ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

និយតករហិរញ្ញវត្ថុកោះតៃវ៉ាន់ថា ខ្លួនបានត្រៀមជាស្រេចសម្រាប់លទ្ធផលបោះឆ្នោតអាមេរិក

2024/07/31 08:20:36 pm        200
និយតករហិរញ្ញវត្ថុជាន់ខ្ពស់របស់កោះតៃវ៉ាន់បាននិយាយថា ទីភ្នាក់ងាររបស់ខ្លួនមានផែនការឆ្លើយតបបន្ទាន់សម្រាប់លទ្ធផលដែលអាចកើតឡើងណាមួយនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនថាលោក ដូណាល់ ត្រាំ (Donald Trump) ឬលោកស្រី កាម៉ាឡា ហារីស (Kamala Harris ) ជាអ្នកឈ្នះឆ្នោតនោះទេ។លោក ជីនលុង ផឹង (Jin-lung Peng) ប្រធានគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុតៃវ៉ាន់ (FSC) បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា «យើងពិតជាមានផែនការត្រៀមទុកជាស្រេច» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតលើផែនការនោះទេ។ លោកបានបន្ថែមថា «នៅពេលណាដែលយើងកំណត់យុទ្ធសាស្ត្រ យើងត្រូវពិចារណាពីហានិភ័យភូមិសាស្ត្រនយោបាយអន្តរជាតិ និងនយោបាយក្នុងស្រុក»។ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោក Trump កាលពីថ្ងៃទី១៧ ខែកក្កដាបាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារជាតិឱ្យសហរដ្ឋអាមេរិក ដោយនោះជាការលើកឡើងដែលបានធ្វើឱ្យមានការរង្គោះរង្គើទូទាំងកោះ និងបានគូសបញ្ជាក់អំពីហានិភ័យនៃការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីមួយនេះ។ភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការលក់ បានធ្លាក់ចុះ ២,៤ភាគរយក្នុងពេកនោះ បន្ទាប់ពីការលើកឡើងរបស់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្លូមប៊ឺក (Bloomberg)៕

[UPDATE ] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាកើនឡើងដល់ជាង១៦០នាក់ ខណៈរាប់សិបនាក់បន្តជាប់ខ្លួន

2024/07/31 08:00:13 pm        106
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២ នាក់ និងរាប់សិបនាក់នៅតែត្រូវគេបារម្ភថាកំពុងជាប់ខ្លួនក្នុងបំណាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដីដ៏ធំនៅក្នុងរដ្ឋកេរ៉ាឡា ( Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។បំណាក់ដីបានវាយប្រហារតំបន់ភ្នំនៅក្នុងស្រុក វ៉ាយ៉ាណាដ (Wayanad) កាលពីព្រឹកព្រលឹមថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលអ្នកស្រុកភាគច្រើនកំពុងលង់លក់ក្នុងដំណេក។ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង និងការបាក់រលំស្ពានដ៏សំខាន់មួយ។ ក្រុមអាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់និងរបួសនឹងកើនឡើងបន្ថែមទៀត ខណៈមនុស្សប្រហែល១០០ នាក់នៅតែជាប់ខ្លួនក្នុងតំបន់ ដែលសេវាសង្គ្រោះបន្ទាន់មិនទាន់អាចទៅដល់។បំណាក់ដីទាំងនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលបានវាយប្រហាររដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលទឹកជំនន់បានសម្លាប់មនុស្សជាង ៤០០ នាក់។ក្រុមមន្ត្រីបាននិយាយថា ទាហានជាង ២០០ នាក់ត្រូវបានគេបញ្ជូនទៅជួយដល់កងកម្លាំងសន្តិសុខក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។មន្ត្រីខាងលើបន្ថែមថា មន្ទីរពេទ្យក្នុងតំបន់កំពុងព្យាបាលអ្នករបួសយ៉ាងហោចណាស់ ១២៣ នាក់ ហើយមនុស្សជាង ៣.០០០នាក់ត្រូវបានជួយសង្គ្រោះ និងជម្លៀសទៅកាន់ជំរំសង្គ្រោះចំនួន ៤៥កន្លែង៕

លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន ស្បថចូលកាន់តំណែង ជាប្រធានាធិបតី អ៊ីរ៉ង់

2024/07/31 06:39:13 pm        201
ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានស្បថចូលកាន់តំណែង នៅក្នុងសភា ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ។លោកបានថ្លែងសុន្ទរកថា ដែលផ្តល់ក្តីសង្ឃឹមនៃការបន្ទន់ឥរិយាបថចំពោះទំនាក់ទំនងបរទេស ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិ និងបន្ធូរបន្ថយការរឹតត្បិតលើសេរីភាពសង្គមនៅក្នុងប្រទេស។លោក Pezeshkian បានប្រកាសថា ការបោះឆ្នោតរបស់លោកនឹងបើក «ឱកាសថ្មី» សម្រាប់ប្រទេសអ៊ីរ៉ង់ និងពិភពលោក។ លោកបាននិយាយថា «យើងអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចយល់អំពីការពិត និងបង្កើតទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងគោលជំហរស្មើភាព។ លោក Pezeshkian ចូលកាន់តំណែងក្នុងពេលមានភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងបានមើលឃើញប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោធាទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់ហ្កាហ្សា។លោក និយាយថា អ្នកទាំងឡាយផ្គត់ផ្គង់អាវុធ ដែលបានសម្លាប់កុមារ មិនអាចបង្រៀនពលរដ្ឋមូស្លីមអំពីមនុស្សជាតិបានទេ។ តំណាងជាន់ខ្ពស់មកពីក្រុមហាម៉ាស និងក្រុមហេសបូឡានៅប្រទេសលីបង់ និងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានចូលរួមពិធីស្បត់ចូលកាន់តំណែងនេះ។លោក Pezeshkian បាននិយាយថា អាទិភាពរបស់លោក គឺការធ្វើឲ្យប្រសើរ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់អ៊ីរ៉ង់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជន ឡាវ​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 06:26:04 pm        194
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃ​មហា​អយ្យការ​អមតុលាការប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

កោះតៃវ៉ាន់ ឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ជុំវិញការស្លាប់របស់អ្នកនេសាទ

2024/07/31 06:10:34 pm        209
កោះតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន កាលពីថ្ងៃអង្គារ (៣០ កក្កដា) ជុំវិញការស្លាប់របស់អ្នកនេសាទចិន ២នាក់នៅក្នុងឧប្បត្តិហេតុដែនសមុទ្រ បន្ទាប់ពីការចរចាជាច្រើនខែ ដោយនេះជាវិធានការមួយដែលអាចកាត់បន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា ដំណោះស្រាយមួយត្រូវបានឈានដល់សម្រាប់ក្រុមគ្រួសាររបស់អ្នកនេសាទ ដែលបានស្លាប់នៅពេលព្យាយាមរត់គេចខ្លួន បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។ អគ្គនាយករងរដ្ឋបាលឆ្មាំល្បាតឆ្នេរតៃវ៉ាន់ លោក សៀ ឈីងឈិន (Hsieh Ching-chin) បានប្រាប់អ្នកយកព័ត៌មាននៅកោះឃិនមិន (Kinmen) ថា «កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចក្នុងអំឡុងពេលការចរចា ដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលធ្វើឡើងដោយភាគីទាំងពីរនៃច្រកសមុទ្រ»។ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ Kinmen នេះដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅជិតឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែកុម្ភៈមក បន្ទាប់ពីអ្នកនេសាទចិនពីរនាក់បានស្លាប់។ កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបណ្ដេញទូកឆ្មាំល្បាតឆ្នេរចិនដែលចូលដែនទឹកហាមឃាត់ម្តងហើយម្តងទៀត៕

រដ្ឋាភិបាលស៊ូដង់ ទាមទារការពិភាក្សា មុនពេលកិច្ចចរចាសន្តិភាព

2024/07/31 05:46:07 pm        108
ក្រសួងការបរទេសស៊ូដង់ ដែលមានភក្តីភាពចំពោះកងទ័ពប្រយុទ្ធប្រឆាំងយោធាប៉ារ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន ចង់បានការពិភាក្សាបន្ថែមទៀត មុនពេលទទួលយកការអញ្ជើញរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុន បានអញ្ជើញកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) សម្រាប់ការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ នៅថ្ងៃដដែលនោះ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Daglo បានស្វាគមន៍ការអញ្ជើញនេះ ហើយបានប្រកាសពីបំណងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ក្នុងការចូលរួម។ កងទ័ពដែលដឹកនាំដោយឧត្តមសេនីយ លោក Abdel Fattah al-Burhan ពុំមានប្រតិកម្មអ្វីឡើយ។សង្រ្គាមបានផ្ទុះឡើងរាលដាលនៅក្នុងប្រទេសស៊ូដង់ ចាប់តាំងពីខែមេសាឆ្នាំ២០២៣ រវាងកងទ័ពនិង កងកម្លាំគាំទ្ររហ័ស(RSF) ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំ។កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស បានស្នើសុំ «ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស៊ូដង់លើទម្រង់ការ និងរបៀបវារៈ និងសម្រាប់កិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក នៅមុនពេលកិច្ចចរចាណាមួយ នៅពេលអនាគត។លោក Blinken បាននិយាយថា កិច្ចពិភាក្សា ដែលសហការគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវតែរួមបញ្ចូលសហភាពអាហ្រ្វិក អេហ្ស៊ីប អារ៉ាប់រួម និងអង្គការសហប្រជាជាតិ ជាអ្នកសង្កេតការណ៍។ពួកគេមានគោលបំណង ក្នុងការទទួលបានការបញ្ឈប់អំពើហិង្សានៅទូទាំងប្រទេស និងអនុញ្ញាតឱ្យមានដំណើរការចូលនៃជំនួយមនុស្សធម៌។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមបានបង្ខំឱ្យមនុស្សជាង១១លាននាក់ជម្លៀសខ្លួន ទាំងខាងក្នុង និងក្រៅព្រំដែនរបស់ប្រទេសស៊ូដង់ ដោយជម្លោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងរុញប្រទេសនេះឱ្យធ្លាក់ដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។ ប្រជាជនប្រហែល ២៥,៦ លាននាក់ ជា ចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេស កំពុងប្រឈមមុខ«អសន្តិសុខស្បៀងធ្ងន់ធ្ងរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 05:23:26 pm        169
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ការស្ទង់មតិ៖Reuters/Ipsos លោកស្រីHarris នាំមុខលោកTrump ១ពិន្ទុក្នុងការស្ទង់មតិចុងក្រោយ

2024/07/31 04:53:30 pm        99
កាលពីថ្ងៃទី៣០ ខែកក្កដាសប្ដាហ៍នេះ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ស្រី Kamala Harris បាននាំមុខមួយភាគរយលើសលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និងស្ថាប័នស្រាវជ្រាវ Ipsos ដោយបង្រួមគម្លាតដែលបានបើកនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បោះបង់ចោលការប្រកួតប្រជែងការបោះឆ្នោតឡើងវិញ។ ការស្ទង់មតិរយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យបានបង្ហាញថាអនុប្រធានាធិបតី លោកស្រី Harris ទទួលបានការគាំទ្រ ៤៣% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ខណៈដែលអតីតប្រធានាធិបតី លោក Trump ទទួលបានការគាំទ្រ ៤២% ។ការស្ទង់មតិរបស់សារព័ត៌មាន Reuters និង Ipsos កាលពីសប្តាហ៍មុនបានបង្ហាញថា លោកស្រីHarris កើនឡើង ៤៤%ទល់នឹងលោកTrump ៤២% ។លោកស្រី Harris បានទទួលតំណែងជាបេក្ខជនបក្សប្រជាធិបតេយ្យក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ បន្ទាប់ពីលោក Biden វ័យ៨១ ឆ្នាំបានដើរចេញពីសម្ពាធកាន់តែខ្លាំងនៅក្នុងគណបក្សរបស់លោកដោយបោះបង់ចោលការប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤នេះ ។ ចាប់តាំងពីពេលនោះមកលោកស្រី Harris បានទទួលការបរិច្ចាគថវិកាកាន់តែច្រើន និងទទួលបានការយល់ព្រមយ៉ាងច្រើនថែមទៀតផងដែរពីគណបក្សរបស់ខ្លួន៕

សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 04:36:31 pm        142
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

2024/07/31 03:49:43 pm        225
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូប​នីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន
08/23/2026 01:08 PM
ខណ្ឌរដ្ឋបាលជលផលក្រចេះ លែងត្រីចម្រុះទម្ងន់ ១០០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស
08/23/2026 01:08 PM
ពលរដ្ឋបង្ហាញភាពរីករាយ ខណៈបានមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទព្រហ្មកិល
08/23/2026 01:08 PM
វិបត្តិឧស្ម័ននៅបង់ក្លាដែស ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ ផ្ទះសម្បែង និងការដឹកជញ្ជូន
08/23/2026 01:08 PM
មនុស្សរាប់សិបនាក់រងរបួស ក្រោយការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ អង្រួនប្រទេសជប៉ុន
08/23/2026 01:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គមរីកចម្រើនទៅបាន ត្រូវការចាំបាច់ ការអប់រំប្រជាជនវ័យក្មេង ឱ្យចេះគោរពឱ្យតម្លៃអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនបានឆ្លងកាត់
08/23/2026 12:08 PM
អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
08/23/2026 12:08 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តបាត់ដំបង
08/23/2026 12:08 PM
អ៊ីរ៉ង់គំរាមកំណត់គោលដៅផលប្រយោជន៍ប្រទេសណាមួយដែលជួយដល់អាមេរិក
08/23/2026 12:08 PM
លោក Trump៖ ច្រកសមុទ្រ Hormuz បច្ចុប្បន្នគឺជាដែនទឹករបស់សហរដ្ឋអាមេរិក
08/23/2026 11:08 AM