ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

សភាពាណិជ្ជកម្មកម្ពុជាផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ចិន

2025/02/21 10:45:52 am        102
សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការ​បង្ហាញ​ពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារ​ដ៏ធំមួយ​នៅក្នុងចំណោមទីផ្សារអន្តរជាតិ។ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ លើតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយ ឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ជាង ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញផលិតផលកសិកម្ម និង ផលិតផលផ្សេងទៀតទៅកាន់ចិនរួមមាន៖ ចេក, អង្ករ, ស្វាយ, ដំឡូងមី, ផលិតផលនេសាទ, សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ជាដើម។ឧកញ៉ា បន្ថែមថា ជុំវិញការធ្វើពាណិជ្ជកម្ម, កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនជាយូរមកហើយ ដែលនេះ គឺជាឱកាសដ៏ពិសេសបំផុត សម្រាប់កម្ពុជានាំចូលផលិតផល ឬទំនិញយ៉ាងងាយស្រួល និងអំណោយផលផងដែរ, ជាក់ស្តែងតាមរយៈ សិក្ខាសាលានេះ គឺជាការផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវលើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការនាំ ចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាជំរុញទំនិញកម្ពុជាទៅកាន់ទីផ្សារមួយនេះ ឱ្យបានកាន់តែច្រើនថែមទៀត។លោក Zhang Yuntao លេខាទី២ នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ជាក់ស្តែងនៅក្នុងឆ្នាំថ្មីៗនេះ ទំហំនៃការ នាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន បានពង្រីកជាលំដាប់ ដែលបានក្លាយជាចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម បច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កំពុងឈានចូលយុគសម័យមាស ដោយ ទីផ្សារដ៏ធំរបស់ប្រទេសចិន និងគោលនយោបាយបើកចំហររបស់ចិន នឹងផ្តល់សក្តានុពលកាន់តែទូលំទូលាយសម្រាប់កម្ពុជា។លោក សង្ឃឹមថា ប្រទេសចចិនចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្ដល់ផលិតផលកសិកម្មមានគុណភាពខ្ពស់កាន់តែច្រើនទៀត ឱ្យចូលទៅក្នុងទីផ្សារប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យអាងស្តុកទឹកចំនួន២កន្លែង នៅស្រុកក្រូចឆ្មារ

2025/02/20 04:09:20 pm        182
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ ទំនប់​បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះ​សំណាល​ជាមួយ​បង​ប្អូន​ប្រជា​កសិករ​អាស្រ័យ​ផល ក្នុងស្រុកក្រូចឆ្មារ ។ ជាមួយការចុះពិនិត្យនេះឯកឧត្តមបាន នែនាំដល់​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាសទឹកសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ព្រោះ​ថា​ឆ្នាំ​នេះ​ទឹក​តាមប្រឡាយ ត្រពាំង និងបឹងមួយចំនួនបានរីង ដោយសារតែ​តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក​ច្រើន​លើ​ការស្រោចស្រព។ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យ​ផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ នេះសូម​បងប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​រដូវ​ប្រាំង​នេះ ព្រោះអាចនិងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយ​ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើការស្តារ បឹងនេះបន្ថែមដើម្បី​មាន​ភាពងា​យ​ស្រួល​ក្នុង​ការ​ផ្ទុក​ទឹក​សម្រាប់​ប្រើ​ប្រាស់​ស្រោចស្រព​ដំណាំក្នុងរដូវប្រាំង ។ បងប្អូន​ប្រជា​ពលរដ្ឋ​កសិករ​ដែល​អាស្រ័យ​ផល​ដោយ​ប្រើ​ប្រាស់​ទឹក​បឹង​ទាំង២នេះ គឺបងប្អូនអាចអាស្រ័យផលបាន ប៉ុន្តែយើងនឹងទុកបឹង​នេះ​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​ប្រើ​ប្រាស់ជាប្រយោជន៍រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយ​ដីផ្ទៃបឹងនេះគឺយើងនឹងធ្វើការស្តារបន្ថែមទៀតដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុក​ទឹក​ក្នុង​បឹង​បានច្រើនសម្រាប់បងប្អូនក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្មផ្សេងៗ ពិសេស​ដំណាំ​ស្រូវ ថ្នាំជក់ និងពោត ជាដើម ។ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និង​ធ្វើ​ការ​ណែនាំ​ដល់​ប្រជា​កសិករ​បង​ប្អូន​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​កសិកម្ម​ក្នុង​រដូវ​ប្រាំង​នេះ​សូម​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និង​មិន​មាន​ការ​ខាត​បង់លើការដាំដុះក្នុងរដូវប្រាំងនេះ ។សូមជម្រាបថា ឆ្នាំ២០២៥ នារដូវប្រាំងនេះ ក្នុងខេត្តត្បូងឃ្មុំ​ទាំង​មូល​មាន​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​សម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ពិសេសដំណាំស្រូវ តែយ៉ាងណា​ភ្លាមៗ​អាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​នេះក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ បានអន្តរាគមន៍ជួយបូមទឹក បុកអណ្តូង សង្រ្គោះ​ស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា រាប់រយហិកតា ដោយមិន​ទុក​ឲ្យស្រូ​វ​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាតនោះទេ៕ ដោយ៖ ជឹង សេងឡុង 

ខេត្តពោធិ៍សាត់ មានដំណាំសក្តានុពលជាច្រើនសម្រាប់ការរៀបចំចងក្រង​ទៅជាសហគមន៍កសិកម្មទំនើប

2025/02/20 02:56:25 pm        185
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានជួបផ្សព្វផ្សាយ និងសិក្សាពីលទ្ធភាពរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស ជូនដល់បងប្អូនសម្បទានិក នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ខេត្តពោធិ៍សាត់។ឯកឧត្តម បានលើកឡើងថា នៅទីនេះមានសក្តានុពលច្រើនសម្រាប់ការរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្តង ដោយហេតុថា បងប្អូនសម្បទានិកទាំងជាង៦០០គ្រួសារ សុទ្ធតែមានដីទំនេរស្រាប់ ស្ថិតនៅជាប់ៗគ្នា សម្បូរកម្លាំងពលកម្ម និងមានរចនាសម្ព័ន្ធចាំបាច់មួយចំនួនរួចជាស្រេច។ អ្វីដែលសំខាន់នោះ គឺត្រូវការតែបងប្អូនទាំងអស់ស្ម័គ្រចិត្តព្រមគ្នាក្នុងចំនួនច្រើនគ្រប់គ្រាន់ដើម្បីបង្កើតជាសហគមន៍តែប៉ុណ្ណោះ ព្រោះភាពសមស្របខាងផ្នែកបច្ចេកទេស ការត្រៀមដើមទុន និងការតភ្ជាប់ទីផ្សារសម្រាប់ដំណាំម្ទេស សុទ្ធសឹងតែត្រូវបានរៀបចំរួចរាល់ហើយ។ សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕

ជប៉ុនផ្តល់ថវិកាជាង ៤៦ម៉ឺនដុល្លារ សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់​បរិក្ខារពេទ្យ

2025/02/20 02:39:03 pm        136
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៤៦២,០០៣ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (គូសាណូណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងខាងក្រោម៖១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ក្នុងរាជធានីភ្នំពេញ (ថវិកាចំនួន ៨៣.៦៧២ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគម្រោងនេះ រថយន្តបាញ់ខ្យល់ចំនួនមួយ ដែលនឹងក្លាយជាម៉ាស៊ីនពន្លត់អគ្គិភ័យប្រភេទ បាញ់ខ្យល់ដំបូងគេបង្អស់ដែលដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបានដាក់ពង្រាយ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ។ រថយន្តនេះនឹងជួយឱ្យក្រុម ពន្លត់អគ្គិភ័យឆ្លើយតបទៅនឹងស្ថានភាពអគ្គិភ័យនានា ដែលរួមទាំងករណីអគ្គិភ័យធំៗ កាន់តែរហ័សនិង មានប្រសិទ្ធភាព ដោយការអនុវត្តការបាញ់ខ្យល់ចេញពីរអាគារមានឧប្បត្តិហេតុអគ្គិភ័យ។ រថយន្តនេះរួម ចំណែកដល់ការការពាររអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនជាង ២.៨លាននាក់ ក្នុងរាជធានី ភ្នំពេញពីឧប្បត្តិហេតុអគ្គិភ័យ។ រថយន្តនេះត្រូវបានផ្តល់ជូនដោយទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះ មហន្តរាយ នៃក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន។២. “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជ ធានីភ្នំពេញ (ថវិកាចំនួន ១៥៤.៣៧៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងគម្រោងនេះ រថយន្តសង្គ្រោះអគ្គីភ័យចំនួនមួយ ដែលនឹងក្លាយជារថយន្តសង្គ្រោះអគ្គិភ័យដំបូងគេបង្អស់ដែលដាក់ឲ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ រួមជាមួយរថយន្តពន្លត់អគ្គិភ័យជណ្តើរយ ន្តដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រចំនួនមួយ នឹងត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសង្គ្រោះបន្ទាន់និងពន្លត់អគ្គីភ័យ។ រថយន្តសង្គ្រោះអគ្គីភ័យអាច ឱ្យក្រុមពន្លត់អគ្គិភ័យឆ្លើយតបទៅនឹងស្ថានភាពជាក់លាក់នានា រួមទាំងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យ ការជួយសង្គ្រោះមានភាពលំបាក។ រថយន្តពន្លត់អគ្គីភ័យជណ្តើរយន្តនឹងជួយក្រុមពន្លត់អគ្គិភ័យក្នុងការ ពង្រឹងសមត្ថភាពពន្លត់អគ្គិភ័យ ដើម្បីទប់ទល់នឹងករណីផ្សេងៗ ដូចជានៅអាគារ ខ្ពស់ៗជាដើម។ គម្រោងនេះធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ប្រជាជន និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជា ជនប្រមាណ ២.៨លាននាក់ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជករអន្តរជាតិ ដែលមកពីជុំវិញពិភពលោក។៣. “គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ (ថវិកាចំនួន ២២៣.៩៥៥ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យព្រះអង្គឌួង ជំនួយនេះនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើលទ្ធកម្មសម្ភារៈបរិក្ខារពេទ្យចំនួន ៣ប្រភេទ សម្រាប់ ការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពងក (ហួកសិប៣ឈុត ម៉ាស៊ីនដៀលនិងម៉ាស៊ីនសេវវើ១ឈុត ស៊ីនវះអង់ដូស្កូប១ឈុត) ដើម្បីពង្រឹងគុណភាពនៃការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពងក នៅមន្ទីរ ពេទ្យព្រះអង្គឌួង។ គម្រោងនេះនឹងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពរបស់វេជ្ជបណ្ឌិត និងគិលានុ បដ្ឋាយិកា ដែលមើលថែទាំអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះ។ តាមរយៈការពង្រឹងសេវាវេជ្ជសាស្ត្រ យើង រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រមាណ ៣២,០០០នាក់ ដែលរួមទាំងអ្នកជំងឺ មានប្រាក់ចំណូលទាបចំនួន ១,៤០០នាក់។ជំនួយឥតសំណងគូសាណូជារបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់ តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៧១លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូជាចំនួន ៧០០គម្រោង នៅទូទាំងប្រទេស កម្ពុជា៕

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានហក់ឡើង ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះ

2025/02/20 01:21:29 pm        245
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារក្នុងឆ្នាំ ២០២៤ បានកើនឡើងជាង ៨ ភាគរយ ត្រូវប្រមាណជាង ៨៤ ប៊ីលានដុល្លារអាមេរិក ខណៈទ្រព្យសកម្មនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានថយចុះជិត ៤ ភាគរយ មកត្រូវប្រមាណជាង ៦,២ ប៊ីលានដុល្លារអាមេរិក។ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ឆ្នាំ ២០២៤ ស្តីពីវឌ្ឍនភាពនៃការសម្រេចបាននៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ក្នុងនោះធនាគារបន្តរក្សាបានភាពធន់ទាំងផ្នែកដើមទុន និងសន្ទនីយភាព និងអនុវត្តប្រតិបត្តិការសេវាធនាគារ ប្រកបដោយ ភាពប្រុងប្រយ័ត្ន ខណៈដែលស្ថានភាពដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពគ្រប់គ្រាន់ អនុលោមតាមបទប្បញ្ញត្តិ (១៥%) ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនវិស័យធនាគារ មានកម្រិតជាមធ្យម ២២,៥% និងវិស័យមីក្រូហិរញ្ញវត្ថុមានកម្រិត ២៦,២%។ ចំពោះវិស័យធនាគារ, នៅក្នុងឆ្នាំ២០២៤ នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើង ៨,២% ដល់ប្រមាណជាង ៣៤២ ទ្រីលានរៀល ត្រូវជាង ៨៤ ប៊ីលានដុល្លារអាមេរិក ដោយឥណទានបានកើនឡើង ៣,៣% ដល់ប្រមាណជាង ២២០ ទ្រីលាន រៀល ត្រូវជាង ៥៤ ប៊ីលានដុល្លារអាមេរិក និងមានចំនួន ២,៤ លានគណនី។ ឥណទានត្រូវបានផ្ដល់ទៅកាន់វិស័យសំខាន់ៗ ក្នុង សេដ្ឋកិច្ចដូចជា៖ ការជួញដូររាយ ១៦,៩%, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១២,៥%, ការជួញដូរអចលនទ្រព្យ ១១,៦%, ការឱ្យ ខ្ចីជាបុគ្គល ១០,១%, សំណង់ ៩,៧%, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨,៩%, ការជួញដូរដុំ ៨,៨%, កម្មន្តសាល ៤,៣% សណ្ឋាគារនិងភោជនីយដ្ឋាន ៤,០%, និងផ្សេងៗ ១៣,២%។ដោយឡែកវិស័យមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៤ នេះដែរ, ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះជិត ៤% មកនូវជាង ២៥ ទ្រីលានរៀល ត្រូវប្រមាណ ៦,២ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះឥណទានបានកើនឡើងជិត ២% ដល់ជាង ២១ ទ្រីលាន រៀល ត្រូវប្រមាណ ៥,៣ ប៊ីលានដុល្លារអាមេរិក ដោយមាន ១,៦ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន៖ អង្គភាពគ្រួសារ ៣២,៨%, កសិកម្ម ២០,៨%, ពាណិជ្ជកម្មនិងជំនួញ ២០,១%, សេវាកម្ម ១១,៨%, សំណង់ ៦,៧%, ដឹកជញ្ជូន ២,៧%, កម្មន្តសាល ២,៧% និងផ្សេងៗ ២,៤%៕ អត្ថបទ៖ សុន រ៉ាឌី

អង្ករកម្ពុជាចំនួនជាង ៣៦,០០០តោន បាននាំចេញទៅលក់២៣ប្រទេស ក្នុងទ្វីបអឺរ៉ុប

2025/02/18 12:18:43 pm        156
យោងតាមរបាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញឲ្យដឹងថា គោលដៅចំនួន ២៣ប្រទេស នៅក្នុងទ្វីបអឺរ៉ុប សម្រាប់កម្ពុជា គិតក្នុងរយៈពេល១ខែដំបូង ឆ្នាំ២០២៥នេះ ការនាំអង្ករចេញរបស់កម្ពុជាមានចំនួនសរុប ៣៦,៧១៤តោន គិតជាទឹកប្រាក់ ២៩.៧៩លានដុល្លារសហរដ្ឋអាម៉េរិក។នៅក្នុងរបាយការណ៍នាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បានបរិមាណចំនួន ៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារ និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារ។របាយការណ៍ដដែល បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៩៣.០១% ប្រភេទអង្ករស ធម្មតា ២.៩៣% អង្ករចំហ៊ុយ ២.៣១% អង្ករសរីរាង្គចំនួន ១.៤២% និងអង្ករផ្សេងៗចំនួន ០.៣៣% ។ ជុំវិញការនាំចេញនេះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា អង្ករកម្ពុជាដែលបាននាំចេញទៅកាន់គោលដៅខាងលើនេះ រួមមានប្រភេទ អង្ករសែនក្រអូប អង្ករសរីរាង្គ អង្ករស អង្ករចំហុយ និងអង្ករជប៉ុន។ ក្នុងនោះ ប្រទេសកម្ពុជា ក៏រកចំណូលបាន ១៣៩លានដុល្លារ ពីការនាំចេញអង្ករចំនួន ៦១៩,៤៨៩តោន ទៅប្រទេសជិតខាងផងដែរ ។ បន្ថែមពីនេះ កម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១៣៩.៣៨លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះការងារនាំចេញអង្ករនេះ សមាគមកំពុងធ្វើការជំរុញការនាំចេញទៅកាន់គោលដៅនាំចេញសំខាន់ៗ និងបើកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារនាំចេញ។ឧកញ៉ា បានបន្តថា ចំពោះការងារនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់ ១លានតោននៅឆ្នាំ២០២៥៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ក្នុងខែដំបូងឆ្នាំ២០២៥នេះមានទឹកប្រាក់ជិត ១ ពាន់លានដុល្លារ

2025/02/18 11:34:00 am        143
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ សម្រាប់ខែដំបូងនៅក្នុងឆ្នាំ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ១ ពាន់លានដុល្លារ អាមេរិក បានងើបឡើងគួរកត់សម្គាល់ ដោយរាជ​រដ្ឋាភិបាល​រំពឹង​ថា វិស័យនេះនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបាន ៦,៣ ភាគរយ ក្នុង​ឆ្នាំ​នេះ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូង ក្នុង​ឆ្នាំ​២០២៥នេះ, កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំធ្វើ​ពី​ក្រណាត់ មានទឹកប្រាក់ជាង ៥៧១ លានដុល្លារអាមេរិក កើនឡើងជាង ៣១ ភាគរយ ខណៈ​ការ​នាំ​ចេញ​សម្លៀកបំពាក់ និង គ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើពីក្រណាត់ មានទឹក​ប្រាក់​ជាង ៣៧៨ លានដុល្លារអាមរិក កើនឡើងជិត ៤១ ភាគរយ បើធៀប រយៈពេល​ដូច​គ្នានិ​ង​ឆ្នាំ​២០២៤​។ទាក់ទិនការនាំចេញសម្លៀកបំពាក់ ថ្មីៗនេះ, ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងច្បាប់​ថវិ​កា​ឆ្នាំ​២០២៥ នេះថា សម្រាប់ឆ្នាំ២០២៤ កន្លងមក ចំពោះវិស័យដែល ធ្វើឱ្យ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៦ ភាគរយ រួមមាន៖ អនុវិស័យកាត់ដេរ អនុវិស័យដឹកជញ្ជូន និងវិស័យ​ទេសចរ​ណ៍ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ នៅក្នុងឆ្នាំ ២០២៤ កន្លងមក មានកំណើន​កើន​ឡើង​គួរ​កត់សម្គាល់ បច្ចុប្បន្នអនុវិស័យនេះបានកំពុង បន្តរក្សា នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២៥ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋ កិច្ច​ក្នុង​រង្វង់​ប្រមាណ ៦,៣ ភាគរយ។សូមបញ្ជាក់ថា នៅក្នុងខែ មករា ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់សរុបប្រមាណជាង ៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ២៤ ភាគរយ ធៀប​និង​ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារអាមេរិក កើន ១៧ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់ ៣,៧ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ជាង ៣១ ភាគរយ បើធៀបរយៈ ពេលដូចគ្នានិងឆ្នាំ ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រុមហ៊ុនចិនចំនួន ១៨ ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

2025/02/17 02:55:27 pm        402
ប្រតិភូក្រុមហ៊ុនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បាន​បង្ហាញ​នូវ​ការចំណាប់អារម្មណ៍ យ៉ាងខ្លាំង អំពីគម្រោងមកបណ្តាក់ទុន ក្រោមបរិយាស​អំណោយ​ផល​លើ​ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នក​ឧកញ៉ា​​បណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារ នីងប៉ ដែលក្រុមហ៊ុន​ទាំង​នោះ​មាន​កម្ម​វត្ថុ​អាជីវកម្ម​ក្នុង​វិស័យមួយចំនួនដូចជា៖ ការកែច្នៃកៅស៊ូ , ផលិតសម្ភារៈបរិក្ខារពេទ្យ, សម្ភារៈឆ្លាត​វៃ​ប្រើ​ប្រាស់​ក្នុងផ្ទះ, សម្លៀកបំពាក់ និងធនាគារជាដើម។ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍ ចំពោះ​គណៈ​ប្រតិភូ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ មកធ្វើទស្សន កិច្ចសិក្សាផ្ទាល់នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានលើកទ្បើង ពីស​ក្តា​នុពល​ក្នុ​​ងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស​កម្ពុជា​មាន​ដំណាំ​យុទ្ធ​សាស្ត្រ​ជា​ច្រើន​រួម​មាន ស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគ កែច្នៃ​ក្នុង​ស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរ ក្នុង​ការ​បង្កើត​ខ្សែ​ចង្វាក់​ផលិត​កម្ម​ក្នុង​វិស័យ​កសិកម្ម ជាពិសេសការ កែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ​ក៏បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ នឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រម​ទាំង​ការ​លើកទឹកចិត្តនានា។ជាការឆ្លើយតប, លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែល​បាន​ឆ្លៀត​ពេលមមាញឹក ទទួលជួបគណៈប្រតិភូ និងបានជម្រាប​ជូន​យ៉ាង​ក្បោះ​ក្បាយ​ពី​បរិយាកាស​វិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួប លើកនេះ នឹងធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

សភាមុខរបរកំពុងគាំទ្រសកម្មភាពអាជីវកម្មក្នុងស្រុក ខណៈភ្ញៀវទេសចរកំពុងហូរចូលមកវិញ

2025/02/17 11:22:36 am        395
សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បាននិងកំពុងផ្តោតយកចិត្តទុកដាក់ លើកកម្ពស់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងស្រុក តាមរយៈការផ្តល់នូវប្រឹក្សាយោបល់ គន្លឹះដឹកនាំ និងវិធីសាស្រ្តសំខាន់ៗ ដើម្បីជួយជ្រោមជ្រែងធ្វើឱ្យប្រសើរឡើង ខណៈកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឡើងវិញ។លោក ដា សុធន់ ប្រធានគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើង លើការចុះហត្ថលេខាប្រគល់សិទ្ធប្រកបអាជីវកម្មសាខាហ្គាឌ័រហ្គ្រោនស៍ ហ្រ្វេនឆាយ (Gather Grounds) នាចុងសប្តាហ៍ កន្លងមកថា ក្នុងឆ្នាំ២០២៥ នេះ សភាមុខរបរបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជួយដល់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ពិគ្រោះយល់ គន្លឹះដឹកនាំ ជាពិសេសសមាជិកនៅក្នុងសភាមុខរបរ ដើម្បីជួយអភិវឌ្ឍន៍នៅលើចំណុចខ្វះខាត ។ លោក បន្តលើកឡើងថា នៅក្នុងស្ថានភាពនៃវិបត្តិដែលផ្ទុះឡើងនាពេលកន្លងមក ខណៈដែលចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ អាជីវកម្ម បម្រើ ឱ្យវិស័យទេសចរណ៍ជាច្រើនបានបិទទ្វារ បច្ចុប្បន្នស្របពេលវិស័យទេសចរណ៍នៅកម្ពុជាបានកំពុងងើបឡើង ការជួយដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍គឺជារឿងសំខាន់ ដើម្បីលើកកម្ពស់មូលដ្ឋានអាជីវកម្មឱ្យប្រសើរឡើង និងការទាក់ទាញភ្ញៀវទេសចរណផងដែរ។លោកស្រី នី ប៉ាឡូណា សមាជិកសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើងថា សភាមុខរបរបានកំពុងគាំទ្រដល់ការ រីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ ជាពិសេសសហគ្រាសធុនមីក្រូ និងតូច និងវិស័យម្ហូបអាហារ បច្ចុប្បន្នវិស័យទាំងនេះនៅកម្ពុជា បានកំពុងងើបឡើង និងបានកំពុងបង្កើតនូវហ្រ្វេនឆាយដែលជារបស់ខ្លួនឯង គាំទ្រដល់សកម្មភាព សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតការងារ ប្រាក់ចំណូល និងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ថ្លែងថា បន្ទាប់ពីស្ថានភាពនៃសេដ្ឋកិច្ចក្នុង ប្រទេសបានកំពុងងើបឡើង និងស្របពេលភ្ញៀវទេសចរណ៍អន្តរជាតិកំពុងហូរចូលមកវិញ ចំពោះវិស័យម្អូបអាហារ យើងគួរធ្វើយ៉ាង មិច? នាំផលិតផលក្រៅស្រុកមកលក់ឬយ៉ាងណា? ដែលបញ្ហានេះ, យើងត្រូវតែជំរុញបង្កើតផលិតផលក្នុងស្រុកឱ្យបានច្រើន ជា ផលិតផលដែលមានគុណភាព បច្ចុប្បន្នយើងឃើញមានផលិតផលក្នុងស្រុកកាន់តែច្រើន បានបង្កើតនូវហ្រ្វេនឆាយថ្មីៗរបស់ខ្លួន រហូត មានការលក់សិទ្ធិទៅក្រៅប្រទេស នេះគឺជាការទាក់ទាញមួយ និងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរឱ្យបរទេសស្គាល់ផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវវទេសចរណ៍អន្តរជាតិបានជាង១ លាននាក់ ខណៈនៅឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងរង្វង់ ៨០ ម៉ឺននាក់ប៉ុណ្ណោះ បច្ចុប្បន្នរាជរដ្ឋាភិបាលបន្តពិនិត្យលទ្ធភាព ក្នុងការបន្តលើវិធាន ការអន្តរាគមន៍ ដើម្បីជួយស្ដារក្នុងវិស័យទេសចរណ៍ ចំពោះសហគ្រាសដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្ត សៀមរាប ទោះបីបច្ចុប្បន្នចំនួនទេសចរណ៍នៅខេត្តសៀបរាប បានហក់ឡើងជាបណ្តើរៗវិញក៏ដោយ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមជាតិ-អន្តរជាតិ មើលឃើញបរិយាកាសវិនិយោគនៅកម្ពុជា​មាននិន្នាការកើនឡើង​ជាបន្តបន្ទាប់

2025/02/17 11:00:27 am        743
សមាគមជាតិនិងអន្តរជាតិ មើលឃើញពីបរិយាកាសវិនិយោគនៅកម្ពុជា នឹងមាន​និន្នាការ​កើន​ឡើង​ជាបន្តបន្ទាប់ ក្រោមការខិតខំ ប្រឹងប្រែង និងការកែទម្រង់​ដ៏​មុត​ស្រួច​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ និងជាប្រទេសមានសេដ្ឋកិច្ចបើកចំហរ បានផ្តល់​ភាព​អំណោយ​ផលដល់បរិយាកាសវិនិយោគ។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីអំពីរំហូរវិនិយោគនៅ កម្ពុជានេះថា សន្តិភាពបានផ្តល់នូវការអភិវឌ្ឍន៍គ្រប់យ៉ាង និងបាន​បង្កើន​ទំនុក​ចចិត្តយ៉ាងខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា ជាក់ ស្តែងនៅពេល​មាន​វិបត្តិ​ដែល​ប៉ះ​ពាល់​ជា​អវិជ្ជមាន កម្ពុជាបានត្រៀមខ្លួន និងប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព ផ្តល់ ភាពអំណោយផល លើការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច ដើម្បី​ទាក់​ទាញ​វិនិយោគិន និងធុរកិច្ចបន្ថែម ជាពិសេសការហូរចូលមកពីតំបន់ជម្លោះពាណិជ្ជកម្ម បាន​ធ្វើ​ឱ្យ​រំហូរ​វិនិយោគនៅកម្ពុជាមានកំណើនជាបន្តបន្ទាប់។ចំណែកលោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ក៏​មាន​ក្តី​រំពឹ​ង​ខ្ពស់ ចំពោះការហូរចូល វិនិយោគិនពីបរទេសមកកម្ពុជាផងដែរ ជាក់ស្តែងនៅដើមឆ្នាំ២០២៥ នេះ ធុរជន និងវិនិយោគិនថៃ បានហូរចូលមកកម្ពុជាជាច្រើន ដើម្បី​មក​សិក្សា​លទ្ធ​ភាព​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ខណៈដែលក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាមួយ ចំនួន ក៏មានផែនការពង្រីកអាជីវកម្មបន្ថែមផងដែរ ដែលទាំង​នេះ​សុទ្ធ​តែ​ជា​ការ​ចូល​រួម​ចំណែក​គាំទ្រសកម្មភាពវិនិយោគ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ថា ជុំវិញឱកាសវិនិយោគ នេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី​ទាក់​ទាញ​អ្នកវិនិយោគដូចជា ដើរគោះទ្វារនៅតាមបណ្តាប្រទេសមួយ ចំនួន ការទាក់ម៉ូយ និង​ការកែ​ទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាដើម គឺមាន​គោល​បំណង​រក​ការ​ងារ​ថ្មី​ៗ​ជូន​ប្រជាពលរដ្ឋ ជាពិសេសការឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និង​គម្រោង​ពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុប ប្រមាណ៦,៩ ពាន់លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានប្រមាណជិត៣២ ម៉ឺនកន្លែង។ ចំណែកនៅក្នុងខែមករា ឆ្នាំ២០២៥ នេះ CDC បានអនុម័តគម្រោងវិនិយោគក្នុងសរុបចំនួន ៦៨ គម្រោង មាន​ទុន​វិនិយោគ​ប្រមាណ ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគថ្មីមានចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM