ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

​ឯកឧត្ដម គួច ចំរើន៖ជនជាតិចិនតៃវ៉ាន់២នាក់ផលិតវីដេអូញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន

2024/02/15 10:32:50 pm        414
ព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ករណី ជនជាតិចិនតៃវ៉ាន់២នាក់ ដែលរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់សន្ដិសុខសង្គម ក្នុងខេត្តព្រះសីហនុ នឹងត្រូវទទួលទោសចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងបានឡើយ។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់បែបនេះតាមរយៈសន្និសីទសារព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ដែលត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។យោងតាមហ្វេសប៊ុករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងនាមអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។ ករណីនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ខាងលើកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិត Video Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕

UN៖ ការប្រយុទ្ធគ្នារវាងកងទ័ពកុងហ្គោនិង ក្រុមឧទ្ទាម M23 នៅតែបន្តនៅភាគខាងកើត

2024/02/15 09:35:06 pm        147
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការប៉ះទង្គិចគ្នានៅតែបន្ត រវាងកងកម្លាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលគាំទ្រដោយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកងកម្លាំងក្រុមឧទ្ទាម M23 នៅក្នុងខេត្ត ណស្ស គីវូ (North Kivu) ភាគខាងកើត។លោក ស្តេបហ្វេន ឌូចារីក(Stephane Dujarric) ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយដោយដកស្រង់របាយការណ៍ពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថា ស្ថានភាពនៅខេត្ត North Kivu ជាពិសេសនៅក្នុងទីក្រុង Sake នៅតែតានតឹង ខណៈការប៉ះទង្គិចគ្នានៅតែកើតមាន។ កាលពីថ្ងៃអង្គារ ការប្រយុទ្ធគ្នា បានកើតឡើងនៅជាយក្រុង Sake មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រភាគពាយព្យទីក្រុង Goma ។ លោក Dujarric បាននិយាយថា បេសកកម្មរក្សាសន្តិភាព កំពុងបន្តគាំទ្រកងកម្លាំងប្រដាប់អាវុធកុងហ្គោ ហើយកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីការពារជនស៊ីវិល រួមទាំងការរក្សាវត្តមាននៅតាមបណ្តោយអ័ក្សទីក្រុង Goma និងទីក្រុង Sake ។ លោក និយាយថា កងរក្សាសន្តិភាពក៏បានបន្ថែមវត្តមានកម្លាំងរបស់ពួកគេនៅក្នុងទីក្រុង Sake ដោយការដាក់ពង្រាយកម្លាំងបន្ថែមដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធកុងហ្គោ។ បេសកកម្មរបស់កងរក្សាសន្តិភាព ក៏កំពុងការពារច្រករបៀងមនុស្សធម៌នៅក្នុងតំបន់ អឹមវ៉េសូ(Mweso) ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ជនស៊ីវិលទៅកាន់ដែនដីមានសុវត្ថិភាព។ លោក Dujarric បាននិយាយថា យើងកំពុងធ្វើការក្នុងនាមប្រជាជនកុងហ្គោ ការពារពួកគេ ព្យាយាមស្ដារសន្តិភាពឡើងវិញ នៅភាគខាងកើតប្រទេស និងគាំទ្រកងកម្លាំងប្រដាប់អាវុធកុងហ្គោ។ យើងនឹងជំរុញក្រុមឧទ្ទាមទាំងអស់ឱ្យធ្វើការឆ្ពោះទៅរកដំណោះស្រាយនយោបាយ និងបញ្ឈប់ការធ្វើឲ្យប្រជាជននៅក្នុងតំបន់នោះរងទុក្ខលំបាក ។ នៅពេលត្រូវបានសួរ នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់ ថាតើនណាកំពុងគាំទ្រ ក្រុមឧទ្ទាម M23 អ្នកនាំពាក្យបានឆ្លើយតបថា វាមិនមែនត្រឹមតែក្រុមឧទ្ទាម M23 ប៉ុណ្ណោះទេ វាមានក្រុមឧទ្ទាម ឬក្រុមមនុស្សមានកាំភ្លើងជាច្រើនក្រុមទៀត ដែលកំពុងធ្វើឱ្យជីវិតជនស៊ីវិលរស់នៅក្នុងតំបន់នោះ ក្លាយជាសុបិន្តអាក្រក់ ។

ប្រធានាធិបតីម៉ិកស៊ិក៖ ពាក់កណ្តាលនៃអាវុធរត់ពន្ធពីអាមេរិក ចូលទៅម៉ិកស៊ិក គឺមកពីរដ្ឋតិចសាស់

2024/02/15 09:21:58 pm        190
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយ កាលពីថ្ងៃពុធ ថា ពាក់កណ្តាលនៃអាវុធទាំងអស់ ដែលចូលមកប្រទេសម៉ិកស៊ិកពីសហរដ្ឋអាមេរិក គឺមកពីរដ្ឋតិចសាស់។ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បានចោទសួរថា ហេតុអ្វីបានជាអភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបុត(Greg Abbott) អនុញ្ញាតឱ្យស្ថានភាពនេះនៅបន្ត ដោយបានចាត់ទុកលោកថា ជាអ្នកគាំទ្រដ៏សំខាន់ម្នាក់នៃការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង។យោងតាមលោកប្រធានាធិបតីបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់លោក ក្នុងខែធ្នូ ឆ្នាំ ២០១៨ អាវុធជិត ៥០.០០០ ដើម ត្រូវបានរឹបអូស ដែល៧០ភាគរយក្នុងចំណោមនេះ មានប្រភពមកពីសហរដ្ឋអាមេរិក ហើយពាក់កណ្តាលនៃភាគរយនេះ មកពីរដ្ឋតិចសាស់។លោក Lopez Obrador បានសួរអ្នកសារព័ត៌មាន នៅវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកស៊ីធី ថាតើអភិបាលរដ្ឋតិចសាស់ ឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?។ប្រទេសម៉ិកស៊ិក បានអំពាវនាវម្តងហើយម្តងទៀត ឱ្យសហរដ្ឋអាមេរិក ធ្វើការងារបន្ថែមទៀត ដើម្បីគ្រប់គ្រងលំហូរអាវុធចូលទៅក្នុងប្រទេសម៉ិកស៊ិក ដែលបង្កឱ្យមានអំពើហិង្សា ជាពិសេសរវាងអង្គការឧក្រិដ្ឋកម្ម ដែលជាគូប្រជែង។កាលពីសប្តាហ៍មុន រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានស្នើដល់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ឲ្យជួយប្រយុទ្ធប្រឆាំងការជួញដូរអាវុធ ដែលមានឥទ្ធិពលខ្លាំង។

ប្រទេសថៃ ព្រមានពីកង្វក់ខ្យល់ខ្លាំងក្នុងទីក្រុងបាងកក ខណៈស្នើឱ្យបុគ្គលិករដ្ឋាភិបាលធ្វើការពីចំងាយ

2024/02/15 09:12:22 pm        100
អាជ្ញាធរប្រទេសថៃបានព្រមានថា កម្រិតកង្វក់ខ្យល់នៅទីក្រុងបាងកក និងខេត្តជុំវិញនោះបានឈានដល់កម្រិតមិនល្អសម្រាប់សុខភាពនៅថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) នេះដោយបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលក្នុងរដ្ឋធានីធ្វើការពីចំងាយរយៈពេលពីរថ្ងៃបន្ទាប់ និងជំរុញឱ្យអ្នកផ្សេងទៀតធ្វើដូចគ្នានេះ។កង្វក់ខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃចំហេះដែលទាក់ទងនឹងដំណាំ ការបំពុលឧស្សាហកម្ម និងចរាចរណ៍ដ៏មមាញឹក ហើយអ័ព្ទផ្សែងបានគ្របដណ្តប់លើមេឃនៃទីក្រុងបាងកក។គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បាននិយាយថា កម្រិតនៃភាគល្អិតនៃខ្យល់អាចដកដង្ហើមបាននៅក្នុងទីក្រុងនេះ គឺខ្ពស់ជាងកម្រិត ដែលបានណែនាំដោយអង្គការសុខភាពពិភពលោក ១៥ ដង ដែលធ្វើឱ្យបាងកក ក្លាយជាទីក្រុងដែលបំពុលបំផុតទី៨ របស់ពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ។នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កង្វក់ខ្យល់ដែលបណ្ដាលមកពីចរាចរណ៍ អភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីតធីភុន (Chadchart Sittipunt) បានប្រាប់បុគ្គលិកនៅទីភ្នាក់ងាររបស់រដ្ឋបាលឱ្យធ្វើការពីផ្ទះ ហើយបាននិយាយថាបុគ្គលិកផ្សេងទៀតក៏គួរតែធ្វើដូចគ្នានេះដែរ៕

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន៖ លោកណេតាន់យ៉ាហ៊ូ កំពុងបន្តសង្រ្គាម «សម្រាប់អាជីពផ្ទាល់របស់ខ្លួន»

2024/02/15 09:07:24 pm        115
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោករីយ៉ាដ អាល់ ម៉ាលីគី (Riyad al-Maliki) បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃពុធ ពីការយកចិត្តទុកដាក់តែលើការរស់រានមានជីវិតផ្នែកនយោបាយរបស់ខ្លួន ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហា ហាក់ដូចជាមិនអាចសន្និដ្ឋានបាន។មនុស្សជាង ២៨.០០០នាក់ ត្រូវបានសម្លាប់ និង ៦៨.000នាក់ទៀត បានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់នេះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏សាហាវរបស់ពួកគេចូលទៅក្នុងអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកគេបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ២៥៣នាក់។ឥឡូវនេះ ក្តីបារម្ភកំពុងកើនឡើងនៃការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែលប្រឆាំងនឹងទីប្រជុំជនរ៉ាហ្វា ដែលជាជម្រកចុងក្រោយសម្រាប់ជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ដែលជាប់ខ្លួនស្ទើរតែទាំងអស់ បន្ទាប់ពីពួកគេ បានភៀសខ្លួនទៅកាន់ភាគខាងត្បូងនៃដែនដីនេះ ដើម្បីជៀសវាងការវាយប្រហាររបស់អ៊ីស្រាអែល។លោកម៉ាលីគី ជាសមាជិកនៃអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់វេសបែង បាននិយាយថា វាជាការចាំបាច់ក្នុងការស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការវាយប្រហារលើទីក្រុងរ៉ាហ្វា។លោក ម៉ាលីគី បាននិយាយបន្ទាប់ពីជួបលោក កុនស្តែនទីណូស កូមបូស (Constantinos Kombos) រដ្ឋមន្ត្រីការបរទេសកោះស៊ីបថា លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា លោកចង់បន្តសង្រ្គាមសម្រាប់អាជីពផ្ទាល់របស់ខ្លួន ដើម្បីអនាគតផ្ទាល់ខ្លួន ហើយវាច្បាស់ណាស់ថា លោកមិនខ្វល់ពីជោគវាសនាជីវិតរបស់ប្រជាជនស្លូតត្រង់ទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងនៅប៉ាឡេស្ទីន រួមទាំងចំណាប់ថ្នូរអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ នៅតំបន់ហ្កាហ្សា»។

អ៊ីស្រាអែល ធ្វើការវាយប្រហារតាមអាកាសនៅលីបង់ បន្ទាប់ពីការវាយប្រហាររបស់ដ៏សាហាវរបស់ក្រុមហេសបូឡា

2024/02/15 07:15:28 pm        171
អ៊ីស្រាអែល កំពុងបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការភេរវកម្មនេះ បានបាញ់រ៉ុក្កែតដែលបានសម្លាប់ស្ត្រីម្នាក់ និង៥នាក់ផ្សេងទៀតរងរបួស នៅអ៊ីស្រាអែល។រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានវាយប្រហារទៅលើសហគមន៍អ៊ីស្រាអែលភាគខាងជើង កាលពីព្រឹកថ្ងៃពុធ។ មន្ត្រីមូលដ្ឋាន បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និង៦នាក់ទៀត រងរបួសស្រាល។គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានវាយប្រហារលើសហគមន៍ Kibbutz Manara, Moshav Netu'a ក៏ដូចជាមូលដ្ឋានយោធា ទាំងអស់នៅប្រទេសអ៊ីស្រាអែលភាគខាងជើង។ការបាញ់គ្នានេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានព្រមានក្រុមហេសបូឡាម្តងហើយម្តងទៀតថា សង្រ្គាមពេញទំហឹងជាមួយអ៊ីស្រាអែល នៅតែអាចកើតឡើង។

កសិករឥណ្ឌា បិទផ្លូវ និងរថភ្លើងនៅរដ្ឋ Punjab និងជួបពិភាក្សាជាមួយរដ្ឋាភិបាល ខណៈការតវ៉ាកាន់តែខ្លាំង

2024/02/15 07:04:42 pm        190
រដ្ឋាភិបាល និងមេដឹកនាំកសិករកំពុងរៀបចំសម្រាប់ការពិភាក្សាជុំទីបី ស្របពេលមានការហែក្បួនតវ៉ាឈ្មោះថា «នាំគ្នាទៅក្រុងដេលី» (Delhi Chalo) របស់ក្រុមកសិករដែលកំពុងបន្ត ដោយមើលឃើញកសិកររាប់ពាន់នាក់បានប្តេជ្ញាជំរុញការតវ៉ារបស់ពួកគេ ខណៈដែលការប៉ះទង្គិច និងកំហឹងបានបង្កើនការតវ៉ាកាន់តែខ្លាំងក្លាឡើង។ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានកូដកម្មទូទាំងប្រទេសសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ជាមួយនឹងការតវ៉ាបន្ថែមដែលគ្រោងនឹងបិទផ្លូវ និងរថភ្លើងនៅទូទាំងរដ្ឋ ផុនចាប (Punjab) នៅថ្ងៃទី១៥ ខែកុម្ភៈ នេះចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក)។ រដ្ឋមន្រ្តីសហជីពបីរូប គឺលោក អាជុន ម៉ុនដា (Arjun Munda) លោក ភីយ៉ុស ហ្កូយ៉ាល់ (Piyush Goyal) និងលោក នីតយ៉ាណាន រ៉ៃ (Nityanand Rai) គ្រោងនឹងជួបជាមួយតំណាងសហជីពកសិករដែលកំពុងតវ៉ាតាមរយៈកិច្ចពិភាក្សាវីដេអូនៅល្ងាចថ្ងៃនេះ។កិច្ចប្រជុំលើកមុនរវាងភាគីទាំងពីរមិនទទួលបានលទ្ធផលនោះទេ ដែលជំរុញឱ្យកសិករចាប់ផ្តើមការដង្ហែក្បួនតវ៉ាកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ)។ រដ្ឋមន្ត្រីសហជីពជាន់ខ្ពស់បានធ្វើការពិភាក្សាជុំទីពីររួចមកហើយកាលពីថ្ងៃពុធ ដើម្បីដោះស្រាយការតវ៉ារបស់កសិករដែលកំពុងបន្ត និងបញ្ហាពាក់ព័ន្ធ ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានលាតត្រដាងនៅឡើយ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅប្រទេសហ្វីលីពីន កើនឡើងដល់ ៨៥ នាក់

2024/02/15 07:01:29 pm        134
ចំនួនអ្នកស្លាប់នៅក្នុងបំណាក់ដីដ៏ធំដែលបានកើតឡើងលើភូមិជាច្រើនក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ (Davao de Oro) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨៥ នាក់គិតត្រឹមម៉ោង ៧:០០ យប់កាលពីថ្ងៃពុធ (១៤ កុម្ភៈ) ដោយមនុស្ស ៣៨ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរដ្ឋាភិបាលក្នុងតំបន់។បំណាក់ដីនេះបានវាយប្រហារតំបន់រុករករ៉ែនៅទីក្រុងភ្នំ ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ដោយបានកប់ផ្ទះសម្បែងរាប់សិបខ្នង រថយន្តជាច្រើនគ្រឿង និងមនុស្សរាប់សិបនាក់។ អាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យមានការជម្លៀសប្រជាជនជាចាំបាច់នៅក្នុងភូមិចំនួនប្រាំនៅក្បែរនោះ ដែលបានប៉ះពាល់ដល់មនុស្សជាង ៥.០០០ នាក់។ដោយស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ប្រទេសប្រជុំកោះនេះត្រូវបានវាយលុកជាញឹកញាប់ដោយព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលបង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ហើយបានរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់៕

ហ្វីលីពីន បញ្ជូននាវាចម្បាំងទៅដែនទឹកភាគខាងលិច ដើម្បីការពារផលប្រយោជន៍ដែនសមុទ្រចិនខាងត្បូង

2024/02/15 06:58:03 pm        135
មន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់មួយរូបបាននិយាយថា ហ្វីលីពីនបានបញ្ជូននាវាចម្បាំងចេញពីដែនទឹកនៃកោះ ប៉ាឡាវ៉ាន់ (Palawan) ដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ដើម្បី «ការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន» ក្នុងជំហានមួយដែលអាចធ្វើអោយចិនខឹងសម្បារ។ស្របពេលមានភាពតានតឹងនៅក្នុងដែនទឹកដែលមានជម្លោះ លោកមេបញ្ជាការ អេដវើត អ៊ីខេ ដឺ សាហ្គន (Edward Ike De Sagon) បាននិយាយថា វត្តមានរបស់នាវានេះនៅកោះ ប៉ាឡាវ៉ាន់ «នឹងបម្រើជាការរំលឹកដល់អស់អ្នកដែលហ៊ានជំទាស់នឹងអធិបតេយ្យភាពរបស់យើង ថាយើងត្រៀមខ្លួនរួចជាស្រេច និងមានការប្រុងប្រយ័ត្នជានិច្ច»។លោក ដឺ សាហ្គន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ប៉ុន្តែបានផ្ញើកាលពីថ្ងៃពុធថា «នេះក៏នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារដែនសមុទ្រ និងផលប្រយោជន៍ដែនទឹកភាគខាងលិចរបស់ប្រទេសផងដែរ»។ការបញ្ជូននាវាល្បាត ប៊ីអាភី អេមមីលីអូ ហាស៊ីនតូ (BRP Emilio Jacinto) ឬហៅថា ភីអេស-៣៥ (PS35) បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចក្នុងដែនទឹកដីនេះ៕

UN បារម្ភថា ការចាត់តាំងជាភេរវកររបស់សហរដ្ឋអាមេរិក លើក្រុមហ៊ូទី អាចប៉ះពាល់ដល់សេដ្ឋកិច្ចយេម៉ែន

2024/02/15 06:53:54 pm        137
អង្គការសហប្រជាជាតិ (UN) បារម្ភថាការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការចាត់តាំងក្រុមឧទ្ទាម ហ៊ូទី (Houthi) របស់យេម៉ែន ទៅក្នុងបញ្ជីក្រុមភេរវករវិញ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ ជាពិសេសការនាំចូលទំនិញសំខាន់ៗជាលក្ខណៈពាណិជ្ជកម្ម នេះបើតាមមន្ត្រីជំនួយជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ)។ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីខែមុននេះ ចូលជាធរមាននៅថ្ងៃសុក្រ (១៦ កុម្ភៈ) ស្អែកនេះ ហើយនិងវាយលុកក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មដ៏តឹងរ៉ឹង ដែលមានបំណងកាត់ផ្តាច់មូលនិធិ និងសព្វាវុធដែលពួកហ៊ូទី បានប្រើក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់ពួកគេលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់។នាយកប្រតិបត្តិការជំនួយរបស់អង្គការសហប្រជាជាតិ លោកស្រី អេឌែម វ៉ូស័រនុ (Edem Wosornu) បាននិយាយថា ខណៈពេលដែលសហគមន៍មនុស្សធម៌មានការព្រួយបារម្ភអំពី «ផលប៉ះពាល់ដែលអាចកើតមាន» ទីក្រុងវ៉ាស៊ីនតោនបានចេញការលើកលែងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងប្រទេសយេម៉ែន ដែលអង្គការសហប្រជាជាតិនិយាយថាមនុស្សជាង ១៨ លាននាក់ត្រូវការជំនួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមឧទ្ទាម៖ ការវាយប្រហារពី​លើ​អាកាសរបស់យោធាមីយ៉ាន់ម៉ាលើជំរំភៀសខ្លួន នៅរដ្ឋរ៉ាក់ឃីន សម្លាប់មនុស្ស ៨នាក់
10/05/2026 07:10 PM
ការស៊ើបអង្កេតរបស់កូរ៉េខាងត្បូងសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងបាន​ដាក់មីននៅក្នុងតំបន់គ្មានយោធា
10/05/2026 07:10 PM
ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បញ្ជាក់​ថា បញ្ហាជាមួយប៉ាគីស្ថាន អាចដោះស្រាយបានតាមការទូត
10/05/2026 06:10 PM
គណបក្សរបស់លោក Imran Khan បញ្ជាក់​ថា អ្នកគាំទ្ររាប់ពាន់នាក់ ចាប់ផ្តើមហែក្បួនទៅរដ្ឋធានីរបស់​ប៉ាគីស្ថាន
10/05/2026 06:10 PM
គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នៅមហាសន្និបាតសហភាពអន្តរសភា​លើកទី១៥៣ក្នុងប្រទេសតង់ហ្សានី
10/05/2026 06:10 PM
លោក Netanyahu បញ្ជាឱ្យត្រួតពិនិត្យសន្តិសុខជើងហោះហើរមកកាន់អ៊ីស្រាអែល ក្រោយហេតុការណ៍របស់ Flydubai
10/05/2026 05:10 PM
រដ្ឋមន្ត្រី៖ រុស្ស៊ីត្រៀមខ្លួនបន្តកិច្ចសន្ទនាស្តីពីច្បាប់ពាណិជ្ជកម្មពិភពលោក
10/05/2026 05:10 PM
ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងសម្រេចលើការបញ្ជូនសារធាតុអ៊ុយរ៉ានីញ៉ូមទៅរុស្ស៊ី ដោយផ្អែកលើផលប្រយោជន៍ជាតិ
10/05/2026 05:10 PM
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីជំរុញដល់មន្រ្ដីពន្លឿនការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន
10/05/2026 05:10 PM
តំណាងកោះ​តៃវ៉ាន់ ជំរុញរដ្ឋបាលលោក Trump ជុំវិញ​បញ្ហាលក់អាវុធដែល​កំពុងជាប់គាំង
10/05/2026 05:10 PM