​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

បក្សនយោបាយថា ដំណើរការរៀបចំបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយសេរី និងត្រឹមត្រូវ

2022/04/27 12:18:09 pm        742
ភ្នំពេញ៖ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ លើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតបានប្រកបដោយសេរីពហុបក្ស។ស្របពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប កំពុងដំណើរការរៀបចំ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុខ មានគណបក្សនយោបាយ​ដែលបាន​ដាក់​បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ ​បានលើកឡើងថា ក្នុងដំណាក់កាល​នីមួយៗរបស់ គ.ជ.ប​ បានដំណើរការទៅដោយអនុវត្ត​តាមបែបលទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​អនុញ្ញាតឲ្យគណបក្សនយោបាយបានចូលរួម​ប្រកួតប្រជែង​រកសំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តាមរយៈការបោះឆ្នោតនាពេលខាងមុខ។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានដាក់បេក្ខភាពចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ចំនួនប្រមាណ ៦០០នាក់នៅទូទាំងប្រទេស ប្រាប់BTV News ឲ្យដឹងថា ក្នុងការ​ធ្វើសកម្មភាពនយោបាយតាមមូលដ្ឋានបានផ្តល់កិច្ចសហការបានយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន ដែល​នេះបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាបានកំពុងផ្តល់ឱកាសធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ ខណៈប្រទេសមួយចំនួននៅមិនទាន់មានគណបក្ស​នយោបាយដែលមាន​និន្នាការ​ផ្សេងគ្នា​បានចូលរួមច្រើននៅឡើយទេ។ទន្ទឹមគ្នានេះ លោក ញ៉ឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងដែរថា ក្នុង​អាណ្ណត្តិទី៥​ មានគណបក្សនយោបាយបានចូលរួមយ៉ាង​ផុសផុល ​ជាពិសេសការសម្របសម្រួល​ពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ខណៈលោក អះអាងថា ការចូលរួមរបស់អង្គការ​សង្គមស៊ីវិល​ក្នុងការសង្កេតការបោះឆ្នោតខាងមុខ នឹង​ឆ្លុះបញ្ចាំង​ពី​លំហរប្រជាធិបតេយ្យរបស់កម្ពុជា។គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានគណបក្ស​នយោបាយ​សរុបចំនួន១៧ ​ចូលរួមការបោះឆ្នោត ដោយក្នុងចំណោម១៧ គណបក្សនយោបាយនោះ ​គណបក្សប្រជាជនកម្ពុជា ​បាន​ដាក់​បេក្ខភាពច្រើនជាងគេ។ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត​១០លាននាក់ ខណៈការិយាល័យ​ដំណើរ​ការរៀបចំការ​បោះឆ្នោតនាពេលខាងមុខមានចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម

វៀតណាមប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

2022/04/27 03:59:25 am        694
ភ្នំពេញ៖ ថ្លែងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ភាគីវៀតណាមបានប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងភ្នំពេញឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាម និងជាលេខាបក្សទីក្រុងហាណូយបានអះអាងយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសានេះ ។ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម ឌិញ ទៀនហ្ស៊ុង ជាមួយការគោរពអរគុណសម្តេចតេជោ​ និងនាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងបានវាយតម្លៃខ្ពស់អំពីការដែលសម្តេចបានចាត់វិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ដោយជោគជ័យ ព្រមទាំងបានរាយការណ៍អំពីស្ថានភាពកូវីដ នៅទីក្រុងហាណូយជាមួយនឹងស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញផងដែរ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ហើយក៏បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងការរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចបានបញ្ជាក់ថា ជាការពិត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែសម្ដេចបានមានប្រសាសន៍បន្ថែមថា យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនិងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងពិនិត្យមើលនូវអ្វីៗដែលរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញអាចធ្វើការរួមគ្នាតទៅទៀត៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយឯកឧត្តម ឌិញ ទៀន ហ្ស៊ង (Dinh Tien Dung) លេខាបក្សរដ្ឋធានីហាណូយ

2022/04/27 10:53:12 am        327
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុំម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសម នៅវិមានរដ្ឋសភា៕

ថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ តែ២នាក់គត់ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/26 11:46:06 am        828
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែករណីឆ្លងក្នុងសហគមន៍ ,ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៣០នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៩៦៨នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

យុវជនគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរួមគ្នាដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»

2022/04/26 11:39:13 am        835
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតាមប្រព័ន្ធ Online។កិច្ចជំនួបសំណេះសំណាល និងពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»៕

មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន លើសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស

2022/04/26 11:19:41 am        644
ភ្នំពេញ៖ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ បានស្វាគមន៍ និងគាំទ្រ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី លើការសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។មន្ត្រីសង្គមស៊ីវិលទាំងនោះ បានហៅការប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ។ លោកសេក សុជាតិ នាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍផ្នត់គំនិត និងងជាអ្នកវិភាគ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងតែកាតព្វកាព្វកិច្ចពាក់ម៉ាស ក្នុងចំណោមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដូច្នេះនៅសល់ ៣កុំ និង២ការពារ ផ្សេងទៀត ដែលប្រជាពលរដ្ឋត្រូវបន្តរក្សាសុវត្ថិភាពផ្ទាល់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ លោកសូមចូលរួមអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តរតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ លោកលោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា បានមានប្រសាសន៍ថា ទាក់ទងទៅនិងការប្រកាសលុបចោលនូវកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេសដែលបានប្រកាសដោយសម្តេចតេជោ ហ៊ុន សឬន នៅថ្ងៃទី២៦ ខែមេសា នេះ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ។ ពីព្រោះកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើងទៅទទួលបានវ៉ាក់សាំងគ្រប់គ្នាទាំងអស់ ដែលតិចបបំផុតកុមារទទួលបាន ២ដង ៣ដង មន្ត្រីជួរមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋទទួលបាន ៤ដង ដែលបង្ហាញថា កម្ពុជាអាចទប់ស្កាត់បាននៃការរីករាលដាលនៃជំងឺកូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺរក្សាការពាក់ម៉ាសដដែល។សម្ដេចបានបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នាពេលនេះ បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ-១៩ មានលការធ្លាក់ចុះក្នុងកម្រិតទាបបំផុត ហើយភាពស៊ាំសហគមកាន់តែរឹងមាំ៕

ឯកឧត្តម លី ធុជ អំពាវនាវឲ្យកម្មករ-កម្មការិនី បន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2022/04/25 02:16:20 pm        835
បាវិត៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការិនីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការិនី ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើនសង្គមជាតិ តាមរយៈការបំពេញការងារនៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕

ឯកឧត្តម លុយ សុន ជំរុញឱ្យអាជ្ញាធរដោះស្រាយកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានឆាប់រហ័ស

2022/04/25 06:50:34 am        949
បាត់ដំបង៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម លុយ សុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងក្រុមការងារ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ប្រឹងប្រែងបំពេញការងារ ព្រមទាំងដោះស្រាយបញ្ហា កង្វល់ និងតម្រូវប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ថ្លែងក្នុងវេទិកាសាធារណៈសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពនៃការរស់នៅ ស្តាប់ពីបញ្ហាប្រឈម ទុក្ខលំបាកផ្សេងៗ តាមបណ្តាភូមិនានាក្នុងមូលដ្ឋានឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម លុយ សុន បានបញ្ជាក់ថា កង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវតែមានការគិតគូរខ្ពស់ និងដោះស្រាយឱ្យបានទាន់ពេលវេលា ដោយត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទទួលបន្ទុកការងារមូលដ្ឋាន។គួរបញ្ជាក់ថា វេទិកាសាធារណៈនេះ មានការចូលរួមពីអាជ្ញាធរស្រុកគាស់ក្រឡ លោកមេឃុំឆ្នាល់មាន់ ,មេប៉ុស្តិ៍រដ្ឋបាល, មេភូមិ ព្រមទាំងក្រុមការងារ និងប្រជាពលរដ្ឋសរុបទាំងអស់ជាង២០០នាក់៕

សម្តេចតេជោ ហ៊ុន សែន​៖ ដើម្បីទុកលុយទិញម៉ាស ប្រជាពលរដ្ឋខ្លះមិនទហ៊ានទិញខោអាវថ្មីឱ្យកូនទេ

2022/04/25 03:48:19 am        861
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត ។ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីអំឡុងពេលបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋតិចណាស់ ដែលពាក់ម៉ាស ដែលពេលនោះ គឺសមុទ្រមនុស្សតែម្តង ។សម្តេចបន្តថា «ការពាក់ម៉ាសជាការតម្រូវ ដែលនាំឱ្យប្រជាពលរដ្ឋយើងចំណាយយ៉ាងធំ ជូនកាលមិនហ៊ានទិញខោអាវថ្មីឱ្យកូនថែមទៀត ។សម្តេចបញ្ចាក់ថា អ្វីដែលសម្តេចចង់បាន គឺចង់ឱ្យប្រជាពលរដ្ឋអាចរំដោះខ្លះចេញពីការគំរាមគំហែងពីមេរោគកូវីដ-១៩ឱ្យបានឆាប់រហ័ស តាមរយៈយុទ្ធនាការចាក់វ៉ាសាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ដូសទី៣, ទី៤) និងកាតព្វកិច្ចមួយចំនួនរបស់សុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍

2022/04/25 03:34:50 am        579
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ ការពារ ដោយការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព។ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ទុះឡើងកូវីដ-១៩ដំបូង បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះ យើងមិនទាន់ស្គាល់ច្បាស់ពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំដែន និងកាត់បន្ថយទំនាក់ទំនងសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណងមិត្តភាពដ៏រឹងមាំ ជាមួយស្មារតី រួបរួម សាមគ្គី និងការចេះជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស,តំបន់ និងសកលលោកទាំងមូល បានធ្វើឱ្យសង្គម សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌតំបន់ និងសកល បានងើបឡើងយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ
06/08/2026 08:06 PM
របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM