព្រម​ដក​ពី​ព្រោះ​ទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះ​បើ​តាម​ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានបង្ហោះនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ។តាមរយៈផេកហ្វេសបុកនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម PHUMTHAM WECHAYACHAI ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែល​បាន​ប្រព្រឹត្តិ​ទៅ​ស្រុក​អារញ្ញ​ប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។នាយឧត្តមសេនីយ៍ទៀ សីហា បានបញ្ជាក់ថា«ចំនុចភាគីថៃ បាន​ស្នើ​សុំ​ឲ្យក​ម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​ទីតាំង​ឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅភាគីកម្ពុជា បដិសេធ​មិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិន​អាច​ថយ​ពី​ទីតាំង​ដែល​កង​ទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា បានឡើយ»។ នៅក្នុងផេកហ្វេសបុកនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ក្នុងកិច្ច​ជំនួបនោះ​ភាគី​ទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគី បានរក្សាការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុង​គោល​បំណង​ចៀស​វាងការប៉ះទង្គិចយោធាគ្នាកម្ពុជា-ថៃផងដែរ។តាមប្រភពដដែល នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ទៀតថា ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះ​យើង​នឹង​មិន​អាច​រកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ឯកឧត្តមបាន​បន្ថែម​ទៀត​ថា ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ​២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយបានជាភាគីកម្ពុជា សម្រេ​ច​ចិត្ត​រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និង​កំណត់ព្រំដែនជាក់លាក់។ យ៉ាងណាក៏​ដោយប្រមុខការពារជាតិកម្ពុជា នៅតែបង្ហាញជំហដដែលថា កម្ពុជាមានបំណង​ទទួលយ​ក​តែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុង​នោះ​ភាគី​ថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជាក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ។ យើងក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​យន្ត​ការ​ចរចា​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅG​ENERAL BORDER COMMITTEE (GBC) ,គណៈកម្មការព្រំដែនចំរុះ JOIN BORDER COMMISSION(JBC) និងគណៈកម្មាធិការព្រំដែនតំបន់ REGIONAL BORDER COMMITTEE(RBC)ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។ បើតាម​ការ​អះអាងរបស់ប្រមុខការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា ភាគីថៃក៏បានបញ្ជាក់ និង​ច្រាន​ចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើ​ឲ្យ​ប៉ះពាល់​សន្តិ​អារម្មណ៍ក​ង​ទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើក​ឡើង​ពីកា​រ​បិទ​ច្រក​ព្រំដែន​អន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការផងដែរ៕ អត្ថបទ៖បាន ចក់

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាកោតសរសើរចំពោះរចនាបថ និងសមត្ថភាពព្រលានយន្តហោះអន្តរជាតិតេជោ

2025/06/06 02:46:58 pm        398
ឯកអគ្គរដ្ឋទូតនៃស្ថានទូតបារាំងប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ និងមិននឹកស្មានដល់ថាកម្ពុជាអាចកសាងព្រលានយន្តហោះថ្មីនេះយ៉ាងអស្ចារ្យ ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនវិនិយោគបារាំងមកកាន់តែច្រើនបន្ថែមទៀតដើម្បីវិនិយោគទាំងជាមួយព្រលានផង និងប្រទេសកម្ពុជាផង។ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងទេសចរណ៍ប្រមាណជា៦០នាក់ ទស្សនកិច្ចពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។ បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃស្ថានទូតបារាំង អញ្ជើញមកពិនិត្យវឌ្ឍនភាពព្រលានយន្តហោះតេជោនាពេលនេះ គឺឯកឧត្តមពិតជារំភើបយ៉ាងខ្លាំង ដោយសារគាត់មិននឹកស្មានដល់ថាព្រលានយន្តហោះនេះសាងសង់ដោយកូនខ្មែរ តែមានគុណភាពខ្ពស់ គួរឱ្យកោតសរសើរ។ អ្នកឧកញ៉ា បានបន្តថា មានក្រុមហ៊ុន និងដែលជាយីហោរ (brand) ល្បីៗរបស់បារាំងជាច្រើនបានត្រៀមបើកដំណើរការនៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោនេះផងដែរ។សូមបញ្ជាក់ទៀតថា មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតសំខាន់ៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមន្រ្តីទូត និងអ្នកសារព័ត៌មានទាំងនោះបានវាយតម្លៃនូវភាពអស្ចាររ្យរបស់្រលានថ្មីនេះផងដែរ។បើតាមអ្នកឧកញ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា និងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចធិបតី និងលោកជំទាវបណ្ឌិតនឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស នៅថ្ងៃទី៩-១១ ខែមិថុនា ខាងមុខនេះ

2025/06/06 02:36:38 pm        390
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ក្នុងឱកាសចូលរួមសន្និសីទ UNOC3 នៅប្រទេសបារាំង ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សា ទូទៅដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)៕

ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

2025/06/06 01:51:08 pm        309
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកស្រាវជ្រាវលើស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានចាត់ទុកជំហរក៏ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ចំពោះ​ការដោះស្រាយ​បញ្ហា​បូរណ​ភាព​ទឹកដី​ជាមួយ​ថៃ គឺបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ ជាពិសេសទទួល​បាន​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ​ពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានមោទនភាព និងចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ជា​មួយ​រាជ​រដ្ឋាភិបាល និងជាមួយកងទ័ពដោយ​បង្កើត​បាន​ជា​ខឿន​ការពារ​ជាតិ​យ៉ាង​រឹង​មាំ​បន្ទាប់​ពី​ពួក​គាត់យល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារបូរណភាពទឹកដី»។លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ និង​ជា​អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា មើលឃើញថា ជំហរ​ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តវេន គឺមិនខុស​គ្នា​ពី​ជំហរ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជានោះទេ គឺ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការការពារបូរណភាពទឹកដី ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រែ​ក្លាយ​ព្រំដែន​កម្ពុជា​ជាមួយមិត្តជិតខាងទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។ សូមជម្រាបថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងជាច្រើនជូនជាតិ និង​ប្រជា​ពលរដ្ឋ​តាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ច​ការពារ​បូរណ​ភាព​ទឹកដី។ ខណៈតាមរយៈការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់​ភូមិ​ភាគ​ឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ធ្វើឡើង​ក្នុង​គោល​បំណង​បង្ហាញ​ការ​ពិត​ឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ ដើម្បី​ការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ខឿន​ការ​ពារ​ជាតិ​ដ៏​រឹង​មាំ​បាន​បង្ហាញ​ឡើង​សារជាថ្មីបន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់ និងចំណាត់​ការ​ច្បាស់​លាស់​របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកអាចនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម ដើម្បីឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តែចង់ឲ្យអឺរ៉ុបបង្កើនសម្ពាធជាមុនសិន
10/25/2025 06:10 PM
សមាជិក UN ជាង ៦០ប្រទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត​ដែលក្រុម​សិទ្ធិមនុស្សប្រឆាំង
10/25/2025 06:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូ​កម្ពុជា​បាន​អញ្ជើញ​ដល់ប្រទេស​ម៉ាឡេស៊ី​ហើយ ប្រកបដោយសុវត្ថិភាព​
10/25/2025 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រក​អូរស្មាច់ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
10/25/2025 05:10 PM
មន្ត្រី៖ សហរដ្ឋអាមេរិក បង្ហោះយានដ្រូនពីលើតំបន់ហ្កាហ្សា ដើម្បីតាមដានបទឈប់បាញ់
10/25/2025 05:10 PM
លោក Trump បញ្ជាក់ថា កូរ៉េខាងជើង គឺ «ចាត់ចូលកម្រិតមហាអំណាចនុយក្លេអ៊ែរ»
10/25/2025 05:10 PM
ក្រសួងរៀបចំដែនដី៖ ការរំលំអគារអង្គរមានជ័យ ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការដោះស្រាយសំណងតាមទីផ្សារ
10/25/2025 04:10 PM
អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងពង្រឹងបទឈប់បាញ់ នៅឯកិច្ចចរចា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល
10/25/2025 04:10 PM
គណៈប្រតិភូសភាកម្ពុជានិយាយភាសាបារាំង ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសឡាវ
10/25/2025 04:10 PM
ក្រុមនយោបាយប៉ាឡេស្ទីននានា យល់ព្រមឲ្យគណៈកម្មាធិការជំនាញបច្ចេកទេសគ្រប់គ្រងតំបន់ហ្កាហ្សា
10/25/2025 04:10 PM