ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ទាហានហ្ស៊កដានី ទម្លាក់ជំនួយលើតំបន់ហ្កាហ្សា ខណៈចំនួនពលរដ្ឋប៉ាឡេស្ទីនអត់ឃ្លានកាន់តែច្រើន

2024/02/27 07:40:00 pm        158
ជំនួយមានទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ត្រូវបានទម្លាក់ដោយប្រើឆត្រយោង លើតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ ដោយទាហានហ្ស៊កដានី ដែលជាប្រតិបត្តិការទម្លាក់ពីលើយន្តហោះដ៏ធំបំផុតសម្រាប់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ កំពុងរស់នៅក្នុងជំរំត្រូវការជំនួយជាចាំបាច់ដើម្បីរស់។ អ្នកនាំពាក្យកងទ័ព លោក ម៉ាស្តាហ្វា ហ៊ីយ៉ារី(Mustafa Hiyari) បាននិយាយថា ប្រតិបត្តិការទម្លាក់ជំនួយនេះបានប្រើយន្តហោះ C-130 ចំនួន៤គ្រឿង រួមទាំងមួយគ្រឿងជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង ។ ជំនួយទាំងនោះ ដែលរួមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់វេជ្ជសាស្ត្រ និងអាហារឆ្អិនស្រាប់ ជាប្រភេទអាហារូបត្ថម្ភខ្ពស់ បានទម្លាក់ចូលក្នុងសមុទ្រ ក្បែរឆ្នេរ ហើយដឹកជញ្ជូនឡើងដីគោកតាមទូក។ប្រជាជនហ្កាហ្សាប្រមាណ២លាន៣សែននាក់ ភាគច្រើននៃពួកគេបានរត់ភៀសខ្លួនពីផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គក្រាប់បែកជាច្រើនខែរបស់អ៊ីស្រាអែល កំពុងប្រឈមវិបត្តិនៃភាពស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ។ ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡា(Abdullah )បានព្រមានកាលពីថ្ងៃចន្ទពីគ្រោះថ្នាក់នៃប្រតិបត្តិការយោធាដែលបានគ្រោងទុករបស់អ៊ីស្រាអែលក្នុងតំបន់រ៉ាហ្វា និងបានអំពាវនាវដដែលៗឲ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិល ក្នុងតំបន់ហ្កាហ្សានិង នាំយកជំនួយកាន់តែច្រើនថែមទៀតចូលក្នុងតំបន់រងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ៕

បំណាក់ដី បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល

2024/02/27 07:34:39 pm        129
មន្ត្រីក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីដ៏ធំ បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល ដោយបានបំផ្លាញលំនៅឋានច្រើនខ្នង ដីស្រែចំការ និងដំណាំ។បំណាក់ដីល្បប់ បានគ្របដណ្តប់លើភូមិ ឡាហ្គីណា(Laquina) ទាំងមូល នៅក្នុងទីក្រុងកូចាបាំបា(Cochabamba) និងបានកប់លើលំនៅឋានចំនួន៣០ខ្នង ដីស្រែចំការ យានយន្ត និងដំណាំ ដោយពេញទៅដោយដីល្បប់។គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទំនប់ទឹកមួយកន្លែងនៅបឹងក្បែរនោះលេចធ្លាយ ដោយបានបញ្ជូនជំនន់ដីល្បប់ ហូរចុះតាមភ្នំ និងបានធ្វើឲ្យជនលិចអ្វីៗគ្រប់យ៉ាងនៅតាមផ្លូវដីល្បប់ហូរ។អាជ្ញាធរ និយាយថាប្រជាជន៤០គ្រួសារបានបាត់បង់លំនៅឋានរបស់ពួកគេ ប៉ុន្តែគ្មានអ្នកស្លាប់ និងរងរបួស ត្រូវបានរាយការណ៍នោះទេ។ ទន្ទឹមនឹងនេះ តំបន់ Potosi នៅតំបន់ភ្នំអង់ ភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យទឹកទន្លេឡើងហៀរច្រាំង បណ្តាលឲ្យផ្លូវជាច្រើនខ្សែគ្របដណ្តប់ដោយសំរាម ដុំថ្ម ដីល្បប់ ហើយ លំនៅឋានជាង៤០០ខ្នង ត្រូវបានបំផ្លាញ។

ប្រទេសប៉េរូ ប្រកាសគ្រាអាសន្នសុខភាព ខណៈការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់

2024/02/27 07:31:08 pm        98
ប្រទេសប៉េរូ បានប្រកាសគ្រាអាសន្នសុខភាព នៅទូទាំងតំបន់ភាគច្រើនរបស់ប្រទេស កាលពីថ្ងៃចន្ទ ខណៈរលកកម្តៅនិងភ្លៀងធ្លាក់ខ្លាំង បាននាំទៅរកការកើនឡើងករណីជំងឺគ្រុនឈាម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សេសា វ៉ាស្គីស(Cesar Vasquez) បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ នៅប្រទេសអាមេរិកខាងត្បូងមួយនេះដោយសារវីរុស បានកើនឡើង៣២នាក់ រហូតមកដល់ឆ្នាំនេះ។លោក Vasques បាននិយាយថា ករណីសរុប បានកើនឡើងដល់ ៣១.៣០០ករណី ក្នុងរយៈពេល ៨ សប្តាហ៍ដំបូង នៅឆ្នាំនេះ ដែលកើនឡើងពីចំនួន២៤.៩៨១ ករណី ក្នុងរយៈពេល៧សប្តាហ៍ដំបូង។លោក Vasquez បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប៉េរូ បានអនុម័តញត្តិដើម្បីប្រកាសគ្រាអាសន្នសុខភាពកាលពីថ្ងៃចន្ទ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក បាននិយាយថាការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់។ រហូតមកដល់ពេលនេះ ករណីភាគច្រើន ត្រូវបានគេមើលឃើញថាកើតមាននៅភាគខាងជើងប្រទេសប៉េរូ ជាកន្លែងដែល មន្ទីរពេទ្យជាច្រើន មានអ្នកជំងឺច្រើនលើសលប់រួចទៅហើយ។ចាប់តាំងពីឆ្នាំ ២០២៣ ប្រទេសនៅតំបន់ភ្នំអង់មួយនេះ បានប្រឈមទៅនឹងសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ដោយសារតែបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលបានព្រមានដល់តំបន់ឆ្នេរប្រទេសប៉េរូ។

ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលមិនគោរពតាមសេចក្តីបង្គាប់របស់តុលាការUN ដើម្បីអនុញ្ញាតឲ្យជំនួយគ្រប់គ្រាន់ចូលទៅក្នុងតំបន់ហ្កាហ្សា

2024/02/27 07:23:52 pm        85
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ពុំបានអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការកំពូលអង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយដែលត្រូវការបន្ទាន់ ដល់ប្រជាជនដែលអស់សង្ឃឹម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ដែលមានរយៈពេល១ខែ បន្ទាប់ពីការចេញសេចក្តីសម្រេចដ៏សំខាន់ ក្នុងទីក្រុងឡាអេ ដែលបង្គាប់ឲ្យប្រទេសអ៊ីស្រាអែល បន្ថយសង្គ្រាមរបស់ខ្លួន។នៅក្នុងការឆ្លើយតបដំបូងចំពោះញត្តិរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល ធ្វើអស់ពីសមត្ថភាពដើម្បីការពារការស្លាប់ ការបំផ្លិចបំផ្លាញ និងអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។ ប្រទេសនេះ បានបញ្ឈប់ភ្លាមៗចំពោះសេចក្តីបង្គាប់ឱ្យបញ្ចប់ការវាយលុកដោយយោធារបស់ខ្លួន ដែលបានបង្កឱ្យមានមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែល បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះបទចោទប្រកាន់នេះ ដោយនិយាយថាខ្លួនកំពុងប្រយុទ្ធនឹងសង្គ្រាម ក្នុងការការពារខ្លួន។ ការត្រៀមខ្លួន កំពុងធ្វើឡើងសម្រាប់អ៊ីស្រាអែល ដើម្បីពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន ចូលទៅក្នុងទីក្រុង Rafah ជាទីក្រុងនៅភាគខាងត្បូងផុតតំបន់ហ្កាហ្សានៅតាមបណ្តោយព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ១,៤ លាននាក់ បានសម្រុកទៅទីនោះដើម្បីស្វែងរកទីសុវត្ថិភាព។នៅទីក្រុង Rafah ជំរំតង់ដ៏ស្អេកស្កៈ បានប្រែជាលំនៅឋានរបស់ជនភៀសខ្លួន ដែលបានបង្កឱ្យមានការព្រួយបារម្ភជាសកល ហើយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានព្រមានថា អ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល ក្នុងពេលប្រយុទ្ធជាមួយក្រុមហាម៉ាស។

ចិនជំរុញអាមេរិក ឱ្យចាត់វិធានការជាក់ស្តែងដើម្បីសម្រេចបានបទឈប់បាញ់នៅហ្កាហ្សា

2024/02/27 06:56:09 pm        114
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានជំរុញឱ្យសហរដ្ឋអាមេរិក ស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិសម្រាប់បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។អ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក ត្រូវបានប្រទេសមួយចំនួនរិះគន់ចំពោះការប្រឆាំងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្ទ្រីប។លោកស្រី ម៉ៅ បាននិយាយថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលចុងក្រោយនេះ នៅតែបន្តកើនឡើង ហើយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប គឺធ្ងន់ធ្ងរបំផុត ដោយជនស៊ីវិលជិត ៣០.០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ១,៩ លាននាក់ត្រូវភៀសខ្លួន។អ្នកនាំពាក្យរូបនេះបានបន្ថែមថា បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្រ្ទីប គឺជាការអំពាវនាវជាសកល និងការឯកភាពដ៏លើសលប់របស់សហគមន៍អន្តរជាតិ ហើយសហរដ្ឋអាមេរិកគួរតែគោរពតាមការអំពាវនាវនេះ និងចាត់វិធានការជាក់ស្តែងដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏សោកសៅនៅតំបន់ហ៊ុមព័ន្ធមួយនេះ៕

រដ្ឋមន្ត្រីបញ្ជាក់ថា អ៊ីស្រាអែលប្តេជ្ញា លុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ច

2024/02/27 05:32:23 pm        327
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម លោក នី បាកាត (Nir Barkat) បានថ្លែងកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ប្តេជ្ញាឈ្នះសង្រ្គាមនៅតំបន់ហ្កាហ្សា និងលុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ចរបស់ប្រទេសនេះ។សេដ្ឋកិច្ចមានតម្លៃ៥០០ពាន់លានដុល្លាររបស់អ៊ីស្រាអែល បានរងនូវផលប៉ះពាល់ ក្នុងអំឡុងសង្គ្រាមរយៈពេលជាង ៤ខែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលដែលមនុស្សរាប់ពាន់នាក់ បានចាកចេញពីកម្លាំងពលកម្មអ៊ីស្រាអែល ហើយទៅបម្រើយោធា។ប៉ុន្តែលោកបាកាត ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខភាពដ៏សំខាន់ ដើម្បីស្នង តំណែងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិសុខជាតិ មិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលផងដែរ។នៅពេលសួរថាតើហានិភ័យនៃឱនភាពពាណិជ្ជកម្មកាន់តែធំ និងការទម្លាក់ចំណាត់ថ្នាក់ផ្សេងទៀត អាចមានន័យយ៉ាងណាសម្រាប់អ៊ីស្រាអែល លោកបាកាត បានប្រាប់សារព័ត៌មានរ៉យទ័រថា«ចូរមើល យើងប្តេជ្ញាយកឈ្នះសង្រ្គាមនេះ។ យើងនឹងឈ្នះសង្រ្គាម ដោយមិនគិតពីអ្វីទាំងអស់»។លោកបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួមសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)ថា៖«ខ្ញុំគិតថា នៅពេលដែលមនុស្សសម្លឹងមើលសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ជាដំបូង ពួកគេចង់ធ្វើឲ្យប្រាកដថា យើងជាប្រទេសដែលមានសុវត្ថិភាព»។

ការវាយប្រហាររបស់អ៊ីស្រាអ៊ែល សម្លាប់មនុស្ស២នាក់នៅក្នុងលីបង់ ហេសបូឡាឆ្លើយតបដោយ គ្រាប់រ៉ុក្កែត៦០គ្រាប់

2024/02/27 05:28:34 pm        337
អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារតាមអាកាសចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ដែលជំរុញឲ្យក្រុមភេរវករឆ្លើយតបដោយការ បាញ់រ៉ុ ក្កែតចំនួន ៦០គ្រាប់ឆ្ពោះទៅកាន់រដ្ឋជ្វីហ្វនេះ។ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ប៉ុន្មានម៉ោងមុននេះ។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ដែលជាការវាយប្រហារចូលយ៉ាងជ្រៅបំផុតរបស់ខ្លួនទៅ ក្នុងទឹកដីនៃប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ក្រុមហេសបូឡា បានឆ្លើយតបដោយការបាញ់រ៉ុក្កែត Katyusha ចំនួន៦០គ្រាប់ទៅកាន់ទីស្នាក់ការកណ្តាលកងទ័ពអ៊ីស្រាអែល នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅក្បែរប្រទេសស៊ីរី។ការវាយប្រហារនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សារវាងក្រុមហេសបូឡា និងអ៊ីស្រាអែលដែលប្រដាប់ដោយអាវុធធុនធ្ងន់ ចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ របស់ពួកគេ ដែលបានជំរុញឲ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្គ្រាមនៅក្នុងតំបន់ដែលហៀរចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សានោះ។ការវាយប្រហារលើជ្រលងភ្នំ Baalbek ដោយសារតែទីតាំងនេះចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត ចាប់តាំងពីការវាយប្រហារតាមអាកាសនៅដើមខែមករា ទៅលើទីក្រុងបេរូត ( Beirut) ដែលបានសម្លាប់មន្ត្រីកំពូលរបស់ក្រុមហាម៉ាស លោក Saleh Aouri។

កសិករតវ៉ាទូទាំងអឺរ៉ុប ដាក់សម្ពាធលើមេដឹកនាំដោះស្រាយក្ដីកង្វល់ការឡើងថ្លៃទំនិញ ផលិតផលកសិកម្ម និងបរិស្ថាន

2024/02/27 05:25:21 pm        293
កាលពីថ្ងៃចន្ទក្រុមប្រជាករសិករបានបិទព្រំដែនរវាងប្រទេសប៉ូឡូញនិងអាល្លឺម៉ង់ ដោយគប់ដបទឹកលើកងកម្លាំងនគរបាល ក្នុងទីក្រុងព្រុចសែល និងបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារចំណាត់ការជួយបន្ធូរតម្លៃមុខទំនិញនៅតាមទីផ្សារ និងនូវអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងមិនស្មើភាពគ្នាពីបរទេស។ ក្រុមរដ្ឋមន្ត្រីកសិកម្មមកពីទូទាំងសហភាពអឺរ៉ុប បានប្ដេជ្ញាចាត់វិធានការបន្ថែមទៀតដើម្បីការបន្ថយការបង់សេវាក្រៅផ្លូវការនិងជួយក្រុមកសិករខណៈជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែលដើម្បីពិភាក្សាវិបត្តិនេះបន្ទាប់ពីកសិករពោពេញដោយកំហឹងចេញតវ៉ារយៈពេលជាច្រើនសប្ដាហ៍នៅទូទាំងអឺរ៉ុប។ រដ្ឋជាសមាជិកទាំង២៧ បានបន្ធូរបន្ថយផ្នែកខ្លះនៃគោលនយោបាយកិច្ចព្រមព្រៀងបរិស្ថានបៃតង ដោយលុបចោលគោលដៅមួយដើម្បីលុបការបំភាយឧស្ម័នក្នុងការងារកិសកម្មពីផែនទីវិថីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២៤របស់ខ្លួន។ប៉ុន្តែកសិករកំពុងទាមទារច្រើនជាងនេះទេ។ប្រធានសម្របសម្រួលនៃអង្គការកសិកម្ម ឡាវីយ៉ា ខេមផេនស៊ីណា(La Via Campesina) លោក Morgan Ody បាននិយាយថា ពួកលោកមកកាន់ទីក្រុងព្រុចសែលជាថ្មីទៀតនៅថ្ងៃនេះក្នុងនាមជាប្រជាកសិករ ព្រោះសហភាពអឺរ៉ុប មិនបានស្ដាប់ការទាមទាររបស់យើងទេ។ ការទាមទាររបស់យើងគឺដើម្បីផលប្រយោជន៍ស្មើភាពគ្នាប៉ុណ្ណោះ។នៅឯការប្រមូលផ្ដុំគ្នាក្នុងទីក្រុងព្រុចសែល នគរបាលបង្ក្រាបកុបកម្ម បានប្រើកាណុងបាញ់ទឹកលើក្រុមបាតុករ ដែលកំពុងគប់ដបទឹកនិងស៊ុតលើពួកគេ ខណៈត្រាក់ទ័រប្រហែល៩០០គ្រឿង បានធ្វើឲ្យកកស្ទះចរចារណ៍នៅតាមតំបន់មួយចំនួននៃរដ្ឋធានីរបស់បែលហ្ស៊ិក នៅមិនឆ្ងាយប៉ុន្មានពីទីតាំងជំនួបក្រុមរដ្ឋមន្ត្រី។នៅឯការតវ៉ាមួយក្នុងទីក្រុងម៉ាឌ្រីដ ក្រុមកសិករមកពីទូទាំងប្រទេសអេស្ប៉ាញ បានផ្លុំកញ្ចែ ចុចស៊ីផ្លេ និងវាយស្គរលាន់ត្រហឹង ជំរុញឲ្យសហភាពអឺរ៉ុប បន្ធូរបទប្បញ្ញត្តិ និងទម្លាក់ចោលច្បាប់មួយចំនួនចំពោះគោលយោបាយកសិកម្ម CAP នៃការឧបត្ថម្ភធនបម្រុង និងកម្មវិធីផ្សេងទៀត៕

ក្រុមមន្ត្រី៖ ជនភៀសខ្លួននៅទីក្រុងរ៉ាហ្វា នឹងត្រូវអនុញ្ញាតឲ្យភៀសខ្លួនទៅកាន់តំបន់ផ្សេងនៅហ្កាហ្សាភាគខាងត្បូង

2024/02/27 05:18:03 pm        255
មន្ត្រីអ៊ីស្រាអែលពីរនាក់ បានប្រាប់សារព័ត៌មាន NBC News កាលពីថ្ងៃចន្ទថា ជនស៊ីវិលប៉ាឡេស្ទីនដែលស្នាក់នៅក្នុងទីក្រុងរ៉ាហ្វា (Rafah) នឹងត្រូវអនុញ្ញាតឲ្យភៀសខ្លួនទៅកាន់តំបន់ផ្សេងទៀតនៃតំបន់ហ្កាហ្សាភាគខាងត្បូង មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្តែនឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។ .ព័ត៌មានលម្អិតនៃផែនការរបស់អ៊ីស្រាអែលសម្រាប់ការវាយប្រហារលើទីក្រុងរ៉ាហ្វា ដែលមិនត្រូវបានគេរាយការណ៍ពីមុន ផ្តល់ការយល់ឃើញដំបូងអំពីរបៀបដែលអ៊ីស្រាអែលស្នើឲ្យដោះស្រាយជាមួយប្រជាជនប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់ដែលបានស្វែងរកការជ្រកកោន នៅក្នុងទីក្រុងចុងបំផុតនៃដែនដីនេះ បន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នានេះ។ ក្រុមមន្ត្រី បាននិយាយថា នៅក្រោមផែនការនេះ ជនស៊ីវិល នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុង រ៉ាហ្វា ទៅកាន់តំបន់ភាគខាងត្បូងនៃទន្លេ Wadi Gaza ដែលជាជ្រលងទន្លេដែលត្រូវបានចាត់ទុកថា ជាព្រំប្រទល់បែងចែកក្រៅផ្លូវការរវាងពាក់កណ្តាលភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាជាសាធារណៈអំពីផែនការយោធា ពួកគេបាននិយាយថា ប្រជាជន អាចទៅទីក្រុងខាន់យូនីស ( Khan Younis) ភាគខាងជើងនៃទីក្រុងរ៉ាហ្វា នៅពេលដែលប្រតិបត្តិការយោធានៅទីនោះ ត្រូវបានបញ្ចប់។មន្ត្រីទាំងនោះ បាននិយាយថា តំបន់ពិតប្រាកដទៅកាន់កន្លែងដែលជនស៊ីវិលប៉ាឡេស្ទីន នឹងត្រូវបានប្រាប់ឲ្យធ្វើដំណើរទៅ ហើយផ្លូវដែលពួកគេ នឹងត្រូវបានគេប្រាប់ឲ្យធ្វើដំណើរ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ ហើយនឹងអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។

គណបក្សធំបំផុតរបស់ឥណ្ឌូណេស៊ី សម្លឹងរកមើលការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត

2024/02/27 05:15:16 pm        264
គណបក្សដ៏ធំបំផុតនៅក្នុងសភាឥណ្ឌូនេស៊ី កំពុងសម្លឹងរកមើលការស៊ើបអង្កេតផ្នែកនីតិបញ្ញត្តិលើការចោទប្រកាន់ជុំវិញការបោះឆ្នោតប្រធានាធិបតីក្នុងខែនេះ ហើយក៏គ្រោងនឹងដាក់សំណុំរឿងទៅកាន់តុលាការកំពូលផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សបាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ)។គណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី (PDIP) បានគាំទ្រលោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) សម្រាប់តំណែងជាប្រធានាធិបតី ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ពីក្រោយលោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាអ្នកឈ្នះដាច់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈ យោងទៅតាមចំនួនសន្លឹកឆ្នោតក្រៅផ្លូវការ និងការរាប់បឋមដែលកំពុងបន្តដោយស្ថាប័នបោះឆ្នោត។អគ្គលេខាធិការបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី PDIP លោក ហាស្តូ គ្រីស្ទីយ៉ានតូ (Hasto Kristiyanto) បានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងបានរកឃើញថាមានការរំលោភអំណាច រាប់ចាប់ពីទិដ្ឋភាពផ្លូវច្បាប់ រហូតដល់ការប្រើប្រាស់មធ្យោបាយរដ្ឋ» ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ ឬភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នោះទេ។លោក ហាស្តូ បាននិយាយថាគណបក្ស PDIP និងអ្នកគាំទ្រផ្សេងទៀតរបស់លោក ហ្កាន់ចា នឹងដាក់ពាក្យបណ្ដឹងលើភាពមិនប្រក្រតីនៃការបោះឆ្នោតដែលត្រូវបានចោទប្រកាន់នេះ ទៅតុលាការធម្មនុញ្ញ ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ ហើយថាការស៊ើបអង្កេតនេះមានគោលបំណងការពារលទ្ធិប្រជាធិបតេយ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/05/2026 09:10 AM
តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM