អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

លោក Biden ព្រមានលោក Netanyahu ចំពោះកំហុសឈ្លានពានទីក្រុងរ៉ាហ្វា

2024/03/19 11:51:25 am        121
សហរដ្ឋអាមេរិក បានចេញការព្រមានជាសាធារណៈខ្លាំងៗ ចំពោះអ៊ីស្រាអែលប្រឆាំងការវាយលុកលើទីក្រុង Rafah ដែលមានហ្វូងមនុស្សច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប ដោយបាននិយាយថាប្រតិបត្តិការជើងគោកបែបនេះ នឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្លាក់ជ្រៅ នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ខណៈប្រធានាធិបតី លោក Joe Biden នៅតែប្តេជ្ញាចិត្តចំពោះគោលដៅកម្ចាត់ក្រុមហាម៉ាស លោកបានទាក់ទងទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើ ទីក្រុង Rafah នឹងក្លាយជា «កំហុស» ។លោក Sullivan បាននិយាយថា វានឹងនាំឱ្យមានការស្លាប់ជនស៊ីវិលស្លូតត្រង់កាន់តែច្រើន ធ្វើឱ្យកាន់តែធ្ងន់ធ្ងរនូវវិបត្តិមនុស្សធម៌ដែលកើតមានរួចទៅហើយ ធ្វើឱ្យកាន់តែធ្លាក់ជ្រៅភាពអនាធិបតេយ្យនៅក្នុងតំបន់ហ្កាហ្សា និងធ្វើឱ្យប្រទេសអ៊ីស្រាអែលស្ថិតនៅឯកោពីអន្តរជាតិបន្ថែមទៀត។ យោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣១.០០០ នាក់នៅតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅទៅលើអ៊ីស្រាអែល ភាគខាងត្បូង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.១០០ នាក់ ។យោងតាមលោក Sullivan បានឲ្យដឹងថា លោក Joe Biden បានស្នើសុំឱ្យលោក Netanyahu តាមរយៈការសន្ទនាតាមទូរស័ព្ទ ឱ្យបញ្ជូនក្រុមស៊ើបការណ៍សម្ងាត់ និងមន្ត្រីយោធា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្តាប់ការព្រួយបារម្ភអំពីការវាយលុកដ៏ខ្លាំងក្លាណាមួយលើទីក្រុង Rafah ។ តាមរយៈសង្រ្គាម អ៊ីស្រាអែល បានបញ្ជាឱ្យជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ភៀសខ្លួនទៅកាន់ភាគខាងត្បូង ខណៈខ្លួនបានវាយលុកលើទឹកដីពីភាគខាងជើង។ ពលរដ្ឋជាច្រើន បានភៀសខ្លួនចេញនៅពេលដំបូង ទៅកាន់ភាគកណ្តាលនៃតំបន់ហ៊ុមព័ទ្ធ ហើយបន្ទាប់មកបានផ្លាស់ទៅកាន់ទីក្រុង Khan Younis ភាគខាងត្បូង ហើយក្រោយមកទៀត ពួកគេត្រូវបង្ខំចិត្តភៀសខ្លួនម្តងទៀតទៅកាន់ទីក្រុង Rafah ដែលស្ថិតនៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប។មេដឹកនាំប្រទេសអ៊ីស្រាអែល បានបង្ហាញការតាំងចិត្តម្តងហើយម្តងទៀតចំពោះការវាយលុកទីក្រុងRafah ដែលបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ តាមរយៈព្រំដែនប្រទេសអេហ្ស៊ីប។

ក្រុមអ្នកតវ៉ាប្រមូលផ្ដុំគ្នាពាសពេញផ្លូវនៅក្នុងទីក្រុងសំខាន់ៗរបស់អាមេរិក គាំទ្រពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា

2024/03/19 11:43:40 am        113
មនុស្សកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិកកំពុងចេញតវ៉ាពេសពេញផ្លូវនានា បង្ហាញការគាំទ្ររបស់ពួកគេចំពោះពលរដ្ឋប៉ាឡេស្ទីន និងអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់នេះ ចាប់តាំងពីការកើនឡើងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន។ នៅក្នុងភាពយន្តឯកសារមួយដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ចិនសកល CGTN ក្រុមបាតុករគាំទ្រពលរដ្ឋប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Brooklyn កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ ស្របពេលពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ឈប់ការបញ្ជូនជំនួយទៅអ៊ីស្រាអែល។ភាពយន្តឯកសាររបស់ប្រព័ន្ធផ្សព្វផ្សាយCGTN មានចំណងជើងថា "All I Have is a Voice" ដែលចាក់បញ្ចាំងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានស្ដាប់លឺសំឡេងតួរអង្គមកពីទូទាំងសង្គមសហរដ្ឋអាមេរិក ដូចជា ស្ថាបនិកអង្គការប្រឆាំងសង្រ្គាមដឹកនាំដោយស្ត្រី ម្តាយដែលបានបាត់បង់កូនប្រុសក្នុងសង្រ្គាមអ៊ីរ៉ាក់ អ្នកផ្ដល់ពានរង្វាន់ណូបែលសន្តិភាព អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាម អតីតយុទ្ធជន និងអ្នករស់រានមានជីវិត និងជាសកម្មជនសន្តិភាពដែលកំពុងធ្វើការលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសហសម័យ។ការហែក្បួននៅទីក្រុងញូវយ៉កត្រូវបានរៀបចំឡើងដោយក្រុមសហគមន៍ដឹកនាំដោយជនជាតិប៉ាឡេស្ទីន ក្រោមចំណងជើងថា Within Our Lifetime ហើយអ្នកចូលរួមបានដើរពាសពេញដងផ្លូវនានារហូតរដល់បិទផ្លូវខណៈធ្វើដំណើរពីសារៈមន្ទីរ Brooklyn ដល់ស្ពាន Brooklyn Bridge ដោយស្រែកថា សេរីភាព ដោះលែងជនជាតិប៉ាឡេស្ទីន។បាតុកម្មនេះគឺជាផ្នែកមួយនៃការតវ៉ាជាច្រើនជុំវិញទីក្រុងញូវយ៉ក ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមនូវអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ហៅថា "ដំណាក់កាលទីពីរនៃសង្គ្រាម" ។ក្រុមបាតុករបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយជម្លោះ និងជួយដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា ដើម្បីឈានទៅដល់បទឈប់បាញ់៕

ភាពអត់ឃ្លាន និងអំពើហិង្សារុញច្រានឲ្យពលរដ្ឋហៃទីរាប់ពាន់នាក់ សម្រុកចូលទៅក្នុងសាធារណរដ្ឋដូមីនីក

2024/03/19 11:12:19 am        52
អំពើហិង្សាដែលនៅតែបន្តនិងភាពអត់ឃ្លានញាំញីនៅក្នុងប្រទេសហៃទីបានរុញឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោណហៃទីពាន់នាក់រត់ចូលទៅក្នុងប្រទេសជិតខាងសាធារណរដ្ឋដូមីនីក ដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅតាមព្រំដែន។ នគរបាលជាតិដូមីនីក បាននិងកំពុងប្រម្រែប្រមូលជនជាតិហៃទីជាច្រើនដែលបានឆ្លងព្រំដែន ក្រោយការបើករថយន្តដេញតាម។ នគរបាលបាននិយាយថា ថ្មីៗនេះពួកគេបានចាប់ជនជាតិហៃទី៤០នាក់ សង្ស័យពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម នៅលើទឹកដីរបស់ខ្លួន និងបានបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសហៃទីវិញតាមរថយន្ត pick-ups។ នៅចំនុចព្រំដែននានា ត្រូវបានដំឡើងដោយរនាំងដែករុំបន្លាលួសពីលើដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីដូមីនីក បច្ចុប្បន្នលោក ល្វីស អាប៊ីណាឌ័រ (Luis Abinader) ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរឹតបន្តឹងព្រំដែន។ ភាពតានតឹងកើនឡើងកាន់តែខ្លាំង រវាងសាធារណរដ្ឋដូមីនីក និងប្រទេសហៃទី ខណៈដែលស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរបង្ខំឲ្យពលរដ្ឋហៃទីរាប់ពាន់នាក់ឆ្លងព្រំដែនគេចចេញពីអំពើហិង្សានិងភាពអត់ឃ្លាននៅលើកោះសមុទ្រការ៉ាអ៊ីបមួយនេះ។ប្រធានទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី១២មីនាថា មនុស្ស៤លាននាក់ប្រឈមអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ និង១លាននាក់ផ្សេងទៀត ស្ទើរតែធ្លាក់ចូលក្នុងគ្រោះទិរ្ភិក្ស៕

ភ្លៀងធ្លាក់យ៉ាងគំហុក ធ្វើឲ្យជន់លិចភាគខាងត្បូងប្រទេសប៉េរូ ធ្លាក់ចូលក្នុងភាពចលាចលដីល្បប់

2024/03/19 11:08:08 am        109
ភ្លៀងធ្លាក់យ៉ាងគំហុក បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Alca ភាគខាងត្បូងប្រទេសប៉េរូ ខណៈ បំណាក់ដីល្បប់ បានហូរជន់លិចផ្លូវ លំនៅឋាន សាលារៀន និងមន្ទីរពេទ្យមួយកន្លែង។អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ បានបង្កឱ្យមានបំណាក់ដីល្បប់នៅតំបន់ភ្នំជុំវិញទីក្រុង Alca ដោយបានបំផ្លាញផ្លូវថ្នល់ និងបំផ្លាញលំនៅឋានចំនួន ៧៥ ខ្នង។ក្រុមជួយសង្គ្រោះ ត្រូវបានដាក់ឲ្យចល័តដើម្បីជួយអ្នកទាំងឡាយណាដែលរងគ្រោះដោយគ្រោះមហន្តរាយ។ទោះជាយ៉ាងណា ការចូលទៅដល់តំបន់រងផលប៉ះពាល់នៅតែពិបាក ដោយសារផ្លូវត្រូវបានរាំងស្ទះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ។

នគរបាល បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើបាតុកររងវិបត្តិស្បៀងអាហារ នៅប្រទេសអាហ្សង់ទីន

2024/03/19 10:57:50 am        63
សហជីពនានា និងក្រុមឆ្វេងនិយម បានដឹកនាំបាតុកម្មនៅក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ ប្រធានាធិបតី លោក ចាវីអឺ មីឡេ (Javier Milei) ដែលបានកាត់ការចំណាយសង្គម បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាជាមួយនគរបាលបង្ក្រាបកុបកម្ម។នៅក្នុងទីក្រុង Buenos Aires នគរបាល បានប្រឈមមុខជាមួយបាតុកម្មបិទផ្លូវ ដោយបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងរារាំងពួកគេមិនឱ្យធ្វើដំណើរឆ្ពោះទៅមុខ។រដ្ឋមន្ត្រីសន្តិសុខប្រទេសអាហ្សង់ទីន លោក ប៉ាទ្រីស៊ីយ៉ា ប៊ុលរិច (Patricia Bullrich) បានប្រកាសកាលពីថ្ងៃទី ១៤ ខែធ្នូថា កងកម្លាំងនឹងត្រូវបានប្រើប្រាស់ដើម្បីដកចេញការបិទផ្លូវតវ៉ា ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលថ្មី បានប្រកាសវិធានការរឹតត្បិតថវិកាដ៏តឹងរ៉ឹង។លោក Milei ដែលកំពុងព្យាយាមគ្រប់គ្រងអតិផរណារាលដាលខ្លាំង បានអនុវត្តវិធានការរឹតត្បិតថវិកា រួមមាន ការកាត់ផ្តាច់ដ៏គួរឲ្យព្រួយបារម្ភចំពោះការចំណាយរបស់រដ្ឋ ការកាត់ការឧបត្ថម្ភធន និងការកាត់ចេញវិស័យសាធារណៈ។

កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើង២០នាក់ ក្នុងការវាយឆ្មក់នៅមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា

2024/03/19 10:51:01 am        79
កងទ័ពអ៊ីស្រាអែល បានឆ្មក់ចូលបរិវេណមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ដោយបានសម្លាប់ខ្មាន់កាំភ្លើងជាង ២០នាក់ ក្នុងប្រតិបត្តិការមួយ ដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និយាយថា បានបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ និងបានបង្កអគ្គិភ័យឆាបឆេះអគារមួយកន្លែងក្នុងចំណោមអគារជាច្រើន។យោធានិយាយថា កងកម្លាំងពិសេស ដែលគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ បានធ្វើប្រតិបត្តិការច្បាស់លាស់ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះ កំពុងត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ដោយមេដឹកនាំក្រុមហាម៉ាស។អ្នកនាំពាក្យ លោក Daniel Hagari បាននិយាយថា យើងបានចាប់ខ្លួនជនសង្ស័យភេរវករជាង ២០០ នាក់ ដែលពេលនេះកំពុងត្រូវបានសួរចម្លើយ។ យើងបានសម្លាប់ភេរវករជាង ២០ នាក់នៅក្នុងបរិវេណមន្ទីរពេទ្យនេះ។លោក Hagari និយាយថា ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ហើយក្រុមហាម៉ាស់ បានព្យាយាមបង្កើតមូលដ្ឋានរបស់ខ្លួនឡើងវិញនៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់មន្ទីរពេទ្យជាទីលាក់ខ្លួនសម្រាប់ក្រុមភេរវករ។ មន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា នៅមុនពេលសង្រ្គាម ហើយបច្ចុប្បន្ននេះ គឺជាកន្លែងថែទាំសុខភាពតែមួយគត់ដែលនៅតែដំណើរការ ទោះបីជានៅមានប្រតិបត្តិការដោយផ្នែកក៏ដោយ នៅភាគខាងជើងនៃដែនដីនេះ ហើយក៏ជាកន្លែងស្នាក់នៅរបស់ជនស៊ីវិលរាប់រយនាក់ដែលបានភៀសខ្លួន។ យោធាបាននិយាយថា កងទ័ពត្រូវបានណែនាំអំពីសារៈសំខាន់នៃប្រតិបត្តិការដោយប្រុងប្រយ័ត្ន ព្រមទាំងវិធានការនានាដែលត្រូវអនុវត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកជំងឺ ជនស៊ីវិល បុគ្គលិកពេទ្យ និងឧបករណ៍ពេទ្យ និងបាននិយាយថា អ្នកជំងឺមិនត្រូវបានតម្រូវឱ្យជម្លៀសខ្លួនចេញនោះទេ។ក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោធាអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្ម ថ្មីមួយ ដាក់គោលដៅដោយផ្ទាល់ទៅលើអគារមន្ទីរពេទ្យ ដោយមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ បុគ្គលិកពេទ្យ ឬអ្នកភៀសខ្លួននៅទីនោះឡើយ។

វិមានក្រឹមឡាំង អះអាងថា មធ្យោបាយតែមួយគត់ដើម្បីការពាររុស្ស៊ី គឺបង្កើតតំបន់ទ្រនាប់ជាមួយអ៊ុយក្រែន

2024/03/19 10:41:18 am        120
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា មធ្យោបាយតែមួយគត់ ដើម្បីការពារទឹកដីរុស្ស៊ីពីការវាយប្រហាររបស់អ៊ុយក្រែន គឺបង្កើតតំបន់ទ្រនាប់ ដែលនឹងធ្វើឲ្យតំបន់រុស្ស៊ីជៀសផុតពីរយៈចម្ងាយនៃការបាញ់ប្រហាររបស់អ៊ុយក្រែន។វិមានក្រឹមឡាំង កំពុងធ្វើអត្ថាធិប្បាយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការបង្កើតតំបន់បែបនេះ នៅក្នុងសុន្ទរកថាមួយ បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញ កាលពីថ្ងៃអាទិត្យ។នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖«ការពារប្រឆាំងនឹងស្ថានភាពនៃការវាយប្រហារដោយយានដ្រូនរបស់ (អ៊ុយក្រែន) និងការបាញ់ផ្លោងលើទឹកដីរបស់យើងៈ ទ្រព្យសម្បត្តិសាធារណៈ អគារលំនៅដ្ឋាន វិធានការនានា ត្រូវតែចាត់ឡើង ដើម្បីការពារទឹកដីទាំងនេះ។«ពួកវាទាំងអស់ អាចធានាបាន ដោយការបង្កើតតំបន់ទ្រនាប់ប្រភេទណាមួយ ដើម្បីជាមធ្យោបាយដែលអាចបញ្ចៀសការវាយប្រហារពីចម្ងាយរបស់សត្រូវមកលើយើង»។ បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញ លោក ពូទីន បាននិយាយថា លោកមិនច្រានចោលការបង្កើតតំបន់ទ្រនាប់បែបនេះទេ។

កាណាដា មានការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងមូស្លីម

2024/03/19 10:38:27 am        132
នគរបាលក្រុងតូរ៉ុនតូ បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងប្រឆាំងមូស្លីម នៅទីក្រុងតូរ៉ុនតូ (Toronto) របស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល។ប្រមុខនគរបាល លោក ម៉ាយរ៉ុន ឌែមខីវ (Myron Demkiw) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុង តូរ៉ុនតូ មានការចាប់ខ្លួនចំនួន ៦៩ នាក់ និងការចោទប្រកាន់ចំនួន ១៧៣ ករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងអំឡុងពេលនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ទីក្រុងតូរ៉ុនតូ បានមើលឃើញឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ២០៣ ករណី ដែលកើនឡើងចំនួន ៩៣ ភាគរយធៀបនឹងឆ្នាំមុន។លោក Demkiw បាននិយាយថា ការហៅទូរស័ព្ទរាយការណ៍ពីឧក្រិដ្ឋកម្មស្អប់ខ្ពើមបានធ្លាក់ចុះនៅក្នុងខែធ្នូ និងខែមករា ប៉ុន្តែបន្ទាប់មកបានកើនឡើងនៅក្នុងខែកុម្ភៈ ចំនួន ៦៧ ភាគរយ ហើយក្នុងចំណោមឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៨៤ ករណីរហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៤ មាន ៥៦ ភាគរយគឺជាការប្រឆាំងជនជាតិជ្វីហ្វ។ប្រមុខនគរបាលក្រុងតូរ៉ុនតូ រូបនេះបានបន្ថែមថា ប្រភេទលំអៀងខ្ពស់បំផុតទីពីរនៅឆ្នាំនេះ គឺឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលផ្តោតលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (2SLGBTQI+) បន្ទាប់មកគឺប្រឆាំងជនជាតិស្បែកខ្មៅ និងប្រឆាំងនឹងមូស្លីម អារ៉ាប់ និងប៉ាឡេស្ទីន៕

ខ្មាន់កាំភ្លើងនៅនីហ៊្សេរីយ៉ា ចាប់ជំរិតមនុស្សប្រហែល ១០០ នាក់ក្នុងការវាយប្រហារកាលពីចុងសប្តាហ៍

2024/03/19 10:18:00 am        140
ខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ៊្សេរីយ៉ា បានចាប់ជំរិតមនុស្សប្រហែល ១០០ នាក់ រួមទាំងស្ត្រី និងកុមារ នៅក្នុងការវាយប្រហារចំនួនពីរកាលពីចុងសប្តាហ៍នៅក្នុងរដ្ឋ ខាឌុណា (Kaduna) នេះបើយោងតាមអ្នកស្រុក និងនគរបាលបាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា)។ ការចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនទាមទារប្រាក់លោះខ្លួន បានក្លាយទៅជារឿងស្ទើរតែរាល់ថ្ងៃនៅនីហ៊្សេរីយ៉ា ជាពិសេសនៅភាគខាងជើង ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ពួកគេឡើយ។អ្នកនាំពាក្យនគរបាលរដ្ឋ ខាឌុណា លោក ម៉ានសួរ ហាសសាន (Mansur Hassan) បានបញ្ជាក់អំពីឧប្បត្តិហេតុនៅក្នុងភូមិស្ថានីយ៍ ខាជូរ៉ូ (Kajuru) កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែមិនអាចផ្តល់តួលេខអំពីអ្នកបាត់ខ្លួននោះទេ។ លោកថា ភ្នាក់ងារសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះអ្នកភូមិដែលត្រូវចាប់ខ្លួនទាំងនោះ។ប្រជាពលរដ្ឋបាននិយាយថា ក្រុមបុរសប្រដាប់អាវុធបន្លំស្លៀកពាក់ឯកសណ្ឋានទាហានបានមកដល់ភូមិ ដោយពួកគេមិនបានដឹងខ្លួនឡើយ ព្រោះខ្មាន់កាំភ្លើងទាំងនោះបានចតម៉ូតូឆ្ងាយពីភូមិ។ ជារឿយៗ ខ្មាន់កាំភ្លើង តែងតែបង្ខំចាប់ជនរងគ្រោះចូលទៅក្នុងព្រៃ ដោយឃុំខ្លួនពួកគេអស់រយៈពេលជាច្រើនខែ ខណៈពេលដែលកំពុងរង់ចាំការបង់ប្រាក់លោះ ហើយហេតុការណ៍ទាំងនេះបានបង្ខំឱ្យក្រុមគ្រួសារត្រូវលក់ទ្រព្យសម្បត្តិដើម្បីរំដោះសាច់ញាតិរបស់ពួកគេ៕

UN និយាយថា ការលុកលុយលើក្រុង រ៉ាហ្វា នឹងបំផ្លាញការចែកចាយជំនួយនៅហ្កាហ្សា

2024/03/19 10:14:54 am        64
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ការវាយលុករបស់អ៊ីស្រាអែល លើទីក្រុង រ៉ាហ្វា (Rafah) នឹងធ្វើឱ្យការចែកចាយជំនួយនៅហ្កាហ្សា «ត្រូវបំផ្លាញ» ដោយសារតែអង្គការនឹងមិនអាចរៀបចំការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនដែលរត់ភៀសខ្លួនចេញពីតំបន់នោះអស់ទេ។ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹម លោក ជេមមី មែកហ្គូលឌ្រីក (Jamie McGoldrick) បាននិយាយថា ស្ថាប័នមនុស្សធម៌របស់អង្គការសហប្រជាជាតិ មិនអាចរៀបចំផែនការប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ្កាហ្សារបស់ខ្លួនលើសពីរយៈពេលពីរ ឬបីថ្ងៃមុនបានទេ ដោយសារលក្ខខណ្ឌ ដែលលោកបានពិពណ៌នាថាមិនច្បាស់លាស់ និងមិនមានស្ថិរភាព។លោក មែកហ្គូលឌ្រីក បាននិយាយថា «នោះនឹងក្លាយជាសេណារីយ៉ូដ៏លំបាកមួយសម្រាប់ពួកយើងក្នុងការស្រមៃមើលពីលទ្ធភាពនៃមនុស្សរាប់សែននាក់ ដែលត្រូវបានបង្ខំឱ្យចេញពីក្រុងរ៉ាហ្វា ដោយសារតែការលុកលុយ ហើយប្រឈមនឹងភាពអត់ឃ្លានដោយសារតែការចែកចាយជំនួយត្រូវបំផ្លាញ»។ដោយប្រឆាំងនឹងការអំពាវនាវរបស់អន្តរជាតិឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសន្យាថានឹងវាយរុញចូលទៅក្នុងទីក្រុង រ៉ាហ្វា នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ជាទីដែលមានមនុស្សជាងពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់របស់ហ្កាហ្សា បានរត់ទៅជ្រកកោននៅក្នុងតង់បណ្តោះអាសន្នដើម្បីគេចពីការវាយប្រហាររបស់អ៊ីស្រាអែល នៅចុងភាគខាងជើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM