សម្តេចព្រះមហាក្សត្រី ព្រះរាជានុញ្ញាតជូន ឯកឧត្តម តូ ឡឹម ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវ​ដល់វិស័យឯកជនបង់ពន្ធ​ជូនរដ្ឋគ្រប់ៗ​គ្នា​ដើម្បីអភិវឌ្ឍន៍ជាតិ
មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជា​បាន​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​មាន​ទិស​ដៅ​សេដ្ឋកិច្ច​ច្បាស់​លាស់
អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពី​ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

2024/09/30 12:48:44 pm        161
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវ​បានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ៕ VIDEO : https://t.me/btvnewscambodia/187706

ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មានកំណើន ៥,៥%

2024/09/30 11:57:09 am        152
ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានកំណើន ៥,៥% គាំទ្រដោយការងើប ឡើងវិញលឿន ជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យ​ដឹក​ជញ្ជូន និងការបន្តចលនការនៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់ អចលន​ទ្រព្យនៅបន្តកំណើនទាប។ លោក KenichiroKashiwase ប្រធានក្រុមបេសកកម្ម តំណាងមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​តំបន់​នៅ​កម្ពុជា, ឡាវ និង វៀតណាម លើកឡើងក្នុងលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុម​ការងារ​បេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២៤ និង ២០២៥ នេះថា ចំពោះលទ្ធផលនៃការវាយតម្លៃ លើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, ក្នុងឆ្នាំ ២០២៤ សម្រេចក្នុងរង្វង់ ៥,៥%នេះ, ទោះបី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤ ទាបជាងការរំពឹងទុក ពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និង​សកល និងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ ។ ចំណែកនៅក្នុង ឆ្នាំ២០២៥ វិញ, សេដ្ឋកិច្ច​កម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% ដែលបន្តគាំទ្រ​ដោយ​វិស័យ​បម្រើ​ដ​ល់​ការ​នាំ​ចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។ លោក បន្តថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ នៃ​កត្តា​ខាង​ក្រៅរួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះ ធម្មជាតិជាដើម ប៉ុន្តែជាមួយគ្នា​នេះ​ក៏​មាន​កាលានុវ​ត្ត​ភាពមួយចំនួន សម្រាប់កម្ពុជាផងដែរដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយ រូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ។ ក្នុងន័យនេះ, ក្រុមការងារ Article IV បានលើកឡើងជាអនុសាសន៍គោលនយោបាយ​ចម្បងៗ​មួយ​ចំនួន ដែលមាននិន្នា ការ ស្របគ្នាទៅនឹងការគិតគូររបស់រាជរដ្ឋាភិបាលរួមមាន៖ ការរក្សា​ជំហរ​គោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន សំដៅ កសាងទ្រនាប់ថវិកាឡើងវិញ និងការបន្តពង្រឹងយន្តការតាមដាន និងគ្រប់គ្រងហានិភ័យ។ ការពង្រឹងការកៀរគរចំណូល តាមរយៈការ ដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលបន្ទាប់ ។ ការធ្វើអាទិភាវូបនីយកម្មចំណាយឱ្យស្របតាមតម្រូវការនៃការ អភិវឌ្ឍ ជាមួយនឹង​ការ​ផ្តល់​អាទិភាព​ខ្ពស់ដល់កិច្ចគាំពារសង្គម ជាពិសេសលើក្រុមងាយរងគ្រោះ។ ការបន្តអនុវត្តគោលនយោបាយ ម៉ាក្រូប្រុងប្រយ័ត្នចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារ និងការ​បន្ត​ពង្រឹង​ក្របខ័ណ្ឌតាមដាន និងត្រួតពិនិត្យ។ ការបន្តជំរុញពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងភាព​ប្រកួត​ប្រជែង, ការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញការតភ្ជាប់ឌីជីថល, ការបន្សំាទៅនឹងការប្រែ ប្រួលអាកាសធាតុ និងការពង្រឹងអភិបាលកិច្ច ដែលសុទ្ធសឹងជាទិសដៅគោលនយោបាយ ដើម្បីគាំទ្រដល់កំណើនប្រកបដោយ ចីរភាព, បរិយាប័ន្ន និងភាពធន់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃ ខ្ពស់ ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាព នៃលទ្ធផលកំណើន សេដ្ឋកិច្ច និងស្ថានភាពតាមវិស័យសំខាន់ៗ ជាពិសេសលើវិស័យជំរុញកំណើនក្នុងឆ្នាំ ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់ រាជរដ្ឋាភិបាល ទោះបីជាទំហំអាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនេះ ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ៦,០% នៅឆ្នាំ ២០២៤ និង ៦,៣% នៅឆ្នាំ ២០២៥ ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ពីពិព័រណ៍ចិន-អាស៊ាន លើកទី២១នៅប្រទេសចិន

2024/09/27 12:33:40 pm        146
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី២១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់រហូតចំនួន ៥គ្រឿងឯណោះ ដែល​លទ្ធ​ផល​នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ក្នុង​ស្រុកបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងនាំយកអ្វី​ដែល​ល្អៗ​ទៅ​បង្ហាញ​ជូន​កម្ម​វិធី​ដ៏ធំមួយ​នេះ​នៅប្រទេសចិន។យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ពានរង្វាន់ចំនួន៥ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ រួមមាន ១.ពានរង្វាន់ក្នុងការរៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់​ក្នុង​ការ​រៀបចំ​អ្នក​តាំង​ពិព័រណ៍, ៣.ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍អនឡាញ, ៤.ពានរង្វាន់​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និង៥.ពានរង្វាន់​ក្នុង​ការ​រៀបចំ​ផលិតផល​តាំង​ពិព័រណ៍​តាមផ្នែកបានល្អ។លោក ធា កក្កដា អ្នកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុន ថៃហ្គ័រ ផោវ័រ (Tiger Power) ដែល​បាន​ចូលរួម​តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខទំនិញនៅក្នុងកម្មវិធីពិព័រណ៍នេះបានឲ្យដឹងថា នេះ​គឺ​ជា​ទីលើក១ ដែលក្រុមហ៊ុនលោកបានចូលរួម និងយល់ឃើញថា ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយសារកម្ពុជាកាន់តែមានសមត្ថភាពក្នុងការនាំយកផលិតផល ក៏ដូចជា​បង្ហាញ​នូវ​អ្វីដែលខ្មែរកំពុង​មាន​ទៅកាន់​អ្នកចូលរួ​ម​ក្នុង​ព្រឹត្ត​ការណ៍នេះទាំង​មូលជាពិសេសកា​រ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និងសក្តានុពលរបស់កម្ពុជា។ឧកញ៉ា ស៊ិន ចន្ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អេស អឹម អ៊ី ត្រេឌីង ម.ក បាន​លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខ្មែរកាន់តែអស្ចារ្យក្នុងការនាំយកនូវអ្វីដែលថ្មី ហើយប្លែក និង​លើគ្រប់វិស័យទៅបង្ហាញជូនពិភពលោក។ លោបានបន្តថា ជាលទ្ធផល​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​ក្នុងពេលនេះ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស​ក្នុង​អាណត្តិ​ដឹ​កនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញ​ពី​ទិស​ដៅ​ខាង​មុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅមក។សូមបញ្ជាក់​ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង​វិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងកម្មវិធីនេះដែរ កម្ពុជា​បានរៀបចំសាងសង់ពន្លាជាតិ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្រៅពី​នេះ​ក៏​មានការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខទំនិញ ដើម្បី​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់អ្នកចូលរួម​ទស្សនាក្នុង​កម្ម​វិធី​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ៕​ អត្ថបទ ឈិត បូរ៉ាវី 

តំណាងក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍លំដាប់ពិភពលោក គ្រោងមកទស្សនកិច្ច​នៅ​កម្ពុជាឆាប់ៗ

2024/09/26 08:55:18 am        230
តំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ ដ៏ធំនៅ​លើ​ពិភពលោក គ្រោងនឹងធ្វើដំណើរ ទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ អំពី​បច្ចុប្បន្ន​ភាព​លើ​វិស័យ​ទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយ​តំណាង​ក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្ម ទេសចរណ៍ដ៏ធំ មាន​វត្តមាន​នៅ​តំបន់ជាច្រើនជុំវិញពិភពលោកដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុបជាដើម។តាមរយៈជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុន ឱ្យបាន​ជ្រាប​ថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែកម្ពុ​ជាមាន​សក្តានុពល​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និង​អរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាព​ជាក់ស្ដែង​នៃ​បរិយាស​កាសវិនិយោគ និងធ្វើដំណើរ កំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បី​បាន​ជា​មូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុង ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate ក៏បានឯកភាព តាមការអញ្ជើញ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ដោយគ្រោង នឹងធ្វើដំណើរទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​វឌ្ឍនភាព នៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ផង​ដែរ។ជុំវិញវិស័យទេសចរនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្មីៗនេះ បានបញ្ជាក់ថា ក្នុង​នាមយើងម្នាក់ៗ ជាប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេស​កម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា, ក្នុងនោះ ឯកឧត្តម បានស្នើសុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុង​កម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍ អនុលោម​តាម​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលក្រុងឡូសអែនជែលលេស បង្ហាញការចាប់អារម្មណ៍មកបំពេញទស្សនកិច្ចនៅកម្ពុជា

2024/09/26 08:46:53 am        175
លោកជំទាវអភិបាលក្រុង ឡូសអែនជែលលេស បង្ហាញចំណាប់អារម្មណ៍ ក្នុងការ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បីរឹតចំណង មិត្តភាព រវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែម ឱ្យ​កា​ន់​តែ​ស៊ី​ជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចនៅកម្ពុជា។លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក នៅក្នុងជំនួបសំណេះ សំណាល និងពិភាក្សាការងារជាមួយប្រតិភូកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកម្ពុជា ប្រកប​ដោយ​បរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៅលែង។ ក្នុងនោះជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានសម្តែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ចស្វាគមន៍ និងបាន ចូលរួមអបអរសាទរទុកជាមុន ចំពោះទីក្រុងឡូសអែនជែលលេស ដែល​ទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាព្រឹត្តិការណ៍ កីឡាធំៗចំនួន២ គឺការ​ប្រកួត​កីឡា​បាល់​ទាត់​ដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (The FIFA World Cup 2026) និងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ (2028 Summer Olympics)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដោយបានសង្កត់ ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់ សម្រាប់បរិវត្តកម្ម ឌីជីថល ជាមួយនឹង​សមត្ថភាព​ភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាន និងកំពុង​អភិវឌ្ឍ​ឱ្យកាន់ តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ បន្ថែមពីលើនេះ ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគរបស់ កម្ពុជា ដែលមានលក្ខណៈបើកចំហរ និង​មាន​អំណោយផលខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជា ការ​ទទួល​ស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។តាមរយៈការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, លោកជំទាវអភិបាលក្រុង បាន​កត់​សម្គាល់ និងវាយតម្លៃខ្ពស់លើ ការខិតខំរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួន​ឱ្យ​ដើរ​ទាន់​បរិបទ​សង្គ​ម​ជា​សកល។ លោកជំទាវអភិបាលក្រុង ក៏បានបង្ហាញនូវចំណាប់ អារម្មណ៍ ក្នុងការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់ បន្ថែម​ឱ្យ​កាន់តែស៊ីជម្រៅ អំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្នុងពិព័រណ៍ចិន-អាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា

2024/09/25 04:43:30 pm        547
ណាននីង៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា ស្តីពី "សក្តានុពលធុរកិច្ច ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា"។ ក្នុងនោះក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ រវាងក្រុមហ៊ុនមកពីកម្ពុជាចំនួន១៥ ជាមួយក្រុមហ៊ុនចិន លើវិស័យផ្សេងៗគ្នា មានដូចជា ផ្នែកកសិកម្ម និងខាងផ្នែកវាយនភណ្ឌកាត់ដេរជាដើម។ សូមបញ្ជាក់ថា ក្វាងស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងក្វាងស៊ី មានប្រមាណ ៥៨១លានដុល្លារអាមេរិក ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មមានប្រមាណ ៤៨០លានដុល្លារ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា​មាន​ភាព​ខ្លាំងក្លា​។

ក្រុមហ៊ុនកម្ពុជាជិត៨០ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅចិន ដើម្បីពង្រីក​ទីផ្សារនាំចេញ

2024/09/25 10:51:01 am        187
ក្រុមហ៊ុន សហគ្រាសរបស់កម្ពុជាចំនួន៧៨ មកពីវិស័យសហគ្រាសធុនតូច និងមធ្យម (SME) បាន​ចូលរួមតាំងបង្ហាញលក់ផលិតផលនៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅ​ទីក្រុង​ណាន​នីង ប្រទេសចិន ដើម្បីបង្ហាញផលិតផលដែលមានសក្តានុពលពីកម្ពុជា និងភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នកបញ្ជាទិញមកពីតំបន់ផ្សេងៗគ្នា។ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងកិច្ច​សម្ភាសន៍​ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ការចូលរួមព្រឹត្តការណ៍នេះ មិន​មែន​មាន​តែ​ក្រុមហ៊ុនដែលសមាជិកក្នុងសម្ព័ន្ធនេះទេ គឺក្រុមហ៊ុនដទៃទៀតដែលបានចូលរួម គឺរំពឹងទុកថា នឹង​ជួយធ្វើឱ្យផលិតផលខ្មែរទាំងអស់ដែលមានទីផ្សារស្រាប់ នឹង​កាន់​តែមា​ន​ទីផ្សារ​បន្ថែ​មទៀត​នៅ​ក្នុង​ប្រទេសចិន។លោកឧកញ៉ា បានបង្ហើបឲ្យដឹងទៀតថា តាមរយៈកម្មវិធីនេះដែរ ក្រៅពីតាំងបង្ហាញផលិតផល ក៏មាន​ក្រុមហ៊ុនមួយចំនួនរបស់ចិនបានឈានទៅដល់ការត្រៀមចុះ MOU ជាមួយគ្នាថែមទៀត ដើម្បី​ធ្វើការបញ្ជាទិញថែមទៀតផង។ លោកបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែ​ឃើញ​មាន​កំណើន​ពី​អ្នក​បញ្ជាទិញនានា។ អ្នកស្រី សៅ សុភាព ប្រធានសហគ្រាស អេកូ មានជ័យ នែតជ្រល( Eco Meanchey Natural Enterprise បានឲ្យ ប៊ីធីវី ដឹងថា មកដល់ពេលនេះអ្នកស្រីបានចូលរួមជាលើកទី២១ ដោយ​កត់​សម្គាល់​ឃើញថាមានភាពល្អប្រសើរ ដោយទទួលការគាំទ្រជាខ្លាំងពីសំណាក់អ្នកចូលរួមនានា ជា​ពិសេសប្រជាជនចិនដែលតែងតែជាវផលិតផលខ្មែរស្ទើគ្រប់មុខទំនិញ បន្ថែមពីនេះទៀត គឺ​មាន​ការ​សួរ​នាំពីការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។ លោក កុសល តំណាងក្រុមហ៊ុន K Foodgrain production ខាងផ្នែកគុយទាវក្រៀម ដែលទើប​ចូល​រួម​ជា​លើកទី១ ក្នុងពិព័រណ៍នេះ បានលើកឡើងថា ពិតជាមានក្តីសោមន្សរីករាយណាស់ និង​រំពឹងថា នឹងទទួលការគាំទ្រពីសំណាក់ភ្ញៀវអន្តរជាតិនិងប្រជាជនរស់នៅក្នុងប្រទេសចិន ខណៈ​មាន​អតិថិជនជាតិចិនជាច្រើននាក់ហើយ បានចាប់​អារម្មណ៍​លើ​ផលិត​ផល​ខ្មែរ​ប្រភេទ​គុយ​ទាវ​ក្រៀម​នេះ​។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅនៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍​នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ រវាង​បណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងនោះ ប្រទេសកម្ពុជា តាមរយៈ​ក្រសួង​ពាណិជ្ជ​កម្ម​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបា​ល​ក៏​បាន​នាំយក​ក្រុមហ៊ុន​ជាច្រើ​នផ​ងដែ​រ​មក​ចូលរួមក្នុង​កម្ម​វិធី​ពិព័រណ៍​នេះ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និង​ចិន​ឲ្យ​ដល់​គោល​ដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជា-ចិន សហការលើកកម្ពស់វិស័យកសិកម្ម និងជំរុញការនាំចេញកសិផលកម្ពុជា

2024/09/25 10:16:35 am        185
ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ចុះអនុស្សរណៈរួមគ្នា លើក​កម្ពស់កា​រច្នៃ​ប្រឌិ​ត​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាកសិកម្ម, ផលិតភាពកសិកម្ម និងការប្រកួតប្រជែង, ជាពិសេស​លើក​កម្ពស់​ការ​នាំចេញកសិផលកម្ពុជា និងជំរុញការអភិវឌ្ឍ វិស័យកសិកម្មនៅជនបទ។ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុ​កជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​និងកសិកម្ម នៅក្នុងកិច្ច ពិភាក្សាការងារ និងចុះអនុស្សរណៈយោគយល់ រវាង​ធនាគារ​អភិវឌ្ឍន៍​ជន​បទ និងកសិកម្ម ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) នៅ​ទី​ក្រុង​ណាន​និញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ, ឯកឧត្តមបាន វាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នារបស់ក្រុមការងារទាំងពីរ និង​បាន​ឈានដល់ការចុះអនុស្សរណៈយោគយល់ ជាមួយគ្នានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត សង្ឃឹម​យ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនេះ នឹងបង្កើតឱ្យមានសមិទ្ធិផលធំៗជាច្រើន ដែល​មាន​ប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសប្រយោជន៍ដល់សកសិករខ្មែរ។ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ភាគីពាក់ព័ន្ធ និងបណ្ឌិត​សភា​វិទ្យា​សាស្ត្រ​ក្វាង​ស៊ី ពិនិត្យលទ្ធភាពធ្វើការ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និង​បច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្ម កសិកម្មនៅកម្ពុជាផងដែរ។ជាការឆ្លើយតប, តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និង​វាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង ដែលធនាគារ ARDB បានអនុវត្ត និងស​ម្រេច​បាន​នា​ពេល​កន្លង​មក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម និង​ជួយ​ជំរុ​ញឱ្យវិស័យកសិកម្មរបស់កម្ពុជា មានភាពល្អប្រសើរឡើង។ ដូចនេះ ការចាប់ដៃគូ និង​ធ្វើ​កិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB របស់កម្ពុជា នៅថ្ងៃនេះ ភាគី​ទាំង​ពីរនឹ​ង​ធ្វើ​ឱ្យ​សម្រេច​បាន​តាម​គោលដៅ និងផែនការ ដូចមាន ចែងក្នុងអនុស្សរណៈនេះ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារអភិវឌ្ឍន៍អាស៊ី រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥

2024/09/25 09:38:44 am        211
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំង​ពីការ​កើន​ឡើង​តិចតួច នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារ​អភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥% សម្រាប់​ឆ្នាំ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។

ផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុក កំពុងមានទីផ្សារ និងទទួលបានការគាំទ្រប្រសើរជាងមុន

2024/09/24 01:50:19 pm        509
សហគ្រិនដែលជាម្ចាស់សហគ្រាសក្នុងស្រុក បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈ​ដែល​ការ​លក់​ផលិត​ផលរបស់ពួគគាត់ ទទួលបានការគាំទ្រ និងលក់ដាច់បានប្រសើរជាងមុន ហើយរំពឹងថា នឹង​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​។សិប្បករដែលម្ចាស់សហគ្រាសកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក លើ​ក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់ និងការដាក់បង្ហាញផលិតផលខ្មែរ ដែល​រៀបចំ​ដោយ​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី ២២ ខែ កញ្ញា នេះថា ពាក់ព័ន្ធការរៀបចំ​ដាក់​តាំង​បង្ហាញ​ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួម ដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជា ការ​ផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បី​ឲ្យ​ប្រជាជន​ជួយ​គាំទ្រផលិតផលក្នុងស្រុក ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ការចូល​រួម​គាំទ្រ​ពី​ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យខ្សែច្រវាក់ ផលិតកម្ម​បាន​ដំណើរ​ការ ដែលជាផ្នែកមួយជួយគាំទ្រដល់កសិករជាអ្នកដាំដុះ ការលើកកម្ពស់វិស័យការងារ និង​ការ​បង្កើន​ចំណូលក្នុង សេដ្ឋកិច្ចជាតិជាដើម។សិប្បករទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងមកដល់ពេលនេះ ផលិតផល​របស់​ពួក​គាត់​មួយចំនួន បានរុញ ចូលទីផ្សារធំៗជាបណ្តើរៗ និងការរុញចូលក្នុង​ផ្សារ​សមាគម​ខ្មែរ​ជា​ដើម បច្ចុប្បន្នឃើញថា, មានការលក់ដាច់ប្រសើរជាងពេលមុន, ហើយរំពឹងថា ចាប់ពីពេល​នេះ​ត​ទៅ ទីផ្សារធំៗនៅក្នុងស្រុក នឹងស្រូបផលិតផលរបស់ពួកគាត់កាន់តែច្រើន។ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញ​ផលិត​ផល​ខ្មែរ​នេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីលើក​ទឹកចិត្ត​ដល់​សិប្បក​រ​ខ្មែរ​ដែល​ជា​អ្នក​ផលិត និងប្រជាពលរដ្ឋដែលជាអ្នកទិញ ឱ្យជួយគាំទ្រផលិតផល ខ្មែរ ។ ការ​ចូល​រួម​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ គឺជាការចូលរួមចំណែកបង្កើតការងារក្នុងស្រុក ជួយដល់ប្រជាជនឱ្យមានការងារធ្វើ និង​បង្កើត​ ប្រាក់ចំណូលដល់ប្រជាជន។ ជុំវិញបញ្ហានេះ សមាគមបាន​និង​កំពុង​ខិតខំ​យក​ចិត្ត​ទុក​ដាក់ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីចូលរួម លើកកម្ពស់ផលិតខ្មែរ ឱ្យមានការគាំទ្រ និង​មាន​ទីផ្សារ​លក់​ផលិតផលរបស់ពួកគាត់កាន់តែច្រើន។ទាក់ទិនការ​ជួយដល់ផលិតករ សេវាករ និងសហគ្រិននេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានថ្លែង​នូវ​ការ​ប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជួយជ្រោមជ្រែង បណ្តុះគំនិតច្នៃប្រឌិតថ្មីៗ និងការ​ស្វែង​រក​ដៃ​គូ​ពង្រីកអាជីវកម្មជាដើម រួមជាមួយការជំរុញឱ្យសហគ្រិនចូលរួម ក្នុងព្រឹត្តិការ​ណ៍​ពិព័រណ៍​ផលិត​ផល​ផ្សេង​ៗឱ្យបានច្រើន ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីផ្សព្វផ្សាយ ការ​លក់​ផលិតផល និងការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកថ្កោលទោសការវាយប្រហារដោយដ្រូនរបស់ RSF លើក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក នៅស៊ូដង់
02/07/2026 02:02 PM
ប្រតិបត្តិករ៖ រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើបណ្តាញអគ្គិសនីអ៊ុយក្រែន
02/07/2026 02:02 PM
កម្ពុជា និងឡាវ នឹងខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​រហូត​ដល់ ៧០០​លានដុល្លារនាពេលខាងមុខ
02/07/2026 02:02 PM
អាមេរិកមានគម្រោងរៀចំកិច្ចប្រជុំសម្រាប់ «ក្រុមប្រឹក្សាសន្តិភាព» ហ្កាហ្សា នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែកុម្ភៈ
02/07/2026 02:02 PM
ប្រទេសក្នុងតំបន់ស្វាគមន៍ការបន្តកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិក ដោយអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត
02/07/2026 02:02 PM
សហភាពអឺរ៉ុប ស្នើកញ្ចប់ទណ្ឌកម្មលើកទី២០ ប្រឆាំងនឹងរុស្ស៊ី
02/07/2026 02:02 PM
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស៖ អ៊ីស្រាអែលបង្កើនការលុកលុយដោយថ្មើរជើង នៅភាគខាងត្បូងស៊ីរី
02/07/2026 01:02 PM
ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងពីរ
02/07/2026 01:02 PM
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក
02/07/2026 12:02 PM
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានធ្វើសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ ដើម្បី​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយ​សន្តិវិធី ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​បំពានរបស់ថៃ
02/07/2026 12:02 PM