រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

១០ខែឆ្នាំ២០២២ខេត្តកំពត ស្រូបទាញភ្ញៀវទេសចរប្រមាណជាង ១លាន៥សែននាក់

2022/11/16 03:59:08 pm        642
កំពត៖ មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ បន្ទាប់ពីបើកប្រទេសឡើងវិញ ចំនួនភ្ញៀវទេសចរ ដែលបានទៅសម្រាកកម្សាន្តនៅខេត្តកំពត សរុបប្រមាណជាង ១លាន ៥សែននាក់។ មន្ត្រីនិងអ្នកជំនាញ បានធ្វើការព្យាករណ៍ថា សម្ទុះ​ភ្ញៀវទេសចរ ​នឹងបន្តកើនឡើងច្រើន អាច​ប្រហាក់ប្រហែល ឬលើសពេលមិនទាន់មានជំងឺកូវីដ១៩ផ្ទុះឡើង ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានឲ្យដឹងថា ក្រោយពេលបើកប្រទេស ឡើងវិញ ​ចំនួនភ្ញៀវទេសចរ ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់​ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ហើយនៅក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២២នេះ ខេត្តកំពត បានស្រូបទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ចំនួនជាង១.៥លាននាក់ ​មានការកើនឡើង ១០៧.១៧% ធៀបនឹងរយៈពេលដូចគ្នា​នៅ​ឆ្នាំ២០២១ ដែលភ្ញៀវទេសចរមានចំនួនតែជាង៧៤ម៉ឺននាក់។លោកប្រធានមន្ទីរបានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀងនឹងបន្តកើនឡើង ដោយសារកិច្ចខិតខំ របស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពល​វិស័យទេសចរណ៍ ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព ​និងភាព​សុខដុមរម្យនា​របស់ពលរដ្ឋកម្ពុជា ​ទៅកាន់ឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាដើម។អ្នកគ្រប់គ្រង់ទូទៅ នៃ ម៉ូលី រីស៊ត ស្ថិតនៅក្នុងក្រុងកំពត លោក គឹម សាន បានប្រាប់ឲ្យដឹងថា ចាប់ តាំងពីបើក​សេដ្ឋកិច្ច​ប្រទេសឡើងវិញ ​ចំនួនភ្ញៀវបានកើនឡើងច្រើន វិលត្រឡប់មករកភាព​ប្រក្រតី​ឡើងវិញហើយ ។ លោកព្យាករថា ចំនួនភ្ញៀវទេសចរ​ នឹងបន្តកើនឡើងទ្វេរដង ​នៅឆ្នាំ២០២៣ ​ព្រោះស្ថានភាព កូវីដ-១៩ក៏ល្អប្រសើរ​សមិទ្ធផល​ទេសចរណ៍ក្នុងខេត្ត ​ក៏ចាប់ផ្តើមបើកដំណើរការ ​ការផ្សព្វផ្សាយ ក៏បានទូលំទូលាយ។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត ​ចំនួនភ្ញៀវទេសចរឆ្នាំនេះ​ អាចប្រហាក់​ប្រហែល ឬច្រើនជាងពេលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩ ព្រោះនៅឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ មាន ជាង១លាន៦សែន ២ម៉ឺននាក់ ហើយនៅឆ្នាំ២០១៩ មានចំនួនជាង ១លាន ៦សែន ៦ម៉ឺននាក់ ៕អត្ថបទ៖ អន សារឹម

រដ្ឋមន្ត្រីទេសចរណ៍៖ កំណើនទេសចរជាតិអន្តរជាតិ បានចូលរួមបង្កើតការងារផ្ទាល់ជាង៣ម៉ឺននាក់

2022/11/16 02:27:07 pm        460
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍ថា កំណើន​ភ្ញៀវទេសចរជាតិ​អន្តរជាតិបច្ចុប្បន្ន បានជំរុញអាជីវកម្មទេសចរណ៍ជាង ២៧០០ទីតាំង​បានបើក​ដំណើរ​ការឡើងវិញ​ និងបានបង្កើតការងារឡើង​បានប្រមាណជាង ៣ម៉ឺននាក់។ថ្លែងក្នុងពិធីបើកពិព័រណ៍ស្តីពីវិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ” នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ ​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន លើកឡើងថា​ ក្នុងអំឡុងពេលដែល ​កម្ពុជាកំពុងជួបវិបត្តិការររាតត្បាតមេរោគកូវីដ១៩ នៅក្នុង​ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍​ដែលទទួលរងផលប៉ះពាល់ និងបានបិទ-ផ្អាកសរុបប្រមាណ ៣ ៩១៥​ ទីតាំង ​ស្មើនឹងប្រមាណ ៤១% នៃចំនួនអាជីវកម្មសរុប ​និងប៉ះពាល់បុគ្គលិកប្រមាណ ៥៣ ៥៣៤ នាក់ ​ស្មើនឹងប្រមាណ ៤៥% នៃចំនួនបុគ្គលិកសរុប។ រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ២០២២នេះ មាន​អាជីវកម្មទេសចរណ៍ប្រមាណ ២,៧០៨ទីតាំង បានបើកឡើងវិញ ​និងបុគ្គលិកធ្លាប់រងប៉ះពាល់ ទទួល​បានការងារវិញប្រមាណ ៣១,១០៥នាក់ ​និងបង្កើតការងារដោយ​ប្រយោលក្នុងវិស័យ​ទេសចរណ៍​រាប់ម៉ឺនកន្លែងទៀត។ឯកឧត្តម ថោង ខុន ក៏បានរំលឹកឡើងវិញដែរថា អាជីវកម្មទេសចរណ៍ក្រោមការគិតគូយ៉ាងយក​ចិត្តទុក​ដាក់​ពីប្រមុខ្ថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ គិតត្រឹមថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០២២ បានបើក​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ​ពីរាជរដ្ឋាភិបាលមាន​ចំនួន ២៣,០១០ នាក់ ស្មើនឹង ជាង ៩លានដុល្លាអាម៉េរិក និង​បានអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ ​និងជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា ដែល​រាជរដ្ឋាភិបាលទំហំទឹកប្រាក់សហហិរញ្ញប្បទាន ១៥០លានដុល្លារអាមេរិក ​ដែលមកដល់ថ្ងៃទី១៧ ខែតុលា ​ឆ្នាំ២០២២ ​គ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តកម្ចីជូនអាជីវកម្មទេសចរណ៍ចំនួន​ ២០៧ទីតាំង មាន​ទំហំទឹកប្រាក់ចំនួន ២៧,២៤លានដុល្លារអាមេរិក ស្មើនឹង១៨,១៦%​ នៃទំហំឥណទានសរុប។ឯកឧត្តម ថោង ខុន ថ្លែងដែរថា ​មាន​កត្តាជោគជ័យ ​ដែលបាន​រុញច្រាន​វិស័យ​ទេសចរណ៍កម្ពុជា​ឱ្យ​ឆ្លងផុត​ដំណាក់​កាលដ៏លំបាក់នេះ ​ជោគជ័យយុទ្ធសាស្ត្រផ្ការីក ចាក់ស្រោចវ៉ាក់សាំង​ដើម្បីបង្កើត​ភាព​ស៊ាំ​ក្នុងសហគមន៍ ​បន្ថែមពីលើគោលនយោបាយគាំទ្រសេដ្ឋកិច្ច និងសង្គមសម្រាប់វិស័យទេស​ចរណ៍​បានចំនួន១០ជុំ ​ដែលបានគាំទ្រលើបញ្ហាពន្ធដារ​ ការបង់ប្រាក់សោធននិវត្ត និងជំនួយប្រាក់​ឧបត្ថម្ភដោយផ្ទាល់ដល់បុគ្គលិកដែលរងផលប៉ះពាល់ពីអាជីវកម្មដែលបានផ្អាកសកម្មភាពជាដើម៕ អត្ថបទ៖ ស៊ុមសុខជា

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

2022/11/16 01:20:58 pm        447
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផល​ប្រមូល​ចំណូល​ពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន​ជាក់ស្តែង​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​មានចំនួនជាង ១១ ៩៣១ ​ប៊ីលានរៀល ត្រូវប្រមាណជាង​ ២ ៩៤៥ លាន ដុល្លារ ស្មើជាង ១០៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២២ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា​ ឆ្នាំ២០២១ ឃើញថា បាន​កើនឡើងជាង ២ ៥៣០ ប៊ីលានរៀល ត្រូវជាង ៦២៤ លានដុល្លារ ​ស្មើជិត ២៧ ភាគរយ ក្នុងនោះ​ចំពោះការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២២ នេះ ​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ១២៩ ប៊ីលានរៀល ត្រូវប្រមាណជាង ៣២ លានដុល្លារ។គួរបញ្ជាក់ផងដែរថា តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​បានអនុម័ត តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលពន្ធផ្ទៃក្នុង ក្នុងចំនួន​ប្រមាណ​ជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារ កើនឡើងជាង ​២៦ ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូល​ចំណូលក្នុងរង្វង់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង២ ៨១៩ លានដុល្លារ។ជុំវិញការប្រមូលចំណូលនៅឆ្នាំ ២០២៣ ខាងមុខនេះ ​ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ​ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ ​អនុវត្តភារឲ្យបានល្អ ដើម្បី​បន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មកំពុងដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

2022/11/16 01:07:22 pm        537
បាត់ដំបង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់​បញ្ចូន​ក្រុមការងារចំនួនគោលដៅចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរក​ដំណោះ​ស្រាយ​សមស្រប​នៅ​នឹងកន្លែងជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវ។សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​បានបញ្ជាក់ថា បន្ទាប់​បានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង​ និងខេត្តបន្ទាយមានជ័យ ​នាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានសម្រេចចាត់បញ្ចូន​អនុរដ្ឋលេខាធិការ ចំនួន២រូបគឺឯកឧត្តម ឃី កុសល និង ឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារ​នៃអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។ក្រសួង បញ្ជាក់ថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវ​រដូវ​វស្សា​ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ​ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និង​ជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីន​កិនស្រូវជាច្រើនកំពុងមមាញឹក​ក្នុងការ​ប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព ​និងលទ្ធភាពរៀងៗខ្លួន។បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ឆ្នាំនេះក៏ការប្រមូលផល​នៅតែមានច្រើន ​និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកា​មក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួប​បញ្ហា​ជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យ​ក្រុម​ការងារក្រសួងអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិន​ស្រូវនៅក្នុងតំបន់។កម្ពុជាបាននាំចេញអង្ករមានបរិមាណសរុប ៥០ម៉ឺនតោន​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើន​ឡើង ១០,៦​ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕អត្ថបទ៖ វណ្ណៈ

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ រួសរាន់បង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា

2022/11/16 11:57:47 am        652
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្ដារួសរាន់មកដាក់លិខិតប្រកាសបង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ។

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

2022/11/16 09:56:08 am        556
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនឡើងជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ លទ្ធផលការប្រមូលចំណូលពន្ធដារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចបូកសរុបលទ្ធផលប្រមូល​ចំណូល​ពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆកា ដឹក​នាំ​ដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា អគ្គនាយកដ្ឋាន នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ដើម្បីបន្តគាំទ្រ ចំពោះការ​អនុវត្ត​គោល​នយោបាយ​នានារបស់រាជរដ្ឋាភិបាល៕

អគ្គិសនីមានតម្លៃទាបលើវិស័យកសិកម្ម នឹងជួយលើកកម្ពស់ការប្រកួតប្រជែងផលិតកសិកម្មលើទីផ្សារ

2022/11/15 02:44:45 pm        390
ភ្នំពេញ៖ បន្ទាប់ពីមានរៀបចំឲ្យមានកិច្ចសន្ទនាគ្នា រវាងស្ថាប័នរដ្ឋ ​និងឯកជន ដើម្បីរម្លឹកឡើងវិញ​អំពី​សវតា ​និងគោលនយោបាយថាមពលអគ្គិសនី ក៏ដូចជា​លក្ខខណ្ឌនានាក្នុងការទទួល​បានការ​អនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម។ ភាគីទាំងពីរ បានបង្ហាញក្តីរំពឹងទុកថា ​នឹងការយោគយល់ច្រើនជាងមុន លើតម្លៃអគ្គិសនីដែល​ប្រើប្រាស់​ក្នុងវិស័យកសិកម្ម។ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជា​អ្នកវិនិយោគក្នុងវិស័យកសិកម្ម​ បានលើកឡើងថា​ ការកាត់បន្ថយចំណាយថ្លៃអគ្គិសនី ផ្តល់​ប្រយោជន៍​ជាច្រើនទាំងវិស័យរដ្ឋ ​និងវិស័យឯកជន ដើម្បីរួមគ្នាសម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។លោក បានបន្តថា ថ្លៃដើមនៃការផលិត និងទាំងការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការប្រើប្រាស់​សម្រាប់​ការកែច្នៃផលិតផលកសិកម្ម បើប្រៀបធៀប​ជាមួយបណ្តាប្រទេសគេ​បាន​ដើរជឿនលឿន​រួចហើយ​នៅក្នុងវិស័យកសិកម្ម ​ក៏ដូចជាឧស្សាហកម្មកែច្នៃនាំចេញជាដើម ​គឺតម្លៃយើងបូកទាំងអស់ គឺនៅខ្ពស់ជាងគេ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានមាន​ប្រសាសន៍ថា ចំពោះនីតិវិធីដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនី​ខាងលើនេះ អ្នក​ប្រើប្រាស់​កសិកម្មទាំងអស់​ ត្រូវតែមកដាក់ពាក្យទៅអ្នកលក់ភ្លើង ​ដែលជាទីតាំងបងប្អូនរស់នៅ ហើយបើសិន​ជា​ក្រុមសហគមន៍ ​ត្រូវមាន​នរណាម្នាក់ជាតំណាង​ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរមូលដ្ឋាន ដើម្បី​ប្រាកដច្បាស់ទាំងអស់គ្នា​ក្នុងការដាក់ពាក្យស្នើសុំយោគយល់តម្លៃអគ្គិសនីឲ្យបានសមរម្យ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជា ផលិតថាមពលប្រមាណជាង ៤ ២០០មេហ្កាវ៉ាត់ លើសតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន

2022/11/15 10:35:55 am        392
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាផលិតបានថាមពលចំនួនប្រមាណជាង ៤.២០០មេហ្កាវ៉ាត់ ក្នុងមួយឆ្នាំ ហើយតម្រូវការប្រើប្រាស់ថាមពលសព្វថ្ងៃ មានប្រមាណតែ ២.១០០មេហ្កាវ៉ាត់ប៉ុណ្ណោះ ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកក្នុងកិច្ចសន្ទនាពិសេសមួយ រវាងវិស័យរដ្ឋ និងវិស័យឯកជន ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុង ស្វះស្វែងរកប្រភពថាមពលដើម្បីបំពេញតម្រូវការ ដើម្បីត្រៀមផ្គត់ផ្គង់នៅពេលណាដែលមានតម្រូវថាមពលកើនឡើង និងឆ្លើយតបនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា និងសម្រាប់ការប្រើប្រាស់របស់ប្រជាពលទូទៅ កសិកម្ម និងឧស្សហកម្ម៕

កម្ពុជា-កូរ៉េ សហការអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME សម្រាប់ការផលិត និងជំរុញការនាំចេញ

2022/11/15 10:21:20 am        369
ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ បង្កើតភាពដៃគូរសហការគ្នា ជំរុញអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME ក្នុងស្រុក លើកកម្ពស់ដល់ការផលិត និងជំរុញការនាំចេញផលិតផលទៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ (KSMBPA) បានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញនៃ SMEs នៅថ្ងៃទី ១៤ ខែ វិច្ឆកា។តាមរយៈអនុស្សារណនៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសកម្ពុជានឹងទទួលបានចំណេះដឹងថ្មីៗកាន់តែច្រើនបន្ថែមទៀត ក្នុងការផលិត និងកែច្នៃផលិតផលរបស់ខ្លួន ឲ្យស្របតាមទីផ្សារកូរ៉េ និងទីផ្សារផ្សេងៗទៀត ហើយ រំពឹងថា នៅថ្ងៃខាងមុខ ផលិតផលរបស់ខ្មែរ នឹងអាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េកាន់តែច្រើន៕

ប្រទេសព្រុយណេ ជំរុញការសហប្រតិបត្តិការកសិកម្ម និងនាំចូលអង្ករផ្កាម្លិះពីកម្ពុជា

2022/11/14 04:26:54 pm        746
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានស្នើបង្កើតកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា និងការនាំ​ចូលអង្ករផ្កាម្លិះទៅកាន់ប្រទេសព្រុយណេ។ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម លើកឡើងបែបនេះ ​ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានសន្តិភាព។ព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យ​ ចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងព្រុយណេ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យបន្ថែមពីលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ព្រះមហាក្សត្រព្រុយណេ ​បានណែនាំ ​ឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា ​និងព្រុយណេ សហការលើវិស័យ​កសិកម្ម និងនាំអង្ករផ្កាម្លិះទៅព្រុយណេ។ព្រះចៅស៊ុលតង់​ យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ​ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។កម្ពុជា ​បាននាំចេញអង្ករសរុប ៥០ម៉ឺនតោន ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើនឡើង១០ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM