សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី ហ្វាំងឡង់

2022/12/15 02:15:37 pm        397
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីជាមួយ ឯកឧត្ដម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ នៅអាគារ Europa Building Forum ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។សូមបញ្ជាក់ថា ក្នុងពេលនៃការចូល និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដារមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អ៉ឺរ៉ុប ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ

2022/12/14 09:31:38 pm        439
ភ្នំពេញ៖ នៅម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ១៤.០០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតវៀតណាម និង ឯកឧត្ដម Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។

ប្រធានាធិបតីបារាំង៖ យើងរួមគ្នាជាមួយកម្ពុជា អំពាវនាវដល់រុស្ស៊ីឱ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន

2022/12/14 09:00:12 pm        354
ភ្នំពេញ៖ ការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានបណ្ដាលឱ្យមានមហន្តរាយធ្ងន់ធ្ងរជាទីបំផុត។ បារាំងរួមគ្នា ជាមួយកម្ពុជា អំពាវនាវដល់​ប្រទេសរុស្ស៊ី ​សូមបញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន ​ជាពិសេស បញ្ឈប់ការ​វាយប្រហារលើប្រជាពលរដ្ឋស៊ីវិល ​និងបណ្ដាហេដ្ឋារចនាសម្ពន្ធនានា ដូចជា ផ្លូវ និងស្ពានជាដើម។ នេះបើតាមសាររបស់ប្រធានាធិបតីបារាំង ​ឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ផ្សព្វផ្សាយនៅក្នុង​បណ្ដាញ​សង្គមផ្ទាល់ របស់ឯកឧត្ដម ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សាររបស់ឯកឧត្ដមប្រធានាធិបតីបារាំង​ដដែលបន្តថា ​សហគមន៍អន្តរជាតិ នឹងចូលរួមជាមួយយើង ព្រមទាំងមាន​ សុឆន្ទៈដូចសេចក្ដីអំពាវនាវរបស់យើងផងដែរ។ក្រៅពីការអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប និង​ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ​នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាព​អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សា​ការងារ​ជាមួយឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ​ប្រធានាធិបតី បារាំងផងដែរ។សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន លើទឹកដីអ៊ុយក្រែន ​ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ ​ខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកទល់នឹងខែធ្នូ ឆ្នាំ២០២២ ​នេះមានរយៈពេលជិតមួយឆ្នាំហើយ ​ដោយបណ្ដាលឱ្យទីក្រុង ជនបទ និងតំបន់នានា របស់អ៊ុយក្រែន ត្រូវរងការខូចខាតជាច្រើន ​ជាពិសេសពលរដ្ឋស៊ីវិល មាន​ការបាត់បង់ជីវិតអស់ជាច្រើនរយពាន់ នាក់៕ដោយ៖ គង់ ឌិន

គ.ជ.ប រកឃើញមានករណីឈ្មោះស្ទួនក្នុងដំណើរការចុះឈ្មោះបោះឆ្នោត

2022/12/14 08:20:30 pm        366
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ​ក្នុងរយៈពេល៦ថ្ងៃនៃដំណើរការ​ផ្ទៀងផ្ទាត់​នៃការចុះឈ្មោះបោះឆ្នោតដែលទើបបិទបញ្ចប់ ត្រូវបានរកឃើញមានករណីឈ្មោះស្ទួនជាបន្តបន្ទាប់។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស សម្រាប់​ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ​ខែធ្នូនេះ​ គ.ជ.ប បានចាប់ផ្តើមដំណើរ​ការ​នីតិវិធីប្រមូល​រាល់​ឧបករណ៍ទាំងឡាយ ​ដើម្បីពិនិត្យផ្ទៀងផ្ទាត់​ឡើងវិញ ​ដោយការពិនិត្យ​ផ្ទៀងផ្ទាត់​នេះសំដៅ​ស្វែងរក ​ភាពមិនប្រក្រតីដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោតបញ្ជូនមក គ.ជ.ប និងស្វែងការ​ស្ទួនឈ្មោះ​ ដោយ​សារតាមច្បាប់​បោះឆ្នោតមិន​អនុញ្ញាត​ឲ្យ​មាន​ឈ្មោះស្ទួនជា​ដាច់ខាត​ ឬបោះឆ្នោត​លើស​ពី​ម្តង​សម្រាប់មនុស្សម្នាក់ឡើយ។ ឯកឧត្តម បន្តថា ​មកដល់ពេលនេះ គ.ជ.ប បានរកឃើញឈ្មោះស្ទួនជាបន្តបន្ទាប់ច្រើនករណី ដោយ​សារ​ប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរទីលំនៅរបស់ខ្លួន ដែលហេតុនេះ​ធ្វើឲ្យ​មានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដំណើរការផ្ទៀងផ្ទាត់ត្រូវធានាអំពីភាពត្រឹមត្រូវ និង​ច្បាស់លាស់​មុនធ្វើការបិទផ្សាយ​ជាតាមការិយាល័យឃុំ-សង្កាត់ នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៣ ដើម្បី​អាចឲ្យប្រជាពលរដ្ឋ ​ឬភាគីពាក់ព័ន្ធអាចដាក់ពាក្យ​បណ្តឹង មុនបញ្ជីឈ្មោះបោះឆ្នោតត្រូវ​បាន​ប្រកាស​សុពលភាព​ជាបញ្ជីផ្លូវការនាថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៣។គួរបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់នៅទូទាំងប្រទេសដែលបិទបញ្ចប់​កាល​ពីថ្ងៃទី៨ ខែធ្នូ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត៦០ម៉ឺននាក់, អ្នកដែលត្រូវលុប​ចេញពីបញ្ជីឈ្មោះបោះឆ្នោត ជាង២៦ម៉ឺននាក់,​ អ្នកកែតម្រូវទិន្នន័យជាង៦ម៉ឺននាក់ និងអ្នកផ្ទេរ​ទំលំ​នៅចូលឃុំ-សង្កាត់ថ្មីចំនួន ​ជាង១៨ម៉ឺននាក់ ខណៈចំនួនប៉ាន់ស្មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ចំនួន ៩,៧ លាននាក់៕អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

2022/12/14 04:02:04 pm        585
ភ្នំពេញ៖ នៅម៉ោង ១.០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។ សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕ 

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

2022/12/14 02:56:59 pm        818
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរ វត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេ សកម្ពុជា ។សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ៕

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីនៃពិធីបួងសួងរំលឹកគុណអង្គរ

2022/12/14 02:14:08 pm        457
សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាបផ្ដើមធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០២២។ នេះគឺជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ ព្រមទាំង ដើម្បីជាការអបអរខួប៣០ឆ្នាំ នៃតំបន់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ នៅព្រេកនេះក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ តាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទូក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល

2022/12/14 01:58:11 pm        388
ភ្នំពេញ៖ នៅយប់ម៉ោង ១១.៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៥.៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេសេ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក បន្តទៀត ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែលដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយទៀតផងដែរ៕

បណ្តាគណបក្ស និងអ្នកវិភាគពេញចិត្តការរៀបចំរបស់ គ.ជ.ប ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មី

2022/12/13 07:41:22 pm        1998
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បណ្តាគណបក្ស និងអ្នកវិភាគនយោបាយ នៅថ្ងៃនេះ បានសំដែងការពេញចិត្តចំពោះ គ.ជ.ប។មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១៣ខែធ្នូនេះ ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា បានចាត់ទុកដំណើរពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំ​ដោយ គ.ជ.ប គឺធ្វើបានល្អ ស្របទៅច្បាប់ដែលបានកំណត់។ ឯកឧត្តម បន្តថា បច្ចុប្បន្នប្រជាពលរដ្ឋ​មានការយល់ដឹង​ច្រើន​ពី​តួនាទីភារៈកិច្ច និង​កាតព្វកិច្ច​របស់ខ្លួន​ដែរ ចាំបាច់ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ​បានលើកឡើងដែរថា តាមការពិនិត្យ​របស់​គណបក្សយុវជនកម្ពុជា ​ដោយបានដាក់​អ្នក​សង្កេតការណ៍​តាមមណ្ឌលចុះឈ្មោះបោះឆ្នោត​មួយ​ចំនួន ពិនិត្យឃើញថា មិនមានករណីរាំងស្ទុះណាមួយ​ ក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះបោះ​ឆ្នោតថ្មីនោះទេ ​ពោលគឺ គ.ជ.ប បាន​សហការ​ជាមួយភាគីពាក់ព័ន្ធបានយ៉ាងរលូន។ ក្រៅពីនេះ ​លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅ​បោះឆ្នោតឲ្យបានគ្រប់ៗ ​ដើម្បីជ្រើសរើសមេដឹកដែលខ្លួនពេញចិត្ត។ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា ការសំដែងការពេញ​ចិត្តនឹងការ​ពិនិត្យ​បញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.បផងដែរ។ ក្រៅពីនេះ លោកបណ្ឌិត បានអំពាវនាវដល់ ​គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែង ការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នៅពេលខាងមុខ ​គឺត្រូវគោរពគោលការណ៍រដ្ឋធម្មនុញ្ញ និងច្បាប់នានា​នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវ​ប្រកួតប្រជែង​គ្នាដោយឈរលើ​គោល​នយោបាយ ​កុំយកបញ្ហាបុគ្គល ​និងរឿងអសីលធម៌​មកប្រកួតប្រជែង។បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ គ.ជ.ប ​ស្តីពី​លទ្ធផល​បណ្តោះអាសន្ន​នៃការចុះ​ឈ្មោះបោះ​ឆ្នោតថ្មី ​ដោយមានរយៈពេល៥០ថ្ងៃ ​ពោលចាប់ពីថ្ងៃទី២០​ខែតុលា ​ដល់ថ្ងៃទី៨ខែធ្នូ ​ឆ្នាំ២០២២ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ​ទៅចុះឈ្មោះថ្មីមានជិត ៦០ម៉ឺននាក់។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧​ នឹងប្រព្រឹត្តិទៅ​នៅថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ទូច សោភ័ណ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង

2022/12/13 04:36:58 pm        374
នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹក​នាំ​គណៈ​ប្រតិភូ​តាម​ជើង​យន្ត​ហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅ​ក្នុង​ទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។ ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបាំរាំងជាច្រើនរូប។តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
10/06/2026 09:10 PM
WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM
លោកស្រី Von der Leyen ជំរុញឲ្យជំនួយថាមពលទៅដល់គ្រួសារខ្វះខាត់ខ្លាំងបំផុត
10/06/2026 06:10 PM
កេនយ៉ាបញ្ជាក់ករណីជំងឺអេបូឡាលើកដំបូងដែលបាននាំចូលពីប្រទេសកុងហ្គោ
10/06/2026 06:10 PM
សភាលីទុយអានីបោះឆ្នោតលុបចោលការហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
10/06/2026 05:10 PM
តៃវ៉ាន់៖ លទ្ធភាព​​​បែងចែកជាផ្នែកតូចៗនៃ​​ការលក់អាវុធថ្មីរបស់អាមេរិក មិន​ទាន់​ត្រូវបាន​ឮនៅឡើយទេ​
10/06/2026 05:10 PM
លោក Vance៖អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នៅមូលដ្ឋានទ័ពអាកាស Fairford នៅព្រីត ថេន
10/06/2026 05:10 PM