សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គការថតរូបរវាងមេបញ្ជាការ សុខ សារឿន និងមេបញ្ជាការ សំរេច

2022/11/28 04:24:09 pm        2150
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ការថតរូបនៅផ្សាមេមត់១៩៧១ រវាងមេបញ្ជាការសុខ សារឿន និង​មេបញ្ជាការសំរេច​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។ អមជាមួយនឹងវីដេអូនេះដែរ សម្ដេចបានបញ្ជាក់់ថា នៅមានរូបថត២សន្លឹកដែលនៅសល់របស់មកដល់សព្វថ្ងៃនេះ។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/spmhunsen/6003

អតីតយុទ្ធជន ១០០គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ចាប់ឆ្នោតទទួលដី និងផ្ទះ​ជាអំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន

2022/11/28 02:10:06 pm        571
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញ​ក្នុង​ពិធី​សំណេះ​សំណាល និងចាប់ឆ្នោតលេខឡូតិ៍ ដី និងផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំក្រាំងល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។មានប្រសាសន៍ក្នុងពិធីសំណេះសំណាល នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាន​ពាំនាំ​យក​នូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និង​នឹក​រលឹក​មក​ដល់​អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា អ្វីៗ​ដែល​សមាជិក​អតីត​យុទ្ធជន​កម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារ​កម្ពុជា​មាន​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ជាក់ស្តែង នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា ការផ្តល់អំណោយដី និងផ្ទះ​នា​ពេល​នេះ គឺជាការឆ្លើយតបចំពោះការលះបង់ និងការ​លំបាក​របស់​អតីត​យុទ្ធជន​ដែល​បាន​ពលី​ចំពោះ​ជាតិ​មាតុភូមិ។នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាល​តាមរយៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បី​ស្វែង​យល់ពីស្ថានភាពជីវភាព ដោយបន្ត​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធជន​គ្រប់​រូប​ឱ្យ​កាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតថ្មីក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គរៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ

2022/11/28 10:48:33 am        1035
តាមរយៈ Telegram នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ល្ងាចថ្ងៃ១៥មេសា១៩៧៥ រៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ មុនមេញ្ជាការសំរេចត្រូវរបួស ​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/btvnewscambodia/64396 

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មីបន្ថែម ក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គគ្រូពេទ្យតមាត់ជាមួយប្រធានពេទ្យរឿងម៉ារ៉ានីកូនស្លាប់ និងឈឺធ្ងន់

2022/11/28 09:13:02 am        739
តាមរយៈ Telegram នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «គ្រូពេទ្យតមាត់​ជាមួយ​ប្រធាន​ពេទ្យ​រឿង​ម៉ារ៉ានី​កូន​ស្លាប់​ និង​ឈឺធ្ងន់​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64392 

រយៈពេលជាង១ខែ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង ៤៨ម៉ឺននាក់

2022/11/27 12:46:04 pm        703
ភ្នំពេញ៖ រយៈពេលជាង១ខែ ពោលចាប់ពីថ្ងៃទី ២០ខែតុលា រហូតដល់ថ្ងៃទី ២៦ខែវិច្ឆិកាម្សិលមិញ ពលរដ្ឋជាង ៤៨ម៉ឺននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរួចរាល់ ខណៈដំណើរ​ចុះ​ឈ្មោះគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២២។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ចេញ​ផ្សាយ​នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហាញពី​លទ្ធផល​បណ្តោះអាសន្ន​នៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​ដោយគិត​ចាប់ពីថ្ងៃទី២០ខែតុលា រហូតថ្ងៃទី​២៦ខែវិច្ឆិកា​ម្សិលមិញ អ្នក​ចុះឈ្មោះបោះឆ្នោតថ្មី ​មាន​ចំនួនជាង ៤៨ម៉ឺននាក់, ​អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញ​ពីបញ្ជីបោះឆ្នោតមានជាង ២សែននាក់,អ្នកដែលបានកែតម្រូវទិន្នន័យមានជាង ៤ម៉ឺននាក់ និង​អ្នកដែលផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង ១សែននាក់។បន្ថែមពីលើសសេចក្តីប្រកាសព័ត៌មាន ​ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រសាសន៍​ប្រាប់​BTVនៅថ្ងៃទី២៧ខែវិច្ឆិកានេះថា ​ការប្រព្រឹត្តិទៅ​នៃការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត​ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ​ ស្ថិតក្នុងបរិយាកាស​ សុវត្ថិភាព និងសន្តិសុខល្អ ប៉ុន្តែ​ក៏​មានផលរំខានតិចតួចដែរ​ ដូចជា​មាន​ភ្លៀងធ្លាក់​ និងសេវា Internet​ជាដើម។យ៉ាងណាក្តីបញ្ហាទាំងអស់នេះ ត្រូវបាន​ឝ.ជ.ប ដោះស្រាយបានភ្លាមៗ។ ការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ ​ជារៀរាល់ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិ​មួយ​ចំនួនក្នុងឃុំ ​សង្កាត់ទូទាំងប្រទេស។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ​ប្រជាពលរដ្ឋត្រូវបំពេញ​លក្ខខ័ណ្ឌ​ដូចជា៖ ​ត្រូវបង្ហាញខ្លួន ​និងមាន​អត្តសញ្ញាប័ណ្ណ​សញ្ជាតិខ្មែរ​ ដែលមានសុពលភាព, ឯកសារបញ្ជាក់​អត្តសញ្ញាណបម្រើឲ្យការ​ចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង​ គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ​ពោលគឺត្រូវកើតមុន​ ឫត្រឹមថ្ងៃទី២៤ខែកក្កដា​ ឆ្នាំ២០០៥ និង ​មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មីបន្ថែម ក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គមេបញ្ជាការសំរេចជួបម៉ារ៉ានីលើកដំបូង

2022/11/26 03:28:23 pm        1015
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់វគ្គមេបញ្ជាការសំរេចជួបជាមួយនឹងម៉ារិនីលើកដំបូង (ឃើញភ្លាម​ស្រឡាញ់​ភ្លាម និងចេះកុហក​ព្រោះស្រឡាញ់។ គូរព្រេងមិនព្រាត់) ជូនបងប្អូនជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64330 

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គ មេបញ្ជាការ​សំរេចត្រូវរបួសភ្នែក

2022/11/26 02:47:47 pm        1096
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់(វគ្គមេបញ្ជាការ​សំរេចត្រូវរបួសភ្នែក ថ្ងៃ១៦មេសា ១៩៧៥) និងមួយទៀត ត្រង់ (វគ្គមេបញ្ជាការសំរេចទទួលដំណឹងថា យុទ្ធមិត្តខ្លួនម្នាក់បានពលីជីវិត) ជូនបងប្អូនជន​រួមជាតិ​តាមដានទស្សនា។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link01: https://t.me/btvnewscambodia/64327, Link02: https://t.me/btvnewscambodia/64329(វគ្គមេបញ្ជាការ​សំរេចត្រូវរបួសភ្នែក ថ្ងៃ១៦មេសា ១៩៧៥) មេបញ្ជាការសំរេចទទួលដំណឹងថា យុទ្ធមិត្តខ្លួនម្នាក់បានពលីជីវិត)

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី (វគ្គកងទ័ព និងប្រជាជន) ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/11/26 09:43:58 am        830
ភ្នំពេញ៖ តាមរយៈ Telegram នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មី ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គកងទ័ព និងប្រជាជន ជូនដល់បងប្អូនជនរួមជាតិអាចតាមដានខ្លះៗ ពីឈុត​ឆាក​ក្នុង​សាច់រឿង​ជា​ប្រវត្តិសាស្ត្រមួយនេះ។សូមជម្រាបថា កាលពីថ្ងៃ២៥វិច្ឆិកាម្សិលមិញ សម្ដេចតេជោ ក៏បានបង្ហាញឈុតឆាកមួយ​ចំនួន ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះផងដែរ ដោយក្នុងនោះ​សម្ដេចតេជោ​​បញ្ជាក់ថា ខ្សែភាពយន្តនេះថតបានប្រមាណ ៣០ភាគរយហើយ និងគ្រោងនឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link: https://t.me/btvnewscambodia/64309

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សរាជធានីភ្នំពេញ

2022/11/26 09:11:57 am        780
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។ តាមរបាយការណ៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។ នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្រប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ពិសេសគឺពេលគ្រោះទឹកជំនន់បានកើតឡើង ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អនាពេលកន្លងទៅ លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៉ី-អ៊ុយក្រែន និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែឡកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង ។ល។ លើសពីនេះសម្ដចតេជោ បានជម្រុញអោយមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕

សភាកម្ពុជា និងសភាឡាវ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទ្វេភាគី និង​នៅលើ​វេទិកាសភាអន្តរជាតិ

2022/11/25 11:18:04 am        539
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​កាន់​តែទូលំ​ទូលាយ​ទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ។បន្ទាប់ពីបាន​អញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​រួច​មក ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធាន​រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​បន្ត​ដឹក​នាំ​គណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ក្នុង​ការ​ជំរុញ​លើក​កម្ពស់​ទំនាក់​ទំនង​រដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។នាឱកាស​នោះ ភាគីទាំង២ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុង​ការ​ពង្រឹង​​​ពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទាំង​ក្របខណ្ឌទ្វេភាគីនិងពហុភាគីនៅលើវេទិកាអន្តរសភានានា សំដៅ​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រទេស​ទំាង​សងខាង ស្របតាមសភាពការណ៍ជាក់ស្តែង។បើតាម​ជំនួបទ្វេភាគី ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទំាង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែល​ធ្វើ​ឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភាឡាវ បញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀន និង​បទ​ពិសោធន៍​សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហា​សន្និបាត​អាយប៉ា​ លើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។ ទន្ទឹម​គ្នានេះ សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ ជាខ្លាំង​ដែល​ឯកឧត្តម​ប្រធាន​រដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់ បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅម្ពុជា និង​ចូល​រួម​មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេច​ប្រធានរដ្ឋសភា បានចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួម​ចំណែក​បន្ថែម​ទៀត​ដល់​ការ​ពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។បន្ថែម​លើសពីនេះ ភាគីទាំងពីរ បានសន្យាថា​នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ​ និង​ប្រជាជន​ប្រទេស​ទាំងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។ នៅ​ក្នុង​ជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាប្រទេសទំាងពីរបាន ផ្លាស់ប្តូរ​ព័ត៌មាន​គ្នាទៅ​វិញ​ទៅ​មក​លើ​ស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទាំងពីរទៅវិញទៅមក។ប្រធាន​រដ្ឋសភាប្រទេសទាំងពីរបានគាំទ្រចំពោះ វឌ្ឍនភាព នៃកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល នៃ​ប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្តេចប្រធានរដ្ឋសភា បានទទួលសំណើរបស់ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខផងដែរ។ អត្ថបទ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM