សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋនាំគ្នាទៅស្រុកកំណើត តាមរថយន្តក្រុងសាធារណៈរបស់រដ្ឋដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/23 07:57:11 am        409
ភ្នំពេញ៖បងប្អូនពលរដ្ឋ​ បាននាំគ្នាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា តាមឡានក្រុង​សាធារណៈរបស់រដ្ឋដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅចំណតឫស្សីកែវ៕

ប្រជាពលរដ្ឋបានចាកចេញទៅស្រុកកំណើតតាមរថភ្លើងដោយមិនគិតថ្លៃសម្រាប់ថ្ងៃទី ២៣ ខែកញ្ញានេះ

2022/09/23 07:36:33 am        688
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន បានចាកចេញទៅស្រុកកំណើតតាមរថភ្លើងដោយមិនគិតថ្លៃ សម្រាប់ថ្ងៃទី ២៣ ខែកញ្ញានេះ។យ៉ាងណាម៉ិញការចេញដំណើរពីរាជធានីភ្នំពេញ តាមរថភ្លើងនេះ ដំណើរការបានតែមួយខ្សែប៉ុណ្ណោះ គឺសម្រាប់ខ្សែរថភ្លើង ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្ត តាកែវ កំពត និងខេត្តព្រះសីហនុ។ចំពោះខ្សែរថភ្លើងឆ្ពោះទៅខេត្ត ពោធិ៍សាត់ បាត់ដំបង ត្រូវបានអាក់ខាន ដោយសារទឹកជំនន់បង្កផលប៉ះពាល់ដល់ផ្លូវរថភ្លើង។ជាដំណោះស្រាយ ខាងក្រុមហ៊ុន Royal Railway បានសម្រេចជួលរថយន្តក្រុង ដើម្បីដឹកពលរដ្ឋឆ្ពោះទៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដោយមិនគិតថ្លៃវិញ៕

លោក ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជនមិនខុសពីកូនៗ យកចិត្តទុកដាក់ចំពោះឪពុកម្តាយនោះទេ

2022/09/22 02:31:33 pm        423
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើ​កិត្តិយស និងជីវភាព​រស់នៅរបស់អតីតយុទ្ធជនក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ គឺជា​កាតព្វកិច្ច​ដែលមិនអាច​អត់​បាននោះទេ ​ហើយការយកចិត្តទុកដាក់ដល់ពួកគាត់ ដូចកូនៗគ្រប់រូបយកចិត្តទុកដាក់​ចំពោះ​ឪពុកម្តាយរបស់ខ្លួនយ៉ាងដូច្នេះដែរ។ថ្លែងនៅក្នុងពិធីសំណេះសំណាល​ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការយកចិត្តទុកដាក់​ដល់អតីតយុទ្ធជន ​ក៏ដូចជាគ្រូបង្រៀន ​និងមន្ត្រីរាជការចូលនិវត្តន៍ ​គឺជាកាតព្វកិច្ច យ៉ាង​ហោចណាស់ ​ក៏នៅក្នុងន័យ​កាតព្វកិច្ច​ផ្នែកសីលធម៌ដែរ​ ដោយ​មិន​ខុសពីក្នុងគ្រួសារនីមួយៗ ដែល​កូនចៅ​ត្រូវយកចិត្តទុកដាក់​ទំនុកបម្រុង​ដល់​ឪពុកម្តាយនៅពេលពួកគាត់​ចាស់​ជរានោះទេ​ដោយ​កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្ត​ឱ្យមានការចូលរួម​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន ​ជា​ពិសេសយុវជន​ជំនាន់ក្រោយតាមគ្រប់រូបភាពដែល​អាចធ្វើទៅបាន។លោកបណ្ឌិត ហ៊ុន ម៉ាណែត ​បានសង្កត់ធ្ងន់ទៀតថា​ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជកាចូល​និវត្តន៍​បានដើរតួនាទីសំខាន់នៅក្នុងដំណើរការ​កសាង​ប្រទេសជាតិ​តាំងពីបាតដៃទទេ រហូត​មានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ​ដោយឈាន​ចេញពីប្រទេស​ដែល​មាន​សង្គ្រាម​ហែកហួរ​រហូតដល់ទទួលបានសន្តិភាព ​និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយ​ដែលខ្វះខាតធន​ធានមនុស្ស ទៅជាប្រទេសមួយដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវ​លើ​ជោគវាសនារបស់ប្រទេសជាតិ។យ៉ាងណាក៏ដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការយកចិត្តទុកដាក់​ទៅ​លើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន​ ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែង​ត្រូវបាន​ធ្វើជាប់ជាប្រចាំ ​ពោលគឺចាប់តាំងពីក្រោយថ្ងៃរំដោះ ​៧ មករា ១៩៧៩ ឱ្យស័ក្តិសម​នឹងគុណបំណាច់​ដែល​អ៊ំពូមីង​បានបំពេញជូនជាតិមាតុភូមិ ​តាមរយៈការដាក់ចេញ និងការ​អនុវត្តនូវគោលនយោបាយនានា ​ដូចជា ការកែសម្រួលដំឡើងប្រាក់​របបគោលនយោបាយជា​បន្ត​បន្តាប់,ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ,ការផ្តល់សម្បទានដីសង្គមកិច្ច និងការ​សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ,ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត,ការកំណត់​យកថ្ងៃ ២១ មិថុនា​ ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោកក៏បានផ្តល់​អាទិភាព​ជូនកូន​ចៅ​របស់​អតីត​យុទ្ធជននៅក្នុងដំណើរការជ្រើសរើស​ពលទាហាន​បំពេញក្របខ័ណ្ឌ​នៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ​ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ ​និងប័ណ្ណ ប.ស.ស. និង​ការបំពាក់មេដាយការពារជាតិ។ល។ជាដើម៕ អត្ថបទ៖ បាន ចក

ខេត្តបាត់ដំបង និងខេត្តស្រះកែវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

2022/09/22 01:27:57 pm        579
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា ​និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ បាន​អញ្ជើញ​ធ្វើជាសហប្រធាននៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ ដែលក្នុង​កិច្ច​ប្រជុំនេះ ​ភាគីទាំងពីរបាន ប្ដេជ្ញាចិត្ត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ។អាជ្ញាធរខេត្តបាត់ដំបង និងខេត្តស្រះកែវ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរ បានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដែរ ​ដូចជា ជំរុញឱ្យ មាន​ការរៀបចំប្រជុំ រវាងមន្រ្តីរដ្ឋបាល និងកងកម្លាំង ​ដែលបំពេញការងារតាមបរិវេណព្រំដែន​ប្រទេស​ទាំងពីរ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ​តាមរយៈការប្រជុំ និងដំណើរការ​ដោះស្រាយ​បញ្ហារួមគ្នា ការពារកុំឱ្យកើតមាននូវកំហុសឆ្គងផ្សេងៗ។ការសហការត្រួតពិនិត្យការធ្វើដំណើរឆ្លងដែន ដើម្បីទប់ស្កាត់ការ ​លួចឆ្លងដែនខុសច្បាប់, កំណត់​យកច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌិន-ភ្នំដី (គីឡូ១៣) សម្រាប់បញ្ជូន-ទទួលពលករកម្ពុជា។ ដើម្បីជាប្រយោជន៍ក្នុងការ​ទំនាក់ទំនង​ការលក់ដូរនៅតំបន់ព្រំដែន​ ផ្ដល់សិទ្ធិ ​ឱ្យសមត្ថកិច្ចកម្ពុជា ចេញ​សំបុត្រឆ្លងដែនបណ្ដោះអាសន្នដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ ​ហើយយកទៅ បង្ហាញដល់​នគរបាល​អន្តោប្រវេសន៍របស់ភាគីថៃ ​ដែលនឹង​អនុញ្ញាត​ឱ្យធ្វើដំណើរដល់ផ្សារខៅឌិន ​(ផ្សារស៊ី ផេន) ស្រុកខ្លងហាត​ និងតម្រូវឱ្យត្រឡប់មកវិញនៅវេលាម៉ោង១៨:០០នាទី ដោយអនុវត្តចាប់ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២តទៅ និង​ការជួយបង្ការ ​និងកាត់បន្ថយគ្រោះមហន្តរាយ​សាធារណៈនៅ​តំបន់ព្រំ ៕អត្ថបទ៖ នឿត សុភក្ត្រ

សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

2022/09/22 12:08:53 pm        435
ភ្នំពេញ៖ ពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២១ ខែកញ្ញា (ពេលវេលានៅអាមេរិក)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅទឹកដី សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ‘’ តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា? ‘’ ។ ព្រោះ មុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ។សម្តេចតេជោ បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

សាលាក្តីខ្មែរក្រហម សម្រេចតម្កល់បណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន ដោយផ្តន្ទាទោសអស់មួយជីវិត

2022/09/22 12:05:04 pm        759
ភ្នំពេញ៖  អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ សម្រេចតម្កល់សាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ ដោយផ្តន្ទាទោសអស់មួយជីវិត។ ការប្រកាសសាលដីកាបណ្តឹងសាទុក្ខនេះ មានអញ្ជេីញចូលរួមពីដេីមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និងតំណាងរាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំកម្ពុជា រួមទាំងព្រះសង្ឃ សិស្សនិស្សិតជាច្រេីនផងដែរ។ គួរជម្រាបថា អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម, ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕(ដោយ៖ ឧត្តម)

សម្ដេចពញាចក្រី៖ ការធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ មិនអាចកាត់ផ្ដាច់ពីកត្តាសុខសន្តិភាព

2022/09/22 11:12:54 am        406
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ មានប្រសាសន៍ថា ការធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមិនអាចកាត់ផ្ដាច់បាន ពីកត្តាសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាកនោះទេ ។ ក្នុងឱកាសចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា សុខសន្តិភាព ដែលកម្ពុជាមានរាល់ថ្ងៃនេះ គឺកើតឡើងពីការបូជានូវសាច់ស្រស់ ឈាមស្រស់របស់វីរៈយុទ្ធជន តស៊ូយ៉ាងលំបាកនាំមកជូនជាតិមាតុភូមិ ដូចនេះ សូមពលរដ្ឋត្រូវនាំគ្នាបន្តថែរក្សាការពារ ដើម្បីឲ្យសុខសន្តិភាពនេះ ស្ថិតនៅគង់វង្ស ។ សម្ដេចពញាចក្រី បានបន្តថា សុខសន្តិភាព ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានកើតឡើងជាហូរហែរ ទាំងនៅក្នុងទីក្រុង និងជនបទ ។ សម្ដេចបន្ថែមថា ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាកាន់ព្រះពុទ្ធសាសនា តែងនាំគ្នាធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យជាច្រើនទៀតយ៉ាងសប្បាយរីករាយ នៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ ពីគុណសម្បត្តិនៃសុខសន្តិភាព ទើបពលរដ្ឋបានធ្វើបុណ្យទានដោយមិនមានការភ័យខ្លាចរឿងសង្គ្រាម ។ ជាមួយនេះ សម្ដេចប្រធានរដ្ឋសភាជាតិ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឲ្យពិធីបុណ្យភ្ជុំបិណ្ឌ មានការឆ្លងរីករាលដាលខ្លាំងឡើងវិញ នៃជំងឺកូវីដ-១៩ ហើយបង្កការរំខានដល់ការធ្វើបុណ្យទាន ឬប្រកបការងារផ្សេងៗដូចឆ្នាំមុន ។ សម្ដេចពញាចក្រី ក៏បានជំរុញបន្ថែមទៅអាជ្ញាធរទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋបានធ្វើបុណ្យភ្ជុំបិណ្ឌ ឲ្យបានសប្បាយរីករាយ ក៏ដូចជាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដល់ពួកគាត់ មានការសម្រួលចរាចរណ៍ជាដើម ។ ក្នុងឱកាសកាន់វេនបិណ្ឌទី១២នេះ សម្ដេចពញាចក្រី ហេង សំរិន បាននាំយកទេយ្យទាន រួមទាំងបច្ច័យចូលបុណ្យ ចំនួន៥លានរៀល និងបច្ច័យកសាងសមិទ្ធផលក្នុងវត្តអារាមនេះ ជិត១ម៉ឺនដុល្លារផងដែរ ៕( ដោយ៖ បាន សុខរិទ្ធិ)

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកចរាចរណ៍​នៅដើមខែតុលា​ដោយ​គ្មានបង់ប្រាក់​ពេញ​មួយខែ

2022/09/22 09:02:29 am        530
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និ​ង​ដឹកជញ្ជូន​បាន​ថ្លែង​ឱ្យ​ដឹង​ថា ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ នឹងបើកឱ្យរថយន្តទូទៅអាចធ្វើចរាចរណ៍បាននៅថ្ងៃទី១ ខែតុ​លានេះ​ ដោយមិនមានការបង់ប្រាក់រយៈពេលមួយខែតុលាពេញតែម្ដង។ ការ​បញ្ជាក់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រីបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ខណៈ​ដែល​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី និងតំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​អញ្ជើញ​ត្រួត​ពិនិត្យ​ពី​វឌ្ឍនភាព​ផ្លូវ​ល្បឿន​លឿន​ដំបូង​មួយ​នេះ មុននឹងពិធីប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿ​ន​នេះ​នឹ​ង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ហក់​ឡើងបន្ថែមទៀត រួមទាំងកាត់បន្ថយពេលវេលាធ្វើដំណើរ និងថវិការបស់អ្នកបើកបរ បើប្រៀប​នឹងការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ មានប្រវែងប្រមាណ ១៨៧គីឡូម៉ែត្រ ប្រើ​ប្រាស់​ថវិ​កា​សាង​សង់ប្រមាណ ២,០១៩លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ ជាផ្លូវមានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាក ចំនួន៣កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន ៤០កន្លែង ស្ពាន តូច ចំនួន ៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះមានខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ

2022/09/22 06:30:52 am        235
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ទៅ​ដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយ​សុវត្ថិភាព​កាល​ពី​វេលា​ម៉ោង​១៨​និង​៦​នាទី​យប់ ថ្ងៃទី២១កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនិងម៉ោង ៥ព្រឹក​និ​ង​៦​នាទី​ ថ្ងៃទី២២កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាន​នៃ​ការ​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុត ពីតំណាងឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជា ឥស្សរជនការទូត នៃស្ថាន​តំណាង​អចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាច្រើនរូប។ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការ សហ​ប្រជាជាតិ ឯកឧត្តម Antonio Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស ឯកឧត្តម Jose Ramos Horta ប្រធានាធិបតី​ទីម័រ​ខាង​កើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហា​សន្និបាត​អង្គ​ការ​សហប្រជាជាតិ លើកទី៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ក្រោបប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៧ របស់យើង “ចំណុច​របត់សំខាន់នៃការផ្លាស់ប្ដូរមិនឤចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយ​បរិវត្ត​កម្ម​ចំពោះ​បញ្ហា​ប្រឈមប្រទាក់ក្រឡាគ្នា ”។ នៅសណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាន​នៃ​ការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការ​ធ្វើ​គារវកិ​ច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់​ទាក់​បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជំរាបជូនសម្តេចថា បើទោះបីដឹងថាសម្តេចមិនមានគំរោងជួបសំណេះសំ ណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាក្តី ក៏ពួគាត់ បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសំដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ពិសេសចង់ជួប និង​ឃើញ​ដោយ​ផ្ទាល់ថាតើ រូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដរឺយ៉ាងណា។ សម្តេចតេជោបានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាន​ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋទាំងអស សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា។ មុនពេល​មកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់​សរសៃ​ឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះ​ជា​សម្តេច​ពិត​រឺ​យ៉ាង​ណា? សម្តេចតេជោបានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

ឯកឧត្តម សុខ ទូច នាំយកធាតុចូលចំនួន៧ចំណុច ដើម្បីអភិវឌ្ឍវិស័យ SME

2022/09/21 12:20:15 pm        451
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកធាតុ​ចូលចំនួន ៧ចំណុច ដើម្បីជួយអភិវឌ្ឍន៍​វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឲ្យកាន់តែរីកចម្រើន ដែលវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំងផងដែរ តាមរយៈការគាំទ្រគម្រោងជាច្រើន ។ក្នុងពិធីបិទសន្និសិទអន្តរជាតិលើកទី៩ ស្តីពីតួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ធាតុចូលទាំង ៧ចំណុច រួមមាន ទី១. ការអប់រំ ឬបង្កើតធនធានមនុស្ស, ទី២. ប្រទេសទាំងបី ស្ថិតក្នុងតំបន់ត្រូពិក​ងាយស្រួល​ក្នុងការ​បង្កើតការងារលើវិស័យ SME, ទី៣. រាជរដ្ឋាភិបាលផ្ដល់ឱកាសជួយដល់អ្នកវិនិយោគ SME, ទី៤. ការផ្ដល់ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ រៀនពីវិជ្ជាជីវៈ ក្នុងអត្រាការប្រាក់ទាបបំផុត, ទី៥. នៅកម្ពុជារាជរដ្ឋាបាលជួយច្រើនលើវិស័យ SME អំឡុងវិបត្តិជំងឺកូវីដ-១៩, ទី៦. ប្រទេសទាំង៣ មានវិសាលភាពខ្លាំងក្លា លើវិស័យកសិកម្ម និងទី៧. ការបង្កើតជំនឿទុកចិត្តដល់អ្នកវិនិយោគ ។ឯកឧត្តម សុខ ទូច បានបន្ថែមថា ​ពាក់ព័ន្ធវិស័យកសិកម្មនេះ កម្ពុជា ឡាវ និងវៀតណាម គួរអនុវត្ត​ចំនួន៣ចំណុច មានទី១. កសិកម្ម ដើម្បីកសិកម្ម, ទី២. កសិកម្ម ដើម្បីកសិឧស្សាហកម្ម និងទី៣. កសិកម្ម ដើម្បីសេវាកម្មទេសចរណ៍ ខណៈប្រទេសថៃ និងសិង្ហបុរី កំពុងជោគជ័យលើកសិកម្ម ដើម្បីសេវាកម្មទេសចរណ៍ ។ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា បច្ចុប្បន្ន SME កំពុងជួបបញ្ហាមួយចំនួន​ក្នុងនោះ​សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឲ្យវិស័យថាមពលឡើងថ្លៃ, បញ្ហាវត្ថុធាតុដើម ​និងការរកែច្នៃ, ការប្រកួតប្រជែងមិនស្មើភាពគ្នា​ និងការពុំសូវជំរុញចលករដល់យុវជណជាដើម ។គួរបញ្ជាក់ថា សន្និសិទអន្តរជាតិលើកទី៩ ស្តីពីតួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅឆ្នាំបន្ទាប់ នឹងធ្វើឡើងនៅប្រទេសវៀតណាម ៕អត្ថបទ៖បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិន គ្រោងកែលម្អបន្ថែមនៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
09/10/2025 11:09 AM
ក្រសួងការពារជាតិ៖ កិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការ GBC កម្ពុជា-ថៃ ព្រឹកនេះ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចបាន
09/10/2025 10:09 AM
អ៊ីរ៉ង់ និងទីភ្នាក់ងារ IAEA ប្រកាសកិច្ចព្រមព្រៀងស្តីពីការបន្តការត្រួតពិនិត្យនុយក្លេអ៊ែរ
09/10/2025 10:09 AM
លោក ថាក់ស៊ីន បង្ហើបពីការស្រោចស្រង់នយោបាយ ខណៈលោកចាប់ផ្តើមទទួលទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ
09/10/2025 10:09 AM
សមាជិកសភាអាមេរិក នឹងធ្វើទស្សនកិច្ចផ្លូវការទៅចិន ក្នុងខែកញ្ញានេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក
09/10/2025 10:09 AM
ប្រេងឡើងឡើងថ្លៃ បន្ទាប់ពីអ៊ីស្រាអែល វាយប្រហារលើកាតា និងការជំរុញរបស់អាមេរិក ក្នុងការដាក់ពន្ធលើរុស្ស៊ី
09/10/2025 10:09 AM
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតជូនឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 10:09 AM
ក្រសួងការងារនឹងបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាត្រីភាគី លើកទី៣ នៅព្រឹកថ្ងៃទី១០ កញ្ញានេះ
09/10/2025 10:09 AM
ប្រធានធនាគារ CEXIM សន្យាជួយជំរុញវិនិយោគិនចិន ពិនិត្យលទ្ធភាព​មកបណ្ដាក់​ទុន​នៅ​កម្ពុជា
09/10/2025 10:09 AM
[BREAKING NEWS] ប៉ូឡូញ បានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ក្នុងដែនអាកាសខ្លួន ដោយជំរុញអ្នកស្រុកឱ្យប្រុងប្រយ័ត្ន
09/10/2025 10:09 AM