គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជានឹងចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានពីថ្ងៃទី២១-២២ ខាងមុខនេះ

2022/06/17 02:35:42 pm        596
ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈកិច្ចប្រជុំនេះ នឹងមានប្រតិភូតំណាង និងរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំង ១០ប្រទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនចូលរួមផងដែរ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំADMM នាពេលខាងមុខនេះ នឹងពិភាក្សាគ្នាជាច្រើនទាក់ទងបញ្ហាសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក រួមទាំងពិភាក្សាលើ​ឯកសារទស្សនទាន ជាច្រើនទៀត ដែលរដ្ឋមន្រ្តីការពារជាតិអាស៊ាន បាន ចេញនាពេលកន្លងទៅ។សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​បូក​លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងពិភាក្សា និងពិនិត្យសម្រេចលើសំណើរ​របស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅ​ផ្លូវការ ​រវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន ​ជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាង​រដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុនជា​រូបវន្ត​ និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ចិន តាម ទម្រង់ប្រព័ន្ធវិដេអូផងដែរ។ ជាមួយកិច្ចប្រជុំនេះរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ ប្រតិភូបណ្តាសមាជិកអាស៊ាន និងអគ្គលេខាធិការដ្ឋាន​អាស៊ានទាំងអស់ក៏នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ បាន ចក់

គ.ជ.ប ពន្លឿនការដោះស្រាយបណ្តឹងសេសសល់ ខណៈការទទួលបណ្តឹងបញ្ចប់នៅថ្ងៃនេះ

2022/06/17 01:23:30 pm        324
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពន្លឿនការដោះស្រាយបណ្តឹង​សេសសល់ ខណៈការទទួលពាក្យបណ្តឹងនឹងបញ្ចប់នៅថ្ងៃនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ (គ.ជ.ប) ។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះ បានប្រាប់ ថ្លែងប្រាប់BTVថា ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយ​លទ្ធផលបណ្តោះអាសន្នបានបញ្ចប់ គជប បានទទួលបណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង ក្នុង នោះមានបណ្តឹងពាក់ព័ន្ធដំណាក់កាលឃោសនាបោះឆ្នោត ចំនួនប្រមាណ ១០០បណ្តឹង និងបណ្តឹងពាក់ ព័ន្ធនឹងលទ្ធផលបោះឆ្នោត ចំនួនជាង១០០បណ្តឹង។ស្របពេលថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនក្នុងករណីមានការដាក់ពាក្យបណ្តឹងបន្ថែម គ.ជ.ប នឹងពន្យាពេលចំនួន ៤ថ្ងៃ ដើម្បីពិចារណាលើបណ្តឹងទាំងនោះ។ជុំវិញបណ្តឹងសេសសល់ចំនួន៦ ដែលពុំទាន់បញ្ចប់ការដោះស្រាយ ឯកឧត្តម ហង្ស ពុទ្ធា បាន លើកឡើងថា ក្នុងសេចក្តីចែងនីតិវិធីរបស់ គ.ជ.ប មានសិទ្ធិដោះស្រាយក្នុងពេលវេលាសមស្រប និងពន្យា ពេលដោះស្រាយបណ្តឹងទាំងនេះផងដែរ។គួរបញ្ជាក់ថា គ.ជ.ប គ្រោងប្រកាសលទ្ធផលផ្លូវការបោះក្រុមប្រឹក្សាឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២៦ ខែមិថុនានេះ ខណៈលទ្ធផលផ្លូវការ ​អាចនឹងប្រកាសមុន​កាលបរិច្ឆេទ ប្រសិនការដោះស្រាយ​បាន​បញ្ចប់ កំឡុងសប្តាហ៍ក្រោយ៕អត្ថបទ៖ សេក ឧត្តម

បក្សនយោបាយ គាំទ្រការចាត់វិធានការច្បាប់ចំពោះបុគ្គលបំភ្លៃការពិតជុំវិញការបោះឆ្នោត

2022/06/16 01:36:17 pm        451
ភ្នំពេញ៖ គណបក្សនយោបាយនានា បានសម្តែងការគាំទ្រចំពោះ គ.ជ.ប ជុំវិញការចាត់វិធានការច្បាប់លើបុគ្គលបំភ្លៃការពិតពាក់ព័ន្ធ នឹងការបោះឆ្នោតឃុំ-សង្កាត់ កាលពីដើមខែមិថុនានេះ។បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍​ចាត់ទុក​ការ​បំភ្លៃរបស់​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការ​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជាអំពើខុសច្បាប់ ​ដែលប្រឈមនឹងការផាកពិន័យនោះ មាន​បណ្តាគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ​បានលើកឡើងថា​ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥ បាន​បញ្ចប់ទៅ​ដោយ​ការពេញចិត្ត និង​ទទួលយកអំពីលទ្ធផលបណ្តោះអាសន្ន​ដែល​បិទផ្សាយជាសាធារណៈ។ក្នុងកិច្ចសម្ភាសន៍ជាមួយBTV លោក ញឹក ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ បានឲ្យដឹង​នៅ​ថ្ងៃទី១៦ ខែមិថុនានេះថា​ ការបោះឆ្នោតឃុំ-សង្កាត់ បានប្រព្រឹត្តទៅ​ដោយភាពត្រឹមត្រូវ និង​មាន​ការចូលរួម​ពីភាគីពាក់ព័ន្ធគ្រប់ដំណាក់កាលទាំងអស់។ លោក បន្តថា ការចោទ​ប្រកាន់ទៅ​លើ គ.ជ.ប គឺជាការពុំត្រឹមត្រូវឡើយ ដោយសារការបោះឆ្នោត​ទូទាំងសកលលោក​ក៏មិនមានប្រទេសបានរៀបចំ​ល្អ​ឥតខ្ចោះឡើយ។ជុំវិញ គ.ជ.ប ប្រកាសអំពីការអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលបំភ្លៃការពិត​ លោក ញឹក ប៊ុនឆៃ បាន​គាំទ្រចំណាត់ការផ្លូវច្បាប់ ​ដើម្បី​បញ្ឈប់​បុគ្គលដែលបំបោង ​និងបំភ្លៃបែបនេះបន្តទៀត។លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​ក៏បានគាំទ្រការចាត់វិធានច្បាប់​ដូចគ្នាចំពោះបុគ្គល លោក សុន ឆ័យ ដើម្បីបញ្ឈប់ទង្វើបំផ្លាញ ​និង​ជាន់​ពន្លិច​ជាតិសាសន៍។គួរបញ្ជាក់ថា ការព្រមានចាត់វិធានការច្បាប់ របស់ គ.ជ.ប ទៅលើលោក សុន ឆ័យ បន្ទាប់ពីបាន​ចោទ​ប្រកាន់ និងរិះគន់ គ.ជ.ប ​ដោយគ្មានមូលដ្ឋាន​ តាមរយៈដោយករលើកឡើងដដែល ក្នុង​កិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មានអនឡាញនៅបរទេស ​កាលពីថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២២ ដោយដៃ​ទទួល​យកអាសនៈ រីឯមាត់ចោទថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយអះអាងទៀតថា​ ការដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។ជាមួយគ្នានេះ គ.ជ.ប ​មិនអាចទទួលយកបានទេ​ និងចាត់ទុកជាការមាក់ងាយ ​និងប៉ះពាល់ ដល់​តម្លៃ​របស់ម្ចាស់ឆ្នោត​ដែល​បាន​អញ្ជើញទៅបោះឆ្នោត​យ៉ាង​ច្រើនកុះករ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​របស់ គ.ជ.ប ដែលជាស្ថាប័ន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ព្រមទាំងធ្វើឱ្យ​មានការ​ភាន់ច្រឡំ ​និងបាត់ទំនុកចិត្តលើការបោះឆ្នោត ​ដែលបាន​ចែងក្នុងមាត្រា ១៧១ នៃច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ​ដែល​នឹង​ត្រូវ​ផាក​ពិន័យជាប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត៕ អត្ថបទ៖ សេក ឧត្តម 

គ.ជ.ប បញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

2022/06/16 10:39:19 am        412
ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប )បានបញ្ជាក់ថា គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ ដោយនាំមុខគណបក្សនយោបាយចំនួន ១៦ផ្សេងទៀត។

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ នៅរាត្រីថ្ងៃទី១៨ ខែមិថុនា

2022/06/16 09:55:51 am        413
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទន្លេចតុមុខ ព្រះបរមរាជវាំង។

គ.ជ.ប បានដោះស្រាយបណ្តឹងជាង ២០០ ខណៈការទទួលបណ្តឹងបញ្ចប់នៅថ្ងៃទី១៧

2022/06/15 12:22:28 pm        461
ភ្នំពេញ៖ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្រោយពី​ការ​បោះឆ្នោតឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ មាន​បណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង បានប្តឹងទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត និងមួយចំនួនបន្តប្តឹងទៅកាន់ គ.ជ.ប។ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ក្នុងចំណោមបណ្តឹងសរុបចំនួនជាង២០០បណ្តឹង មានបណ្តឹង​ពាក់ព័ន្ធ​ដំណាក់កាល​ឃោសនាបោះឆ្នោតប្រមាណ ១០០បណ្តឹង ​និង​បណ្តឹងពាក់ព័ន្ធ​នឹងលទ្ធបោះឆ្នោត​ចំនួនជាង ១០០បណ្តឹង។ឯកឧត្តម បន្ថែមថា បន្ទាប់ពីដោះស្រាយបណ្តឹងបិទបញ្ចប់ គ.ជ.ប នឹងឈាន​ទៅរកការប្រកាស​លទ្ធផល​ផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់​ នៅថ្ងៃទី២៦ ​ខែមិថុនាខាងមុខ។ ការបោះឆ្នោតឃុំ-សង្កាត់ អាណ្ណត្តិទី៥ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មាន​ប្រជាពលរដ្ឋ​ចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន ​បានចូលរួមបោះឆ្នោតឃុំ-សង្កាត់។ ការបោះឆ្នោតឃុំ-សង្កាត់នេះ​ ក៏មានការចូលរួមសង្កេតការណ៍​ដោយ​បណ្តា​ស្ថាប័ន អង្គការ សហគមន៍​ចំនួន៧២ ​និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ស្ថាប័ន​ផងដែរ ក្នុងនោះ​មានស្ថាន​ទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាត​ចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕អត្ថបទ សេក ឧត្តម

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 11:20:16 am        595
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖ 

កម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 10:52:48 am        2999
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាកម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)

2022/06/15 10:31:01 am        708
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម ដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា លើ​របៀបវារៈចំនួនពីរ

2022/06/15 09:56:20 am        523
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានលើកយករបៀបវារៈចំនួនពីរ គឺ ការពិនិត្យ​សំណើសុំប្រកាសទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្ត​មណ្ឌល​ខេត្តកណ្តាល ជំនួស​ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព និងការពិភាក្សា និងផ្តល់យោបល់​លើគម្រោង​ទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជា​ប្រធាន​អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ទៅកាន់សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌិត ទីណា ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីពិភាក្សាការងារវិស័យកសិកម្ម
09/13/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៧ នៅវត្តឧណ្ណាលោម
09/13/2025 06:09 PM
មនុស្ស ៩៧នាក់យ៉ាងតិចបានស្លាប់ ហើយជាង ៤,៤លាននាក់រងប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្ត Punjab របស់ប៉ាគីស្ថាន
09/13/2025 06:09 PM
នគរបាលក្រុងឡុងដ៍ ត្រៀមទប់ទល់នឹងការតវ៉ាដ៏ធំពីក្រុមបដិបក្ខ
09/13/2025 06:09 PM
អ៊ីស្រាអែលចោទអេស្ប៉ាញថា បានគំរាមកំហែងប្រល័យពូជសាសន៍ ខណៈទីក្រុងម៉ាឌ្រីដ​តបវិញ​ដោយកំហឹង
09/13/2025 05:09 PM
អភិបាលស្រុកមុខកំពូល និងភរិយា នាំយកទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​គង់​នៅវត្តព្រះធម៌កំពូលត្រ័យភព (ហៅវត្តអំពិលទឹក) ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦
09/13/2025 05:09 PM
ក្រុមអ្នកតវ៉ា នៅក្រុងមែលប៊ន ប៉ះទង្គិចគ្នា ខណៈការប្រមូលផ្តុំធ្វើឡើងនៅទូទាំងអូស្ត្រាលី
09/13/2025 04:09 PM
ក្រុងមូស្គូបញ្ជាក់ថា កិច្ចចរចាសន្តិភាពជាប់គាំង ខណៈលោក Zelensky ថា លោក Putin ចង់ក្ដោបអ៊ុយក្រែន
09/13/2025 04:09 PM
ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០
09/13/2025 04:09 PM
លោក Rubio៖ អាមេរិកឈរជាមួយហ្វីលីពីន ប្រឆាំងផែនការរបស់ចិន នៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង
09/13/2025 03:09 PM