សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល

2022/11/14 08:42:07 pm        796
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០០ រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖

បក្សនយោបាយសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន

2022/11/14 08:40:52 pm        864
ភ្នំពេញ៖ បណ្តាគណបក្សនយោបាយនានានៅប្រទេសកម្ពុជា បានសម្ដែងនូវការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិ បាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផល​ជាវិជ្ជមាន។គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខែ្មរតែមួយ បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពី គ្នា អបអរសាទរ​ចំពោះលទ្ធផលដ៏ត្រចះត្រចង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានភាព​ជោគជ័យ យ៉ាងធំធេងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយគណបក្សទាំងពីរនេះ បាន​លើកឡើងថា ថ្វីត្បិតតែ កម្ពុជា ជាប្រទេសតូចក៏ពិតមែន តែអាចរៀបចំបានយ៉ាងល្អនូវកិច្ច​ប្រជុំ​កំពូលមួយ ដែលមានសុទ្ធតែថ្នាក់ ដឹកនាំប្រទេសមហាអំណាចសកលលោកចូលរួមផងដែរ ធ្វើឲ្យ​ព្រះរាជាណាចក្រកម្ពុជា កាន់តែមានកិត្យានុភាពល្បីល្បាញទូទាំងសកលលោក និងមោទកភាព​ជាតិយ៉ាងក្រៃលែង។គណបក្សហ៊្វុនស៊ិនប៉ិច បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លើកនេះ ​មានលក្ខណៈពិសេស និងវិសេសវិសាលណាស់ ​ព្រោះថា ​កន្លងមក បណ្តាប្រទេស​មហាអំណាច បានខ្វែងគំនិតគ្នា ធ្វើឲ្យសកលលោកទាំងមូលមានភាពតានតឹង និងបានប្រឈម​មុខដាក់គ្នា។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ បានបង្កើតឱកាសឲ្យបណ្តា​ថ្នាក់​ដឹកនាំប្រ ទេសមហាអំណាចផ្សេងៗបានជួបជុំ ​រកវិធីសន្ទនា ​ដោះស្រាយ សម្របសម្រួល​ជាមួយគ្នា ដែលបង្ហាញពី ភាពវិជ្ជមានល្អមួយសម្រាប់អនាគតពិភពលោកទាំងមូល។ដោយឡែកគណបក្សខែ្មរតែមួយ ​បានបញ្ជាក់ថា សម្តេចតេជោ ​ហ៊ុន សែន ជាប្រធានអាស៊ានប្តូរ វេនចំនួនបីលើកហើយ ​និងជាម្ចាស់ផ្ទះមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានយ៉ាងរលូន ដោយឈរលើកត្តាបីធំៗ គឺ «១- មានសុខសន្តិភាពពេញលេញ ២- ការគ្រប់គ្រង​ជំងឺកូវីដបានល្អប្រសើរ និងទី៣- គ្មានអំពើភេរវកម្មកើតឡើងនោះទេ»៕អត្ថបទ៖ បាន ចក់ 

រាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ

2022/11/14 07:31:33 pm        996
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។

ព្រះចៅស៊ុលតង់ សាទរដែលកម្ពុជាដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យ

2022/11/14 06:15:04 pm        590
ភ្នំពេញ៖ ក្នុងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីស្តេចយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកម្ពុជាដោយជោគជ័យ ព្រះចៅ ស៊ុលតង់ នៃប្រទេសព្រុយណេ បានសំដែងនូវការសាទរចំពោះជោគជ័យដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងល្អ។ព្រះចៅស៊ុលតង់កោតសរសើរកម្ពុជាបែបនេះ ខណៈព្រះអង្គត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលសវនាការនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ ព្រះចៅស៊ុលតង់ បានសំដែងនូវការសារទរដែលកម្ពុជាបានរៀបចំដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ។ព្រះចៅស៊ុលតង់ ទ្រង់ក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ​ ដែលបានឃើញទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរហើយ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេសសហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណថ្វាយព្រះចៅស៊ូតង់ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានិងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលញាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានគោរពថ្លែងអំណរគុណជូនព្រះចៅស៊ុលតង់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ៕

ឯកឧត្តម វេង សាខុន អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

2022/11/14 05:53:25 pm        56
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូមអនុញ្ញាតគោរព និងសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត របស់សម្តេចតេជោ ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានធ្វើឲ្យកម្ពុជាមានកិត្តិយសនិងមានមោទនភាពជាតិ ខ្ពង់បំផុត និងមានកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ឯកឧត្តម វេង សាខុន ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ប្រកបដោយសោមនស្សរីករាយនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

កម្រងរូបភាពកិច្ចប្រជុំកំពូលទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា-ប្រ៊ុយណេ

2022/11/14 05:38:37 pm        615
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រប្រ៊ុយណេដារូស្សាឡាម និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) រវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពី ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ៖ ប្រយោជន៍ដែលកម្ពុជា​ទទួលបាន​ពី​កិច្ចប្រជុំ​អាស៊ាន​ គឺ​កិត្យានុភាព​ សម្រាប់​ទុកឲ្យក្មេង​ជំនាន់​ក្រោយ

2022/11/14 05:30:31 pm        464
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​អាស៊ានប្តូរ​វេន​ឆ្នាំ​២០២២នេះ​ បានថ្លែងថា ផលប្រយោជន៍ ដែលកម្ពុជាទទួលបាន​យ៉ាងធំធេង​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើកទី៤០-៤១នាពេលនេះគឺកិត្យានុភាពសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ ខណៈ​កិច្ច​ប្រជុំ​កំពូល​នេះ បានចុះហត្ថលេខា​សម្រេច​លើ​ឯកសារ​រហូត​ដល់​ចំនួន​១០០ឯកសារ​នៅ​លើទឹក​ដី​កម្ពុជា​។ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំ​កំពូល​អាស៊ាន​ទី​៤០-៤១ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបាន​បង្ហាញ​ភាព​ចាស់ទុំ​នៃ​ការ​ដឹកនាំ​ច្រើន​ ដោយកិច្ចប្រជុំទាំងអស់ជាពិសេសគឺកិច្ចប្រជុំអាស៊ីបូព៌ា គឺគ្មាន​ការ​ជជែក​តឹង​សរសៃ​.ក​ ដាក់គ្នា ​ខណៈ​សមិទ្ធ​ផល​នេះ​ហើយ​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា​នោះ។​សម្តេច​តេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានបញ្ជាក់បន្ថែមផងដែរថា តាមរយៈកិច្ចប្រ ជុំ​កំពូល​នេះ កម្ពុជាបានពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អាស៊ាន​កាន់​តែខ្លាំងក្លា​បន្ថែម​ទៀត​ ហើយជាងនេះទៅទៀតកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការគាំទ្រ និងកោត​សរសើរ​ពីដៃ​គូ​នានា ​ដោយ​ដៃគូខ្លះ​បាន​ឧបត្ថម្ភ​សម្ភារៈ​បច្ចេកទេស​ និង​ថវិកា​ សម្រាប់​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​។នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា រយៈ​ពេល​មួយ​ឆ្នាំ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន ​វា​ពោរពេញ​ទៅ​ដោយ​អនុស្សាវរីយ៍ និង​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​រូប​សម្ដេច​ផ្ទាល់ ​និងកម្ពុជា ​ដែល​មាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​ បាន​ទទួល​តំណែង​ជា​ប្រធាន​ប្ដូរវេន​របស់អាស៊ាន។​ ពិសេស​ទៅ​ទៀត​នោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើ​ទឹកដី​កម្ពុជា​នេះ អាស៊ាន​បាន​បញ្ចូល​អ៊ុយក្រែន និងប្រទេសជាច្រើនទៀត ក្នុងសន្ធិសញ្ញាមិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍(TAC) នៅ​ក្នុងកិច្ចប្រជុំកំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ទៀត​៕ អត្ថបទ៖​បាន ចក់

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ានមិនមែនជាកូនជឹងឱ្យនរណាទេ

2022/11/14 01:03:13 am        850
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា «អាស៊ានមិនមែនជាកូនជិងឱ្យនរណាទេ...» អាស៊ាន ទទួលយកអ៊ុយក្រែន គឺអាស៊ានមិនខ្វល់ថា នរណាខឹង ឬ មិនខឹងទេ។ថ្លែងក្នុងសន្និសីទប្រកាលពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ាន​ពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ានប្រកាន់ភាពជាកណ្ដាល...[]...អាស៊ានទទួលយកអ៊ុយក្រែន គឺដើម្បីបង្កើនភាពជាដៃគូ​សហប្រតិបត្តិការ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាំងចិន និងអាម៉េរិក មិនតម្រូវឱ្យអាស៊ាន និងកម្ពុជា ត្រូវជ្រើសរើសរវាងអាម៉េរិក និង ចិននោះដែរ៕

បណ្តុំរូបភាពជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការUN

2022/11/14 12:10:11 am        817
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគីជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ។ក្នុងពេលស្នាក់នៅកម្ពុជា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ ចូលរួម​ប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ទស្សនកិច្ច និងគោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម នៅរមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៕

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើសន្និសីទលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា

2022/11/13 11:50:35 pm        784
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
10/08/2026 05:10 PM
សម្តេចធិបតី៖ កម្ពុជាកំពុងកែទម្រង់ និងពង្រឹងពង្រីកសមត្ថភាពវិស័យការពារជាតិ
10/08/2026 05:10 PM
ព្យុះត្រូពិក Isaias ត្រូវបានព្យាករថា នឹងក្លាយជាព្យុះសង្ឃរាបក់​បោក​ឆ្នេរឈូងសមុទ្រអាមេរិក នៅទី១០ ខែតុលា
10/08/2026 05:10 PM
សារព័ត៌មាន៖ ទីក្រុងតូក្យូពិចារណាអនុញ្ញាតឲ្យនាំអាវុធនុយក្លេអ៊ែរចូលប្រទេសជប៉ុន
10/08/2026 05:10 PM
មេបញ្ជាការយោធាហ្ស៊កដានី និងអាមេរិក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ
10/08/2026 05:10 PM
អ្នកការទូត៖ អ៊ីរ៉ង់ និងអូម៉ង់ នឹងដាក់កិច្ចព្រមព្រៀងស្តីពីច្រកសមុទ្រហ័រមូស ទៅកាន់ស្ថាប័នអន្តរជាតិ
10/08/2026 05:10 PM
ម៉ិកស៊ិក មានចំណាត់ការដោះស្រាយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដែលត្រូវបានកាត់បន្ថយពីអាមេរិក
10/08/2026 04:10 PM
ម៉ាឡេស៊ី នឹងធ្វើអ្វីអាចធ្វើទៅបានដើម្បីឲ្យមីយ៉ាន់ម៉ាត្រូវបានទទួលយកទៅក្នុងសហគមន៍តំបន់
10/08/2026 04:10 PM
អឺរ៉ុបខ្វែងគំនិតគ្នាជុំវិញជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ខណៈផលប៉ះពាល់កាន់តែខ្លាំងឡើង
10/08/2026 04:10 PM
ក្រុមហ៊ូទី វាយរុញច្រានការរុលចូលរបស់រដ្ឋាភិបាល ខណៈអារ៉ាប៊ីសាអ៊ូឌីតថា គោលដៅក្រុមហ៊ូទី៨២កន្លែងត្រូវបានបំផ្លាញ
10/08/2026 04:10 PM