សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗចំនួន១១

2022/11/08 06:17:13 pm        350
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គ​មហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហធិបតី ក្នុង​ពិធី​ចុះ​ហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន៖១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បី អនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។២-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។៣-កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយមវៀតណាម។៤-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អ៊ឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹង វិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និង ផ្នែករបស់ទោចក្រយាន។៥-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក១៨(៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអ៊ឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ ទោចក្រយាន។៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យុសំឡេងវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំ២០២២-២០២៥។ ៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។៨-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។៩-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។១០-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។១១-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕ 

កម្ពុជា-វៀតណាម គ្រោងបើកឱ្យមានការហោះហើរត្រង់រវាងខេត្ត និងខេត្តនៃប្រទេសទាំងពីរ

2022/11/08 03:06:02 pm        519
ថ្លែងនៅក្រោយជំនួបពិភាក្សារវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ផាម មិញជិញ(Phạm Minh Chính) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​វិមានសន្តិភាព នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយក​រដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដមនាយករដ្ឋ មន្ត្រីវៀតណាម​នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីទាំងពីរបានផ្ដោតការពិភាក្សាទៅលើបញ្ហាតំបន់ និងអន្តរជាតិ ការ​ពង្រឹង​ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត និងការជំ រុញ​ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរជាដើម។ ឯកឧត្ដមបន្តថា នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានឯកភាពឱ្យមានការហោះ ហើរ​ត្រង់​រវាងខេត្ត និងខេត្ត ក្រុង និងក្រុង នៃប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឌី ជីថល និងវិស័យនានាជាច្រើនបន្ថែមទៀត។របាយការណ៍ផ្នែកពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមមាន ប្រមាណ​ជិតបួនពាន់លានដុល្លារ។ ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ២០២២ នេះ ទំហំពាណិជ្ជកម្មប្រទេសទាំ ង​ពី​មានជាងបីពាន់លានដុល្លារ៕ អត្ថបទ៖ គង់ ឌិន 

កម្ពុជា ចូលកាន់ដំណែងជាប្រធាននៃក្រុមការងារម៉ាឌ្រីដ ស្ដីពីការចុះបញ្ជីម៉ាកអន្តរជាតិ

2022/11/08 11:39:04 am        536
ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា ត្រូវបានទទួលការគាំទ្រពីសមាជិកជាប្រធាននៃកិច្ចប្រជុំលើកទី២០ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដ សម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០២២។ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ បានសសេរថា កិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំទី២០ នៃក្រុមការងារម៉ាឌ្រីដ នឹងនាំមកនូវការអភិវឌ្ឍ និងភាពប្រសើរឡើងបន្ថែមទៀតចំពោះប្រព័ន្ធម៉ាឌ្រីដ ធ្វើឲ្យប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិ រឹតតែមានភាពទាក់ទាញ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ថែមទៀតដល់អ្នកប្រើប្រាស់ បម្រើដល់តម្រូវការនៃធុរកិច្ចទាំងឡាយ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានផលប្រយោជន៍ពីកម្មសិទ្ធិបញ្ញា ដើម្បីជំរុញដល់គោលដៅធុរកិច្ចរបស់ខ្លួន។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រព័ន្ធម៉ាឌ្រីដ គឺជាប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិដោយប្រើប្រាស់បច្ចេកវិទ្យា ដែលគ្រប់​គ្រង​ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយប្រព័ន្ធនេះ បានផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ចំពោះការចុះបញ្ជីម៉ាកនៅក្នុងប្រទេសនានាជាសមាជិក។ គិតមកដល់បច្ចុប្បន្ន ប្រព័ន្ធនេះមានសមាជិកចំនួន១២៨ ក្នុងនោះមានប្រទេស​កម្ពុជាផងដែរ ដែលបានចូលរួមការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈការចូលជាសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដ ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដទាក់ទងនឹងការចុះឈ្មោះអន្តរជាតិនៃម៉ាក(Madrid Protocol Relating to the Madrid Agreement Concerning the International Registration of Marks) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ សមាជិកនឹងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ និងវិធានមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក ព្រមទាំងប្រឹក្សាលើការអភិវឌ្ឍប្រព័ន្ធបន្ថែម សំដៅលើកកម្ពស់ការប្រើប្រាស់ ធ្វើឲ្យប្រព័ន្ធមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងព័ត៌មានរៀបចំរួចរាល់មណ្ឌលព័ត៌មាននៅសណ្ឋាគារសុខាភ្នំពេញ ត្រៀមកិច្ចប្រជុំកំពូលអាស៊ាន

2022/11/07 03:29:26 pm        599
ភ្នំពេញ៖ ខណៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ក្រសួងព័ត៌មានបានរៀបចំរួចរាល់មណ្ឌលព័ត៌មាន នៅ​សណ្ឋាគារ​សុខាភ្នំពេញ ជាទីកន្លែងរៀបចំកិច្ចប្រជុំ។មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៧ខែវិច្ឆិកានេះ ​ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ​នៃក្រសួងព័ត៌មាន បានថ្លែងថា​ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០​ និងទី៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ ​អ្នកសារព័ត៌មានជាតិ ​និងអន្តរជាតិចំនួនជិត ២ពាន់នាក់ បានចុះឈ្មោះនៅក្រសួងព័ត៌មាន​ ដើម្បីទទួលបានកាត ទុកសម្រាប់ប្រើប្រាស់​ក្នុងការផ្ដិតយក​រូបភាព​ និងខ្លឹមសារព័ត៌មានចេញពីកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ក្រៅពីនេះ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ក្រសួងព័ត៌មានរៀបចំរួចរាល់មណ្ឌលព័ត៌មាននៅ​សណ្ឋាគារ​សុខាភ្នំពេញ​ជាទីកន្លែងរៀបចំកិច្ចប្រជុំ។តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ​បានបង្ហាញថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន ​លើកទី៤០ និងទី៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​ចាប់ផ្ដើមថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២២ ​ដោយមានវត្តមានថ្នាក់ដឹកនាំ​កំពូល​ពិភពលោក​ និងស្ថាប័នអន្តរជាតិចូលរួម​ប្រមាណជាង៣០ប្រទេស៕ អត្ថបទ៖ទូច សោភ័ណ

នយោបាយឈ្នះ ឈ្នះគឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ

2022/11/07 01:26:19 pm        549
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការ​កងទ័ពជើងគោក បានថ្លែងថា តាមរយៈការសិក្សាកន្លងមក បានបង្ហាញថា ការ​បញ្ចប់​សង្រ្គាម​ដោយនយោបាយឈ្នះ ឈ្នះគឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញា​ចិត្តខាង​នយោបាយដ៏មុតមាំរបស់ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា​ស្ថាបនិក និងមគ្គុទ្ទេសក៍ឯក។ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ​ និងសមិទ្ធផល) « ចូលរួម ចែករំលែក ដើម្បីសន្តិភាព​ និងសុខដុមភាព» ទីស្តីការក្រសួង​ការពារជាតិ នាថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា« យើងទាំងអស់គ្នាស្រលាញ់សន្តិភាព​ ពិតណាស់សន្តិភាព មិនអាចទទួលបានដោយ​ងាយៗ​នោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ​ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកហើយ។តាមរយៈការសិក្សាកន្លងមក បានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ ឈ្នះ គឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់​ សម្តេចតេជោ ដែល​ជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក»។ក្នុងន័យនេះការបញ្ចប់សង្គ្រាមមិនមែនជា​អព្ភូតហេតុ​ចៃដន្យនោះឡើយ​ ដូចនេះទើបនៅក្នុង​ដំណើរ​ការ​នៃការបញ្ចប់សង្គ្រាម​ក្រោមនយោបាយឈ្នះ-ឈ្នះ គឺទាមទារនូវការដឹកនាំប្រកបដោយ​ទេព​កោសល្យខ្ពស់ រួមផ្សំនឹងយុទ្ធសាស្ត្រជាលក្ខណៈវិទ្យាសាស្ត្រ ពីព្រោះបរិស្ថានគ្របដណ្តប់ និង​សភាពការណ៍ជុំវិញ​មានភាព​ស្មុគ្រស្មាញ​ ព្រមជាមួយការប្រែប្រួលលឿនរហ័សបំផុត។ លើសពីនេះគេក៏អាចនិយាយបានថា​ នយោបាយឈ្នះ ឈ្នះ ​នៅកម្ពុជា មានអត្ថន័យយ៉ាង​ទូលំទូលាយ​ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល ​ដោយហេតុថា នយោបាយ​ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការ​ពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ​លើគ្រប់វិស័យ។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ការសិក្សាប្រវត្តិសាស្ត្រយោធា គឺជាការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រការពារជាតិសង្គ្រាម​ និងជម្លោះប្រដាប់អាវុធ ដោយធ្វើការវិភាគ​អំពីជ័យជម្នះ និងបរាជ័យតាមដំណាក់កាលនីមួយៗ ក៏ដូចជាអំពីក្រឹត្យក្រមនៃការកកើតចលនា​ប្រដាប់អាវុធ, សិល្បិ៍វិធីកងទ័ព និងការអភិវឌ្ឍកងទ័ព។ ជារួមប្រវត្តិសាស្រ្តយោធា គឺជាធនធាន​ដ៏ចាំបាច់មួយ​សម្រាប់ការអភិវឌ្ឍគតិបណ្ឌិតជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំ។ ក្នុងន័យនេះ ​តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាដែលកម្ពុជាបានរងឥទ្ធិពល ជាពិសេសផល​វិបាក​នៃសង្រ្គាមរ៉ាំរ៉ៃ រហូតទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ​ឈ្នះ យើង​ក៏អាចនិយាយបានថា​ ប្រវត្តិសាស្រ្តយោធានៅកម្ពុជា គឺជាប្រភពនៃមេរៀនបទពិសោធន៍​ដ៏សម្បូរបែប​ និងជាធនធានពុទ្ធិសម្រាប់ការកសាងដុះខាត់គតិបណ្ឌិតជាយុទ្ធសាស្ត្រ ដែលមាន​សារៈសំខាន់​ចាំបាច់នាំឱ្យសម្រេចជោគជ័យក្នុងការបំពេញភារកិច្ចរបស់​កងយោធពលខេមភូមិន្ទ​ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ​និងទៅអនាគត។ ដូច្នេះសិក្ខាសាលានេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់​នាយ​ទាហាន​កងយោធពលខេរមភូមិន្ទ ​តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្ត​នយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ដែលជាពុទ្ធិ និង​បទពិសោធន៍ដ៏មានតម្លៃ​ឧត្តុង្គឧត្តម​សម្រាប់យោធិនយើងក្នុង​នាមជាអ្នកជំនាន់ក្រោយ។លោកឧត្តមសេន៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងងដែរថា សិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅ​ថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះ ​នឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម បន្ទាប់​ពីបាន​ប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិ​សាស្ត្រយោធានៅ​ថ្នាក់​យោធភូមិភាគ ​រួមមានយោធភូមិភាគទី៣,ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់​ដឹកនាំ​អង្គភាពកងពលធំកងពលតូច តំបន់ប្រតិបត្តិការសឹករង និងប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យ​ដំណើរការទៅមុខដោយ​អាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន ​និងទិសដៅសម្រាប់ពេលអនាគត៕ អត្ថបទ៖ បាន ចក់

គ.ជ.ប ៖ រយៈពេល ១៨ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ២៣ម៉ឺននាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ១២ម៉ឺននាក់

2022/11/07 11:26:07 am        199
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ១៨ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៣៥.៣៣៦ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២៤.៩០២ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១៨.៧២២ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៧០.៣៦៨ នាក់។

អបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

2022/11/07 07:56:22 am        265
ភ្នំពេញ៖ តាមរយៈទំព័រហ្វេប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (០៧ វិច្ឆិកា ២០០៣- ០៧ វិច្ឆិកា ២០២២)។របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។

សម្តេចតេជោ៖ ពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង កម្ពុជាមិនត្រឹមតែរួចផុតទេអាចជួយផ្គត់ផ្គង់លើទីផ្សារអន្តរជាតិបានទៀត

2022/11/06 07:57:47 am        364
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ខណៈពិភពលោកំពុងជួបនូវបញ្ហាសន្តិសុខស្បៀង កម្ពុជាមិនត្រឹមតែបានរួចផុតពីវិបត្តិនេះទេ ផ្ទុយទៅវិញកម្ពុជាថែមទាំងអាចជួយផលិតនាំទៅកាន់ទីផ្សារអន្តរជាតិបានថែមទៀតផងដែរ។តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៩(៦វិច្ឆិកា២០២២) ក្រោមវិធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា« ស្ថិតនៅក្នុងបរិបទពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា​ថែមទំាងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារប្រកបដោយ គុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារ​ក្នុងតំបន់ និងពិភពលោក»។ក្នុងសារលិខិតសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមាន ការ​ប្តេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាន​នូវបរិយាកាសមួយ ដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាព​ម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការលើកកម្ពស់​សុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងជួយ សម្រួលឱកាសធ្វើពាណិជ្ជកម្មអាជីវកម្មម្ហូបអាហារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០« ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ»។យ៉ាងណាក៏ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តីតាមរយៈសារលិខិតដដែលនេះ ក៏បានអំពាវនាវ ដល់​បងប្អូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលទំាងអស់ សូមចូលរួមទាំងអស់​គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឲ្យមានអនាម័យ​ល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីធំៗកន្លងមក និងប្រជុំអាស៊ានខាងមុខនេះ

2022/11/06 07:33:41 am        497
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនជនរួមជាតិ និងសុំការអធ្យាស្រ័យពីភរិយា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានា ដែលនឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល​អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខនេះ នឹងអវត្តមានភរិយានៃប្រធានអាស៊ាន គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច ដោយសារតែ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នង មិនអាចចេញទទួលភ្ញៀវបាន ស្ថិតក្នុងរយៈពេលនៃការព្យាបាល។ សំណេរទាំងស្រុងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្ចេះ :«ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការ អវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេល កន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹង​អញ្ជើញ​មកកម្ពុជា​នាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញ​ទទួលបានដោយ​សារស្ថិត​ក្នុងរយៈពេលនៃការព្យាបាល។សូមបញ្ជាក់ថា កម្ពុជានឹងចាប់ផ្តើមដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសក្នុងតំបន់ និងបណ្តាប្រទេសធំៗ នៅលើពិភពលោក ជាដៃគូអាស៊ានមកចូលរួមផងដែរ។មកដល់ពេលនេះ កម្ពុជាបានត្រៀមទទួល និងដឹកនាំកិច្ចប្រជុំនេះ រួចរាល់ហើយ៕

កម្ពុជាត្រៀមរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

2022/11/05 01:04:52 pm        357
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ថ្លែងថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានត្រៀមរួចរាល់ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ការថ្លែងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ធ្វើឡើងក្នុងពេល អញ្ជើញដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ា​ និងប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុគណៈកម្មការ ប្រធានដឹកនាំអង្គប្រជុំតាមគណៈកម្មាធិការជំនាញ ប្រធានគណៈប្រតិភូកម្ពុជា មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាយោបល់ និងមន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួសមុខអោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធាន អាយប៉ាលើកទី៤៣ សូមថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការរៀបចំប្រធានអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មាធិការនានា គណៈប្រតិភូ​សភាកម្ពុជា ក្រុមប្រឹក្សាយោបល់ តំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការ ដ្ឋាន ជាតិអាយប៉ា-កម្ពុជា ដែលបានអញ្ជើញចូលរួមនាពេលនេះដើម្បីពិនិត្យ ឡើងវិញនូវវឌ្ឍនភាព ការងារ ចុងក្រោយត្រៀមរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ខាងមុខ និងកិច្ចប្រជុំទល់ មុខគ្នា រវាង ថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ដែលការងារទាំងឣស៉ស្ទើតែត្រៀម រៀបចំរួចរាល់ ឣស់ហើយនៅតែ​បន្តឹចបន្តួច​ដែលទាមទាឣោយគ្រប់ផ្នែកទាំងឣស់ពិនិត្យបន្ថែមទៀតដើម្បីឣោយ បានរលូនល្អ។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការអាយប៉ា-កម្ពុជា បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព ការងារ ​របស់អគ្គលេខាធិការដ្ឋានអាយប៉ា ដោយបានរៀបចំលិខិតអញ្ជើញកម្មវិធីប្រជុំ ​ប្រធានបទ បូលបទនិងផ្ញើរជូនប្រទេសជាសមាជិកអន្តរសភាអាស៊ាន និងប្រទេសសង្កេតការណ៍រួចរាល់អស់ ហើយ ​ខណៈឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤៣ បានត្រៀមរួចរាល់។ដោយឡែក ​អនុគណៈកម្មការជំនាញនានា ក៏បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធ និង អនុគណៈកម្មាធិការ​ជំនាញនានារួមមាន អនុគណៈកម្មការឯកសារ អនុគណៈកម្មការ សន្តិសុខ អនុគណៈបដិសណ្ឋាកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុបានត្រៀមរួចរាល់អស់ហើយដែរ។ ទន្ទឹមនិងនោះឯកឧត្តម ស៊ូ ភិរិន តំណាងអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ​បានប្រជុំឯកភាពគ្នា រួច រាល់លើគម្រោងចំណាយ ​តាមអនុគណៈកម្មាធិការនីមួយៗ។ក្នុងនោះ ក៏មានការត្រៀមពីដំណើរទស្សនកិច្ចរបស់ប្រទេស កូរ៉េ ប៉ូឡូញ អាហ្សាក់បៃហ្សង នេប៉ាល់ ហើយ និងចូលរួមសង្កតការណ៍ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣ផងដែរ។សូម​បញ្ជាក់​ថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងប្រព្រឹត្តទៅ រយៈពេល ៦ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថៃ ប្រឈមបញ្ហាសេដ្ឋកិច្ច ស្របពេលមានភាពមិនច្បាស់លាស់ និងការបែកបាក់ខាងនយោបាយ
09/03/2025 11:09 AM
នគរបាលប៉ាគីស្ថាន៖ បុគ្គលិកសន្តិសុខប៉ាគីស្ថាន៦នាក់ និងសកម្មប្រយុទ្ធ៦នាក់ស្លាប់ក្នុងអំឡុងការវាយប្រហារក្នុងមូលដ្ឋាន
09/03/2025 10:09 AM
កុមារ និងអ្នកសារព័ត៌មានស្ថិតក្នុងចំណោមមនុស្ស១០៥នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
09/03/2025 10:09 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យអាអាជ្ញាធរខេត្ត មានជនភៀសសឹកបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះបងប្អូនភៀសសឹកត្រឡប់ទៅលំនៅដ្ឋាន
09/03/2025 10:09 AM
[UPDATE] នយោបាយថៃ ស្ថិតក្នុងភាពវឹកវរ ខណៈបក្សភឿថៃ ចាត់វិធានការរំលាយសភា ក្រោយបក្សប្រឆាំងគាំទ្រគូប្រជែងខ្លួន
09/03/2025 10:09 AM
[UPDATE] គណបក្សភូមិចៃថៃ ទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបញ្ចៀសវិបត្តិនយោបាយ
09/03/2025 10:09 AM
យ៉ាងហោចណាស់មនុស្ស១១នាក់ស្លាប់ ក្នុងការបំផ្ទុះនៅកន្លែងជួបជុំនយោបាយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន
09/03/2025 10:09 AM
លោក Xi Jinping ប្រកាសថា មនុស្សជាតិត្រូវតែជ្រើសរើសរវាងសន្តិភាព និងសង្គ្រាម
09/03/2025 10:09 AM
លោក Putin និយាយថា រដ្ឋបាលលោកTrump កំពុងស្តាប់ហេតុផលរបស់រុស្ស៊ីស្តីពីសង្រ្គាមអ៊ុយក្រែន
09/03/2025 10:09 AM
រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំងរាជធានីភ្នំពេញ ប៉ុន្ដែបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា
09/03/2025 09:09 AM