ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន៨៩១ចំនួន២នាក់ មេប៉ុស្តិ៍ម្នាក់ និងមន្រ្តី ៣នាក់ពាក់ព័ន្ធនាំជនជាតិថៃ ឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់

2025/10/09 05:30:55 pm        545
បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ យោធាកងពលលេខ៥១ និងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្ត បន្ទាយមានជ័យចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចប៉ុស្តិ៍ ការពារព្រំដែនគោកអូរល្ហុង។ ប្រភពព័ត៌មានឱ្យដឹងថា មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ១-លោក វរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។ ២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅងិក តួនាទីមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង នៃវរៈសេនាតូច៨៩១។ ៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រីវរៈសេនាតូច៨៩១ ។ ៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រីវរៈសេនាតូច៨៩១។ ៦- លោកអនុសេនីយ៍ ទោ ភុំ ចំរើន តួនាទីមន្ត្រីវរៈសេនាតូច៨៩១ និង៧- ឈ្មោះ ង៉ិក មិថុនា តួនាទី ចុងភៅ ត្រូវ​បាន​ឃាត់​ខ្លួន​សួរ​នាំ​ក្នុង​រង្វ​ង់​ប្រតិបត្តិការណ៍តែក្រោយសាកសួរគឺមិនពាក់ព័ន្ធបទល្មើសឡើយ។បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំង៦នាក់ ត្រូវបាន​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ បច្ចុប្បន្នមន្ត្រី ជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន​ទៅ​តុលាការចាត់ការតាមច្បាប់។ទាក់ទង​នឹងបញ្ហាព្រំដែន និងបទល្មើសនៅតាមតំបន់ព្រំដែន កាលពីព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ​២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារដាស់តឿនផងដែរចំពោះឈ្មួញ និងមន្ដ្រី។ សារ​របស់​សម្ដេចតេជោបានសរសេរថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់​ចោល​មន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើ​ឲ្យ​អ្នក​ជិត​ខាង​យើង​មើលងាយយើងថា អត់ទំនិញគេមិនបាន។» សម្ដេចសង្កត់ធ្ងន់ថា « ប្រសិនបើខ្ញុំនៅ​ធ្វើ​នាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដ​ក​ចេញ​ពី​មន្ត្រី​តែម្តង​ ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)»៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតត្រឹមម៉ោង ២រសៀលថ្ងៃនេះ

2025/10/08 11:11:05 pm        497
លើបណ្ដាញសង្គមរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គិតត្រឹមម៉ោង ២រសៀល នៅថ្ងៃទី៨ តុលានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ១២លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ឬម៉ោង ២រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១២លើក (យប់ ៧លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ០នាក់), រងរបួសសរុប ១០នាក់ (ស្រី ១នាក់), រងរបួសធ្ងន់១០នាក់ (ស្រី ១នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៦នាក់)។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)និង ភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)៕

កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

2025/10/07 04:40:18 pm        301
ព្រះសីហនុ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា  ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានចុះអន្តរាគមន៍ភ្លាមៗ។នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី និងឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ។ នគរបាលខេត្តព្រះសីហនុបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ៕

បង្ក្រាបជនសង្ស័យ ២នាក់ជាមុខសញ្ញាលួចកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

2025/10/07 01:59:19 am        151
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១ និង០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ ១៖ ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ២៖ ឈ្មោះ កែវ សាន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាង ដែកសំប៉ែតមុខស្រួចចំនួន ១ដើម និងសោរទីបលេខ៨ ចំនួន ១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) និងម៉ូតូ ១គ្រឿង ម៉ាក Yamaha Nouvo ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ1L-4471។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យយកទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

ចាប់ខ្លួមជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត

2025/10/03 05:01:33 pm        218
នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំង​មូល​ដ្ឋាន​កង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាត​តាម​ព្រំដែន​ក្នុង​ភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និង​ប្រើ​ប្រាស់​អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះ​កម្លាំង​បាន​ធ្វើ​ការ​ឃាត់​ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និង​នាំ​ទៅ​កាន់​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ ឡាំភុម រ៉ាត់​តា​ណាក់​កែវ​មន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ ពួក​គេ​ទាំង​២ស្នាក់នៅម្ដុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដក​ហូត​វត្ថុ​តាង​ជា​អាវុធ​ខ្លី​ម៉ាក​ ស៊ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់​ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ 

ជនសង្ស័យចំនួន៨នាក់ ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និង​ជំរិត​ទារប្រាក់

2025/10/02 08:58:54 pm        470
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់​ព័ន្ធ​ករណី​ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, និងជួយ​រំដោះ​ជនរ​ង​គ្រោះ​បាន​ដោយ​សុវត្ថិភាព។ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី ២៨ខែកញ្ញា ជាបន្ត​បន្ទាប់​រហូត​ជោគជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បញ្ជា​ឲ្យ​ដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការ​ជាមួយ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ,ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើ​ការ​ស្រាវ​ជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់​បាន​អត្ត​សញ្ញាណ​របស់​ក្រុម​ជន​សង្ស័យ​ទាំង​០៨​នាក់​។មន្រ្តីជំនាញបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវ តាំង​ពី​ទទួល​បានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការ​ជួយ​សង្រ្គោះ​ជនរង​គ្រោះ​នៅ​ចំណុច​ស្ថិត​ក្នុង​ផ្លូវ​៥៨ ​ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្រុមជនសង្ស័យទាំង០៨នាក់ រួម ១៖ ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន២៖ ឈ្មោះ HE YE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន៣៖ ឈ្មោះ HE SHUAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន។ ៤៖ ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន។៥៖ ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ ៦៖ ឈ្មោះ ដោម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ ៧៖ ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងទី៨៖ ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ទទួល​បណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្ក​ដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

មួយរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦៨នាក់ របួសជាង១០០នាក់

2025/09/27 01:17:37 am        335
ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ មានមនុស្ស៦៨នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល១៣៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះអកុសលនេះ បានកើតឡើងក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៣ករណី គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកនាំពាក្យរង បានបន្ថែមទៀតថា ក៏មិនខុសពីមូលហេតុក្នុងឆ្នាំមុនៗនោះដែរ នារដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ វ៉ាជែងមិនប្រកាន់ស្តាំ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្តជាដើម។ លោកចាត់ទុកបញ្ហានេះជាសោកនាដកម្មដ៏គួរឱ្យព្រួយបារម្ភ។ ការព្រួយបារម្ភ ត្រូវបានអ្នកនាំពាក្យសង្កត់ធ្ងន់ថា ទោះបីជាពេលនេះ ផុតរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ក៏ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង បណ្ដាលឱ្យមានអ្នកស្លាប់ រងរបួស និងខាតបង់ទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈប្រភពនៃបញ្ហា គឺការបើកបរបំពានច្បាប់ចរាចរណ៍ គ្មានការយល់យោគអធ្យាស្រ័យ និងខ្វះការប្រុងប្រយ័ត្នពីសំណាក់អ្នកបើកបរផ្ទាល់។ អ្នកនាំពាក្យដដែលបានរំលេចថា សម្រាប់រដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាង១០ថ្ងៃកន្លងទៅនេះ មន្ត្រីនគរបាលចរាចរណ៍ បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវការសម្រួលចរាចរណ៍គ្រប់តម្រាយផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួល និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរទៅស្រុកកំណើត និងទីអារាម ដោយសមត្ថកិច្ចបានបន្តអនុវត្តគោលការណ៍មិនផាកពិន័យ។ យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពសមត្ថកិច្ចមិនអនុវត្តច្បាប់មួយរយៈមកនេះ ប្រជាពលរដ្ឋអ្នកបើកបរមួយចំនួន កាន់តែបង្ហាញឥរិយាបថមិនយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ដែលបញ្ហានេះបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តហក់ឡើង និងជាការបង្ហាញច្បាស់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ផាកពិន័យអ្នកល្មើស។សូមបញ្ជាក់ថា ដោយមិនគិតពីថ្ងៃកាន់បិណ្ឌ១មក គិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣០នាក់ និងរបួសធ្ងន់ស្រាល៥០នាក់៕

សមត្ថកិច្ចចម្រុះបង្ក្រាប ទំនិញខូចគុណភាពគ្រឿងក្នុងមាន់បង្កកចំនួន៣តោន៥០០គីឡូក្រាម នាំចូលតាមច្រកកំពង់ស្រឡៅ ស្រុកឆែប

2025/09/19 01:18:51 am        660
ព្រះវិហារ៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាគ្រឿងក្នុងមាន់បង្កកចំនួន ៣តោន៥០០គីឡូក្រាម ដែលនាំចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះ​ ​ធ្វើការបង្ក្រាបដុតកម្ទេចចោល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។បើតាមលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន​៣តោ៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ  ។ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងបន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ មានការចូលរួមសហការដោយសមត្ថកិច្ចចម្រុះ មានសមាសភាពចូលរួម សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាលខេត្តព្រះវិហារ , អាជ្ញាធរស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ សមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដចំនួន២គ្រឿង ទី១ មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន១,៥០០គីឡូ និងរថយន្ដទី២ មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន២,០០០គីឡូ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និងបានធ្វើការដកហូតដុតកម្ទេចចោលនូវទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) សរុបចំនួន ១៩៥ កេស ស្មើនឹង ៣,៥០០ គីឡូក្រាម ។ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើត្រូវបានប្រគល់ឲ្យសាខាគយនិងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយ៕ 

នគរបាលរាជធានី បង្ក្រាបជនជាតិវៀតណាម២នាក់ ដកហូតថ្នាំញៀន៧គីឡូក្រាម និងសារធាតុផ្សំ៥០គីឡូក្រាម នៅខណ្ឌសែនសុខ

2025/09/19 12:02:37 am        408
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសកៃច្នៃដឹកជញ្ចូន និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់មួយករណី ដកហូតថ្នាំញៀន៧គីឡូក្រាម និងសារធាតុផ្សំ៥០គីឡូក្រាម ។ ប្រតិបត្តិការនេះធ្វើឡើង ក្រោមការអនុវត្តបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដោយធ្វើឡើងក្នុង០៧គោលដៅធំៗ ។ ក្នុងការបង្ក្រាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាជនជាតិវៀតណាម ដោយទី១ឈ្មោះNGUYEN CAO PHUC ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះNGUYEN VAN CANH ភេទប្រុស អាយុ២៨ឆ្នាំ ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន គ្រឿងញៀនចាប់យកទម្ងន់០៧គីឡូក្រាម , សារធាតុផ្សំ(មិនច្បាស់) ទម្ងន់៥០គីឡូក្រាម , ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន០៣ , ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន០១និងលិខិតឆ្លងដែន ជនជាតិវៀតណាម ចំនួន០២ទៀតផងដែរ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលខាងមុខ ៕ លីហេង

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន១៤នាក់ ពេលចុះត្រួតពិនិត្យទីតាំងផ្ទះពីរកន្លែងផ្សេងគ្នានៅខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

2025/09/18 04:19:02 pm        190
 ភ្នំពេញ៖ កម្លាំងសម្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និង ខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ទីតាំងចំនួន០២កន្លែង ដែលសង្ស័យ Online Scames។ទីតាំងទី១ស្ថិតនៅ ផ្ទះលេខC12 ផ្លូវស៊ី(បុរីឧទ្យានបាសាក់) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី០២ ស្ថិតនៅ ផ្ទះ១១៣ ផ្លូវ P25 ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ប៉ូលរ៉ូនីស២ ) រាជធានីភ្នំពេញ។នៅក្នុងប្រតិបត្តិការទាំងពីរទីតាំងនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិចិន ១០នាក់ស្ត្រី០១នាក់ និងជនជាតិវៀតណាមចំនួន៤នាក់ ស្ត្រី៣នាក់ សរុបទាំងពីរទីតាំងនេះ មានចំនួន១៤នាក់។ វត្ថុតាងដែលរឹបអូសនៅពេលនោះ រួមមាន ម៉ូនីទ័រ ១៣ គ្រឿង ស៊ីភីយូ ១៧ គ្រឿង ទូរសព្ទចំនួន៤៦ គ្រឿង Passport ចំនួន១៣ និងlaptop ៤គ្រឿង។ក្រោយត្រួតពិនិត្យបឋមលើឧបករណ៍អេឡិចត្រូនិច យើងរកឃើញថា បានប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើស game online ។រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM