សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា-ចិន និង RCEP នឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

2021/12/24 01:30:40 pm        350
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន និងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ អាសិប (RCEP) នឹងត្រូវដាក់ចូលជាធរមាន។ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ កាល​ពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ​ មានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងនេះ នឹង​ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និងវិនិយោគ ​កាន់តែធំជាងមុន ជា​ពិសេស​ផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីៗជាច្រើនមុខ​បន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជាបន្ថែមពី​លើការផ្ទេរ​បច្ចេក​វិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ និងការងារ ថ្មីៗជូនប្រជាពលរដ្ឋផងដែរ។ឯកឧត្តម បានបន្តថា ទោះបីជាកម្ពុជាជួបបញ្ហាប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ក្រសួង​បាន​ខិតខំ​បំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និងសកលលោក ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជា​ពិសេសការ​ចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា។ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងបន្តថា ក្រសួងនៅមានបេសកកម្មចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីថ្មីៗបន្ថែម​ទៀត​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ​មួយចំនួន ​មានដូចជា ជាមួយសហភាព​សេដ្ឋកិច្ច​អឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។ឯកឧត្តម បានឲ្យដឹងទៀតថា ក្នុងរយៈពេលខាងមុខក្រសួងក៏បានខិតខំចរចាផងដែរ ដើម្បី​កម្ពុជា​អាចចុះ​ហត្ថ​លេខា ​លើអនុស្សរណៈយោគយល់គ្នាជាច្រើន ​ជាមួយប្រទេសជាដៃគូមួយចំនួនដូចជា បេឡារុស ហុងគ្រី គុយវែត និង​ម៉ូរីស​ជាដើម ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគកសិកម្ម ​ទេសចរណ៍​ ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម។យោងតាមសន្ទរកថារបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ថ្វីត្បិតតែតម្លៃនាំចេញ​ក្នុង​រយៈពេល ១១ខែ ឆ្នាំ២០២១ មាន​ចំនួន ១៥ ៧២៩លានដុល្លារអាម៉េរិក ​ដែល​មានការធ្លាក់ចុះចំនួន ០.១២ភាគរយ ​បើធៀបនឹង​ រយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបើតាមការព្យាករណ៍​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ នឹងមានប្រមាណ ២,៤ភាគរយ។ ​ដោយឡែក សម្រាប់ឆ្នាំ២០២២ ​កំណើនដែលបានធ្វើការព្យាករណ៍ គឺមានរហូតដល់ ៤,៨ភាគរយ ​ក្នុងករណីការអនុវត្តគោលនយោបាយបានល្អប្រសើរតាមការគ្រោងទុក៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីការងារ ចង់ឃើញវិស័យឯកជនចាប់ដៃគូជាមួយរដ្ឋ អភិវឌ្ឍន៍ទីផ្សារការងារសម្រាប់យុវជន

2021/12/24 01:22:25 pm        369
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក Patrice Vignes នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (foodpanda) ចូលជួបសម្តែងការគួរ និងពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា និងទីផ្សារការងារសម្រាប់យុវជន។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានធ្វើការ​វិនិយោគ ​បង្កើតសេវាដឹកជញ្ជូននៅកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀត​ចូលមក​កម្ពុជា​ផងដែរ។ឯកឧត្តម បាន​លើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់​អាហារ​មកដល់ពលរដ្ឋ ​កម្ពុជាបានយ៉ាងល្អ។ ​ជាមួយគ្នានេះ ​ឯកឧត្តមចង់ឲ្យខាង Foodpanda បង្កើតភាព​ជា​ដៃគូ​តាមរយៈការអភិវឌ្ឍធនធានមនុស្ស ​ដោយក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អាច​បង្កើតជាមេរៀនបង្រៀនក្នុងរយៈពេលទាំងខ្លី និងមធ្យម។ និងឲ្យមានការបណ្តុះ​បណ្តាល​ជំនាញ​ទន់ថែមទៀត​ ដើម្បីធ្វើការទំនាក់ទំនង​ជាមួយអតិថិជនរបស់ខ្លួន។ឯកឧត្តម គូសបញ្ជាក់ថា យើងអាចធ្វើកិច្ចព្រមព្រៀងលើ​អនុស្សរណៈរួមគ្នា ថាតើក្រសួងអាច​ជួយ​អ្វីខ្លះ​ទៅដល់​ក្រុមហ៊ុនបាន​នឹងក្លាយ​ជាដៃគូសហការដ៏​ជិតស្និត​ជាមួយគ្នានាពេលអនាគត។ ជាការឆ្លើយត​លោកនាយគ្រប់គ្រង ​បានបង្ហាញក្តីរីករាយ ដែលបានធ្វើការជាដៃគូជាមួយ​ក្រសួង​ការងារ លើកិច្ចការអាទិភាពមួយចំនួននេះ ​ដែលអាចនិយាយបានថា ​កិច្ចសហការនេះ នឹងផ្តល់ផល​ប្រយោជន៍ដល់បុគ្គលិករបស់ ​ក្រុមហ៊ុនផង​ និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្ត​ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព។ លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត នៅ​កម្ពុជាដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់​សេវា​នេះ​ឲ្យកាន់តែច្រើនបន្ថែមទៀ ខណៈដែលក្រុមហ៊ុនលោកចាប់ផ្តើមសេវាដឹកជញ្ជូន​គ្រឿងទេស និង​ដឹកជញ្ជូនម្ហូបអាហារទូទៅ ​ដោយមានបុគ្គលិក​៨ពាន់នាក់ ​និងត្រូវ​ការ​កម្លាំងពលកម្មបន្ថែម​ទៀត​នា​ពេលខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងទេសចរណ៍បង្កើនការថតវីដេអូខ្លី ផ្សព្វផ្សាយការដើរកម្សាន្តតាមគោលដៅទេសចរណ៍ថ្មីៗ

2021/12/24 12:35:16 pm        364
ភ្នំពេញ៖ ស្ថាប័នចំនួន៣រួមមាន៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រុមហ៊ុន នរៈ ស្ទីឌីយូ នៅល្ងាចថ្ងៃទី២៣ ខែធ្នូនេះ បានព្រមព្រៀងគ្នា បង្កើនការចុះថតបង្កើតជាវីដេអូខ្លីជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្ហាញពីការត្រៀមលក្ខណៈ និងរបៀបនៃការទៅដើរកម្សាន្តនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ ជាពិសេសតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នានារបស់កម្ពុជា។បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍​បានថ្លែងប្រាប់BTVថា នៅពេលពេលនេះ ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MOUព្រមព្រៀមជាមួយក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ធ្វើជាដៃគូមួយបន្ថែមទៀត ក្នុងរយៈពេលបីឆ្នាំ ដើម្បីផលិតជាវីដេអូទេសចរណ៍ថ្មី និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ ព្រមទំាងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍អោយមានភាពទាក់ទាញភ្ញៀវជាតិអន្តរជាតិទៅទស្សនាកម្សាន្ត។លោក ឡោ វុឌ្ឍី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ថ្លែងថា អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានធ្វើកិច្ចការងារនេះជាមួយក្រសួងទេសចរណ៍ ហើយតាមរយៈ MOUថ្ងៃនេះ ក្រុមការងារលោកនឹងបង្កើនការប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ និង​គណៈកម្មាធិការជាតិ ក្នុងការផលិតវីដេអូ ដើម្បីចូលរួមកម្មវិធីប្រលងប្រណាំង​នៅក្នុង​ព្រឹត្តិការណ៍​នានា ​ដើម្បីធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ ​ពិសេសគោលដៅសហគមន៍ អេកូទេស​ចរណ៍ និងទេសចរណ៍ផ្សេងព្រេង ​ដែលកំពុងក្លាយជានិន្នាការថ្មីនៃដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅទូទាំងប្រទេសកម្ពុជា មាន​តំបន់​ទេសចរណ៍ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ជាច្រើនកន្លែង ខណៈបច្ចុប្បន្នក្រសួង​ទេសចរណ៍​បានរៀបចំសៀវភៅបញ្ជីសារពើភណ្ឌតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឡើងវិញ ដោយបាន​បង្ហាញ​គោល​ដៅ​ទេសចរណ៍ប្រមាណជិត ១១០០កន្លែង អាចទៅលេងកម្សាន្ត ហើយនៅក្នុង​គោលដៅ​ទេសចរណ៍នីមួយៗ មានកន្លែងដើរកម្សាន្តដែលមានទាក់ទាញរាប់ពាន់កន្លែងទៀត។ឯកឧត្តម តុប សុភ័ក បន្ត បន្តថា តាមរយៈកិច្ចព្រមព្រៀង និងការបង្កើនផលិតវីដេអូខ្លីស្តីពីដំណើរ​កម្សាន្តតាមគោលដៅទេសចរណ៍ថ្មីនៅកម្ពុជា នឹងជម្រុញចលនាទេសចរ​ជាតិ​ អន្តរជាតិ​មានកំណើនឡើង ជា​ពិសេសជម្រុញ​ពលរដ្ឋខ្មែរទូទៅ ទៅលេង​កម្សាន្ត​ស្គាល់ទឹកដីជាតិខ្មែរខ្លួនឯង​អោយ​បានច្បាស់​ មុននឹងដើរកម្សាន្តទៅក្រៅប្រទេស៕អត្ថបទ ស៊ុម សុខជា

អ្នកដំណើរអន្តរជាតិចូលកម្ពុជាកើនឡើងជាង ៦០ភាគរយ ខណៈមន្រ្តីរឹងបន្តឹងបង្ការការឆ្លងអូមីក្រុង

2021/12/24 05:17:17 am        597
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា រយះពេល៣សប្តាហ៍ក្នុងខែធ្នូនេះ អ្នកដំណើរអន្តរជាតិចូលកម្ពុជា បានកើនឡើងចំនួនជាង ៦០ភាគរយ ខណៈមន្រ្តីទាំងអស់រឹតបន្តឹងខ្ពស់បង្ការការឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង មុនអនុញ្ញាតអ្នកដំណើរទាំងអស់ចូលកម្ពុជា។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួល​បាន​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​ បានប្រកាសបើកប្រទេស ក៏ដូចជាអនុញ្ញាត​ឲ្យអ្នកដំណើរ​ទាំងជនជាតិខ្មែរ ​និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរចូលកម្ពុជា ហើយបាន​ចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះ មកទល់ពេលនេះ កំណើនអ្នក​ដំណើរអន្តរជាតិចូលកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់។ការកើនឡើងនេះ ឧត្តមសេនីយ៍ត្រី ថោង សុផាត បន្តថា បើប្រៀបធៀបរយះពេល៣សប្តាហ៍​ក្រោយ​បើកប្រទេសភ្លាម និងរយះពេល៣សប្តាហ៍មុនបំណាច់ខែធ្នូនេះ អ្នកដំណើរចូលកម្ពុជាក្នុងមួយថ្ងៃ​ចំនួន​ប្រមាណ៨០០នាក់ និងកើនឡើងជាង៦០ភាគរយ។ឧត្តមសេនីយ៍ត្រី ថោង សុផាត បានបញ្ជាក់ថា តាមរយៈកំណើននេះបានធ្វើឲ្យមន្រ្តីអន្តោប្រវេសន៍​សហការជាមួយមន្រ្តីសុខាភិបាល ​និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរៀបចំ​ការ​ទទួលអ្នកដំណើរបន្ថែម​ ដើម្បីឲ្យការមកដល់របស់អ្នកដំណើរមិនមានការកកស្ទះ។ក្នុងពេលកម្ពុជារកឃើញអ្នកដំណើរចូលកម្ពុជា​តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ឆ្លង​ជំងឺកូវីដ១៩​ប្រភេទអូមីក្រុង ​ចំនួន៨ករណី ឧត្តមសេនីយ៍ត្រី ថោង សុផាត បានសង្កត់ធ្ងន់ថា គ្រប់អ្នក​ដំណើរ​ចូលទាំងអស់ត្រូវបំពេញដាច់ខាតទៅតាម​លក្ខខណ្ឌ​របស់កម្ពុជា ខណៈមន្រ្តីអន្តោប្រវេសន៍​ទាំងអស់​ក៏បានអនុវត្តយ៉ាងម៉ត់ច្មត់បង្ការការឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។គួរបញ្ជាក់ថា រាល់អ្នកដំណើរចូលកម្ពុជាទាំងខ្មែរ និងបរទេស មិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែការ​មិនធ្វើចត្តាឡីស័កនេះ ​សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់​ចំនួនរួចរាល់ប៉ុណ្ណោះ។ ក្នុងនោះ ​បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ​សម្រាប់អ្នកចាក់វ៉ាក់សាំង​ហើយក៏ពិតមែន ប៉ុន្ដែអ្នក​ដំណើរទាំងអស់​ត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍​តេស្ដ​រហ័ស ឬហៅថា Rapid Test ខណៈសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តា​ឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៊ីន PCR ដដែល៕ អត្ថបទ សេក ឧត្តម

សម្តេច ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ត្រូវបានជ្រើសតាំងជាអនុប្រធានបក្សប្រជាជនកម្ពុជា

2021/12/24 11:59:23 am        185
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជា​សមាជិក​អចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​បន្ថែមទៀត ដែលធ្វើឱ្យចំនួនអនុប្រធានបក្សនេះ មកដល់ពេលនេះកើនដល់ចំនួនបួននាក់។ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ នៅវិមាន៧មករា (ចំការមន) បានបោះឆ្នោតផ្តល់ការគាំទ្រជ្រើសតាំងបន្ថែមអនុប្រធានបក្សពីររូបទៀត​ គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលធ្វើឱ្យ​គណបក្សនេះ​រហូតមកដល់ពេលនេះ មានអនុប្រធានចំនួន៤រូបហើយ ​គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និង​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តីទី៥ នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន ​និងងថ្នាក់ដឹកនាំថ្នាក់កណ្ដាល សរុប៣៥រូប ​ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគណៈកម្មាធិការកណ្ដាល ចំនួន៧៧៥រូប ។គណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ ​មានសមាជិកគណៈកម្មាធិការកណ្តាល ​សរុបចំនួន ៨៣៧នាក់ ​ក្នុងនោះ​មានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៣៧នាក់ ៕អត្ថបទ៖ មុត សុទ្ធ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

2021/12/24 11:54:59 am        58
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ផ្ដល់ការទុកចិត្តជាឯកច្ឆន្ទ ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅពេលអនាគត។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តីទី៥ នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះ។សន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងថ្នាក់ដឹកនាំថ្នាក់កណ្ដាលសរុប៣៥រូប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណកម្មាធិការកណ្ដាល ចំនួន៧៧៥រូប នៅស្នាក់ការកណ្ដាល​គណបក្ស​ប្រជាជនកម្ពុជា (គ៨៥) ៕អត្ថបទ៖ មុត សុទ្ធ

អ្នកនាំពាក្យក្រសួងសាធារណការ ស្នើពិនិត្យរថយន្តលុចស៊ីស ប្រើស្លាកលេខខុសច្បាប់១គ្រឿង ក្រោយមានសំណើពលរដ្ឋ

2021/12/24 05:39:12 am        4468
ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្ដិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីគយ ពិនិត្យមើលនូវរថយន្តម៉ាកលុចស៊ីស (Lexus Nx 200t) ប្រើប្រាស់ស្លាកលេខខុសច្បាប់មួយគ្រឿង បន្ទាប់ពីមានសំណើរបស់ប្រជាពលរដ្ឋ តាមបណ្ដាញសង្គមហ្វេសប៊ុក ។យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ាង សុទ្ធាយុត្ដិ បានបំភ្លឺថា ចំពោះផ្លាកលេខរថយន្ត “ភ្នំពេញ 2AQ-1333” ដែលបំពាក់លើរថយន្តម៉ាក Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់ ក្នុងឆ្នាំ២០២១ ។ ចំណែកផ្លាកលេខដូចគ្នានេះ ដែលបំពាក់លើរថយន្ត Lexus Nx 200t ជារថយន្តបំពាក់ស្លាកលេខមិនស្របច្បាប់ ក្លែងក្លាយ ដែលផ្ទុយពីខ្លឹមសារនៃអនុក្រឹត្យ ស្តីពី ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំបាក់ផ្លាក​លេខ​សម្គាល់​យានជំនិះ ។លោក បន្តថា អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងសារព័ត៌មានមេត្តា​ជួយ​ផ្សព្វផ្សាយ ដើម្បី​បញ្ចៀសការភាន់ច្រឡំជាសាធារណៈ ​ជាពិសេសសូមនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីគយ មេត្តាជួយពិនិត្យចាត់ចែងតាមវិធានការច្បាប់ ។កាលពីថ្មីៗនេះ មានហ្វេសប៊ុកមួយ ឈ្មោះអ្នកប្រមាញ់ចរាចរណ៍ បានស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញ រាល់ការដាក់ឲ្យប្រើប្រាស់ស្លាកលេខដែលបានចុះបញ្ជីត្រឹមត្រូវ សម្រាប់​យានយន្តស្របច្បាប់ ​ជៀសវាងការចេញលេខឲ្យប្រើប្រាស់ស្ទួនដង សម្រាប់​រថយន្ត​ម្ចាស់ផ្សេងៗគ្នា ។ ពោលគឺស្លាកលេខមួយដូចគ្នា ១០០ភាគរយ​ តែមានម្ចាស់ច្រើននាក់ សម្រាប់​រថយន្ត​ផ្សេងៗគ្នា ៕

ក្រសួងអប់រំ ចាប់ផ្តើមដឹក​ជញ្ជូន​វិញ្ញាសា​ទៅតាមបណ្ដាខេត្ត ត្រៀមការប្រឡង​បាក់ឌុប​នៅ​ដើម​សប្តាហ៍​ក្រោយ

2021/12/24 11:11:27 am        347
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ផ្ដើមដឹកជញ្ជូនវិញ្ញាសាប្រឡងបាក់ឌុបទៅតាមបណ្ដាខេត្ត។ ការដឹកជញ្ជូនវិញ្ញាសានេះ នឹងត្រូវរក្សាទុកនៅទីតាំងសាលាខេត្តនីមួយៗ ដោយប្រុងប្រយ័ត្នបំផុត សម្រាប់ការប្រឡងបាក់ឌុប ថ្ងៃទី ២៧-២៨ ធ្នូ ២០២១។ជុំវិញការដឹកជញ្ជូនវិញ្ញាសានេះ គឺយកទៅរក្សាទុកនៅ តាមសាលាខេត្តនីមួយៗ ដោយមានការការពារយ៉ាងម៉ត់ចត់។ នេះជាការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ។ ឯកឧត្តមបន្តថា ក្នុងករណីបុគ្គលណា ធ្វើឱ្យមានការបែកធ្លាយវិញ្ញាសា​មុនពេល​ប្រឡង គឺបុគ្គលនោះ​ត្រូវ​តែ​ទទួលទោសតាមផ្លូវច្បាប់។ពាក់ព័ន្ធនឹងកម្រិតទោសទ័ណ្ឌក្នុងការប្រឡងបាក់ឌុបនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ ក្នុងឱកាសសន្និសីទសារព័ត៌មានកាលពីដើមសប្ដាហ៍កន្លងទៅ ក៏បាន​ព្រមានដែរថា មន្រ្តីដែល​ប្រព្រឹត្ត​ល្មើសនឹងអាច​បញ្ចប់​ការងារ​ជាមន្រ្តីរាជការ រីឯបេក្ខជន​ប្រឡង​វិញនឹងធ្លាក់​ដោយ​ស្វ័យប្រវត្តិ។ស្របពេលដែលការប្រឡងចូលមកដល់នៅថ្ងៃចន្ទខាងមុខនេះ ​អ្នកឧត្តមអ្នកនាំពាក្យក្រសួងអប់រំ ក៏បានផ្ដាំផ្ញើទៅបេក្ខជនប្រឡងទាំងអស់ត្រូវតែ ​បន្តចូលរួមគោលការណ៍ច្បាប់ ​តម្លាភាព យុត្តិធម៌ លទ្ធផល​ទទួល​យកបាន​ និងត្រូវថែរក្សាសុខភាព ជាចាំបាច់។ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹងមានមណ្ឌលប្រឡងចំនួន ២០៤​មណ្ឌល ​និងមាន ៤៦១៦ បន្ទប់ទូទាំង​ប្រទេស។ ​ការប្រឡងក្នុងបរិបទកូវីដ-១៩នេះ ​គឺតម្រូវឱ្យ បេក្ខជន​ប្រឡងទាំងអស់ត្រូវពាក់ម៉ាសការពារជាចាំបាច់ ​និងតម្រូវឱ្យបេក្ខជនប្រឡងត្រូវតែ មក​ទទួល​ការវាស់កម្ដៅ ​និងទទួលស្ទីកឃ័រកម្ដៅធម្មតា ​នៅមណ្ឌលប្រឡង ​នៅថ្ងៃទី ២៦ ខែធ្នូ មុនការ​ប្រឡង​មួយថ្ងៃ។ ក​រណីបេក្ខជន​ មានបញ្ហាវាស់កម្ដៅ ​គឺតម្រូវឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ដែល​មណ្ឌលនីមួយៗបានរៀបចំ។បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ​ដំណើរការស្រង់ បូក​ពិន្ទុដោយកំព្យូទ័រ ​និងឈានដល់ការប្រកាសលទ្ធផល នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេល​រសៀល សម្រាប់រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ​ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង ​គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕អត្ថបទ៖ គឹមហុក 

កម្ពុជាមិនទាន់បញ្ជូនពលរដ្ឋខ្មែរទៅធ្វើការនៅថៃវិញនោះទេ ព្រោះនីតិវិធីផ្សេងៗមិនទាន់ឯកភាពគ្នា

2021/12/23 03:21:42 pm        431
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កម្ពុជាមិនទាន់សម្រេចបញ្ជូនពលរខ្មែរទៅធ្វើការនៅប្រទេសថៃ តាមសំណើរបស់ភាគីថៃនោះទេ។ ការមិនទាន់សម្រេចនេះ គឺដោយសារភាគីទាំងពីរ មិនទាន់ពិភាក្សាត្រូវរ៉ូវគ្នាពីនីតិវិធី និងលក្ខខណ្ឌការងារផ្សេងៗមួយចំនួនទៀត។ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានប្រាប់BTVថា បច្ចុប្បន្នក្រសួងការងារមិនទាន់ស្នើគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឲ្យ​មាន​ការ​បញ្ជូន​ពលករខ្មែរ ​តាមរយៈកិច្ចព្រមព្រៀង ​ទៅធ្វើការនៅប្រទេសថៃនោះទេ។ ការមិនទាន់សម្រេចនេះ​ គឺដោយសារភាគីថៃ ​មិនទាន់កំណត់និតិវិធី និងលក្ខខណ្ឌការងារ​មួយចំនួន​ទៀតច្បាស់លាស់។ឯកឧត្តម បានបញ្ជាក់ថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ​គឺមិនទាន់អាចកំណត់ ពេលនោះទេ​ ពោលគឺរង់ចាំការពិភាក្សាត្រូវគ្នាជាមុនសិន។យោងតាមសំណើរភាគីថៃ​ ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃបាន ​ត្រូវមានលក្ខខណ្ឌ ដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ​ធ្វើតេស្តរកជំងឺកូវីដ-១៩ ​រយៈពេល៧២ម៉ោង (PCR) ឬតេស្តរហ័ស ដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានជំងឺកូវីដ-១៩។ពេលទៅដល់ព្រំដែន ពលករខ្មែរ ដែលចាក់វ៉ាក់សាំង២ដូសរួចហើយ ត្រូវធ្វើចត្តាឡ័ស័ក​រយៈពេល​៧ថ្ងៃ។ ចំណែកពលករ ដែលអត់ទាន់បានចាក់វ៉ាក់សាំងទេ​ក៏អាចទៅបានដែរ តែត្រូវធ្វើចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ។កន្លងទៅថ្មីៗនេះ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ​បានប្រាប់BTVឱ្យដឹងថា ពេលនេះ ​ប្រទេសថៃ​ កំពុងខ្វះកម្លាំងពលកម្មស្របច្បាប់យ៉ាងច្រើន​ប្រមាណជាពី៥ ទៅ ៦ម៉ឺននាក់ ​ដើម្បីទៅធ្វើការនៅរោងចក្រសហគ្រាសរបស់ពួកគេ ។លោកបានបន្តថា តាមបទពិសោធន៍​កន្លងមក ក៏ដូចជាការ​ស្ទាបស្ទង់​ និយោជកថៃ គឺត្រូវការ ពលករ​ស្របច្បាប់​ដោយសាររោងចក្រសហគ្រាសទាំងនោះ​ មិនអាចយកពលករ ​ដែលមិនស្របច្បាប់បាន ទេ​ព្រោះត្រូវអនុវត្តតាមអ្នកបញ្ជាទិញ៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងទេសចរណ៍៖ ទូទាំងប្រទេសមានគោលដៅទេសចរណ៍អាចទៅកម្សាន្តបានជិត១១០០កន្លែង

2021/12/23 03:12:51 pm        640
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសបច្ចុប្បន្នភាពនៃគោលដៅទេសចរណ៍ថ្មី អាចទៅលេងកម្សាន្តបានមានចំនួនជិត ១ ១០០កន្លែង ហើយបណ្តាអ្នកជំនាញទេសចរណ៍អន្តរជាតិ បានណែនាំអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ គួររៀបចំម្ហូបអាហារប្រពៃណីប្រចាំតំបន់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែម។នៅក្នុងសិក្ខាសាលាស្តីពីសកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួល​ទេសចរណ៍អន្តរជាតិ ល្ងាចថ្ងៃទី២២ ខែធ្នូនេះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយក​រង​អភិវឌ្ឍន៍​ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា បច្ចុប្បន្នភាពសៀវភៅ​បញ្ជីសារពើភណ្ឌតំបន់ ទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលមានការផ្សព្វផ្សាយនៅលើប្រព័ន្ធអនឡាញផងដែរនោះ គឺបាន​បង្ហាញគោលដៅទេសចរណ៍ថ្មីដែលមានកាយសម្បទាគ្រប់គ្រាន់អាចអោយភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទៅដើរកម្សាន្តបាន គឺមានគោលដៅទេសចរណ៍កើនរហូតដល់ ១០៩៨គោលដៅ ក្នុង​នោះ​មានកន្លែងដើរកម្សាន្តប្រមាណរាប់ពាន់កន្លែងថែមទៀត ដែលរួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍ទេសចរណ៍ និងកេអូទេសចរណ៍ដែលមានសក្តានុពល។បើតាមបណ្តាអ្នកជំនាញទេសចរណ៍អន្តរជាតិមកពីប្រទេសអង់គ្លេស និងកាណាដាជាដើម ដែល​បាន​ធ្វើបទបង្ហាញនៅក្នុងអង្គសិក្ខាសាលាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ​និងការបើកទទួល​ទេស​ចរណ៍​អន្តរជាតិ ​បានថ្លែងថា នៅពេលបច្ចុប្បន្ននៅកម្ពុជា ​មានគោលដៅទេសចរណ៍វប្បធម៌​ អេកូ​ទេសចរណ៍​ច្រើនកន្លែង ​ហើយគ្រប់អ្នកគ្រប់គ្រងគោលដៅទេសចរណ៍​ទាំងនោះ គឺត្រូវ​ផ្សព្វ​ផ្សាយ​អោយ​បានច្រើន ​និងរៀបចំម្ហូបអាហារបែបប្រពៃណីនៅប្រចាំតំបន់របស់ខ្លួនអោយបានច្រើន ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅស្នាក់នៅដើរកម្សាន្តបានយូរថ្ងៃ និង​ធ្វើអោយភ្ញៀវទៅទស្សនាម្តងហើយ​ ហើយទៅទស្សនាម្តងទៀត។ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានថ្លែងថា ការលើកឡើង​ពី​វាគ្មិនជាតិ និងអន្តរជាតិ ​គឺជាគន្លឹះមួយដែលយើងចង់បាន ដើម្បីចូលរួមចំណែកជំរុញ​ចលនាទេស​ចរណ៍​ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា និងការស្តារវិស័យ​ទេស​ចរណ៍​ពីវិបត្តិ​ជំងឺកូវីដ-១៩ ។លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ថ្លែងថា AFD ​តាមរយៈការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុង​ វិស័យទេសចរណ៍ (TCBP) និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបានប្រើប្រាស់ជំនួយឥតសំណង​ ប្រមាណ១លាន៥សែនអឺរ៉ូ ដើម្បី​ចូលរួមធ្វើសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា ​និងបានផ្តល់កំចី១១លានអឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង​សាងសង់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ ​និងក្រុងព្រះសីហនុ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ​ការបង្កើតការងារអោយបានច្រើនក្នុងវិស័យទេសចរណ៍៕អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7:00AM, August 10, 2025)
08/10/2025 08:08 AM
BREAKING NEWS! មនុស្ស ៣នាក់ ត្រូវបានបាញ់ឲ្យរងរបួសនៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក
08/10/2025 08:08 AM
ថ្ងៃនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ៩ប្រទេស ធ្វើដំណើរទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និងទីតាំងស្នាក់នៅជនភៀសសឹក ខេត្តឧត្តរមានជ័យ
08/10/2025 08:08 AM
មនុស្សបីនាក់ បានរងរបួស ក្នុងការបាញ់ប្រហារនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉ក
08/09/2025 06:08 PM
គណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីអារ៉ាប់ ឲ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះអំពើប្រល័យពូជសាសន៍ដែលកំពុងបន្តនៅហ្កាហ្សា
08/09/2025 06:08 PM
យោធាកូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើងកំពុងដកឧបករណ៍បំពងសំឡេងចេញពីព្រំដែនដ៏តានតឹងរបស់ពួកគេ
08/09/2025 05:08 PM
ទូរទស្សន៍រដ្ឋនិយាយថា ប្រទេសស៊ីរី នឹងមិនចូលរួមក្នុងកិច្ចប្រជុំ ជាមួយកងកម្លាំង SDF ដឹកនាំដោយឃើដ នៅទីក្រុងប៉ារីសទេ
08/09/2025 05:08 PM
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
08/09/2025 05:08 PM
ប្រមុខកងទ័ពអាកាស៖ ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន ៥គ្រឿង និងយន្តហោះយោធា ១គ្រឿង កាលពីខែឧសភា
08/09/2025 04:08 PM
ក្រុមអ្នកស្ម័គ្រចិត្ត៖ ជនស៊ីវិលយ៉ាងតិច ១៦នាក់ ស្លាប់ និង ៨នាក់ រងរបួស ក្នុងការវាយប្រហារដោយកងកម្លាំងយោធាប៉ារ៉ា នៅស៊ូដង់
08/09/2025 04:08 PM