គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាស​បញ្ចូល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង
សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្ករលក្ខណៈងាយស្រួល ​ដល់គណបក្ស​នយោបាយ​ពេល​ចុះមូលដ្ឋាន

2022/02/16 11:08:59 am        228
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្ករលក្ខណៈងាយស្រួលដល់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ ។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា ខណៈការឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ នឹង​ខិតជិតមក​ដល់ហើយនោះ អាជ្ញាធរទាំងអស់ត្រូវតែសម្របសម្រួល និង​ធ្វើ​យ៉ាង​ណាឲ្យបណ្តា​គណបក្ស​ទាំង​អស់នោះ ចុះមូលដ្ឋានដើម្បីជួបសមាជិក-​សមាជិកា​របស់​ពួកគេប្រកប​ដោយ​ភាព​ងាយស្រួល និង​សមស្របទៅតាម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ដល់អាជ្ញាធរទាំងអស់ឲ្យអនុវត្តទៅ​តាម​ការ​អំពាវនាវ​របស់សម្តេចនេះ គឺ​សម្រាប់​តែ​គណបក្សនយោបាយណាដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួង​មហាផ្ទៃតែ​ប៉ុណ្ណោះ ចំណែកគណបក្សដែលពុំមានច្បាប់ និងមិនបានចុះបញ្ជី​ត្រឹមត្រូវ​ទេ​ត្រូវតែ​ចាត់វិធានការ​ ហើយបណ្តាគណបក្ស​នយោបាយទាំងអស់​ក៏ត្រូវសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ​ដើម្បីភាពងាយ​ស្រួល​ទាំ​ងអស់គ្នា។សូមបញ្ជាក់ថា ប្រទេសកម្ពុជា ​នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់​ខ្លួននាថ្ងៃទី៥ ​ខែមិថុនា​ ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន​ចូលរួម​ប្រកួត​ប្រជែង ​ប្រកប​ដោយ​តម្លាភាព និង​ស្រប​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅកម្ពុជា៕អត្ថបទ៖ បាន ចក់

ប៊ែលហ្សិក គាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និង​ផ្នែកសុខភាពផ្លូវចិត្ត​របស់មនុស្ស ក្នុងបរិបទកូវីដ-១៩

2022/02/15 04:30:47 pm        405
ភ្នំពេញ៖ ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) ប្រចាំតំបន់មាន៣ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា-វៀតណាម-ឡាវ បានគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្តរបស់មនុស្ស ក្នុងបរិបទកូវីដ-១៩។ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលជាមួយលោកជំទាវ Sibille de Cartier d’Yves (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) នាទីសី្តការក្រសួងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ។លោកជំទាវ (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) បានលើកឡើងពីកិច្ចសហប្រតិបតិ្តការល្អ​នាពេលកន្លង​មក​រវាងប៊ែលហ្សិក ​និងកម្ពុជា ​ជាពិសេសក្នុងវិស័យសុខាភិបាល។ កន្លងមកនេះ ប៊ែលហ្សិក បាន​ចូលរួមចំណែកក្នុងការជួយធ្វើឲ្យមានភាពល្អប្រសើរឡើង នូវ​សុខភាព​របស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ មានក្រុមគ្រូពេទ្យមកពីប៊ែលហ្សិក បានជួយដល់បណ្តាមនី្ទរពេទ្យមួយចំនួន ក្នុងការ​ជួយកសាងនូវសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា​ ក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ហើយមួយរយៈពេលក្រោយមកនេះក៏មានការផ្អាក ជាពិសេស៣ឆ្នាំចុងក្រោយនេះ ប៊ែលហ្សិក បានគិតគូរឡើងវិញ តាមរយៈអង្គការមួយបានមកជួយបំពេញ​នូវ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ក្រសួង​សុខាភិបាល។ ជាពិសេសថ្ងៃនេះ ប៊ែលហ្សិក មានបំណងនិងផ្តោតសំខាន់លើ​បញ្ហា​សុខភាព​ផ្លូវចិត្តរបស់មនុស្ស ​ដោយហេតុថាក្នុងបរិបទកូវីដ-១៩ ដែលមានផលប៉ះពាល់ច្រើន។ ក្រៅពីនោះ លោកជំទាវ ​ក៏ចង់​ឲ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើការជួយបណ្តុះបណ្តាល​ធនធាន​មនុស្សលើ ផ្នែកចំនួន២ គឺផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត។ជាការឆ្លើយតប​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្វាគមន៍ប៉ុន្តែស្នើលោកជំទាវ ឯកអគ្គរាជទូត​ប៊ែលហ្សិក តម្រូវឲ្យមានការជជែកពិភាក្សាគ្នាបន្ថែមទៀត​ឲ្យមានភាពច្បាស់លាស់ ដើម្បីឈានឆ្ពោះ​ទៅ​រកការពិនិត្យលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង និងសុំឲ្យផ្តល់នូវឯកសារនានាពាក់ព័ន្ធ​ទៅ​នឹងកិច្ចសហប្រតិបត្តិការនេះ ​ដើម្បីឲ្យក្រសួងសុខាភិបាល មានលទ្ធភាពនៅក្នុងការពន្លឿននូវកិច្ច​ការងារ​ចុះ​កិច្ច​សហប្រតិបតិ្តការរវាងកម្ពុជា និងប៊ែលហ្សិក៕អត្ថបទ រដ្ឋា

អាជ្ញាធរខេត្តព្រះវិហារថា បទល្មើសព្រៃឈើក្នុងខេត្តថយចុះ និងជនល្មើសតែងត្រូវចាប់បញ្ជូនទៅតុលាការ

2022/02/15 03:45:13 pm        664
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា បញ្ហាបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងខេត្តព្រះវិហារ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈអ្នកប្រព្រឹត្តិល្មើស តែងត្រូវបានធ្វើការអប់រំ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងលើកទិសដៅអនុវត្តបន្ត​របស់​ខេត្តព្រះវិហារ ​នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ មានប្រសាសន៍ថា ព្រៃឈើនៅក្នុងខេត្តព្រះវិហារ កំពុងគ្រប់គ្រងដោយ​ក្រសួង​បរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ គឺគ្រាន់តែស្ថិតក្នុងដែនបរិស្ថាន​មាន​រហូត​ដល់​ប្រមាណ ១លានហិកតា ។លោក បានបន្តថា ក្នុងដែនព្រៃការពារទាំងអស់នោះ តែងកើតមាននូវបទល្មើសព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ និងអ្នកពាក់ព័ន្ធដែលប្រចាំការទីនោះ ​បានធ្វើការទប់ស្កាត់ ​និងបង្ក្រាបជាបន្តបន្ទាប់ ហើយ​ក៏​មានបញ្ជូនទៅតុលាការ នូវបទល្មើសធំៗផងដែរ ។លោក អ៊ុង វុទ្ធី បានបញ្ជាក់ថា ក្រៅពីបញ្ហាបទល្មើសព្រៃឈើថយចុះ ចំពោះការលួចបរបាញ់សត្វព្រៃ ក៏មានការថយចុះផងដែរ ​ដោយពលរដ្ឋបានយល់ដឹងច្រើន ​ពីការអភិរក្សថែរក្សាសត្វព្រៃ ទុក​ដើម្បី​បម្រើ​ដល់វិស័យទេសចរណ៍ ​ដែលពួកគាត់អាចរកប្រាក់ចំណូលពីវិស័យនេះ ហើយសម្រាប់អ្នក​ប្រព្រឹត្ត​ល្មើសវិញ ក៏ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ​ប៉ុន្តែមិនមានការផ្ដន្ទាទោសអ្វីនោះទេ ។ ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជួយថែរក្សាការពារព្រៃឈើ និងសត្វព្រៃ ​មិនថាតែនៅក្នុងខេត្តព្រះវិហារ ​គឺនៅទូទាំងប្រទេស​ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ឬ​ផលប្រយោជន៍ផ្សេងៗទៀត ៕

សាលារដ្ឋមួយចំនួននៅខេត្តកណ្តាល សហការជាមួយអាណាព្យាបាលសិស្ស ដើម្បីពង្រឹងគុណភាពអប់រំ

2022/02/15 01:26:41 pm        920
កណ្ដាល៖ អនុវត្តការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលនេះ បណ្តាសាលារៀនមួយចំនួនខេត្តកណ្តាល ចាប់ផ្តើមបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនតាមបែបថ្មី ដោយតម្រូវអោយសហគមន៍ និងបណ្តាអាណាព្យាបាលមាតាបិតាសិស្សរួមគ្នាស្ម័គ្រចិត្តចូលរួមអភិវឌ្ឍន៍សាលា និងពង្រឹងគុណភាពការអប់រំសិស្ស ស្របពេលបណ្តាសាលាកំពុងជួបប្រឈមការលំបាកដោយសារការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង។បើតាមលោក ទី ដាណា នាយកសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ថា បច្ចុប្បន្នវិទ្យាល័យហ៊ុនសែនតាខ្មៅ សម្រេច​ទទួល​យក​គម្រោង GEP (ជីប) គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ របស់ក្រសួងអប់រំយុវជន និងកីឡា ទៅធ្វើការគ្រប់គ្រងសាលាតាមរបៀបថ្មី ហើយការអនុវត្តគម្រោងGEPនេះ សាលាបាន​តម្រូវអោយសហគមន៍ និងបណ្តាអាណាព្យាបាលសិស្សរួមគ្នាស្ម័គ្រចិត្តចូលរួមផងដែរ​ដើម្បី​ជួយអភិវឌ្ឍន៍សាលា​ និងពង្រឹងគុណភាពអប់រំសិស្សានុសិស្សអោយមានគុណភាព ​ខណៈការរៀន និងការបង្រៀននៅតាមសាលារៀនមួយចំនួនបានកំពុងជួបប្រឈមការរំខានខ្លាំងដោយសារការរាតត្បាតកូវីដ១៩ អូមីក្រុង ​និងការសង្គមជាដើម។ដើម្បីចូលរួមជួយអភិវឌ្ឍន៍សាលា និងការបណ្តុះបណ្តាលសិស្សានុសិស្សអោយមានសមត្ថភាព និង​គុណភាពល្អនេះ​ បណ្តាតំណាងសហគមន៍ និង​អាណាព្យាបាលសិស្ស បាន​លើកឡើងថា យើង​មាន​សប្បាយចិត្តអនុវត្តតាមគោលការណ៍ណែនាំសាលា ហើយក្នុងនាមអាណាព្យាបាលយើង​ក៏ត្រូវតាម​ដានការសិក្សាកូនជាមួយគ្រូអោយបាន​ដិតដល់ ចៀសវាង​ការទៅរៀនតែមិនចូលសាលា និងការចម្លងមេរោគកូវីដ១៩ ​ចូលក្នុងសាលារៀនជាដើម។សូមបញ្ជាក់ថា ដើម្បីជម្រុញការគ្រប់គ្រងអភិវឌ្ឍន៍សាលារៀន​ និងការរៀន ការបង្រៀន​សិស្សានុសិស្ស​អោយមានគុណភាព ក្រសួងអប់រំយុវជន និងកីឡា បានបង្កើតគម្រោងគ្រប់គ្រង​សាលាតាមបែបថ្មីចំនួន២ប្រភេទគម្រោង​ រួមមាន៖ គម្រោង SIEP(ស្យីប) ឬហៅថា គម្រោងកែលំ​អរការអប់រំនៅមធ្យមសិក្សា ​និងគម្រោង ឬហៅ GEP(ជីប) គម្រោងកែលំអរការអប់រំ​នៅចំណេះទូទៅ ។បើតាមបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ ៖ បច្ចុប្បន្ន នៅទូទាំងប្រទេស មានថ្នាក់ដឹកនាំសាលារៀន​ប្រមាណជាង ១០០កន្លែង គឺបានទទួលអនុវត្តគម្រោងSIEP ឬហៅគម្រោង កែលំអរការអប់រំ​នៅ​មធ្យមសិក្សា ​និងមានថ្នាក់ដឹកនាំសាលារៀនប្រមាណ៣០០កន្លែង ​កំពុង​ទទួលយកអនុវត្តគម្រោង GEP ឬហៅ ​គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ ដើម្បី​ជម្រុញការ​គ្រប់គ្រង​អោយ​មាន​ការ​អភិវឌ្ឍ និងការបង្រៀនមានគុណភាព ​ខណៈបច្ចុប្បន្ននៅទូទាំង​ខេត្តកណ្តាល​មាន​សាលារៀន​ប្រមាណ ១៨សាលា អនុវត្ត​គម្រោង GEP ​ហើយសាលាចំនួន៩ទៀតអនុវត្តគម្រោង SIEP ៕ អត្ថបទ ស៊ុម សុខជា

ដីចំការជិត៣០ហិកតានៅស្រុកវ៉ារិនត្រូវបានប្រគល់ជូនប្រជាពលរដ្ឋធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់

2022/02/15 01:04:54 pm        659
សៀមរាប៖ ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះ ផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីថ្ងៃរសៀលទី១៤ខែកុម្ភៈម្សិលមិញនេះ ។លោក ញក់ គឹមស្រូយ នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង បានមានប្រសាសន៍ថា ការប្រគល់ដីនេះ ជាលើកទី២ហើយ ថវិកាឧបត្ថម្ភប្រតិបត្តិការឆ្នាំ២០២១ មានការចូលរួម​ពី​អតិថិជន​និងក្រុមការរបស់ធនាគារ សប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុប​កើនឡើង​ដល់​មួយ​ម៉ឺន​ដុល្លារ ​បាន​ជួយឧបត្ថម្ភថវិកាជួយដល់អង្គការអាប៉ូប៉ូ ដើម្បីសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ​លើដីចំការប្រជាពលរដ្ឋនៅតំបន់នោះ។លោក បាបន្ដថា ក្នុងនាមជាសប្បុរសជនពិជាមានសេចក្ដីសោមនស្សដែលបានឃើញ ការ​បរិច្ចាគ​របស់យើងដល់អង្គការដែលមានតម្លាភាពបំផុតក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។លោក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ធនាគារ​ភីភីស៊ីប៊ែង នឹងព្យាយាមរិះរកមធ្យោបាយ​ផ្សេងៗដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះ​នៅក្នុងខេត្ដសៀមរាបបន្ដទៀត។អ្នកភូមិខ្នារផ្ទោលចំនួនពីរនាក់ក្នុងចំណោម១៦គ្រួសារ ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែង​ការធូរសប្បាយចិត្ដក្នុងទទួលបានដីដែលបានសម្អាតគ្រប់មីនត្រូវបានបញ្ចប់ដោយសុវត្ថិភាព។ គាត់បានលើកឡើងថា ​កន្លងមកការរស់នៅក៏​ដូចប្រកបរបរចិញ្ចឹមជីវិត ជួប​ភ័យខ្លាចដោយ​សារមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបង្កប់នៅក្នុងដី ប៉ុន្ដែនាពេលនេះ​ពួកគាត់​បាន​ធូរស្រាល​ក្នុងចិត្តណាស់ ហើយអាចរស់នៅក្នុងប្រកបជីវិតធម្មតា​និងមានសុវត្ថិភាព​គ្រប់គ្នា​ជារៀងរាល់ថ្ងៃ។ពួកគេបាន ថ្លែងអំណរគុណដល់ធនាគារ PPCBank និង​អង្គការAPOPOដែលបានសហការគ្នា​ដើម្បី​ធ្វើឱ្យ​ជីវិតពួកគេកាន់តែមានសុវត្ថិភាព​ និងធានាដល់​អនាគត​របស់​យើងផ​ងដែរ៕

អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការក្តៅចំពោះអ្នកយកសំរាមបោះចោលតាមទីសាធារណៈ

2022/02/15 12:51:42 pm        550
កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាឱ្យអាជ្ញាធរក្រុងស្រុកទាំង០៨ នៃខេត្តកំពង់ឆ្នាំង តាមចាប់អ្នកបោះសំរាមចោលពាសវាលពាសកាលតាមទីសាធារណៈដោយមិនព្រមចូលរួមក្នុងការ រក្សាអនាម័យ បរិស្ថាន មកពិន័យឱ្យរៀងចាល។ ការចេញបទបញ្ជាក្តៅនាថ្ងៃនេះ គឺក្រោយពីអាជ្ញាធរក្រុងស្រុកបានណែនាំជាច្រើនលើកច្រើនសារ តែអ្នកទម្លាប់បោះចោលសំរាមតាមទីសាធារណៈទាំងនោះនៅមិនស្តាប់។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា កន្លងមកឯកឧត្តម បានឱ្យអាជ្ញាធរ​ក្រុងស្រុកចេញសេចក្តីផ្សព្វផ្សាយ និងណែនាំជាច្រើនលើក​ ដល់ពលរដ្ឋមួយចំនួនតូច ដែលមាន​ទម្លាប់អាក្រក់ យកសំរាមពីផ្ទះរបស់ខ្លួន ​ទៅបោះចោលនៅតាមសួនច្បារ ​កន្លែងកំសាន្ត តាមផ្លូវ​សាធារណៈ និងតាមមាត់ទន្លេជាដើម ​ដោយអោយពួកគាត់បញ្ឈប់ទម្លាប់អាក្រក់នេះ ហើយចូលរួម​ក្នុងការ​ថែរក្សាអនាម័យ ​សម្អាតបរិស្ថានជាមួយអាជ្ញាធរ។ ក៏ប៉ុន្តែទោះជាមានការផ្សព្វផ្សាយ និងណែនាំច្រើនដងយ៉ាងណាក្តី ក៏ពលរដ្ឋមួយចំនួនតូចនៅតែ​ប្រព្រឹត្តិទង្វើ​អាក្រក់នេះដដែល ​ធ្វើអោយតាមមាត់ទន្លេ តាមផ្លូវសាធារណៈ​ តាមសួនច្បារ និង​កន្លែងកំសាន្តនានា ​មានសំរាមពាសវាលពាសកាល។ កន្លងមក អាជ្ញាធរក្រុងស្រុក ក៏បានប្រមូល​សំអាត​សំរាមនៅតាមទីសាធារណៈជាញឹកញាប់​ ក៏ប៉ុន្តែសំរាមនៅតែមានមិនចេះអស់ ដោយ​សារ​ពួកគាត់​មិនចូលរួម។ឯកឧត្តម បន្តថា ក្នុងនាមគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម បានឱ្យអភិបាលរង​ខេត្តម្នាក់ បញ្ជាទិញកាមេរ៉ា​សុវត្ថិភាព បំពាក់តាមទីតាំងមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចាប់រូបភាព​អ្នកយកសំរាមមកបោះចោល​ ហើយអនុវត្តវិធានការផាកពិន័យឱ្យធ្ងន់ម្តង ទើបរៀងចាល៕

អាជីវករលក់ដូរក្នុងផ្សារនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី៤ រួច

2022/02/15 12:32:11 pm        538
ភ្នំពេញ៖ អាជីវករលក់ដូរបណ្តាផ្សារក្នុងនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីពួកគាត់ទទួលបានការចាក់វ៉ាក់សាំងដូសទី៤ រួចរាល់។បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច អាជីវករលក់ដូរបណ្តាផ្សារក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រាប់ BTV ឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៤ ពិតជារឿងសំខាន់ ព្រោះជួយ​បង្កើន​អង់ទីគ័របន្ថែមទៀត​ទប់ទល់​នឹងការវាយលុកពីជំងឺកូវីដ-១៩​ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ លើសពីនេះវ៉ាក់សាំងក៏​បានជួយបង្កើនទំនុកចិត្ត កាត់បន្ថយភាពភ័យខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ក្នុងការប្រកប​របរ​ប្រចាំថ្ងៃផងដែរ​។លោក ឯក និមល ប្រធាន​គណៈកម្មការគ្រប់គ្រងផ្សារ​បឹងកេងកង​ បានឱ្យដឹងដែរថា សម្រាប់​អាជីវករ​លក់ដូរ​ក្នុងផ្សារបឹងកេងកងភាគច្រើន​បានទៅទទួលការចាក់វ៉ាក់សាំងដូសទី៤​ រួចរាល់ ខណៈជីវករមួយចំនួនទៀត មិនទាន់ដល់ពេលត្រូវចាក់ ​និងបញ្ហាសុខភាព។ក្រៅពីនេះ លោក បន្តក្រើនរំលឹក ​អាជីវរកត្រូវបន្តអនុវត្តវិធានសុខាភិបាល​ ៣កុំ ៣ការពារ បើទោះបីចាក់វ៉ាក់សាំងដូសទី៤រួចក្តី។រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ ​គឺជាមធ្យោបាយមួយ ក្នុងចំណោម​វិធាន​ការ​សុខាភិបាលចាំបាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និងកាត់​បន្ថយ​ផល​ប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដបានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង រាប់ពីដូសទី១ ដល់ដូសទី៤ អាចទៅទទួលការចាក់វ៉ាក់​សាំង​កូវីដ ​បាននៅទីតាំងសុខាភិបាលសាធារណៈ​ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង អត្ត​សញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗមួយ​ចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាល ជំងឺជូន ពលរដ្ឋស្រុកកងមាសដោយឥតគិតថ្លៃ

2022/02/15 12:18:17 pm        276
កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំ ផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ បំប្លែងថ្មី និងបន្តបន្ទាប់ និងពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មកពី១១ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក បាននាំយកអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤៨៩នាក់ បានចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ កំពុងរៀនរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី ។ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ​របស់យើង ក្នុងការចូលរួមកាត់បន្ថយ ភាពក្រីក្រជាមួយរាជរដ្ឋាភិបាលមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជា​មូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋ រៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។មានមតិស្វាគមន៍ទៅកាន់ប្រជាពលរដ្ឋ ក្នុងឃុំកងតាណឹង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ថោង បូរ៉ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក កងតាណឹង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានដូចមន្ទីរពេទ្យចល័តមួយ ដែលមានគ្រូពេទ្យជំនាញៗ និងមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេស មានឧបករណ៍វេជ្ជសាស្រ្តទំនើបៗ របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនខ្លាចពីការនឿយហត់​ឡើយ ។ប្រជាពលរដ្ឋ បានថ្លែងអំណរ គុណជាខ្លាំងជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ និងទទួលយកពុទ្ធពរទាំងបួនប្រការរបស់ព្រះពុទ្ធ។សូម​បញ្ជាក់ផងដែរថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋគឺជាស្មារតីមនុស្សធម៌​សុទ្ធសាធ​ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ​ អនាគតតែមួយ​ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការ​នយោបាយណាមួយឡើយ​ សំដៅ​ចូលរួមកាត់​បន្ថយ​ភាព​ក្រីក្ររបស់ ប្រជាពលរដ្ឋ មួយចំណែកផងដែរ៕ រូបភាព អត្ថបទ រដ្ឋា

កម្ពុជាត្រៀមរួចរាល់ដើម្បីដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន

2022/02/15 11:51:55 am        370
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្នុងនាមប្រេសិតពិសេសរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ​ សូហ្វីតែល រាជធានីភ្នំពេញ ជាទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។តាមការគ្រោងទុក ពាក់ព័ន្ធនឹងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានរយះពេល៣ថ្ងៃ នា​ល្ងាចនេះ​នឹងមានការទទួលស្វាគមន៍វត្ត​មានរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលអញ្ជើញ​ចូលរួម​ដោយផ្ទាល់នៅកម្ពុជាពីសំណាក់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស។ ដោយឡែកនៅព្រឹកថ្ងៃទី១៦ស្អែក ​នឹងចាប់ផ្តើមដំណើរការជាផ្លូវការកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន ហើយកិច្ចប្រជុំ​នេះនឹង​បន្តដល់ថ្ងៃទី១៧ មួយព្រឹកដូចគ្នា បន្ទាប់ពីនោះនៅ​រសៀល​ថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញលទ្ធផលនៃកិច្ចប្រជុំចង្អៀត​ដែលបានធ្វើឡើងរយៈពេល២ថ្ងៃកន្លងមក។ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ​នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់​ថ្នាក់​ដឹកនាំនៅ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរទស្សនៈគ្នា​លើមធ្យោបាយ ​ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ខាង​ក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល​អាស៊ាន​បានថែរក្សា ​និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព ​និងឯកភាពអាស៊ាន ព្រមទាំង​ពិភាក្សាគ្នា​អំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាង​សហគមន៍អាស៊ានមួយ ដែលកាន់តែធន់រឹងមាំប្រកប​ដោយថាមពល ហើយពោរពេញដោយ​សន្តិភាព ​និងវិបុលភាព។ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបាន​ក្នុង​អំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ​ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា» ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើត​ឡើង​នៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរ​ការស្តារ​ឡើងវិញ​ប្រកប​ដោយបរិយាប័ន្ន ​ការប្រកួត​ប្រជែង​ភូមិសាស្រ្ត-នយោបាយ​ បញ្ហាជាប្រពៃណី និងមិនប្រពៃណី​ដែលមានស្រាប់ ​និងការពង្រឹងភាពស្អិតរមួត ​មជ្ឈភាព ​និងភាពធន់រឹងមាំ​របស់​អាស៊ាន៕អត្ថបទ៖ សេក ឧត្តម

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

2022/02/15 11:35:38 am        315
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងកោតសរសើរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថា មិនត្រឹមតែបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ច នៅកម្ពុជាប៉ុណ្ណោះទេ តែគឺជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយផងដែរ។ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីម្សិលមិញ នៅទីស្តីការក្រសួងការ បរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (HAYASHI Yoshimasa) បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា «ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែ​ជា​បញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏​ជាអ្នកនយោបាយជាន់ខ្ពស់ប្រកប​ដោយទស្សនវិស័យ​ផងដែរ»។ លោក បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និង​អភិវឌ្ឍប្រទេសកម្ពុជា ​ឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ហើយបន្តគាំទ្រកម្ពុជា ក្នុងគ្រប់​កាលៈទេសៈទាំងអស់ ខណៈកម្ពុជា គឺជាប្រទេសស័ក្តិសមជា ដៃគូយុទ្ធសាស្ត្រជប៉ុននោះ។ប្រមុខការទូតជប៉ុនរូបនេះ បានសម្តែងការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ ហើយមិនតែប៉ុណ្ណោះ ក៏បាន​សម្តែង​នូវការ​គាំទ្រ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមជា​ប្រធាន​អាស៊ាន ឆ្នាំ២០២២ ​ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយ​ចំពោះវិបត្តិនេះ ដែលនេះ គឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់សម្តេចតេជោ នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិផងដែរ។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណដល់រាជរដ្ឋាភិបាល ​កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុង​ដំណើរ​ការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាព ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ហើយជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្ម​ក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននឹងកំពុងដឹក នាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ (ថ្ងៃទី១៤-១៧ ខែកុម្ភៈ នេះ) នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រទេសទាំងពីរ បានឯកភាពគ្នាប្រារព្ធខួប​ទី​៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជា​ប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការ​សហប្រជាជាតិ៕អត្ថបទ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
06/29/2025 01:06 PM
កម្ពុជានឹងអនុវត្តគម្រោងទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ជាតំបន់ទេសចរណ៍គំរូ
06/29/2025 12:06 PM
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
06/29/2025 12:06 PM
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
06/29/2025 11:06 AM
ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជាង៤៦ឆ្នាំមកនេះអាស្រ័យមូលហេតុធំៗចំនួន៦
06/29/2025 11:06 AM
សម្ដេចតេជោអំពាវនាវជនរួមជាតិរួមសាមគ្គីគាំទ្រកងកម្លាំងប្រដាប់អាវុធដើម្បីពង្រឹងខឿនការពារជាតិ
06/29/2025 11:06 AM
ក្រសួងការងារ បើកកិច្ចប្រជុំជាមួយតំណាងអង្គការ ILO ផ្ដោត​លើ​វឌ្ឍនភាព​វិស័យ​ការងារ​នៅ​កម្ពុជា​
06/29/2025 11:06 AM
កុមារយ៉ាង ៦៦នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សា អំឡុងការឡោមព័ទ្ធរបស់អ៊ីស្រាអែល
06/29/2025 11:06 AM
មនុស្សយ៉ាងហោច ៨១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា
06/29/2025 11:06 AM
លោក Trump ច្រានចោលសេចក្តីរាយការណ៍ថា អាមេរិកកំពុងថ្លឹងថ្លែងកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលតម្លៃ ៣០ពាន់ដុល្លារជាមួយអ៊ីរ៉ង់
06/29/2025 11:06 AM