គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ

2022/06/01 02:32:21 pm        486
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីននៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។លោក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារយុវជន និងសកម្មជនគណបក្សខេត្តត្បូងឃ្មុំ នៅក្នុងការបំពេញតួនាទី និងភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរទីមោទនៈ ជាអាទិ៍ ការពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំង ស្របទៅនឹងសំណូមពរភារកិច្ចចំពោះមុខរបស់យុវជនគណបក្ស ក្នុងបរិបទបច្ចុប្បន្ននៃវឌ្ឍនភាពទៅមុខរបស់កម្ពុជាទាំងផ្នែកសង្គម និងនយោបាយ, ការងារកសាងកម្លាំងសមាជិកបក្ស ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការបក្សខេត្ត និងការចូលរួមបំពេញការងារមនុស្សធម៌ និងការចិញ្ចឹមចលនាសមាជិកនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយ៉ាងលើសលប់ រហូតធ្វើឱ្យខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ ដែលនាំមកដល់ការបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។ លោកបញ្ជាក់ថា ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែមថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។ សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព៕

ឯកឧត្តម យឿន យឿត អំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរទាំងអស់កុំភ្លេច«ដើមឈើសន្តិភាព»

2022/06/01 01:10:55 pm        24
កំពង់ស្ពឺ៖ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសបងប្អូននៅស្រុកឱរ៉ាល់កុំភ្លេច «ដើមឈើសន្តិ ភាព» ហើយត្រូវថែរក្សាដើមឈើនេះឲ្យបានគង់វង្សជាអមតៈ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិឲ្យកាន់ តែខ្លាំងក្លាបន្ថែមទៀតនោះ។នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំតាសាល ស្រុកឱរ៉ាល់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម យឿន យឿត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាប្រៀបបានដូចជាដើមឈើសន្តិភាព ហើយដើម្បីថែរក្សាដើមឈើសន្តិភាពនេះឲ្យបានគង់វង្សជានិរន្ត បងប្អូនទាំងអស់គប្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះកាន់តែខិតជិតមកដល់ហើយនោះ។ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបងប្អូនពលរដ្ឋខ្មែរស្ទើរតែទាំងអស់បានផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សំឡេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលជិត៤០ឆ្នាំនេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍស្ទើគ្រប់វិស័យ ហើយជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរកាន់តែរីចំរើនពីមួយឆ្នាំទៅមួយឆ្នាំនោះ។ជាមួយគ្នានោះឯកឧត្តមក៏បានក្រើនរំលឹកអំពីគុណបំណាចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា គឺជាមគ្គុទេសឯកដឹកនាំប្រទេសបានដាំដើមឈើសន្តិភាពនេះ សម្រាប់បងប្អូនជនរួមជាតិទាំងអស់សម្រាប់ជ្រកកោនរហូតដល់សព្វថ្ងៃនេះ។ ដើមឈើសន្តិភាពនេះ និងមិនរំលាយ សាបសូន្យនោះឡើយ ហើយវានឹងធ្វើជាម្លប់សម្រាប់បងប្អូនគ្រប់ៗរូបជារៀងរហូតទៅយូរអង្វែង៕

កិច្ចប្រជុំបូកសរុបលទ្ធិផលការងារឃោសនាបោះឆ្នោះឃុំសង្កាត់​អាណត្តិ​ទី៥ឃុំចំណោមស្រុកមង្គលបូរី

2022/06/01 12:52:13 pm        552
បន្ទាយមានជ័យ៖ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារចុះពង្រឹងមូលដា្ឋនស្រុកមង្គលបូរី និងជាប្រធានក្រុមការងារចុះជួយឃុំចំណោម ស្រុកមង្គលបូរី នៅថ្ងៃទី០១ ខែមិថុនានេះ បានបើកកិច្ចប្រជុំបូកសរុបលើការវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងឱកាសនោះដែរឯកឧត្តម បោន ប៊ិន ក៏បានថ្លែងនូវ​កោតសរសើរ​ខ្ពស់ចំពោះក្រុមការងារ សមាជិក​សមាជិកា ​គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំចំណោម ទាំងអស់ដែលបាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំក្នុងការចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។ឯកឧត្តម បានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ អស់រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដោយសារតែមានការជឿទុកចិត្ត និងការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ​ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនបានយ៉ាងលឿនលើគ្រប់វិស័យ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ​គណបក្សប្រជាជនកម្ពុជា​នៅតែបន្តពង្រឹងការប្តេជ្ញា​ចំពោះមុខ​ប្រជាជនថា ​នឹងបន្តអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យសំរាប់អាណត្តិទី៥បន្តទៀត ដើម្បីរក្សា សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ ​សុវត្ថិភាព​សង្គម ឱ្យបានរឹងមាំ និង​លើកកម្ពស់ការផ្តល់សេវាសាធារណៈ​ បង្កើនកិច្ចគាំពារសង្គមជួយដល់ជនក្រីក្រ ​និងអភិវឌ្ឍន៍​ឃុំ សង្កាត់​លើគ្រប់វិស័យឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត​ ដែលជាការឆ្លើយតបទៅនឹងបំណង​ប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជនគ្រប់ៗរូប​នៅគ្រប់មូលដ្ឋានសំរាប់ការ​បោះឆ្នោះ​ជ្រើសរើស​ឃុំសង្កាត់អាណត្តិទី៥ថ្មីនេះ៕

អ្នកនាំពាក្យ គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិបោះឆ្នោតមានជិត ៧ម៉ឺននាក់ ខណៈ៥ពាន់នាក់ទៀតបន្តស្នើ

2022/06/01 12:36:20 pm        656
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ មានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានការបោះឆ្នោត មានចំនួនជិត ៧ម៉ឺននាក់ ខណៈ ៥ពាន់នាក់ទៀតបន្តស្នើ។ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់​ពីដំណើរការស្នើចុះឈ្មោះអ្នកសង្កេតការណ៍បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ គ.ជ.ប បាន​ទទួល​ការស្នើពីសមាគម​ និងអង្គការ​មិនមែនរដ្ឋាភិបាលចំនួនជិត ៨០ស្ថាប័ន និងមានអ្នក​សង្កេតការណ៍​ចំនួនជាង ៧ម៉ឺននាក់ ស្នើចូលរួមតាមដានការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ឯកឧត្តម បន្តថា មកទល់ពេលនេះ គ.ជ.ប អនុញ្ញាតឲ្យសមាគមចំនួនជាង ៤០ស្ថាប័ន ស្នើនឹង​ចំនួន​អ្នកសង្កេតការណ៍ជិត ៧ម៉ឺននាក់បានចូលរួមតាមដានការបោះឆ្នោត ដើម្បី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ទាំងដំណើរការបោះឆ្នោត ​និងរាប់សន្លឹកឆ្នោត។លោក ជឹម ភ័ក្រ្តា អនុប្រធានសមាគមបញ្ញាវ័ន្ត និងយុវជនស្ម័គ្រចិត្ត ឲ្យដឹងថា សមាគម​របស់​លោកបានដាក់អ្នកសង្កេតការណ៍តាមបណ្តាខេត្តមួយចំនួន ​ខណៈលោកអះអាងថា​ គ.ជ.ប បាន​ផ្តល់កិច្ចសហការបានយ៉ាងល្អទៅលើការបណ្តុះបណ្តាលអ្នកសង្កេតការណ៍របស់ខ្លួន។ចំពោះតួនាទី ​និងកាតព្វកិច្ចរបស់អ្នកសង្កេតការណ៍ ​ឯកឧត្តម ហង្ស ពុទ្ធា ​លើកឡើងថា អ្នក​សង្កេតការណ៍​ត្រូវបានកំណត់ឲ្យមានចំនួនត្រឹម៤នាក់តែប៉ុណ្ណោះ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ ​ជាពិសេសប្រកាន់ខ្ជាប់ដោយអនុវត្តត្រឹមត្រូវតាម​នីតិវិធីរបស់ គ.ជ.ប ​និងមិនត្រូវ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់មន្រ្តីការិយាល័យបោះឆ្នោតឡើយ៕ អត្ថបទ៖ សេក ឧត្តម

ក្រុមការងារគណបក្សចុះមូលដ្ឋាន បង្រៀនរបៀបគូសសន្លឹកឆ្នោតដល់ពលរដ្ឋ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប

2022/06/01 09:43:51 am        419
សៀមរាប៖ ក្រុមការងារ និងសមាជិកសមាជិកាគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានរួមគ្នាបន្ដចុះឃោសនារកសម្លេងឆ្នោត បង្រៀន​ពីរបៀបគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ ព្រមទាំងជួយសម្របសម្រួលឯកសារ​បញ្ជាក់​អត្ដសញ្ញាណ​សម្រាប់ការបោះឆ្នោត ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ដសៀមរាប។ឯកឧត្តម ហង់ ពៅ ប្រធានគណៈអចិន្រ្ដៃយ៍គណបក្សមូលដ្ឋាន នៃអាជ្ញាធរជាតិអប្សរា និង​ជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ក្របីរៀល មានប្រសាសន៍ថា ការចុះធ្វើសកម្មភាព​ឃោសនាស្វែងរកសំឡេងគាំទ្រពីសមាជិក និងប្រជាពលរដ្ឋក្នុងសង្កាត់ក្របីរៀលនេះ បាន​ចំនួន​៤០០ខ្នងផ្ទះ ស្មើរនឹងខិត្ដប័ណ្ណជាង៤០០សន្លឹក ។ ការធ្វើសកម្មភាពនេះ ដើម្បីឱ្យពួកគាត់​យល់ដឹង​កាន់តែច្បាស់ក្នុងការចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាលឱ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូង

2022/06/01 09:36:18 am        474
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការ​ទីប្រឹក្សា​ពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) នឹងរៀបចំកម្មវិធី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់ នៅថ្ងៃទី ៩ និងទី១០ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។  គោលបំណងនៃវេទិកានេះ គឺបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច ហើយ​ក៏​ដូច​ជាបង្ហាញថា កម្ពុជាជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និង​មាន​ប្រសិទ្ធភាព​សម្រាប់ក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ី និងពិភពលោក។  ឆ្ពោះទៅវេទិកាដ៏មានសារៈសំខាន់នេះ នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការ​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ដើម្បីឱ្យអ្នកសារព័ត៌មានបានឈ្វេងយល់ពីគោលបំណង និងសារសំខាន់នៃវេទិកាធុរកិច្ចបារាំងកម្ពុជានេះ។  នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ជាលើកដំបូងននេះ នឹងមានក្រុមហ៊ុនប្រមាណ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថានឹងមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ៕

សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឧ៌កាសទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

2022/06/01 09:16:16 am        270
ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

អាជីវករលក់ដូរនៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ ត្រៀមរួចរាល់ទៅបោះឆ្នោត

2022/05/31 01:25:46 pm        819
ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ខិតជិតចូលមកដល់ អាជីវករលក់​ដូរនៅតាម បណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ដោយរៀបចំ​អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត ដើម្បីបម្រើដល់ការបោះឆ្នោត។អាជីករលក់ដូរនៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ការបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់ ​មាន​សារសំខាន់ណាស់ ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដែលមាន​សមត្ថភាព​យកចិត្តទុកដាក់លើប្រជាពលរដ្ឋ​ និង​អភិវឌ្ឍន៍​នៅក្នុងមូលដ្ឋាន​មានការរីកចម្រើន។ ពួកគេ បានបញ្ជាក់ថា ​បានត្រៀមលក្ខណៈរួចរាល់ហើយ​ ដើម្បីទៅបោះឆ្នោត។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ ការបោះឆ្នោតក្នុងអាណត្តិនេះ មានគណបក្សនយោបាយចំនួន១៧​ ចូលរួម​ប្រកួតប្រជែង​ក្នុង​ចំណោមនេះ​ មានតែគណបក្សប្រជាជនកម្ពុជា​តែមួយគត់​ ដែល បានដាក់បេក្ខជន​នៅ​ទូទាំងឃុំ/សង្កាត់ទាំងអស់៕អត្ថបទ៖ ទូច សោភ័ណ

អនិកជនខ្មែរ ជាប់ឆ្នោតជាប្រធានតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសកាណាដា

2022/05/31 12:43:37 pm        530
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្លងកាត់ការបោះឆ្នោតយ៉ាងត្រឹមត្រូវ ជាលទ្ធផលលោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា បានជាប់ឆ្នោតជាប្រធាន និង៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយចប់ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ប្រទេសកាណាដា ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការិយាល័យ​តំណាងនេះ ​នឹង​ដើរតួនាទីយ៉ាង​សំខាន់ នៅ​ក្នុងការ​សម្របសម្រួល​កិច្ច​ពាណិជ្ជកម្ម រវាងកម្ពុជា​ និងកាណាដា ក៏ដូចជា​ជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅកម្ពុជា​ឱ្យកាន់តែច្រើនឡើង។នៅក្នុងពិធីបោះឆ្នោតនេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅ​ប្រទេស​កាណាដា ​បានបញ្ជាក់ឲ្យដឹងថា ​កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែល​នឹងត្រូវក្លាយទៅជាសមាជិក ហើយក៏ជាការិយាល័យតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។ឯកឧត្តម បានបន្តថា ចំពោះការបោះឆ្នោតនេះដែរ​ បានដំណើការប្រកបដោយរលូន និងស្របតាម​នីតិវិធី​ដោយបានរៀបចំជា២ដំណាក់កាល ដូចជាទី១៖ ការរៀបចំបោះឆ្នោតជ្រើសរើស​សមាជិក​ការិយាល័យ​តំណាង​ចំនួន ៩រូប និងទី២៖ ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្នុងចំណាម​សមាជិក​ដែលបានជាប់ឆ្នោតចំនួន ៩រូប។ សូមបញ្ជាក់បន្ថែមថា លោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ​គឺជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd៕អត្ថបទ៖ ឈិត បូរ៉ាវី

ប្រមុខការទូតកម្ពុជា៖ អាស៊ានត្រូវប្តេជ្ញាចិត្តចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ

2022/05/31 12:22:41 pm        426
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា អាស៊ានត្រូវប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ។នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ស្តីពី​ការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន រៀបចំដោយក្រសួងការបរទេសកម្ពុជា សហការ​ជាមួយ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន រួមជាមួយ​តំណាងឯកអគ្គរដ្ឋ និងរាជទូតនានាប្រចាំកម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា គោលបំណង​នៃសិក្ខាសាលានា​ពេលនេះ គឺដើម្បីជំរុញការយល់ដឹងជាសាធារណៈកាន់តែច្រើនអំពីអាស៊ាន រួមទាំងបង្ហាញពីការរួម​ចំណែករបស់កម្ពុជា​ចំពោះសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ សំដៅ​ជាប្រយោជន៍​សម្រាប់ប្រជាជន​ដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់។ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា សិក្ខាសាលាក្រោមប្រធានបទ ​ការរួមចំណែករបស់​កម្ពុជា​ចំពោះ​អាស៊ាន កម្ពុជាមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ត្រូវពង្រឹងការប្តេជ្ញាចិត្តរួមគ្នា​ចំពោះភាពជាកណ្តាល ឯកភាព​ និងសាមគ្គីភាពរបស់អាស៊ាន ដោយសារការពង្រឹងស្មារតី “រួមគ្នា” គឺសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ​ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពក្នុងតំបន់ ​និងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការប្តេជ្ញាចិត្តរបស់អាស៊ាន និងសមត្ថភាព ដើម្បីពង្រឹង និងលើកកម្ពស់​បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព សន្តិសុខ ​និងវិបុលភាពក្នុងតំបន់ ដើម្បី​សុខុមាលភាព​របស់ប្រជាជន។សិក្ខាសាលាស្តីពី "ការចូលរួមចំណែករបស់កម្ពុជាទៅកាន់អាស៊ាន ​មានគោលបំណង លើកឡើងពី​ការ​ចូលរួម​ចំណែករបស់កម្ពុជាទៅអាស៊ាន​ កាលពីឆ្នាំ១៩៩៩ និង ការពិភាក្សាអំពីមធ្យោបាយ​ឆ្ពោះទៅ​មុខក្នុងការកសាងសហគមន៍អាស៊ាន​ និងសមាហរណកម្មតំបន់ ដោយមាន​អនុសាសន៍​គោលនយោបាយ ​និងបញ្ហាប្រឈមតំបន់។នាឱកាសនោះ ដែរ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីផែនការរៀបចំព្រឹត្តិការណ៍​នាពេល​ខាងមុខនោះ ទី១ កិច្ចសន្ទនាសកលអាស៊ានលើកទី២ ស្តីពីការស្តារឡើងវិញ​ក្រោយកូវីដ១៩ និងទី២ កិច្ចប្រជុំកំពូលស្ត្រីមេដឹកនាំអាស៊ាន​លើកទី២​ ក្រោមប្រធានបទ “ការកសាង​អនាគត​ប្រកប​ដោយចីរភាព រួមបញ្ចូល និងធន់ជាងមុន៖ ការដោះសោភាពជាសហគ្រិនរបស់ស្ត្រីក្នុងអាស៊ាន” ដើម្បី​លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់អាស៊ាន៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង៩០នាក់ រួមទាំងជនស៊ីវិលកំពុងរត់គេចពីទីក្រុងហ្កាហ្សា
09/21/2025 01:09 PM
លោក Trump ព្រមានពីការខាតបង់មិនអាចគណនាបាន ប្រសិនបើវេណេស៊ុយអេឡា នឹងមិនទទួលយកអ្នកទោស
09/21/2025 01:09 PM
ក្រុមបាតុករ 'Gen Z' របស់ប៉េរូ ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងលីម៉ា ជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងអត្រាឧក្រិដ្ឋកម្ម
09/21/2025 12:09 PM
ពលរដ្ឋទៅធ្វើបុណ្យភ្ជុំបិណ្ឌក្រៅពីឧទ្ទិសកុសលដល់បុព្វការីជនក៏បានឧទ្ទិផលបុណ្យដល់វីរកងទ័ពពលីដែរ
09/21/2025 11:09 AM
អ្នកទេសចរណ៍ជិត២ម៉ឺននាក់ ទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
09/21/2025 11:09 AM
អាជីវករលក់ដូរនៅភ្នំពេញថ្ងៃភ្ជុំបិណ្ឌវេនទី១៤នេះ ខ្លះបិទទ្វារ និងខ្លះទៀតបន្តលក់ដូរជាធម្មតា
09/21/2025 11:09 AM
មនុស្សម្នាក់ស្លាប់ក្នុងការបាញ់បោះនៅក្លឹបរាត្រីក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ហើយជនសង្ស័យត្រូវបានឃុំខ្លួន
09/21/2025 11:09 AM
ថ្ងៃនេះ ប្រជាពលរដ្ឋ និងកម្មករនិយោជិត បន្តប្រើសេវារថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/21/2025 11:09 AM
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ជួយជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះលក្ខខណ្ឌបទឈប់បាញ់
09/21/2025 11:09 AM
កម្ពុជាតវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ថៃក្នុងការអនុវត្តច្បាប់ក្នុងស្រុកមកលើពលរដ្ឋកម្ពុជា
09/21/2025 11:09 AM