គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

សន្តិសុខ និង សង្គម

ប្រព័ន្ធផ្លូវរូងក្រោមដី នៅតំបន់ហ្កាហ្សានៅមាន៨០ ភាគរយទៀត

2024/01/29 11:17:30 am        173
ក្រុមមន្ត្រីបាននិយាយថា អ៊ីស្រាអែល បានបរាជ័យក្នុងការបំផ្លាញប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ដោយ៨០ភាគរយនៃបណ្តាញ នៅដដែល។នៅពេលដែលអ៊ីស្រាអែល បានធ្វើសង្រ្គាមរបស់ខ្លួននៅលើតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា ការបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដែលប៉ាន់ស្មានថា មានប្រវែងប្រហែល ៣០០ម៉ាយ គឺជាគោលបំណងសំខាន់មួយរបស់ខ្លួន។មន្ត្រីមកពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលត្រូវបានសម្ភាសដោយកាសែតសារព័ត៌មាន Wall Street Journal (WSJ) បានប៉ាន់ប្រមាណថា ផ្លូវរូងក្រោមដីត្រឹមតែ២០ ទៅ ៤០ភាគរយប៉ុណ្ណោះ ត្រូវបានខូចខាត ឬមិនអាចដំណើរការបាន។ ពួកគេភាគច្រើន ស្ថិតនៅភាគខាងជើងនៃតំបន់ហ្កាហ្សា។ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក យោធាអ៊ីស្រាអែល បានដាក់ពង្រាយយុទ្ធសាស្ត្រជាច្រើន ដើម្បីជ្រៀតចូលបណ្តាញ រួមទាំងការបញ្ជូនសត្វសំណក់ជាមួយនឹងកាមេរ៉ា ដើម្បីស្វែងរកផ្លូវរូងក្រោមដីមុនពេល ទាហាន នៃ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ចូល ដោយប្រើទឹកសមុទ្រពីសមុទ្រមេឌីទែរ៉ាណេ ដើម្បីពន្លិចពួកវា ក៏ដូចជាវាយប្រហារពួកវា ដោយការវាយប្រហារតាមអាកាស។ សារព័ត៌មាន WSJ បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកថា កិច្ចខិតខំប្រឹងប្រែងបូមទឹកក្នុងទឹកសមុទ្រ ដើម្បីពន្លិចបណ្តាញនេះ មិនទទួលបានជោគជ័យ ដូចការគិតដំបូងនោះទេ។

ហ្ស៊កដានី ថ្កោលទោសការវាយប្រហារភេរវកម្មលើប៉ុស្តិ៍យោធានៅព្រំដែនស៊ីរី ដែលសម្លាប់ទាហានអាមេរិក

2024/01/29 11:14:13 am        185
ប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ (២៨ មករា) បានថ្កោលទោស «ការវាយប្រហារភេរវកម្ម» លើប៉ុស្តិ៍យោធាមួយនៅខាងក្នុងព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ីរី ដែលបានសម្លាប់សមាជិកយោធាអាមេរិកចំនួនបីនាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស។នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដំបូងស្តីពីការវាយប្រហារនេះ សម្ព័ន្ធមិត្តរបស់អាមេរិក ហ្ស៊កដានី បាននិយាយថាខ្លួនកំពុងធ្វើការជាមួយក្រុងវ៉ាស៊ីនតោន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នៅមុននោះ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការវាយប្រហារគឺនៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសស៊ីរី ជាប់ព្រំដែន ប៉ុន្តែមិនមែននៅលើទឹកដីហ្ស៊កដានីទេ។ប្រភពសន្តិសុខជាន់ខ្ពស់របស់ហ្ស៊កដានី បានប្រាប់សារព័ត៌មានរ៉យទ័រថា ហ្ស៊កដានី ថ្មីៗនេះបានអំពាវនាវឱ្យមានការគាំទ្រផ្នែករឹង និងផ្នែកការពារជាតិកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក ដោយសារតែមានការព្រួយបារម្ភថាអ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួនអាចបង្កការជ្រួលច្របល់កាន់តែខ្លាំងនៅក្នុងការប៉ះទង្គិចនៅមជ្ឈិមបូព៌ា។វត្តមានទាហានអាមេរិកនៅហ្ស៊កដានី ជាបញ្ហារសើបក្នុងប្រទេស ដែលមនោសញ្ចេតនាប្រឆាំងអាមេរិក កើនឡើងខ្ពស់ដោយសារការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស៕

ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រា្គមហ្កាហ្សា កើនឡើងដល់ជាង ២៦.៤០០នាក់

2024/01/29 09:10:23 am        136
ក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៦.៤២២នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៦៥នាក់ និងបង្ករបួស ២៩០នាក់ ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ក្រសួងដដែលនោះបានបន្ថែមថាជម្លោះដែលកំពុងបន្តបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៥.០៨៧នាក់ រងរបួស ដោយកត់សម្គាល់ថាជនរងគ្រោះមួយចំនួនធំនៅតែស្ថិតនៅក្រោមគំនរបាក់បែក ដោយសាររថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេ។កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងជុំវិញបរិវេណនៃបរិវេណដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង ខាន់ យ៉ូនីស ដែលបណ្តាលឱ្យមានអ្នករងរបួសមួយចំនួនធំ៕

មនុស្សយ៉ាងហោចណាស់ ៥២ នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាថ្មីៗនៅជិតប្រទេសស៊ូដង់ខាងត្បូង

2024/01/29 08:48:01 am        154
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន AP កាលពីថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់ ៥២ នាក់ រួមទាំងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិម្នាក់បានស្លាប់ និង៦៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់រដ្ឋបាល អាប៊ីយ៉េ (Abyei) កាលពីថ្ងៃសៅរ៍ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងយុវជនប្រដាប់អាវុធនៃសហគមន៍ ធ្វីក(Twic) នៃរដ្ឋវ៉ារ៉ាប( Warrap) ជិតខាង តំបន់ណកឌីនកា (Ngok Dinka)របស់តំបន់អាប៊ីយ៉េ(Abyei)។ តំបន់រដ្ឋបាល Abyei នៅតែជាតំបន់ជម្លោះរវាងប្រទេសស៊ូដង់ខាងត្បូង និងប្រទេសជិតខាងស៊ូដង់ ដែលបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីថ្ងៃទី ១៥ ខែមេសាមក។លោក ប៊ូលីស កូច (Bulis Koch) រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រចាំតំបន់ Abyei បានប្រាប់សារព័ត៌មាន AP ថា មូលហេតុនាំឲ្យមានការវាយប្រហារកាលពីថ្ងៃសៅរ៍មិនច្បាស់ភ្លាមៗទេ ប៉ុន្តែត្រូវបានគេសង្ស័យថាពាក់ព័ន្ធនឹងជម្លោះដីធ្លី។ សហគមន៍ទាំងពីរបានប្រកួតប្រជែងគ្នាអស់ជាច្រើនឆ្នាំដើម្បីកាន់កាប់ដីមួយកន្លែងនៅតំបន់ព្រំដែនអាណីត (Aneet border area) ដែលខណ្ឌចែកសហគមន៍ទាំងពីរ។កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់ Abyei បានថ្កោលទោសការវាយប្រហារដោយប្រដាប់អាវុធជាបន្តបន្ទាប់ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងតំបន់រដ្ឋបាល Abyei ដែលបានបណ្ដាលឲ្យកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីប្រទេសហ្គាណាម្នាក់បានស្លាប់៕

ទាហានហ្វីលីពីនសម្លាប់ពួកសកម្មប្រយុទ្ធ៩នាក់ ក្នុងនោះ ២នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក នៅវិហារកាតូលិក

2024/01/27 05:50:09 pm        284
យោធាហ្វីលីពីន នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) បាននិយាយថា ទាហានរដ្ឋាភិបាលបានសម្លាប់សមាជិក ៩នាក់នៃក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងនោះរួមមានទាំងជនសង្ស័យ ២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បំផ្ទុះដ៏សាហាវ នៅឯកន្លែងជួបជុំក្នុងវិហារកាតូលិក កាលពីខែមុន។កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន ៤នាក់ បានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្ម កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) និងថ្ងៃសុក្រ (ទី២៦ ខែមករា) នៅក្នុងខេត្ត Lanao del Sur ប៉ុន្តែពួកគេទាំងអស់ស្ថិតក្នុងស្ថានភាពមិនប៉ះពាល់ដល់ជីវិតនោះឡើយ។កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) បានប្រាប់ឲ្យដឹងទៀតថា អ្នកដែលត្រូវបានសម្លាប់ គឺជាសមាជិកនៃក្រុម Daulah Islamiyah ជាក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋអ៊ីស្លាម ដែលបានកាន់កាប់ទីក្រុង Marawi ភាគខាងត្បូង ក្នុងឆ្នាំ២០១៧ ហើយបានគ្រប់គ្រងទីក្រុងនេះតាមរយៈការវាយលុកតាមផ្លូវគោក និងការវាយប្រហារតាមអាកាសរយៈពេល ៥ខែដោយយោធា។ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានឈ្មោះជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី៣ ខែធ្នូ នៅឯកន្លែងហាត់ប្រាណរបស់សាកលវិទ្យាល័យ ក្នុងទីក្រុង Marawi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងរបួស ៥០នាក់ផ្សេងទៀត៕

ទូរទស្សន៍របស់ក្រុមហ៊ួទី ផ្សាយថា ការវាយប្រហារតាមអាកាសរបស់អាមេរិក និងអង់គ្លេស ដាក់គោលដៅលើកំពង់ផែយេម៉ែន

2024/01/27 05:47:03 pm        273
ទូរទស្សន៍ Al-Masira របស់ក្រុមហ៊ួទី នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកការវាយប្រហារតាមអាកាសចំនួន ២ដង ដោយដាក់គោលដៅលើកំពង់ផែ Ras Issa ដែលជាស្ថានីយនាំចេញប្រេងដ៏សំខាន់របស់ប្រទេសយេម៉ែន។ពាក់ព័ន្ធនឹងការរាយការណ៍នេះ នៅមិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។ ការវាយប្រហារតាមអាកាសបានកើតឡើងនៅពេលដែលក្រុមឧទ្ទាមហ៊ួទីរបស់ប្រទេសយេម៉ែនមួយនេះ បានបង្កើនការវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម ក្នុងនោះរួមទាំងការវាយប្រហារ ដែលបង្កមានអគ្គិភ័យលើនាវាដឹកប្រេង កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) ផងដែរ។យោធាអាមេរិកបាននិយាយថា នាវាដឹកប្រេង Marlin Luanda ដែលកំពុងប្រតិបត្តិការតំណាងឲ្យក្រុមហ៊ុនពាណិជ្ជកម្ម Trafigura បានរងការខូចខាត ប៉ុន្តែមិនមានការរាយការណ៍ថា មានអ្នករងរបួសទេ ហើយនាវាកងទ័ពជើងទឹកអាមេរិកកំពុងផ្តល់ជំនួយ។ ប្រមាណជា ៨ម៉ោងក្រោយមក យោធាអាមេរិក បានកម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមនេះ ដែលសំដៅចូលទៅក្នុងសមុទ្រក្រហម ហើយត្រៀមបាញ់វាយប្រហារ។សូមបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន និងមីស៊ីល ទៅលើនាវានានា ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ការវាយប្រហារបានកំណត់គោលដៅចម្បងលើនាវាកុងតឺន័រដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ នាវាដឹកប្រេងជាច្រើនបានបន្តប្រើប្រាស់ផ្លូវដឹកជញ្ជូននេះ៕

មន្ទីរពេទ្យ Nasser បិទ ខណៈអ្នកស្រុកតំបន់ហ្កាហ្សាដែលរងរបួស និងគ្មានផ្ទះសម្បែង ប្រជ្រៀតគ្នាស្វែងរកជំនួយ

2024/01/27 03:06:03 pm        415
អមដោយការបានបញ្ចេញវីដេអូពីភាពច្របូកច្របល់នៅក្នុងមន្ទីរពេទ្យ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ថា មន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis ដែលប្រឈមនឹងការលំបាក នៅតំបន់ហ្កាហ្សា ត្រូវបានជោរជន់ទៅដោយអ្នករងរបួស និងអ្នកដែលស្វែងរកកន្លេងជ្រកកោន កាលពីថ្ងៃសុក្រ (២៦ មករា) បន្ទាប់ពីរថក្រោះអ៊ីស្រាអែលបានវាយលុកតំបន់ជុំវិញកន្លែងនោះ។មនុស្សដ៏ណែនណាន់តាន់តាប់ត្រូវបានគេឃើញនៅច្រកចូលមន្ទីរពេទ្យ ខណៈដែលបុគ្គលិកសុខាភិបាលបានធ្វើការយ៉ាងវក់វីជាមួយអ្នកជំងឺដែលដេកលើកម្រាលឥដ្ឋប្រឡាក់ឈាម ដែលពេញទៅដោយកាកសំណល់វេជ្ជសាស្ត្រ។លោកវេជ្ជបណ្ឌិត Muhammad Harara បាននិយាយថា៖ «យើងមិនព្យាយាមព្យាបាលពួកគេដូចដែលយើងបានធ្វើពីមុននោះទេ យើងគ្រាន់តែព្យាយាមជួយរក្សាជីវិតពួកគេតែប៉ុណ្ណោះ»។ លោកបានបន្ថែមថា មន្ទីរពេទ្យកំពុងប្រឈមនឹងការខ្វះខាតសម្ភារៈវេជ្ជសាស្ត្រ ថ្នាំបំបាត់ការឈឺចាប់ ព្រមទាំងអ្នកសម្អាត ដោយបង្ខំបុគ្គលិកគ្លីនិកទទួលខុសត្រូវលើការសម្អាតនេះ។WHO បានឲ្យដឹងថា អ្នកជំងឺ ៣៥០នាក់ និងមនុស្សផ្លាស់ទីលំនៅ ៥.០០០នាក់ កំពុងស្វែងរកទីជម្រក នៅមន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា រថក្រោះអ៊ីស្រាអែលក៏បានបាញ់ផ្លោងទៅលើគោលដៅ ជុំវិញមន្ទីរពេទ្យដែលនៅតែដំណើរការសំខាន់ផ្សេងទៀតរបស់ទីក្រុង គឺមន្ទីរពេទ្យ Al-Amal ដោយបង្កើតឲ្យមានស្ថានភាពស្រដៀងគ្នានេះ៕

កសិករបារាំងធ្វើការតវ៉ាដោយក្រេវក្រោធ ជុំវិញគម្រោងកាត់ប្រាក់ឧបត្ថម្ភធនរដ្ឋ

2024/01/27 01:42:16 pm        292
កសិករបារាំងដែលពេញដោយការក្រេវក្រោធ កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បាននាំគ្នាដុតកង់ឡាន និងសំរាម នៅតាមបណ្តោយផ្លូវ A20 ដែលជាការតវ៉ានឹងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋជាបណ្តើរៗលើប្រេងម៉ាស៊ូតកសិកម្ម។វីដេអូសាក្សីផ្ទាល់ក៏បានបង្ហាញឲ្យឃើញផងដែរពីសំរាម ដែលត្រូវបានដឹកយកទៅចាក់ចោលនៅខាងក្រៅការិយាល័យរដ្ឋបាល ក្នុងទីក្រុង Montauban។ ក្រោយមករដ្ឋាភិបាលបារាំងបានប្រកាសថា ខ្លួននឹងទម្លាក់ផែនការ ក្នុងការកាត់បន្ថយការគាំទ្ររបស់រដ្ឋលើប្រេងម៉ាស៊ូត ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ ដើម្បីបន្ថយកម្ដៅនៃកំហឹងរបស់កសិករដែលបានគំរាមកំហែងប្រមូលផ្ដុំគ្នានៅរដ្ឋធានីប៉ារីស នៅក្នុងត្រាក់ទ័ររបស់ពួកគេ។កសិករបារាំងបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានធ្វើកិច្ចការឲ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ពួកគេ មានការប្រកួតប្រជែងមិនយុត្តិធម៌ ក្នុងចំណោមប្រទេសជិតខាង និងបង្កើតស្តង់ដារកសិកម្មតឹងរ៉ឹងដែលមានតម្លៃថ្លៃ ដែលពិបាកអនុវត្តគោរពតាម។នៅថ្ងៃសុក្រនោះ ប្រធានសហជីពកសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំង FNSEA បាននិយាយថា លោកកំពុងអំពាវនាវឲ្យសមាជិករបស់ខ្លួនបន្តកម្មវិធីតវ៉ារបស់ពួកគេនេះ បើទោះបីជារដ្ឋាភិបាលបានប្រាប់ថា ខ្លួនមានគម្រោងធ្វើឲ្យជីវភាព និងការងាររបស់កសិករប្រសើរឡើងក៏ដោយ៕

អាមេរិកកម្ទេចមីស៊ីលប្រឆាំងនាវារបស់ហ៊ួទី បន្ទាប់ពីក្រុមឧទ្ទាមនេះ វាយប្រហារនាវាដឹកប្រេង នៅឈូងសមុទ្រ Aden

2024/01/27 12:38:46 pm        291
យោធាអាមេរិក នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) នេះ បាននិយាយថា ខ្លួនបានកម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទី នៅប្រទេសយេម៉ែន ដែលសំដៅចូលទៅក្នុងសមុទ្រក្រហម និងត្រៀមបាញ់ប្រហារ។តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា មីស៊ីលនេះបានបង្កការគំរាមកំហែងដល់នាវាពាណិជ្ជករ និងនាវាទ័ពជើងទឹកអាមេរិក ក្នុងតំបន់។ ហើយបើយោងតាមយោធាអាមេរិក បានឲ្យដឹងទៀតថា ការវាយប្រហារនេះបានកើតឡើងក្នុងរយៈពេល ៨ម៉ោង បន្ទាប់ពីមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទីនេះ បានវាយប្រហារបង្កការខូចខាតនាវាដឹកប្រេង នៅឈូងសមុទ្រ Aden កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) ប៉ុន្តែមិនមានអ្នករងរបួសទេ។នៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍នេះ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់បន្ថែមថា នាវា Marlin Luanda ដែលមានទង់ជាតិប្រជុំកោះ Marshall បានចេញការអំពាវនាវបង្ហាញពីទុក្ខលំបាក និងរាយការណ៍ពីការខូចខាត។ នាវា USS Carney និងនាវាសម្ព័ន្ធមិត្តផ្សេងទៀតកំពុងផ្តល់ជំនួយដល់នាវាដឹកប្រេងនេះ៕

ប្រជាជនហៃទី អំពាវនាវឱ្យមានដំណោះស្រាយក្នុងតំបន់ចំពោះអំពើហិង្សា បន្ទាប់ពីការចេញសេចក្តីសម្រេចរបស់តុលាការកេនយ៉ា

2024/01/27 11:13:09 am        240
ប្រជាជនហៃទី បានអំពាវនាវឱ្យមានដំណោះស្រាយបង្កើតឡើងនៅក្នុងស្រុកចំពោះវិបត្តិច្បាប់ និងសណ្តាប់ធ្នាប់របស់ប្រទេសនេះ បន្ទាប់ពីតុលាការប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ បានច្រានចោលផែនការបញ្ជូនមន្រ្តីនគរបាលទៅកាន់ប្រទេសកាន់ហៃទី ដើម្បីដឹកនាំបេសកកម្មអនុម័តដោយអង្គការសហប្រជាជាតិ។ការសម្រេចនេះ បានធ្វើឱ្យមានការងឿងឆ្ងល់អំពីអនាគតនៃគំនិតផ្តួចផ្តើមមួយ មានគោលបំណងដើម្បីបំបាត់អំពើហិង្សារបស់ក្រុមជនអន្ធពាលនៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។ប្រទេសកេនយ៉ា សង្ឃឹមថា នឹងមានមន្ត្រីរបស់ខ្លួននៅក្នុងប្រទេសហៃទី ឱ្យបានឆាប់នៅក្នុងខែនេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តបេសកកម្ម កាលពីខែតុលា។សេចក្តីសម្រេចនេះ កើតឡើងបន្ទាប់ពីករណីដូនជីកាតូលិក៦នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងរដ្ឋធានីប្រទេសហៃទី ជិតមួយសប្តាហ៍កន្លងទៅនេះ ហើយក្រោយមកត្រូវបានដោះលែង ដែលបានធ្វើឱ្យរង្គោះរង្គើប្រទេស។ ឧក្រិដ្ឋកម្ម បានកើតឡើងនៅទីក្រុង ព័រ អូប្រាំង(Port-au-Prince) កាលពីថ្ងៃសុក្រ ទី ១៩ ខែមករា នៅពេលដែលខ្មាន់កាំភ្លើងប្រដាប់អាវុធ បានប្លន់រថយន្តក្រុង ហើយបើករថយន្តចេញដោយចាប់អ្នកដំណើរទាំងអស់ជាចំណាប់ថ្នូរ រួមទាំងដូនជី៦នាក់។អង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា ស្ថាប័ននេះបានចងក្រងឯកសារថា មនុស្សចំនួន ៤.៧៨៩នាក់ ត្រូវបានសម្លាប់ដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅប្រទេសហៃទី កាលពីឆ្នាំមុន កើនឡើង ១១៩ភាគរយពីឆ្នាំ ២០២២ ហើយមនុស្ស ៣.០០០នាក់ទៀត ត្រូវបានចាប់ពង្រត់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM
ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង
05/30/2026 04:05 PM
កម្ពុជា-កាហ្សាក់ស្ថាន ចុះហត្ថលេខាស្តីពីការលើកលែងទិដ្ឋាការសម្រាប់​អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
05/30/2026 04:05 PM
ក្រុមរឹង​ត្អឹង​ខ្លាំង​របស់អ៊ីរ៉ង់ ព្យាយាមបំផ្លាញលទ្ធភាព​ដែល​អាចមាន​កិច្ចព្រមព្រៀងជាមួយអាមេរិក
05/30/2026 04:05 PM
ប្រធាន IAEA បញ្ជាក់​ថា កាហ្សាក់ស្ថានស្នើរក្សា​ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់
05/30/2026 04:05 PM
អាជ្ញាធរបីខណ្ឌក្នុងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នា
05/30/2026 04:05 PM