កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ
វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ
កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ
នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កសិករដាំដំឡូងមី រីករាយក្នុងការប្រមូលផល ដោយសារការលក់ដូរបានតម្លៃថ្លៃ​ជាងឆ្នាំមុន

2022/01/07 11:57:28 am        777
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានចាប់មុខរបរដាំណាំដំឡូងមី បានសំដែងនៅភាពសប្បាយរីករាយ ក្នុងការប្រផលទទួលបានផល ហើយលក់បានតម្លៃថ្លៃជាងឆ្នាំមុនៗ។លោក ញេប សាវ៉ន ប្រជាកសិករដាំដំឡូងនៅក្នុងចម្ការលើឃុំរដែងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យBTVដឹងថា ឆ្នាំនេះ ដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំកន្លងមក ទាំង​ដំឡូង​ស្រស់​និងតំឡូងក្រៀម។លោក បន្តថា ប្រជាកសិករដាំដំណាំដំឡូងមី ​ទទួលបានផលល្អ ហើយលក់ដូរក៏មានតម្លៃខ្ពស់ ជាងឆ្នាំកន្លងទៅ ដំឡូងស្រស់លក់បានក្នុងតម្លៃ ៣៩០ទៅ៤០០រៀលក្នុង១គីឡូក្រាម ចំពោះដំឡូងក្រៀមលក់បានចាប់ពី ៧២០ទៅ៧៥០ក្នុង ១គីឡូក្រាម។ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ជាង ៨០ភាគរយគឺប្រកបរបកសិកម្ម ហើយ​ប្រជាកសិករទាំងអស់​បានខិតខំដាំដុះនៅដំណាំគ្រប់ប្រភេទ ​ជាពិសេសដាំដំឡូងមី ព្រោះដំឡូងមីឆ្នាំនេះ មានហាងឆេងល្អ ។លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានទទួលស្គាល់ថា ​ឆ្នាំនេះ ដំឡូងមីមានទីផ្សារល្អ ហើយលោក​បានជម្រុញប្រជាកសិករ ​ឲ្យធ្វើការដាំដុះនៅដំណាំណាដែមានទីផ្សារល្អ ជៀសវាង​ការ​ដាំដុះ​បានផលហើយ ​លក់ដូរមិនមានតម្លៃធ្វើឲ្យមានការខាតបង់៕ អត្ថបទ៖ មាស ផល្លា

ពេញមួយឆ្នាំ២០២១​កម្ពុជានាំស្រូវទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកែវ បាន​ចំនួនជាង ១លានតោន

2022/01/06 03:58:44 pm        515
តាកែវ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ កម្ពុជានាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួន៣របស់ខេត្តតាកែវ បានចំនួនជាង ១លានតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងឲ្យដឹងថា គិតចាប់ពីខែថ្ងៃទី ១ខែមករា រហូតដល់ដើមខែមរា ​ឆ្នាំ ២០២២នេះ ស្រូវចំនួន ១លាន១៧ម៉ឺនតោន បានដឹកឆ្លងច្រកទ្វាព្រំដែនចំនួន ៣របស់ខេត្តតាកែវ គឺច្រកទ្វាបាក់ដៃ នៅក្នុងស្រុកអង្គបូរី ច្រកទ្វាកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងតាមច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន របស់ស្រុកគីរីវង់ យកទៅលក់នៅប្រទេសវៀតណាម ​ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយលក់ក្នុងតម្លៃ ១តោន​បានជាង ៨០ម៉ឺនរៀល។ លោកប្រធានមន្ទីរកសិកម្ម បានថ្លែងបន្តថា ​ស្រូវទាំងអស់នោះ ត្រូវបាន​នាំ​យកមកលក់តាមបណ្ដាល​ខេត្តមួយចំនួន​របស់​ប្រទេសកម្ពុជា​ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល ពោធិ៍សាត់​និងកំពង់ឆ្នាំង​ជាដើម ​ហើយបើប្រៀបធៀប​ និងឆ្នាំ២០២០កន្លងមក ​ការនាំស្រូវ​យក​ទៅលក់នៅ​ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២១នេះ ​មាន​ការកើន​ឡើង​ប្រមាណជាង ៨០០ភាគរយ ពោលកាលពីឆ្នាំ២០២០កន្លងមក​ការ​នាំស្រូវ​យក​ទៅ​លក់នៅ​ប្រទេស​វៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ​ គឺមានចំនួនជិត ២សែន​តោន​ តែប៉ុណ្ណោះ ហើយមូលហេតុដែលកានាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ២០២១ កើនឡើងខ្លាំងដោយសារតែ ច្រកទ្វាព្រំដែន​បាន​បើកដំណើរការឡើងវិញ​ក្រោយពី​ស្ថានភាព​ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូស្រាល។លោក ញិប ស្រ៊ន បានថ្លែងបន្តថា ក្រៅពីស្រូវ​កម្ពុជាយើងក៏​បាននាំផ្លែស្វាយប្រមាណ ៤ម៉ឺនតោន​យក​ទៅ​លក់នៅប្រទេសវៀតណាមផងដែរ ​ចំពោះតម្លៃស្វាយ​វិញគឺក្រុម​ឈ្មួញវៀតណាម​ទិញក្នុង​តម្លៃ ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀលក្នុងមួយតោន។ តម្លៃនេះ គឺប្រហាក់ប្រហែលគ្នា​នឹងតម្លៃលក់នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​របស់កម្ពុជាយើង៕ ដោយ៖ គុជ វិភាគ

កម្ពុជានាំចេញកង់មានទឹកប្រាក់សរុបជាង ៥០០លានដុល្លារ ក្នុងរយៈពេល១០ខែ

2021/12/27 02:44:49 pm        547
ភ្នំពេញ៖ ការនាំចេញកង់ផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង នៅតែបន្តកើនឡើង ក្នុងឆ្នាំ២០២១នេះ ទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ក្នុងរយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង ៥១៤លានដុល្លារ កើន២១% បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ ៤២៦លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ទីផ្សារគោលដៅដែលកម្ពុជា នាំចេញកង់រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-។បច្ចុប្បន្នកម្ពុជា ​មានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ច​ពិសេស​មួយចំនួន ក្នុងខេត្តស្វាយ។ក្នុងសន្និបាតក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់ថា ទោះបីជាមានការរំខាន ​ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏កម្ពុជា​នៅ​តែ​នាំចេញបាន ក្នុងអត្រាមួយគួរឲ្យកត់សម្គាល់។ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១នេះ តម្លៃនាំចេញមានចំនួន ១៥.៧២ បប៊ីលានដុល្លារអាមេរិក។សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូល ​ពីការនាំចេញកង់ សរុបចំនួន ៥២៧ លាន​ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕អត្ថបទ៖ ជា វណ្ណៈ​

កម្ពុជា-ហុងគ្រី ត្រៀមបើកវេទិកាជំនួបធុរកិច្ចនៅដើមឆ្នាំ២០២២

2021/12/27 12:48:49 pm        357
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ត្រៀមរៀបចំវេទិកាជំនួបធុរកិច្ចរួមគ្នាតាមប្រព័ន្ធអនឡាញ នៅខែកុម្ភៈ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត សំដៅលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យល្អប្រសើរ។ កាលសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បានលើកឡើងថា វេទិកាជំនួបធុរកិច្ច នឹងផ្តោតលើការ​ផ្គូផ្គង​ធុរកិច្ច និងបង្ហាញ​អំពី​កាលានុវត្ត​ភាពក្នុងវិស័យសក្តានុពលមួយចំនួន រួមមាន៖ ​កសិកម្ម ការកែច្នៃម្ហូបអាហារ សុវត្ថិភាព​ចំណីអាហារ ​និងសេវាកម្មក្នុងវិស័យទេសចរណ៍។ឯកឧត្តម បានបន្តថា ជំនួបធុរកិច្ចនេះ ក៏នឹងជួយជំរុញឲ្យធុរជន ​និងវិនិយោគិនហុងគ្រី មក​ពង្រីក​ប្រតិបត្តិការធុរកិច្ច​ និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ។ឯកឧត្តម បានឲ្យដឹងទៀតថា ចំពោះវេទិកាជំនួបធុរកិច្ច ​នឹងជួយជំរុញឲ្យធុរជន និងវិនិយោគិន​ហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច ​និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ថែមទាំងជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ​និងការវិនិយោគរវាងប្រទេសទាំងពីរ គ្រាដែលទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ​​នៅមានកម្រិតទាប។សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី​ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ​១៦លានដុល្លារ ​ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី​ សរុបមានជាង ៤លានដុល្លារ។ដោយឡែក គិតត្រឹម ១១ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេច​បាន​ចំនួនជិត ៣លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន ២លានដុល្លារ ចំណែកឯការនាំចូលពីហុងគ្រី​មានចំនួនជាង ៨២ម៉ឺនដុល្លារអាម៉េរិក៕អត្ថបទ៖ ឈិត បូរ៉ាវី 

ផលនេសាទសមុទ្រខេត្តកំពតឆ្នាំ២០២១នេះ ថយចុះជាងពីពាន់តោន

2021/12/24 01:57:15 pm        838
កំពត៖ មន្ត្រីជំនាញជលផល មានផែនការជាច្រើនដើម្បីរក្សភិរក្ស និងរក្សាការពារធនធានធម្មជាតិសមុទ្រ នៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទសមុទ្រថយចុះជាលំដាប់។ ជាក់ស្តែងឆ្នាំ២០២១នេះ ផលនេសាទសមុទ្រ បានថយចុះជាងឆ្នាំមុនចំនួនជាងពីរពាន់តោន។នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា នៅឆ្នាំ២០២១ ផលនេសាទ សមុទ្រមានចំនួនតែ១៨០០០តោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២០ មាន២០ពាន់៣០០តោន គឺថយចុះ ២៣០០តោន ឬប្រមាណ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។លោក បានបញ្ជាក់ថា ការថយចុះនៃបរិមាណផលនេសាទនេះបណ្តាលមកពីកត្តាពីរ ទី១. កត្តា ធម្មជាតិ ​មានការបម្រែបម្រួលអាកាសធាតុ មានខ្យល់ ព្យុះភ្លៀងខ្លាំង​ញឹកញាប់​ជាដើម និងទី២ កត្តា មនុស្សការបាត់បង់ទីជម្រកក្នុងដែននេសាទ ​ដោយការអភិវឌ្ឍនៅតំបន់ឆ្នេរ ការលួចប្រើ​ឧបករណ៍ខុសច្បាប់ និងកង្វះការយល់ដឹងទៅលើការការពារបរិស្ថាន ​និងធនធានធម្មជាតិសមុទ្រ។ដើម្បីថែរក្សានិរន្តរភាពធនធានសមុទ្រឲ្យមាននិរន្តរភាព នាយខណ្ឌរដ្ឋបាលជលផលបានដាក់ ចេញ​នូវផែនការ និងទិសដៅអនុវត្តបន្តសំខាន់ៗជាច្រើន ដូចជា៖ មន្ត្រីជលផល ​នៅតែបន្តកៀរគរអង្គការ ដៃគូ ធ្វើការបោះបង្គោលអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។ បន្តផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជានេសាទឲ្យចូលរួមសហការ ដើម្បីលុបបំបាត់នូវការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។​ផ្សព្វផ្សាយ​ការរៀបចំបច្ចេកទេស​ឲ្យប្រជានេសាទចូលរួមបង្កើន​មុខរបរ​ចិញ្ចឹម​ត្រី​សមុទ្រ​ជាដើម ​ដើម្បីកាត់បន្ថយការនេសាទតាមធម្មជាតិនៅលើផ្ទៃសមុទ្រ។ ​ពង្រឹងសហគមន៍​នេសាទ​ឲ្យយល់​ដឹងអំពីផ្នែកច្បាប់ និងចូលរួមការពារធនធាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្ស។លោក បានបញ្ជាក់បន្ថែមថា មន្ត្រីជលផលនៅតែបន្តសកម្មភាពល្បាតជាប្រចាំ​ដូចភ្លៀងរលឹម ដើម្បី​ការពារទប់ស្កាត់បទល្មើសនេសាទ។ជាងនេះទៅទៀតខណ្ឌរដ្ឋបាលជលផល ​នឹងរៀបចំសហគមន៍នេសាទទាំង៩កន្លែងក្នុងខេត្ត ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ​ដើម្បីរកប្រាក់ចំណូលបន្ថែម​ក្នុងការជួយទ្រទ្រង់ជីវភាព ក្រៅ​ពីការចេញទៅនេសាទ។​ ខេត្តកំពត មានទូក ​និងកាណូតនេសាទ ​កំពុងប្រតិបត្តិការ ចំនួន​ជាង១០០០គ្រឿង៕ អត្ថបទ៖ អន សារឹម

មន្រ្តីជំនាញចិន នឹងចាប់ផ្តើមពិនិត្យ​គុណភាព ចម្ការ និងកន្លែងវេចខ្ទប់មៀនប៉ៃលិន ដើម្បីនាំចេញទៅចិន

2021/12/23 11:33:50 am        857
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណឹងនេះ ពិតជាល្អប្រពៃណាស់សម្រាប់វិស័យឯកជន ដែលមានបំណងចង់នាំចេញ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្បុជា​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិតចិន ​ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើងថា ដើម្បីមានលទ្ធភាព​ចរចា​បើកទីផ្សារឱ្យបានលឿនឈាន​ដល់ការ​អនុញ្ញាត​នាំចូលទៅប្រទេសចិន ​ចាំបាច់​ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ស្ដង់ដារ​គុណភាព ​និងសុវត្ថិភាពឱ្យបានពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេស​ដាំដុះ​តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់​សម្លាប់​សមាសភាពចង្រៃតាមស្តង់ដារ ​កំណត់ឱ្យបានគ្រប់គ្រាន់។ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ជាការឆ្លើយតប អគ្គរដ្ឋបាលគយចិន បានយល់ព្រមអនុវត្ត​ដំណើរ​ការ​វាយតម្លៃវិភាគ ​ហានិភ័យ​លើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំ​របស់​ក្រសួងកសិកម្ម ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតចិន​ប្រចាំនៅ​កម្ពុជាផងដែរ។ប្រភពដដែល បានលើកឡើងបន្តថា ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ខាងមុខ ដោយធ្វើការជ្រើសរើស​សម្រិត​សម្រាំង​យក​ចម្ការមួយចំនួន ​ជាតំណាង ​និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង ដែល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រតែមួយបានសាង់សង់​រួច​ មានទីតាំង​នៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃ​បញ្ចប់​ដំណាក់កាលវិភាគ​ហានិភ័យ​ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។ក្នុងបរិការណ៍នេះក្រសួងកសិកម្ម ​បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍​កសិកម្មមៀនប៉ៃលិន និង​ម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ​ត្រៀមលក្ខណៈជាស្រេចចូលរួមសហការ​ជាមួយ​មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួល​បាន​លទ្ធផលល្អ និងជោគជ័យ តាមផែនការគ្រោងទុក។ទន្ទឹមនឹងនេះ ក្រសួងបានអំពាវនាវថែមទៀតទៅដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់​សម្លាប់​សមាស​ភាព​ចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំ​ចេញផ្លែមៀន​ប៉ៃលិន​ទៅកាន់ប្រទេសចិន​នៅអគ្គនាយកដ្ឋានកសិកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួនជាង ៣៧ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ

2021/12/23 04:20:28 am        402
ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់សរុបចំនួន ៣៧. ៣បប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួនជាង ១៤.២ប៊ីលានដុល្លារ ថយចុះ ២ភាគរយ និងការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ២៣ ប៊ីលានដុល្លារ កើនឡើង ៥៨ភាគរយ។នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០២២ ​នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា​ក្នុងការនាំចេញ មាន​ដូចជា អាម៉េរិក ជប៉ុន ចិន កូរ៉េ កាណដា ចក្រភពអង់គ្លេស អូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ថៃ វៀតណាម អាស៊ាន និងប្រទេសផ្សេងៗទៀត។មុខទំនិញសំខាន់ៗដែលបាននាំចេញ មានដូចជា សំលៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ អង្ករ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី និងបន្លែនិងផ្លែឈើ។ល។ឯកឧត្តម បានឲ្យដឹងទៀតថា ដោយឡែក ការនាំចូលរបស់កម្ពុជា មានដូចជា វាយនភណ្ឌ សម្ភារៈសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិចនិងសម្ភារៈអគ្គិសនី ជីកសិកម្មនិងថ្នាំ និងមុខទំនិញផ្សេងទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោក​ទាំងមូលនៅកំពុងជួបបញ្ហាប្រឈមនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្ក​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ចជាតិ ​និងជីវភាពរស់នៅរបស់ប្រជាជនក៏ដោយ​ ក៏មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេសបានចូលរួមពិភាក្សាដោយផ្ទាល់ និង​តាមរយៈប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងទទួលយក​នូវអនុសសាសន៍ល្អៗ ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តភារកិច្ចរៀងៗ​ខ្លួន​ឲ្យ​ទទួល​បានប្រសិទ្ធផល​ និងប្រសិទ្ធភាពខ្ពស់ ​និងសម្រេចបាននូវជោគជ័យតាមទិសដៅ ដែលបានគ្រោងទុកនៅ​ក្នុង​ឆ្នាំ២០២១នេះ៕អត្ថប៖ ឈិត បូរ៉ាវី 

កម្ពុជា នឹងអនុវត្តអាករលើតម្លៃបន្ថែម លើក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក

2021/12/23 11:09:47 am        446
ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនបានកំពុងសិក្សាលើការអនុវត្តកាពត្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសិក្ខាសាលា ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិតត្រូនិក ( E-Commerce ) នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា ពាក់ពន្ធចំណូលពន្ធពិតជា​មាន​សារៈខាន់ណាស់ សម្រាប់យកទៅចំណាយលើការអភិវឌ្ឍការវិនិយោគ និងចំណាយ​លើការ​រក្សាសន្តិសុខប្រទេសជាតិជាដើម​ ហើយចំណូលទាំងអស់នេះ ពិតជាចៀសមិនផុតពីការចូលរួមពី​ប្រជាពលរដ្ឋនោះឡើយ។ឯកឧត្តម បន្តថា ដើម្បីជម្រុញការប្រមូលចំណូលពន្ធដោយតម្លាភាព និងពង្រឹងការកែទម្រង់​វិស័យ​ពន្ធដារ ក៏ដូចការពង្រឹងកែទម្រង់របស់រាជរដ្ឋាភិបាល លើប្រព័ន្ធ E-Commerce, ចំពោះការបង់អាករ​តម្លែបន្ថែមនេះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដូច្នេះចំពោះប្រតិបត្តិករដែលធ្វើអាជីវកម្មលើ​ផ្នែកនេះ សូមមកចុះបញ្ជី និងគោរពតាមបទបញ្ហានានាជាធរមាន ។ តាមរយៈនៃការចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្មីនេះ ឃើញមានក្រុមហ៊ុនលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនណេសផ្លិច Facebook, Google និងក្រុមហ៊ុន Amazon ជាដើម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងមក​ពិភាក្សា​ការងារ​ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករ​លើ​តម្លៃបន្ថែម ​ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិកនេះ។សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០២១ ខាងមុខនេះ ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិច ដែល​ផ្គត់ផ្គង់​ទំនិញឌីជីថល ​ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រៅ​ព្រះរាជាណាចក្រកម្ពុជា ​មកក្នុងព្រះរាជាណាចក្រកម្ពុជា​ អ្នកជាប់ពន្ធអនិវាសនជន (ឬប្រតិបត្តិករ​ក្រៅ​ប្រទេស) ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល​អាករលើ​តម្លៃ​បន្ថែម​តាមអត្រា ១០% ពីបុគ្គលនិវាសនជន ​ដែលមិនបានចុះបញ្ជីតាមរបបស្វ័យប្រកាស និង​ត្រូវ​ដាក់​លិខិត​ប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ ​នឹងត្រូវបំពេញព័ត៌មានលម្អិត និងបង់អាករ​លើ​តម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចាប់ផ្តើមអនុវត្តកូតាថ្មីនាំចេញអង្ករ ៤០ម៉ឺនតោនទៅប្រទេសចិន

2021/12/22 12:15:57 pm        407
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីប្រទេសចិន បានចុះកិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មី ក្នុងបរិមាណន ៤០ម៉ឺនតោន ដោយការអនុវត្តមានរយៈពេល ១៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ។លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះថា កិច្ចព្រមព្រៀងផ្តល់កូតាថ្មី ៤សែនតោន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយការ​នាំ​ចេញ​អនុវត្តចាប់ពីខែធ្នូតទៅ ដែលត្រូវបានកំណត់រយៈពេលជាក់លាក់១៧ខែ។លោកបញ្ជាក់ថា កិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មីរបស់កម្ពុជាទៅប្រទេសចិន នេះធ្វើឡើង​បន្ទាប់​កម្ពុជា ​បានសម្រេចនាំចេញអង្ករ៤០ម៉ឺនតោន ​នៅក្នុងកូតានាំចេញអង្ករចាស់។​ ការទទួលបាន​កូតាថ្មីនេះ នឹងធ្វើឱ្យកម្ពុជា​ បង្កើនការនាំចេញអង្ករកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។លោក លន់ យ៉េង បន្ដថា “បរិមាណពីមួយឆ្នាំទៅមួយឆ្នាំ មានកំណើនឡើង ទោះស្ថានភាពដូចឆ្នាំនេះ ពិបាកដឹកជញ្ជូន យើងនៅតែដំណើរការនាំចេញទៅចិន មានកំណើន១២ភាគរយ។ ឆ្នាំក្រោយ ២០២២ ខ្ញុំគិតថា អាចល្អជាងមុនទៅទៀត ហើយកូតាថ្មី៤០ម៉ឺន យើងគិតថាអនុវត្តបានលឿនជាងអ្វី១៧ខែ”។ចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនជាប់លេខ១ ជាប្រទេសទិញអង្ករពីកម្ពុជា ច្រើនជាងគេ។ចិនផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន១សែនតោន នៅឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅ ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន នៅឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅខែវិច្ឆិកា ឆ្នាំ២០២១។នៅរយៈពេល១១ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៣២ ១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦ ៤១៤៧៩០ ដុល្លារ។ប្រទេសចិនជាប្រទេសដែលកម្ពុជា បាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន២៥.៦ម៉ឺនតោន ស្មើនឹង៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន១២.៩០ភាគរយ៕អត្ថបទ៖ វណ្ណ

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃ ៨,៦លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/21 11:59:21 am        151
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងទឹកប្រាក់ ៨,៦លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កើនឡើង ៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។យោងតាមរបាយការណ៍ពីការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា ទោះបីស្ថតក្នុងវិបត្តិកូវីដ១៩ក៏ដោយ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នៅតែបន្តកើនឡើង។ចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជា បាននាំទំនិញចេញទៅវៀតណាម មានតម្លៃសរុប ៤,២៥ប៊ីលានដុល្លារ កើនឡើង ៣៣៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកតម្លៃនៃការនាំចូលទំនិញសរុប ពីវៀតណាម មកកម្ពុជា មានតម្លៃសរុប ៤,៣៥ប៊ីលានដុល្លារ កើនឡើង ១៧ភាគរយ។ផ្អែកតាមទិន្នន័យពាណិជ្ជកម្មនេះ ប្រទេសទាំងពីរ រំពឹងថាការដោះដូរពាណិជ្ជកម្មទ្វេភាគី នឹង​សម្រេចបាន៩,៣ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២១នេះ កើនឡើង ៧៥ភាគរយ​។ប្រភពដដែល លើកឡើងថា ក្នុងរយៈពេល ប្រាំឆ្នាំចុងក្រោយ ២០១៦ ដល់២០២០ ទំហំពាណិជ្ជកម្ម​ទ្វេភាគីនៃប្រទេសទាំងពីរ ​បានកើនឡើងប្រចាំឆ្នាំប្រមាណ ១៧ភាគរយ ជាមធ្យមពី ២,៩ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ៥,៣២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០។ ទាក់ទងនឹងផ្នែកវិនិយោគពីបរទេសវិញ បច្ចុប្បន្ន វៀតណាម មានគម្រោងវិនិយោគសរុប ១៨៨​លានដុល្លារ ចុះបញ្ជឺដែលមានទុនវិនិយោគសរុប ២,៨៥លានដុល្លារ នៅកម្ពុជា។សូមបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម បានអញ្ជើញមក​ដល់​ប្រទេសកម្ពុជា​ហើយនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បី​បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពង្រីក​ទំនាក់ទំនង​ទ្វេភាគី លើវិស័យការទូត សេដ្ឋកិច្ច និងវិនិយោគ។ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​វៀតណាម យកចិត្តទុកដាក់ខ្ពស់​ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និង​បង្កើត​ការវិនិយោគរវាងប្រទេសទាំងពីរ៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM