សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

2022/11/12 04:53:08 pm        273
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

សម្តេចតេជោ ហ៊ុន សែន៖ ចិន កូរ៉េខាងត្បូង និងជប៉ុន ជាដៃគូរមិនអាចខ្វះបានរបស់អាស៊ានលើកិច្ចសហការទាំងសេដ្ឋកិច្ច សន្តិភាព និងនយោបាយ

2022/11/12 04:23:34 pm        513
ភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងថា តាមរយៈអាស៊ានបូកបី គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពនៅក្នុងតំបន់។ សម្តេចតេជោ បញ្ជាក់ថា ការជួបជុំនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែធ្វើឲ្យស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានាក្នុងក្របខណ្ឌតំបន់ និងសកល។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាការពិតប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយអាស៊ានបូកបីតេងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមជានិច្ច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថ ភាពជោគជ័យ សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបីបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។ ជាការកត់សម្គាល់ យន្តការអាស៊ានបូកបីបន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ាក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព៕ 

មេដឹកនាំអាស៊ាន កំពុងដំណេីរការកិច្ចប្រជុំកំពូលអាស៊ានបូកបី លេីកទី២៥ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង

2022/11/12 04:20:56 pm        247
ភ្នំពេញ៖ ខណៈនេះមេដឹកនាំអាស៊ាន កំពុងដំណេីរការកិច្ចប្រជុំកំពូលអាស៊ានបូកបី លេីកទី២៥ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កម្រងរូបភាព នៃការអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក

2022/11/12 03:57:54 pm        254
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមកដល់កម្ពុជាហើយ

2022/11/12 03:32:15 pm        1229
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការបន្តកើនឡើងអំពើហិង្សានៅមីយ៉ាន់ម៉ា

2022/11/12 01:22:33 am        753
ភ្នំពេញ៖ ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះស្ថានការណ៍បន្តកើនឡើងអំពើហិង្សា និងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។

មេដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសការមិនយកពន្ធជាន់គ្នា

2022/11/11 11:51:38 pm        797
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បាននិងកំពុងដឹកនាំដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ បានទទួលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យុល(Yoon Suk yeol )នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅលើកិច្ចការតំបន់ អន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ថ្នាក់ដឹក នាំទាំងពីរ​បានពិភាក្សាគ្នាលើបញ្ហាតំបន់ផង​ និងបញ្ហាទ្វេភាគីផង។ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសម្ដែងនូវការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និង​បាន​សម្ដែងនូវការពេញចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ​ជាពិសេសលើវិស័យពាណិជ្ជកម្ម ​ការវិនិយោគ ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល​ វិស័យឯកជន ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន​ដែលក្នុងរយៈពេល​ត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ​ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ជាង២០ ដង។ក្នុងន័យនេះ ​ឯកឧត្តម Yoon Suk yeol ​បានជម្រាបជូនសម្ដេចតេជោថា​ កូរ៉េ ចាត់ទុកការអភិវឌ្ឍ​របស់​កម្ពុជា​ដោយចីរភាព។ក្នុងន័យនេះ​ជំនួយ​ក្រៅប្រទេសរបស់កូរ៉េមកកាន់កម្ពុជា​មាន​ការកើនឡើង​ទ្វេដង​សម្រាប់​ជួយ​ដល់កម្ពុជា​ដល់ការអភិវឌ្ឍ​ហើយកូរ៉េនឹងជំរុញឲ្យអ្នកវិនិយោគទុន​កូរ៉េមក​កម្ពុជា​កាន់តែច្រើនឡើង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​និងទំនាក់ទំនង​រវាងប្រទេសទាំងពីរបន្ថែម​ទៀត ជាពិសេសដើម្បីក្តាប់យកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ​គឺ​ការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ៕

អាស៊ាន-កូរ៉េខាងត្បូង បើកកិច្ចប្រជុំកំពូលលើកទី២៣

2022/11/11 11:28:21 pm        723
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំកំពូលលើកទី២៣ (23th ASEAN-Republic Korea Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញមកដល់កម្ពុជាហើយ

2022/11/11 09:50:41 pm        674
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres បានអញ្ជើញមកដល់កម្ពុជាហើយ ។

អាស៊ាន-ចិន បើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥

2022/11/11 09:35:10 pm        668
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ចិន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង
10/08/2026 07:10 PM
ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
10/08/2026 07:10 PM
ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
10/08/2026 07:10 PM
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
10/08/2026 06:10 PM
CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
10/08/2026 06:10 PM
មន្ត្រី៖ ការវាយប្រហារដោយ​រុស្ស៊ីចំ​​រថយន្តក្រុង សម្លាប់មនុស្ស ៣៣នាក់ ខណៈប្រតិបត្តិការ​លើអ៊ុយក្រែន កើនឡើង
10/08/2026 06:10 PM
ការបិទផ្លូវសាលារៀន នៅបារាំង នៅតែបន្តមាន​ ក្រោយ​នាយករដ្ឋមន្ត្រីផ្ដល់​ការ​សន្យាមិន​ច្បាស់លាស់​
10/08/2026 06:10 PM
ទូរទស្សន៍៖ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងកិច្ចចរចាអ៊ីរ៉ង់-អាមេរិក ឈានដល់ភាពជាប់គាំង
10/08/2026 06:10 PM
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
10/08/2026 05:10 PM
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
10/08/2026 05:10 PM