គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យ គ.ជ.ប៖ ៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី

2022/05/26 12:44:44 pm        765
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់​ គ.ជ.ប បានឲ្យដឹងថា រយៈពេល៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី ពាក់ព័ន្ធនឹងការដង្ហែក្បួនឃោសនា និងការអនុវត្តផ្ទុយពីនីតិវិធី និងការណែនាំ។ថ្លែងប្រាប់ BTV News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា រយៈពេល៦ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សនយោបាយនានា បាន​ធ្វើសកម្មភាពតាមរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមគណបក្សនយោបាយមួយ​ចំនួនបាន​ដង្ហែក្បួនទ្រង់ទ្រាយធំ និងគណបក្សនយោបាយមួយចំនួនទៀត​បាន​រៀបចំ​ចាក់ផ្សាយ​គោល​នយោបាយ​របស់ខ្លួន​តាមរយៈឃោសនស័ព្ទនៅតាមទីស្នាក់ការរបស់ខ្លួន ​ក៏ដូចជា​ចុះចែក​ខិតប័ណ្ណតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ឯកឧត្តម បន្តថា អំឡុងដំណើរការឃោសនា៦ថ្ងៃនេះមិនមានបញ្ហាប៉ះទង្គិច ឬអំពើហិង្សានោះទេ ប៉ុន្តែ​មានពាក្យបណ្តឹងប្តឹងចូលទៅតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ឯកឧត្តម​ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងពេលដំណើរការឃោសនាបោះឆ្នោតនេះ មានបណ្តឹងចំនួន២៥ ករណី ក្នុងនោះបណ្តឹងដែលបានប្តឹងច្រើនជាងគេ គឺប្តឹងដោយគណបក្សប្រជាជននកម្ពុជា។អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងថា អំឡុងពេលឃោសនាបោះឆ្នោតមាន​សកម្មភាពខ្លះ​ត្រូវ​បាន​អាជ្ញាធរសម្របសម្រួល និង​ពង្វាង​ក្បួនឃោសនារបស់គណបក្សនយោបាយ ពិសេស​តាមទីផ្សារ ដើម្បី​បញ្ចៀស​ការ​រំខានដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ។ក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និងចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំង​ដែលបាន​កំណត់​ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោតមានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ៖ សេក ឧត្តម 

ក្រុមការងារគណបក្សប្រជាជនឃុំតាសាល បន្តជួបសំណេះសំណាល និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាងបីរយនាក់

2022/05/26 09:00:19 am        262
ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋនៅភូមិដូង ឃុំតាសាលជាងបីរយនាក់ទៀត។នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូង និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឲ្យបានគ្រប់ៗគ្នាផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

2022/05/26 07:35:55 am        542
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ផងដែរ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព៕

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP

2022/05/25 03:28:13 pm        561
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី៧៨របស់ UN ESCAP ​។សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាំបាច់នៃហិរញ្ញប្បទានដើម្បីជំរុញដល់ការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឱ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ​ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្ថែមថាការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្រខ័ណ្ឌហិរញ្ញប្បទានជាតិដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញ ពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ

2022/05/25 03:01:59 pm        713
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩.២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤.២០នាទី(ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

2022/05/25 02:38:11 pm        742
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃ នៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»។សម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ដែលតែងគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញគណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានឡើយ។សម្ដេចសង្ឃឹមជឿជាក់ថា ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

2022/05/25 01:39:19 pm        543
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិ​ក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម​ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់​មកពីបណ្ដា​ប្រទេសអាស៊ី​ដទៃទៀត ថ្លែង​សុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់​ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹង​ប្រព្រឹត្ត​ទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ​លើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើ​ភេរវកម្ម​ឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និងពិភពលោក។ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ​អន្តរជាតិ​ខាងលើ នឹងឆ្លុះបញ្ចាំង​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការដើរតួនាទីដ៏សកម្ម​នៅក្នុងការកសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅក្នុងបុព្វហេតុ​ស្តារឡើងវិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ក្រុមការងារគណបក្សប្រជាជនឃុំតាសាល បន្តចុះជួបសំណេះសំណាល និងបង្រៀនប្រជាជនគូសសន្លឹកឆ្នោត

2022/05/25 01:25:32 pm        234
កំពង់ស្ពឺ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិដូនជន ឃុំតាសាលចំនួន២២១នាក់។នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូនជន និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ៕

ឯកឧត្តម ស៊ុយ ជីហ៊ាង ដឹកនាំក្រុមការងារគណបក្សចុះតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជននៅស្រុកបន្ទាយស្រី

2022/05/25 01:16:46 pm        478
សៀមរាប៖ ឯកឧត្តម ស៊ុយ ជីហ៊ាង តំណាងឯកឧត្តម សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្ស ចុះតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ឯកឧត្តម ស៊ុយ ជីហ៊ាង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ជូនដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងក្រុមការងារគណបក្សនៅមូលដ្ឋាន បន្តចុះជួបប្រជាពលរដ្ឋ និងសមាជិកបក្ស ដើម្បីបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ឯកឧត្តម ស៊ុយ ជីហ៊ាង បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ឯកឧត្តម បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរត្រៀមចាកចេញពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២នៅទីនោះ

2022/05/25 11:36:33 am        118
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ពីដំណើរត្រៀមចាកចេញរបស់សម្តេច និងគណៈប្រតិភូកម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជារស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយសម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ធំមួយជំរុញវឌ្ឍនភាពជាតិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាគណបក្សទាំងអស់​ត្រូវប្រកាន់ឥរិយាបទប្រកបដោយភាពថ្លៃថ្នូរ ក្នុងឱកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអស់រយៈពេលប៉ុន្មានថ្ងៃមកនេះប្រកបដោយភាពរលួន និងស្ងប់ស្ងាត់ ដោយពុំមានបាតុភូតអ្វីកើតឡើងនោះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល១៨ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ខណៈដែលតាមមន្ទីរពេទ្យនានាមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលបន្តត្រឹមចំនួន៧នាក់ប៉ុណ្ណោះ ហើយអ្នកជំងឺទាំងនោះមានជំងឺផ្សេងៗទៀត ដែលពួកគេត្រូវសម្រាកព្យាបាលបន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM