អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន
រដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងហ្គេមអនឡាញ​ខុសច្បាប់​ក្នុង​ខណ្ឌចំការមន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី ២៤នាក់

សន្តិសុខ និង សង្គម

ក្រុមមនុស្សធម៌របស់ UN បន្តផ្តល់ជំនួយនៅប្រទេសហៃទី ស្របពេលមានភាពតានតឹងខ្លាំង

2024/03/20 11:38:44 am        129
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា ពួកគេបន្តការផ្តល់ជំនួយនៅក្នុងប្រទេសហៃទី ដែលមានភាពតានតឹង និងងាយរងគ្រោះ ដោយសាលារៀន មន្ទីរពេទ្យ និងអគាររដ្ឋាភិបាលកំពុងរងការវាយប្រហារ បន្ទាប់ពីទីភ្នាក់ងារជាច្រើនបានកាត់បន្ថយប្រតិបត្តិការនៅក្នុងរដ្ឋធានី ព័រអូប្រាំង។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមហ៊ុនអគ្គិសនីសាធារណៈបានរាយការណ៍កាលពីថ្ងៃអាទិត្យ ពីការបំផ្លិចបំផ្លាញនៃស្ថានីយ៍រងជាច្រើននៅក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានី ដោយធ្វើឱ្យតំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។ក្រុមមនុស្សធម៌បាននិយាយថា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានចែកចាយទឹកជាង ២៤២.០០០ លីត្រចាប់តាំងពីដើមខែមីនា ខណៈដែលកម្មវិធីស្បៀងអាហារពិភពលោក និងដៃគូបានផ្តល់ជាង ១៤៦.០០០ នៃអាហារក្តៅ ហើយក្រុមមនុស្សធម៌បានផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះដោយអំពើហិង្សា។ការិយាល័យមនុស្សធម៌បានបន្ថែមថា វិស័យសុខាភិបាលកំពុងជួបការលំបាកប្រឆាំងនឹងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ បុគ្គលិកថែទាំសុខភាព និងផ្លោកឈាម ហើយជំនួយពីទីភ្នាក់ងារជាច្រើននៅតែមិនមានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការមូលដ្ឋានដ៏ច្រើនលើសលប់នេះ៕

ពលរដ្ឋស៊ូដង់រាប់លាននាក់ប្រឈមភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ខណៈក្រុមគូប្រជែងសង្រ្គាមរារាំងការដឹកជញ្ជូនជំនួយ

2024/03/20 11:29:50 am        67
មនុស្សប្រមាណ៥លាននាក់ កំពុងប្រឈមភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសស៊ូដង់ ជាទីដែលមនុស្ស បានរត់ភៀសខ្លួនគេចចេញពីការវាយប្រយុទ្ធគ្នាកាន់តែច្រើនជាងជម្លោះផ្សេងទៀត ស្របពេលក្រុមគូប្រជែងសង្រ្គាមបានរារាំងការដឹកជញ្ជូនជំនួយដែលពលរដ្ឋកំពុងត្រូវការជាចាំបាច់។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីឆ្នាំ២០២៣ រវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់ខ្លួន គឺកងកម្លាំងគាំទ្ររហ័សប៉ារ៉ា RSF ។ មនុស្សយ៉ាងហោចណាស់៨លាននាក់ បានរត់ភៀសខ្លួនចូលទៅកាន់បណ្ដាប្រទេសជិតខាង។ មានការវាយប្រហារពាសពេញប្រទេសស៊ូសង់។ ភាគច្រើននៃតំបន់ដាហ្វួរ(Darfur) ត្រូវបានគ្រប់គ្រងដោយក្រុម RSF ព្រមទាំងតំបន់ជាច្រើនទៀតនៃរដ្ឋធានីខាទុំ(Khartoum)។ ការវាយប្រយុទ្ធគ្នានៅតែបន្តក្នុងតំបន់ គ័រដូហ្វានខាងលិច(West Kordofan) និងតំបន់ គ័រដូហ្វានខាងត្បូង (South Kordofan)ក្នុងភាគត្បូង ដែលបានកាត់ផ្ដាច់ពួកគេពីតំបន់ផ្សេងៗទៀតរបស់ប្រទេសស៊ូដង់។ ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថាជម្លោះ បានទាញទម្លាក់ប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងសុបិន្តអាក្រក់មនុស្សធម៌ធ្ងន់ធ្ងរមួយក្នុងចំណោមគ្រោះមហន្តរាយជាច្រើនក្នុងប្រត្តិសាស្ត្រថ្មីៗរបស់ប្រទេសនេះ និងអាចបណ្ដាលឲ្យកើតជាវិបត្តិអត់ឃ្លានធំបំផុតរបស់ពិភពលោក។ជនស៊ីវិល ដែលបានជាប់ខ្លួនក្នុងសង្រ្គាមស៊ីវិល របស់ប្រទេសស៊ូដង់ បានប្រាប់សារព័ត៌មាន BBC ពីករណីចាប់រំលោភ អំពើហិង្សាលើជនជាតិភាគតិច និងការប្រហារជីវិតនៅតាមដងផ្លវ ។ ក៏មានការភ័យខ្លាចផងដែរថា នៅក្នុងតំបន់ដាហ្វួរ (Darfur) ក្នុងភាគខាងលិចរបស់ប្រទេសនេះ មានករណីដដែលៗបានកើតឡើង ដែលសហរដ្ឋអាមេរិកបានហៅថាជាអំពើប្រល័យពូជសាសន៍កាលពី២០ឆ្នាំ មុន អាចនឹងចាប់ផ្ដើមកើតឡើងទៀត៕

មន្ទីរពេទ្យនានានៅតំបន់ហ្កាហ្សា ផ្ទុកពេញដោយអ្នកជំងឺជាកុមារ អត់ឃ្លាន ខណៈគ្រោះទុរ្ភិក្សជិតចូលមកដល់

2024/03/20 11:25:47 am        95
រាងកាយរបស់កុមារា ហ្វាឌី អាល់ហ្សានធ៍ (Fadi al-Zant) វ័យ៦ឆ្នាំ ត្រូវបានចុះខ្សោយយ៉ាងខ្លាំង ។ ជើងដ៏ស្គមរបស់គេទន់មិនអាចដើរបានទេ។គេដេកនៅតែលើគ្រែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យកា ម៉ាល់ អាដវ៉ាន់ (Kamal Adwan)ក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលគ្រោះទុរ្ភិក្សជិតចូលមកដល់។ ហ្វាឌី ធ្លាក់ខ្លួនឈឺដោយសារជំងឺស្ទះសេរីរាង្គក្នុងខ្លួនដែលបណ្ដាលឲ្យខូចសួតធ្ងន់ធ្ងរ ប្រព័ន្ធរំលាយអាហារ និងអាវៈជីវៈផ្សេងទៀតនៅក្នុងខ្លួន ។ នេះគឺជារូបគេជាមួយបងប្អូនភ្លោះរបស់គេ មុនសង្រ្គាម ដែលកំពុងរាំនៅពិធីមង្គលការមួយ។ ម្ដាយរបស់គេ អ្នកស្រី ស៊ីម៉ាស(Shimaa) បាននិយាយថាស្ថានភាពរបស់គេបានចាប់ផ្ដើមធ្ងន់ធ្ងរប្រហែល២ខែកន្លងមកហើយ ។ពេលខ្លះគេរាក១០ដងក្នុងមួយយប់ក៏មាន។ មុនសង្គ្រាម គេមានទម្ងន់៦០ផោន តែពេលនេះ ស្រកនៅសល់តែ២៦ផោនប៉ុណ្ណោះ។ ខ្វះជាតិទឹក ដោយសារតែជំងឺរាករូស បានផ្ទុះឡើងនៅតាមជម្រកតង់នានារបស់ពលរដ្ឋហ្កាហ្សាក្នុងទីក្រុងជាច្រើន ដែលពួកគេកំពុងរស់នៅ បានបង្កឲ្យមានង្វះអាហាររូបត្ថម្ភយ៉ាងឆាប់រហ័ស។ ដោយសារតែគ្មានចំណាត់ការទាន់ពេលវេលា គ្រោះទុរ្ភិក្ស នឹងវាយប្រហារចន្លោះពេលនេះ និងខែឧសភា នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់ត្រូវបានជាប់ដោយសារការប្រយុទ្ធគ្នា។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា កុមារ២៧នាក់ ដែលបានព្យាបាលនៅមន្ទីរពេទ្យ Kamal Adwan បានស្លាប់ ដោយសារខ្វះអាហារូបត្ថម្ភ និងជាតិទឹកក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ចំនួនពិតប្រាកដបានទេ។នៅឯមណ្ឌលសុខភាព al-Awda ក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងវិញ អ្នកស្រី អាំ មេស្បា ហេជី (Umm Mesbah Heji)ជាម្ដាយកុមារីអាយុ៥ឆ្នាំ បាននិយាយថា កូនស្រី របស់ខ្លួន ឈ្មោះអ៊ីស្រា (Israa)នៅពេលនេះមានជំងឺខ្វះអាហាររូបត្ថម្ភ។ រូបគេមិនមានថ្នាំលេប ហើយបានស្រកគីឡូច្រើនទៀតផង។ គីលានុបដ្ឋាក ប្រចាំមន្ទីរពេទ្យនេះ អ្នកស្រី អាមីរ៉ា អាប៊ូ ជូវៃយ៉ាដ (Amira Abu Juwaiyad)បាននិយាយថា មន្ទីរពេទ្យមិនអាចផ្ដល់ទឹកដោះគោបានទេ ។ស្ថានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បានក្លាយជាគ្រោះមហន្តរាយទៅហើយ ៕

លំនៅឋានរបស់ប្រធានសភាអាហ្រ្វិកខាងត្បូង ត្រូវបានឆ្មក់ចូលក្នុងការស៊ើបអង្កេតអំពើពុករលួយ

2024/03/20 11:17:53 am        80
សភាបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតប្រទេសអាហ្រ្វិកខាងត្បូង បានឆ្មក់ចូលលំនៅឋានរបស់ប្រធានសភាជាតិលោកស្រី ណូស៊ីវីវ៉េ ម៉ាពិសា ង៉ាកគូឡា(Nosiviwe Mapisa-Nqakula) កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយទៅលើលោកស្រី។សភាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការរបស់អាជ្ញាធរជុំនំជម្រះជាតិ (NPA) ត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតលើអំពើពុករលួយ ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងពេលវេលារបស់ប្រធានសភា ខណៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍ថា លោកស្រី Mapisa-Nqakula ដែលរស់នៅក្នុងទីក្រុង ចូហានណេសប៊ឺក(Johannesburg) ត្រូវបានគេសង្ស័យថា បានទទួលប្រាក់រាប់លានរេន(Rand) ជាប្រាក់សំណូកពីអតីតអ្នកធ្វើកិច្ចសន្យាយោធាម្នាក់ នៅពេលដែលលោកស្រី បម្រើជារដ្ឋមន្ត្រីការពារជាតិ។ទាំងសភា និងអាជ្ញាធរជុំនំជម្រះជាតិ(NPA) ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើការស៊ើបអង្កេត ឬការចោទប្រកាន់អំពើពុករលួយនោះទេ។ វាមិនច្បាស់នោះថា តើបទចោទប្រកាន់ណាមួយ នឹងត្រូវដាក់ទៅលើលោកស្រី។លោកស្រី Mapisa-Nqakula គឺជារដ្ឋមន្ត្រីការពារជាតិរបស់អាហ្វ្រិកខាងត្បូងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ ។

រុស្ស៊ីអះអាងថា ខ្លួននឹងជម្លៀសកុមារចំនួន៩.០០០នាក់ ចេញពីតំបន់ព្រំដែនដែលអ៊ុយក្រែនកំណត់ គោលដៅ

2024/03/20 11:11:01 am        166
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី គ្រោងនឹងជម្លៀសកុមារប្រហែល ៩.000 នាក់ចេញពីតំបន់ព្រំដែនមួយ ដោយសារតែវាត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់របស់អ៊ុយក្រែន ដោយបង្ហាញពីការបង្កើនការយកចិត្តទុកដាក់របស់ទីក្រុងគីវលើគោលដៅវាយប្រហារនៅពីក្រោយខ្សែត្រៀមជួរមុខ ដែលទើបតែផ្លាស់ប្តូរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។អភិបាលតំបន់នេះ លោក Vyachelev Gladkov បាននិយាយថា កុមារទាំងនោះ នឹងត្រូវផ្លាស់ចេញពីតំបន់ Belgorod ចុងខាងកើត នៅឆ្ងាយពីព្រំដែនអ៊ុយក្រែន។ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វិមានក្រឹមឡាំង ចង់បង្កើតតំបន់ទ្រនាប់មួយ ដើម្បីជួយការពារតំបន់ព្រំដែនពីការវាយប្រហាររយៈពេលវែងរបស់អ៊ុយក្រែន និងការវាយឆ្មក់ឆ្លងព្រំដែន អស់រយៈពេលជាងពីរឆ្នាំ នៅក្នុងសង្រ្គាមនេះ។អ៊ុយក្រែន បានប្រើប្រាស់កម្លាំងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេង និងឃ្លាំងផ្ទុកប្រេង នៅក្នុងប្រទេសរុស្ស៊ី ហើយបានស្វែងបំផ្លាញតំបន់ព្រំដែនរុស្ស៊ី ដោយដាក់សម្ពាធនយោបាយលើលោកពូទីន។លើសពីនេះទៀត គូប្រជែងរុស្ស៊ីរបស់លោកពូទីននៅអ៊ុយក្រែន និងវិមានក្រឹមឡាំង បានបើកការវាយឆ្មក់ឆ្លងព្រំដែន។ លោកពូទីន បានពិភាក្សាអំពីការលុកលុយឆ្លងព្រំដែន ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃសេវាសន្តិសុខសហព័ន្ធ (FSB)។

សមត្ថកិច្ចជំនាញ រឹបអូសថ្នាំញៀនជាង ២គីឡូក្រាម ឃាត់ខ្លួនជនល្មើស ៣នាក់ នៅទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងខណ្ឌសែនសុខ

2024/03/20 08:57:13 am        199
អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោម​ការ​បញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រ កម្លាំង​របស់​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញា​រង​អម​សាលា​ដំបូងរាជធានីភ្នំពេញ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចុះ​ស្រាវ​ជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីជួញដូរ រក្សារទុក សម្រួលឱ្យប្រើប្រាស់ និង​សមគំនិតឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះCHEN YONGKANG ភេទប្រុស ជនជាតិ ចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤, ឈ្មោះCHEN YANAN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៥ និងឈ្មោះ FAN GAO YUN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៣។ វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧​ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ២០០០.៩៨ក្រាម (២គីឡូក្រាម ០.៩៨ក្រាម)៕

ផ្នែកខ្លះនៅភាគខាងជើងប្រទេសអ៊ីស្រាអែល នៅព្រំដែនជាមួយប្រទេសលីបង់ ត្រូវបានទុកចោល និងត្រូវគេបោះបង់

2024/03/20 08:56:07 am        98
យោងតាមក្រុមមិនស្វែងរកប្រាក់ចំណេញដែលចងក្រងឯកសារជម្លោះនៅភាគខាងជើង ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ប្រជាជន ជាង ៦០.០០០នាក់ ដែលរស់នៅក្នុងទីក្រុងនានា និងសហគមន៍របស់អ៊ីស្រាអែល នៅជាប់ព្រំដែនប្រទេសលីបង់ បានភៀសខ្លួនចេញ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលជិត៦ខែ ជាមួយក្រុម ហេសបូឡានៅប្រទេសលីបង់។លោក Sarit Zehavi ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ បាននិយាយថា ប្រជាជនបាននាំយកវ៉ាលី ហើយពួកគេបានចេញទៅយ៉ាងលឿន ដែលពួកគេភាគច្រើនចាកចេញទៅ ដោយពុំមាន ការបញ្ជាឡើយ។ លោក Ariel Fish អ្នកសម្របសម្រួលសន្តិសុខទីក្រុងគីរីយ៉ាត ស្មូណា( Kiryat Shmona) បាននិយាយថា យើងរស់នៅក្នុងទីក្រុងខ្មោច ហើយនេះគឺជាស្ថានភាពដែលមិនអាចនិយាយបាន ប្រជាជនគឺជាជនភៀសខ្លួន ហើយវាត្រូវតែភៀសខ្លួន យើងមិនអាចឱ្យវានៅបន្តទៀតបានទេ។ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ និងយោធាអ៊ីស្រាអែល បានកំពុងប្រយុទ្ធតគ្នាចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីន បានវាយលុកអ៊ីស្រាអែលភាគខាងត្បូងពីតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃទី ៧ ខែតុលានៅក្នុងជម្លោះដែលកាន់តែរីកធំឡើងជាលំដាប់ ជំរុញឱ្យមានការព្រួយបារម្ភនៃការកើនឡើងជម្លោះរាលដាល។ ជម្លោះនេះគឺជាអរិភាពដ៏អាក្រក់បំផុតរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីពួកគេបានប្រយុទ្ធក្នុងសង្គ្រាមឆ្នាំ ២០០៦ ដែលត្រូវបានគេស្គាល់ជាទូទៅនៅក្នុងប្រទេសលីបង់ថា ជា «សង្រ្គាមខែកក្កដា»។

លោក Netanyahu ច្រានចោលការអង្វរកររបស់លោកBidenកុំឲ្យវាយប្រហារទីក្រុងរ៉ាហ្វាក្នុងតំបន់ហ្កាហ្សា

2024/03/20 08:51:25 am        147
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលការអង្វរកររបស់លោក Joe Biden ដែលអំពាវនាវកុំឲ្យវាយប្រហារដោយថ្មើរជើងតាមផែនការលើទីក្រុងរ៉ាហ្វា (Rafah) ជាជម្រកចុងក្រោយនៅក្នុងតំបន់ហ្កាហ្សាសម្រាប់ពលរដ្ឋភៀសខ្លួនជាង១លាននាក់ ជាទីដែលអ៊ីស្រាអែល ជឿថា ក្រុមសកម្មជនហាម៉ាស កំពុងពួនសំងំលាក់ខ្លួននៅទីនោះ។ លោកNetanyahu បានប្រាប់ក្រុមតំណាងរាស្ត្រកាលពីថ្ងៃអង្គារទី១៩មីនាថា លោកបានញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីអាមេរិកថា អ៊ីស្រាអែល បានប្ដេជ្ញាចិត្តកម្ទេចកងវរសេនាតូចទាំងនោះនៅក្នុងទីក្រុងរ៉ាហ្វា រហូតបានជោគជ័យ ហើយគ្មានជម្រើសណាមួយបញ្ឈប់ការវាយប្រហារដោយថ្មើរជើងលើតំបន់នោះឡើយ។ មេដឹកនាំទាំង២ បានសុន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកជែក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា ទីក្រុង វ៉ាស៊ីនតោន ជឿថា ការវាយលុកចូលទីក្រុងរ៉ាហ្វា នឹងក្លាយជាកំហុស ហើយថា អ៊ីស្រាអែល អាចសម្រេចបំណងយោធារបស់ខ្លួនតាមមធ្យោបាយផ្សេងៗទៀតបាន។ អ្នកនាំពាក្យសេតវិមាន លោកស្រីការីន ហ្សង់ព្យា (Karine Jean-Pierre) បាននិយាយកាលពីថ្ងៃអង្គារដោយបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នានានិយាយពីភាពអត់ខ្លានដែលអាចនឹងកើតមាននៅក្នុងតំបន់ហ្កាហ្សា។លោកស្រី និយាយថា លោក Biden បានស្នើដល់លោក Netanyahu ឲ្យបញ្ជូនក្រុមការងារចារកម្មនិងសិទ្ធិមនុស្សជាន់ខ្ពស់មកកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាឲ្យកាន់តែស៊ីជម្រៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕

អង្គការសហប្រជាជាតិ៖ អ៊ីស្រាអែលអាចកំពុងប្រើប្រាស់ភាពអត់ឃ្លានជាអាវុធសង្រ្គាម

2024/03/20 07:58:13 am        183
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ១៩ មីនា ថាការរឹតបន្តឹងយ៉ាងខ្លាំងរបស់អ៊ីស្រាអែលលើការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាម បូករួមទាំងការវាយលុកដោយយោធារបស់ខ្លួន អាចស្មើនឹងការប្រើប្រាស់ភាពអត់ឃ្លានជា អាវុធសង្គ្រាម ដែលនឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម ។ ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកវ៉ូលឃើ ទើក(Volker Turk) បានស្ដីបន្ទោសកត្តានាំឲ្យមានភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរ និងកំពុងកើតមានគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍ រិះគន់ដោយអ៊ីស្រាអែល លោក Turk បាននិយាយថា ស្ថានភាពនៃភាពអត់ឃ្លានដោយគ្មានអាហារ និងទុរ្ភិក្ស បានកើតចេញពីការរឹតបន្តឹងយ៉ាងខ្លាំងហួសហេតុរបស់អ៊ីស្រាអែលលើការបើកផ្លូវចូល និងចែកចាយជំនួយមនុស្សធម៌ ព្រមទាំងទំនិញពាណិជ្ជកម្មជាដើម។លោកបាននិយាយថា មូលហេតុនាំឲ្យមានគ្រោះមហន្តរាយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការភៀសខ្លួនចេញពីលំនៅឋានរបស់ប្រជាជនភាគច្រើន ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ វិសាលភាពនៃការរឹតបន្តឹងដែលនៅតែបន្តរបស់អ៊ីស្រាអែលលើការចូលផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា រួមទាំងវិធីដែលខ្លួនបន្តធ្វើជាអរិភាព អាចស្មើនឹងការប្រើប្រាស់ភាពអត់ឃ្លានជាវិធីសាស្រ្តនៃសង្រ្គាម ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។ អ្នកនាំពាក្យរបស់លោក គឺលោក ជើរ៉េមី ឡរិន (Jeremy Laurence) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ការប្តេជ្ញាចិត្តចុងក្រោយថាតើ ភាពអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម នឹងត្រូវបានកំណត់ដោយតុលាការដែរឬទេ៕

អាជ្ញាធរខណ្ឌ៧មករាបានចុះណែនាំដល់ទីតាំងយានដ្ឋាន កែច្នៃ បំពង់ស៉ីម៉ាំង

2024/03/19 06:55:07 pm        142
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌ៧មករាបានចុះអប់រំណែនាំនិងត្រួតពិនិត្យដល់ទីតាំងយានដ្ឋានប្រកបអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ បើពុំដូចនេះទេអាជ្ញាធរនិងចាត់វិធានការផ្លូវច្បាប់។ ​ការចុះត្រួតពិនិត្យមើលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានសេចកក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើលតាមយានដ្ឋាននិងទីតាំងប្រកបអាជីវកម្មកែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេសក្នុងមូលដ្ឋាន ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្នុងការចុះត្រួតពិនិត្យនេះផងដែរប្រជាពលរដ្ឋដែលម្ចាស់យានដ្ឋានក៏ដូចជាម្ចាស់ទីតាំងប្រកបអាជីវកម្មស៊ីផ្លេនិងបំពង់ស៊ីមាំងកែច្នៃខុសលក្ខណៈបច្ចេកទេសបានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ៧មករាយ៉ាងល្អដោយមិនបង្កការលំបាកណាមួយដល់អាជ្ញាធរនោះទេ។គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង មួយ ស្ដីពីការ ហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ ដោយទុកឪសានវាទ ១សប្ដាហ៍ ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង៕អត្ថបទ ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា វាយឺតពេលណាស់ទៅហើយសម្រាប់ការជជែកចរចាជាមួយអ៊ីរ៉ង់
03/03/2026 08:03 PM
កាតានិយាយថា អ៊ីរ៉ង់ពុំបានព្រមានពីការវាយប្រហារមីស៊ីលនោះទេ ហើយក៏គ្មានការទាក់ទងជាមួយទីក្រុងតេអេរ៉ង់នោះដែរ
03/03/2026 08:03 PM
UN៖ បាតុភូតអាកាសធាតុក្តៅខ្លាំងអែល នីញ៉ូ អាចនឹងវិលត្រឡប់មកវិញនៅពេលក្រោយក្នុងឆ្នាំនេះ
03/03/2026 08:03 PM
UN អំពាវនាវឲ្យមានការស៊ើបអង្កេតលើការវាយប្រហារដ៏សាហាវលើសាលារៀន នៅអ៊ីរ៉ង់
03/03/2026 07:03 PM
ទីភ្នាក់ងារ UN៖ មានជនភៀសសឹកយ៉ាងតិច ៣០.០០០នាក់ ក្នុងទីជម្រកនៅលីបង់ ខណៈនឹងកើនទៀត
03/03/2026 07:03 PM
រុស្ស៊ី បញ្ជាក់ថា ខ្លួនមិនបានឃើញភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ
03/03/2026 07:03 PM
អ៊ីស្រាអែលវាយប្រហារការិយាល័យប្រធានាធិបតីនៅទីក្រុងតេអេរ៉ង់ ខណៈចំនួនមនុស្សស្លាប់សរុបនៅអ៊ីរ៉ង់កើនឡើងដល់ ៧៨៧នាក់
03/03/2026 07:03 PM
អ៊ីស្រាអែល ប្រាប់ថា បានវាយប្រហារការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ខណៈ IRGC ព្រមានពីការសងសឹកយ៉ាងខ្លាំងក្លា
03/03/2026 07:03 PM
មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគអាគ្នេយ៍ទីក្រុងម៉ានីលប្រទេសហ្វីលីពីន
03/03/2026 06:03 PM
កម្មវិធីស្បៀងអាហារពិភពលោក៖ ច្រកឆ្លងកាត់ដ៏សំខាន់ចូលតំបន់ហ្កាហ្សា នឹងត្រូវបើកឡើងវិញ
03/03/2026 06:03 PM