ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

លទ្ធភាពកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ គំរាមកំហែងធ្វើឲ្យគណៈរដ្ឋមន្ត្រីស្តាំនិយមរបស់អ៊ីស្រាអែល បែកបាក់

2024/02/05 08:51:56 pm        137
ខណៈដែលក្រុមហាម៉ាស ត្រៀមប្រកាសសេចក្តីសម្រេចរបស់ខ្លួនលើកិច្ចព្រមព្រៀង ដែលបានស្នើឡើងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរជាង ១០០នាក់នៅតំបន់ហ្កាហ្សា ក្រុមរដ្ឋមន្ត្រី អ្នកវិភាគនយោបាយ និងមនុស្សជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា កិច្ចព្រមព្រៀងនេះ គំរាមកំហែងធ្វើឲ្យគណៈរដ្ឋមន្ត្រីស្តាំនិយមរបស់អ៊ីស្រាអែល បែកបាក់។ ខណៈពេលដែលក្រុមហាម៉ាស មានចេតនា គណៈកម្មាធិការទទួលបន្ទុកសង្គ្រាមរបស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃអាទិត្យ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។ប៉ុន្តែលោកអ៊ីតាម៉ា បេនហ្គ្វី (Itamar Ben-Gvir) ដែលជារដ្ឋមន្ត្រីស្តាំនិយមទទួលបន្ទុកផ្នែកសន្តិសុខជាតិបានព្រមានកាលពីសប្តាហ៍មុនលើបណ្តាញសង្គមXថា៖«កិច្ចព្រមព្រៀងដែលពុំមានការពិចារណាគ្រប់ជ្រុងជ្រោយ គឺស្មើនឹងការរុះរដ្ឋាភិបាលនេះ»។ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការអត្ថាធិប្បាយរបស់បេនហ្គ្វី មេដឹកនាំបក្សប្រឆាំងលោក យ៉ៃ ឡាពីដ ( Yair Lapid) បានស្ម័គ្រចិត្តឲ្យគណបក្ស Yesh Atid ឆ្វេងនិយមកណ្តាលរបស់ខ្លួន ចូលរួមគណៈរដ្ឋមន្ត្រីដើម្បីជួយសង្គ្រោះក្រុមចម្រុះ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ប្រសិនបើបេនហ្គ្វី ដកខ្លួនចេញនោះ។បើទោះជារដ្ឋាភិបាលបច្ចុប្បន្ន នៅរស់រានមានជីវិតក៏ដោយ ជម្លោះជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ បានលាតត្រដាងការបែកបាក់យ៉ាងជ្រាលជ្រៅ នៅក្នុងសង្គមអ៊ីស្រាអែល។ កិច្ចព្រមព្រៀងនេះ បង្កប់នូវការដំណើររឿងអំពីចក្ខុវិស័យរបស់អ៊ីស្រាអែលចំពោះគ្នាទៅវិញទៅមក៖ ការសន្យាយ៉ាងឱឡារិករបស់ខ្លួនចំពោះទាហាន និងពលរដ្ឋរបស់ខ្លួនថា នឹងគ្មាននរណាម្នាក់ ត្រូវបានគេទុកចោលទេ គោលដៅដែលបានបញ្ជាក់ជាញឹកញាប់របស់អ៊ីស្រាអែល គឺត្រូវបំផ្លាញខ្មាំងសត្រូវ ទោះបីត្រូវចំណាយធនធានបែបណាក៏ដោយ។

ការព្យាករណ៍ធ្លាក់ព្រិលខ្លាំង សម្រាប់តំបន់ Kanto-Koshin ប្រទេសជប៉ុន ចាប់ពីរសៀលថ្ងៃចន្ទនេះ

2024/02/05 08:47:51 pm        83
មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងព្រមានឲ្យប្រជាជនប្រុងប្រយ័ត្ន ចំពោះការធ្លាក់ព្រិលខ្លាំង ដែលរំពឹងទុកចាប់ពីរសៀលថ្ងៃចន្ទនេះ ដល់ថ្ងៃអង្គារ នៅក្នុងតំបន់ កាន់តូ-កូស្សីន(Kanto-Koshin)។ ទីភ្នាក់ងារឧតុនិយម បាននិយាយថា ប្រព័ន្ធសម្ពាធទាបដែលកំពុងវិវឌ្ឍ ត្រូវបានគេព្យាករណ៍ថានឹងផ្លាស់ទី ទៅភាគខាងកើត តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ ហុងស្ស៊ូ(Honshu) ។ វាត្រូវបានគេរំពឹងថានឹងនាំមកនូវព្រិលធ្លាក់ខ្លាំងនៅតំបន់ភ្នំ នៅក្នុងតំបន់ Kanto-Koshin ដែលគ្របដណ្តប់លើទីក្រុងតូក្យូ និង ប្រទេសជប៉ុនភាគកណ្តាល។ ព្រិលកម្រាស់រហូតដល់ ៣០ សង់ទីម៉ែត្រ ត្រូវបានរំពឹងទុកនៅក្នុងតំបន់ Koshin និងនៅតំបន់ភ្នំនៅតំបន់ Kanto ភាគខាងជើង និងរហូតដល់ ២០សង់ទីម៉ែត្រ នៅលើដីរាបនៅភាគខាងជើងតំបន់ Kanto ព្រមទាំងតំបន់ Hakone, Tama និងឈីឈីប៊ូ(Chichibu) ក្នុងអំឡុងពេល ២៤ម៉ោង រហូតដល់ព្រឹកថ្ងៃអង្គារ។ ទីភ្នាក់ងារ និយាយថា ប្រសិនបើសីតុណ្ហភាពទាបជាងការរំពឹងទុក ការធ្លាក់ព្រិលកម្រិតប្រកាសអាសន្នអាចនឹងវាយប្រហារតំបន់ទំនាប រួមទាំងសង្កាត់ចំនួន ២៣ ក្នុងទីក្រុងតូក្យូផងដែរ។ មន្ត្រីកំពុងណែនាំឲ្យប្រជាជនប្រុងប្រយ័ត្ន ចំពោះការរំខានចរាចរណ៍ដែលបង្កឡើងដោយសារព្រិល និងផ្លូវមានទឹកកករអិល។ ពួកគេក៏កំពុងជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះព្រិលនៅលើខ្សែបណ្តាញអគ្គិសនី និងដើមឈើ ការបាក់រលំផ្ទះកញ្ចក់ និងព្រិលខ្លាំង។ ពួកគេកំពុងជំរុញឱ្យប្រជាជនធ្វើការពីលំនៅឋាន ឬត្រឡប់ទៅលំនៅឋានឲ្យបានលឿនជាងធម្មតា ប្រសិនបើពួកគេត្រូវចេញក្រៅ។ អ្នកបើកបរ ត្រូវបានណែនាំឲ្យត្រៀមទប់ទល់សម្រាប់ព្រិលធ្លាក់ខ្លាំង និងមិនត្រូវបើកបររថយន្តដែលពុំមានបំពាក់ដោយសំបកកង់រដូវរងាឡើយ។ ពួកគេកំពុងណែនាំអ្នកដំណើរ ឱ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានចុងក្រោយបំផុត អំពីអាកាសធាតុ និងសេវាកម្មរថភ្លើង។

ក្រុមបាតុករ ប្រទេសសេណេហ្គាល់ ប៉ះទង្គិចជាមួយនគរបាល ជុំវិញការពន្យារពេលបោះឆ្នោត

2024/02/05 08:32:30 pm        64
អ្នករាយការណ៍ព័ត៌មាន Reuters បាននិយាយថា កងកម្លាំងសន្តិសុខប្រទេសសេណេហ្គាល់ បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ដែលបានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Dakar កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ២៥ ខែកុម្ភៈ។ប្រធានាធិបតី លោក Macky Sall បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការបោះឆ្នោតនឹងត្រូវបានពន្យារពេលដល់កាលបរិច្ឆេទដែលពុំបានបញ្ជាក់ ដោយសារតែជម្លោះជុំវិញបញ្ជីឈ្មោះបេក្ខជន ជាចំណាត់ការមួយដែលគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ថាជា «រដ្ឋប្រហារស្ថាប័ន»។នៅក្នុងសញ្ញាដំបូង នៃការរុញច្រានប្រឆាំងការពន្យារពេលនៅតាមដងផ្លូវ ក្រុមអ្នកតវ៉ាប្រហែល ២០០ នាក់ បានរារាំងចរាចរណ៍នៅលើផ្លូវធំមួយក្នុងទីក្រុង Dakar ដោយមានរបាំងនៃការដុតសំបកកង់រថយន្ត។ ហ្វូងមនុស្ស បានដកថយទៅតាមចិញ្ចើមផ្លូវ បន្ទាប់ពីនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងចាប់ផ្តើមចាប់ខ្លួនអ្នកតវ៉ា។ប្រទេសសេណេហ្គាល់ ពុំដែលពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងភាពមិនច្បាស់លាស់ អំពីអ្វីដែលកើតឡើងនៅពេលបន្ទាប់នោះទេ ដែលគំរាមកំហែងដល់ភាពចលាចលស៊ីវិល ដូចជាការតវ៉ាខ្លាំងក្លា ប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាប្រទេសលទ្ធិប្រជាធិបតេយ្យ មានស្ថិរភាពបំផុតមួយនៅអាហ្វ្រិកខាងលិច។

រដ្ឋកាលីហ្វ័រនីញ៉ា ត្រៀមទប់ទល់ទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត ខណៈមានខ្យល់ខ្លាំងនិងព្យុះ

2024/02/05 08:25:18 pm        94
រដ្ឋកាលីហ្វ័រនីញ៉ាដែលរងការវាយប្រហារដោយព្យុះ បានប្រឈមការទទួលរងគ្រោះមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ ខណៈការិយាល័យព្យាករណ៍ បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង និងព្យុះសង្ឃរា ដែលនឹងវាយបោកបក់នៅរដ្ឋនេះភាគច្រើន ដោយគំរាមកំហែងដល់ការកើតមានទឹកជំនន់ បំណាក់ដី និងការដាច់ចរន្តអគ្គិសនី។ លោក ដេនញែល ស្វេន(Daniel Swain) អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ា ឡូសអេនជឺឡេស បាននិយាយកាលពីថ្ងៃអាទិត្យថា នេះគឺជាព្យុះខុសប្រក្រតីតែមួយសន្ទុះ។ ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ បានជំរុញឱ្យការិយាល័យតំបន់ឆ្នេរ របស់អង្គភាពសេវាអាកាសធាតុជាតិចេញការព្រមានកម្រិតខ្ពស់អំពីព្យុះសង្ឃរាដ៏កម្រសម្រាប់តំបន់ Big Sur និងតំបន់នៅក្បែរៗនោះ។អង្គភាពសេវាអាកាសធាតុជាតិ បានកត់ត្រាខ្យល់បក់ខ្លាំងបំផុតក្នុងល្បឿន ១១២,៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមទីតាំងផ្សេងៗនៅទូទាំងរដ្ឋ។ ការកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏កម្រ ទីភ្នាក់ងារអាកាសធាតុ បានដាក់តំបន់ដ៏ធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្រោម«ហានិភ័យខ្ពស់នៃភ្លៀងធ្លាក់ខ្លាំង» រហូតដល់ថ្ងៃច័ន្ទនេះ។តំបន់ Santa Barbara និង Los Angeles បានចេញបទបញ្ជាជម្លៀសពលរដ្ឋមួយចំនួន ដោយសារហានិភ័យនៃទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតបង្កឡើងដោយព្យុះនេះ។ ការជម្លៀសជាកាតព្វកិច្ចបានចូលជាធរមាននៅក្នុងផ្នែកខ្លះនៃតំបន់ San Jose និងតំបន់វេនធ្យូរ៉ា(Ventura)។ អង្គភាពសេវាអាកាសធាតុជាតិនិយាយថា ភ្លៀងនឹងប្រែក្លាយទៅជាព្រិលធ្លាក់ខ្លាំងក្នុងកម្ពស់ខ្ពស់នៅតំបន់ជួរភ្នំភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា និងសៀរ៉ាណេវ៉ាដា(Sierra Nevada) ដោយមានការកើនឡើងសរុបនៃការព្យាករណ៍កម្ពស់ច្រើនហ្វីត សម្រាប់តំបន់សៀរ៉ា រហូតដល់ថ្ងៃអង្គារ និងអត្រាព្រិលធ្លាក់ ២ទៅ៣ អ៊ីញក្នុងមួយម៉ោង។

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល ទាមទារឲ្យដោះលែងជាបន្ទាន់ ខណៈផ្ទុះជម្លោះក្នុងបក្សចម្រុះរបស់លោកណេតានយ៉ាហ៊ូ

2024/02/05 07:50:17 pm        94
ក្រុមគ្រួសាររបស់ចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានតវ៉ាកាលពីយប់ថ្ងៃអាទិត្យទី៤ខែកុម្ភៈនខាងក្រៅអគារក្រសួងការពារជាតិរបស់ទីក្រុងតេល អាវីវ (Tel Aviv) ជាទីដែលឃុទ្ធល័យរបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ កំពុងរៀបចំសន្និបាតពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។ សមាជិកក្រុមគ្រួសារចំណាប់ខ្មាំង និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានកាន់ស្លាកសញ្ញា រួមទាំងរូបថតរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងស្រែកថា ឥឡូវនេះ! ៗ ។អ្នកតវ៉ាមួយចំនួនបានបិទផ្លូវមួយក្បែរបរិវេណទីស្នាក់ការកណ្ដាលសន្តិសុខ។ លោក Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ពុំទាន់បានត្រៀមខ្លួនទទួលកិច្ចព្រមព្រៀងក្នុងការដោះលែងអ្នកទោសដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសទេ ខណៈមានការផ្ទុះជម្លោះនៅក្នុងគណបក្សចម្រុះរបស់លោកជុំវិញការជំរុញរបស់សហរដ្ឋអាមេរិកដើម្បីទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងអំឡុងភាពជាប់គាំងចុងក្រោយបំផុត ក្នុងជម្លោះរបស់គណបក្សចម្រុះនេះរវាងបណ្ដាគណបក្សអ្នកជាតិនិយមសាសនា ដែលបានប្រឆាំងចំពោះសម្បទានណាមួយឲ្យទៅប៉ាឡេស្ទីន និងអ្នកនិយមកណ្ដាលមួយក្រុម រួមទាំងក្រុមអតីតក្រុមឧត្ដមសេនីយ៍កងទ័ពមួយចំនួនផងដែរ។ ការខ្វែងគំនិតគ្នានេះ បានបង្ហាញពីភាពតានតឹងខ្លាំងក្នុងបរិកាសនយោបាយក្នុងសង្រ្គាមរយៈពេល៤ខែ បន្ទាប់ពីការវាយប្រហារសម្លាប់រង្គាល ដោយក្រុមសម្មប្រយុទ្ធក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្សជាង២៤០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕

អ៊ីរ៉ាក់ទាមទារឱ្យអាមេរិកដកទ័ព ខណៈក្រុមកងជីវពលគំរាមចាត់វិធានការប្រឆាំងកងកម្លាំងអាមេរិក

2024/02/05 07:47:02 pm        153
ក្រុមបក្សនយោបាយជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យដកកងកម្លាំងអាមេរិក ចេញពីទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក ខណៈក្រុមជីវពលមួយចំនួនបានប្រកាសពីចេតនារបស់ពួកគេដើម្បីចាត់វិធានការប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក។យ៉ាងហោចណាស់មនុស្សជិត ២០ នាក់បានស្លាប់ និងមនុស្សជាង ៣០ នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីតាំងរបស់កងកម្លាំងប្រដាប់អាវុធ អាល់ហាស្ហ៍ សាប៊ី (Hashd Shaabi) កាលពីយប់ថ្ងៃសុក្រ នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។កងជីវពលមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមតស៊ូអ៊ីស្លាមបាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងទាហានអាមេរិករហូតដល់ពួកគេដកខ្លួនចេញពីអ៊ីរ៉ាក់។ សមាជិកនៃក្រុមនេះក៏បាននិយាយផងដែរថា ដើមហេតុនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា គឺស្ថិតនៅលើវត្តមានយូរអង្វែងរបស់យោធាអាមេរិកនៅក្នុងតំបន់ និងយុត្តាធិការដ៏វែងឆ្ងាយរបស់ខ្លួនលើកិច្ចការមជ្ឈិមបូព៌ា។រហូតមកដល់ពេលនេះ ក្រុមប្រដាប់អាវុធជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានប្ដេជ្ញាថានឹងឆ្លើយតបទៅនឹងសកម្មភាពយោធារបស់កងកម្លាំងសហរដ្ឋអាមេរិក។ លើសពីនេះ បក្សពួកនយោបាយអ៊ីរ៉ាក់ និងជនស៊ីវិលមួយចំនួនធំកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ចាត់វិធានការជាបន្ទាន់ និងបណ្តេញយោធាអាមេរិកចេញពីប្រទេសរបស់ពួកគេ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជាង ២៧.៣០០នាក់

2024/02/05 07:40:56 pm        69
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) ថាចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៧.៣៦៥ នាក់ខណៈដែលមនុស្ស ៦៦.៦៣០ នាក់ផ្សេងទៀតបានរងរបួស។ អ្នកនាំពាក្យក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១២៧នាក់ និងបង្ករបួស ១៧៨ នាក់ទៀតនៅក្នុងតំបន់ហ្កាហ្សា។យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានបន្តនៅក្នុងផ្នែកភាគច្រើននៃតំបន់ហ៊ុមព័ន្ធនេះ ដោយយន្តហោះរបស់ខ្លួនបានកំណត់គោលដៅលើលំនៅឋានរាប់សិបខ្នងនៅទីក្រុង ខាន់ យូនីស (Khan Younis) និងគោលដៅផ្សេងទៀតនៅទីក្រុង រ៉ាហ្វាហ្វ (Rafah) នៅភាគខាងត្បូងនៃតំបន់នោះ។សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែលនៅតែបន្ត ជាពិសេសនៅក្នុងទីក្រុងហ្កាហ្សា និងផ្នែកជាច្រើននៃភាគខាងជើងហ្កាហ្សា។យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលប្រហែល ១.២០០នាក់៕

ប្រជាជនម៉ិកស៊ិក ត្រៀមរៀបចំសម្រាប់បុណ្យចូលឆ្នាំចិនជាមួយនឹងការប្រលងសំលៀកបំពាក់រូបនាគ

2024/02/05 07:31:11 pm        120
ស្ថានទូតចិនប្រចាំប្រទេសម៉ិកស៊ិក រួមជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ិកស៊ិក បានរៀបចំការប្រកួតសំលៀកបំពាក់រូបនាគជាកិត្តិយសនៃឆ្នាំនាគកាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ)។អ្នកចូលរួមក្នុងក្រុមអាយុផ្សេងគ្នាបានឡើងឆាកក្នុងឈុតនាគចម្រុះពណ៌។ ពិន្ទុបន្ថែមត្រូវបានផ្តល់ឲ្យដល់អ្នកចូលរួមដែលបានបញ្ចូលការប្រើប្រាស់សម្ភារៈកែច្នៃទៅក្នុងសំលៀកបំពាក់របស់ពួកគេ។ បុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ។បុណ្យចូលឆ្នាំចិន គឺជាថ្ងៃសម្រាកដ៏សំខាន់បំផុតនៅក្នុងប្រតិទិនចិន ដែលជាពេលវេលាជួបជុំជាមួយក្រុមគ្រួសារ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងទទួលទានអាហារ និងភេសជ្ជៈ។ជារៀងរាល់ឆ្នាំ រាសីចក្រចិនត្រូវបានគេជឿថាមានចរិតលក្ខណៈនៃសត្វតំណាងតាមឆ្នាំរបស់ខ្លួន ដោយសត្វតំណាងឆ្នាំនេះគឺសត្វនាគ ដែលត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសត្វវេទមន្តរឿងព្រេងនិទានដែលជានិមិត្តរូបនៃអំណាច កិត្តិយស និងសេចក្តីថ្លៃថ្នូរ៕

កូរ៉េខាងជើង រិះគន់ការព្រមានរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូងថា ជាកាតាលីករនៃការប៉ះទង្គិច

2024/02/05 07:04:36 pm        174
ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទ (០៥ កុម្ភៈ) នេះបានរិះគន់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងជុំវិញការព្រមានចុងក្រោយរបស់លោកថា ទីក្រុងព្យុងយ៉ាង នឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើសង្គ្រាម ដោយហៅការលើកឡើងរបស់លោកថាជា «កាតាលីករ» ឬកត្តាជំរុញ សម្រាប់ការប៉ះទង្គិចគ្នាដោយប្រើកម្លាំង។រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានព្រមានកាលពីថ្ងៃទី២៤ ខែមករា ថាទីក្រុងព្យុងយ៉ាង នឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើសង្គ្រាម ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿង។នៅក្នុងការអត្ថាធិប្បាយមួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានរិះគន់លោក ស៊ីន លើអ្វីដែលខ្លួនហៅថា «សេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុត» ដែលអាចក្លាយជា «កាតាលីករ» សម្រាប់ការប៉ះទង្គិចគ្នាដោយប្រើកម្លាំង។ កូរ៉េខាងជើងបានព្រមានថា ទីក្រុងសេអ៊ូលគួរតែយល់ពី «ការបង្កាច់បង្ខូច» និង «សមយុទ្ធសង្គ្រាម» របស់ខ្លួនអាចនាំមកនូវហានិភ័យនៃការបញ្ចប់ជោគវាសនារបស់ប្រទេស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ។ប្រទេសកូរ៉េខាងជើង បាននឹងកំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េនៅក្នុងឆ្នាំថ្មី ដែលជាឆ្នាំបោះឆ្នោតសម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាមួយនឹងការធ្វើតេស្តអាវុធ និងវោហាសាស្ត្រពាក្យសម្តីយ៉ាងចាស់ដៃ៕

កសិករអ៊ីតាលី តវ៉ាទូទាំងប្រទេសប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប

2024/02/05 06:58:30 pm        204
ក្រុមកសិករអ៊ីតាលី កាលពីថ្ងៃសៅរ៍ (០៣ កុម្ភៈ) បានធ្វើការតវ៉ានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប ដោយទាមទារឱ្យសហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៊ីតាលី ឆ្លើយតបនឹងការលំបាករបស់ពួកគេក្នុងប្រតិបត្តិការកសិកម្ម។ត្រាក់ទ័រជាង ៦០ គ្រឿង និងរថយន្តកសិកម្មផ្សេងទៀតបានប្រមូលផ្តុំគ្នានៅទីក្រុង ខាសសេតតា (Caserta) ភាគខាងត្បូង ដែលរំខានដល់ចរាចរណ៍ក្នុងតំបន់។ ក្រុមបាតុករប្រមូលផ្ដុំគ្នាកាន់បដាដើម្បីបង្ហាញពីការលំបាករបស់ពួកគេក្នុងផលិតកម្ម និងការគ្រប់គ្រងកសិកម្ម ព្រមទាំងការមិនពេញចិត្តចំពោះគោលនយោបាយ និងនិយតកម្មកសិកម្មរបស់សហភាពអឺរ៉ុប។ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ការតវ៉ារបស់កសិករត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស ហើយអ្នករៀបចំបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មនៅទីក្រុងរ៉ូម នៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលអ៊ីតាលីបានព្យាយាមសម្រួលជាមួយកសិករ។នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូចា មេឡូនី (Giorgia Meloni) បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលនឹងបង្កើនបន្ថែមទៀតនូវមូលនិធិដែលបានបែងចែកដល់ប្រតិបត្តិករកសិកម្ម ប៉ុន្តែក្រុមបាតុករនៅតែទាមទារឲ្យមានការចរចាជាមួយរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
10/06/2026 09:10 PM
WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM
លោកស្រី Von der Leyen ជំរុញឲ្យជំនួយថាមពលទៅដល់គ្រួសារខ្វះខាត់ខ្លាំងបំផុត
10/06/2026 06:10 PM
កេនយ៉ាបញ្ជាក់ករណីជំងឺអេបូឡាលើកដំបូងដែលបាននាំចូលពីប្រទេសកុងហ្គោ
10/06/2026 06:10 PM
សភាលីទុយអានីបោះឆ្នោតលុបចោលការហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
10/06/2026 05:10 PM
តៃវ៉ាន់៖ លទ្ធភាព​​​បែងចែកជាផ្នែកតូចៗនៃ​​ការលក់អាវុធថ្មីរបស់អាមេរិក មិន​ទាន់​ត្រូវបាន​ឮនៅឡើយទេ​
10/06/2026 05:10 PM
លោក Vance៖អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នៅមូលដ្ឋានទ័ពអាកាស Fairford នៅព្រីត ថេន
10/06/2026 05:10 PM