ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ប្រជាជនហៃទី ប្រឈមមុខការវាយប្រហារដោយការលួចដុត និងកង្វះខាត ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលកើនឡើង

2024/03/08 05:14:29 pm        317
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ពលរដ្ឋប្រទេសហៃទី មើលឃើញថា ពួកគេមានការតស៊ូដោយខ្លួនឯង បន្ទាប់ការកើនឡើងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល ដែលកំពុងព្យាយាមបណ្តេញនាយករដ្ឋមន្ត្រី លោក Ariel Henry។នៅក្នុងរដ្ឋធានី ព័រ អូប្រាំង ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដុតប៉ុស្តិ៍នគរបាល និងបានចូលលួចយកអាហារនៅទីផ្សារក្នុងស្រុកមួយកន្លែង នៅក្នុងហេតុការណ៍ថ្មីនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលកំពុងវាយលុកប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។ ស្ថានភាពច្របូកច្របល់ បានបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈ។ ស្ថានីយប្រេងច្រើនកន្លែង ត្រូវបានបិទដោយជំរុញឲ្យអតិថិជនទិញនៅតាមដងផ្លូវដែលលក់ប្រេងខុសច្បាប់។នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានចូលចតនៅទឹកដី Puerto Rico សហរដ្ឋអាមេរិក ដោយជម្រះមន្ទិលសង្ស័យអំពីទីកន្លែងសុំចតរបស់លោក បន្ទាប់ពីលោក បានធ្វើដំណើរទៅប្រទេសកេនយ៉ា កាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ក្នុងបំណងធានាដល់ការដឹកនាំកម្លាំងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល ជាអន្តរជាតិរបស់ប្រទេសអាហ្វ្រិក។ក្រុមជនអន្ធពាលនៅទីក្រុងព័រ អូប្រាំង ដែលកំពុងប្រយុទ្ធដើម្បីដណ្តើមយកដែនដី បានផ្តល់សញ្ញាថាពួកគេអាចរួមកម្លាំងគ្នាដើម្បីប្រយុទ្ធប្រឆាំងកងកម្លាំងអន្តរជាតិ ជារណសិរ្សរួបរួម។រដ្ឋាភិបាលរបស់ប្រទេសហៃទី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្ថែមពេលដាក់រដ្ឋក្នុងគ្រាអាសន្ន នៅជុំវិញទីក្រុងព័រអូប្រាំងមួយខែទៀត។ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ «ជិតដួលរលំហើយ» ដោយមានការខ្វះបុគ្គលិក ឧបករណ៍ គ្រែ ថ្នាំពេទ្យ និងឈាម សម្រាប់ព្យាបាលអ្នកជំងឺរងរបួសដោយគ្រាប់កាំភ្លើង។

កសិករដែលកំពុងតវ៉ា បានបិទព្រំដែនប្រទេសអេស្ប៉ាញ-បារាំង

2024/03/08 05:09:12 pm        268
កសិករប្រទេសអេស្បាញ និងបារាំង បានរួមកម្លាំងគ្នា បិទព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ខណៈ ពួកគេទាមទារឲ្យមានវិធានការពីអ្នកបង្កើតគោលនយោបាយលើបញ្ហាជាច្រើន ដែលពួកគេនិយាយថា ប៉ះពាល់ដល់ដល់ពួកគេជាអវិជ្ជមាន។កសិករប្រទេសអេស្ប៉ាញរាប់សិបនាក់ បានបើកត្រាក់ទ័រពីទីក្រុង Irun ឆ្ពោះទៅកាន់ព្រំដែន ដើម្បីចូលរួមជាមួយមិត្តភក្ដិបារាំងរបស់ពួកគេ។ កសិករអេស្ប៉ាញ បានប្រាប់អ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ព្រំដែនថា យើងមកគាំទ្រកសិករបារាំង ហើយទាមទារដូចគ្នា ព្រោះពួកគេស្នើសុំជាចម្បងដកការបង់ពន្ធទាំងអស់លើប្រេងសាំង មិនមែនត្រឹមតែពន្ធអាករលើតម្លៃបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែលើពន្ធទាំងអស់ ដូចដែលត្រូវបានធ្វើនៅក្នុងជួរកងទ័ព អាកាសចរណ៍ និង វិស័យដឹកជញ្ជូន។ វីដេអូ បានបង្ហាញរថយន្តដឹកទំនិញ និងយានយន្តរាប់រយគ្រឿង បានជាប់គាំងនៅខាងផ្នែកប្រទេសបារាំង ខណៈកសិករតវ៉ា កំពុងចម្អិនអាហារ និងកាន់ស្លាកសញ្ញាតវ៉ា។ កសិករ បានធ្វើការតវ៉ាជាច្រើនសប្តាហ៍មកហើយ នៅទូទាំងទ្វីបអឺរ៉ុប ដែលត្អូញត្អែរអំពីបញ្ហាជាច្រើន មានចាប់ពីតម្លៃទាបនៅតាមផ្សារទំនើប រហូតដល់ការនាំចូលមានតម្លៃទាប ដែលធ្វើឲ្យធ្លាក់ចុះតម្លៃរបស់អ្នកផលិតក្នុងស្រុក និងមានច្បាប់បរិស្ថានដ៏តឹងរឹងរបស់សហភាពអឺរ៉ុប។

អ៊ីស្រាអែល រំឭកខួប៥ខែ ចាប់តាំងពីការវាយប្រហារក្នុងពិធីបុណ្យសម្លាប់មនុស្ស១.២០០នាក់ដោយក្រុមហាម៉ាស

2024/03/08 03:44:27 pm        306
រយៈពេល៥ខែចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លងពីតំបន់ហ្កាហ្សា ចូលវាយប្រហារដ៏កម្រលើពិធីបុណ្យមួយសម្លាប់មនុស្ស១.២០០នាក់ និងចាប់ខ្លួនអ្នកដំណើរជាច្រើនជាចំណាប់ខ្មាំង មានគ្រួសារជាច្រើនបានទៅកាន់ទីតាំងនោះស្ថិតនៅក្នុងភូមិរ៉េអ៊ីម(Re'im) កាលពីថ្ងៃពីថ្ងៃព្រហស្បតិ៍ទី៧មីនា ដើម្បីរំឭកខួប៥ខែនៃការសម្លាប់រង្គាលនិងការចាប់មនុស្សរាប់រយនាក់ជាចំណាប់ខ្មាំង។ ក្រុមគ្រួសារទាំងនោះ បានកាន់រូបថតអ្នកទាំងឡាយដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ឬត្រូវបានសម្លាប់ ខណៈក្រុមសាច់ញ្ញាតិបានអុជទានរំឭកវិញ្ញាណក្ខន្ឌដល់ពួកគេ ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស កាលពីថ្ងៃពី៧ខែតុលា ដែលបានបង្កឲ្យផ្ទុះជាសង្គ្រាមក្នុងតំបន់ហ្កាហ្សារហូតមកដល់ បច្ចុប្បន្ន។ នេះគឺជាឧបទ្ទវហេតុដ៏សោកនាដកម្មបំផុតក្នុងការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមជ្រុលនិយមប៉ាឡេស្ទីន និងបណ្ដាលឲ្យមានការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាបំផុតពីអ៊ីស្រាអែល។ យោងតាមអ៊ីស្រាអែល ក្រុមនេះបានសម្លាប់មនុស្ស១.២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្ស២៥៣នាក់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី៧ខែតុលា ។ជាការសងសឹកអ៊ីស្រាអែល បានវាយលុកដោយយោធាលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង៣០.៨០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានបង្ខំឲ្យមនុស្សជិត២លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕

តំណាងអយ្យការ ចោទប្រកាន់ជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ចំនួន២បទល្មើស ពាក់ព័ន្ធការដឹកជញ្ចូនគ្រឿងញៀន២គីឡូក្រាម

2024/03/08 01:40:54 am        92
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិកូរ៉េ២នាក់ជាប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធគ្រឿងញៀន២គីឡូក្រាម ចំនួន២បទល្មើស រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី ។ ជនជាប់ចោទទាំង២នាក់ ត្រូវចោទប្រកាន់ពីបទ « ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និង ផ្តើមគំនិតក្នុងបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធា សារធាតុញៀន » ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៤០ និង ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ ។ គួររំលឹកថា ជនជាតិកូរ៉េ២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននឝរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនគ្រាដែលជនទាំង២ ប៉ងដឹកជញ្ជូនសារធាតុញៀនចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តាមរយៈជើងហោះហើរ ក្រុមហ៊ុន (SKY ANGKOR AIRLINE) ZA215 /04MAR24 ។ សូមបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់មានឈ្មោះ Kim jangeun ភេទប្រុស ( ប្ដី ) និង ប្រពន្ធមានឈ្មោះ Lee hyeran ។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ជាង ២គីឡូក្រាម ៕ ដោយ ៖ លីហេង

មីស៊ីលជាច្រើនគ្រាប់ ត្រូវស្ទាក់ចាប់បាន នៅព្រំដែនអ៊ីស្រាអែលជាមួយប្រទេសលីបង់

2024/03/07 09:21:49 pm        142
ក្រុមប្រដាប់អាវុធលីបង់ដ៏មានឥទ្ធិពលហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់គ្នាអស់រយៈពេលជិត៥ខែ ស្របគ្នាជាមួយនឹងសង្រ្គាមហ្កាហ្សា ដែលជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងភាពតានតឹង។លោកនាយករដ្ឋមន្ត្រី Najib Mikati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានសភារបស់ប្រទេសលីបង់ លោក Nabih Berri ដែលស្និទ្ធនឹងក្រុមហេសបូឡា កំពុងសិក្សាសំណើដែលស្នើដោយប្រេសិតអាមេ រិក លោក Amos Hochstein ដែលកំពុងនៅទីក្រុងបេរូត (Beirut) កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា)។សារព័ត៌មានរ៉យទ័រ អាចផ្ទៀងផ្ទាត់រូបភាពវីដេអូពីកាមរ៉ាសុវត្ថិភាពដែលមានកាលបរិច្ឆេទ ដោយគំរូផ្ទុះ ត្រូវគ្នានឹងរូបភាពដែលបានឃើញក្នុងវីដេអូ។ ទីតាំងរបស់រូបភាពវីដេអូពីកាមរ៉ាសុវត្ថិភាព ត្រូវបានផ្ទៀងផ្ទាត់តាមរយៈអគារមួយចំនួន និងសណ្ឋានដី ដែលត្រូវគ្នានឹងឯកសារ និងរូបភាពផ្កាយរណប។

មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤

2024/03/07 09:17:42 pm        103
មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធថា យោធាអ៊ុយក្រែន នឹងធ្វើឲ្យស្ថានការណ៍សមរភូមិ មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយមានបំណងបង្កើតអង្គភាពសម្រាប់សកម្មភាពវាយបក នៅចុងឆ្នាំនេះ។កងកម្លាំងអ៊ុយក្រែន បានធ្វើការដកថយ បន្ទាប់ពីការប្រយុទ្ធរយៈពេល៩ខែនៅជួរមុខដែលមានស្ថិរភាពភាគច្រើន នៅពេលដែលទីក្រុងភាគខាងកើត Avdiivka បានធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ី កាលពីដើមខែកុម្ភៈ បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញជាច្រើនខែមកនោះ។កងទ័ពអ៊ុយក្រែន ត្រូវបានបង្ខំឲ្យចាកចេញពីការតាំងទីលំនៅជាច្រើន ដែលនៅជិតទីក្រុងនេះ ដោយសារតែការបន្តវាយលុករបស់រុស្ស៊ី ចំពេលដែលការស្តុកអាវុធរបស់ខ្លួន កំពុងធ្លាក់ចុះ។ កញ្ចប់ជំនួយដ៏សំខាន់ពីសហរដ្ឋអាមេរិក ត្រូវបានជាប់គាំង ដោយសារមានការជំទាស់ពីគណបក្សសាធារណរដ្ឋនៅក្នុងសភា។លោក Oleksandr Pavliuk ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងអំឡុងពេលនៃការរុះរើយោធាជាន់ខ្ពស់នាពេលថ្មីៗនេះ បានថ្លែងនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍ថា៖«យើងនឹងធ្វើឲ្យ ស្ថានការណ៍មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីរៀបចំកងទ័ពសម្រាប់សកម្មភាពសកម្មបន្ថែមទៀត និងចាប់យកគំនិតផ្តួចផ្តើមនេះ។លោកបានបញ្ជាក់ថា ការងារបច្ចុប្បន្ន គឺមានគោលបំណងដកអង្គភាពយោធាដែលបាត់បង់សក្តានុពលរបស់ពួកគេ និងពង្រឹងពួកគេឡើងវិញ ដើម្បីបង្កើតជាកងកម្លាំងសម្រាប់សកម្មភាពវាយបក នៅឆ្នាំនេះ។លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីខែមុនថា រុស្ស៊ីនឹងព្យាយាមវាយលុកថ្មីនៅនិទាឃរដូវ ឬរដូវក្តៅនេះ ប៉ុន្តែទីក្រុងគីវ មានផែនការនៅសមរភូមិរបស់ខ្លួន។

ក្រុមហ៊ុនកាហ្វេ Starbucks មជ្ឈិមបូព៌ា បញ្ឈប់បុគ្គលិកពីរពាន់នាក់ពីការងារ ជុំវិញពហិការសង្គ្រាមហ្កាហ្សា

2024/03/07 09:02:36 pm        154
ម្ចាស់សិទ្ធិផ្តាច់មុខនៅមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាខ្លួនបានចាប់ផ្តើមបណ្តេញបុគ្គលិកប្រហែល ២.០០០ នាក់នៅក្នុងហាងកាហ្វេរបស់ខ្លួននៅទូទាំងតំបន់ បន្ទាប់ពីម៉ាកយីហោនេះបានរកឃើញថាខ្លួនជាគោលដៅរបស់សកម្មជនក្នុងការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ខ្លួន ដោយសារសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។សម្ព័ន្ធ អាល់ស្ហាយ៉ា គ្រុប (Alshaya Group) ដែលមានមូលដ្ឋាននៅប្រទេសគុយវ៉ែត និងជាក្រុមហ៊ុនឯកជនបែបគ្រួសារមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ការបញ្ឃប់បុគ្គលិកចំនួន ២.០០០ នាក់នេះនៅទីតាំងហាងរបស់ខ្លួនក្នុងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី០៧ ខែតុលាមក ក្រុមហ៊ុន ស្តារបាក់ស៍ បានរកឃើញថាខ្លួនរួមទាំងម៉ាកយីហោរបស់លោកខាងលិចផ្សេងទៀត ត្រូវបានកំណត់គោលដៅដោយសកម្មជនគាំទ្រប៉ាឡេស្ទីនជុំវិញសង្រ្គាមហ្កាហ្សា ដោយការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលដែលជាប់ពាក់ព័ន្ធនឹងសង្រ្គាម។ ក្រុមហ៊ុននេះបាននឹងកំពុងព្យាយាមប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជា «ព័ត៌មានមិនពិត និងបំភាន់ដែលត្រូវបានចែករំលែកអំពី ស្តារបាក់ស៍» កំពុងត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត៕

ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុត

2024/03/07 08:59:30 pm        84
ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (០៦ មីនា) ថាយ៉ាងហោចណាស់មនុស្ស ៨.៥៦៥ នាក់បានស្លាប់នៅតាមខ្សែផ្លូវធ្វើអន្តោប្រវេសន៍ជុំវិញពិភពលោកកាលពីឆ្នាំមុន ដែលធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់ជនអន្តោប្រវេសន៍។អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) បាននិយាយថា ចំនួនការស្លាប់របស់ជនអន្តោប្រវេសន៍ដែលបានកត់ត្រាកាលពីឆ្នាំមុន លើសពីចំនួនអ្នកស្លាប់ និងបាត់ខ្លួនទូទាំងពិភពលោក នៅក្នុងកំណត់ត្រាខ្ពស់បំផុតឆ្នាំ២០១៦ នៅពេលដែលមនុស្សចំនួន ៨.០៨៤ នាក់បានស្លាប់ ខណៈចំនួនអ្នកស្លាប់កាលពីឆ្នាំ២០២២ ក៏កើនឡើង ២០ ភាគរយផងដែរ។អគ្គនាយករងអង្គការ IOM លោកស្រី អ៊ូហ្គូឈី ដានីញ៉ែលស៍ (Ugochi Daniels) បាននិយាយថា «តួលេខដ៏គួរឱ្យរន្ធត់ ដែលប្រមូលបានដោយគម្រោង ជនអន្តោប្រវេសន៍បាត់ខ្លួន (MMP) ទាំងនេះ ក៏ជាការដាស់តឿនមួយថា យើងត្រូវតែប្តេជ្ញាចិត្តឡើងវិញចំពោះសកម្មភាពធំជាងនេះ ដែលអាចធានាបាននូវការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាព»។គម្រោងជនអន្តោប្រវេសន៍បាត់ខ្លួន MMP ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ IOM កត់ត្រាការស្លាប់ និងការបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍តាំងពីឆ្នាំ២០១៤ នេះ បានរកឃើញថាផ្លូវឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ នៅតែបន្តជាផ្លូវដ៏គ្រោះថ្នាក់បំផុតសម្រាប់ជនអន្តោប្រវេសន៍ ដោយមានការស្លាប់ និងការបាត់ខ្លួនយ៉ាងហោចណាស់ ៣.១២៩ នាក់កាលពីឆ្នាំមុន៕

មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះធុនតូចនៅទីក្រុង Nashville អាមេរិក

2024/03/07 08:56:52 pm        104
នាយកដ្ឋាននគរបាលរបស់ទីក្រុង ណាសវីល (Nashville) បាននិយាយកាលពីព្រឹកថ្ងៃអង្គារ (០៥ មីនា) ថាមនុស្ស ៥ នាក់បានស្លាប់បន្ទាប់ពីយន្តហោះម៉ាស៊ីនមួយ មួយគ្រឿង បានធ្លាក់នៅក្បែរផ្លូវហាយវេក្នុងទីក្រុង ណាសវីល របស់សហរដ្ឋអាមេរិក។នគរបាលបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាយន្តហោះនោះបានធ្លាក់ពីខ្សែផ្លូវឆ្ពោះទៅភាគខាងកើតឆ្លងកាត់ច្រកចេញ ឆាលុត ផែក (Charlotte Pike) បន្ទាប់ពីមានរបាយការណ៍មួយនិយាយថា យន្តហោះនេះកំពុងមានបញ្ហាម៉ាស៊ីន និងថាមពល ហើយត្រូវការការអនុញ្ញាតឱ្យចុះចតជាបន្ទាន់។ នគរបាលបន្ថែមថា ក្រុមការងារកំពុងធ្វើការដើម្បីកំណត់ប្រភពដើមរបស់យន្តហោះ។អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ណាសវីល បានប្រាប់បណ្តាញទូរទស្សន៍ថា យន្តហោះនោះបានធ្លាក់ដោយសារផលប៉ះពាល់បច្ចេកទេស ហើយមិនមានអ្នកនៅរស់រានមានជីវិតទេ»។ជនរងគ្រោះទាំងនោះ គឺជាគ្រួសារជនជាតិកាណាដាដែលមានគ្នា ៥ នាក់ ហើយត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកបើកយន្តហោះឈ្មោះ វីកទ័រ ដូតសេនថូ (Victor Dotsenko) អាយុ ៤៣ ឆ្នាំ ប្រពន្ធរបស់បុរសនេះ ឈ្មោះ រីមម៉ា ដូតសេនថូ (Rimma Dotsenko) អាយុ ៣៩ ឆ្នាំ និងកូនបីនាក់របស់ពួកគេ៕

អ្នកវិទ្យាសាស្ត្រ៖ បុរសម្នាក់ ដែលចាក់វ៉ាក់សាំងកូវីដ ២១៧ ដង រាយការណ៍ថាមិនមានផលប៉ះពាល់ទេ

2024/03/07 08:53:51 pm        133
បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ដែលមានចេតនាចាក់វ៉ាក់សាំងកូវីដ១៩ (COVID-19) ចំនួនដល់ទៅ ២១៧ ដងមិនបានរាយការណ៍ពីផលប៉ះពាល់ណាមួយពីវ៉ាក់សាំងនោះទេ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ ដែលបុរសនោះអាចជា «អ្នកចាក់វ៉ាក់សាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ»។ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងទិនានុប្បវត្តិជំងឺឆ្លង LID ថា ប្រព័ន្ធការពាររបស់បុរសវ័យ ៦២ ឆ្នាំមកពីទីក្រុង ម៉េកដឺប៊ឺក (Magdeburg) ភាគកណ្តាលនៃប្រទេសអាឡឺម៉ង់ ដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ នៅតែដំណើរការបានល្អដោយមិនមានបញ្ហាអ្វីឡើយ។ពួកគេបាននិយាយថា បុរសនោះស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងជាច្រើនដង ប្រឆាំងនឹងការណែនាំផ្នែកវេជ្ជសាស្រ្ត។ បុរសនោះទទួលបានចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវដែលដឹកនាំដោយអាល្លឺម៉ង់ជាលើកដំបូង ដោយសាររបាយការណ៍ព័ត៌មានក្នុងឆ្នាំ២០២២ ដែលកាលនោះលោកបានទទួលវ៉ាក់សាំងនេះចំនួន ៩០ ដង។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះបាននិយាយថា បុរសនោះត្រូវបានគេសង្ស័យថាទទួលចាក់វ៉ាក់សាំងច្រើនដងនេះ ដើម្បីប្រមូលសន្លឹកប័ណ្ណថ្នាំបង្ការ បន្ទាប់មកអាចត្រូវបានក្លែងបន្លំ និងលក់ទៅឱ្យមនុស្សដែលមិនចង់ចាក់វ៉ាក់សាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM