សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ អាស៊ានកំពុងប្ដេជ្ញាចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌

2022/11/11 04:38:29 pm        654
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា អាស៊ានមានភាពចាស់ទុំច្រើនលើទំនាក់ទំនងការទូត ព្រោះបានប្ដេជ្ញាចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងមានផ្នត់គំនិតមនុស្សធម៌ សម្រាប់ប្រជាជនគ្រប់គ្នា ។ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏​មហិមា​ អាស៊ាន​បានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ​ជាមួយនឹងលទ្ធផល គួរជាទីគាប់ចិត្ត ។ប្រធានអាស៊ានឆ្នាំ២០២២ ​បន្ថែមថា ឆ្នាំ២០២២​ នឹង​បញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ាន​ពាក់ព័ន្ធជាមួយដៃគូ នឹងផ្ដល់នូវ​ដំណោះ​ស្រាយ ​ដើម្បី​សម្រេច​បាននូវសមិទ្ធផល ​និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២​ របស់​អាស៊ាន និង​ផ្សារភ្ជាប់​ជាមួយ​នឹងទិសដៅ​សហប្រតិបត្តិការនាពេលអនាគត ។សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ​ក្នុងកិច្ចប្រជុំទាំងនេះ ​យើងនឹងអនុម័ត និងកត់សម្គាល់​នូវ​បញ្ជី​ឯកសារសមិទ្ធផលដ៏វែង ​ចំនួនប្រហែល១០០​ឯកសារ​ ដើម្បីជា​មគ្គុទ្ទេសក៍​សម្រាប់​សកម្មភាព និង​សហប្រតិបត្តិការរបស់អាស៊ាន នាឆ្នាំតទៅមុខ ៕ អត្ថបទ បាន សុខរិទ្ធិ

ពិព័រណ៍រូបភាពក្នុងព្រឹត្តិការណ៍ នៃពិធីបើកផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលនានា

2022/11/11 04:31:52 pm        575
ភ្នំពេញ៖ ពិព័រណ៍រូបភាពសំខាន់ៗ ក្នុងព្រឹត្តិការណ៍ នៃពិធីបើកផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលនានា ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ៖ ទោះសេដ្ឋកិច្ចអាស៊ានទើបងើបឡើងបានបន្តិច តែនៅមានភាពផុសស្រួយបែកខ្ញែកគ្នា

2022/11/11 04:13:58 pm        639
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា បន្ទាប់ពីរងផលប៉ះពាល់ពីបញ្ហានៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំងឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតែមានភាពផុយស្រួយ និងមានការបែកខ្ញែកគ្នា​នៅឡើយ ។ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍ថា ជាមួយនឹងការព្យាយាម និង​កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង​ តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម ​យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមគំហែង​របស់ជំងឺកូវីដ-១៩ ​ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញ ​នូវសកម្មភាពសង្គម-សេដ្ឋកិច្ច ។សម្ដេច បានបន្តថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ច​អាស៊ាន​បូកបី (AMRO) កាលពីខែតុលាកន្លងទៅ​ រដ្ឋសមាជិកអាស៊ាននីមួយៗ នឹងទទួលបាននូវ​កំណើន​សេដ្ឋកិច្ចជាវិជ្ជមាន​ ហើយតំបន់ទាំងមូល ​នឹងអាចសម្រេចបានកំណើនក្នុង​អត្រា ៥,៣ភាគរយ ក្នុងឆ្នាំ២០២២ និង ៤,៩ភាគរយ ក្នុងឆ្នាំ២០២៣ ​ដែលជាអត្រាខ្ពស់ បើធៀបទៅនឹង​តំបន់ផ្សេងទៀត នៃសកលលោក​ ប៉ុន្តែនៅតែមានភាព​ផុសស្រួយ​ និងត្រូវមានការប្រុងប្រយ័ត្ន ។គួរបញ្ជាក់ថា​ កាលពីឆ្នាំ២០២១ ​សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ​ដែលកំពុងជួបបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ មានត្រឹម ៣,១ភាគរយប៉ុណ្ណោះ ​និងស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលច្រើននូវជំងឺកាចហាវនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/11 03:45:05 pm        463
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ។អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១

2022/11/11 03:35:23 pm        575
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ។អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។ជាមួយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះ ត្រូវបានមជ្ឈមដ្ឋានលើសកលលោក បានផ្តោតលើបញ្ហាចម្រូងចម្រាសជាអន្តរជាតិ៥ធំៗ ទី១ បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ បញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន អញ្ជើញក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១

2022/11/11 03:12:38 pm        803
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខដឹកនាំអាស៊ានចាប់ផ្តើមអញ្ជើញដំណើរការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានអាស៊ាន ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។ជាមួយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះ ត្រូវបានមជ្ឈមដ្ឋានលើសកលលោក បានផ្តោតលើបញ្ហាចម្រូងចម្រាសជាអន្តរជាតិ៥ធំៗ ទី១ បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ បញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ពាក់នាឡិកាដៃអាស៊ាន និងបង្ហាញដល់នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីថ្ងៃដំបូងនៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន

2022/11/10 11:41:10 pm        279
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញនាឡិកាដៃអាស៊ាន ដល់លោកនាយករដ្ឋមន្ត្រីថៃ។គួរបញ្ជាក់ថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២។នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)៕

អគ្គលេខាធិការ UN នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន និងទស្សនាសារមន្ទីរទូលស្លែង

2022/11/10 10:35:21 pm        778
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើដំណើរមក​ទស្សនកិច្ច​នៅប្រទេស កម្ពុជារយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ​ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តី ជូនដំណឹងរបស់ការិយាល័យអ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ​ប្រចាំនៅកម្ពុជា ដែលទូរទស្សន៍ប៊ីធីវីទទួលបាននារសៀលថ្ងៃនេះ។សេចក្តីជូនដំណឹង បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG)​និងគណៈប្រតិភូនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន​ និងអង្គការសហប្រជាជាតិលើកទី១២ និង​ព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅទីក្រុងភ្នំពេញ​ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ​ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះ​ លោកអគ្គលេខាធិការ ក៏នឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែងផងដែរ។តាមរយៈសេចក្តីជូនដំណឹងនេះ ការិយាល័យអ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ​ប្រចាំនៅកម្ពុជា​ សូមអញ្ជើញអ្នកសារព័ត៌មានជាតិ​ និងអន្តរជាតិ ចូលរួមពិធីថ្លែងសុន្ទរកថា​របស់​អគ្គលេខាធិការអង្គការសហប្រជាជាតិ ​ជាមួយអ្នកសារព័ត៌មាន ​បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅ សារមន្ទីរនេះ។ សុន្ទរកថារបស់ ​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ​ Antonio Guterres នឹងធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់៕អត្ថបទ៖បាន ចក់

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

2022/11/10 09:15:26 pm        649
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធានអាស៊ាន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។បណ្តាមេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមាន​តែ៩រូបប៉ុណ្ណោះ ខណៈដែលមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយ​សារតែការអនុវត្តមិនបានពេញលេញ ​នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។កិច្ចប្រជុំកំពូល ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ​ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង​លើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន ​លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ច​ប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ច​ប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ​កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ​លើកទី២ កិច្ច​ប្រជុំកំពូល​រម្លឹក​ខួប​នៃទំនាក់ទំនងអាស៊ាន-កាណាដា​ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូល​អាស៊ីបូព៌ា លើកទី១៧ ផងដែរ៕

ប្រមុខដឹកនាំកម្ពុជា ថៃ ឯកភាពគ្នា៨ចំណុចជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី

2022/11/10 08:15:05 pm        354
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅកម្ពុជា ឯកឧត្តម ប្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ទទួល​ជួបពិភាក្សាការងារមួយចំនួន ជាពិសេសបានឯកភាពគ្នាលើលើ៨ចំណុច​ដែល​ទាក់ទិន​កិច្ចការ​ក្រប​ខណ្ឌអាស៊ាន ក៏ដូចជា ​កិច្ចសហប្រតិបត្តិការទ្វេភាគី ។ក្រោយជំនួបបញ្ចប់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​ថា នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នា លើប្រធានបទទី ១ .អាស៊ាន ទី ២.ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ ទី៣. ទេសចរណ៍ ទី៤.ពាណិជ្ជកម្ម ទី៥.សន្តិសុខ ទី៦.ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ទី ៧.ការតភ្ជាប់ និងទី៨.ការដោះមីន។ឯកឧត្តម បានបន្តឲ្យដឹងដែរថា ថ្នាក់ដឹកនាំកំពូលទាំងពីរ ​ដែលបានឯកភាពគ្នានោះ​គឺ.បន្ត​សហការ​គ្នា​រក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន ។ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​សំដៅកសាង​ធនធានមនុស្ស ដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេស​ស្រប​តាមការ​វិវត្តន៍របស់សង្គមនាពេលបច្ចុប្បន្ន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍​តាម​រយៈគោល​ដៅ​គោលការណ៍ប្រទេស​ពីរគោលដៅទេសចរណ៍មួយ។​ជំរុញបន្តកិច្ចសហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការស្វែងរកការធ្វើ​ពាណិជ្ជកម្មលើវិស័យ​ផ្សេងៗ​ទៀត ជាពិសេសលើវិស័យកសិកម្ម ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឲ្យដល់ ១៥ពាន់​លានដុល្លារសហរដ្ឋអាមេរិក។ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើ​វិស័យសន្តិសុខនៅ​តាម​ព្រំដែន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ​និង​សំណល់រឹង​នៅក្នុង​សមុទ្រដែលការប្រែប្រួលអាកាសធាតុនេះ ​ជះ​ឥទ្ធិពលអវិជ្ជមានដល់គុណភាព​កសិផល​ផង ​និង​សំណល់​ផ្លាស្ទិកនៅក្នុងសមុទ្រអាច​ជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជនផង។ជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ផ្លូវគមនាគមន៍ទាំងផ្លូវថ្នល់​​និងផ្លូវដែក​សម្រាប់ប្រទេស​ទាំងពីរ។ ជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាដោះមីនលើទីតាំងស្របតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បី​បញ្ជៀសគ្រោះថ្នាក់ដល់ប្រជាជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង
10/08/2026 07:10 PM
ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
10/08/2026 07:10 PM
ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
10/08/2026 07:10 PM
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
10/08/2026 06:10 PM
CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
10/08/2026 06:10 PM
មន្ត្រី៖ ការវាយប្រហារដោយ​រុស្ស៊ីចំ​​រថយន្តក្រុង សម្លាប់មនុស្ស ៣៣នាក់ ខណៈប្រតិបត្តិការ​លើអ៊ុយក្រែន កើនឡើង
10/08/2026 06:10 PM
ការបិទផ្លូវសាលារៀន នៅបារាំង នៅតែបន្តមាន​ ក្រោយ​នាយករដ្ឋមន្ត្រីផ្ដល់​ការ​សន្យាមិន​ច្បាស់លាស់​
10/08/2026 06:10 PM
ទូរទស្សន៍៖ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងកិច្ចចរចាអ៊ីរ៉ង់-អាមេរិក ឈានដល់ភាពជាប់គាំង
10/08/2026 06:10 PM
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
10/08/2026 05:10 PM
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
10/08/2026 05:10 PM