គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ផ្លូវជាតិលេខ១០តភ្ជាប់តំបន់សំឡូត វាលវែង និងកោះកុងសាងសង់បានប្រមាណ៦៤%ហើយ

2022/06/23 02:53:26 pm        921
ដំណើរការ នៃការសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សម្រេចបានការសាងសង់ប្រមាណ ៦៤ភាគរយហើយ។ នាថ្ងៃទី២៣ មិថុនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ និងពិនិត្យមើលវឌ្ឍនភាពផងដែរ។មន្ត្រីអនុវត្តគម្រោងបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គិតមកដល់ពេលនេះការសាងសង់ផ្លូវជាតិលេខ១០ សម្រេចវឌ្ឍនភាពបានប្រមាណ៦៤ភាគរយហើយ។ ហើយថ្ងៃនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ ដោយបានចុះពិនិត្យមើលទីតាំងដែលត្រូវសាងសង់ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ដែលតភ្ជាប់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ជាមួយគ្នានេះជំនាញក៏បានពិនិត្យទីតាំងសំខាន់ៗជាច្រើន ពិសេសតំបន់បត់កោង និងឡើងចុះចំណោទជាដើម។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៨៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។គម្រោងផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី២៦មិថុនា តាមការគ្រោងទុក

2022/06/23 12:24:23 pm        427
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៦ មិថុនា ខាងមុខនេះ នឹង​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី២៣នេះថា​ បន្ទាប់ពីដំណាក់កាលនៃការពិនិត្យទៅលើពាក្យបណ្តឹង​ចំនួនជាង ២០០បណ្តឹង​ជុំវិញ​ការដំណើរការបោះឆ្នោតត្រូវបានបញ្ចប់ និងការប្រកាសលទ្ធផលបឋមរួចរាល់ គ.ជ.ប ឈាន​ដល់​ដំណាក់កាលចុងក្រោយ គឺការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ឯកឧត្តម បន្តថា ការប្រកាសលទ្ធផលផ្លូវការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមិថុនា ​ដោយមធ្យោបាយប្រកាសលទ្ធផលនឹងធ្វើតាមប្រព័ន្ធផ្សព្វផ្សានានា និងប្រព័ន្ធអេប របស់ គ.ជ.ប ។ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការបោះឆ្នោត គ.ជ.ប ផ្តល់រយៈពេល២សប្តាហ៍​សម្រាប់ការប្រកាសចូលកាន់តំណែងសមាសភាពមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាថ្មីផងដែរ។ ស្របពេលដំណាក់កាលប្រកាសលទ្ធផលបោះឆ្នោតនឹងមកដល់នាពេលខាងមុខ ឯកឧត្តម ហង្ស ពទ្ធា វាយតម្លៃថា ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺមានការវិវឌ្ឍរីកចម្រើន ស្របតាម​គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចូលរួម​ប្រកួត​ប្រជែងការបោះឆ្នោតសរុបចំនួន ១៧គណបក្សនយោបាយ និងក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង៩ លាននាក់ មានប្រជាពលរដ្ឋចំនួនជាង ៧លាននាក់​បានចូលរួមបោះឆ្នោតនាពេលកន្លងទៅ៕ អត្ថបទ៖ ឧត្តម

ទូតទួកគីអះអាងនឹងខិតខំធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២កាន់តែរីកចម្រើនថែមទៀត

2022/06/23 10:36:51 am        424
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានអនុញ្ញាតឱ្យលោកជំទាវ Ayda unlu ឯកអគ្គរដ្ឋទូតតួកគី​ចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់ អាណត្តិបេសកកម្មការទូតប្រចាំប្រទេសកម្ពុជា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវ អៃដា បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន​សម្ដេចតេជោ​ចំពោះការផ្តល់មេដាយ​សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនចំពោះលោកជំទាវ ហើយលោកជំទាវក៏បានគោរពជម្រាបជូន សម្ដេចតេជោថា រយៈពេលជាង៤ឆ្នាំ ក្នុងបេសកកម្មរបស់លោកជំទាវនៅកម្ពុជា ទោះបីជំងឺ covid 19 បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏បានធ្វើការមួយចំនួនក្នុងការពង្រីក ពង្រឹងទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្មនឹងនយោបាយរវាងប្រទេសទាំងពីរ បានយ៉ាងល្អប្រសើរ។ ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកជំទាវ អៃដា និងបានកោត​សសើរ​ចំពោះស្នាដៃ​ដ៏ធំធេងរបស់លោកជំទាវក្នុ​ងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កាចូលរួមចំណែកយ៉ាងសកម្ម តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ពង្រឹងពង្រីកទំនាក់ទំនង​រវាងប្រទេសកម្ពុជា និងទួកគី រៀបចំឱ្យមានដំណើរទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ​របស់សម្ដេចទៅកាន់ប្រទេសទួកគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដែលចាំតែពេលវេលាប៉ុណ្ណោះ ដែលទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរនឹងកើនឡើងដល់ចំនួនដែលបានកំណត់ទុក។ជាទីបញ្ចប់សម្ដេចក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះលោកជំទាវ និងរដ្ឋាភិបាលទួកគី​ដែលបានផ្ដល់ជំនួយដល់កម្ពុជាទាំងការជួយ ដល់ជនក្រីក្រដូចជាសង់ផ្ទះ និងធ្វើផ្លូវនៅតាមជនបទជាដើម ហើយសម្តេចក៏សូមជូនពរលោកជំទាវអៃដា​ ឲ្យទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោកជំទាវទៅថ្ងៃអនាគត៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

2022/06/22 05:21:35 pm        278
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។ នៅក្នុងជំនួបនេះឯកឧត្តមបានគោរពពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម ប្រាបូវ៉ូ បានមានប្រសាសន៍ថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុនហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ។ លើសពីនោះទៀត ឯកឧត្តម ប្រាបូវ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះ ឯកឧត្តម បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយឯកឧត្តម ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី ក្នុងន័យនេះ ឯកឧត្តម ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្ដេច ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថានេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕

ប្រមុខការពារជាតិកម្ពុជា សម្តែងការមិនពេញចិត្តចំពោះប្រទេសមហាអំណាចខ្លះ ដែលចូលចិត្តដាក់ទណ្ឌកម្មគេ

2022/06/22 01:39:00 pm        478
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) បានលើកឡើង​ចំពោះមុខ​រដ្ឋមន្រ្តីការពារជាតិអាស៊ានថា ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេស​មហាអំណាច​ណា​មួយ​ទៅកាន់ប្រទេសដទៃ ​មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលត្រូវបានគេដាក់នោះទេ ខណៈប្រទេសផ្សេងទៀតក៏រង់ផលប៉ះពាល់ផងដែរ។ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ចំពោះការ​ប្រើប្រាស់​ទណ្ឌកម្ម​ក្នុងរូបភាពណាមួយ​ ដើម្បីគាបសង្កត់​នរណាម្នាក់ ​គឺកម្ពុជា​យល់ថាពុំមែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់ដោះស្រាយបញ្ហានោះឡើយ។ ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ​ អ្នកដែលព្យាយាម​ប្រើប្រាស់​ទណ្ឌកម្មជាត្រីមុខ ​ និងអ្នកស្លូតត្រង់ដែលពុំមានការ​ពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួល​រងផលប៉ះពាល់ជា​អវិជ្ជមាន​ដូចគ្នាផងដែរ។បើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន​លើកទី១៦រូបនេះ ក៏បានបង្ហាញអំពីបទពិសោធន៍មួយចំនួន​ដែលកម្ពុជាទទួល​បាន​នា​សព្វថ្ងៃនេះផងដែរ​ ដោយក្នុងនោះគឺកត្តាសន្តិភាព ខណៈសន្តិភាពដែល​កើតចេញពី​គោល​នយោបាយ​ឈ្នះ ឈ្នះនេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជា​មានការអភិវឌ្ឍ​ស្ទើតែគ្រប់​វិស័យនោះ។សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបាន​ពិភាក្សាគ្នា​ជាច្រើនទាក់ទងនិងកិច្ចសហប្រតិបត្តិការណ៍រវាងអាស៊ាន ​និងបណ្តាប្រទេសនៅពិភពលោក ពិភាក្សា​អំពីបញ្ហាសន្តិសុខក្នុងតំបន់​ និងសកលលោក​ រួមទាំងបញ្ហាជាច្រើនទៀត ដែលភាគីទាំង​អស់គ្នានឹងខិតខំ ​ដោះស្រាយរួមគ្នាជាដើម៕អត្ថបទ៖ បាន ចក់

រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ពេញចិត្តចំពោះការរីកចម្រើនកិច្ចសហការវិស័យការពារជាតិកម្ពុជា-ជប៉ុន

2022/06/22 11:56:21 am        434
ភ្នំពេញ៖ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារជាតិ នៃប្រទេសកម្ពុជា-ជប៉ុន​ ព្រមជាមួយនឹងកិច្ចខិតខំ​ប្រឹងប្រែង​របស់សម្ដេចតេជោ ក្នុងឋានៈជាប្រធានអាស៊ានទៅលើកិច្ចការតំបន់។រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ឯកឧត្តម គីស៊ី ណូបូ (Kishi Nobuo) ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែមិថុនានេះ ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុង​ជំនួបនេះ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ​បានគោរពជម្រាបជូនសម្ដេចតេជោថា​ ឯកឧត្តម មាន​សេចក្ដីរីករាយណាស់ ដែលបានមកចូលរួមប្រជុំអាស៊ាន-ជប៉ុន​ នៅកម្ពុជា​ចំខួប៣០ឆ្នាំ នៃ PKO ដែលជប៉ុនបានបញ្ជូនកងស្វ័យការពារមកកាន់កម្ពុជា ហើយឯកឧត្តម ​បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ដែលបានទទួលស្វាគមន៍ទាំងកក់ក្តៅ និងបានជម្រាបជូន​សម្ដេច​ពីការរីករាយ​ ដែលបានឃើញកិច្ច ​សហប្រតិបត្តិការលើវិស័យការពារជាតិ នៃប្រទេសទាំង​ពីរកាន់​តែមានការរីកចម្រើន។ជាការឆ្លើយតបសម្ដេចតេជោ បានឯកភាពជាមួយឯកឧត្តម kiShi ចំពោះកិច្ចសហប្រតិបត្តិការលើ វិស័យ​ការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលំទូលាយ ជាពិសេសតាមរយៈការផ្លាស់ប្ដូរ​ទស្សនកិច្ច​ និងវាយតម្លៃលើស្ថានភាពតំបន់ និងពិភពលោក ​ហើយសម្ដេច​បានសម្ដែងការគាំទ្រ​ចំពោះកិច្ចសហប្រតិបត្តិការ ​ដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការកិច្ច​សហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ​ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ ​បណ្ដុះបណ្ដាល​លើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ ដល់វគ្គសិក្សានាយទាហានសកម្ម​បញ្ជាការ​សេនាធិកាវិស្វកម្ម​ និងសុខាភិបាលជាដើម៕ អត្ថបទ៖ មុត សុទ្ធ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

2022/06/22 11:30:56 am        148
ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដោយផ្តោតលើបញ្ហាសំខាន់ៗជាច្រើន

2022/06/22 11:25:55 am        69
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះបានដំណើរការកិច្ចប្រជុំជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។កិច្ចប្រជុំនេះមានការចូលរួមពី សំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងកិច្ចប្រជុំប្រមុខការពារជាតិកម្ពុជាបានលើកឡើងអំពីបញ្ហាសំខាន់ៗជាច្រើននៅក្នុងតំបន់ និងពិភពលោក រួមមានបញ្ហាប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការ កៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់ជំងឺរាតត្បាតសកល បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម កោតសរសើរគោលនយោបាយសុខដុមនីយកម្មរបស់កម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម

2022/06/22 11:21:15 am        246
ភ្នំពេញៈ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុម-នីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា៕

ប្រមុខការពារជាតិកម្ពុជា៖ ការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ ពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាឡើយ

2022/06/22 11:15:23 am        339
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអះអាងថា «ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ»។ សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា»។  ការអះអាងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើឡើងចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន ក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលស្រុកមុខកំពូល និងភរិយា នាំយកទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​គង់​នៅវត្តព្រះធម៌កំពូលត្រ័យភព (ហៅវត្តអំពិលទឹក) ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦
09/13/2025 05:09 PM
ក្រុមអ្នកតវ៉ា នៅក្រុងមែលប៊ន ប៉ះទង្គិចគ្នា ខណៈការប្រមូលផ្តុំធ្វើឡើងនៅទូទាំងអូស្ត្រាលី
09/13/2025 04:09 PM
ក្រុងមូស្គូបញ្ជាក់ថា កិច្ចចរចាសន្តិភាពជាប់គាំង ខណៈលោក Zelensky ថា លោក Putin ចង់ក្ដោបអ៊ុយក្រែន
09/13/2025 04:09 PM
ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០
09/13/2025 04:09 PM
លោក Rubio៖ អាមេរិកឈរជាមួយហ្វីលីពីន ប្រឆាំងផែនការរបស់ចិន នៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង
09/13/2025 03:09 PM
ក្រសួងការងារ និងCDRI ចុះហត្ថលេខាលើអនុស្សរណៈ​ស្តីពីកិច្ចសហប្រតិបត្តិការលើការ​ស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព
09/13/2025 03:09 PM
កិច្ចចរចាពាណិជ្ជកម្ម រវាងឥណ្ឌា និង EU ចូលដល់ដំណាក់កាលសំខាន់ ដោយចង់មានកិច្ចព្រមព្រៀងនៅចុងឆ្នាំ
09/13/2025 03:09 PM
មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា ប្រទេសនឹងបង្ហាញគោលនយោបាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំបក្សនាពេលខាងមុខ
09/13/2025 03:09 PM
ការវាយប្រហារតាមអាកាសរបស់យោធាលើសាលារៀន នៅភាគខាងលិចមីយ៉ាន់ម៉ា សម្លាប់មនុស្ស ១៨នាក់យ៉ាងតិច ភាគច្រើនជាសិស្ស
09/13/2025 03:09 PM
អាមេរិកប្តេជ្ញាការពារទឹកដីរបស់សមាជិកណាតូ ក្រោយយានដ្រូនរុស្ស៊ី រំលោភដែនអាកាសប៉ូឡូញ
09/13/2025 02:09 PM