TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម

2022/01/20 02:51:31 pm        346
ភ្នំពេញ៖ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៊ួយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។ក្នុងដំណើរទស្សនកិច្ចនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់ថា ខណៈដែលឆ្នាំ២០២២ ជាឆ្នាំរំលឹកខួប​អនុស្សាវរីយ៍​លើកទី៥៥ នៃការបង្កើតទំនាក់ទំនង​ការទូតនិងជា"ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២" ដំណើរទស្សនកិច្ច​ផ្លូវការរបស់ឯកឧត្តម ប៊ួយ ថាញ់សឺន មកកាន់កម្ពុជា​នឹងបន្តពង្រឹងនិងធ្វើ​ឲ្យកាន់​តែ​ស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើង​ដោយឈរ​លើ​ស្មារតី​មិត្តភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​និងវៀតណាម​ ដើម្បី​ផល​ប្រយោជន៍​ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្ពោធដាក់ដំណើរការផ្នែក​ឆ្លុះ​សរសៃ​ឈាម​បេះដូង និង​ផ្នែក​សង្រ្គោះ​បន្ទាន់​ជំងឺបេះដូង

2022/01/20 02:20:38 pm        547
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក សង្រ្គោះបន្ទាន់ជំងឺបេះដូង នៅអគារព្រះសីហនុរាជ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​ជាមនី្ទរពេទ្យទូទៅ ​មានគ្រែអ្នកជំងឺ១០០០គ្រែ ​និង២៥ផ្នែក ដូចជា៖ ផ្នែកវះកាត់, ផ្នែកតម្រង់នោម, ផ្នែកលាងឈាម, ផ្នែកមហារីក, ផ្នែកផ្លូវចិត្ត, ផ្នែកជំងឺភ្នែក, ផ្នែកជំងឺសើស្បែក, ផ្នែករោគស្រី្ត, ផ្នែកសម្ពព, ផ្នែកប្រព័ន្ធប្រសាទ (សរសៃប្រសាទវះកាត់ និងសរសៃប្រសាទជំងឺទូទៅ), ផ្នែកមនី្ទរពិសោធន៍, ផ្នែកក្រពះពោះវៀន ​បានបំពាក់ឧបករណ៍វេជ្ជសាស្រ្តមិនចាញ់បរទេសឡើយ។ ហើយថ្ងៃនេះមនី្ទរពេទ្យដាក់ឲ្យប្រើបា្រស់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក​សង្រ្គោះបន្ទាន់​ជំងឺ​បេះដូង ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយសង្រ្គោះអាយុជីវិត​ប្រជាជនទាំងអស់ ដែល​មាន​បញ្ហាបេះដូង។ទន្ទឹមគ្នានោះដែរ ឯកឧត្តម ស៊ា ហួង បានថ្លែងថា ការដាក់ដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្រ្គោះបន្ទាន់ជំងឺបេះដូង ​នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិតជាមានមោទនភាព​ខ្ពស់​ណាស់ ព្រោះថា​បច្ចុប្បន្ន​តម្រូវការរបស់ប្រជាពលរដ្ឋត្រូវ​ការ​ព្យាបាល​ជំងឺបេះដូង​មាន​ការកើនឡើង។ ហើយយើងគ្រប់គ្នាក៏តែងតែឃើញថា ​ប្រជាជនមួយចំនួន​ ដែលមានលទ្ធភាពភាគច្រើន បានចេញ​ទៅ​ព្យាបាល​នៅក្រៅប្រទេស​ ដើម្បីដាក់ថ្មបេះដូង ចង្វាក់បេះដូង ​ឃើញថា​មានតែស្រុកគេទេ។ សម្រាប់ប្រទេសកម្ពុជាយើង ​គឺមាននៅមនី្ទរពេទ្យកាល់ម៉ែត ​ប៉ុន្តែមនី្ទរពេទ្យកាល់ម៉ែត មិនអាចធានា​ចំនួន​ប្រជាជន​យើងបាន​ទាំងអស់នោះទេ។ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល ​ក៏បានណែនាំដល់ប្រជាពលរដ្ឋថា វិស័យសុខាភិបាល​នាពេល​បច្ចុប្បន្ន ​យើងមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ប្រហាក់ប្រហែល​ នឹងក្រៅប្រទេស ដើម្បី​ផ្តល់​សេវាជូនប្រជាជន ​ជាពិសេសជំងឺបេះដូងតែម្តង ហើយករណីស្លាប់ដោយសារជំងឺបេះ​ដូងនេះ ក៏មានច្រើនផងដែរ។ ដូច្នេះមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បើកព្យាបាល ​និងសង្រ្គោះបន្ទាន់ជំងឺបេះដូង ពេលមានបញ្ហា គឺប្រជាជនយើងអាចមកទទួល​សេវា​នៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ រដ្ឋា

រដ្ឋមន្ត្រីទេសចរអាស៊ាន ប្រកាសបើកទេសចរណ៍អាស៊ានផ្លូវការ អនុវត្តគោលការណ៍ណែនាំអាស៊ាន

2022/01/20 02:03:18 pm        287
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីបណ្តាប្រទេសអាស៊ាន បានបើកកិច្ចប្រជុំពិភាក្សាការងារគ្នាអស់រយៈពេលពេញមួយថ្ងៃមក នៅល្ងាចថ្ងៃទី១៩ ខែមករានេះ រដ្ឋមន្ត្រី និងតំណាងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសអាស៊ាន បានធ្វើការប្រកាសបើកទេសចរណ៍អាស៊ានជាផ្លូវការ ដែលពិធីបើកនោះ គឺបានធ្វើនៅឆ្នេរសុខា ខេត្តព្រះសីហនុ។បើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នឹងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍អាស៊ានលើកទី២៥ ​បានថ្លែងថា ការបើកទេសចរណ៍អាស៊ាន​ ដើម្បីស្តារសេដ្ឋកិច្ច-សង្គម​អាស៊ានឡើងវិញ នេះ អាស៊ានក៏ត្រូវធ្វើឡើងក្រោមប្រុងប្រយ័ត្ន និងមានការទប់ស្កាត់ការរាតត្បាតនៃ​មេរោគ​កូវីដ១៩ ដោយត្រូវអនុវត្តគោលការណ៍ណែនាំអាស៊ានមួយចំនួនរួមមាន៖ ១. អនុវត្តតាមគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែលអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Stamp: Warm & Safe) ​ដែលគោលការណ៍នេះ ដឹកនាំសម្របសម្រួលរៀបចំដោយកម្ពុជា ផងដែរ។២. ផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ៣. ត្រូវអនុវត្តតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ៤. តម្កល់​សុខុមាលភាព​សាធារណៈនៃប្រជាជាតិអាស៊ាននីមួយជាអាទិភាព ដោយរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យមានចលនាទេសចរណ៍​ដោយ​ចាប់​ផ្តើម​ពីទេសចរផ្ទៃក្នុងអាស៊ាន៕ រូបអត្ថ៖ បទស៊ុម សុខជា

ប្រទេសជាដៃគូទទួលយកគោលការណ៍អាស៊ាន ដើម្បីពិចារណាលើការបើកទេសចរណ៍​របស់​ខ្លួនឡើងវិញ

2022/01/20 01:54:07 pm        576
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករានេះ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានរុស្ស៊ីលើកទី១ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឥណ្ឌា អស់រយៈពេលមួយថ្ងៃបានបញ្ចប់ដោយភាពជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាមេដឹកនាំទេសចរណ៍បណ្តាប្រទេសអាស៊ាន ឯកភាពប្រកាសបើក​ទេស​ចរណ៍​អាស៊ាន​ឡើងវិញ ខណៈមេដឹកនាំទេសចរណ៍បណ្តាប្រទេសដៃគូអាស៊ាន​ត្រៀម​បើក​មាន​ឥណ្ឌា រុស្ស៊ី ចិន ជប៉ុន កូរ៉េ បាន​ទទួល​យកគោលការណ៍ណែនាំអាស៊ាន ដើម្បីបើកទេសចរណ៍​ផងដែរ។បើតាមឯកឧត្តម ថោង រដ្ឋស័ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍កម្ពុជា និងប្រធានកិច្ចប្រជុំស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន ASEAN NTO លើកទី៥៥ បានថ្លែងនៅក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងអាស៊ានបូកថា នៅពេលនេះ អាស៊ានទាំងមូលបានប្រកាសបើកទេសចរណ៍ឡើងវិញ ហើយការបើកនោះ គឺបើក​ទៅ​តាមស្ថានភាពកាលៈទេសៈរបស់ប្រទេសនីមួយៗ ហើយការបើកគឺផ្អែកទៅលើការចាក់​វ៉ាក់សាំង​កូវីដ១៩ និងការលើកលេងការធ្វើចត្តាឡីស័ក។ឯកឧត្តម ថោង រដ្ឋស័ក បន្តថា បើពិនិត្យស្ថានភាពជារួម បណ្តាប្រទេសនានានៅលើពិភពលោក បាននិងកំពុងលទ្ធភាពការបើកទេសចរណ៍នៅក្នុងតំបន់អាស៊ាន ហើយនឹងជម្រុញពិភពលោកបើក​ទេសចរណ៍ឡើងវិញ ដោយសារប្រទេសអាស៊ាន ​គឺជាគោលដៅទេសចរណ៍ធំៗទី៣ នៅ​លើពិភពលោក។អាស៊ាននៅក្នុងឆ្នាំ២០១៩ បានទាក់ទាញទេសចរអន្តរជាតិមកទស្សនា ក្នុងមួយឆ្នាំ១២៨លាននាក់ ឆ្នាំ២០២០ ដោយសារជួបវិបត្តិកូវីដ១៩ បានធ្វើអោយចំនួនទេសចរណ៍មកទស្សនា​អាស៊ានធ្លាក់​មកនៅត្រឹម ៥៥លាននាក់ ហើយនៅឆ្នាំ២០២១ ​ចំនួនភ្ញៀវទេសចរ​ មកទស្សនាអាស៊ាន បានបន្តធ្លាក់ចុះមកនៅត្រឹម២៥លាននាក់ ។ឯកឧត្តម ថោង រដ្ឋស័ក បញ្ជាក់ថា ប្រសិនបើបើកចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីឆ្នាំ២០២២នេះទៅ​បន្តការរីកចំរើន អាស៊ាននឹងទទួលបានទេសចរណ៍មកទស្សនាប្រមាណ៥០លាននាក់ កើនឡើងវិញ​ប្រមាណជាង១០០%។សូម​បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ដៃគូ រួមមាន៖ អង្គការទេសចរណ៍​ពិភពលោក សមាគម​ទេស​ចរណ៍អាស៊ាន PATA សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន, មជ្ឈ​មណ្ឌល​អាស៊ាន-ចិន (ACC) ​មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ​មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ​ (AKC), ​ក្រុមប្រឹក្សាធ្វើដំណើរ​ និងទេសចរណ៍ពិភពលោក (WTTC) វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន ​និងអាស៊ីបូព៌ា (ERIA) និងក្រុម​ប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC) គឺគេបានផ្តល់ជាគំនិត​ផ្តួចផ្តើម គោលការណ៍​ណែនាំ​បើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព ៕ អត្ថបទ៖ ស៊ុម សុខជា

ប្រមុខការ​ទូតកម្ពុជា-វៀតណាម​ ជួបពិភា​ក្សាគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី

2022/01/20 01:09:57 pm        261
ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ប្រមុខការទូតកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ​នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។ក្នុងជំនួបពិភាក្សាទ្វេភាគីតវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​ជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន ត្រូវបានរំពឹងថា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។ជាការកត់សម្គាល់ ក្នុងឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង​ការទូត និងជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ​ដែលដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន ​មកកាន់កម្ពុជា​នឹងបន្តពង្រឹង និង​ធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ​ដែលត្រូវបានកសាងឡើង​ដោយឈរលើស្មារតីមិត្តភាព ​ជាប្រពៃណី​ ភាពជាអ្នកជិតខាងល្អ និង​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា ​និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ​ទៅ​ម​កសម្រាប់ប្រជាជនទាំងពីរ៕ អត្ថបទ៖ សេក ឧត្តម 

ពលរដ្ឋឃុំជ្រោយស្វាយ ទន្ទឹងរង់ចាំផ្លូវកៅស៊ូយូរឆ្នាំមកហើយ ខណៈពិបាកធ្វើដំណើរ

2022/01/19 04:25:20 pm        420
កោះកុង៖ ប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងតែត្អូញត្អែរពីការលំបាកធ្វើដំណើរក៏ ដូចជារងផលប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃព្រោះតែដីហុយ ខណៈពួកគាត់ទន្ទឹងរង់ចាំការស្ថាបនាផ្លូវកៅស៊ូយូរឆ្នាំមកហើយ តែហាក់គ្មានចំណាត់ការដោះស្រាយ។ភាពអន្ទះសារចង់បានផ្លូវកៅស៊ូប្រវែងជាង ២០គីឡូម៉ែត្រពីផ្លូវរបងសាលាស្រុកឆ្តោះ​ទៅ​រមណីយដ្ឋាន​ទេសចរឆ្នេរនេសាទរបស់ប្រជាពលរដ្ឋពុំមែនទើបតែពេលនេះទេ ពោល​គឺ​ធ្វើឡើងយូរឆ្នាំមកហើយ​ ដោយ​គ្រាន់ថា​ដំណឹង​គម្រោង​អភិវឌ្ឍន៍ស្ថាបនា ប៉ុន្តែ​បែរ​ជាស្ងាត់​ឈឹងទៅវិញ។តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់​រស់នៅភូមិឈើនាង​ ឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង ​បានឱ្យដឹងកាលពីថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២២ថា ​ពួកគាត់​ពិបាករស់នៅខ្លាំងណាស់ ជា​ពិសេសបញ្ហា​សុខភាពផ្លូវដង្ហើមតែម្តង ព្រោះតែស្រូបក្លិនធូលី​ដី​បណ្តាល​មកយានយន្ត​បើកបរ​ល្បឿនលឿន​។ ចំពោះរដូវវស្សាវិញ​ រអិល​ជាប់​ផុង​គ្រោះថ្នាក់​គ្មានថ្ងៃលោះសោះឡើយ។ទាក់ទិននឹងការស្នើសុំឱ្យមានការស្ថាបនាផ្លូវប្រភេទកៅស៊ូ ​ឬបេតុងនេះ​ ត្រូវបានលោក​ អៀន ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ​បំភ្លឺថា ​រៀងរាល់ឆ្នាំមន្ទីរតែជួសជុលខួបជាបណ្តោះអាសន្ន ដើម្បី​សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ​និងអ្នកទេសចរ មិន​មែន​ព្រងើយកន្តើយ​នឹង​ទុកលំបាក​ពលរដ្ឋឡើយ។លោក អៀន ដារ៉ាវុធ ​ក៏សុំការ​យោគយល់ពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ចំពោះការលំបាក​ធ្វើ​ដំណើរមួយនេះ​ ទោះយ៉ាងណា​ នៅខែមីនា ដើមឆ្នាំ២០២២ខាងមុខ នឹងមានការសិក្សាវាយតម្លៃ​លម្អិតបន្ថែម ​ព្រមទាំងអភិវឌ្ឍន៍បណ្តើរៗហើយ ​បើគ្មានអ្វីប្រែប្រួលនោះទេ។លោក អៀន ដារ៉ាវុធ ប្រធាន​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តកោះកុង កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ២២គីឡូម៉ែត្រ ទទឹង៧ម៉ែត្រខាងលើនេះ ​ត្រូវបាន​លោកជំទាវ​ មិថុនា ភូថង​ អភិបាលខេត្តកោះកុង ស្នើទៅ​ក្រសួងអភិវឌ្ឍន៍ជនបទ ​កំណត់​ដាក់ចូល​ជាគម្រោងស្ថាបនាជាកៅស៊ូ ​តាំពីឆ្នាំ២០២០មកម្ល៉េះ តែ​ស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ​តម្រូវការ​ថវិកា​ដោះស្រាយ ​ទើបមានភាពយឺតយ៉ាវ​អនុវត្តផែន​ការ​សកម្មភាពមកទល់​ម៉ោងនេះ៕ អត្ថបទ ឈឹម មករា

កាកបាទក្រហមទទួលជែលលាងដៃជំហានទី២ ចំនួន១៦២០០កេសពីក្រុមមហ៊ុន ហ័នយ៉ា ហ៊ឺចុង

2022/01/19 03:46:26 pm        426
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ បាន​ទទួល​ជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ​និងប្រធានប្រតិបត្តិរដ្ឋបាលនៃ ក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ក្នុង​ឱកាសប្រគល់-ទទួលនោះ​លោកជំទាវ ម៉ែន នារីសោភ័គ បាន​នាំ​ប្រសាសន៍របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា ​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះក្រុមហ៊ុន​ ដែលបាននាំ​យក​ជែលលាងដៃ​ទាំងនេះ ជូនកាក​បាទ​ក្រហមកម្ពុជា ​ហើយកាកបាទក្រហមកម្ពុជា ​នឹងបន្តអនុវត្តតាមអនុសាសន៍ របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​គឺលើកកម្ពស់អភិបាលកិច្ចល្អ ​ការគ្រប់គ្រងមានតម្លាភាព និង​គណនេយ្យភាពចំពោះម្ចាស់អំណោយ​ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែល​ទទួល​ផល​ពីកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ​ បានគូសបញ្ជាក់ថា «ជែលលាងដៃទាំងអស់នេះ ពិតជា​មាន​សារសំខាន់ណាស់​សម្រាប់ប្រតិបត្តិករជួរមុខ ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ជា​កិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងលោក ម៉ក់ អ៊ីងថូវ​ អគ្គនាយកក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​អនុញ្ញាត​ឱ្យក្រុមហ៊ុន​បានចូលរួមចំណែក កិច្ចការងារមនុស្សធម៌ជាមួយ​កាកបាទ​ក្រហមកម្ពុជា​ តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយ​សម្ភារៈអនាម័យ​ទាំងនេះ​ទៀតសោធ ​គឺត្រូវបាន​បែងចែក​ចំទិស​ដៅតែម្តង។ទន្ទឹមនឹងការទទួល​បានជែលលាងដៃពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ភ្លាមៗនោះ ​ជែលលាងដៃចំនួន ២.៨០០កេស​ (ស្មើនឹង ៤៤.៨០០ដប) ត្រូវបាន​ប្រគល់​ជូន​អនុសាខាកាកបាទក្រហមកម្ពុជា ​ខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដោយអនុសាខា​នីមួយៗទទួល​បានជែល​ចំនួន២០០កេស​ (ស្មើនឹង ៣.២០០ដប)។សូមបញ្ជាក់ថា ​បន្ទាប់ពីបានទទួលជែលលាងដៃជំហានទី១ ​កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ​ចំនួន១៦.២០០កេស(ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាកបាទក្រហមកម្ពុជា​ទីស្នាក់ការកណ្តាល បានបែងចែកប្រគល់​ជែល​ទាំងនោះ ជូនដល់​សាខាកាកបាទ​ក្រហមកម្ពុជា ​រាជធានី-ខេត្តចំនួន១៧រួចហើយ។ជំហានទី២នេះ ​ខេត្តចំនួន៨ផ្សេងទៀត​ដែលមិនទាន់បានទទួលនោះ​ កាកបាទក្រហមកម្ពុជា នឹង​បន្តចែកជូនក្នុងពេលឆាប់ៗខាងនេះទៀត ដើម្បី​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុសកូវីដ-១៩ នៅ​តាមមូលដ្ឋានរៀងៗខ្លួន៕

ខេត្តកំពង់ធំ នឹងរៀបចំបុណ្យទន្លេ នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ

2022/01/19 03:23:49 pm        673
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យមើលទីតាំង និងរៀបចំកន្លែងសម្រាប់បុណ្យទន្លេ ដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ តាមការបញ្ជាក់របស់លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត​ឲ្យ​ខេត្តកំពង់ធំ​ប្រារព្ធកម្មវិធីបុណ្យទន្លេ ​ដែល​ឱដ៏សំខាន់សម្រាប់ខេត្ត ​ដើម្បីបង្ហាញ​ពី​សមិទ្ធផល និង​ការ​អភិវឌ្ឍផ្សេងៗ។ លោកបន្តថា ពិធីបុណ្យនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និង​កំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ក្នុងខេត្តម្ចាស់ផ្ទះ ពិសេស​បំផុស​ស្មារតី​ចូលរួមក្នុងចលនា​ប្រឡងប្រណាំង «ទីក្រុងស្អាត​ រមណីយដ្ឋានស្អាត សេវាល្អ និង​បដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង«ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។ ទន្ទឹមនេះដែរ ទីតាំងដែលនឹងត្រូវរៀបចំនោះ ​គឺនឹងធ្វើនៅលើសួនស្ទឹងសែន ស្ថិតនៅ​ស្ទើរ​ចំ​កណ្តាល​ប្រទេសកម្ពុជា ​ដែលទីតាំងបេះ​ដូង​សេដ្ឋកិច្ចសំខាន់ក្នុងខេត្តកំពង់ធំ។ ដើម្បីឲ្យកម្មវិធីនេះ អាចដំណើរការបាន អាជ្ញាធរខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធ នឹងរៀបចំ​សណ្តាប់​ធ្នាប់​ ឲ្យបានល្អជាពិសេស កំពុងរៀបពង្រីកសួនបន្ថែម អំពាវនាវដល់ប្រជាពលរដ្ឋ​ដែលមាន​គេហដ្ឋានស្ថិតនៅតាមដងផ្លូវ មានថ្នាំពណ៌ចាស់ ​ត្រូវកែលម្អកេហដ្ឋានឡើងវិញ។ គ្រប់ដើម​ឈើ​នៅតាមដង ​នឹង​រៀបចំ​កាត់​តែងមែក ​តាំង​ភ្លើង​សម្រាប់​លម្អផងដែរ។លោកបញ្ជាក់ថា ​កម្មវិធីបុណ្យទន្លេ ​គឺជាកម្មវិធីដ៏ធំ ​ដែលធ្វើការការប្រារព្ធ ​ធ្វើឡើងលើកដំបូង នៅ​ខេត្តក្រចេះ​ក្នុងឆ្នាំ២០១៥, លើកទី២ ​ធ្វើឡើងនៅខេត្តកំពង់ចាម ​(រាប់ទាំងខេត្តត្បូងឃ្មុំ), ​លើកទី៣ ធ្វើឡើង​នៅខេត្តស្ទឹងត្រែង ​លើកទី៤ ធ្វើឡើង​នៅខេត្តកណ្ដាល ​និងលើកទី៥ នៅក្នុង​ខេត្​តកំពង់ឆ្នាំង។ ចំពោះខេត្តកំពង់ធំ ​គឺជាការលើកទីប្រាំមួយ ​សម្រាប់ប្រទេសកម្ពុជាផងដែរ។ លោកអភិបាលរង ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ​សូម​មេត្តា​ចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស​ចូលរួម​ក្នុងសកម្មភាពលាបថ្នាំពណ៌ផ្ទះ ​និងរក្សាសណ្តាប់ធ្នាប់គ្រប់ដងផ្លូវក្នុង​ក្រុង​ស្ទឹងសែន ​ដែល​ជាទីតាំង​សម្រាប់​ប្រារព្ធ​កម្មវិធី៕

ពលរដ្ឋក្រុងសំរោង ស្នើឲ្យមន្រ្តីជំនាញ ជួយ​ធ្វើការ​ជួសជុល​​ផ្លូវ​លេខ​២២​ឡើងវិញ ដែល​រងការ​ខូចខាត​កន្លងមក​ពុំ​មាន​ការ​ជួសជុល

2022/01/19 06:46:57 am        538
ឧត្តរមានជ័យ៖ ផ្លូវក្រាលកៅស៊ូលេខ២២ មួយកន្លែងស្ថិតនៅចំណុចភូមិកំណប់សង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងទទួលរងការខូតខាត ដោយសារតែរថយន្តដឹកដីធំៗ និងរថយន្តដឹកទំនិញធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៊ុន រឿន ដែលមានមុខរបរជាជាងចាក់លូ រស់នៅក្បែរ​ចំណុច​នោះ បាន​ត្អូញត្អែរ​រិះ​គន់​ថា​ អស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ ​កំណាត់​ផ្លូវលេខ២២ ដែលរងការខូតខាតនៅត្រង់ចំណុចខាងលើនេះ គឺរងការខូចខាតតាំងពីឆ្នាំទៅមកម្ល៉េះ ពុំដែល​ឃើញ​មានមន្រ្តីជំនាញ​មន្ទីរសាធារណការ​ខេត្ត ឬក៏អាជ្ញាធរខេត្ត​ធ្វើការ​ជួសជុល​ឲ្យនោះឡើយ។តាមការឲ្យ​ដឹងពី​ឯកឧត្តម ឌី រ៉ាដូ ​អភិបាលរងខេត្តឧត្តរមានជ័យ និង​ជាអ្នកនាំពាក្យរបស់​រដ្ឋបាលខេត្ត​បានបញ្ជាក់​តាម​រយៈទូរស័ព្ទថា​ចំពោះកំណាតផ្លូវលេខ២២ ដែលរងការខូចខាត​ខាងលើនេះ​ខាងរដ្ឋបាលខេត្ត​ ពុំទាន់​បាន​ទទួលព័ត៌មានទេ ហើយលោក​និងចាត់ឲ្យមន្ត្រីចុះ​ស្រាវជ្រាវ​លើករណីនេះបន្តថា​ តើខាង​មន្ទីរជំនាញណា​ជាអ្នក​ទទួលបន្ទុកស្ថាបនា​ថែទាំ​ផ្លូវជុំវិញ​ក្រុង​សំរោងនេះ។ពាក់ព័ន្ធនឹងបញ្ហានេះដែរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅចំណុចភូមិខាងលើនេះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្តនឹងមន្រ្តីជំនាញនៃមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត​នឹង​មាន​ការរៀបចំ​ធ្វើការ​ជួសជុល​ផ្លូវមួយខ្សែនេះ​ឡើងវិញ ​បើពុំ​ដូច្នេះ​ទេ​ផ្លូវនេះ នឹងបន្តរងការខូចខាតកាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត នឹង​មានក្រឡុកធំៗជ្រៅៗ​ឡើង​ជាក់​ជាពុំខានឡើយ​។ករណីនេះ លោក ឈឿន ផល្លាង ប្រធានមន្ទីរសាធារណការ​នឹងដឹកជញ្ជូន​ខេត្តឧត្តរមានជ័យ​មិន​អាច​ទាក់ទង​បាន​ទេ៕អត្ថបទ៖ ឃិន សារិទ្ធ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារជា​មួយ​បណ្ដារដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន

2022/01/19 05:48:44 am        564
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការ​នៃ​ការចាក់វ៉ាក់សាំង។អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន ​និងកំពុងធ្វើកន្លងទៅនេះ​បាន​ឆ្លុះបញ្ចាំង​អំពីការ​ខិតខំប្រឹងប្រែង ​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាស្ដារវិស័យ​ទេសចរណ៍​នៅក្នុងតំបន់អាស៊ាន។សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំង​ពិតជា​មានឥទ្ធិពល ​និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង​ទៅ​លើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ១៩ ​កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយ​ក្រោយពេលមានជំងឺកូវីដ១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម ២ម៉ឺននាក់ប៉ុណ្ណោះ ។ សម្ដេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេស​ប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយជំងឺកូវីដ១៩ នេះ។សម្ដេចតេជោ ក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជា​ខិតខំ​ជំរុញ​ការចាក់វ៉ាក់សាំងដុសជំរុញគឺដូសទី៣ និងដូសទី៤ សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះ ធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។នៅពេលនេះ ដោយ​សារកម្ពុជាបានស្រោចវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ យើងបានបើកប្រទេសឡើងវិញ​ ដោយ​មិនមានការធ្វើចត្តាឡីស័ក នៅពេលនេះទេ។លើសពីនេះទៀត សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានកូវីដ-១៩ យើងបានឃើញថា​សមាជិក​អាស៊ាននីមួយៗ បានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ហើយ​យើងពិតជាគ្មានជម្រើសសោះដោយសារជំងឺកូវីដ-១៩នេះ ​ដោយវាបានជះឥទ្ធិពលយ៉ាងខ្លាំង​ហើយ​បណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ ត្រូវតែការពារជីវិតប្រជាពលរដ្ឋរបស់ខ្លួនប៉ុន្តែក្រោយពីយើងចាក់វ៉ាក់សាំងហើយយើងកាត់បន្ថយនិងបានរៀនរស់ជាមួយនឹងកូវីដ-១៩។សម្ដេច ក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅ បានឡើងជាង៣% ឯណោះ ខណៈធនាគារពិភពលោកបាន​ទស្សន៍ទាយ​ថា​អាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។សម្ដេច បានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗ​សម្ដេច​បានស្នើឲ្យមានការជំរុញការ​ធ្វើដំណើរ​ក្នុងអាស៊ានជាពិសេស​គួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យ​ទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ ពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច ម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។សម្ដេច បានជម្រាបទៀតថា កន្លងមកកម្ពុជាមាន​ប៉ូល​សេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះ រាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែក​ឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ​និងគ្រាប់ស្វាយ​ចន្ទីជាដើម។លើសពីនេះទៀតសម្ដេចតេជោ បាន​គូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​វិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជា​បានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។សម្ដេច បានគូសបញ្ជាក់ថា យើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿន​នៅពេលខាងមុខពីភ្នំពេញ​ទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ​និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាម នៅពេលអនាគត។ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាថ្លែងអំណរគុណដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេចនៅក្នុងកម្មវិធីបើក​វេទិកាទេស​ចរណ៍​អាស៊ាន​ក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​អាស៊ានផងដែរ។ឯកឧត្តម បន្តថា អ្វីដែលសម្ដេច​បានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេស​ឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយ​សារ​ការជះ​ឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ឯកឧត្តមថា អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន​និងសន្ទរកថា​របស់សម្ដេច​បានលើកទឹកចិត្ត​និងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាង​ណាឱ្យ​បាន​ជាលទ្ធផល​ផ្លែផ្កា​ជាក់ស្ដែងនៅពេលខាងមុខ ហើយឯកឧត្តម​ក៏បានសាទរកម្ពុជាដែលបាន​បើក​វេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដោយសារយើងមិនបានរៀបចំពីមុនមក​ដោយ​សារបញ្ហាកូវីដ-១៩។ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជា​ជោគជ័យហើយកន្លែងដែលល្អ​ក្នុងការ​ជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមមាន​ប្រសាសន៍​ផងដែរថា​ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាន​នេះ​ក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។ឯកឧត្តមបញ្ជាក់ថា កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា​ GDPស្មើនឹង១៤,៣%នៃ GDPអាស៊ាន​សរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ាន​គឺស្មើប្រមាណ​ជាង១៣%ឯណោះ។ដូច្នេះវិស័យទេសចរណ៍នេះ​ សំខាន់ណាស់សម្រាប់​ទ្រទ្រង់​សហគ្រាស​នៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ឯកឧត្តម បានបញ្ជាក់សារជាថ្មីថា​ ការ​ប្រជុំនៅខេត្តព្រះសីហនុ​សម្រាប់រដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន​នេះ​គឺបានបញ្ជូនសារ​សំខាន់ណាស់​អំពីការធ្វើដំណើរ​សម្រាប់ទេសចរណ៍ក្នុងអាស៊ាន​ឡើងវិញ​ក៏ដូចជា​សម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍​អាស៊ាន​បានបើកឡើងវិញ​ហើយ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមគូសបញ្ជាក់ថា នៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​នឹងអនុម័ត​លើ​ឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញ​លើវិស័យទេសចរណ៍ក្រៅពីកូវីដ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។ឯកឧត្តមបញ្ជាក់ដែរថា ការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះ​ក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺ​ជំរុញធ្វើ​យ៉ាង​ណា​ឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺ​អាចចូលរួម​ក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន​ ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយ​បណ្ដាស​មាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យ​ទេសចរណ៍ហើយសំខាន់​ណាស់អ្វី​ដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាង​ណារៀបចំបើក​និងអនុវត្តរបៀងអាស៊ាន​សម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះ ជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថា អគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារ​ជាមួយ​សមាជិក​អាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណា​ជំរុញឲ្យអនុវត្តបានក្នុងការ​ធ្វើដំណើរ​នៅក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំ​ឱ្យមានផែនការសកម្មភាពហើយ​ការងារ​និងលើក​យកមក​ពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រី​សុខាភិបាលជួបគ្នានៅ​ពេល​ខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក និងអង្គការណាតូ កំពុងបង្កើតយន្តការផ្តល់មូលនិធិថ្មីសម្រាប់ការផ្ទេរអាវុធទៅអ៊ុយក្រែន
08/04/2025 01:08 PM
ភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋនានាទូទាំងប្រទេសឥណ្ឌា បង្កឲ្យមានការប្រកាសអាសន្នទឹកជំនន់ និងការរំខាន
08/04/2025 12:08 PM
គ្រួសារយោធិនពលី ថ្លែងអំណរគុណសម្តេចធិបតី ដែលបានជួយដោះស្រាយបំណុល
08/04/2025 12:08 PM
អង់គ្លេស គំរាមដាក់ពន្ធនាគារអ្នករត់ពន្ធមនុស្ស ដែលផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម
08/04/2025 12:08 PM
ហ្ស៊កដានី អារ៉ាប់រួម និងបណ្តាប្រទេសនៅអឺរ៉ុប ទម្លាក់ជំនួយមនុស្សធម៌លើតំបន់ហ្កាហ្សា
08/04/2025 12:08 PM
ទីប្រឹក្សាពិសេសប្រធានាធិបតី៖ ប្រេស៊ីលប្រឆាំងការដាក់ទណ្ឌកម្មលើការនាំចូលប្រេងរបស់ខ្លួន
08/04/2025 12:08 PM
លោក Trump៖ បេសកជនពិសេសអាមេរិកលោក Witkoff នឹងធ្វើដំណើរទៅរុស្ស៊ីនៅសប្ដាហ៍នេះ
08/04/2025 12:08 PM
អ្នកធ្វើធម្មយាត្រាពោរពេញដោយអារម្មណ៍រំជួលចិត្ត ខណៈសម្តេចប៉ាបលីអូ ជំរុញចិត្តយុវជនកាតូលិក
08/04/2025 12:08 PM
ទីប្រជុំជនជាច្រើននៅអូស្ត្រាលី គ្របដណ្តប់ដោយព្រិលដ៏កម្រ ដោយសារអាកាសធាតុអាក្រក់
08/04/2025 12:08 PM
ជប៉ុនថានឹងត្រៀមបន្ថែមថវិកាជាតិ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពន្ធរបស់សហរដ្ឋអាមេរិក
08/04/2025 12:08 PM