TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីកម្លាំងសេវាសង្គម ២០២២-២០៣១

2021/11/16 01:58:52 pm        187
ភ្នំពេញ ៖ កម្ពុជាដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីកម្លាំងសេវាសង្គម ២០២២-២០៣១។ ការរៀបចំផែនការយុទ្ធសាស្រ្តនេះ គឺបានឈានដល់កិច្ចប្រជុំលើសេចក្ដីព្រាងទី៣ កម្រិតជាតិ ដែលក្រសួងស្ថាប័ន ពាក់ព័ន្ធនិងវត្តមានដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ។ក្រសួងសង្គមកិច្ចនាថ្ងៃនេះ បានរៀបចំកិច្ចប្រជុំសេចក្ដីព្រាងទី ៣ លើផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្ដីពី​កម្លាំង​សេវា​សង្គម ២០២២-២០៣១ ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធ និងវត្តមានរបស់ដៃគូអភិវឌ្ឍន៍ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯក​ឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា កម្លាំង​សេវា​សង្គម​ដើរតួសំខាន់ក្នុងការគាំទ្រ​ លើក​កម្ពស់​សុខុមាល​ភាពរ​បស់ កុមារ គ្រួសារ ​និង​ក្រុមជនរងគ្រោះ ងាយរងគ្រោះ ​ដោយកាត់បន្ថយនូវភាពក្រីក្រ ​និងគ្រប់គ្រង​ហានិភ័យ ផ្ដល់​សេវាការពារ​និង​ភ្ជាប់​ទំនាក់ទំនង ឱ្យ​ទទួលបា​ន​សេវា​សុខុមាលភាព​ដែល​ជា​តម្រូវ​ការ​គ្រប់កាលទេសៈ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជាត្រូវការកម្លាំងសេវាសង្គម ​ក្នុងការចូលរួមចំណែក​ផ្លាស់​ប្ដូរ​សង្គម និង​ការ​កសាង​សហគមន៍​ប្រកប​ដោយផាសុខភាព​ ដែលប្រជាជនត្រូវការ​ការគាំ​ទ្រគ្រប់ប្រភេទ ផ្លូវចិត្ត សម្ភារៈ ការអប់រំ សង្គមនយោបាយ​ និងសេដ្ឋកិច្ច។ពាក់ព័ន្ធនឹងកម្លាំងសេវា​សង្គមនេះ​ ឯកឧត្តម សំហេង បុរស​រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​បញ្ជាក់​ថា​ តួអង្គជា កម្លាំង​សេវា​សង្គមមានចំនួន ​៤ប្រភេទ ​រួមមាន ​អ្នក​អាជីពសង្គមកិច្ច អ្នក​អាជីព​សង្គមកិច្ចររង ​អ្នកសង្គមកិច្ចបឋម ​និងអ្នក​សង្គម​កិច្ច​សម័្ពន្ធ។ ឯកឧត្តម បន្តថា ​បច្ចុប្បន្នក្រសួងកំពុងព្យាយាមបណ្ដុះបណ្ដាល​តួអង្គទាំង ៤ នេះ ​ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ​ស្របពេលដែលកម្ពុជា​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស។ យ៉ាងណាម៉ិញគិតត្រឹមពេលនេះ ​អ្នកអាជីបសង្គមកិច្ចនៅកម្ពុជា ​គឺមាន​ចំនួនតិចតួចត្រឹមជិត ២០នាក់​ប៉ុណ្ណោះ ​ចំណែកឯអ្នកទទួលបានការ​បណ្ដុះបណ្ដាល​ត្រឹមរយៈពេល ​៣ខែ គឺមានច្រើន។ នេះជាការបញ្ជាក់បន្ថែម​ របស់ឯកឧត្តម​ សំហេង បុរស​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។សព្វថ្ងៃទាក់ទង​នឹងកម្មវិធីអប់រំ​ការងារសង្គម ​ដែល​ផ្ដល់សញ្ញាបត្រជាផ្លូវការនៅ​ប្រទេស​កម្ពុជា មាន​កម្មវិធីចំនួន ៤ ​ដោយ​បរិញ្ញាបត្រ​ចំនួន ៣​ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៕អត្ថបទ៖ គឹមហុក 

ពលរដ្ឋក្នុងស្រុកបីនៃខេត្តតាកែវ ចាប់ផ្ដើមទទួលវ៉ាក់សាំងដូសទីបី

2021/11/16 01:49:20 pm        346
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋក្នុងស្រុកបី នៃខេត្តតាកែវ បានចាប់ផ្ដើម ហើយមួយថ្ងៃម្សិលមិញនោះ ការចាក់វ៉ាក់សាំងសម្រេចបានជាង ១ម៉ឺននាក់។កាលពីម្សិលមិញ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យខេត្តតាកែវ បានបើកដំណើរ ការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រុកបាទី សំរោង និងស្រុកត្រាំកក់ ដែលប្រជាពលរដ្ឋក្នុងស្រុកបាទី និងស្រុកសំរោង ត្រូវចាក់ដោយក្រុម​គ្រូពេទ្យ​របស់ក្រសួងការពារជាតិ ចំណែកពលរដ្ឋស្រុកត្រាំកក់ ត្រូវចាក់ដោយក្រុមគ្រូពេទ្យរបស់ខេត្ត នៅក្នុងមណ្ឌលសុខភាពចំនួន១៤។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ។លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ នៅក្នុង ស្រុកទាំងបីនេះ មានចំនួនប្រមាណ៣០ម៉ឺននាក់​ ហើយអាជ្ញាធរ បានជ្រើសរើសវត្តចំនួន២១ នៅក្នុងស្រុកសំរោង និងស្រុកបាទី ​ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំណែក​ក្នុង​ស្រុកត្រាំកក់ អាជ្ញាធរ បានជ្រើសរើសមណ្ឌលសុខភាពចំនួន១៤ ​ធ្វើជាទីតាំងចាក់វ៉ាក់សាំង។លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ​បានឱ្យដឹងបន្ថែមថា ​ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុង ស្រុកចំនួន៧ទៀត អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣ នៅក្នុងខែក្រោយ៕អត្ថបទ៖ គុជ វិភាគ 

រដ្ឋមន្ត្រី​ទេសចរណ៍​ ជំរុញ​ការ​ពង្រឹង​អនុវត្តវិធាន​សុខាភិបាល​ អំឡុង​ឈប់​សម្រាក​បុណ្យអុំទូក ខាងមុខនេះ

2021/11/16 05:39:32 am        488
ភ្នំពេញ ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ គ្រប់​មន្ត្រីរាជការ កម្មករ​និយោជិក​អាច​ឈប់​សំរាកបានរហូតដល់៤ថ្ងៃ ហើយក៏ជា​ឱកាស​ជំរុញ​ឲ្យ​ភ្ញៀវទេសចរក្នុងស្រុក​ នឹងចេញដើរកម្សាន្តច្រើន​ទៅ​តាម​គោល​ដៅ​ទេសចរណ៍នានា។សម្រាប់បញ្ហានេះ ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​អំពាវនាវ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការ​អនុវត្ត​វិធាន​សុខាភិបាល​ និងអនុវត្តវិធាន​ SOP ដើម្បីគោលដៅទេសចរណ៍រឹតតែ​មានសុវត្ថិភាពថែមទៀត។ឯកឧត្តម ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ មានប្រសាសន៍ថា នៅសល់ប្រមាណ​តែ​៣ថ្ងៃទៀតប៉ុណ្ណោះ ​ការ​ឈប់​​សំរាកព្រះរាជពិធីបុណ្យអុំទូក​ នឹងឈានចូលមកដល់ ហើយ​នៅ​ក្នុងឱកាសការឈប់​សំរាក​នោះ​ ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ចេញដើរកម្សាន្ត និង​អាជីវកម្ម​ទេសចរណ៍នានា​នៅ​តាម​បណ្តាគោល​ដៅទេសចរណ៍ ​បន្តអនុវត្តវិធាន​សុខាភិបាល អនុវត្ត​នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា SOP ឲ្យរឹតតែល្អប្រសើរថែមទៀត ហើយនឹងមិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូវីដ១៩ច្រើននោះ ​នៅក្រោយបុណ្យអុំទូក ​កម្ពុជា​ទាំងមូលនឹងក្លាយ​ជា​ប្រទេស​មាន​សុវត្ថិភាព​ និង​មាន​ភាពស៊ាំ​ក្នុង​សហគមន៍​បានល្អជាមួយនឹងការចាក់វ៉ាក់សាំង​លើ​ប្រជាពលរដ្ឋ​ដ៏ច្រើនលើសលប់។បើភ្ញៀវអន្តរជាតិក្នុងស្រុក បានយល់ឃើញថា ក្នុងអំឡុងពេល​ដែល​ដើរកម្សាន្តទៅ​តាមគោលដៅ​ទេស​ចរណ៍​និង​តាម​អាជីវកម្ម​ទេសចរណ៍ ​កត់សំគាល់ឃើញថា ​គ្រប់បណ្តាមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​សេវាស្នាក់នៅ ​និង​សេវា​ម្ហូប​អាហារ ​គឺ​បានត្រៀមខ្លួន និង​រៀបចំ​ដំណើរការបើក​ដំណើរ​អាជីកម្ម​ដោយមានការប្រុងប្រយ័ត្នបានល្អ ហើយ​លោកក៏​បាន​ស្នើ​ពលរដ្ឋ​បន្តអនុវត្តវិធាន​៣កុំ៣ការពារ ខណៈកូវីដ១៩មិនទាន់ផុតរលុតទាំងស្រុងនោះទេ។បើតាមលោកលូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា​ បានថ្លែងថា ​ការប្រកាស​បើក​ទទួល​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ដោយ​លើកលែងការធ្វើចត្តាឡីស័ក​សម្រាប់ភ្ញៀវអន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង ​របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល ​នៅមុនថ្ងៃបុណ្យអុំនេះ គឺ​បាន​រួមចំណែក​លើក​ទឹកចិត្ត​ជម្រុញទេសចរក្នុងស្រុកចេញ​ដើរកម្សាន្ត​កាន់​តែ​ច្រើន​ថែម​ទៀត។​នៅក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យអុំទូក ​ខណៈដែលគ្រប់អាជីវកម្មទេសចរណ៍ជាង៥០% ដែល​បាន​បើកឡើង​វិញ​ក្នុង​អំឡុងពេលនេះ គឺគេសុទ្ធតែទទួលបានការណែនាំ​ពីអាជ្ញាធរមូលដ្ឋាន​ពី​ការអនុវត្ត​វិធានសុខាភិបាល​ និងការប្រតិ​បត្តិ​ការ​ស្តង់ដារ​អប្បបរមាSOP ​ដើម្បីទប់ស្កាត់កូវីដ១៩៕អត្ថបទ ស៊ុម សុខជា

ពលរដ្ឋ ៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ គឺមានប្រតិកម្មខ្លាំង​ជាង​ដូសមុនៗ​ តែមាន​សុវត្ថិភាព​កាន់​តែ​ខ្ពស់

2021/11/16 12:25:34 pm        379
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានះអាងថា ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣រួចមក គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ពោលគឺក្តៅខ្លួន និងឈឺក្បាលជាដើម។ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ​ក្រោយចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ដូសទី៣រួចរាល់​ហើយ គឺ​មានសុវត្ថិភាព​ កាន់តែខ្ពស់ ​ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ​ជាពិសេសមេរោគបំប្លែងថ្មី។ ពួកគេ បានបន្តថា ចាក់វ៉ាក់ សាំងដូសទី៣ គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ​ពោលគឺក្តៅខ្លួន និងឈឺក្បាលមួយថ្ងៃពីរថ្ងៃ ទើបបាត់អាការៈទាំងអស់នេះ។ជាមួយគ្នានេះ ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៣ ​នៅមណ្ឌលសុខាភាពជ្រោយចង្វា បានលើកឡើងដែរថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩​ ពិតជារឿងសំខាន់ ​ក្នុងពេលដែលប្រទេសកម្ពុជា បានបើកឡើងវិញតាមបែបគន្លងថ្មី​ ព្រោះថា​ពេលចូលក្នុងទីតាំងផ្សេងៗ ត្រូវបង្ហាញកាត​ចាក់​វ៉ាក់សាំង ​ហើយជាពិសេសការពារពីជំងឺកូវីដ-១៩។ ​ក្រៅពីនេះ ពួកគេបានអគុណ​ចំពោះ​រាជ​រដ្ឋាភិបាល ​ដែល​បានស្វះស្វែងរក​ វ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅពេលថ្មីៗនេះ ​បាន បង្ហាញថា​ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនពលរដ្ឋសេសសល់​ រាប់ទាំងដូសទី១ រហូត​ដល់ដូសទី៣ នៅតែបន្តដំណើរក្នុងទីតាំងសុខាភិបាលសាធារណៈ បើទោះបីយុទ្ធនាការ​ត្រូវ​បាន​បិទបញ្ចប់ហើយក្តី។ ​ក្រៅពីនេះ ​រដ្ឋបាលរាជធានីភ្នំពេញ ​បានអំពាវដល់ប្រជាពលរដ្ឋ សូមទៅ​ចាក់​​វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ​ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ ​និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺ កូវីដ-១៩ ​ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នកម្ពុជាទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់​ សាំងជូនពលរដ្ឋបានជាច្រើន​លាននាក់ ហើយ​បានបើកប្រទេសឡើងវិញ​ តាមបែបគន្លងថ្មីផងដែរ៕អត្ថបទ៖ ទូច សោភ័ណ

WHO ៖ កម្ពុជាជាជើងឯកមួយក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ រហូតដល់បើកដំណើរ​ការ​ប្រទេស​ឡើងវិញ

2021/11/16 11:58:37 am        258
ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO ប្រចាំកម្ពុជា បានអះអាងថា កម្ពុជាគឺជាប្រទេសជើងឯកមួយ ដែលបានថែរក្សាតុល្យភាព រវាងការគ្រប់គ្រងជំងឺកូវីដ-១៩ រហូតដល់បើកប្រទេសឡើងវិញ ប្រកបដោយចីរភាព ដោយការបើកនេះ ក៏នឹងទទួលបានជោគជ័យផងដែរ។ក្នុងឱកាសប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣២ម៉ឺន៤ពាន់ដូស បន្ថែមទៀត ​ដែលបានផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ដល់ប្រទេសកម្ពុជា ​កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី លី អាយឡែន ​បានលើកឡើងថា ​ប្រទេសកម្ពុជា​ នឹងទទួលបានជោគជ័យ ក្នុង​ការបើកដំណើរការប្រទេសឡើងវិញ ​ហើយការបើកនេះ ​ក៏អាចចាត់ទុកថាជាដំណាក់កាលមួយ ដែលកំពុងរៀនសូត្រផងដែរ។យ៉ាងណាក៏ដោយលោកស្រី លី អាយទ្បែន ក៏បានលើកឡើងផងដែរថា ​ការចាប់ផ្ដើមបើកដំណើរ ការ​ប្រទេស​ឡើងវិញនេះ ​គឺជាដំណាក់កាលថ្មីមួយសម្រាប់រៀនសូត្រ​ ហើយជោគជ័យ ឬបរាជ័យ ដែលនឹងសម្រេចបាន គឺអាស្រ័យទៅលើការចូលរួមរបស់បុគ្គលម្នាក់ៗ និងការចូលរួម​របស់​វិស័យ​នីមួយៗ​ជាដើម។ទាក់ទងនឹងវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់នេះដែរ ​លោកស្រី លី ​អាឡែន ​បានបញ្ជាក់ម្តងទៀតថា អង្គការ​សុខាភាពពិភពលោក ​នឹងបន្តជួយប្រជាជនកម្ពុជា​ ដូចអ្វីដែលបានសន្យា។ ​រហូតមកដល់ បច្ចុប្បន្ននេះ ​វ៉ាក់សាំងតាមរយៈកូវ៉ាក់នេះ ​បានមកដល់ប្រទេសកម្ពុជា ​ចំនួនជាង៤០ភាគរយហើយ ហើយ ​នឹងមកដល់ជាបន្តបន្ទាប់ទៀតនៅឆ្នាំ​ក្រោយ​ឲ្យគ្រប់​គម្រោង ​ដែលមាន​ចំនួន​ជាង ៦.៦​លាន​ដូស​៕អត្ថបទ៖ បាន ចក់

ជនពិការក្រីក្រចំនួន២០៤គ្រួសារ ទទួលបានកញ្ចប់ថវិកាពីរាជារដ្ឋាភិបាលកម្ពុជា

2021/11/15 04:54:15 pm        381
ឧត្តរមានជ័យ ៖ ​បងប្អូនជនពិការក្រីក្ររស់នៅតាមសហគមន៍ចំនួន២០៤គ្រួសារ ទទួល​បាន​ប្រាក់របបគោលនយោបាយប្រចាំឆ្នាំ២០២១ ជាកញ្ចប់ថវិការបស់រដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ នៅបរិវេណសាលាឃុំ គោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជយ នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១។ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ​ បានថ្លែងថា ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានេះ គឺ​ដើម្បី​ចូលរួម​ចំណែកដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត តែ​មិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនស្រុងនោះទេ ។ អ្វីដែលសំខាន់គឺ បងប្អូនទាំងអស់​ត្រូវ​ខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ​ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹម​សត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀត​តាមចំណេះ​ និង​ជំនាញ​របស់បងប្អូន ដើម្បី​បង្កើន​ជីវភាព​ក្នុងក្រុមគ្រួសារឲ្យ​បានប្រសើរឡើងបន្ថែមទៀត។ឯកឧត្តមអភិបាលខេត្ត ​បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព រាជដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេចតេជោ សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ​ដោយមានការកសាងនូវមន្ទីរពេទ្យ ​ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើន​ខ្វាត់ខ្វែង​ទូទាំងប្រទេស​ ដើម្បីសម្រួលដល់ការបង្ករ​បង្កើន​ផលដំណាំ ​ចិញ្ចឹមសត្វ ការ​ធ្វើដំណើរដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ​ក៏ដូចជាការទាក់ទាញអ្នកវិនិយោគមកដាក់​ទុករក​ស៊ី​បង្កើតមុខរបរជូនប្រជាពលរដ្ឋ ​និងធ្វើឲ្យ​ជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើន​ជា​បន្តបន្ទាប់ផងដែ៕អត្ថបទ ៖ ឃិនសារិទ្ធ

កម្មកររោងចក្រកាត់ដេរជិតពីរពាន់នាក់ទទួលបានអំណោយកាកបាទក្រហមកខេត្តពោធិ៍សាត់

2021/11/15 04:43:40 pm        256
ពោធិ៍សាត់ ៖ កម្មករ កម្មការិនី រោងចក្រកាត់ដេរ ចំនួនជិតពីរពាន់នាក់ នៅក្នុងស្រុកក្រគរ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ កាលពីម្សិលមិញ។ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយ​មនុស្សធម៌​ទៅចែកជូនកម្មករ កម្មការិនី រោងចក្រកាត់ដេរ ចំនួនជិតពីរពាន់នាក់ នៅក្នុងស្រុកក្រគរ ដើម្បីជួយសម្រួលជីវភាពនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ បាននាំមកនូវកាសួរសុខទុក្ខ និងផ្តាំផ្ញើ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេច​តែងតែនឹករលឹក ​និងគិតគូរអំពីសុខទុក្ខដល់កម្មករ​ កម្មការិនី​ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តែងតែផ្តល់អំណោយមនុស្សធម៌ដល់​ប្រជា​ពលរដ្ឋរងគ្រោះ ​ដែលធ្ងន់ធ្ងរ​ជាងគេជាមុន ​ហើយក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់​កម្មករ កម្មការិនី ​ដែលរងការប៉ះពាល់​ ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទ ​នៃការរងគ្រោះទាំងអស់ដោយមិនបានប្រកាន់​ ឬរើសអើងពីនិន្នាការនយោបាយ បក្ខពួក​ ជាតិសាសន៍ វណ្ណៈ ​ពណ៌ សម្បុរ​អ្វីឡើយ​ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែត្រូវបានទទួលនូវការឧបត្ថម្ភស្មើៗគ្នាគ្រប់ក្រុមគ្រួសារ។ឯកឧត្ដម បានបញ្ជាក់ថា ជិតពីរឆ្នាំកន្លងមកនេះ នៅក្នុងពិភពលោក​ ក៏ដូចនៅក្នុងប្រទេសកម្ពុជា ជួប​បញ្ហាប្រឈមនៃជំងឺកូវីដ-១៩ តែដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋឥតគិតថ្លៃ ស្ទើរ​គ្រប់គ្នា​ហើយ មកទល់ពេលនេះ ​ធ្វើឱ្យអ្នកឆ្លង និងអ្នកស្លាប់មមានអត្រាទាបជាង​បណ្តាប្រទេស​ជិតខាង។ តែទោះជាយ៉ាងនេះក៏ដោយ​ សូមបង្កើនការប្រុងប្រយ័ត្ន ​និងបន្តអនុវត្តវិធានការ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ៕អត្ថបទ៖ ពៅ ភិរុណ

ការប្រឡងឌីប្លូមចាប់ផ្ដើមថ្ងៃនេះ ដោយអនុវត្តតាមវិធានការតឹងរឹង និងវិធានសុខាភិបាល

2021/11/15 04:23:34 pm        1182
ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រឌីប្លូមសម្រាប់សិស្សថ្នាក់ទី៩ បានចាប់ផ្ដើមទូទាំងប្រទេស នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ថ្ងៃចាប់ផ្ដើមដំបូង គឺសង្កេតឃើញសាលារៀន ដាក់ចេញនូវវិធានការតឹងរឹង ដើម្បីធានាគុណភាពនៃការប្រឡង និងមានការដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩ផងដែរ។ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រឡងសញ្ញាបត្រឌីប្លូម សម្រាប់សិស្សថ្នាក់ទី ៩ទូទាំងប្រទេស។ ការប្រឡងនេះ ក្រសួងអប់រំ នៅតែបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ​និងលទ្ធផលទទួលយកបាន ​ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ជាក់ស្ដែងសម្រាប់វិទ្យាល័យបាក់ទូក ក្នុងថ្ងៃប្រឡងដំបូងនេះ ​គឺមាន​ការ​អនុវត្ត​ទាំងវិធានការ​សុខា​ភិបាល និងការរឹតត្បឹតមិនអនុញ្ញាតឱ្យ បេក្ខជនប្រឡង ​នាំយកសំណៅឯកសារ កាតាប ​ទូរស័ព្ទ​ដៃ រឺគ្រឿងអេឡិចត្រូនិក​ ចូលបន្ទប់ប្រឡងនោះទេ។ របស់ដែលបេក្ខជនអាចយកចូលបន្ទប់ប្រឡង គឺមាន​តែប៊ិច បន្ទាត់ ក្រដាសសៀវភៅ និងទឹកអាល់កុលប៉ុណ្ណោះ។ចំពោះការចូលមកទីធ្លាសាលា បេក្ខជនទាំងអស់គឺត្រូវតែពាក់ម៉ាសការពារ ​វាស់កម្ដៅ លាងដៃ​នឹងទឹកអាល់កុល ដោយ​មានក្រុមការងារយុវជន ​របស់សាលាប្រចាំការនៅច្រកចូល ជួយ​ណែនាំ​និងត្រួតពិនិត្យ។ ខណៈពេល​ម៉ោង​ប្រឡង​វិញ ​ក្រុមការងារយុវជនរបស់សាលា ក៏បានដើរ​ត្រួត​ពិនិត្យនៅតាមបន្ទប់ប្រឡងនីមួយៗ ​ដើម្បី​ធានា​សណ្ដាប់​ធ្នាប់ និងទប់ស្កាត់ភាពមិន​ប្រក្រតី​ណាមួយ​កើតឡើងផងដែរ។សម្រាប់បេក្ខជនប្រឡង ពួកគាត់ក៏ពេញចិត្ត ​ចំពោះការរៀបចំរបស់សាលាផងដែរ។ ពួកគាត់ជឿជាក់​ថា​ ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បីអាចប្រឡងជាប់ ព្រោះពួកគាត់​បានខិតខំសិក្សា​ជាច្រើន​សម្រាប់ការប្រឡងមួយនេះ។ការប្រឡងថ្នាក់ទី៩នេះ ក្រសួងអប់រំប្រគល់សិទ្ធិអំណាច ​និងការទទួលខុសត្រូវទាំងស្រុង ជូន​គ្រឹះ​ស្ថានមធ្យម​សិក្សា​នីមួយៗ​រៀបចំការប្រឡង ចាប់តាំងពីការរៀបចំប្រធាន​វិញ្ញាសារ ដំណើរការ​សំណេរ កំណែ ស្រង់ បូកពិន្ទុ និង​ប្រកាស​លទ្ធផល​នៅតាមគ្រឹះស្ថានសិក្សានីមួយៗ។ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានដូចជា ​តែងសេចក្ដី ការ​សរសេរ​តាមអាន​ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី និងបរិស្ថានវិទ្យា។អ្នកនាំពាក្យក្រសួងអប់រំ ​ក៏ធ្លាប់បានបញ្ជាក់ដែរថា ​ទិន្នន័យបឋមសម្រាប់ការប្រឡងឌីប្លូម គឺមានបេក្ខជនសរុប ៖ ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់) មណ្ឌលប្រឡងចំនួន​ ១៧២២ និងមាន​បន្ទប់ប្រឡងចំនួន​ ៧៣២៧បន្ទប់៕អត្ថបទ៖ គឹមហុក

ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបស្វែងយល់អំពីវិស័យ​សកម្មភាពមីន​នៅកម្ពុជា

2021/11/15 03:05:31 pm        481
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សា និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​វាយ​តម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី​ ដែលបានចូលរួមគាំទ្រជួយដល់កម្ពុជា ក្នុងការ​កសាងសមត្ថភាពដល់មន្រ្តីរាជការ ​រួមមាន​ការរៀបចំគោលនយោបាយ ​ការផ្តល់អាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ និងជួយដល់វិស័យសកម្មភាពមីនតាមរយៈការធ្វើជា​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌល​តំបន់អាស៊ាន​សម្រាប់សកម្មភាពមីន (ARMAC) ក្នុងឆ្នាំ២០១៨។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្មីៗនេះ បន្ទាប់​ពី​ទទួល​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ​អាជ្ញាធរមីន បានចាប់ផ្តើម​អនុវត្ត​យន្តការ​ភូមិអស់ការគម្រាមដោយសារមីន ​ហើយបាន​ទទួលជោគជ័យនៅភូមិមួយក្នុងខេត្តកែប ព្រមទាំង​គ្រោង​នឹងអនុវត្តន៍នៅតាមភូមិផ្សេងៗទៀតនៅទូទាំងប្រទេស​ តាមរយៈការចលនាកៀរគរធនធាន​ឧបត្ថម្ភគាំទ្រ​ដល់ការងារបោសសម្អាតមីន​ និងគ្រាប់មិនទាន់ផ្ទុះ ​ពីវិស័យឯកជន និងសប្បុរសជន​នានា ដែលមានបំណងចង់ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បញ្ចប់ការ​គំរាមកំហែង​ដោយសារមីនតាមភូមិ។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបង្ហាញពីបំណងចង់ឃើញ​ប្រទេសសឹង្ហបុរី ចូលរួម​ឧបត្ថម្ភគាំទ្រ​ដល់ការអនុវត្តយន្តការភូមិអស់ការគំរាម​ដោយសារមីន ដើម្បីឈានឆ្ពោះ​ទៅ​រកកម្ពុជា​មួយ​ដែលគ្មាន​មីន​ឆ្នាំ២០២៥ និងការចូលរួម​កសាងសមត្ថភាពផ្នែករៀប​ចំ​គោលនយោបាយ និង​អភិបាលកិច្ចដល់មន្ត្រីអាជ្ញាធរមីន៕

ក្រុមអាជីវករផ្សារកំពង់ប្រណាកខេត្ដព្រះវិហារ សប្បាយចិត្ដក្រោយពីការអភិវឌ្ឍន៍ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់ត្រឹមត្រូវ

2021/11/15 08:09:09 am        256
ព្រះវិហារ ៖ ក្រុមអាជីវករផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ បានសម្ដែងការសប្បាយចិត្ដ ក្រោយពីមានការកែលំអរផ្សារនេះ ឱ្យមានសោភណ្ឌភាពល្អ ការពារសន្ដិសុខសណ្ដាប់ធ្នាប់ត្រឹមត្រូវ ព្រមទាំងមានការរីកចំរើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រពន្ធលូទឹកបានល្អប្រសើរថែមទៀតផង ។ក្រុមអាជីវករផ្សារកំពង់ប្រណាក ស្ថិតនៅក្រុងព្រះវិហារ ពួកគាត់បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២១នេះ ផ្សារកំពង់ប្រណាក ត្រូវបានអាជ្ញាធរខេត្ដព្រះវិហារកែលំអររូបរាងជាថ្មី ទាំងក្នុង​បរិវេណ​ផ្សារ នៅជំវិញផ្សារ ដូចជាផ្លូវក្នុងផ្សារ រៀបចំឱ្យផ្លូវដើរធំទូលាយ ពីចន្លោះតូបនីមួយៗ បំពាក់ដោយភ្លើងសូឡានៅក្នុងផ្សារ បំពាក់ឧបករណ៍បំពងសំឡេង ដើម្បីងាយស្រួលប្រកាសអាសន្នផងដែរ ។ជាងនោះទៅទៀត នៅជុំវិញ​បរិវេណ​ផ្សារ មិនមានការលក់ដូរអនាធិបេតេយ្យ អមដោយសន្ដិសុខ​យាមកាម​ត្រឹមត្រូវ ហេដ្ឋារចនាផ្លូវថ្នល់ធំទូលាយ​ប្រព័ន្ធលូទឹក ​ប្រព័ន្ធភ្លើងគ្រប់គ្រាន់ ។ជាពិសេស​ទៅទៀត ​មានរៀបឱ្យមានការចតម៉ូតូឌុប ឬផាស់អាប់មានលក្ខណៈងាយស្រួលថែម​ទៀតផង។ពួកគាត់ បានបន្ដថា ការលក់ដូរកន្លងមក មានភាព​អនាធិបតេយ្យ​នៅខាងក្រៅផ្សារ ដែលធ្វើឱ្យអ្នក​លក់ខាងក្នុងផ្សារមិនមានអតិថិជនមិនចូលដល់ក្នុងផ្សារ ។ពួកគាត់ បន្ថែមថា ក្រោយពេល​មានការ​កែលំ​អរផ្សារឡើងវិញ ជាពិសេសមានសន្ដិសុខយាមកាម២៤ម៉ោង ពួកគាត់មានទំនុកចិត្ដ​និងលែង​មានការបារម្ភពីអសន្ដិសុខទៀតហើយ។លោក យឹម បញ្ញា នាយករងទីចាត់ការហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ដព្រះវិហារ បាន​ឲ្យដឹងថា ​ការកែ​លំអរផ្សារកំពង់​ប្រណាកនាពេលនេះ គោលបំណងលើកសោភណភាព​ផ្សារព្រមទាំងធ្វើយ៉ាង​ណា​ឱ្យមានភាពងាយស្រួលការលក់ដូររបស់អាជីវករ ​និងងាយស្រួលការធ្វើចរាចរណ៍នៅជុំវិញផ្សារ។ជាមួយគ្នានោះ​ ក៏​ជាការលើកមុខមាត់ខេត្ដព្រះវិហារ បានមួយកំរិតថែមទៀតផង ព្រោះវាមិនធ្វើឱ្យ​ប៉ះពាល់​ដល់អ្នកទេសចរផងដែរ។លោក បានបន្ដថា ក្រោយពីអាជ្ញាធរបានរៀបចំផ្សារកំពង់ប្រណាកនេះរួចមក ផ្សារនេះ​ការលក់​ដូររបៀបរៀបរយ មានកន្លែងឱ្យពលរដ្ឋដែលគ្មានតូបលក់ដូរបានល្អប្រសើរមានទីកន្លែងចំណតរងចាំ តាមបណ្ដាផ្លូវនូវជុំវិញ ​បំពាក់ភ្លើងសូឡា ផ្លូវបេតុងជំវិញផ្សារ ​មិនមានការលក់ដូរក្រៅផ្សារទៀត​ឡើយ​។លោកថា អាជ្ញាធរនឹងខិតខំអភិវឌ្ឍន៍​តម្រូវចិត្ដអ្នកអាជីវករថែមទៀត។លោក យឹម បញ្ញា ក៏សូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ​បាន​សម្រេចផ្ដល់ថវិកាសម្រាប់ធ្វើការ​អភិវឌ្ឍន៍​ផ្លូវបេតុងជុំវិញខេត្តព្រះវិហារ តាមការស្នើសុំរបស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ហើយយកផ្លូវនេះជាផ្លូវមាន​អាទិភាព ។ជាមួយនឹងការផ្ដល់ឲ្យ ឯកឧត្តម អភិបាលខេត្តព្រះវិហារ​ ក៏មាន​ចំណាត់ការបន្ថែម​កែប្រែ​ផ្សារ​ឲ្យអាជីវករលក់ដូរមានសណ្ដាប់ធ្លាប់របៀបរៀបរយផងដែរ។បើតាមលោក យឹម បញ្ញា កិច្ចសន្យាគម្រោងអភិវឌ្ឍន៍ផ្សារកំពុងប្រណាករបស់លោកស្រី ហេង សាវី មានរយៈពេល១៦ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៣កន្លងមក នៅលើផ្ទៃដីជាងមួយហិកតា ស្ថិតនៅក្រុងព្រះវិហារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា
08/05/2025 08:08 PM
អំណោយសប្បុរសធម៌ជាច្រើនរបស់សហជីព និងកម្មកររោងចក្រ បានផ្តល់ជូនជនភៀសសឹកនៅខេត្តព្រះវិហារ
08/05/2025 08:08 PM
ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
08/05/2025 08:08 PM
លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
08/05/2025 08:08 PM
UNICEF៖ ការកាត់បន្ថយមូលនិធិ ធ្វើឲ្យកុមារស៊ូដង់ធ្លាក់ទៅកៀកកម្រិតគ្រោះថ្នាក់សង្គ្រោះមិនបាន
08/05/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ក្រោយរុស្ស៊ីប្រើប្រាស់យានដ្រូនវាយប្រហារតំបន់ Kharkiv របស់អ៊ុយក្រែន
08/05/2025 07:08 PM
ឥណ្ឌាចោទប្រកាន់ EU និងអាមេរិកថា ប្រើប្រាស់ស្តង់ដារ ២ ជុំវិញពាណិជ្ជកម្មរុស្ស៊ី
08/05/2025 07:08 PM
គណៈរដ្ឋមន្ត្រីលីបង់ ជួបប្រជុំ ដើម្បីពិភាក្សា អំពីអាវុធរបស់ក្រុមហេសបូឡា ក្រោយមានសម្ពាធពីអាមេរិក
08/05/2025 07:08 PM
ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យដងផ្លូវប្រែក្លាយជាដងទន្លេនៅតំបន់ភាគខាងត្បូងប្រទេសចិន
08/05/2025 07:08 PM
UNICEF៖ អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីនជាមធ្យម ២៨នាក់ជារៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា
08/05/2025 07:08 PM