ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំចំនួន ៣,០៨៣ ក្នុងទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារ
កម្ពុជាប្រមូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារ
កម្ពុជា-ចិននឹងរៀបចំឱ្យមានវេទិកាសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយ​តប​នឹង​កង្វល់​អ្នក​វិនិយោគ
អតិផរណាឆ្នាំ២០២៦ ស្ថិតក្នុងអត្រា ២,៣% ខណៈម្ហូបអាហារ មុខទំនិញ និង​ប្រេង​ឥន្ធនៈ​រំពឹង​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ពីសហគមន៍កសិកម្ម​ទំនើប​ក្នុងខេត្តបាត់ដំបង

2025/11/19 12:48:07 pm        209
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាម​កិច្ច​សន្យា។សូមបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ២០០០គ្រួសារនៅក្នុង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ច​ព្រមព្រៀង​ធ្វើ​ផលិត​កម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការសម្របសម្រួល​នៃ​ក្រសួង​កសិកម្ម ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន។កសិករជា​សមាជិកទាំងអស់ក៏ទទួលបានការគាំទ្រដើមទុន បច្ចេកទេស និងការកាត់បន្ថយ​ចំណាយ​លើថ្លៃជីថ្នាផងដែរ៕

គិតត្រឹមខែ១០ឆ្នាំនេះ កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុប ២០,៧ ប៊ីលានដុល្លារ

2025/11/19 11:14:25 am        137
គិតត្រឹមខែ១០ ឆ្នាំ២០២៥ នេះ, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន បានអនុម័តសរុប មានចំនួនជាង ៥១ ពាន់ក្រុមហ៊ុន ដោយ​មាន​ទំហំ​ដើម​ទុន​ចុះ​បញ្ជីជិត ៨៥ ទ្រីលានរៀល ត្រូវប្រមាណជាង ២០,៧ ប៊ីលានដុល្លាអាមេរិក។តាម​សេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាលបច្ចេក វិទ្យាឌីជីថលមួយ សម្រាប់​សម្រួល​ដល់កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល ក្នុងនោះនៅក្នុងខែ តុលា ឆ្នាំ២០២៥នេះ, CamDX ទទួលបានចុះបញ្ជីពាណិជ្ជកម្ម ការ​ចុះ​បញ្ជីពន្ធដារ និងការត្រួតស៊ីគ្នា និងការទទួលសេចក្តីប្រកាសបើកក្រុមហ៊ុន មាន​ចំនួន​សរុប​ជាង ១ ពាន់ ក្រុមហ៊ុន ដោយមានទុនវិនិយោគសរុបប្រមាណ ១,៧៤ ទ្រីលានរៀល ត្រូវ​ប្រមាណ​ជាង ៤២៥ ប៊ីលានដុល្លារអាម៉េរិក។នៅក្នុងខែតុលានេះដែរ, វិស័យដែលមានដើមទុនវិនិយោគច្រើនជាងគេរួមមាន៖ សកម្ម​ភាព​នៅ​មន្ទីរ​ពេទ្យ មានទុនវិនិយោគ ជាង ៤៨ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ លើកលែង​សម្លៀក​បំពាក់​ធ្វើពីរោម មាន ៣៣ លានដុល្លារ, ការលក់ដូរ អាហារ ភេសជ្ជៈ និងថ្នាំជក់ ២៦ លាន​ដុល្លារ, កម្មន្តសាលផលិតឈើ និងឈើស្នោ ១៩ លានដុល្លារ, សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន ១៧ លានដុល្លារ និងអាជីវកម្មផ្សេងៗទៀត មានទុនវិនិយោគជាង ២៨០ លាន​ដុល្លារ​អាមេរិក។ជុំវិញការចុះបញ្ជីនេះ បើគិតត្រឹមខែ ១០ ឆ្នាំ២០២៥ នេះ កម្ពុជា​ទទួ​លបា​ន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានដើមទុនចុះបញ្ជី​មានចំនួន​សរុបជិត ៨៥ ទ្រីលានរៀល ក្នុងនោះការធ្វើអាជីវកម្ម លើសកម្មភាពអចលនទ្រព្យ ដោ​យ​ប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនវិនិយោគប្រមាណ ១,៦៩ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ មានទំហំទឹកប្រាក់ជាង ១,៦៣ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥២ ប៊ីលានដុល្លារ, កម្មន្តសាល សម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,០៧ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩១៥ លាន ដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួនជាង ១៣,៨៧ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញមើលឃើញថា​ទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងបន្ថែមថែម

2025/11/19 10:40:01 am        226
អ្នកជំនាញមើលឃើញថាទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងថែមទៀត ខណៈ​ខ្សែ​ផ​លិតកម្ម​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក បាន​និង​កំពុង​ដំណើរ​ការ​កាន់​តែ​ខ្លាំ​ងក្លា ស្របពេលការបើកទីផ្សារនាំចេញរបស់កម្ពុជាមានកាន់ តែច្រើន។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ១០ ខែ ឆ្នាំ​២០២៥ នេះ, កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទទៅ ទីផ្សារក្រៅប្រទេស មាន​ទំ​ហំ​ទឹក​ប្រាក់ជិត ៤៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៥ ភាគរយ ខណៈ​ការ​នាំ​ចេញ​នៅឆ្នាំ២០២៤ក្នុងរយៈពេលដូចគ្នា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំពោះ​ទីផ្សារគាំទ្រដល់ការនាំចេញមាន កំណើនខ្ពស់រួមមាន៖ ការនាំចេញទៅទីផ្សារអាមេរិក មាន​ទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ, វៀតណាមជាង ៣ ពាន់លានដុល្លារ, ចិន ជាង ១,៣ ពាន់​លាន​ដុល្លារ, ជប៉ុន ជាង ១,៣ ពាន់លានដុល្លារ, កាណាដា ជាង ១ ពាន់លានដុល្លារ និង​ក៏​មាន​ការ​នាំ​ចេញទៅ​កាន់បណ្តាប្រទេសដៃគូសំខាន់ៗផ្សេង មានកំណើនកើន​ឡើង​គួរ​កត់​សម្គាល់​ផង​ដែរ​។ជុំវិញទីផ្សារនាំចេញនេះ ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើក​ឡើង​ថា យោងតាមការធ្វើ ពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និងការបើកទីផ្សារថ្មីៗ ដោយ​ផ្អែក​ទៅ​​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងកិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្មសេរីកម្ពុជា-ចិន (FTA) ជាដើម បាននិងកំពុងជួយជ្រោមជ្រែងដល់ទីផ្សារនាំចេញ និង​មានកំណើនកាន់តែប្រសើរថែមទៀត ខណៈសកម្មភាព​ខ្សែ​វាក់​ផលិតកម្ម​បម្រើ​ក្នុង​វិស័យ​ឧស្សាហ​កម្ម និងសហគ្រាសនានាក្នុងស្រុក កំពុងដំណើរការកាន់តែខ្លាំងក្លា ស្របពេល​ការ​បើក​ទីផ្សារ​របស់កម្ពុជាមានកាន់តែច្រើនផងដែរ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​សំខាន់​ៗ​រួម​មាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពី​ក្រណាត់ ​មានទឹកប្រាក់ជាង ៩ ៦០០ ពាន់លានដុល្លារ, ស្បែកជើង និងស្រោមជើង ១ ៧០០ លាន​ដុល្លារ, កៅស៊ូ ជាង ១ ៦០០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ១ ៨០០ លាន​ដុល្លារ​, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជិត ១ ២០០ លានដុល្លារ, គ្រឿងសង្ហារឹម សម្ភារៈគ្រែ ពូក ខ្នើយ ១ ៣០០ លានដុល្លារ, ធញ្ញជាតិ ជិត ១ ៣០០ លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ជាង ១ ១១១ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀត ដែលបាន គាំទ្រ​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មនៅមូលដ្ឋាន

2025/11/19 09:07:40 am        757
ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បណ្ដា​កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មសង្កាត់ផ្ទះព្រៃ ខណៈ​គិតត្រឹមថ្ងៃទី ៣០ ខែតុលា ដល់ ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មន្រ្តីកសិកម្មសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជួយសម្របសម្រួលទីផ្សារស្រូវឲ្យកសិករបានចំនួន ២៦ គ្រួសារ មានបរិមាណស្រូវសរុប ជាង ៧៤ តោន។ក្នុងនោះ​មាន​បរិមាណស្រូវតាមប្រភេទពូជ៖ ផ្ការំដួល: ៤៨,៩៣៥ គីឡូ, សូម៉ាលី: ២,៦០៩ គីឡូ, ស្រង៉ែ: ៧,៨៧០គីឡូ, អូអ៊ឹម (OM): ៤,៩២៣ គីឡូ, ក្រវ៉ាន់: ១០,០០០ គីឡូ។ឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តម្លៃស្រូវដែលកសិករទទួលបាន (អាស្រ័យ​លើ​គុណ​ភាព​ និងប្រភេទពូជ) ក្នុងនោះប្រភេទផ្ការំដួលតម្លៃមធ្យម៖ ៩៣០ រៀល/គីឡូ (គុណ​ភាព​លេខ​២)​, សូម៉ាលី ស្រូវល្អមធ្យម៖ ៨០០ រៀល/គីឡូ, ស្រង៉ែ ស្រូវល្អមធ្យម៖ ៦៤០រៀល/គីឡូ, អូអ៊ឹម (OM) ស្រូវលាយ៖៦០០ រៀល/គីឡូ, ក្រវ៉ាន់ ស្រូវល្អមធ្យម៖ ៧៤០ រៀល/គីឡូឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តាមរយៈការ​សម្រប​សម្រួល​របស់​​មន្រ្ដី​កសិកម្ម​នៅ​មូល​ដ្ឋាន​នេះ កសិករបានបង្ហាញពី ការសប្បាយចិត្តខ្លាំង ពេលបានមន្រ្តី​កសិកម្ម​ឃុំ​ចុះ​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ស្វែងរកអ្នកទិញស្រូវផ្ទាល់។ មានករណីខ្លះ កសិករ រកអ្នកទិញមិនបាន ប៉ុន្តែ​បាន​មន្រ្តី​កសិកម្មជួយដោះស្រាយ និងរកទីផ្សារឲ្យទាន់ពេល។ឯកឧត្តម យ៉ង់ សាំងកុមារ បញ្ជាក់ថា ទោះបីតម្លៃ​ស្រូវ​មិន​ត្រឹម​ត្រូវ​តាម​បំណង​កសិករ​ខ្លះ​ៗ​ក៏​ដោយ​កសិករ​នៅ​តែពេញ​ចិត្ត និង​អរគុណ​ចំពោះ​ការ​ខិតខំ​របស់​មន្រ្តី​កសិកម្ម​ដែល​ជួយ​អោយ​ពួក​គាត់​លក់​ស្រូវ​បាន​ទាន់ពេលវេលា៕

ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

2025/11/18 04:23:33 pm        239
មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ មានផលិតផលចំនួន ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន ១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួន ៨ និងម៉ាកវិញ្ញាតិកម្មចំនួន ១។ ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។ ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួន ០១ គឺ MALYS ANGKOR។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា រួមទាំងដំណាំកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ៕

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបសំណេះសំណាល​ជាមួយ​គណៈប្រតិភូ​សមាគម​នាវាយុវជន​អាស៊ីអាគ្នេយ៍ និងជប៉ុន( SSEAYP)

2025/11/18 03:46:45 pm        436
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ដែលមាន ឯកឧត្តម សួន សេរី លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឈន៍ធនធានមនុស្ស បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP) និងប្រតិភូយុវជនចំនួន១៧រូប ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាចំនួន២រូប។ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្នុងគោលបំណង ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ីកម្មវិធី នឹងប្រព្រឹត្តទៅរយៈពេល៣៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមនាវានឹងចូលចតនៅប្រទេសចំនួន៣ គឺប្រទេសជប៉ុន ប្រទេសសឹង្ហបុរី និងប្រទេស ថៃ។ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ក៏បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ រហូតទទួលបានលទ្ធផលចូលរួមជាលក្ខណៈអន្តរជាតិ ៣ប្រទេស ជប៉ុន សិង្ហបុរី និងថៃ ។ ជាមួយនឹងការចូលរួមជួបប្រទេសថៃ ឯកឧត្តមបានសង្កត់ធ្ងន់ក្នុងនាមតំណាងពីប្រទេសកម្ពុជា មិនអាចយករឿងនយោបាយទៅជជែកវែកញែកនាឱកាសនោះទេ ប៉ុន្តែយើងត្រូវតែមានឆន្ទៈការពារជាតិ ការពារទឹកដីរបស់ខ្លួនក្នុងនាមខ្មែរតែមួយ។ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរចំពោះការបំពេញភារកិច្ច កាតព្វកិច្ចរបស់ប្អូនៗ ទទួលបានជោគជ័យ ជាមួយនឹងការស្វែងយល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសផ្សេងៗ ដើម្បីកសាងសមត្ថភាពជំនាញបន្ថែម បំរើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងពេលអនាគតឱ្យកាន់តែប្រសើរ៕

ធនាគារជាតិ ប្ដូរប្រាក់រៀលថ្មីជូនប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យជាង ៦លានរៀល

2025/11/18 03:26:49 pm        110
ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង បានប្តូរប្រាក់រៀលថ្មី ជូនម្ចាស់ហាងលក់ទំនិញ ហេង ឆាយលី ក្នុងបុរីព្រែកមហាទេព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រាក់របស់គាត់បានឆេះខូចខាត ដោយសារគ្រោះអគ្គិភ័យ សរុបចំនួន ៦ ៣៨៨ ៥០០ រៀលគត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។ សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕

អ្នកជំនាញស្រូវអង្ករ អំពាវនាវកសិករបន្ថយចំណាយថ្លៃដើមផលិត និងងាកពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារ

2025/11/18 01:06:12 pm        515
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញវិស័យស្រូវអង្ករ បាន​អំពាវ​នាវ​ដល់​ប្រជា​កសិករ​ផលិត​ផល​ស្រូវ​គួរ​តែកាត់បន្ថយថ្លៃដើមផលិត និងងាកមកដាំដុះ​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និង​ខណៈ​រាជ​រដ្ឋាភិបាលក្នុងអាណត្តិនេះ ចង់បានគុណភាពច្រើនជាងបរិមាណ។ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និងជំរុញឱ្យការផលិតនៅកម្ពុជាកាន់តែភាពប្រកួតប្រជែងខ្ពស់។ សកម្មភាពធំៗ ដែល​ក្រសួង​កសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញ រួមមាន ការក​សាង​សហគមន៍​កសិកម្មទំនើប និងជំរុញឱ្យកសិករដាំដុះ នូវពូជស្រូវដែលមានគុណភាព ដើម្បីឆ្លើយ​តប​ទៅ​តម្រូវការនៃទីផ្សារ។ពាក់ព័ន្ធទៅនឹងស្ថានភាពទីផ្សារតម្លៃស្រូវក្នុងពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រឿង​ដែលត្រូវដោះស្រាយ ទី១.កន្លែងណាដែលអត់មានអ្នកទិញ នឹងតម្រង់ទិសទៅជួយទិញ ទី២. នឹង​ការពារតម្លៃ កុំឱ្យមានការក្រឡុក​ទីផ្សារ​ឬ​ការ​ទម្លាក់​តម្លៃ​ស្រូវ​ជាដើម​ដោយ​ចេតនា​ក្នុង​ការ​យក​កេង​ចំណេញ យើងនឹងធ្វើការងារនេះគ្រប់ទីកន្លែង ទី៣.នឹងបន្តពង្រឹងកសិករ ពិសេសទៅ​លើ​គុណភាព និងការសហការគ្នាក្នុងការច្រូត ក្នុងការលក់ ដើម្បីឱ្យកសិករងាយស្រួលលក់ ហើយ​អ្នក​ទិញ​ក៏ងាយស្រួលទិញ ប្រសិនបើនៅរាយប៉ាយ មិនសហការគ្នា មិនប្រមូលផ្តុំគ្នា នោះនឹង​ពិបាក​ដល់​ការទិញ និងការលក់ ខណៈការងារទាំងនេះ មន្រ្តីកសិកម្មឃុំទូទាំងប្រទេសបានកំពុងធ្វើការយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់។ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឱ្យ ប៊ីធីវី ដឹងដែរថា ជាការលើកទឹកចិត្តដល់បងប្អូនកសិករ គឺឱ្យធ្វើការប្រយ័ត្នប្រយែងក្នុងការដាំដុះ ជាពិសេសទៅលើការប្រើប្រាស់ថ្នាំពុល និងជីដើម្បីកាត់បន្ថយចំណាយ ដោយសារនៅឆ្នាំ២០២៦ ស្ថានភាពក៏មិនទាន់ស្រួលទេ តាមមើលតម្លៃស្រូវអង្ករនឹងបន្តចុះទៀតនៅឆ្នាំ២០២៦ ដូច្នេះធ្វើម៉េចព្យាយាមកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ជី ថ្នាំពុល និងចំណាយផ្សេងៗដែលខ្ជះខ្ជាយក្នុងការដាំដុះស្រូវ។ លោកសង្ឃឹមថា នៅចុងឆ្នាំ២០២៦ ស្ថានភាពនឹងល្អប្រសើរត្រឡប់មកវិញ និងមិនដូចឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថា នឹងងាកមកប្រក្រតីឡើងវិញ។ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករ ក៏ដូចជាសហគមន៍យកចិត្តទុកដាក់ ការប្រើប្រាស់ពូជក្នុងស្រុក ក្នុងនោះមានពូជផ្ការំដួល និងសែនក្រអូប។ ចំពោះផ្ការំដួល មានការទទួលស្គាល់ច្រើន ពីប្រជាពលរដ្ឋដោយសារមានលក្ខណៈធន់ទៅនឹងអាកាសធាតុ និងជាពូជប្រកាន់រដូវ។ ដោយឡែក ពូជសែនក្រអូប នៅត្រូវការឱ្យប្រជាពលរដ្ឋយើងចូលរួម ដើម្បីទ្រទ្រង់ដល់ទីផ្សារនាំចេញ។សូមបញ្ជាក់ថា គិតក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥ម៉ឺនតោន ពីប្រជាកសិករនៅទូទាំងប្រទេស។ ដោយឡែក គិតក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បានបន្តប្រមូលទិញស្រូវពីប្រជាកសិករទូទាំងប្រទេស មានចំនួនប្រមាណជាង ១ម៉ឺន ៧ពាន់តោន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនបាននិងកំពុងដាក់លក់នៅស្តង់ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ

2025/11/16 02:25:18 pm        280
ត្បូងឃ្មុំ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ បាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែររួមមាន៖ បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តត្បូងឃ្មុំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង ៥ព្រឹក ដល់ ១១ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតឃ្លាំងមន្ទីរពាណិជ្ជកម្ម ជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

គ្រឿងទេសអាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខជាផលិត​នៅក្នុង​ស្រុក​កំពុង​ដាក់លក់​ក្នុងស្តង់ ផ្សារផលិតផលខ្មែរខេត្តតាកែវ

2025/11/16 02:20:35 pm        213
ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីរដ្ឋការឥណ្ឌូនេស៊ី នឹងត្រូវចូលរួមវគ្គហ្វឹកហឺ្វនយោធា ដើម្បីជំរុញវិស័យការពារជាតិ
02/03/2026 07:02 PM
អង្គការណាសា លើកពេលបេសកកម្មឋានព្រះចន្ទ Artemis 2 ទៅខែមីនា ដោយសារលេចធ្លាយអ៊ីដ្រូសែនរាវ
02/03/2026 07:02 PM
UKMTO៖ ទូកប្រដាប់អាវុធ ព្យាយាមស្ទាក់នាវា នៅក្នុងច្រកសមុទ្រ Hormuz
02/03/2026 07:02 PM
វិមានក្រឹមឡាំងថា ខ្លួនពុំឮសេចក្តីថ្លែងការណ៍ណាមួយពីឥណ្ឌាជុំវិញការឈប់ទិញប្រេងរុស្ស៊ីនោះទេ
02/03/2026 07:02 PM
អ្នកការទូតជាន់ខ្ពស់៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច សម្រាប់ពិភពលោកថ្មីគ្មានកម្រិតនុយក្លេអ៊ែរ
02/03/2026 07:02 PM
កាតា៖ កិច្ចខិតខំក្នុងតំបន់ធ្វើឡើង ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់
02/03/2026 07:02 PM
នាយករដ្ឋមន្ត្រីលីបង់ បញ្ជាក់ថា នឹងមិនបណ្ដោយឲ្យប្រទេសត្រូវបានអូសចូលទៅក្នុងជម្លោះថ្មីទេ
02/03/2026 07:02 PM
ជនប៉ាឡេស្ទីនត្រៀមជម្លៀសខ្លួនចេញពីមន្ទីរពេទ្យក្រុង Khan Younis ឆ្ពោះទៅកាន់ច្រកព្រំដែន Rafah
02/03/2026 07:02 PM
អគារខ្ពស់ក្រុងគីវ រងការឆាបឆេះ ពេលអ៊ុយក្រែនរាយការណ៍ការវាយប្រហារមីស៊ីលជាង ៦០គ្រាប់ និងយានដ្រូន ៤៥០គ្រឿងរបស់រុស្ស៊ី
02/03/2026 07:02 PM
សប្ដាហ៍ក្រោយកម្ពុជានឹងរៀបចំពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែព្រះត្រៃបិដក
02/03/2026 06:02 PM